អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
រដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
ក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ
និស្សិតជាង៤០០អង្គ/នាក់ ឈ្វេងយល់ពីសាកលវិទ្យាល័យក្នុងទីអារាមតាំងពីបុរាណ និងសម័យ AI

ព័ត៌មានជាតិ

សម្ដេចធិបតី ដឹកដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិសេសជាមួយភាគីថៃ ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់

2025/07/28 11:18:38 am        533
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ បានអញ្ជើញដឹកនាំប្រតិភូចូលរួមប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ អាមេរិកជាសហអ្នករៀបចំ និងការចូលរួមពីតំណាងប្រទេសចិន បើកកិច្ចប្រជុំជាមួយភាគីថៃដឹកនាំដោយលោកនាយករដ្ឋមន្ត្រីស្ដីទីថៃ Phumtham Wechayachai ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់មួយរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកថា កិច្ចប្រជុំពិសេសជាមួយភាគីថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។សម្ដេចនាយករដ្ឋមន្រ្ដីបានលើកឡើងថា កិច្ចប្រជុំពិសេសនេះ ត្រូវបានសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន៕

ប្រជាពលរដ្ឋជាច្រើនរយនាក់ក្នុងខេត្តកំពង់ឆ្នាំង បរិច្ចាគឈាមត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋ ក្នុងករណីគ្រោះថ្នាក់ដោយសារសង្គ្រាមសៀមឈ្លានពានទឹកដី

2025/07/28 11:11:36 am        256
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ សិស្ស យុវជន ព្រះសង្ឃ មន្ត្រីរាជការ និងជនបរទេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពីទឹកចិត្តស្នេហាជាតិមាតុភូមិដ៏មុតមាំ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីផ្គត់ផ្គង់ និងត្រៀមបម្រុងទុកសម្រាប់ករណីបន្ទាន់ណាមួយ នៃបុព្វហេតុមនុស្សធម៌ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវសៀមឈ្លានពាន។ប្រជាពលរដ្ឋ និងជនបរទេស បានថ្លែងថា៖ ពិធីបរិច្ចាគឈាមមនុស្សធម៌ក្នុងគោលបំណងសំខាន់ចំនួន២ គឺបម្រើដល់សេចក្តីត្រូវការជាប្រចាំ ក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ហើយមានតម្រូវការឈាមជាបន្ទាន់ និងត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារសង្គ្រាមសៀមឈ្លានពានទឹកដី នៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ប្រជាពលរដ្ឋ សិស្ស យុវជន ព្រះសង្ឃ មន្ត្រីរាជការក្នុងទឹកមុខមុតមាំ ទោះបីនៅសមរភូមិក្រោយពិតមែន តែទឹកចិត្ត និងបេះដូងនៅជាមួយបងប្អូនវីរកងទ័ពជានិច្ច ក្នុងការការពារដែនដីសុវណ្ណភូមិនៃយើង។ដោយឡែកជនជាតិជប៉ុនម្នាក់ដែលបានមករស់នៅក្នុងខេត្តកំពង់ឆ្នាំងរយៈពេលជាង១ឆ្នាំមកនេះ បានអោយដឹងថា៖ គាត់ពិតជាស្រឡាញ់ប្រជាជនកម្ពុជាណាស់ ដោយសារតែប្រជាពលរដ្ឋកម្ពុជា មានចរិតស្លូតបូត រាក់ទាក់រួសរាយ និងចេះជួយយកអាសារគ្នា។ គាត់បានមកផ្តល់ឈាមក្នុងថ្ងៃនេះ គឺចង់បង្ហាញពីមនោសញ្ចេតនារបស់គាត់ចំពោះប្រជាជនកម្ពុជាវិញ ព្រោះពេលនេះ ប្រជាជន កងទ័ពកម្ពុជាបាន និងកំពុងជួបប្រទះនូវការឈ្លានពានពីកងទ័ពសៀម ហើយពួកគាត់កំពុងត្រូវការឈាមសំរាប់ជួយដល់ជនរងគ្រោះ ក្នុងសង្គ្រាម។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញពីគោលបំណងនៃការបរិច្ចាគឈាមមនុស្សធម៌នាពេលនេះ មានសារៈសំខាន់២ គឺធ្វើឡើងដើម្បីត្រៀមបង្ការផង និងយោងលើសេចក្តីត្រូវការផង សម្រាប់តម្រូវការឈាមជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមសៀមឈ្លានពាន ហើយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ៕ កាំង ហុងវាស្នា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃលើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើននៃហិង្សា ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

2025/07/28 10:47:45 am        1273
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតចំហរជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញ​ពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ។ក្នុងលិខិតចំហរដែលចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំពោះការកើនឡើងនៃករណីអំពើហឹង្សា និងការគំរាមកំហែងលើកម្មករចំណាកស្រុកនៅប្រទេសថៃ ដែលបានប្រព្រឹត្តឡើងថ្មីៗនេះដោយក្រុមជ្រុលនិយមថៃ សបញ្ជាក់តាមវីដេអូចាក់ផ្សាយអំពីហេតុការណ៍ច្រើនករណី អំពីការវាយប្រហារនិងធ្វើទុក្ខបុកម្និញបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម ដែល ជនរងគ្រោះភាគច្រើនគឺជាពលករខ្មែរ។តាមរយៈលិខិតដដែលនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់ម៉ាក និងអ្នកទិញទាំងអស់ដែលផ្គត់ផ្គង់ទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ថៃ ឱ្យចូលរួមសកម្មភាពក្នុងការការពារសិទ្ធិ និងសុខុមាលភាពរបស់កម្មករចំណាកស្រុក។ ជាមួយគ្នានោះ ក្រសួងស្នើឱ្យមានការអន្តរាគមន៍ភ្លាមៗ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងស្មើភាពសម្រាប់កម្មករចំណាកស្រុកទាំងអស់នៅប្រទេសថៃ ។បន្ថែមលើនេះក្រសួងការងារ ក៏បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធនៃព្រះរាជាណាចក្រថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងទ្វេភាគីជាមួយកម្ពុជា និងឧបករណ៍ច្បាប់អន្តរជាតិ និងតំបន់ ដើម្បីធានាសុវត្ថិភាព កិត្តិយស និងការប្រព្រឹត្តអំពើយុត្តិធម៌ចំពោះកម្មករចំណាកស្រុកទាំងអស់ និងគ្រួសាររបស់ពួកគេ ដោយគ្មានការរើសអើងតាមសាសន៍ ឬស្ថានភាពណាមួយឡើយ៕

ឯកឧត្តម ហេង រតនា៖ប្រាសាទព្រះវិហារជាទីតាំងដ៏សក្តិសិទ្ធបំផុតសូម្បីអតីតក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តប្រោះព្រំរិទ្ធីអំណាចដែរ ខណៈបើរដ្ឋណាឬអ្នកណាបំផ្លាញនឹងទទួលផលកម្មវិនាសហិនហោច

2025/07/28 09:54:38 am        405
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ២៣០គ.ក) ជាច្រើនគ្រាប់រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង ១៥៥មម ជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ។ ឯកឧត្តមបន្តថា ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ។ បើតាមឯកឧត្តមអគ្គនាយកស៊ីម៉ាក់ រយៈពេលជាង៥០ឆ្នាំមកហើយពោលគឺចាប់ខែឧសភាឆ្នាំ១៩៧៥ ដែលគ្រាប់បែក MK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ។ ក្នុងអតីត សង្គ្រាមនោះគ្រាប់បែក MK-82 ចំនួន ៩១៩,៦២២ គ្រាប់ត្រូវបានទម្លាក់លើ ៥៥,៦១៤ ទីតាំងដោយមានយន្តហោះទម្លាក់ចំនួន ១១៥,៨៨៦ ជើងហោះហើរទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ប៉ុន្តែក្នុងពេលសង្គ្រាមនោះគ្មានគ្រាប់បែក MK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ! ឯកឧត្តមបញ្ជាក់៖«ប្រាសាទវិហារ ជាទីតាំងដ៏សក្តិសិទ្ធបំផុត សូម្បីតែអតីត ព្រះមហាក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដើម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ»៕Thai invader bombarded Prasat Preah Vihear as the world heritage with MK-82 as well as shelled a number of artillery shells that including 155mm with cluster submunitions. Cambodian brave armed forces have firmly fought against the Thai invader by well defending Cambodian territory and the Preah Vihear world heritage.Over the past 50 years from May 1975, Cambodia had no explosion by MK-82 on her territory. In the past war, MK-82 bombardments 919.622 at 55.614 records (sites) and 115.886 flights, there was no record dropped at the Preah Vihears site.

អភិបាលខេត្តត្បូងឃ្មុំនាំយកអំណោយទៅប្រគល់ជូន បងប្អូនភៀសសឹក និងពលករមកពីថៃ

2025/07/28 09:44:55 am        418
ត្បូងឃ្មុំ ៖ ជនភៀសសឹកចំនួន២គ្រួរសារ ដែលមួយរូបជាស្ត្រីមេម៉ាយ និងមួយគ្រួសារទៀតជាភរិយាកងទ័ពជួរមុខតំបន់ភ្នំទ្រព្យនៃខេត្តព្រះវិហារ រួមនឹងបងប្អូនពលករ ដែលបានភៀសខ្លួនពីតំបន់កំពុងមានជម្លោះពីការឈ្លានពានរបស់សៀមក្នុងខេត្តព្រះវិហារ(តំបន់ភ្នំទ្រព្យ) បានមកស្នាក់អាស្រ័យនៅក្នុងភូមិ អញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានតឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានដឹកនាំប្រតិភូ និងក្រុមការងារសាសខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសំណេះសំណាល នាំយកអំណោយ ទៅប្រគល់ជូនដើម្បីជួយសម្រាលទុកលំបាក់ ពីការភាសខ្លួននេះ ។ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីសមានចិត្តស្វាគមន៍ដល់បងប្អូនពលរដ្ឋខ្មែរយើង ហើយបានបន្តប្រសាសន៍ថា បងប្អូនពលរដ្ឋដែលបានជម្លៀសចេញពីតំបន់ព្រំដែន សូមកុំមានការព្រួយបារម្ភ ហើយត្រូវជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដែលសៀមឈ្លានពានបូរណៈភាពកម្ពុជា ទាំងផ្លូវច្បាប់ និងកងទ័ព ។ ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បើបងប្អូនខ្វះខាត ឬត្រូវការការងារសូមទំនាក់ទំនងទៅអាជ្ញាធរ ឬមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ដើម្បីសួរនាំព័ត៌មានការងារ ហើយក្រុមការងារស្វាគមន៍ក្នុងការជួយស្វែងរកការងារជូនបងប្អូនទាំងអស់គ្នា។ឯកឧត្តមបន្តថា ក្នុងស្ថានភាពដែលកំពុងក្តៅគគុកតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ខ្ញុំសូមថ្គោលទោសចំពោះអំពើឧក្រិតកម្មសង្គ្រាមដែលបង្ករឡើងដោយភាគីថៃដែលមានចេតនាគិតទុកជាមុនក្នុងការបង្ករជម្លោះជាមួយកម្ពុជា ទោះជាមានការសម្របសម្រួលពីភាគីទី៣ ក៏ថៃនៅតែគគ្លើនបន្តបាញ់សង្គប់មកលើកម្ពុជាដែលជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចតូចជាង ហើយក៏សូមគាំទ្រការបដិសេដរបស់ក្រសួងការពារជាតិកម្ពុជាដែលភាគីថៃបានបន្តលាបព័ត៌មកលើកម្ពុជាថាជាអ្នកបង្ករជម្លោះ។ សូមសហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ ក៏ដូចជាអន្តរជាតិមេត្តាជួយដល់កម្ពុជា ព្រោះកម្ពុជាមិនត្រូវការសង្គ្រាមទេ យើងត្រូវការសន្តិភាព ។ដោយ ៖ ជឹង សេងឡុង

ទាហានថៃនៅបន្តបាញ់ស្រោចមកកម្ពុជា ដូចជាភ្លៀងរលឹម ទោះថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា និងថៃជួបគ្នា ដើម្បីកំណត់ការឈប់បាញ់ក្តី

2025/07/28 09:22:34 am        756
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានអះអាងថា ទាហានឈ្លានពានថៃ បានបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោឃៅ និងគឃ្លើនបំផុតប្រៀបបានដូចជាភ្លៀងរលឹម បើទោះបីថ្ងៃនេះមានការកំណត់នូវកិច្ចប្រជុំពិសេសមួយនៅប្រទេសម៉ាឡេស៊ី ក្នុងកម្រិតប្រមុខរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងថៃ ដើម្បីកំណត់ឲ្យមានបទឈប់បាញ់ក៏ដោយនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពថ្ងៃទី៥ នៃដំណើរការឈ្លានពានរបស់ថៃមកលើកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ទាហានឈ្លានពានរបស់ថៃ បានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត និងបានបន្តទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹមមកដល់ទាហានកម្ពុជា និងប៉ុនប៉ងវាយកាន់កាប់វត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែត្រូវបានបរាជ័យ ដោយទាហានក្លាហានកម្ពុជាវាយបកទៅវិញយ៉ាងចាស់ដៃនោះ។លោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ផងដែរថា ទាហានឈ្លានពានរបស់ថៃ បានធ្វើការវាយប្រហារដល់ដែនអធិបតេយ្យកម្ពុជាកាន់តែធំ និងកាន់តែខ្លាំងឡើង ដោយគ្នានខ្លាចរអានឹងច្បាប់អន្តរជាតិនោះឡើយ ហើយការឈ្លានពានរបស់ថៃនេះ បានបណ្តាលប្រជាជនស្លូតត្រង់របស់កម្ពុជាជាង១៣ម៉ឺននាក់រត់ភៀសសឹក សាលារៀនជាង៦០០ត្រូវបានបិទទ្វា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាត ភូមិដ្ឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋស្លូតត្រង់ត្រូវបានរងគ្រោះ និងថែមទាំងបានប៉ះពាល់ដល់សម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិផងដែរ ជាពិសេសប្រាសាទព្រះវិហារតែម្តង៕អត្ថបទបានចក់ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានី រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតនៅសមរភូមិក្នុងការការពារបូរណភាពទឹកដី

2025/07/28 09:12:22 am        403
ភ្នំពេញ៖ ទោះបីជាយើងត្រូវអនុវត្តកម្មវិធីក៏ដោយ ក៏ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៅជាមួយវីរកងទ័ពនៅសមរភូមិគ្រប់ៗរូប ដែលកំពុងបំពេញបេសកកម្ម ការពារប្រទេសជាតិរបស់យើង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប បានបង្ហាញនូវការគោរព ដឹងគុណនិងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពរបស់យើង ដែលបានពលីការពារបូរណភាពទឹកដីខ្មែរ។ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងទាំងអស់គ្នា ពិតជាដឹងគុណ និងចងចាំជានិច្ចនូវវីរភាពនៃការលះបង់ដ៏ថ្លៃថ្លាបំផុត។ សូមដួងវិញាណក្ខន្ធវីរកងទ័ពដ៏អង់អាចបានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី រួមប្រធានសភាស្រ្តី មកពី៣០ប្រទេស បានជួបជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងក្របខ័ណ្ឌកិចហចប្រជុំ កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥

2025/07/28 08:51:55 am        119
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រធានសភា ជាស្រ្តីមកពី៣០ប្រទេស បានផ្តើមជួបជុំគ្នា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងក្របខ័ណ្ឌកិចហចប្រជុំ កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥។  នៅល្ងាចថ្ងៃទី ២៧ ខែក្កដាឆ្នាំ២០២៥ លោកជំទាវ Maja Riniker ប្រធានរដ្ឋសភាប្រទេសស្វីស បានរៀបចំលៀងសាយភោជន៍ជូនគណៈប្រតិភូទំាងអស់ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ នៅសណ្ឋាគារ Four Seasons Hotel Des Bergues ប្រកបដោយភាពរាក់ទាក់និងកក់ក្តៅជាទីបំផុត។ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជួបសន្ទនាក្រៅផ្លូវការជាមួយប្រធានសភានានាដែលបានអញ្ជើញចូលរួម ក្នុងការពង្រឹងចំណងការទូតនិងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាណាចក្រកម្ពុជា ជាមួយ បណ្តាប្រទេសជាមិត្ត ក្នុងការទាញយកផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ទំាងវិស័យការទូតសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ កសិកម្ម និងទេសចរណ៍ជាដើម ក៏ដូចជាការជម្រាបជូនបណ្តាប្រទេសជាមិត្តពីសភាពការណ៍ពិតនៅកម្ពុជា ផងដែរ។  អញ្ជើញអមដំណើរ សម្តេចប្រធានរដ្ឋសភាក្នុងពិធីលៀងសាយភោជន៍នេះមាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និង លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា។សូមជម្រាបថា កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ នឹងធ្វើពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ក្រោមប្រធានបទ «ការដឹកនាំសម្រាប់សន្តិភាពរួម និងយូរអង្វែង» ។ នៅក្នុងកិច្ចប្រជុំនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ចំនួន ២ លើក។ លើកទី១ក្នុងសម័យប្រជុំលើកទី១ ស្តីពី “របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខក្រោយរយៈពេល២៥ ឆ្នាំៈ បញ្ហាប្រឈមកំពុងកើតមាន និងមាគ៌ាឆ្ពោះទៅអនាគត” និង លើកទី២ ក្នុងសម័យប្រជុំលើកទី២ ក្រោមប្រធានបទ «បញ្ហាប្រឈមកំពុងកើតឡើងចំពោះសន្តិភាពរួម និងយូរអង្វែង និងមាគ៌ាឆ្ពោះទៅមុខ» ។ក្រោយពីបញ្ចប់កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ហើយ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តចូលរួមសន្និសីទប្រធានសភាពិភពលោកលើកទី៦ ទៀត។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានរដ្ឋសភា និងព្រឹទ្ធសភាសរុបប្រមាណជាង ១០០ ប្រទេស។ សម្តេចរដ្ឋសភាធិបតី ប្រធានគណៈប្រតិភូសភាកម្ពុជា នឹងអញ្ជើញថ្លែងចំណាប់អារម្មណ៍លើកិច្ចពិភាក្សាទូទៅក្រោមមូលបទស្តីពី «ពិភពលោកក្នុងភាពចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់ទាំងអស់គ្នា» ទៀតផង៕

ទាហានសៀមនៅបន្តបាញ់ស្រោចមកកម្ពុជាដូចជាភ្លៀងរលឹមទោះថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជានិងសៀមជួបគ្នាដើម្បីកំណត់ការឈប់បាញ់ក្តី

2025/07/28 08:42:34 am        723
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានអះអាងថា ទាហានឈ្លានពាន សៀមបានបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោឃៅ និងគឃ្លើនបំផុតប្រៀបបានដូចជាភ្លៀងរលឹម បើទោះបីថ្ងៃនេះមានការកំណត់នូវកិច្ចប្រជុំពិសេសមួយនៅប្រទេសម៉ាឡេស៊ី ក្នុងកម្រិតប្រមុខរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងថៃដើម្បីកំណត់ឲ្យមានបទឈប់បាញ់ក៏ដោយនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពថ្ងៃទី៥ នៃដំណើរការឈ្លានពានរបស់សៀមមកលើ កម្ពុជានាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានលើកឡើងថា ទាហានឈ្លានពានរបស់សៀមបានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត និងបានបន្តទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹមមកដល់ទាហានកម្ពុជា និងប៉ុនប៉ងកាន់វាយកាន់កាប់វត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែត្រូវបានបរាជ័យ ដោយទាហានក្លាហានកម្ពុជាវាយបកទៅវិញយ៉ាងចាស់ដៃនោះ។លោកជំទាវម៉ាលី សុជាតា ក៏បានបញ្ជាក់ផងដែរថា ទាហានឈ្លានពានរបស់សៀម បានធ្វើការវាយប្រហារដល់ដែនអធិបតេយ្យកម្ពុជាកាន់តែធំ និងកាន់តែខ្លាំងឡើង ដោយគ្នានខ្លាចរអានឹងច្បាប់អន្តរជាតិនោះឡើយ ហើយការឈ្លានពានរបស់សៀមនេះបានបណ្តាលប្រជាជនស្លូតត្រង់របស់កម្ពុជាជាង១៣ម៉ឺននាក់រត់ភៀសសឹក សាលារៀនជាង៦០០ត្រូវបានបិទទ្វា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាត ភូមិដ្ឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋស្លូតត្រង់ត្រូវបានរងគ្រោះ និងថែមទាំងបានប៉ះពាល់ដល់សម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិផងដែរ ជាពិសេសប្រាសាទព្រះវិហារតែម្តង៕អត្ថបទបានចក់

ការចោទប្រកាន់របស់សៀមថា កម្ពុជាប្រើមីស៊ីលPHL-03 គឺដើម្បីយកលេសប្រើអាវុធឃោឃៅវាយប្រហារមកលើកម្ពុជាប៉ុណ្ណោះ

2025/07/28 08:21:43 am        476
ជាថ្មីម្តងទៀតអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីសៀម ដែលថាកម្ពុជាបានប្រើប្រាស់មីស៊ីល PHL-03 បាញ់ទៅទាហានរបស់ខ្លួន ខណៈការចោទប្រកាន់ម្តងហើយម្តងទៀត មកលើកម្ពុជា ពីសំណាក់ទាហានឈ្លានពានសៀមនេះ គឺជាល្បិចកល ដើម្បីយកលេសប្រើអាវុធសាហាវឃោឃៅ ព្រៃផ្សៃដ៏ទៃទៀតបាញ់ប្រហារមកលើកម្ពុជាប៉ុណ្ណោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពថ្ងៃទី៥ នៃដំណើរការឈ្លានពានរបស់សៀមមកលើ កម្ពុជានាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ក្រសួងការ ពារជាតិកម្ពុជាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ខុសពីការពិត និងមានចេតនាទុច្ចរិតពីសំណាក់ទាហានឈ្លានពានសៀម ដែលបានចោទប្រកាន់កម្ពុជាថាបានប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយPHL-03 បាញ់ចូលទឹកដីសៀម ខណៈការចោទប្រកាន់នេះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់ និងឆ្លុះបញ្ចាំងពីលេសរបស់ភាគីសៀម ដើម្បីខ្លួនអាចប្រើប្រាស់ អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន និងអមនុស្សធម៌ជាងមុន ក្នុងការវាយប្រហារ និងរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយបែជាមកលាបពណ៌ដល់កម្ពុជាទៅវិញ។ជាមួយគ្នានោះដែរលោកជំលោកជំទាវ ម៉ាលី សុជាតា ក៏បានប្រកាសច្រានចោល និងថ្កោលទោស ផងដែរចំពោះភាគីសៀម ដោយមានចេតនាព្យាបាទដល់កម្ពុជា ដែលបានចោទច្រំដែលៗថា កម្ពុជាបានបាញ់ផ្លោងចូលទឹកដីឡាវដោយចេតនា ខណៈការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះគឺបានឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តថោកទាប ភូតកុហក និងបោកបញ្ឆោតរបស់សៀម ដែលដំបូងឡើយជាការប្រឌិត ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការឈ្លានពានខុសច្បាប់របស់ខ្លួនមកលើកម្ពុជា ហើយពេលនេះក៏បានកំពុងបំភ័ន្តភ្នែកអន្តរជាតិ ដោយបានព្យាយាមធ្វើឲ្យខូចឈ្មោះដល់កម្ពុជា ផ្ទុយទៅនឹងទង្វើរបស់ខ្លួន ដោយកម្ពុជាមិនដែលបានធ្វើ ឬរំលោភបំពានលើដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាងណាមួយឡើយនោះ។ទាក់ទងនឹងការចោទប្រកាន់ច្រំដែលៗ ដោយព្រហើនរបស់ភាគីសៀម ដែលថាកម្ពុជាបានបាញ់ផ្លោងគ្រាប់ចូលទឹកដីឡាវនេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានប្រាប់ទៅភាគីសៀមវិញថា កម្ពុជាគឺនៅតែបន្តមានការតាំងចិត្តក្នុងការគោរពអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រជាជាតិដទៃ និងបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់ក្នុងការសហការ និងប្រតិបត្តិការពេញលេញដល់កងទ័ព និងប្រជាជនឡាវ ដើម្បីស៊ើបអង្កេតនូវឧបទ្ទវហេតុដែលបានកើតឡើង (គ្រាប់ធ្លាក់លើទឹកដីឡាវ) ប្រកបដោយទំនួលខុសត្រូវវិជ្ជាជីវៈ និងតម្លាភាពខ្ពស់ផងដែរ៕ អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីការបរទេសប៉េរូ ព្រួយបារម្ភដល់ពលរដ្ឋដែលធ្វើសង្រ្គាមឲ្យរុស្ស៊ីនៅអ៊ុយក្រែន
05/15/2026 07:05 PM
លោក Trump ប្រាប់ថា លោកបានពិភាក្សាការលក់អាវុធឲ្យតៃវ៉ាន់ជាមួយលោក Xi ហើយការសម្រេចនឹងមានឆាប់ៗ
05/15/2026 07:05 PM
ពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង កោតសរសើរទំនាក់ទំនងចិន-អាមេរិក ក្រោយជំនួបលោក Trump-Xi
05/15/2026 07:05 PM
ប្រធាន CIA ធ្វើដំណើរទៅកាន់គុយបា ដើម្បីនាំសារដោយផ្ទាល់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក
05/15/2026 06:05 PM
ចិនបញ្ជាក់​ថា ត្រៀមខ្លួនធ្វើការជាមួយគ្រប់ភាគី ស្ដីពី​​សន្តិសុខថាមពល ក្រោយ​កិច្ចប្រជុំកំពូល Xi-Trump
05/15/2026 06:05 PM
ប្រធានាធិបតីអ៊ុយក្រែនធ្វើដំណើរទៅកាន់ទីតាំងរងការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុងគីវ ដែលបានសម្លាប់មនុស្ស ២៤នាក់
05/15/2026 06:05 PM
ប្រទេសកុងហ្គោ រាយការណ៍ពីការផ្ទុះឡើងនូវជំងឺអេបូឡាថ្មី
05/15/2026 06:05 PM
កូរ៉េខាងជើងរិះគន់អង់គ្លេសសម្រាប់ការដាក់ទណ្ឌកម្ម ជុំវិញការនិរទេសកុមារអ៊ុយក្រែន
05/15/2026 06:05 PM
យានដ្រូនអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ីនៅទីក្រុងភាគកណ្តាល Ryazan
05/15/2026 06:05 PM
រដ្ឋមន្ត្រី៖ នាវា​ផ្ទុក​យន្តហោះរបស់​បារាំង នឹង​ទៅ​​ដល់​ជិត​ច្រក​សមុទ្រ Hormuz ឆាប់ៗនេះ
05/15/2026 06:05 PM