ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
រដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
ក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពសៀមឈ្លានពាន ដែនអធិបតេយ្យភាពកម្ពុជា

2025/07/27 05:58:44 pm        1183
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូរណសិរ្ស ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង នារសៀល ថ្ងៃអាទិត្យ ២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ។ សូមជម្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ ។ មរណភាពរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក គឺជាការ បាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកប ដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែល ឧត្តមសេនីយ៍ទោ បានបូជាកម្លាំងកាយ កម្លាំង ចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជាធន ធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌​នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លាន ពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង ។ឯកឧត្តម ឧត្តមសេនីយ៍ឯក បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំង​ជាមួយពួកចោរសៀម​ឈ្លានពានដែល បានបង្ហាញគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរ​គ្រប់រូបត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។ នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ ​ឯកឧត្តម ឧត្តមសេនីយ៍ ឯក ដួង សំនៀង បានទៅ​សោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

រដ្ឋមន្រ្តីការងារចុះទទួលស្វាគមន៍ពលករខ្មែរ ដែលសម្រុកត្រឡប់មកពីប្រទេសថៃ នៅព្រំដែន

2025/07/27 05:25:34 pm        429
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះទៅទទួលស្វាគមន៍បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅតាមច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងខេត្តបាត់ដំបង។ឯកឧត្តម ហេង សួរ បានទៅដល់ទីតាំងច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងខេត្តបាត់ដំបង ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ។ តាមរយៈការចុះផ្ទាល់ ឯកឧត្តមបានអំពាវនាវឱ្យពលរដ្ឋ និងពលករខ្មែរចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ។ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក ដែលកំពុងប្រចាំការនៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងខេត្តបាត់ដំបង។មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តីរាជការនៃអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕

ក្រសួងអប់រំបើកកិច្ចប្រជុំពិនិត្យស្ថានភាពអប់រំតាមខេត្តជាប់ព្រំដែន និងការត្រៀមរៀបចំការប្រឡងសិស្សថ្នាក់បាក់ឌុប

2025/07/27 05:19:26 pm        486
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំស្តីពីការអប់រំនៅតាមខេត្តជាប់ព្រំដែនថៃ និងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ មន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងមានការចូលរួមពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ ២៥រាជធានី-ខេត្ត តាមរយៈប្រព័ន្ធអនឡាញផងដែរ។ឯកឧត្តមបណ្ឌិតសភាចារ្យ បានសសេរលើផេកផ្លូវការ កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំជាបន្ទាន់ ដោយឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយមានគោលបំណងដូចជា៖ ១. ការពិនិត្យរបាយការណ៍សង្ខេបនៃវិស័យអប់រំតាមបណ្តាលខេត្តកំពុងមានបញ្ហាផ្ទុះអាវុធ ២. ការពិនិត្យ ថ្លឹងថ្លែងលើស្ថានភាពជាក់ស្តែង រួមទាំងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង៣. ការពិនិត្យពីស្ថានភាពជាក់ស្តែងរបស់សិស្សដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសថៃ៕

ក្រសួងការពារជាតិ នៅតែហួសចិត្តចំពោះភាគីថៃ បន្តចោទកម្ពុជាថា ជាអ្នកបង្កហេតុមុន ខណៈថៃខ្លួនឯង ជាចោរឈ្លានពានមកលើកម្ពុជាសោះ

2025/07/27 05:02:45 pm        562
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានសម្តែងការហួសចិត្ត ចំពោះទាហានឈ្លានពានថៃម្តងហើយ ម្តងទៀតនៅតែចោទប្រកាន់ថាកម្ពុជា ជាអ្នកបង្កហេតុ ឬក៏បាញ់ប្រហារទៅលើខ្លួនមុន ស្របពេលទាហាន ថៃខ្លួនឯងជាចោរឈ្លានពាន ហើយបានធ្វើការគំរាមកំហែង និងបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោឃៅ ដោយគ្មានខ្លាចរអានឹងច្បាប់អន្តរជាតិ ខណៈទង្វើឈ្លានពានរបស់ថៃនេះដែរ ក៏បានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងទុក្ខវេទនាជារាប់ម៉ឺននាក់ ដោយរត់ចេញពីភូមិដ្ឋាន និងផ្ទះសម្បែងរបស់ខ្លួននោះ ដើម្បីរកទីកន្លែងសុវត្ថិភាពនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជាលើកទី៣ នៃដំណើរការទាហានឈ្លានពានថៃមកលើកម្ពុជា នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា សូមផ្តាំទៅទាហានឈ្លានពានថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការភូតកុហក និងបញ្ឈប់ប្រើឡេសមិនពិត ក្នុងការបង្ហាញហេតុផលឈ្លានពានខុសច្បាប់របស់ខ្លួនមកលើកម្ពុជា ហើយបានធ្វើការចោទប្រកាន់កម្ពុជាម្តងហើយម្តងទៀតថា ជាអ្នកបង្កហេតុ និងវាយប្រហារទៅលើខ្លួនមុន។លោកជំទាវម៉ាលី សុជាតា បានបន្តលើកឡើងទៀតថា សកម្មភាពឈ្លានពាន និងគិតទុកជាមុនរបស់ភាគីថៃដែលបានរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជានេះ គឺបានធ្វើឡើងជាបន្តបន្ទាប់ និងពង្រីកកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាមានការដាក់សម្ពាធពីអន្តរជាតិក៏ដោយនោះ។ លោកជំទាវបានបន្ថែមទៀតថា រហូតមកដល់ម៉ោង៤ រសៀលថ្ងៃទី២៧ ខែកក្កដានេះ ទាហានឈ្លានពានថៃ បានបន្តបាញ់ប្រហារមកលើកម្ពុជា ដោយគ្មានការញញើតដៃនោះឡើយ ខណៈទង្វើនេះគឺជាសកម្មភាពអមនុស្សធម៌ និងព្រៃផ្សៃបំផុត ដោយបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់ ជាពិសេសមនុស្សចាស់ជរា កុមារ និងស្ត្រីជាដើមនោះ។ យ៉ាងណាក៏ដោយកម្ពុជា នឹងមិនរាថយ និងចុះញ៉មចំពោះការគំរាមកំហែង ការឈ្លានពានរបស់សៀមនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញដើម្បីរក្សាសិទ្ធការពារខ្លួនស្របទៅតាមច្បាប់អន្តរជាតិ និងការពារដែនអធិបតេយ្យ និងសេចក្តីសុខសាន្តរបស់ប្រជាជនខ្មែរទាំងមូលផងដែរ។នៅក្នុងសន្និសីទនោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានបន្តអំពាវនាវ និងទទួចដល់​សហគមន៍អន្តរជាតិ គប្បីឲ្យភាគីថៃ ទទួលខុសត្រូវឲ្យបានពេញលេញចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ហើយទាមទារឲ្យបញ្ឈប់រាល់អំពើអរិភាពទាំងអស់មកលើកម្ពុជាផងដែរ ខណៈការបង្កសង្រ្គាម​ពីសំណាក់ភាគីថៃនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់សន្តិសុខ​នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់សន្តិសុខនៅក្នុងតំបន់ទាំងមូលផងដែរ៕ អត្ថបទ៖ បាន ចក់

ACCD អំពាវនាវដល់ពលរដ្ឋ និងអ្នកយកសារព័ត៌មាន កុំថត ចែករំលែក ឬបង្ហោះរូបភាព ឬវីដេអូទីតាំងឈរជើង ចល័តកងទ័ព ឬសកម្មភាពកងទ័ព

2025/07/27 04:48:43 pm        880
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកយកសារព័ត៌មាន កុំថត ចែករំលែក ឬបង្ហោះរូបភាព ឬវីដេអូទីតាំងឈរជើង ចល័តកងទ័ព ឬសកម្មភាពកងទ័ពនៅលើបណ្ដាញសង្គម ឬបណ្ដាញផ្សព្វផ្សាយនានា។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា ក្នុងអំឡុងពេលមានសង្រ្គាមតាមព្រំដែន ដែលជាការឈ្លានពានពីភាគីសៀមមកលើកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាបានរួបរួមសាមគ្គីភាពផ្ទៃក្នុងយ៉ាងអស្ចារ្យក្រោមរូមភាពផ្សេងៗ ក្នុងការលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខដែលកំពុងជាប់ដៃប្រយុទ្ធយ៉ាងមោះមុតជាមួយសត្រូវឈ្លានពានសៀម ក្នុងនោះក៏សង្កេតឃើញមានការកៀរគរថវិការពីជនដែលមានប្រជាប្រិយដល់សប្បុរសជន ដើម្បីទិញជាសម្ភារៈ ឧបភោគ បរិភោគ និងឧបករណ៍ប្រើប្រាស់ចាំបាច់ផ្សេងៗ ឧបត្ថម្ភជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីតំបន់ក្តៅកំពុងប្រឈមនឹងការធ្វើសង្រ្គាមរកទីទួលមានសុវត្ថិភាព។ ទន្ទឹមនឹងមានទឹកចិត្តដ៏ល្អប្រពៃរបស់បងប្អូនសប្បុរសជននេះ នាយកដ្ឋានក៏បានអំពាវនាវ និងសំណូមពរដល់សាធារណជនទាំងអស់៖- ចំពោះប្រជាពលរដ្ឋ និងអ្នកយកសារព័ត៌មាន សូមកុំថត ចែករំលែក ឬបង្ហោះតាមបណ្តាញសង្គមបង្ហាញរូបភាព ឬវីដេអូ ពីទីតាំងឈរជើង ពីការចល័តកងទ័ព ឬសកម្មភាពនានារបស់កងទ័ព ដើម្បីជៀសវាងការកំណត់បានទីតាំងរបស់កងទ័ពយើងពីសត្រូវ។- ដើម្បីបង្កា និងការពារ ពីសុវត្ថិភាពទីតាំង ពីការថតរូបបង្ហោះ សូមធ្វើការបិទ Location Service នៅក្នុងទូរស័ព្ទ របស់បងប្អូន។នាយកដ្ឋានសូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលបានរួមសាមគ្គីគ្នាយ៉ាងពេញទំហឹងគាំទ្រដល់វីរៈកងទ័ពយើងក្នុងពេលដែលសត្រូវកំពុងឈ្លានពាន៕

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០នាក់នៅប្រទេសជប៉ុនប្រមូលផ្តុំតវ៉ា និងថ្កោលទោស​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

2025/07/27 04:38:10 pm        799
(ជប៉ុន)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅ និងធ្វើការនៅប្រទេសជប៉ុននៅព្រឹកថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០២៥នេះ បានប្រមូលផ្ដុំគ្នាតវ៉ា និង​ថ្កោល​ទោស​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​សៀម​មក​លើអ​ធិបតេយ្យ​ភាព នៃព្រះរាជាណាចក្រកម្ពុជា។ ការជួបជុំនេះ គឺធ្វើឡើងពីពលរដ្ឋខ្មែរ​គ្រប់​និន្នាការ​ទាំង​អស់ដើម្បីបញ្ជូនសារប្រឆាំងការឈ្លានពានថៃ និងគាំទ្រវីរ​កងទ័ព​ខ្មែរ​ដែល​អង់​អាច​ក្លាហាន​ការពារបូរណភាពទឹកដី។សម្រាប់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនបានជួបជុំគ្នាចំនួន ៦ទីតាំងក្នុងនោះរួមមានការជួបជុំ នៅ​ស្រុក​អាយ​កាវ៉ា ខេត្តកាណាហ្គាវ៉ា ការជួបជុំនៅក្រុងតូយ៉ូហាស៊ី ខេត្តអាយឈិ និងការជួបជុំ​នៅ​តារាង​បាល់​ទាត់ NishiGifu នៅខេត្តហ្គិហ្វុ ប្រទេសជប៉ុន ដែលសរុបមានប្រមាណជិត ៥០០នាក់​។សូមបញ្ជាក់ថាក្រៅពីការប្រមូលផ្តុំនាពេលនេះ ពលរដ្ឋខ្មែរនៅជប៉ុន នឹង​បន្ត​ប្រមូល​ផ្តុំ​ជា​បន្ត​បន្ទាប់​ដើម្បី​បង្ហាញ​ការ​រួបរួមគ្នាជាមួយពលរដ្ឋក្នុងស្រុក និងរដ្ឋាភិបាលកម្ពុជាប្រឆាំង​ការ​ឈ្លាន​ពាន​ពី​ ទាហាន​ថៃមកលើកម្ពុជា។គួររំលឹកថា ក្រៅពីប្រទេសជប៉ុន ពលរដ្ឋខ្មែរនៅលើពិភពលោកដែលរួមមានកូរ៉េ និងអូស្ត្រាលី​ជាដើម​ បានប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ប្រឆាំ​ង​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​មក​លើ​ទឹក​ដី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជាដែលបានបង្កវិនាសកម្មដល់អាយុជីវិតមនុស្ស និងប្រាង្គប្រាសាទ​ដែលជា​សម្បតិ្ត​បេតិកភ​ណ្ឌពិ​ភពលោក ហើយការឈ្លានពានរបស់ថៃនេះ បានបណ្តាលឱ្យពលរ​ដ្ឋរា​ប់​ម៉ឺន​នាក់​ចាក​ចេញ​ពី​ផ្ទះសំ​បែងថែមទៀតផង៕

ប្រជាពលរដ្ឋខ្មែរប្រមាណ១ម៉ឺននាក់ រស់​នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ប្រមូលផ្តុំសម្ដែងការតវ៉ា និងថ្កោលទោសប្រឆាំងការឈ្លានពានរបស់ចោរសៀម មកលើអធិបតេយ្យភាពកម្ពុជា

2025/07/27 03:52:34 pm        341
កូរ៉េ៖ ប្រជាពលរដ្ឋខ្មែរប្រមាណ១ម៉ឺននាក់ រស់​នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំសម្ដែងការតវ៉ា និងថ្កោលទោសប្រឆាំងការឈ្លានពានរបស់​ចោរសៀម មកលើអធិបតេយ្យភាពដែនដីកម្ពុជា។សកម្មភាពនេះបង្ហាញប្រាប់ពិភពលោកថា កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមទេ។ ថៃជាអ្នកផ្តើមបាញ់ប្រហារកម្ពុជាមុន និងបានឈ្លានពានមកលើកម្ពុជា៕

ឯកឧត្ដម លុយ សុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខដល់ជនភៀសសឹកក្នុងស្រុកចុងកាល់

2025/07/27 03:39:53 pm        207
ឯកឧត្ដម លុយ សុន រដ្ឋលេខាធិការតំណាងឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងក្រុមការងារ និងអង្គការ CCT អង្គការដៃគូរ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខដល់ជនភៀសសឹកក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ។ឯកឧត្ដម លុយ សុន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី និងលោកជំទាវ ជា ផល្គុន និងបានផ្តល់នូវសម្ភារៈ និងថវិកាមួយចំនួនដល់ជនភៀសសឹក ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ជនភៀសសឹកដែលកំពុងជួបការលំបាក។អំណោយរួមមាន អង្ករ ៣,៧៥០kg មី ១៥០កេះ ត្រីខ ១៥០០កំប៉ុង ទឹកត្រី ៩០០ដប ទឹកស៊ីអ៊ីវ ៩០០ដប តង់ ២.៥ x ៣ម៉ែត្រ ១៥០តង់ អាវរងា ១០០ អាវ អាវរងាកុមារ ៥០ អាវ និងថវិកា ៤,០០០,០០០៛ (បួនលានរៀលគត់)៕

សម្ដេចធិបតី ថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ជួយពលរដ្ឋភៀសសឹក ខណៈទុក្ខលំបាកថ្ងៃនេះបង្ហាញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ

2025/07/27 02:12:42 pm        239
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកក្កដានេះ បានផ្ញើសារ ថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ជួយពលរដ្ឋភៀសសឹក ខណៈទុក្ខលំបាកថ្ងៃនេះបង្ហាញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសរសេរថា សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចាកចេញពីភូមិឋានដ៏កក់ក្តៅរបស់ខ្លួន តែប្រែក្លាយជាទីតាំងផុយស្រួយ បណ្តាលមកពីសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ដើម្បីរំលោភយកទឹកដីកម្ពុជាយ៉ាងកំរោល។សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ ដែលបានចូលរួមសហការយ៉ាងសកម្មជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបម្លាស់ទីមកកាន់ទីជម្រកសុវត្ថិភាព ដើម្បីការពារ និងគេចចេញពីការវាយប្រហារឈ្លានពានទីតាំងភូមិឋាននានាដោយកងទ័ពប្រទេសថៃ។ទន្ទឹមនឹងនេះដែរ សម្ដេចបានថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ ជាកម្លាំងគាំទ្រដ៏សកម្មនៃមហាគ្រួសារខ្មែរ បានខិតខំយ៉ាងសស្រាក់សស្រាំ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារ ព្រមទាំងការផ្តល់កម្លាំងផ្សេងៗជូនដល់វីរកងទ័ពជួរមុខ ជាពិសេស រៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា៖«ទុក្ខលំបាកថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ និងការជួយគ្នាក្នុងគ្រាលំបាក ដែលបង្កឡើងពីទង្វើទុច្ចរិត និងមហិច្ចតាឈ្លានពានដោយព្រះជាណាចក្រថៃ»៕

៣យប់៤ថ្ងៃ ឯកឧត្តម ឌិត ទីណា ប្រចាំការត្រៀមអន្តរាគមន៍ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

2025/07/27 01:49:32 pm        250
ភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃទី២៤ រហូតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពីស្ថានភាពក្នុងតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ និងការត្រៀមលក្ខណៈអន្តរាគមន៍របស់ខេត្ត ដើម្បីការពារបូរណភាពទឹកដី និងការរក្សាសន្តិសុខប្រជាពលរដ្ឋខ្មែរ។គិតក្នុងរយៈពេល ៣យប់៤ថ្ងៃមកនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានប្រចាំការ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសពីតំបន់ព្រំដែនមកទីទួលសុវត្ថិភាព ក្នុងស្រុកចំនួន៤ រួមមាន៖ ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងបានណែនាំដល់ក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់នៅទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់ព្រំដែនកម្ពុជា-ថៃ និងបងប្អូនភៀសសឹកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ស្ថិតក្នុងពេលដ៏លំបាកនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួន​នៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពីភូមិស្រុកគេហដ្ឋានពុកម៉ែបងប្អូន គឺជាការលះបង់ចាំបាច់មួយដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នា ដែលជួយសម្រួល​ឱ្យកងទ័ពរបស់នៅសមរភូមិការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។ជានិច្ចកាលឯកឧត្តមរដ្ឋមន្ត្រី ​បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខយកចិត្តទុកដាក់ និងសេចក្ដីនឹករលឹក​ពីសំណាក់ សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងបាននាំយកនូវអំណោយជាច្រើន មានដូចជា៖ គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ សម្រាប់ជួយសម្រួលប្រជាពលរដ្ឋភៀសសឹកមកកន្លែងទីទួលសុវត្ថិភាព។យើងទាំងអស់គ្នាគាំទ្រ​កងទ័ពដ៏អង់អាចរបស់យើងក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រហូតដល់ពុកម៉ែបងប្អូនវិលត្រឡប់ទៅភូមិស្រុកគេហដ្ឋានវិញបាន ហើយយើងទាំងអស់គ្នាថ្កោលទោសសកម្មភាពខ្មាំងឈ្លានពាន រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបង្កហានិភ័យផ្ទាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់ ហើយគាំទ្រការឆ្លើយតបការពារដែនដីមិនឱ្យបាត់សូម្បីតែមួយមីលម៉ែត្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM
កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
05/15/2026 08:05 PM
UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
05/15/2026 08:05 PM
លោក Trumpនិយាយថា នាយករដ្ឋមន្រ្តីប្រឈមហានិភ័យនយោបាយដោយសារគ្មានវិធានការលើបញ្ហាអន្តោប្រវេសន៍ និងថាមពល
05/15/2026 08:05 PM
លោក Trump៖ ចិនប្តេជ្ញាចិត្តទិញយន្តហោះ Boeing រហូតដល់ ៧៥០គ្រឿង
05/15/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា និងបើកចំហ ចំពោះជំនួយពីចិន
05/15/2026 07:05 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើតមាននៅភាគខាងជើងនៃប្រទេសជប៉ុន
05/15/2026 07:05 PM
ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
05/15/2026 07:05 PM