កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា រួមគ្នាជំរុញអនាគតទឹកស្អាតនៅកម្ពុជា

2025/07/28 10:11:23 pm        360
ភ្នំពេញ៖ ស្របតាមចក្ខុវិស័យរបស់កម្ពុជាសម្រាប់អនាគត ដែលមានការតភ្ជាប់ ភាពរឹងមាំ និងចីរភាពកាន់តែប្រសើរ។ ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ រៀបចំឡើងដោយក្រុមហ៊ុន Informa Markets និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការ (MOU) នៅក្នុងសន្និសីទសារព័ត៌មានដ៏សំខាន់ ដែលបានប្រារព្ធឡើងរាជធានីភ្នំពេញ។នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា ពិធីចុះហត្ថលេខានេះ បានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗមកពីវិស័យសំណង់ ទឹកស្អាត និងរថយន្ត។ តំណាងជាន់ខ្ពស់មកពីក្រុមប្រឹក្សាស្ថាបត្យករកម្ពុជា ក្រុមប្រឹក្សាវិស្វករកម្ពុជា សមាគមវិនិយោគិន អ្នកម៉ៅការ អ្នកគ្រប់គ្រង់គម្រោងការដ្ឋាន និងស្ថាបត្យករកម្ពុជា និងសហព័ន្ធឧស្សាហកម្មរថយន្តកម្ពុជា បានចូលរួមក្នុងពិធីនេះ ដែលនឹងឆ្លុះបញ្ចាំងពីភាពស៊ីសង្វាក់គ្នានៃកិច្ចសហប្រតិបត្តិការនេះក្នុងវិស័យផ្សេងៗគ្នា។លោក Gerard Leeuwenburgh អ្នកគ្រប់គ្រង់ទូទៅប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa Marketsបានមានប្រសាសន៍ថា តាមរយៈវេទិកាពិព័រណ៍នាពេលខាងមុខនេះជាមួយនឹងអ្នកជំនាញ និងបណ្តាញរបស់សមាគមផ្គត់ផ្គង់ទឹកកម្ពុជា គឺដើម្បីបង្កើតឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់នវានុវត្តន៍ ការវិនិយោគ និងកំណើនប្រកបដោយចីរភាព។ អនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះដែរ នឹងបង្កើតអត្ថប្រយោជន៍ជាក់ស្តែង និងរយៈពេលវែងសម្រាប់សហគមន៍ទូទាំងប្រទេសកម្ពុជា តាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាត ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលនៃអាកាសធាតុ និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់អ្នកប្រតិបត្តិការទឹកក្នុងស្រុក។សូមជំរាបជូនថា បើមិនមានការប្រែប្រួល ពិព័រណ៍ឧស្សាហកម្មវិស័យទឹកស្អាត ២០២៥ (CAMWATER 2025) ដែលរួមជាមួយ CAMBUILD ២០២៥ និង CAMAUTO ២០២៥ នឹងរៀបចំឡើងរយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ។ សូមបញ្ជាក់បន្ថែមថា CAMBUILD គឺជាពិព័រណ៍អគារ និងសំណង់ដ៏ធំបំផុត និងមានការទទួលស្គាល់ច្រើនបំផុតនៅកម្ពុជា ដែលបង្ហាញនូវដំណោះស្រាយអគារឆ្លាតវៃ និងទំនើបបំផុត សម្ភារៈប្រកបដោយចីរភាព និងនវានុវត្តន៍វិស្វកម្ម។CAMWATER ផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត ការប្រព្រឹត្តកម្មទឹកកខ្វក់ និងនិរន្តរភាព។ ដោយឡែក CAMAUTO ត្រូវបានជំរុញដល់វិស័យយានយន្ត និងចលនភាព ដោយបង្ហាញនូវបច្ចេកវិទ្យាយានយន្តទំនើប គ្រឿងបន្លាស់ និងគ្រឿងជួសជុលបន្ថែម ដំណោះស្រាយទីផ្សារ និងប្រព័ន្ធដឹកជញ្ជូនដែលចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។តាមរយៈការរួបរួមយុទ្ធសាស្ត្រវិស័យទាំងបីនេះ ភាគីពាក់ព័ន្ធកំពុងតែបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលគ្មានគូរប្រៀបសម្រាប់ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍" នេះបើតាមប្រសាសន៍របស់លោក Leeuwenburgh។ "នេះគឺជាការបើកចំហនូវភាពរួមគ្នានៃវិស័យផ្សេងៗ ក្នុងទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់ និងជួយពន្លឿនគោលដៅអភិវឌ្ឍន៍របស់កម្ពុជា"៕

ក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ប្រចាំឆមាសទី១ ឆ្នាំ២០២៥

2025/07/28 09:47:29 pm        129
 ភ្នំពេញ៖ នៅទីស្តីការ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ «ឆ» តំណាងរាជរដ្ឋាភិបាល រួមជាមួយ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ «ឆ» តំណាងវិស័យឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៥។សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានមកពីសមាជិក-សមាជិកាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនជាច្រើនរូប ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើងដោយវិស័យឯកជន ក្នុងន័យជំរុញ និងសម្រួលការធ្វើពាណិជ្ជកម្ម។នៅមុនពេលនៃកិច្ចប្រជុំ លោកជំទាវរដ្ឋមន្ត្រីម និងឧកញ៉ា សហប្រធាន ព្រមទាំងសមាជិកអង្គប្រជុំ បានចូលរួមស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតនៅសមរភូមិក្នុងការការពារបូរណភាពទឹកដី៕

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃការងារថែទាំប្រចាំផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តត្បូងឃ្មុំ

2025/07/28 09:41:21 pm        127
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធតាមជនបទ គឺជារឿងដ៏ចាំបាច់ សម្រួល ដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការធ្វើអាជីវកម្មផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាម ជនបទ មានជីវភាពកាន់តែធូរធារ។  ​លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវប្រចាំក្រាលកៅស៊ូ DBST ចំនួន ១១ ខ្សែ ប្រវែងសរុបជិត ១៧០ គីឡូម៉ែត្រ ស្ថិតនៅក្រុង-ស្រុក ចំនួន៥ ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់ បន្ថយពេលវេលា ការចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទជាដើម។ លោកជំទាវ លើកឡើងបន្តថា បញ្ហាផ្លូវនេះ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោល ដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គម កិច្ចនៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទនិងទីក្រុងជាដើម។ តាមរយៈផ្លូវខាងលើ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទនេះ, អ្នកទទួលការងារលើការថែទាំប្រចាំផ្លូវទាំងនេះ សូមយកចិត្តទុកលើការងារថែទាំដំណាក់កាលទី២បន្តទៀត ដោយត្រូវខិតខំប្រឹងប្រែង អនុវត្តឱ្យសម្រេចបានតាមផែនការ និងជាផ្លូវប្រកបដោយគុណភាព ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។លោកជំទាវ ឯក គន្ធវារី បន្ថែមទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធី កាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ស្វាហាប់ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍន៍នៅតាមទីក្រុង, ទីប្រជុំជន, និងតាមជនបទ មានផ្លូវ មានទឹក មានភ្លើង សាលារៀន និងមណ្ឌលសុខភាពជាដើម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវាកម្ម ឆ្លើយតបទៅនិងតម្រូវការផ្សេងៗនៅតាមមូលដ្ឋានរបស់ពួកគាត់ដូចជា សម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផលរបស់កសិករ ការធ្វើ អាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗ ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយជាដើម៕អត្ថបទ៖ សុន រ៉ាឌី

អាមេរិកសាទរចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃហើយប្រកាសបន្តចូលរួមមួយម៉ាឡេស៊ីដើម្បីបញ្ចប់ជម្លោះ

2025/07/28 09:29:03 pm        475
ភ្នំពេញ៖ សហរដ្ឋអាមេរិក បង្ហាញការអបអរសាទរចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយប្រកាសបន្តចូលរួមក្នុងដំណើរការនេះជាមួយប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរទាំងស្រុង។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយដោយស្ថានទូសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដានេះ។ សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិក សាទរចំពោះការប្រកាសពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ ដែលបានប្រកាសនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ។ លោកប្រធានាធិបតី Trump និងខ្ញុំ ប្តេជ្ញាបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយរំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ អាមេរិក បានកោតសរសើរចំពោះនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះភាពជាអ្នកដឹកនាំរបស់លោក និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាទាំងនេះ។ អាមេរិកបញ្ជាក់ថា៖យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យអនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេ ហើយសហរដ្ឋអាមេរិក នឹងបន្តចូលរួមក្នុងដំណើរការនេះដែលរៀបចំដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះ»៕

សិក្ខាសាលាផ្សព្វផ្សាយអំពី៖ យន្តការសមាគមមនុស្សចាស់ និងអន្តរជំនាន់-ពហុមុខងារ ដើម្បីជីវិតថ្លៃថ្នូររបស់មនុស្សវ័យចាស់កម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”

2025/07/28 09:06:18 pm        219
(ភ្នំពេញ) អង្គការមនុស្សចាស់កម្ពុជា បានសហការជាមួយដៃគូ ក្នុងការរៀបចំសិក្ខា សាលាផ្សព្វផ្សាយអំពី “យន្តការសមាគមមនុស្សចាស់ និងអន្តរជំនាន់-ពហុមុខងារ ដើម្បីជីវិតថ្លៃថ្នូររបស់មនុស្សវ័យចាស់កម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព” តាមរយៈមូលនិធិគាំទ្រពីក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង អភិវឌ្ឍន៍ នៃប្រទេសអាល្លឺម៉ង់ (BMZ) នាថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ។  សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែក និងផ្សព្វផ្សាយអំពីយន្តការសមាគមមនុស្ស ចាស់ឲ្យកាន់តែទូលំទូលាយ និងប្រមូលធាតុចូលបន្ថែមក្នុងការពង្រឹង និងពង្រីកយន្តការដែលមានស្រាប់នេះនៅទូទាំងប្រទេស សំដៅលើកកម្ពស់ស្ថានភាពរស់នៅ និងសុខុមាល ភាពរបស់មនុស្សចាស់ឆ្លើយតបទៅនឹងទិសដៅ និងគោល នយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ ។ សិក្ខាសាលាមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ សម្បទា (ស.អ.យ.) និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជា សមាជិកគណៈកម្មា ធិ ការកម្ពុជាដើម្បីមនុស្សវ័យចាស់ ព្រមទាំងតំណាងមន្ទីរ ស.អ.យ. មកពី ១៥ រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រួមទាំងតំណាងសមាគមមនុស្សចាស់មកពី ៩ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១២០នាក់។    តាមរយៈកិច្ចសហការក្នុងការអនុវត្តគម្រោងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ គម្រោងសម្រេចបាននូវលទ្ធផលជា ច្រើន (ស្របតាមការរំពឹងទុក) ជាពិសេសទៅលើការ រៀបចំ និង ពង្រឹងសមាគមមនុស្សចាស់នៅក្នុងតំបន់គោលដៅឲ្យក្លាយជាសមាគមដែលមានលក្ខណៈអន្តរជំនាន់ សកម្ម និងពហុមុខងារប។ គម្រោងបានចូលរួមចំណែកក្នុងការជួយលើកកម្ពស់ស្ថានភាពរស់នៅ សុខភាព ប្រាក់ចំណូលសិទ្ធិ និងការចូលរួមរបស់មនុស្សវ័យចាស់ និងជនងាយរងគ្រោះផ្សេងទៀតនៅក្នុងសហគមន៍ប្រកបដោយបរិយាបន្ន័ និងនិរន្តរភាព។ សមិទ្ធិផលចម្បងៗរួមមាន៖ទី1. សមាគមនុស្សចាស់និងអន្តរជំនាន់ពហុមុខាងារចំនួន ១៥២ ដែលក្នុងនោះ សមាគមថ្មីចំនួន ៤២ ត្រូវបានបង្កើតឡើង និង សមាគម​ ១១០ ដែល​មានស្រាប់ទទួលបានការពង្រឹងសមត្ថភាពក្នុងការបំពេញមុខងារ ដោយបានជួយគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិក និងមនុស្សវ័យចាស់នៅសហគមន៍ សរុបប្រមាណ ៣៦, ៧៣២នាក់។ ទី2. មនុស្សចាស់ និងសមាជិកសមាគមមនុស្សចាស់ (អន្តរជំនាន់ និង​ពហុមុខងារ) ចំនួនប្រមាណ ៣,៤៧៥នាក់ ដែលបានការគាំទ្រពីសកម្មភាពរកចំណូល និងមុខរបរចិញ្ចឹមជីវិត (តាមរយៈមូលនិធិទុនបង្វិល និង​វគ្គបណ្តុះបណ្តាលមុខរបរ ព្រមទាំងបានរាយការណ៍ពីការកើននូវចំណូលរបស់ពួកគាត់។ ទី3. មនុស្សចាស់ និងសមាជិកសមាគមចំនួន ៥,៣៣៨ នាក់ ដែលទទួលបានការអប់រំសុខភាពបឋម ​ពិនិត្យសុខភាព និងធ្វើលំហាត់ប្រាណជាប្រចាំ និងមនុស្សចាស់ចំនួន ៤១,៦៤៦ នាក់ ទទួលបានការអប់រំ និងយល់ដឹងអំពីការថែ ទាំសុខភាព ​​ក្នុងនោះមានមនុស្សចាស់ដែលជរាគ្មានទីពឹង ចំនួន ២៣៤នាក់ បានទទួលការថែទាំតាមផ្ទះ ពីអ្នកស្ម័គ្រ ចិត្តនៅតាមសហគមន៍របស់គាត់ផងដែរ។ និងទី4. សមាគមទាំង ១៥២ មានភាពអង់អាច និងមាន​ចំនួន ៦៨ បានទទួលបានការ​គិតគូរបន្ថែមពីអាជ្ញាធរមូលដ្ឋានតាម រយៈការផ្តល់មូលនិធិឃុំសង្កាត់ (សមាគម ៣០ឆ្នាំ២០២២, ៥៦ ឆ្នាំ២០២៣ និង ៦៨ ឆ្នាំ២០២៤) ដើម្បីប្រើប្រាស់ឆ្លើយ តបទៅនឹងតម្រូវការរបស់មនុស្សចាស់ និង​សមាជិករបស់ខ្លួន ។ សំខាន់ជាងនេះទៅទៀត គោលការណ៍​ណែនាំស្តីពីការបង្កើត និង​គ្រប់គ្រងសមាគមមនុស្សចាស់ អន្តរជំនាន់ និងពហុមុខងារ ជាមួយនឹង​ផែនទីចង្អុល​បង្ហាញ​ផ្លូវ ក៏ត្រូវបាន​រៀបចំឡើង រាជរដ្ឋាភិបាល​បាន​ធ្វើសេចក្តី​ព្រៀង​ ដែល​អាច​នឹងបញ្ចប់នាពេលខាង​មុខនេះផងដែរ។ ជាមួយគ្នានេះ មានសមាជិកសហគមន៍ប្រមាណ ១០៥,២២២ នាក់ ក្នុង ចំណោម ១៥២ ភូមិ ដែលទទួលអត្ថប្រយោជន៍ដោយ ប្រយោល តាមរយៈគម្រោង។    ការកើនឡើងនូវប្រជាជនវ័យចាស់ គឺជាបញ្ហាប្រឈមជាសាកលដែលបាននឹងកំពុងកើតឡើងក្នុងពិភពលោក។ នៅឆ្នាំ២០១៥ ពិភពលោកមានមនុស្សចាស់ (ដែលមានអាយុ៦០ឆ្នាំឡើង) ប្រមាណ ១ពាន់លាននាក់ ហើយចំនួននេះនឹងមានការកើនឡើងជាពីរនៅឆ្នាំ២០៥០។ យោងតាមរបាយការណ៍ជាតិជំរឿនឆ្នាំ២០១៩ កម្ពុជាមានប្រជាជនវ័យចាស់ ៨.៩% ឬ ប្រមាណជា ១,៣៨លាននាក់ (ដែលក្នុងនោះស្ត្រីវ័យចាស់មានប្រមាណ៦០%)។ ចំនួនមនុស្សវ័យចាស់នៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងអាចកើនឡើងដល់ ១៣% នៅឆ្នាំ២០២៣០, ១៦% នៅឆ្នាំ ២០៤០ និង រហូតដល់ ២៣% នៃប្រជាជនសរុប នៅឆ្នាំ ២០៥០ ។ កំណើននេះត្រូវការឲ្យមានការយកចិត្តទុកដាក់ ជាពិសេស លើការគាំទ្រទាំងផ្នែកច្បាប់គោលនយោបាយ និង កម្មវិធីនានា។    គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧- ២០៣០ នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្មារតីនេះ រាជរដ្ឋា ភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់នេះ​ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចុកោណរបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពអន្តរជាតិទីក្រុងម៉ាឌ្រីដឆ្នាំ២០០២ ក៏ ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពមនុស្សចាស់ឱ្យកាន់តែមានប្រសិទ្ធ ភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់។ បន្ថែមពីលើនេះ នៅក្នុងអាទិភាពទី៥ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់នេះផងដែរ ក៏បានផ្តោទៅលើ “សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម” សំដៅគាំទ្រ និងបង្កើតអោយមាននូវយន្តការសមាគមមនុស្សចាស់នៅទូទាំងប្រទេស ព្រមទាំងពង្រឹងនូវតួនាទីរបស់សមាគមមនុស្ស ចាស់ទាំងអស់នេះ ក្នុងការរួមចំណែកលើកកម្ពស់ស្ថាន ភាពរស់នៅ និង ឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្ស ចាស់នៅតាមមូលដ្ឋាន។   យោងទៅតាមរបាយការណ៍របស់នាយកដ្ឋានមនុស្ស ចាស់ និងអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអោយដឹងថា​ សមាគមមនុស្សចាស់ចំនួន ១៦៤៦ សមាគម ត្រូវបានបង្កើតឡើងនៅតាមឃុំ-សង្កាត់ ទូទាំង២៥រាជធានី ខេត្ដ នៃប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានារបស់មនុស្សចាស់នៅតាមមូលដ្ឋាន និងចូលរួមចំណែកលើក កម្ពស់ស្ថានភាពរស់នៅរបស់ពួកគាត់។ ក្នុងនោះផងដែរ អង្គការមនុស្ស ចាស់កម្ពុជា ក៏បានចូលរួមចំណែកយ៉ាង សកម្មនៅក្នុងកិច្ចសហការ និងជួយរៀបចំគាំទ្រក្នុងការ បង្កើតអោយមានសមាគមមនុស្សចាស់នៅកម្រិតភូមិបានចំនួន ២៣៤ សមាគម ស្ថិតនៅក្នុងចំណោម ៩រាជធានី -ខេត្ត និងជួយគាំទ្រដោយប្រយោលតាមរយៈបណ្តាញមនុស្សវ័យចាស់កម្ពុជា ចំនួន ៤២១ សមាគម ដែលជាសមាជិកភាពក្នុង ចំណោម ១៤ រាជធានី-ខេត្ត នៃព្រះរាជាណាច្រកកម្ពុជា។ អំពីអង្គការមនុស្សចាស់កម្ពុជា៖  អង្គការមនុស្សចាស់កម្ពុជា គឺជាអង្គការក្នុងស្រុកមិនមែនរដ្ឋាភិបាល​ ដែលធ្វើការជាមួយមនុស្សចាស់ ដើម្បីឲ្យពួក គាត់អាចដឹកនាំជីវិតរស់នៅថ្លៃថ្នូរមានភាពសកម្ម សុខភាពល្អ និង សុវត្ថិភាព ។ អង្គការមានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ​១៩៩២ និងបានបំពេញបេសសកម្មរបស់ខ្លួនក្នុងខេត្តបាត់ដំបង,បន្ទាយមានជ័យ និ​ងសៀមរាប។ អង្គការ គឺ​ជាសមាជិកបណ្តាញសាកលរបស់អង្គការ​មនុស្សចាស់អន្តរជាតិ។ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ អង្គការមនុស្សចាស់ បានដើរតួនាទីយ៉ាងសំខាន់ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកៀរគរប្រភពជំនួយពីក្រៅប្រទេសរាប់សិបលានដុល្លា ដើម្បីជួយដោះស្រាយនូវបញ្ហាប្រឈមខាងលើដែលរួមមានទាំងផ្នែកសេដ្ឋកិច្ច សុខភាព បរិស្ថាន យេនឌ័រ និងសិទ្ធិសំដៅលើកកម្ពស់ស្ថានភាពរស់នៅ និង សុខុមាលភាពរបស់ប្រជាជនវ័យចាស់ និង សហគមន៍ពួកគាត់នៅកម្ពុជា ៕ ដោយ ៖ ភារម្យ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀម

2025/07/28 09:01:17 pm        320
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិតជូនជាតិមាតុភូមិ ក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៧ឆ្នាំ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចូលរួមរំលែកទុក្ខឥតឧបមា និងបានបង្ហាញនូវការសោកស្តាយស្រណោះអាឡោះអាល័យ ជាមួយនឹងការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោកជំទាវ អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តមឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា សង្គហធម៌គំរូមួយរូប ឥស្សរជនស្នេហាជាតិដ៏ឧត្ដុង្គឧត្តមនៃកងយោធពលខេមរភូមិន្ទ ពោរពេញដោយឆន្ទៈ មនសិការដ៏មោះមុត អង់អាចក្លាហានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ហើយបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរក្សាការពារបូរណភាពនិងអធិបតេយ្យភាពទឹកដី និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា។

យុវជនកម្ពុជាបានកំពុងបណ្តុះនូវគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក

2025/07/28 08:41:36 pm        154
ភ្នំពេញ ៖ យុវជនកម្ពុជាបានកំពុងបណ្តុះនូវគំនិតថ្មីៗ តាមរយៈនៃការស្រាវជ្រាវ និងបង្កើតនូវសំណាក់ផលិតផលផ្សេងៗ តាមរយៈនៃការកែច្នៃ ចេញពីវិស័យកសិកម្ម ដោយបានកំពុងចូលរួម និងគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលលើការកែច្នៃ ដើម្បីបង្កើតតម្លៃបន្ថែម និងការបង្កើតការងារនៅក្នុងស្រុកឱ្យបានកាន់តែច្រើន។​និស្សិតកម្ពុជាដែលជាប់ជ័យលាភីពីការប្រកួតប្រជែង ក្នុងកម្មវិធីប្រគល់ពានរង្វាន់ត្នោតមាសលើកទី៦ ឆ្នាំ២០២៥ នៅចុង សប្តាហ៍កន្លងមកនេះថា កម្ពុជាគឺជាប្រទេសកសិកម្ម បច្ចុប្បន្នរាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ បាននិងកំពុងបន្តធ្វើទំនើបកម្ម ក្នុង វិស័យកសិកម្ម បង្កើនផលិតភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រខ្សែច្រវាក់តម្លៃកសិកម្ម និងការធ្វើពិពិធកម្មក្នុងវិស័យកសិកម្មជាដើម តាមរយៈការកែច្នៃផលិតផលចេញពីវិស័យកសិកម្ម ទៅជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃបន្ថែម ប្រាក់ចំណូល និងការ បង្កើតការងារនៅក្នុងស្រុកជាដើម។និស្សិតទាំងនេះថ្លែងស្រដៀងគ្នាបន្តថា ស្របពេលរាជរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់លើវិស័យកសិកម្ម ពួកគាត់ក៏ មានបំណងជំរុញអភិវឌ្ឍខ្លួន ឱ្យក្លាយជាបុគ្គលដែលមានសក្តានុពល និងជាសហគ្រិនឆ្នើម ដើម្បីចូលរួមចំណែកបង្កើតនូវសំណាក់ អាជីវកម្មថ្មីៗបន្ថែម គាំទ្រដល់ការធ្វើពិពិធកម្មក្នុងវិស័យកសិកម្ម ឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា គាំទ្រដល់កំណើននៃការនាំ ចេញរបស់កម្ពុជា។ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ លើកឡើងថា វិស័យកសិកម្មគឺជាវិស័យមានសក្តានុពលមួយ នៅកម្ពុជា ដែលកន្លងមកកម្ពុជាភាគីច្រើនបាននាំចេញផលិតផលស្រស់ៗទៅកាន់ទីផ្សារអន្តរជាតិ។ តាមរយៈនេះ មូលនិធិគីណាល់ មានគោលបំណងចង់ឱ្យនិស្សិតកម្ពុជា ចូលរួមការកែច្នៃចេញពីផលិតផលកសិកម្ម ទៅជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃ បន្ថែម ការចូលរួមគាំទ្រនៅពេលផលិតផលកសិកម្មជុញនៅលើទីផ្សារ ការចូលរួមលើកកម្ពស់ដល់ការដាំដុះរបស់កសិករ និងបង្កើន ប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចជាដើម។ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា មូលនិធិគីណាល់ពិតជាមានសារៈ សំខាន់ណាស់ ដោយបាននិងកំពុងបង្កើតធនធានមនុស្ស, បណ្តុះនូវគំនិតកែច្នៃថ្មីៗ ឆ្លើយតបទៅនិងតម្រូវការទីផ្សារ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម ដែលបាននិងកំពុងចូលរួមការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង ការឈានទៅពង្រីកដៃគូពាណិជ្ជកម្មឱ្យបាន កាន់តែច្រើន ដើម្បីជំរុញដល់កំណើននៃការនាំចេញទំនិញ និងផលិតផលចេញពីវិស័យកសិកម្មរបស់កម្ពុជាឱ្យកាន់តែខ្លាំងក្លា៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតីថ្លែងអំណរគុណ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

2025/07/28 07:19:45 pm        1094
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្ដូរវេន បានថ្លែងឱ្យដឹងនៅក្រោយកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះថា កិច្ចប្រជុំពិសេសដើម្បីដោះស្រាយជ ម្លោះព្រំដែនកម្ពុជា-ថៃដែលរៀបចំធ្វើនៅក្នុងប្រទេសម៉ាឡេស៊ីនាថ្ងៃ ២៨ កក្កដានេះ ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើ ៣ ចំណុចសំខាន់ៗ។ លទ្ធផលសម្រេចបាននេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានខិតខំសម្របសម្រួលរហូតសម្រេចបានលទ្ធផលបីចំណុចសំខាន់នេះ។​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិក ចិន ពិសេសម៉ាឡេស៊ី ដែលបានប្រឹងប្រែងជួយសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រហូតសម្រេចបាននូវកិច្ចព្រមព្រៀងចំនួន ៣ ចំណុចសំខាន់ៗនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។ កិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ីនាថ្ងៃទី២៨ ខែកក្កដានេះ មានដូចជា៖ ទី១.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើការឈប់បាញ់ដោយគ្មានលក្ខខណ្ឌចាប់ពីម៉ោង ១២ នៃយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ, ទី២.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យបណ្ដាមេទ័ពនៅតាមបណ្ដាភូមិភាគដែលកំពុងមានជម្លោះតាមបណ្ដោយព្រំដែននៃប្រ ទេសទាំងពីរជួបពិភាក្សាគ្នានៅព្រឹកថ្ងៃទី២៩ ខែកក្កដាស្អែកនេះ, ទី៣.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យមានកិច្ចប្រជុំ JBC ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ ដែលគ្រោងរៀបចំធ្វើនៅដើមខែសីហា ខែក្រោយនេះ។​គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃដំបូងដែលថៃចាប់ផ្ដើមឈ្លានពានចូលដែនបូរណភាពទឹកដីកម្ពុជា រហូតមកទល់នឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានពលរដ្ឋកម្ពុជាភៀសសឹកជាង ១៣០០ ០០ នាក់, សាលារៀនចំនួន ៦០០ ត្រូវបិទទ្វារ និងបណ្ដាលឱ្យសិស្សានុសិស្សចំនួន ១៥០០០០ នាក់ ត្រូវខកខានមិនបានសិក្សារៀនសូត្រ។ ក្រៅពីនេះ ក៏មានពលរដ្ឋកម្ពុជារងរបួស និងស្លាប់ជាច្រើនដោ យសារទង្វើឈ្លានពានរបស់ថៃនេះផងដែរ។ នេះមិនទាន់គិតដល់ការខូចខាតមន្ទីរពេទ្យ ផ្ទះសម្បែងរប ស់ប្រជាពលរដ្ឋ វត្តអារាម និងផលប៉ះពាល់ជាច្រើនទៀត ពីការឈ្លានពានរបស់ថៃនេះនៅឡើយទេ៕ដោយ៖ គង់ ឌិន

យុទ្ធនាការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីកម្រិតមតេយ្យដល់វិទ្យាល័យបានចាប់ផ្ដើម

2025/07/28 06:58:42 pm        491
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥នេះ បានប្រកាសបើកយុទ្ធនាការ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម័្ពន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ដែលចាប់រាប់ពីកម្រិតមតេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។ ការប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងវត្តមានឯកឧត្តម  ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។​ឈានចូលមកដល់ឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំការធ្វើជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សារដ្ឋជាថ្មី ក្រោយខកខានធ្វើរយៈពេលប្រមាណ ១៥ឆ្នាំមកនេះ។ ការធ្វើជំរឿននេះ គឺធ្វើឡើងគ្រប់សាលារៀនរដ្ឋទាំងអស់ ដោយផ្តោតលើ ៤កម្រិតសិក្សា គឺនៅថ្នាក់មតេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ការធ្វើជំរឿនគ្រូបង្រៀននេះ អនុវត្តទូទាំងប្រទេស ដោយក្រុមការងារជំនាញនឹងចុះទៅបំពេញការងារស្រង់ទិន្នន័យដល់ទីតាំងសាលារៀនដោយផ្ទាល់។ ការអនុវត្តដំបូង នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ទើបឈានទៅតាមបណ្ដាខេត្តផ្សេងទៀត។ ការងារជំរឿនគ្រូបង្រៀននេះ គឺរាប់បញ្ចូលទាំងគ្រូបង្រៀនក្របខណ្ឌ ក៏ដូចជាគ្រូបង្រៀនកិច្ចសន្យាដែលកំពុងបង្រៀននៅតាមសាលារៀននីមួយៗជាក់ស្ដែង។ ការធ្វើជំរឿននេះ គឺតម្រូវឱ្យគ្រូបង្រៀនបង្ហាញខ្លួនជាចាំបាច់។សម្រាប់ការជំរឿននេះ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបញ្ជាក់ថា ការងារជំរឿនគ្រូបង្រៀន ជាការងារចាំបាច់ ធ្វើឡើងដើម្បីដឹងច្បាស់ពីរចនាសម្ព័ន្ធនៅតាមសាលានីមួយៗ និងដឹងច្បាស់ពីចំនួនគ្រូបង្រៀនជាក់លាក់នៅតាមសាលារៀន ព្រោះបច្ចុប្បន្នសាលារៀនខ្លះអាចមានចំនួនគ្រូលើសពីតម្រូវការ រីឯសាលារៀនខ្លះ អាចមានកង្វះគ្រូបង្រៀន។ ចំនួនគ្រូបង្រៀនលើសភាគច្រើនកើតឡើងនៅទីប្រជំជន រីឯការខ្វះគ្រូបង្រៀនភាគច្រើនកើតឡើងនៅតាមទីជនបទដាច់ស្រយាល។លោកជំទាវបញ្ជាក់ដែរថា ការដែលដឹងច្បាស់ ពីរចនាសម័្ពន្ធ និងចំនួនគ្រូបង្រៀនជាក់លាក់នៅតាមសាលារៀន គឺវានឹងក្លាយជាទិន្នន័យដ៏សំខាន់ ពិសេសការងារជ្រើសរើសគ្រូបង្រៀននៅពេលអនាគត។ចំពោះការងារជំរឿនគ្រូបង្រៀននេះដែរ លោក ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លើកឡើងដែរថា នេះជាការងារសំខាន់ ដើម្បីធានាប្រសិទ្ធភាព និងការឆ្លើយតបការងារ។ ការងារជំរឿនគ្រូបង្រៀននេះ ជាការងារដើម្បីចង់ដឹងច្បាស់ពីទិន្នន័យគ្រូបង្រៀននៅគ្រឹះស្ថានសិក្សារដ្ឋទូទាំងប្រទេស ដើម្បីប្រសិទ្ធភាពការងារកាន់តែប្រសើរ។ ការងារជំរឿនគ្រូបង្រៀន គឺមិនប៉ះពាល់គ្រូបង្រៀននោះទេ។អត្ថបទ៖គឹមហុក  

ក្រសួងបរិស្ថានផ្ដល់ធុងសំរាមចំនួន 500 ធុងបន្ថែមទៅលើចំនួនដែលបានធ្លាប់ផ្ទាល់ជូនដល់មន្ទីរបើបរិស្ថានដែលមានព្រំដែនកម្ពុជា ថៃ ដើម្បីធានានូវអនាម័យស្អាតលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋ នៅតាមមណ្ឌលសុវត្ថិភាពនានា

2025/07/28 06:09:14 pm        153
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៥ បានសម្រេចប្រគល់ធុងសំរាមចំនួន៥០០ធុងបន្ថែមពីលើចំនួនធុងសំរាមលើកទី១ ដែលប្រគល់ជូនដល់មន្ទីរបរិស្ថានខេត្តនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ចំនួន ៥០ ធុង និងរថយន្តដឹកសំរាម ចំនួន គ្រឿង និងលើកទី២ បានប្រគល់ធុងសំរាម ២២០ ធុង និងរថយន្តដឹកសំរាម ជូនរដ្ឋបាលខឹត្តព្រះវិហារ នៅខេត្តឧត្តរមានជ័យ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ប្រជាជនរងគ្រោះ បានរត់គេចចេញពីគ្រាប់ផ្លោង របស់កងទ័ពថៃ ដែលកំពុងរំលោភអធិបតេយ្យភាពរបស់កម្ពុជា មានភាពលំបាកហើយជាពិសេស ការរស់នៅតាមតំបន់សុវត្ថិភាព ដែលបានរៀបចំ អនាម័យបរុស្ថាន ដើម្បីចូលរួមបង្កើនភាពស្អាតនៅជុំវិញមណ្ឌលសុវត្ថិភាពក៏ដូចជានៅក្នុងមណ្ឌលសុវត្ថិភាពហើយជាពិសេសនោះ គឺបានផ្សព្វផ្សាយភាពស្អាត ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ហើយក៏ដូចជាភាពស្អាតដែលកាត់ចែងនៅក្នុងចិត្ត និងភាពស្អាតដែលធ្វើឲ្យសុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុវត្ថិភាពទាំងអស់នោះបាល្អ ។សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ក្រសួងបរិស្ថានតែងតែគិតគូរអំពីជីវភាព និងសុខទុក្ខ គាំទ្រទៅដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពកម្ពុជារបស់យើងដែលបានកំពុងការពារយ៉ាងរឹងមាំបន្ទាត់ព្រំដែនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ភៀសសឹក មកមណ្ឌលសុវត្ថិភាពនានា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM