‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា ណែនាំមន្រ្តីក្រោមឱវាទពិនិត្យលទ្ធភាពពង្រីកផ្ទៃដីដាំដុះដំណាំ ដើម្បីបង្កើនបរិមាណផលិតកម្មផ្គត់ផ្គង់

2025/08/05 06:56:32 pm        181
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណើរ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះប្រមូលផលបន្លែ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី បានត្រួតពិនិត្យទាំងគុណភាព និងចូលរួមប្រមូលផលដំណាំបន្លែប្រើប្រាស់រយៈពេល ដូចជាដំណាំត្រកួន សំដៅផ្គត់ផ្គង់ឱ្យទាន់សភាពការណ៍កងទ័ពជួរមុខ។ បន្ថែមពីនេះ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារពិនិត្យលទ្ធភាពពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបង្កើនបរិមាណផលិតកម្មផ្គត់ផ្គង់៕

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវពលករឱ្យទាក់ទងទៅលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារ

2025/08/05 06:43:56 pm        131
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាថ្មីម្តងទៀត បានអំពាវនាវឱ្យពលករដែលទើបត្រលប់មកពីថៃ អាចទាក់ទងទៅកាន់លេខ ១២៩៧ បានដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា និងខណៈក្រុមហ៊ុន រោងចក្រ សហគ្រាស កំពុងត្រូវការកម្លាំងពលកម្មសរុបចំនួនប្រមាណ ២៥ម៉ឺនកន្លែង។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា បើបូកសរុបទាំងឱកាសការងារដែលកំពុងមានស្រាប់នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងឱកាសការងារដែលនឹងបន្តមានជាបន្តបន្ទាប់តាមរយៈការវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជាមានឱកាសការងារសរុបជាង ៥៥ម៉ឺនកន្លែង។ ដូចនេះ ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបមកពីថៃ សូមស្វែងរកការងារនៅគ្រប់ខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញ ស្វាយរៀង កំពង់ស្ពឺ តាកែវ និងព្រះសីហនុជាដើម៕

ប្រមុខការពារជាតិកម្ពុជាលាន់មាត់ថា ធ្លាប់តែមើលរឿងភាគ តែពេលនេះដឹងហើយ មិនមែនរឿងភាគទេ វាចេញពីរឿងពិត ប៉ិនបង្ហាញពីភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកល ក្នុងបំណងគ្រប់គ្រង មនុស្ស ឬទ្រព្យដែលខ្លួនឯងប្រាថ្នា

2025/08/05 06:39:53 pm        629
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា នៅថ្ងៃទី៥ ខែសីហានេះ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក ដោយលាន់មាត់ថា ធ្លាប់តែមើលរៀងភាគ តែពេលនេះដឹងហើយ មិនមែនរឿងភាគទេ វាចេញពីរឿងពិត ប៉ិនបង្ហាញពីភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកល ឈ្នានីស ក្នុងបំណងគ្រប់គ្រង មនុស្ស ឬទ្រព្យដែលខ្លួនឯងប្រាថ្នា។ឯកឧត្តម ទៀ សីហា បានសរសេរយ៉ាងខ្លីនៅលើហ្វេសប៊ុកថា ចេញផ្សាយមិនចេះហត់! ពូកែ ឆ្លាត ព្រមទាំងសម្រស់បាន! ចេះផ្អែម ចេះជូរ ចេះចត់ ចេះកំសត់ គ្រប់ជំនាញ។ ឯកឧត្តមបញ្ជាក់ថា មើលរឿងភាគតាំងពីក្មេងដល់ធំ ជក់ចិត្តនិង សរសើអ្នកនិពន្ធ ពូកែនឹកឃើញ ពូកែបង្ហាញភាពស្រស់ស្អាតកក់ក្តៅ ប៉ិនបង្ហាញពីភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកល ឈ្នានីស ក្នុងបំណងគ្រប់គ្រង មនុស្ស ឬទ្រព្យដែលខ្លួនឯងប្រាថ្នា។ ពេលនេះដឹងហើយ មិនមែនរឿងភាគទេ វាចេញពីរឿងពិត និងពិតជាបានឃើញពេញភ្នែក៕

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ការចុះសួរសុខទុក្ខវីរកងទ័ព ដោយតំណាងសុខាភិបាល គឺមានន័យថាបងប្អូនសុខាភិបាលយើងទាំងអស់ទូទាំងប្រទេស កំពុងនៅជាមួយកងទ័ពយើងគ្រប់ពេលវេលា»

2025/08/05 06:29:32 pm        89
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអៈអាងថា ការចុះសួរសុខទុក្ខវីរកងទ័ព ដោយតំណាងសុខាភិបាល គឺមានន័យថាបងប្អូនសុខាភិបាលយើងទាំងអស់ទូទាំងប្រទេស កំពុងនៅជាមួយកងទ័ពយើងគ្រប់ពេលវេលា។​ការថ្លែងរបស់រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះនាឱកាសចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ, នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ។  នាឱកាសចុះពិនិត្យ និងសួរសុខទុក្ខនេះ ឯកឧត្តមសាស្រ្តាចារ្យ បានសំដែងការកោតសរសើរដ៏ខ្ពង់ខ្ពស់ និងគោរពដឹងគុណជ្រាលជ្រៅចំពោះវីរភាពកងទ័ពទាំងអស់ ដែលលោកបាន និងបន្តខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហាន បង្ហាញពីភាពខ្លាំង រឹងមាំនៃកងទ័ពកម្ពុជា រួមជាមួយសាមគ្គីភាពដ៏ធំធេងរបស់ប្រជាជាតិខ្មែរទាំងមូល។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានចូលរួមដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសវេជ្ជសាស្ត្រកម្រិតឯកទេស ជាមួយគ្រូពេទ្យជំនាញផ្សេងៗ ដើម្បីបញ្ជាក់បន្ថែមលើភាពច្បាស់លាស់ នៃវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ដោយឈរលើប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា យើងត្រូវប្តូរផ្តាច់ក្នុងការបម្រើសេវាសុខាភិបាលជូនវីរកងទ័ពទាំងអស់ និងបងប្អូនជនភៀសសឹក ធ្វើយ៉ាងណាអោយការបម្រើសេវាសុខាភិបាល បានកាន់តែល្អប្រសើរ ដោយត្រូវបន្តតាមដានដំណើរវិវត្តន៍ការជាសះស្បើយនេះ ទាំងការព្យាបាលរបួសស្នាម សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ជាចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ សូមផ្តាំផ្ញើការសួរសុខទុក្ខ ការនឹករលឹក ដល់បងប្អូនកងទ័ពទាំងអស់ និងសូមជូនពរបានឆាប់ជាសះស្បើយ៕អត្ថបទ រដ្ឋា 

ឯកឧត្តម ឌិត ទីណា៖ ក្រសួងកសិកម្ម បន្តជ្រោមជ្រែងឱ្យសហគមន៍កសិកម្មទំនើបជោគជ័យជានិរន្តរ៍

2025/08/05 06:25:10 pm        118
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងនៅតែបន្តជ្រោមជ្រែងឱ្យសហគមន៍កសិកម្មទំនើបជោគជ័យជានិរន្តរ៍ ដើម្បីជួយលើកស្ទួយជីវភាពប្រជាកសិករ។ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប បានផ្ដល់ប្រយោជន៍ជាច្រើនជូនប្រជាកសិករ ជាពិសេសការកាត់បន្ថយថ្លៃដើមដាំដុះ ការធានាតម្លៃ និងទីផ្សារតាមរយៈការជ្រើសរើសពូជយុទ្ធសាស្ត្រ និងការចុះកិច្ចសន្យាទិញលក់ជាមុន។បើតាមឯកឧត្តមរដ្ឋមន្រ្តី ការកាត់បន្ថយដើមផលិតកម្ម និងការធានាទីផ្សារនិងតម្លៃ បានផ្ដល់ផលចំណេញខ្ពស់ និងឋិតថេរជូនប្រជាកសិករ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំការពិភាក្សា និងស្តែងចេញជាលទ្ធផលនៃការដាំដុះរួមគ្នាជាសហគមន៍កសិកម្មទំនើប ព្រមទាំងលទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍ ជាពិសេសប្រព័ន្ធធារាសាស្ត្រ សម្រាប់ត្រៀមដាំដុះនៅរដូវក្រោយ៕

TOP STORY | បន្លាលួសដែលកងទ័ពថៃបានរាយ និងគ្រឿងចក្រនៅតំបន់អានសេះត្រូវបានរុះរើ និងផ្អាកក្រោយភាគីកម្ពុជា និងថៃជួបចរចាគ្នា

2025/08/05 06:19:02 pm        335
ភ្នំពេញ៖ គិតត្រឹមម៉ោង ៥:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ សូមរម្លឹកថា កងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា ដោយនៅវេលាម៉ោង ៩:០៩ នាទី គ្រឿងចក្រថៃបាន បន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី មានរថយន្ដថៃ ០១គ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាន និង លូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង ៩:៥៣ នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។ នៅវេលាម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀតបានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល ១៥ ម៉ែត្រនៅចំណុច និងបន្ដដាក់លូ និងកង់ឡាន ចូលលេណដ្ឋាន។ ដែលនេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។ សូមបញ្ជាក់ថា តំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជា ក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។

កម្មកររោងចក្រ និងសហជីព ជូនពរសម្តេចតេជោ ក្នុងឱកាសចម្រើនជន្មាយុ ៧៣ឈានចូល៧៤ឆ្នាំ

2025/08/05 05:30:38 pm        177
ភ្នំពេញ ៖ ក្នុងឱកាសដ៏មង្គលសួស្តីប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃខួបកំណើត ៧៣ ឈានចូល៧៤ឆ្នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កម្មការិនី និងសហជីពក្នុងវិស័យរោងចក្រកាត់ដេរ បានគោរពជូនពរសម្តេចទទួលបានសុខភាពល្អបរិបូរណ៌ ជន្មាយុយឺនយូរ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗ បន្ថែមទៀតជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។​កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ សេឌូណូ អ៊ិនវេសមិន ខេមបូឌា ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានលើកឡើងថា ពួកគាត់ពិតជាសំណាងណាស់ ដែលមានការថ្នាក់ដឹកនាំដ៏ល្អ ដូចជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ កម្មការិនី បានឱ្យដឹងទៀតថា ប្រសិនបើគ្មានការដឹកនាំដ៏ល្អរបស់ថ្នាក់ទឹកកម្ពុជាដូចសព្វថ្ងៃនេះទេ ប្រទេសជាតិក៏មិនអាចរីកចម្រើន ជាពិសេសការទទួលបានការតម្លើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនថែមទៀត ធ្វើឱ្យកម្មករនិយោជិតមានប្រាក់ចំណូលទៀងទាត់ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ។ លោក សំ សឿន ប្រធានសហព័ន្ធសហជីពដើម្បីសិទ្ធិការងារ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងវិស័យកាត់ដេរ គិតចាប់ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ដេចតែងតែបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ណាស់មកកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនប្រកាន់វណ្ណៈ។ ជាមួយនេះ ក្រុមកម្មការិនី និងសហជីព បានប្តេជ្ញាចិត្តថា នឹងធ្វើការពលរដ្ឋល្អ និងខិតខំបំពេញការងារឱ្យល្អប្រសើរទៅមុខបន្ថែមទៀត ដើម្បីចូលរួមស្ទួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។ បន្ថែមពីលើនេះ កម្មការិនី និងសហជីព បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ផ្តល់ការជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់ចែងការងារគ្រប់បែបយ៉ាង ដើម្បីថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី ដោយសន្តិវិធី និងស្មារតីពហុភាគីនិយម៕អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការព្យាបាល និងសួរសុខទុក្ខវីរកងទ័ពកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង

2025/08/05 05:22:48 pm        89
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ-ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់លំដាប់ថ្នាក់, នាព្រឹកទី៥ ខែសីហា ឆ្នាំ២០២៥នេះ។​នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសំដែងការកោតសរសើរ និងដឹងគុណចំពោះវីរភាពអង់អាចក្លាហាន របស់វីរកងទ័ពការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា និងសូមផ្តាំផ្ញើការសួរសុខទុក្ខ ការនឹករលឹកចំពោះបងប្អូនកងទ័ពទាំងអស់ សូមជូនពរបានឆាប់ជាសះស្បើយ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ពិសេសការចុះចូលរួមចំណែកដោយផ្ទាល់ ចូលរួមជួយគាំទ្រផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ ក៏ដូចជាការគាំទ្រលើកទឹកចិត្តស្មារតី រួមគ្នាជាមួយថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៃខេត្តជាប់ព្រំដែន មានខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងបន្តទទួលអ្នកជំងឺមកថែទាំព្យាបាលនៅកម្រិតជាតិ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានចូលរួមដឹកនាំកិច្ចប្រជុំការងារកម្រិតបច្ចេកទេសឯកទេស ជាមួយគ្រូពេទ្យជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ ផ្តល់អនុសាសន៍ និងបញ្ជាក់បន្ថែមលើភាពជាក់លាក់នៃវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងព្យាបាល៕អត្ថបទ រដ្ឋា

រាជរដ្ឋាភិបាលកំពុងចាត់វិធានការជួយវិស័យឯកជន បង្កើតខ្សែច្រវាក់ផ្គត់ផ្គង់មានភាពធន់

2025/08/05 05:14:35 pm        145
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានការបញ្ហាប្រឈមផ្នែកឯកជន រាប់បញ្ចូលទាំងការកែសម្រួលច្បាប់ និងបទប្បញ្ញត្តិ ការផ្តល់ ការលើកលែង និងអត្ថប្រយោជន៍ផ្សេងៗ រហូតដល់ការកែលម្អសេវាសាធារណៈ ដើម្បីឱ្យវិស័យឯកជនចាប់យកឱកាស និងបង្កើតខ្សែ ច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់។​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ លើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះថា នេះជាឆ្នាំទី៣ ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់ជាមួយផ្នែកឯកជន បន្ទាប់ពីការរៀបចំពីរជុំកន្លងមក ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណើរបស់ផ្នែកឯកជន ក្នុងវិស័យ កម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម។ នេះជាភាពចាំបាច់ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងស្រុកពេញលេញមួយ ដែលមានទាំងពីការផ្គត់ផ្គង់វត្ថុធាតុដើម និងការកែច្នៃ រហូតដល់សេវាឡូជីស្ទីក ការធានាគុណភាព និងលទ្ធភាពចូលក្នុងទីផ្សារ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកំណែទម្រង់ រួមទាំងការពង្រីកសេវាសាធារណៈ តាមប្រព័ន្ធឌីជីថល និងការបង្កើតយន្តការសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់ផ្នែកឯកជន។ រាជរដ្ឋាភិបាល បានស្តាប់បញ្ហាប្រឈមរបស់ផ្នែកឯកជន ហើយបាននិងកំពុងចាត់វិធានការជាក់ស្តែង រាប់បញ្ចូលទាំងការកែសម្រួលច្បាប់ និង បទប្បញ្ញត្តិ ការផ្តល់ការលើកលែងនិងអត្ថប្រយោជន៍ផ្សេងៗ រហូតដល់ការកែលម្អសេវាសាធារណៈ។ ប៉ុន្តែបញ្ហានេះក៏ត្រូវការឱ្យវិស័យ ឯកជនមានបុរេសកម្ម និងភាពសកម្ម ដើម្បីចាប់យកឱកាស និងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់។ឧកញ៉ា ឈិន កេន តំណាងសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមការងារ (គ) ផ្នែកឯកជន លើកឡើងថា នៅក្នុងវិបត្តិ ដែលមិនទាន់មានភាពប្រាកដប្រជានេះ វិស័យឯកជនត្រូវការរាជរដ្ឋាភិបាលជួយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដើម្បីជំរុញឱ្យ ក្រុមហ៊ុន សហគ្រាសក្នុងស្រុក ពង្រីងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឆ្លើយតបនិងតម្រូវការទីផ្សារ និងបង្កើតការងារបន្ថែមទៀតសម្រាប់ ប្រជាពលរដ្ឋកម្ពុជា។សម្រាប់ជុំទី៣ នៃកិច្ចពិគ្រោះយោបល់នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រមូលបញ្ហាប្រឈមពីផ្នែកឯកជននៅទូទាំងប្រទេស ដោយបានបង្រួមជាបញ្ហាប្រឈមជាក់លាក់ចំនួន ១២ រួមបញ្ចូលទាំងបញ្ហាថ្លៃឡូជីស្ទីក និងថ្លៃដើមផលិត- កម្មខ្ពស់ ការប្រកួតប្រជែងមិនស្មើភាព លទ្ធភាពទទួលបានហិរញ្ញវត្ថុ ការឈានចូលទីផ្សារ កម្លាំងពលកម្មជំនាញ បញ្ហាបច្ចេកវិទ្យា និងបច្ចេកទេសផលិតកម្ម ព្រមទាំងបញ្ហាប្រឈមក្នុងការធ្វើអនុលោមភាពដូចជា៖ ការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីផលិតផល ការបំពេញបែបបទនិងនីតិវិធីគយ និងពន្ធដារ និងការអនុលោមតាមស្តង់ដាជាដើម៕អត្ថបទ៖ សុន រ៉ាឌី

[BREAKING] Thai troops continue to violate Cambodian sovereignty by illegally encroaching in Anseh area

2025/08/05 04:48:09 pm        1657
Cambodia's Ministry of National Defense confirms that Thai armed forces dig trenches within the Cambodian territory, as of August 5, 2025:• 9:09 a.m. | Thai troops violated Cambodian territory specifically in the Anseh area• 9:50 a.m. | A Thai military truck delivered construction materials, including culverts and tires, and offloaded those in front of their outpost• 9:53 a.m. | Thai troops resumed digging trench in the area• 10:55 a.m. | Another Thai excavator approached within 15 meters from the Cambodian army post and began installing culverts and tires into the trenchMinistry of Defense strongly condemned the continued illegal military activity as a serious breach in both the ceasefire agreement and Cambodia’s sovereignty.Since the morning of August 5, 2025, the Cambodian army has contacted the Thai army to have the barbed wires dismantled and immediately remove its equipment from the Cambodian territory, yet Thai side never complied.--Ministry of National Defense of Cambodia

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM