កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃថា នៅ បន្តបាញ់គ្នានៅព្រំដែន

2025/07/29 11:38:13 am        822
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានប្រកាសទាត់ចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃ ដែលបានលើកឡើងនៅមុននេះ បន្តិចថា តាមព្រំដែនកម្ពុជា និងថៃនៅបន្តបាញ់គ្នា ខណៈរហូតមកដល់ពេលនេះ នៅតាមព្រំដែននៃប្រទេសទាំងពីរ មានសភាពស្ងប់ស្ងាត់ និងពុំមានការបាញ់គ្នាណាមួយកើតឡើងនោះទេ។ក្នុងសន្និសីទ​សារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៅតាមព្រំដែនកម្ពុជា និងថៃជាលើកទីពីរ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បាននឹងកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ចាប់ពីរំលងអធ្រាត្រយប់មិញ ពោលគឺម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកម្ល៉េះ។ក្នុងសន្និសីទនោះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានលើកឡើងអំពីកិច្ចប្រជុំរវាងមេភូមិភាគ ទី៥កម្ពុជា និងមេភូមិភាគទី១របស់ភាគីថៃផងដែរ ដោយកិច្ចប្រជុំនោះបានធ្វើឡើងនៅភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទាក់ទងនឹងកិច្ចប្រជុំនេះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា ក្រោយកិច្ចប្រជុំមេភូមិភាគ៥កម្ពុជា និងមេភូមិទី១ថៃ បានឯកភាពគ្នាគោរពកិច្ចព្រមព្រៀងការឈប់បាញ់ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ, ឈប់បង្កើនទ័ពជៀសវាងការប្រឈមមុខដាក់គ្នា,ភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ហើយប្រសិនបើមានបញ្ហាអ្វីផ្សេងធ្ងន់ធ្ងរត្រូវផ្តល់យោបល់ពីថ្នាក់លើជាដើម៕អត្ថបទ បាន ចក់

ក្រសួងព័ត៌មាន ណែនាំដល់សាធារណជន​​ប្រើប្រាស់បណ្ដាញសង្គម​ដោយការទទួល​ខុសត្រូវ​ និងត្រូវបញ្ឈប់ជាបន្ទាន់​នូវការកាត់តរូបភាព ការប្រមាថ ឬ​ការ​បង្កើត​ព័ត៌មាន​ញុះញង់​

2025/07/29 11:16:26 am        871
ក្រសួងព័ត៌មាន បានកត់សម្គាល់អំពីកំណើននៃការប្រើប្រាស់ពាក្យពេចន៍ ការបង្កើត និង​កាត់​ត​រូប​ភាព វីដេអូ ខ្លឹមសារ និងការបញ្ចេញមតិមិនសមរម្យ លើបណ្តាញទំនាក់ទំនង សង្គម ដែល​បាន​បង្ក​ការ​ប្រមាថ​ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរជាលក្ខណៈបុគ្គល ឬថ្នាក់ដឹកនាំ និង អង្គ​ព្រះ​មហា​ក្សត្រ​។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២៥។តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងព័ត៌មាន សូមណែនាំដល់អ្នកបង្កើតមាតិកា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និងសាធារណជនទាំង អស់មេត្តាប្រើប្រាស់បណ្តាញសង្គម និង​បញ្ចេញ​មតិ​ប្រកប​ដោយ​សុជីវធម៌ ការទទួលខុសត្រូវ និងគោរព ក្រមសីលធម៌ ក្នុងគោលដៅរ​ក្សា​សណ្តាប់​ធ្នាប់​ និងរបៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម ស្រប តាមគោលការណ៍សន្តិភាព មិន​បង្ក​ការ​ញុះ​ញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។អ្នក​បង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណ​ជន​គ្រប់​មជ្ឈ​ដ្ឋាន​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះ​ពាល់​ដល់​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះ​បី​ជា​ស្ថិត​ក្នុង​កាលៈ​ទេសៈនៃ​ជម្លោះ ជាមួយ​ប្រទេស​នោះ​ក៏ដោយ។ អ្នក​បង្កើ​ត​មាតិកា​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ និងសាធារណជនត្រូវជៀសវាង ការផ្សព្វផ្សាយ ឬ​ចែក​រំលែក​ព័ត៌មាន​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ នាំឱ្យមានការភាន់ច្រឡំ បង្កការខឹង សម្បា អំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និង​ការ​ប្រកាន់ពូជសាសន៍រវាងប្រជាជន និងប្រជាជន។ឆ្លៀត​ក្នុងឱកាសនេះ ក្រសួងព័ត៌មានសូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នក ប្រើ​ប្រាស់​បណ្តាញសង្គម និងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និ​ង​ត្រូវ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ ព័ត៌មានជានិច្ចជាមួយប្រភពផ្លូវការ ជាពិសេសពាក់ព័ន្ធនឹងជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ និ​ងសូមកុំប្រើការ កាត់តរូបភាព និងខ្លឹមសារ ដែលមិន​ពិត​មាន​លក្ខណៈ​ប្រមាថ​ដល់​អង្គ​ព្រះ​មហា​ក្សត្រ​ជាដើម​។ក្រសួងព័ត៌មាន សូមកោតសរសើរចំពោះអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នក​ប្រើ​ប្រាស់​បណ្តាញ​ សង្គមដែលបានចូលរួមជាផ្នែកនៃសម្លេងរបស់កម្ពុជា ក៏ដូចជាការ​ការពារ​ភាព​ត្រឹម​ត្រូវ និង​ជំហរ​ដោះ​ស្រាយ​ជម្លោះ របស់កម្ពុជាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ប្រកប​ដោយ​ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិអ្នកដទៃ ទាំងក្នុង​សហគមន៍​ជាតិ និងអន្តរជាតិ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង បាន​ពលី​ក្នុង​ជន្មាយុ​៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី

2025/07/29 10:12:43 am        716
នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូល​រួម​គោរ​ព​វិញ្ញា​ណ​ក្ខ​ន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កង​ពល​ធំ​អន្ត​រាគមន៍លេខ៣ ដែលបានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាល​ពី​ថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅមូលដ្ឋានសមរភូមិមុខទិសប្រាសាទទិសទី១​ ខេត្ត​ព្រះវិហារ​។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ និង​សូម​បួង​សួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧត្តមសេនីយ៍ឯក ដួង សំនៀង បាន​ទៅ​សោយ​សុខ​ក្នុង​ឋាន​សុគតិ​ភពកុំបីឃ្លៀងឃ្លាតឡើយ៕

ទឹកជំនន់ដ៏ធ្ងន់ធ្ងរវាយប្រហារប្រទេសថៃ ខណៈជំរុញឲ្យពលរដ្ឋខ្លួនជម្លៀសបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

2025/07/29 10:04:16 am        137
ទឹកក្នុងទន្លេ Sai បានហក់ឡើងប្រៀបច្រាំងកាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះក្នុងស្រុក Mae Sai របស់ខេត្ត Chiang Rai បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងមានកម្រិតទឹកភ្លៀង១១៨,៨មីលីម៉ែត្រ ដែលជំរុញឱ្យមានការជម្លៀសចេញ និងទឹកជំនន់ដ៏គំហុកនៅក្នុងភូមិជាច្រើន។អ្នកស្រុកក្នុងសហគមន៍ជាច្រើននៅក្នុងស្រុក Mae Sai របស់ខេត្ត Chiang Rai បានចាប់ផ្តើមជម្លៀសទៅកាន់ទីទួលខ្ពស់ៗកាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងបានធ្វើឱ្យទឹកទន្លេ Sai ហក់ឡើងខ្ពស់ និងហៀរចេញ។សាលាក្រុង Tambon Mae Sai បានប្រកាសនៅម៉ោង ៨ និង ២១ នាទីព្រឹកថាស្ថានភាពទឹកកាន់តែ ធ្ងន់ធ្ងរហើយដោយមានភ្លៀងធ្លាក់ក្នុងកម្រិត១១៨,៨មីលីម៉ែត្រ។យោងតាមសាលាក្រុង កម្ពស់ទឹកទន្លេ Sai ឡើងដល់ ៣៩៨,៣១ ម៉ែត្រ នៅស្ពានមិត្តភាព Mae Sai ដែលនាំឱ្យជន់លិចភូមិមួយចំនួន និងទឹកជំនន់ដ៏គំហុក។ ក្រុមមន្ត្រីបាននិយាយថា កម្ពស់ទឹកត្រូវគេរំពឹងថានឹងហក់ឡើងខ្ពស់ ដោយសារភ្លៀងបន្តធ្លាក់ខ្លាំង ដែលនឹងបង្កើនកម្លាំងចរន្តទឹកហូរក្នុងទន្លេ៕

ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ ចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍​ឯក ដួង សំនៀង ដែលបានពលីជីវិត​នៅលើសមរភូមិប្រយុទ្ធ​ជាមួយ​ទ័ពឈ្លានពាន

2025/07/29 09:59:57 am        411
នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និង​គោរព​វិញ្ញាណ​ក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បាន​ពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ត​ស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ ។ភាពអង់​អាចក្លាហាន និងការលះបង់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាគំរូវីរភាព​ដ៏​ឧត្តុង​ឧត្តម​សម្រាប់​ ជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងខ្ញុំទាំងអស់គ្នា យុវជន និងប្រជាពលរដ្ឋ​គ្រប់​រូប​និង​ចាំ​ទុក​នូវគុណូបការៈដ៏ធំធេងនេះ។តាងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី សូម​ចូល​រួម​រំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែល​បាន​រួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុង​ធ្វើ​ការ​ឈ្លាន​ពាន​មក​លើដែនអធិបតេយ្យភាពកម្ពុជាយើង។យើង​ខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញណក្ខន្ធរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បាន​ទៅ​កាន់​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ម៉ោង១២យប់មិញ រហូតមកដល់ព្រឹកនេះ ពុំមានស្នូរគ្រាប់កាំភ្លើង ទៀតឡើយ

2025/07/29 09:19:11 am        818
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ឲ្យដឹងថា ចាប់ពីម៉ោង១២ រំលង់អាទ្រាធថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ រហូតមកដល់ព្រឹកម៉ោង៨នេះនៅតាម បណ្តាព្រំដែនរវាងកម្ពុជា និងថៃពុំមានស្នូរកាំភ្លើង ឬក៏ផ្ទុះអាវុធទៀតនោះឡើយ ខណៈសភាពការណ៍បែបនេះជាលទ្ធផលដ៏ជោគជ័យជាជំហានដំបូងមួយនៃកិច្ចព្រមព្រៀងរបស់រាជរដ្ឋាភិបាលកម្ពុជា និងថៃស្តីពីបទឈប់បាញ់បន្ទាន់នោះ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៅតាមព្រំដែនកម្ពុជា និងថៃ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា ការវិវត្តន៍ចុងក្រោយនៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា និងថៃបន្ទាប់ពីលទ្ធផលនៃកិច្ចប្រជុំបទឈប់បាញ់ជាបន្ទាន់ ដែលបានឯកភាពដោយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី ម្សិលមិញ ហើយបានមានប្រសិទ្ធភាពចាប់ពីម៉ោង២៤ ម៉ោងនៅក្នុងតំបន់នាថ្ងៃទី២៨ ខែកក្កដានោះ គឺជាជំហានដំបូងដែលឆ្ពោះទៅរកការកាត់បន្ថយអរិភាព និងស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខក្នុងតាមព្រំដែននៃប្រទេសទាំងពីរ(កម្ពុជា-ថៃ)។លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ថា«នៅតាមយោធភូមិភាគទាំងអស់ពុំមានការផ្ទុះអាវុធដាក់គ្នាទៀតនោះទេ...នេះជាការប្តេជ្ញាចិត្តយ៉ាងខ្ពស់ អនុវត្តន៍បានយ៉ាងម៉ឺងម៉ាត់ម៉ត់ចត់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំទាំងអស់»។លោកជំទាវបានលើកឡើងទៀតថា ដើម្បីធានាដល់ភាគីទាំងពីរត្រូវអនុវត្តន៍នូវលក្ខណ្ឌមួយចំនួននៅក្នុងការឯកភាពគ្នានៃបទឈប់បាញ់ជាបន្ទាន់នេះដោយចំណុចទី« គឺបញ្ឈប់នៃការបាញ់គ្នា មិនឲ្យមានការចល័តទ័ព ឬក៏ការបន្ថែមទ័ព,កងទ័ពទាំងពីរគឺត្រូវរក្សានូវទីតាំងដដែល ដោយរាប់ចាប់តាំងពីម៉ោង២៤៖០០នាទី ម៉ោងនៅក្នុងតំបន់,ត្រូវបង្កើតក្រុមការងារទំនាក់ទំនងមួយដើម្បីធ្វើការងារជាមួយគ្នា,។ ចំណុចទី២គឺត្រូវរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគ ដោយព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥នៅម៉ោង៧ព្រឹកនេះ បានជួបពិភាក្សាជាមួយមេបញ្ជាការយោធភូមិភាគ១របស់ថៃ នៅទីក្រុងប៉ោយបែត ខណៈមេភូមិភាគទី៤ កម្ពុជានឹងជួបមេភូមិភាគទី២ថៃ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ដោយឡែកមេភូមិភាគទី៣កម្ពុជា ក៏នឹងជួបប្រជុំគ្នាជាមួយមេបញ្ជាការដ្ឋានព្រំដែនខេត្តចន្ថាបុរី និងខេត្តត្រាតរបស់ថៃ តាមរយៈវីដេអូ នៅព្រឹកនេះផងដែរ ៕ អត្ថបទបាន ចក់

TOP STORY | សម្តេចធិបតី មិនខ្វល់នឹងបញ្ហាសក់ស្កូវទេពេលនេះ រឿងដែលត្រូវយកចិត្តទុកដាក់ខ្ពស់គឺរៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស និងពលីឱ្យបានសមរម្យ

2025/07/29 07:11:31 am        625
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សក់ស្កូវ មុខស្លក់គឺមិនមែនជាបញ្ហាចោទទេសម្រាប់សម្តេចនាពេលនេះ អ្វីដែលត្រូវខ្វល់ខ្វាយ និងយកចិត្តទុកដាក់ ខ្ពស់នោះគឺការរៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស និងពលីឱ្យបានសមរម្យ, ដោះស្រាយសុខទុក្ខរបស់បងប្អូនជនភាសសឹករាប់សែននាក់ និងដោះស្រាយបញ្ហាពលករដែលត្រលប់មកវិញជាគំហុកពីប្រទេសថៃ។ល។ជាដើម។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃបន្ទាប់ពីកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ។ សម្តេចធិបតីបានលើកឡើងទៀតថា«ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង៥ថ្ងៃនេះ ដោយសារឃើញមុខរៀងស្លក់ ហើយសក់ស្កូវច្រើន មានម្នាក់ទៀតអោយយោបល់ថា ខ្ញុំគួរលាបសក់កុំអោយមើលទៅចាស់ពេក។ ខ្ញុំប្រាប់ថាអារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ»។  សម្តេចធិបតីបានលើកឡើងទៀតថា អារម្មណ៍របស់សម្តេចទាំងអស់នៅអំឡុងពេលនេះ គឺនៅជាប់ជាមួយនឹងកិច្ចការធំៗមួយចំនួន ដូចជា«ការតាមដានស្ថានការណ៍សមរភូមិមុខ និងដោះស្រាយគាំទ្រដល់កងកម្លាំងរបស់យើងដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី, រៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស-ពលីឱ្យបានសមរម្យ, ដោះស្រាយសុខទុក្ខរបស់បងប្អូនជនភាសសឹករាប់សែននាក់, ដោះស្រាយបញ្ហាពលករ ដែលត្រលប់មកវិញជាគំហុកពីប្រទេសថៃ»។ល។ សម្តេចធិបតី បានបន្ថែមទៀតថា«បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ទាំងកងកម្លាំងប្រដាប់អាវុធ និងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជាជនភាសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់ និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅជាប្រក្រតីវិញកាន់តែឆាប់ដែរ»។  សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ទៀតថា«ក្នុងស្ថានភាពប្រទេសជាតិ និងប្រជាជនកំពុងជួបការលំបាកបែបនេះ រូបខ្ញុំមើលទៅចាស់បន្តិចដោយសារសក់ស្កូវមិនអីទេ។ ហើយបើទោះបីជាមើលទៅចាស់បន្តិច កម្លាំងខ្សោយជាងកាលពី១០ឆ្នាំមុនបន្តិច ប៉ុន្តែកម្លាំងចិត្តក្នុងការប្រឈមដោះស្រាយបញ្ហា ចំពោះមុខទាំងអស់គឺនៅតែខ្លាំងដដែល»។ ជាមួយគ្នានោះដែរ សម្តេចលើធិបតីក៏បានឡើងបែបលក្ខណៈលេងសើចផងដែរថា «ចាំដោះស្រាយបញ្ហាទាំងអស់នោះបានចប់ ហើយកងទ័ព និងប្រជាជនបានសេចក្តីសុខ ប្រទេសជាតិបានទទួលនូវសុខសន្តិភាពវិញសិន ចាំលាបសក់ក៏មិនអីដែរ»៕ អត្ថបទ បាន ចក់

សម្តេចតេជោអរគុណឯកឧត្តមដូណាល់ ត្រាំ បានផ្តួចផ្តើមឲ្យមានការបទឈប់បាញ់រវាងកម្ពុជា និងថៃខណៈការផ្តួចផ្តើមនេះបានជួយសង្រ្គោះជីវិតមនុស្សរាប់ម៉ឺននាក់

2025/07/29 01:46:09 am        298
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសថ្លែងអំណរគុណចំពោះប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាង កម្ពុជា និងថៃ ខណៈគំនិតផ្តួចផ្តើមដ៏ប្រពៃ នេះបានជួយសង្រ្គោះជីវិតមនុស្ស ជាពិសេសពលរដ្ឋខ្មែរ និងថៃរាប់ពាន់រាប់ម៉ឺននាក់។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាយប់ថ្ងៃរំលងអាទ្រាធថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «សមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ»។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា« ជាដំបូងខ្ញុំសូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជា និងថៃ ដែលគំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យបានជួយសង្រ្គោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជានិងថៃ»។តាមរយៈសំណេរនេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាពនោះ។ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានប្រកាសថ្លែងអំណរ គុណចំពោះមិត្តចិនដែលបានចូលរួមជួយ និងសូមអរគុណបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសូមអរគុណប្រជាជនកម្ពុជា និងប្រជាជនថៃ សូមអរគុណចំពោះកងទ័ពកម្ពុជា ព្រមទាំងកងទ័ពថៃ ដែលបានគាំទ្រដល់ដំណើរការសន្តិភាពមួយនេះផងដែរ៕អត្ថបទបាន ចក់

ឯកឧត្តម ដូណាល់ ត្រាំទូរស័ព្ទមកសម្តេចធិបតីជាលើកទី២ដើម្បីអបអរសាទភាពជោគជ័យនៃការចចារជាមួយភាគីថៃដើម្បីបញ្ចប់ការឈប់បាញ់

2025/07/28 11:26:29 pm        235
ភ្លាមៗក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បញ្ចប់ការចចារជាមួយភាគីថៃ នៅប្រទេសម៉ាឡេស៊ី ឯកឧត្តម ប្រធានាធិតបី ដូណាល់ ត្រាំ បានទូរស័ព្ទមកសម្តេចធិបតី ហ៊ុន ម៉ាណែតដោយផ្ទាល់ ដើម្បីបង្ហាញការអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងកម្ពុជា និងថៃនាថ្ងៃនេះដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។ នេះបើតាមសារសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈតេលេក្រាម និងហ្វេសបុកនាយប់ថ្ងៃទី២៨ ខែកក្កដា នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំ បានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចមិញនេះ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់»។  តាមរយៈសារនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើម និងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។ សម្តេចបានបន្ថែមថា ឯកឧត្តមដូណា ត្រាំ យល់ថាដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាន និងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។ ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតី បានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នានិងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។  បើតាមសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថា«កិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ»៕អត្ថបទបាន ចក់

«ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមជានិច្ច និងត្រៀមផែនការបម្រើសុខភាពបងប្អូនប្រជាពលរដ្ឋយើងសម្រាប់ថ្ងៃបន្តបន្ទាប់ទៀត»

2025/07/28 10:41:38 pm        125
ស្របពេលដែលឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើដំណើរចុះពិនិត្យដោយផ្ទាល់ក្នុងខេត្តព្រះវិហារ និងបណ្តាខេត្តជាប់ព្រំដែន នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំសុខាភិបាលលើកទី២ ខែកក្កដា ឆ្នាំ២០២៥ តាមប្រព័ន្ធអនឡាញ Zoom ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការយុទ្ធសាស្រ្តបន្ថែមទៀត ក្នុងការគាំទ្រសេវាថែទាំសុខភាព និងសង្គ្រោះបន្ទាន់ នៅតំបន់ព្រំដែន ជាពិសេសតំបន់ដែលប្រឈមហានីភ័យខ្ពស់។ ចាប់ផ្តើមដំបូងបង្អស់នៃកិច្ចប្រជុំ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះវីរកងទ័ពនៅសមរភូមិមុខ ដែលលោកកំពុងតស៊ូការពារបូរណភាពទឹកដី ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ ដែលទទួលប្រចាំការនៅតាមទីតាំងនីមួយៗ ខិតខំព្យាយាមក្នុងការថែទាំសុខភាពជូនដល់បងប្អូនប្រជាជនជម្លៀសខ្លួន និងវីរកងទ័ពរបស់យើងទាំងអស់។ ក្នុងកិច្ចប្រជុំ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូននូវអនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីការបំពេញការងារចាំបាច់នៅចំពោះមុខ កាន់តែប្រកបដោយភាពរលូន និងការពិនិត្យបន្ថែមផែនការទៅមុខជាបន្តបន្ទាប់។ ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ទាំងអស់ ដែលកំពុងប្រចាំការនៅតាមតំបន់រៀងៗខ្លួន ជួបតែសេចក្តីសុខ និងសុវត្ថិភាពគ្រប់ៗគ្នា និងសូមជូនពរដល់ បងប្អូនប្រជាពលរដ្ឋ បងប្អូនវីរកងទ័ពកម្ពុជាទាំងអស់ ជួបតែសុខ សុវត្ថិភាព សុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ពេលវេលា។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM