ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន មិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់កម្ពុជាប៉ុណ្ណោះទេ វាគឺជាការទទួលខុសត្រូវរួមរបស់ពិភព លោកទាំងមូល

2025/07/28 04:07:54 pm        177
(ភ្នំពេញ) ឯកឧត្តមបណ្ឌិត លី ធុជ បានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីនមិន មែនគ្រាន់តែជាការបទទួលខុសត្រូវរបស់កម្ពុជាប៉ុណ្ណោះទេ វាគឺជាការទទួលខុសត្រូវរួមរបស់ពិភពលោកទាំងមូល។ ការលើកឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈនៃការយោគ យល់គ្នារវាងអាជ្ញាធរមីន អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ (GPI) និងអង្គការដោះមីនកម្ពុជា (CSHD) ដើម្បីគាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តសៀមរាប ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ន។ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចាត់ទុកវិស័យសកម្មភាពមីន ជាការរួមចំណែកក្នុងការលើកកម្ពស់មិនត្រឹមតែផ្តល់សុខសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃការកសាងសន្តិភាព គាំទ្រដល់សន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ជាដើម។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ ដែលបានប្តេជ្ញាចិត្តរួមគ្នាជាមួយកម្ពុជាចំពោះសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ តាមរយៈការរួមចំណែកក្នុងការដោះស្រាយការគំរាមកំហែងនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានសូមកោតសរសើរ និងវាយតម្លៃចំពោះការគាំទ្ររបស់អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ ដែលបានផ្តល់នូវទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា និងបានរួមចំណែកក្នុងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការជួយសង្រ្គោះអាយុជីវិត ការស្តារសហគមន៍ឡើងវិញ ការបង្កើតសេចក្តីសង្ឃឹមថ្មី និងកសាងភាពថ្លៃថ្នូរ ជាពិសេសរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្តេជ្ញាចិត្តកសាងអនាគតមួយដែលប្រជាជនកម្ពុជាគ្មានការភ័យខ្លាចពីគ្រាប់មីន។ ពិធីនេះ ប្រព្រឹត្តិទៅនៅទីស្នាក់អាជ្ញាធរមីន ដែលចុះហត្ថ លេខាដោយ អាជ្ញាធរមីន តំណាងដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ អង្គការមនុស្សធម៌អន្តរជាតិកូរ៉េ តំណាងដោយ លោក Lee Jongsun អនុប្រធាន និងអង្គការដោះមីនកម្ពុជា តំណាងដោយ លោកស្រី អ៊ឹង សុខចេង នាយិការប្រតិបត្តិ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងការជំរុញលទ្ធភាពទទួលបានដីកសិកម្មប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម៕ អត្ថបទ.ភារម្យ

កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចាប់ផ្តើម ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី និងមានការចូលរួមពីតំណាងអាមេរិក និងចិន

2025/07/28 03:01:44 pm        943
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃ ចាប់ផ្តើមហើយ ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងអាមេរិក និងចិន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ខណៈកិច្ចប្រជុំនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃបានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។ជំនួបនេះធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ដែលក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ដោយមានការសហការរៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន ដើម្បីពិភាក្សាគ្នាសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាងកម្ពុជា-ថៃ។កិច្ចចរចានេះ ត្រូវបានប្រកាសរៀបចំឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យភាគីជម្លោះទាំង២ស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះ។ លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បាននិយាយថា លោកជឿថា កម្ពុជា-ថៃ ចង់ផ្សះផ្សាជម្លោះនឹងគ្នាបន្ទាប់ពីរូបលោកបានប្រាប់មេដឹកនាំនៃប្រទេសទាំងពីរថា លោកនឹងមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរឡើយ លុះត្រាតែការវាយប្រយុទ្ធគ្នាត្រូវបានបិទបញ្ចប់៕

ប្រជាពលរដ្ឋភៀសសឹក​ ៥០០០​ គ្រួសារ​ ទទួលអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន

2025/07/28 02:58:50 pm        146
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ អមដោយថ្នាក់ដឹកនាំ​ និងភរិយាថ្នាក់​ដឹកនាំ បានអញ្ជេីញចុះជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងផ្តល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកចំនួន៥០០០គ្រួសារ​ មកពីឃុំចំនួន៦ក្នុងចំណោមឃុំទាំង៨នៃស្រុកជាំក្សាន្តខេត្តព្រះវិហារ​ ។យោងតាមរបាយការណ៍ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ និងជាប្រធានគណ:កម្មាធិការ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្ត​ បានឲ្យដឹងថា​ ៖​  មកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ ៦ឃុំ លើ៨ឃុំ នៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំ សរុបចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់​ បងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។ដោយទ្បែក ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន ១៥កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ៥,៨៥៥គ្រួសារ ស្នើនឹង១៩,៩៤៣នាក់។ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាជនភៀសសឹកទាំងអស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរយ៉ាងក្រៃលែងជាមួយលោកយាយលោកតា បងប្អូនជនភៀសសឹកទាំងអស់ ដែលបង្ខំចិត្តចាកចោលផ្ទះសម្បែងព្រាត់ប្រាសគ្រួសារដោយសារសង្គ្រាម។ ទន្ទឹមនឹងនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង ថ្វីបើព្រះអង្គមិនបានយាងមកជួបលោកយាយលោកតា មាមីង បងប្អូន កូនក្មួយដោយផ្ទាល់ក៏ដោយ។ សម្តេចប្រធាន​ បានបញ្ជាក់ថា​ ៖​ ទោះបីជាស្ថិតក្នុងកាល:ទេស:ណាក៏ដោយរាជរដ្ឋាភិបាលក៏ដូចជា កាកបាទក្រហមកម្ពុជា​ នៅតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា​ ជាពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅតាមបន្ទាត់ព្រំដែនដែលរងគ្រោះដោយគ្រាប់ផ្លោងរបស់កងទ័ពឈ្លានពានសៀម​ តាំងពីថ្ងៃទី២៤​ ខែកក្កដា រហូតមកដល់ពេលនេះ ធ្វេីបាត់បង់សេចក្តីសុខ​ សុភមង្គល​ ក្នុងក្រុមគ្រួសារ​ និងការសិក្សារបស់កូនៗចៅៗ​ ។ដោយមេីលឃេីញពីទុក្ខលំបាកវេទនាទាំងអស់នេះហេីយ​ ទេីបថ្ងៃនេះ កក្រក​ បាននាំយកគ្រឿងឧបភោគបរិភោគ​ និងសម្ភារ:ប្រេីប្រាស់មួយចំនួនជូនបងប្អូននាពេលនេះ​ ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋ។ប្រជាពលរដ្ឋភៀសសឹកដែលទទួលអំណោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ និងការគិតគូរ​ សម្តេចប្រធាន​ពីជិវភាពរស់នៅរបស់ពួកដោយមិនទុកពួកគាត់ចោល​។ ពួកគាត់បន្តថា​ មានតែមាតាមនុស្សធម៌នៃកម្ពុជា ដែលតែងយកចិត្តទុក្ខដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកគ្រប់ពេលវេលាឆ្លៀតនៅក្នុងឱកាសនោះដែរ សម្ដេចគតិព្រឹទ្ធបណ្ឌិត បានស្នើសុំទៅដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមន្ទីរទាំង២៥ រាជធានីខេត្ត បង្កើតការិយាល័យទំនាក់ទំនង ជួយរកការងារជូនពលករមកពីប្រទេសថៃ ដើម្បីឲ្យពួកគាត់មានការងារធ្វើឡើងវិញ មានប្រាក់ចំណូលចិញ្ចឹមគ្រួសាររបស់ពួកគាត់ផងដែរ។ ហើយសម្ដេចប្រធានស្នើរសុំទៅដល់ពលករ ដែលទើបត្រឡប់មកសូមកុំត្រឡប់ទៅប្រទេសថៃវិញ។ ព្រោះជនជាតិថៃមិនស្រឡាញ់យើងនោះទេ ពួកគេមើលងាយយើងគ្រប់ពេលវេលា។ជាមួយគ្នានេះដែរសម្ដេចបានអំពាវនាវទៅដល់ប្រជាជនភៀសសិកទាំងអស់ដែលកំពុងរស់នៅទីនេះ ថែរក្សាសុខភាពឱ្យបានល្អ ពិសារទឹកដាំឆ្អិន ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ កុំឱ្យកុមារតូចៗលេងទឹកចៀសចៀសវាងគ្រោះថ្នាក់ដោយយថាហេតុ។សូមជម្រាបថា​ ៖​ អំណោយដែលចែកជូននាពេលនេះក្នុងមួយគ្រួសារៗ​ ទទួលបាន​ អង្ករ​ ៣០​ គីឡូ​ មី១កេស​ ត្រី១០កំប៉ុង​ ទឹកស៉ីអ៉ីវ៣ដប​ ទឹកត្រី៣ដប​ ឃីត១​ (​ មុងក្រមា​ ភួយ​ សារុង​ )​ សាប៊ូដុសខ្លួន១ដប​ ម្សៅសាប៊ូ១គីឡូក្រាម​ ថ្នាំដុសធ្មេញមួយទីប​ ច្រាស់ដុះធ្មេញ១ដេីម​ និងថវិកា​ ៥ម៉ឺន​ អំណោយជាស្បៀង សម្ភារ​:​ និងថវិកា​ទាំងនេះគឺជា ជាអំណោយបានមកពីសប្បុរសជន​ក្នុងឱកាសទិវា 8 ឧសភា។សម្រាប់ទែយ្យទានប្រគេនវត្តពោធិ៍ប្រាំពាន់ដើមរួមមាន៖ អង្ករ២០០គីឡូក្រាម, មី១០កេស, ស្ករស១០ គីឡូក្រាម, តែ៥គីឡូក្រាម, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស, សាច់ក្រក១២ គីឡូ ក្រាម, ត្រីងៀត ១២គីឡូក្រាម និងថវិកា៥លានរៀល។ ប្រគេន ព្រះចៅអធិការវត្តពោធិ៍៥ពាន់ដើម នូវបច្ច័យ២លានរៀល និងព្រះសង្ឃ៤អង្គ ១អង្គៗ ១លានរៀល។ ដោយឡែក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មានសទ្ធាជ្រះថ្លាប្រគេនបច្ច័យ ចំនួន ១០.០០០ ដុល្លារទៀត សម្រាប់ចូលរួមកសាងព្រះពុទ្ធបដិមាក្នុងវត្តពោធិ៍៥ពាន់ដើម ផងដែរ។ ជាមួយគ្នានេះ គណៈប្រតិភូអមដំណើរ ក៏មានសទ្ធាជ្រះថ្លាចូលរួមកសាងបន្ថែម ក្នុងនោះមាន៖ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម និងលោកជំទាវ ថវិកា២០លានរៀល, ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ ថវិកា ១ម៉ឺនដុល្លារ, អ្នកឧកញ៉ា ជឹង ធានសេង ថវិកា ១ម៉ឺនដុល្លារ, អ្នកឧកញ៉ា ម៉ម វណ្ណឌី ថវិកា ៤០លានរៀល, លោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ពេជ សោភ័ន ថវិកា ១ពាន់ដុល្លារ, ឯកឧត្តម អ៊ុត ឈន និងលោកជំទាវ ថវិកា ១ពាន់ដុល្លារ, លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ថវិកា ១ពាន់ដុល្លារ, ឯកឧត្តម ហ៊ីវ គីមហេង និងលោកជំទាវ លឹម ស្រីពៅ ព្រមទាំងបុត្រនិងចៅ ថវិកា ១ពាន់ដុល្លារ, ឯកឧត្តម ឯក ឃុនឌឿន ថវិកា ១ពាន់ដុល្លារ, លោក សេង ទាំងវៀង និងភរិយា ១ពាន់ដុល្លារ, និងសប្បុរសជន ៥រូបទៀត ថវិកា ៥ពាន់ដុល្លារ។សូមជម្រាបជូនថា ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ២០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ សម្រាប់បន្តក្នុងប្រតិបត្តិការជួយដល់ជនភៀសសឹកផងដែរ៕អត្ថបទ: សំ ងីម

កម្មកររោងចក្រគាំទ្រកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ខណៈកំពុងតតាំង​ការពារ​បូរណ​ភាព​ទឹកដី

2025/07/28 11:48:48 am        422
ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពដែនដី ដែលបង្ហាញ​ពី​ភាព​រួបរួម​ជាធ្លុង​មួយ ​នៃ​ខឿន​ការ​ពារ​ជាតិ​របស់កម្ពុជា កម្មករ-កម្មការិនីដែលកំពុងបម្រើការងារក្នុងវិស័យរោងចក្រ បាន​ចូល​​រួម​ជា​ថវិកា​ផ្ទាល់​ខ្លួន ដើម្បីជូនដល់កងទ័ពជួរមុខ និងសម្រាប់ជួយសម្រួលការលំបាក​របស់​ប្រជា​​ពលរដ្ឋ​ភៀស​សឹកម​កកន្លែងទីទួលសុវត្ថិភាព។លោក ផល ចិត្រា ប្រធានសហជីពដើម្បីសិទ្ធិការងារ នៃរោងចក្រកាត់ដេរ សេឌូណូ អ៊ិនវេសមេន ខេមបូឌា ហ្វេសិន ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៨ ខែ​កក្កដានេះថា តាមរយៈមូលនិធិសហភាពពលកម្មជាតិកម្ពុជា គឺឃើញ​មាន​ការ​ចូលរួ​ម​ជា​បន្ត​បន្ទាប់​របស់​កម្មករ-កម្មការិនី ដើម្បីបង្ហាញ​អំពី​មនោសញ្ចេត​នា​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ការ​ចូល​រួម​គាំទ្រ​ស្មារតី​ស្នេហាជា​តិមាតុភូមិរបស់បងប្អូនវីរកងទ័ព ដែលបាននិង​កំពុង​ឈរ​ជើង​ការពារ​ទឹក​ដី​នៅ​តាម​ខ្សែប​ន្ទាត់ព្រំដែន និងប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ព្រំដែន។ជាមួយសកម្មភាព និងទឹកចិត្តដ៏ល្អប្រពៃនេះ កម្មករ កម្មការិនី បាននិយាយឱ្យដឹងថា ទោះ​បី​ជា​មមា​ញឹក​ការងារនៅឆ្ងាយក៏ពិតមែន ប៉ុន្តែអារម្មណ៍ពួក​គា​ត់​គឺ​តែង​តែ​នឹក​ដល់​អំពី​សុខ​ទុក្ខ​របស់​កង​ទ័ព​ជួរ​មុខ និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុង​ជួប​ទុក្ខ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ​លើ​ការ​ចាក​ចេញ​ពី​ភូមិ​ស្រុក​គេហដ្ឋាន​របស់ពួកគាត់។ពាក់ព័ន្ធទៅនឹងមូលនិធិនេះ សហជីពដើម្បីសិទ្ធិការងារ សង្ឃឹមជឿជាក់ថា នឹងមាន​ការ​ចូល​រួម​គាំទ្រ​ពី​កម្មករ កម្មការនីរោងចក្រទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដើម្បីរួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​វីរកងទ័ពដ៏អង់អាចក្លាហាន និងប្រជាពលរដ្ឋដែលជំលៀសពីតំបន់ព្រំដែន។ សហជីព​ដើម្បី​សិទ្ធិ​ការងារ បានបញ្ជាក់ឱ្យដឹងទៀតថា ការចូលជាមួយ​មូល​និធិ​សហភាព​ពលកម្ម​ជាតិ​កម្ពុជា ​នឹងត្រូវយកទៅដោយផ្ទាល់ដើម្បីប្រគល់ជូនកងទ័ព និងប្រជាពលរដ្ឋដោយផ្ទាល់ នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្ដេចធិបតី ដឹកដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិសេសជាមួយភាគីថៃ ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់

2025/07/28 11:18:38 am        531
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ បានអញ្ជើញដឹកនាំប្រតិភូចូលរួមប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ អាមេរិកជាសហអ្នករៀបចំ និងការចូលរួមពីតំណាងប្រទេសចិន បើកកិច្ចប្រជុំជាមួយភាគីថៃដឹកនាំដោយលោកនាយករដ្ឋមន្ត្រីស្ដីទីថៃ Phumtham Wechayachai ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់មួយរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកថា កិច្ចប្រជុំពិសេសជាមួយភាគីថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។សម្ដេចនាយករដ្ឋមន្រ្ដីបានលើកឡើងថា កិច្ចប្រជុំពិសេសនេះ ត្រូវបានសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន៕

ប្រជាពលរដ្ឋជាច្រើនរយនាក់ក្នុងខេត្តកំពង់ឆ្នាំង បរិច្ចាគឈាមត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋ ក្នុងករណីគ្រោះថ្នាក់ដោយសារសង្គ្រាមសៀមឈ្លានពានទឹកដី

2025/07/28 11:11:36 am        254
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ សិស្ស យុវជន ព្រះសង្ឃ មន្ត្រីរាជការ និងជនបរទេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពីទឹកចិត្តស្នេហាជាតិមាតុភូមិដ៏មុតមាំ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីផ្គត់ផ្គង់ និងត្រៀមបម្រុងទុកសម្រាប់ករណីបន្ទាន់ណាមួយ នៃបុព្វហេតុមនុស្សធម៌ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវសៀមឈ្លានពាន។ប្រជាពលរដ្ឋ និងជនបរទេស បានថ្លែងថា៖ ពិធីបរិច្ចាគឈាមមនុស្សធម៌ក្នុងគោលបំណងសំខាន់ចំនួន២ គឺបម្រើដល់សេចក្តីត្រូវការជាប្រចាំ ក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ហើយមានតម្រូវការឈាមជាបន្ទាន់ និងត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារសង្គ្រាមសៀមឈ្លានពានទឹកដី នៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ប្រជាពលរដ្ឋ សិស្ស យុវជន ព្រះសង្ឃ មន្ត្រីរាជការក្នុងទឹកមុខមុតមាំ ទោះបីនៅសមរភូមិក្រោយពិតមែន តែទឹកចិត្ត និងបេះដូងនៅជាមួយបងប្អូនវីរកងទ័ពជានិច្ច ក្នុងការការពារដែនដីសុវណ្ណភូមិនៃយើង។ដោយឡែកជនជាតិជប៉ុនម្នាក់ដែលបានមករស់នៅក្នុងខេត្តកំពង់ឆ្នាំងរយៈពេលជាង១ឆ្នាំមកនេះ បានអោយដឹងថា៖ គាត់ពិតជាស្រឡាញ់ប្រជាជនកម្ពុជាណាស់ ដោយសារតែប្រជាពលរដ្ឋកម្ពុជា មានចរិតស្លូតបូត រាក់ទាក់រួសរាយ និងចេះជួយយកអាសារគ្នា។ គាត់បានមកផ្តល់ឈាមក្នុងថ្ងៃនេះ គឺចង់បង្ហាញពីមនោសញ្ចេតនារបស់គាត់ចំពោះប្រជាជនកម្ពុជាវិញ ព្រោះពេលនេះ ប្រជាជន កងទ័ពកម្ពុជាបាន និងកំពុងជួបប្រទះនូវការឈ្លានពានពីកងទ័ពសៀម ហើយពួកគាត់កំពុងត្រូវការឈាមសំរាប់ជួយដល់ជនរងគ្រោះ ក្នុងសង្គ្រាម។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញពីគោលបំណងនៃការបរិច្ចាគឈាមមនុស្សធម៌នាពេលនេះ មានសារៈសំខាន់២ គឺធ្វើឡើងដើម្បីត្រៀមបង្ការផង និងយោងលើសេចក្តីត្រូវការផង សម្រាប់តម្រូវការឈាមជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមសៀមឈ្លានពាន ហើយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ៕ កាំង ហុងវាស្នា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃលើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើននៃហិង្សា ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

2025/07/28 10:47:45 am        1267
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតចំហរជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញ​ពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ។ក្នុងលិខិតចំហរដែលចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះការកើនឡើងនៃករណីអំពើហឹង្សា និងការគំរាមកំហែងលើកម្មករចំណាកស្រុកនៅប្រទេសថៃ ដែលបានប្រព្រឹត្តឡើងថ្មីៗនេះដោយក្រុមជ្រុលនិយមថៃ សបញ្ជាក់តាមវីដេអូចាក់ផ្សាយអំពីហេតុការណ៍ច្រើនករណី អំពីការវាយប្រហារនិងធ្វើទុក្ខបុកម្និញបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម ដែល ជនរងគ្រោះភាគច្រើនគឺជាពលករខ្មែរ។តាមរយៈលិខិតដដែលនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់ម៉ាក និងអ្នកទិញទាំងអស់ដែលផ្គត់ផ្គង់ទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ថៃ ឱ្យចូលរួមសកម្មភាពក្នុងការការពារសិទ្ធិ និងសុខុមាលភាពរបស់កម្មករចំណាកស្រុក។ ជាមួយគ្នានោះ ក្រសួងស្នើឱ្យមានការអន្តរាគមន៍ភ្លាមៗ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងស្មើភាពសម្រាប់កម្មករចំណាកស្រុកទាំងអស់នៅប្រទេសថៃ ។បន្ថែមលើនេះក្រសួងការងារ ក៏បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធនៃព្រះរាជាណាចក្រថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងទ្វេភាគីជាមួយកម្ពុជា និងឧបករណ៍ច្បាប់អន្តរជាតិ និងតំបន់ ដើម្បីធានាសុវត្ថិភាព កិត្តិយស និងការប្រព្រឹត្តអំពើយុត្តិធម៌ចំពោះកម្មករចំណាកស្រុកទាំងអស់ និងគ្រួសាររបស់ពួកគេ ដោយគ្មានការរើសអើងតាមសាសន៍ ឬស្ថានភាពណាមួយឡើយ៕

ឯកឧត្តម ហេង រតនា៖ប្រាសាទព្រះវិហារជាទីតាំងដ៏សក្តិសិទ្ធបំផុតសូម្បីអតីតក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តប្រោះព្រំរិទ្ធីអំណាចដែរ ខណៈបើរដ្ឋណាឬអ្នកណាបំផ្លាញនឹងទទួលផលកម្មវិនាសហិនហោច

2025/07/28 09:54:38 am        403
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ២៣០គ.ក) ជាច្រើនគ្រាប់រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង ១៥៥មម ជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ។ ឯកឧត្តមបន្តថា ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ។ បើតាមឯកឧត្តមអគ្គនាយកស៊ីម៉ាក់ រយៈពេលជាង៥០ឆ្នាំមកហើយពោលគឺចាប់ខែឧសភាឆ្នាំ១៩៧៥ ដែលគ្រាប់បែក MK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ។ ក្នុងអតីត សង្គ្រាមនោះគ្រាប់បែក MK-82 ចំនួន ៩១៩,៦២២ គ្រាប់ត្រូវបានទម្លាក់លើ ៥៥,៦១៤ ទីតាំងដោយមានយន្តហោះទម្លាក់ចំនួន ១១៥,៨៨៦ ជើងហោះហើរទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ប៉ុន្តែក្នុងពេលសង្គ្រាមនោះគ្មានគ្រាប់បែក MK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ! ឯកឧត្តមបញ្ជាក់៖«ប្រាសាទវិហារ ជាទីតាំងដ៏សក្តិសិទ្ធបំផុត សូម្បីតែអតីត ព្រះមហាក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដើម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ»៕Thai invader bombarded Prasat Preah Vihear as the world heritage with MK-82 as well as shelled a number of artillery shells that including 155mm with cluster submunitions. Cambodian brave armed forces have firmly fought against the Thai invader by well defending Cambodian territory and the Preah Vihear world heritage.Over the past 50 years from May 1975, Cambodia had no explosion by MK-82 on her territory. In the past war, MK-82 bombardments 919.622 at 55.614 records (sites) and 115.886 flights, there was no record dropped at the Preah Vihears site.

អភិបាលខេត្តត្បូងឃ្មុំនាំយកអំណោយទៅប្រគល់ជូន បងប្អូនភៀសសឹក និងពលករមកពីថៃ

2025/07/28 09:44:55 am        418
ត្បូងឃ្មុំ ៖ ជនភៀសសឹកចំនួន២គ្រួរសារ ដែលមួយរូបជាស្ត្រីមេម៉ាយ និងមួយគ្រួសារទៀតជាភរិយាកងទ័ពជួរមុខតំបន់ភ្នំទ្រព្យនៃខេត្តព្រះវិហារ រួមនឹងបងប្អូនពលករ ដែលបានភៀសខ្លួនពីតំបន់កំពុងមានជម្លោះពីការឈ្លានពានរបស់សៀមក្នុងខេត្តព្រះវិហារ(តំបន់ភ្នំទ្រព្យ) បានមកស្នាក់អាស្រ័យនៅក្នុងភូមិ អញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានតឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានដឹកនាំប្រតិភូ និងក្រុមការងារសាសខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសំណេះសំណាល នាំយកអំណោយ ទៅប្រគល់ជូនដើម្បីជួយសម្រាលទុកលំបាក់ ពីការភាសខ្លួននេះ ។ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីសមានចិត្តស្វាគមន៍ដល់បងប្អូនពលរដ្ឋខ្មែរយើង ហើយបានបន្តប្រសាសន៍ថា បងប្អូនពលរដ្ឋដែលបានជម្លៀសចេញពីតំបន់ព្រំដែន សូមកុំមានការព្រួយបារម្ភ ហើយត្រូវជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដែលសៀមឈ្លានពានបូរណៈភាពកម្ពុជា ទាំងផ្លូវច្បាប់ និងកងទ័ព ។ ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បើបងប្អូនខ្វះខាត ឬត្រូវការការងារសូមទំនាក់ទំនងទៅអាជ្ញាធរ ឬមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ដើម្បីសួរនាំព័ត៌មានការងារ ហើយក្រុមការងារស្វាគមន៍ក្នុងការជួយស្វែងរកការងារជូនបងប្អូនទាំងអស់គ្នា។ឯកឧត្តមបន្តថា ក្នុងស្ថានភាពដែលកំពុងក្តៅគគុកតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ខ្ញុំសូមថ្គោលទោសចំពោះអំពើឧក្រិតកម្មសង្គ្រាមដែលបង្ករឡើងដោយភាគីថៃដែលមានចេតនាគិតទុកជាមុនក្នុងការបង្ករជម្លោះជាមួយកម្ពុជា ទោះជាមានការសម្របសម្រួលពីភាគីទី៣ ក៏ថៃនៅតែគគ្លើនបន្តបាញ់សង្គប់មកលើកម្ពុជាដែលជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចតូចជាង ហើយក៏សូមគាំទ្រការបដិសេដរបស់ក្រសួងការពារជាតិកម្ពុជាដែលភាគីថៃបានបន្តលាបព័ត៌មកលើកម្ពុជាថាជាអ្នកបង្ករជម្លោះ។ សូមសហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ ក៏ដូចជាអន្តរជាតិមេត្តាជួយដល់កម្ពុជា ព្រោះកម្ពុជាមិនត្រូវការសង្គ្រាមទេ យើងត្រូវការសន្តិភាព ។ដោយ ៖ ជឹង សេងឡុង

ទាហានថៃនៅបន្តបាញ់ស្រោចមកកម្ពុជា ដូចជាភ្លៀងរលឹម ទោះថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា និងថៃជួបគ្នា ដើម្បីកំណត់ការឈប់បាញ់ក្តី

2025/07/28 09:22:34 am        754
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានអះអាងថា ទាហានឈ្លានពានថៃ បានបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោឃៅ និងគឃ្លើនបំផុតប្រៀបបានដូចជាភ្លៀងរលឹម បើទោះបីថ្ងៃនេះមានការកំណត់នូវកិច្ចប្រជុំពិសេសមួយនៅប្រទេសម៉ាឡេស៊ី ក្នុងកម្រិតប្រមុខរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងថៃ ដើម្បីកំណត់ឲ្យមានបទឈប់បាញ់ក៏ដោយនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពថ្ងៃទី៥ នៃដំណើរការឈ្លានពានរបស់ថៃមកលើកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ទាហានឈ្លានពានរបស់ថៃ បានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត និងបានបន្តទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹមមកដល់ទាហានកម្ពុជា និងប៉ុនប៉ងវាយកាន់កាប់វត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែត្រូវបានបរាជ័យ ដោយទាហានក្លាហានកម្ពុជាវាយបកទៅវិញយ៉ាងចាស់ដៃនោះ។លោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ផងដែរថា ទាហានឈ្លានពានរបស់ថៃ បានធ្វើការវាយប្រហារដល់ដែនអធិបតេយ្យកម្ពុជាកាន់តែធំ និងកាន់តែខ្លាំងឡើង ដោយគ្នានខ្លាចរអានឹងច្បាប់អន្តរជាតិនោះឡើយ ហើយការឈ្លានពានរបស់ថៃនេះ បានបណ្តាលប្រជាជនស្លូតត្រង់របស់កម្ពុជាជាង១៣ម៉ឺននាក់រត់ភៀសសឹក សាលារៀនជាង៦០០ត្រូវបានបិទទ្វា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាត ភូមិដ្ឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋស្លូតត្រង់ត្រូវបានរងគ្រោះ និងថែមទាំងបានប៉ះពាល់ដល់សម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិផងដែរ ជាពិសេសប្រាសាទព្រះវិហារតែម្តង៕អត្ថបទបានចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM