‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់

2025/08/05 04:44:35 pm        602
 ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ។ លោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កម្លាំងការិយាល័យ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៥ បានធ្វើការចាប់ខ្លួនជនសង្ស័យ ៥ នាក់ និងជនរងគ្រោះម្នាក់ នៅចំណុចបន្ទប់លេខ២០២ ផ្ទះសំណាក់លឹមហេង ភូមិជ្រៃកោង សង្កាត់ចោម ចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណី ចាប់ ឃុំឃាំង និងបង្ខាំងជនរងគ្រោះដោយខុសច្បាប់ ។ ជនសង្ស័យទាំង ៥នាក់ ១-ឈ្មោះ CAO ZHI PENG ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) ២-ឈ្មោះ ZHANG XUESHUANG ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) ៣-ឈ្មោះ ផេង ចន្ទតារា ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ៤-ឈ្មោះ ម៉េង ហួត ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ៥-ឈ្មោះ តាំង លីម៉ី ភេទស្រី អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ ។ចំណែកជនរងគ្រោះឈ្មោះ SUN MENG ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) ។ចំពោះជនសង្ស័យទាំង ៥នាក់ ត្រូវបានកកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ តារាវុទ្ធី

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពថៃបន្តសកម្មភាពដ៏គឃ្លើនរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជាដោយរាយបន្លាលួស និងកាយដីធ្វើលេណដ្ឋាន

2025/08/05 03:54:34 pm        519
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែសីហានេះ កងទ័ពថៃបន្តសកម្មភាពដ៏គឃ្លើនរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជាដោយរាយបន្លាលួស និងកាយដីធ្វើលេណដ្ឋាន។ នេះបើតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា បច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះដែលកងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាដោយនៅវេលាម៉ោង ៩:០៩ នាទី គ្រឿងចក្រថៃបាន បន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី មានរថយន្ដថៃ ០១ គ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាននិង លូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង៩:៥៣ នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា នៅវេលាម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀតបានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល ១៥ ម៉ែត្រនៅចំណុច និងបន្ដដាក់លូ និងកង់ឡាន ចូលលេណដ្ឋាន។ នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។ បើតាម អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហានេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា៕

ពលករមកពីថៃចំនួន២២គ្រួសារនៅស្រុកស្វាយទាបខេត្តស្វាយរៀង ត្រូវបានរដ្ឋបាលស្រុកផ្ដល់គ្រឿងឧបភោគបរិភោគ

2025/08/05 03:06:03 pm        176
 ស្វាយរៀង ៖ ពលករខ្មែរមកពីប្រទេសថៃចំនួន២២គ្រួសារ មានមនុស្ស ក្មេង ចាស់ ប្រុស ស្រី ចំនួន៥២នាក់ ស្ថិតនៅក្នុងឃុំចំនួន៩របស់ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានរដ្ឋបាលស្រុក នាំយកគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូននៅតាមគ្រួសារដើម្បីនិរន្តរភាពជីវភាពប្រចាំថ្ងៃ បន្ទាប់ពីពួកគាត់ត្រូវបាន រដ្ឋបាលខេត្តដឹកនាំយកមកពីព្រំដែនកម្ពុជា ថៃ ដោយឥតគិតថ្លៃរួមនិងការផ្ដល់អាហារ ភេសជ្ជៈ ហូបចុកតាមផ្លូវផងដែរ។លោក ជា ហន អភិបាលស្រុកស្វាយទាប បានថ្លែងប្រាប់ទូរទស្សន៏ BTV នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះអោយដឹងថា បន្ទាប់ពី ប្រទេសថៃ ប្រទេសកម្ពុជា មានទំនាស់រឿងព្រំដែន ពិសេសនៅតំបន់ ប្រាសាទតាមាន់តូច ប្រាសាទតាមមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ បង្កអោយមានប៉ះទង្គិចដោយអាវុធ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពលករដែលបម្រើការងារនៅប្រទេសថៃ និងនៅក្នុងភូមិសាស្ត្រតំបន់ភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជាដែលមានដើមកំណើតនៅក្នុងស្រុកស្វាយទាបបានធ្វើដំណើតវិលត្រឡប់ មកភូមិឋានវិញចំនួន២២គ្រួសារ មានមនុស្សជាង៥០នាក់ បច្ចុប្បន្នរដ្ឋបាលស្រុក ក្រោមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ឯកឧត្តមប៉េង ពោធិសា រដ្ឋបាលស្រុកបាននាំយកគ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់ពួកគាត់នៅតាមគេហដ្ឋាននៃឃុំទាំង៩ដើម្បីឲ្យពួកគាត់ហូបចុកបំរើជីវភាពទៅគ្រួសារថ្ងៃរួចរាល់ហើយ។ ​ តាមរបាយការណ៍របស់រដ្ឋបាលរដ្ឋបាលខេត្ត ដែល BTVទទួលបានតាមសារតេឡេក្រាម  គិតត្រឹមថ្ងៃទី២ ខែសីហាឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង មានពលករ វិលមកពីប្រទេសថៃ និងនៅតាមភូមិសាស្ត្រ តំបន់ភាគខាងលិចកម្ពុជា សរុប១ពាន់ ៨២៧នាក់ ក្នុងនោះស្រុកចន្ទ្រាមាន ២៥នាក់ ស្រុកកំពង់រោទិ៍៤៧នាក់ ស្រុករំដួលចំនួន២១០ នាក់ ស្រុករមាសហែកចំនួន៩៤២នាក់ ស្រុកស្វាយជ្រុំ ចំនួន៤៣៨នាក់ ក្រុងស្វាយរៀង២៦នាក់ ស្រុកស្វាយទាប២៩នាក់ និងក្រុងបាវិតមានចំនួន៥នាក់ ៕ ដោយ ៖ ភា សារិទ្ធ       

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព រងរបួសក្នុងពេលប្រយុទ្ធជាមួយទ័ពឈ្លានពានថៃ នៅតាមមន្ទីរពេទ្យជាតិចំនួន ៤ ក្នុងរាជធានីភ្នំពេញ

2025/08/05 02:01:59 pm        113
នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនចំនួន៤០ នាក់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ រួមមាន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា។នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនវីរយុទ្ធជនរបស់យើងទាំងអស់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៤ ព្រមទាំងបានជូនពរសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អឡើងវិញ និងទទួលបានជ័យជម្នះថ្មីៗថែមទៀត នៅក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។ទន្ទឹមគ្នានោះ ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវមោទនភាពជាតិខ្ពស់ និងសម្ដែងនូវការគោរពចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាវីរយុទ្ធជនកំពុងឈរជើងនៅតាមសមរភូមិមុខ ដែលតស៊ូ អត់ធ្មត់ ក្រាញននៀល ប្រយុទ្ធការពារបូរណភាពដែនដី និងមាតុភូមិកម្ពុជា ប្រឆាំងនឹងការឈ្លានពានយ៉ាងងងើលបំផុតរបស់ពួកសៀម។នៅក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានទី១ បានផ្តល់ថវិកា និងអំណោយជាសម្ភារៈមួយចំនួន ជូនដល់វីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលនៅគ្រប់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពបង្ហាញពីមនោសញ្ចេតនាជាភាតរៈ រួមសុខ រួមទុក្ខជាមួយបងប្អូនវីរយុទ្ធជនជាទីគោរព។ជាការឆ្លើយតប វីរយុទ្ធជនរបស់យើងបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្តដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ជាមួយនឹងវីរយុទ្ធជននៅគ្រប់កាលៈទេសៈ និងបានបំពេញតួនាទីដឹកនាំប្រទេសជាតិដ៏ឧត្តុងឧត្តម ពោរពេញទៅដោយវីរភាពអង់អាចក្លាហាន ជាពុម្ពគំរូសម្រាប់វរយុទ្ធជន និងប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស សមស្របតាម ពាក្យស្លោក “ជីវិតជូនជាតិ អដ្ឋិធាតុជូនគ្រួសារ”។

ឯកឧត្ដម ហ៊ុន ម៉ានី៖ «រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​មាន​ភាព​ជឿជាក់​លើ​កង​កម្លាំង​ប្រដាប​អាវុធ​របស់​យើង»

2025/08/05 01:54:19 pm        259
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហ​ភាព​សហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​មាន​ភាព​ជឿ​ជាក់​លើកងកម្លាំងប្រដាបអាវុធរបស់យើង។តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី០៥ ខែសីហា​ ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះរូបភាពចុះសួរសុខទុក្ខវីរកងទ័ព​ដែលបានរងរបួសក្នុងការប្រយុទ្ធការពារជាតិ បូរណ​ភាព​ទឹកដី​ពីសត្រូវឈ្លានពាន។ ឯកឧត្តមបានលើកឡើងថា ទោះ​ពួក​គាត់​បាន​ឆ្លង​កាត់​ការ​វាយ​ប្រហារយ៉ាង​រន្ធត់ពីពួកឈ្លានពាន ហើយទទួលរងរបួសក្តី ប៉ុន្តែស្មារតីពូៗ និង​បង​ៗ​កង​កម្លាំង​នៅ​តែ​ខ្លាំង​ក្លា ហើយបងៗក៏​ចង់វិលត្រឡប់ទៅសមរភូមិមុខវិញជាមួយមិត្តរួមអាវុធ ដើម្បី​ការ​ពារ​ទឹក​ដី​របស់​យើង​ពី​ពួក​ឈ្លានពានបន្តដែរ។ឯកឧត្ដម​បន្តថា ឯកឧត្ដម​​ពិតជាអរគុណសម្រាប់ទឹកចិត្តរបស់ពូៗ និងបងៗ ទាំង​ការ​លះ​បង់​កន្លង​មក និងឆន្ទៈ សម្រាប់មាតុភូមិជាទីស្រឡាញ់នៃយើង។​ សូម​អរគុណសម្តេចធិបតី រាជរដ្ឋាភិបាល ថ្នាក់​ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់​ទិស​ទី​ដែល​កំពុង​បំពេញ​ការងារ​ដោយ​មិន​នឿយ​ហត់​ក្នុង​ការ​ទំនុក​បម្រុង ការមើលថែ និងព្យាបាលកងកម្លាំងរបស់យើង។ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមាន​ភាព​ជឿជាក់​លើ​កង​កម្លាំង​ប្រដាប​អាវុធ​របស់​យើង៕

គិតមកដល់ពេលនេះ ពលករខ្មែរចាកចេញពីថៃមកកម្ពុជាវិញ មានចំនួនប្រមាណ ៥៥ម៉ឺននាក់

2025/08/05 12:59:05 pm        180
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គិតចាប់ថ្ងៃទី៨ ខែមិថុនា រហូតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែរឆ្លងដែនតាមច្រកនានាចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ មានចំនួនប្រមាណ ៥៥ម៉ឺននាក់ ក្នុងនោះពលករចំនួនជាង ១ម៉ឺននាក់ ទទួលបានឱកាសការងារដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាសនៅកម្ពុជា។នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៍មាន ប៊ីធីវី កាលពីព្រឹកថ្ងៃទី៤ ខែសីហាកន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ការត្រឡប់របស់ប្រជាពលករខ្មែរទាំងនេះ ដោយសារការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បានអំពាវនាវឱ្យពលករទាំងអស់វិលមកស្រុកកំណើតវិញ ដើម្បីកុំឱ្យថៃធ្វើបាប និងមើលងាយមកលើពលរដ្ឋកម្ពុជាដែលជាពលករ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់បំផុត ទៅលើសុខទុក្ខរបស់ពលករខ្មែរទាំងអស់ដែលជាពលករនៅប្រទេសថៃ ដោយព្រួយបារម្ភអំពីការរើសអើងពីប្រជាជនថៃ ហើយធ្វើបាប ឬមើលងាយទៅលើប្រជាជនកម្ពុជា ទើបសម្តេចតេជោ និងសម្តេចនាយករដ្ឋមន្ត្រី អំពាវនាវម្តងហើយម្តងទៀត ឱ្យបានដឹងដល់ពលករខ្មែរទាំងអស់នៅក្នុងប្រទេសថៃ ហើយប្រញាប់វិលមកមាតុប្រទេសវិញជាបន្ទាន់ យោងតាមសភាពការដែលភាគីថៃបានបង្កមកលើកម្ពុជា។ ទន្ទឹមនេះ ក្រៅពីទទួល និងបង្កលក្ខណៈល្អសម្រាប់ពលករ ក៏បានផ្ដល់រថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនប្រជាពលករ ទៅដល់ស្រុកកំណើតរៀងៗខ្លួនជាបន្តបន្ទាប់ប្រកបដោយសុខសុវត្ថិភាពផងដែរ។ពាក់ព័ន្ធការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តី ខាងលើនេះ ក្រុមពលករខ្មែរមានស្រុកកំណើតផ្សេងៗគ្នា ដែលទើបវិលត្រឡប់មកពីថៃ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ផ្តល់រថយន្តចាំទទួលជូនដំណើរពីច្រកព្រំដែនរហូតដល់ផ្ទះដោយឥតគិតថ្លៃ។ ក្រុមពលករ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាសម្បូរការងារធ្វើ ទទួលបានចំណូលមិនចាញ់ការងារនៅប្រទេសថៃ ហើយមានអត្ថប្រយោជន៍ច្រើនទៀតផង។ដើម្បីឆ្លើយតបលំហូរនៃការវិលត្រឡប់របស់ពលករខ្មែរចេញពីប្រទេសថៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តបើកយុទ្ធនាចុះផ្សព្វផ្សាយការជំហានទី២ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅតាមឃុំ-សង្កាត់គោលដៅចំនួន៣០០ ក្នុងខេត្តចំនួន១៣ នៅទូទាំងប្រទេស ខណៈដែលក្រសួង ក៏គ្រោងនឹងរៀបចំផែនការជំហានទី៣ និងទី៤ បន្ថែមទៀត ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ។ ខណៈថ្ងៃទី១នៃយុទ្ធនាការ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍ ប.ស.ស.ជាច្រើន៕អត្ថបទ៖ ឈិត បូរ៉ាវី

[UPDATE] ក្រសួងការពារជាតិ៖ កាលពីម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា

2025/08/05 12:57:53 pm        255
[UPDATE] ក្រសួងការពារជាតិ៖ កាលពីម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់ កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ។ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ថ្ងៃទី០៥ ខែសីហានេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។Cambodia's Ministry of National Defense reiterates that at 11:00a.m. of August 4, 2025, Thai armed forces, accompanied by heavy machinery such as earthmoving equipment (excavators), moved into the An Se area, which is part of the Cambodian sovereign territory; Thai even laid barbed wires, despite being strictly prohibited by the Cambodian forces.The Cambodian army has contacted the Thai army to have the barbed wires dismantled and immediately remove its equipment from the Cambodian territory. As of August 5, there has been no dismantling yet, as both sides continue to discuss.

«គណៈកម្មការរៀបចំការប្រឡងប្រជែង និងគ្រប់ភាគីពាក់ព័ន្ធ ប្រឹងប្រែងធានាតម្លាភាពភាពរលូន និងប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងជំនឿទុកចិត្តដែលបេក្ខជនគ្រប់ៗរូបផ្តល់ឱ្យ»

2025/08/05 12:51:22 pm        175
បន្ទាប់ពីដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ, មន្ត្រីការទូតជាន់ខ្ពស់, មន្ត្រីច្បាប់, និងមន្ត្រីសុខាភិបាល បានបញ្ចប់ដោយរលូន កាលពីថ្ងៃទី២-៣ ខែសីហា កន្លងទៅនេះ។ គណៈកម្មការប្រឡងប្រជែង បានចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការ ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដោយបានបន្តយ៉ាងសកម្មក្នុងថ្ងៃនេះ និងឆ្ពោះទៅមុខ ដើម្បីធានាតម្លាភាព ភាពរលូន និងប្រសិទ្ធភាព ឆ្លើយតបនឹងការទន្ទឹងរង់ចាំលទ្ធផលរបស់បេក្ខជន បេក្ខនារីគ្រប់ៗរូប។ សកម្មភាព និងការអនុវត្តគ្រប់ដំណាក់កាល មិនថាក្នុងដំណើរការប្រឡង និងកំណែ បានឆ្លុះបញ្ចាំងនូវស្មារតីនៃកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈរួមគ្នារបស់គណៈកម្មការប្រឡងប្រជែង និងតំណាំងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំការប្រឡងប្រជែង ដែលឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងអនុលោមនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសអភិក្រមរបស់សម្តេចមហាបវរធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ក្នុងដំណើរការនៃការរៀបចំការប្រឡងប្រជែងជិត ៥០លើកនេះ ថ្នាក់ដឹកនាំ សមាជិកគណៈកម្មការ និងតួអង្គពាក់ព័ន្ធទាំងអស់ បានចូលរួមចំណែកក្នុងការអនុវត្តចក្ខុវិស័យរបស់ សម្តេចធិបតី លើការពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រី ដែលផ្តល់ឱកាសច្រើនដង និងស្មើៗគ្នា ដល់បេក្ខជន បេក្ខនារី ជាយុវជនសក្តានុពលរបស់កម្ពុជា ក្នុងការចូលរួមប្រឡងប្រជែងក្លាយខ្លួនជាមន្ត្រីរាជការ ដោយផ្អែកលើសមត្ថភាព ចំណេះជំនាញសុទ្ធសាធ ដើម្បីបម្រើការក្នុងវិស័យសាធារណៈ។សូមបេក្ខជនទាំងអស់ បន្តផ្តល់ជំនឿទុកចិត្តខ្ពស់ដល់គណៈកម្មការទាំងអស់ និងសូមជូនពរជោគជ័យចំពោះលទ្ធផល ដែលនឹងគ្រោងប្រកាសនាពេលខាងមុខនេះ៕

​សប្បុរស​ជន នាំយក​គ្រឿង​ឧប​ភោគបរិភោគ និង​ថវិកា​ជូន​កង​ទ័ព​ជួរមុខ

2025/08/05 12:33:58 pm        125
ឯកឧត្តម យឿន យឿត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹក​នាំ​សប្បុរសជន នាំយកគ្រឿងឧបភោគ និងបរិភោគ អាហារក្រៀមចំនួន១៤តោន រួម​ទាំង​ថវិកា​មួយ​ចំនួន​ទៀត​ជូន​ទៅ​បងប្អូនវីរកងទ័ពជួរមុខ។អំណោយដែលបានយកទៅចែកជូនដល់បងប្អូនវីរកងទ័ពនេះ រួមមានទឹកសុទ្ធ ២៥០០ អាហារ​ក្រៀម ២៥០កេសធំ,បាយក្តាំង ១២២០កញ្ចប់ ,ពងមាន់ពងទា ១២០កេស,ទឹកត្រី ទឹក និង​ទឹក​ស៊ីវ​អ៊ីវ ៣០០យ៉ួ ,ប្រហុកចិញ្ចាំសាច់ជ្រូក ១០០កែវ, សៀងសាច់ជ្រូក ១០០​កែវ​, មីខ្លាឃ្មុំ ៥០​កេស​ធំ,​ ទឹកសណ្តែក ៣កេសធំ,ទឹកក្រូច ២០កេសធំ ថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។ក្នុង​នាមពលរដ្ឋខ្មែរម្នាក់ ឯកឧត្តម យឿន យឿត បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមកចែក ជូន​បង​ប្អូន​កង​ទ័ពជួរមុខនាពេលនេះ ខណៈការចូលរួមយ៉ាងភ្លូកទឹកភ្លូកដីឧបត្ថម្ភរបស់សប្បុរសជន ដល់​កង​ទ័ពនាពេលនេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ចូល​រួម​ចំណែក​យ៉ាង​ស្រស្រាក់​ស្រស្រាំ ដើម្បីសម្រាលការលំបាករបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ការ​ពារ​បូរណភាពទឹកដីស្របតាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចធិបតី( សមរភូមិមុខ និង​សម​រភូមិ​ក្រោយ រួមគ្នា​ដើម្បី​ការ​ពារ​ជាតិ​មាតុភូមិ​​ពីសំណាក់​សត្រូវ​ឈ្លាន​ពាន​នោះ​រួម​គ្នា​ជាមួយ​រាជ​រដ្ឋាភិបាល ដើម្បី​លើក​កម្ពស់ខឿនការពារជាតិ និងបង្ហាញថា​យើង​សមរភូមិ​ក្រោយ​មិន​បោះ​បង់​សមរភូមិ​មុខ​ទេ៕

អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ប្តេជ្ញារក្សានូវបទដ្ឋាន និងគោលការណ៍របស់អនុសញ្ញា និងរួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់គ្រាប់បែកចង្កោម

2025/08/05 12:27:23 pm        391
ឯកឧត្តម CARLOS D. SORRETA ប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី១៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានទទួលលិខិតផ្លូវការរបស់កម្ពុជាចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃនៅតាមបណ្តោយព្រំដែនកម្ពុជា។ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគាំទ្រចំពោះគោលការណ៍មនុស្សធម៌ ដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងធ្វើការបោសសម្អាតផ្ទៃដីដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមនៅកម្ពុជា។ ភាពតានតឹង និងការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ហើយយើងត្រូវធានាថា ការការពារប្រជាជនស៊ីវិល គឺជាកិច្ចការអាទិភាពចម្បងបំផុត។ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានប្តេជ្ញារក្សានូវបទដ្ឋាន និងគោលការណ៍របស់អនុសញ្ញា និងរួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់គ្រាប់បែកចង្កោម។ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម សង្ឃឹមថា តាមរយៈកិច្ចសន្ទនា និងការយោគយល់គ្នា យើងនឹងអាចរកឃើញផ្លូវបន្តឆ្ពោះទៅមុខ ដែលគោរពដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងគោលការណ៍មនុស្សធម៌អន្តរជាតិ ហើយនាំមកនូវសន្តិភាព និងសុខសុវត្ថិភាពយូរអង្វែង ចំពោះប្រទេសជាតិ និងតំបន់របស់យើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតអាមេរិក៖ លោក Trump និងលោក Xi ទំនងជានឹងពិភាក្សាពីបញ្ហាកោះតៃវ៉ាន់នៅសប្តាហ៍ក្រោយ
05/06/2026 08:05 AM
លោក Trump ផ្អាកកិច្ចខិតខំប្រឹងប្រែងអមការពារនាវានៅច្រកសមុទ្រ Hormuz ដោយលើកឡើងពីវឌ្ឍនភាពនៃការចរចា
05/06/2026 08:05 AM
សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM