កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

សម្ដេចធិបតី៖បូជនីយដ្ឋានចងចាំនៃកម្ពុជានឹងក្លាយជាការចងចាំជាសាកល និងជាមជ្ឈមណ្ឌលអន្តរជាតិ

2025/07/18 05:55:09 pm        145
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរព្រឹត្តិការណ៍នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បូជនីយដ្ឋានចងចាំនៃកម្ពុជា នឹងក្លាយជាការចងចាំជាសាកល និងជាមជ្ឈមណ្ឌលអន្តរជាតិឱ្យយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជានៅក្នុងពេលអតីតកាល។ ​ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបង្ហាញនូវមោទនភាព និងសេចក្តីរីករាយជាអនេក ដោយបានមកចូលរួម ក្នុងពិធីអបអរសាទរ ព្រឹត្តិការណ៍ចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលជាព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ថ្មីមួយទៀត ក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជា។ សម្ដេចធិបតីបានបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ បានរម្លឹកមនុស្សគ្រប់រូបថា ថ្វីត្បិតថា ខណៈពេលណាមួយដែលខ្មៅងងឹតបំផុតនៅក្នុងជីវិត ឬប្រវត្តិសាស្រ្ដរបស់ខ្លួនក្ដី ក៏មនុស្សជាតិរមែងអាចងើបឈរឡើងវិញបាន ផ្សះផ្សារការបែកបាក់ និងការឈឺចាប់ហើយប្រឹងប្រែងកសាងសាជាថ្មី។សូមជម្រាបថា ការចុះ “បូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។ មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិកម្ពុជានៅលើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ៕

លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ជួបសំណេះសំណាល​ជាមួយ​និស្សិត​ជ័យ​លាភី​អាហា​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសហុងគ្រីចំនួន ១៦រូប

2025/07/18 05:53:22 pm        802
នៅរសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេស សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិត​ជ័យ​លាភី​អាហា​រូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សា​នៅ​ប្រទេសហុងគ្រី ចំនួន ១៦រូប ចូលជួបសម្ដែងការគួរសម នៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន ទ្រី ភាព គ្រុប។នៅក្នុងជំនួបនេះដែរ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត បានមានប្រសាសន៍លើកឡើងថា តាម​រយៈ​អាហា​រូបករណ៍នេះ គឺបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ក្មួយៗយុវជន និងជាពិសេស ការ​យក​ចិត្ត​ទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗ ដឹកនាំដោយ​សម្ដេច​តេជោ​អតីត​នាយក​រដ្ឋ​មន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តមកដល់អាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្នុងការលើកកម្ពស់ និងការ​អភិវឌ្ឍ​សមត្ថភាពធនធានមនុស្ស។ បន្ថែមលើនេះទៀត លោកអ្នកឧកញ៉ាបណ្ឌិត បាន​ផ្ដាំ​ផ្ញើ​ដល់​ក្មួយ​ៗ​និស្សិត​ថា ក្មួយៗគ្រប់រូបត្រូវក្ដាប់ឱកាសនេះឱ្យជាប់ ហើយត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​សិក្សា​ក្រេប​យក​ចំណេះដឹ​ង​តាមជំនាញរៀងៗខ្លួន ជាពិសេសពេលបានបញ្ចប់ការសិក្សា ត្រូវ​យក​ចំណេះ​ដឹង​ទាំង​នោះ​មក​ធ្វើ​ការ​ចែក​រំលែក និងចូលរួមអភិវឌ្ឍប្រទេសរបស់យើង ដើម្បី​ជា​ការ​តប​ស្នង​សង​គុណ​ដល់ឪពុកម្ដាយ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ពី​ព្រោះ​ថា បើគ្មានគណបក្សប្រជាជនកម្ពុជាទេ ប្រទេសយើងក៏មិនមានសុខសន្តិភាព និង​ការ​អភិវឌ្ឍ​ដែរ​ ហើយសន្តិភាព និងការអភិវឌ្ឍនេះហើយ ដែលផ្ដល់ឱ្យក្មួយៗរស់នៅបានស្រួល និង​មាន​ឱកាស​បាន​ទៅសិក្សា​នៅបរទេសដូចពេលនេះ។បន្ទាប់ពីការផ្ដល់នូវប្រសាសន៍ណែនាំដ៏មានអត្ថន័យរួចមកលោកអ្នកឧកញ៉ា បណ្ឌិត ក៏មាន​អំណោយ​ជា​ថវិកា​មួយចំនួនសម្រាប់ក្រុមនិសិត្សទាំង១៦ រូប នេះផងដែរ៕

សម្ដេចធិបតី៖ខែកក្កដាជាពេលវេលាដ៏មានអត្ថន័យ ខណៈសម្បត្តិបេតិកភណ្ឌជាតិ៣ត្រូវបានចុះបញ្ជីនៅយូណេស្កូ

2025/07/18 05:47:11 pm        127
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរព្រឹត្តិការណ៍នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការអបអរសាទរជាមួយជនរួមជាតិ និងបញ្ជាក់ថា ខែកក្កដា បានក្លាយជាពេលវេលាមួយដែលមានអត្ថន័យសំខាន់ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ដោយហេតុថា ក្នុងខែនេះសម្បត្តិបេតិកភណ្ឌជាតិចំនួន ៣ ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (យូណេស្កូ)។ ​សម្បត្តិបេតិកភណ្ឌជាតិទាំង៣ ដែលត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ រួមមាន៖ ទី១ ប្រសាទព្រះវិហារ បានចុះបញ្ជីនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ ទី២ តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅថ្ងៃទី៨ កក្កដា ឆ្នាំ២០១៧ និងទី៣ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។ សូមជម្រាបថា ចាប់ពីជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ផ្សារភ្ជាប់ដោយសមិទ្ធផលនៃនយោបាយឈ្នះឈ្នះនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ជាតិខ្មែរ ហើយបន្តរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រែក្លាយប្រទេសកម្ពុជាពី «វាលពិឃាត» មកជាទឹកដីនៃសន្តិភាព។ ការស្វះស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងការកសាងសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនខ្មែរ គឺជាគំរូមួយចំពោះ ពិភពលោកស្តីពីការតស៊ូដ៏យូរអង្វែងរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរដោយជោគជ័យពីរបបប្រល័យពូជសាសន៍ មកជា ប្រទេសពោរពេញទៅដោយសុខសន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក “អរគុណសន្តិភាព”៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការវិសោធនកម្មច្បាប់​កាតព្វកិច្ចយោធា​គឺ​ដើម្បី​កែ​សម្រួល​ឱ្យ​ស្រប​ទៅ​នឹង​ស្ថានភាពបច្ចុប្បន្ន

2025/07/18 04:51:41 pm        950
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១៦ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅ​វិមាន​សន្តិភាព សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធា ដើម្បីកែ​សម្រួល​ឱ្យ​ស្រប​ទៅ​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន និងកែសម្រួលបទដ្ឋានគតិយុត្តិផ្សេងៗលើអនុក្រឹត្យ និងព្រះរាជ​ក្រឹត្យ​ដែល​ពាក់​ព័ន្ធ​ជា​ដើម​។សម្ដេចធិបតីបានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះ មានចំណុចមួយ គឺការ​បង្កើន​កាតព្វកិច្ច​យោធា​ពី​១៨ ខែទៅ២៤ខែ បូកនឹងការត្រៀមកម្លាំងកងទ័ពបម្រុង ក្រោយពីបញ្ចប់បេសកកម្ម និង​កាតព្វ​កិច្ច​យោធា២៤ខែនឹងត្រូវបំពេញការងារអ្វីជាបន្ត និង​ច្បាប់​កាតព្វ​កិច្ច​យោធា​នេះ​នឹង​ចាប់​អនុវ​ត្ត​នៅ​ឆ្នាំ២០២៦។សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា ច្បាប់កាតព្វកិច្ចយោធានេះបានតាក់តែងឡើងតាំងពីឆ្នាំ ២០០៦ ប៉ុន្ដែ​មិន​ទាន់បានកែសម្រួលឱ្យបានល្អ។ ច្បាប់​នេះក៏បើក​ច្រក​គោល​ដៅ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​កាតព្វ​កិច្ច​ហើយ​ការ​អនុវ​ត្ត​ត្រូវ​ការ​ចំនួនក​ង​ទ័ព​ប៉ុន្មាន​អាស្រ័យ​ទៅ​លើ​តម្រូវ​ការ​ជាក់​ស្ដែង​តាម​ស្ថាន​ភាព និងលទ្ធភាពនៃថវិកាជាតិ។សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា ច្បាប់​នេះ​នៅ​ពេល​អនុវត្ត​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ក្នុង​ការ​បំពេញ​សាច់​ដុំ ក្នុងរយៈពេលខ្លីតែសំខាន់ការបណ្ដុះបណ្ដាលដល់កងទ័ព។ ក្នុងការរៀប​ចំ​បំពេញ​កាតព្វ​កិច្ច​នេះសម្ដេចធិបតី​ស្នើឱ្យក្រសួងការពារជាតិគិតគូរ នៅពេលចាត់តាំង​អនុវត្ត​ដាច់​ដោយ​ឡែក​ នៅពេលបញ្ចប់កាតព្វកិច្ច និងបេសកកម្ម​ពិនិត្យ​មើល​នូវ​ការ​បន្សំ​នឹង​បន្ស៊ី​នៃ​ការ​ហ្វឹក​ហ្វឺន​ដើម្បី​ត្រៀម​ធ្វើសមាហរណកម្មកងទ័ពទាំងវិន័យសីលធម៌ និង​ជំនាញ​ដោយ​សារ​កង​ទ័ព​មាន​ជំនាញ និងសមត្ថភាពខុសៗគ្នាជាពិសេសកងទ័ពកាតព្វកិច្ច និងកងទ័ពអាជីព។ សម្ដេច​ធិបតី​ក៏បានដាក់ចេញនូវវិធានការដើម្បីការពារជាតិ ចំពោះមុខ និងការកែទម្រង់​កង​ទ័ព​នៅ​ពេល​ក្រោយ​។ ក្នុងឱកាសនោះ​សម្ដេច​នាយករដ្ឋ​មន្រ្ដី​ក៏​បាន​ណែនាំ​ឱ្យ​មាន​ការ​កែ​សម្រួល​ច្បាប់​សោធន​និវត្តន៍​បើក​ផ្លូវឱ្យថែរក្សាកងទ័ពអាជីពដែលមានស្រាប់ មានបទពិសោធន៍ និង​ឆន្ទៈ​ដើម្បី​បើក​ច្រក​នៅ​ពេល​មាន​បញ្ហា​ប្រឈម។ ជាមួយគ្នានេះដែរក៏ត្រូវរៀបចំនូវយន្តការបង្កើនតួនាទី និង​លទ្ធ​ភាព​របស់សួងការពារជាតិ និងកងទ័ពដើម្បីធានាម្ចាស់ការដោយខ្លួនឯង និងឱ្យចំគោលដៅ៕

សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សាចំនួន ១៤វត្ត នៅស្រុកជើងព្រៃ និង​ស្រុកព្រៃឈរ ខេត្តកំពង់ចាម

2025/07/18 04:34:17 pm        391
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី បានមូលមតិគ្នា​​នាំ​យក​ទៀនព្រះវស្សា ប្រគេន​ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន១៤វត្ត ស្ថិតក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលពិធីត្រូវបានរៀបចំឡើងនៅ រំដួល៨៨ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នា​រសៀលថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាម​ក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែ​អាសាធ​តទៅ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែល​មាន​កំណត់ ៤ខែ (រាប់ពីថ្ងៃ ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តា​យើង​ទ្រង់​បាន​បញ្ញត្តិ​ឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សា​មា​ន​កំណត់​ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ) ។ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើន​ព្រះ​បរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូន ដល់ញ្ញាតិការទាំង ៧សណ្តាន និង​បុព្វការីជន​ដែល​បាន​ចែក​ឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពី​បុណ្យ​ក្នុង​ថ្ងៃ​នេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ទេយ្យវត្ថុ​ដែល​វេរ និង​ប្រគេនព្រះសង្ឃចំនួន ១៤វត្ត ក្នុង១វត្តទទួលបាន ៖ ទៀនព្រះវស្សា ១គូរ ត្រៃធំ និងបាត្រ ១ឈុត ទឹកសុទ្ធ ៥កេស ទឹក្រូច៥កេស ស្លឹកតែ ២កញ្ចប់ ស្ករស ២៥គីឡូក្រាម ទឹក​ដោះ​គោខាប់ ១០កំប៉ុង តាំងហ៊ុន ២គីឡូក្រាម ទឹកត្រី និងទឹកស៊ីអ៊ីវ ២ឡូ អង្ករ ៥០គីឡូក្រាម ត្រីងៀត ត្រីប្រា ៣គីឡូក្រាម គ្រាប់ស្វាយចន្ទី ១គីឡូក្រាម ផ្លែឈើ ១កន្ត្រក ផ្កាស្រស់ ១បាច់ មីម៉ាម៉ា ១កេសធំ ប្រេងម៉ាស៊ូត ៣០លីត្រ និងបច្ច័យ ១លាន១សែនរៀល៕

​​ក្រសួងធម្មការ និងសាសនា បានបន្ត បើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ

2025/07/18 04:24:12 pm        548
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់លើកទី៥០ ឯកឧត្តម សេង សុមុនី រដ្ឋលេខាប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បាន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹករបស់ឯកឧត្តមរដ្ឋមន្ត្រីចំពោះអាចារ្យ អាចារិនី ទាំងអស់ផងដែរ ហើយបានបញ្ជាក់ថាក្រសួងធម្មការ និងសាសនា បាននឹងកំពុងបន្ត បើកវគ្គបណ្តុះបណ្តាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ឯកឧត្តម បានបន្ថែមថា ក្រសួងធម្មការនិងសាសនា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកបានយកចិត្តទុកដាក់ ជំរុញ និងលើកទឹកចិត្តដល់គ្រប់ជំនាញពាក់ព័ន្ធ ឲ្យបន្តបំពេញភារកិច្ចបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់អាចារ្យខ្មែរ ឱ្យមានការឯកភាពគ្នាក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ ប្រពៃណី រក្សាឱ្យបាននូវអត្តសញ្ញាណជាតិ អភិរក្សមរតកវប្បធម៌ខ្មែរ ឲ្យបានគង់វង្ស ក្នុងព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បានលើកឡើងថា តាមប្រសាសន៍របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា  លោកបានផ្តល់អនុសាសន៍ណែនាំ និងសំណូមពរ មកដល់សិក្ខាកាមទាំងអស់ សូមយកចំណេះវិជ្ជាដែលបានមកបំពេញបន្ថែមកន្លងទៅនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិផងដែរ។ នាឱកាសនេះ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥០ ក្នុងពេលនេះ គឺសិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន១៩រូប សិក្សាលើ១៨មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា៖ ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ បានបញ្ចប់ទៅដោយរលូននឹងជោគជ័យដូចការរំពឹងទុក។ សូមជម្រាបជូនថា ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥០ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា សិក្ខាកាមជាព្រះមន្រ្តីសង្ឃ អាចារ្យ អាចារិនី មកពីរាជធានី-ខេត្ត ចំនួន២៣៣ អង្គ/នាក់ ក្នុងនោះព្រះសង្ឃ២៦អង្គ និងស្រ្តី៩នាក់ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង៕អត្ថបទ រដ្ឋា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អរគុណរដ្ឋាភិបាលដែលបាននិងកំពុងស្នើរសុំចុះបញ្ជើសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរ

2025/07/18 04:16:13 pm        146
ភ្នំពេញ ៖  នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អគ្គស្នងការ នៃសមាគមកាយឬទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) បានអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ អាពាហ៍ពិពាហ៍លើកទី២ ព្រមជាមួយគណៈអធិបតី អ្នកមុខ អ្នកការ គ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើឡើងនៅ អគារមង្គលការ ដឹ ព្រីមៀសេនធ័រ សែនសុខ។ក្នុងពិធីសម្ពោធបើកពិព័រណ៍នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចាត់ទុកព្រឹត្តិការណ៍ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នាពេលនេះ ជាព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់ ដែលរួមវិភាគទាន ដោយផ្ទាល់ដល់ការអភិរក្សផ្សព្វផ្សាយ និងលើកស្ទួយតម្លៃ នៃបេតិកភណ្ឌវប្បធម៌ជាតិឲ្យកាន់តែរីកចម្រើន ក្នុងក្របខណ្ឌនៃកិច្ចសហការល្អ រវាងស្ថាប័នរដ្ឋ និង វិស័យឯកជន ដើម្បីប្រមូលការគាំទ្រពីមហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ លោកជំទាវបណ្ឌិតបានថ្លែងបន្តថាវិស័យសម្លៀកបំពាក់ខ្មែរបុរាណ មានសន្ទុះរីកចម្រើន និងសុះសាយកាន់តែខ្លាំង ជាពិសេសអ្នកដែលកំពុងធ្វើការងារក្នុងវិស័យនេះ កាន់តែមានការប្រកួតប្រជែងច្នៃម៉ូដថ្មីៗច្រើនប្លែកៗគួរឱ្យទាក់ទាញ។  ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងនូវសំណើរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការស្នើរសុំចុះបញ្ជើនូវសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូនីស្កូ។ លោកជំទាវបណ្ឌិត សូមអរគុណរាជរដ្ឋាភិបាល ចំពោះគំនិតផ្ដួចផ្ដើម និងការស្នើរសុំចុះបញ្ជីវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូនីស្កូ ជាពិសេសក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានរៀបចំឯកសារពាក់ព័ន្ធនឹងប្រពៃណីខ្មែរ ទៅលេខាធិការដ្ឋានគណៈកម្មាធិការយូនីស្កូ តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤មកម្លេះ ដោយបច្ចុប្បន្នក្រុមការងារ របស់ក្រសួង កំពុងត្រៀមបន្តការងារនេះ និងការចុះបញ្ជីកំពុងស្ថិតក្នុងដំណាក់កាល នៃការវាយតម្លៃផងដែរ។លោកជំទាវបណ្ឌិតបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិមកហើយ ចាប់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តី បន្តរហូតដល់រដ្ឋាភិបាលបច្ចុប្បន្ន គឺតែងតែបាននិងកំពុងយកចិត្តទុកដាក់ ឆ្ពោះទៅការលើកស្ទួយ និងការអភិវឌ្ឍ អភិរក្សវប្បធម៌ជាតិខ្មែរ ឲ្យកាន់តែត្រចះត្រចង់ និងគង់វង្សឋិតថេរ គោលបំណងសំខាន់ ដែលរាជរដ្ឋាភិបាលស្នើសុំចុះបញ្ជីនេះ គឺដើម្បីថែរក្សាអភិរក្សប្រពៃណីជាតិខ្មែរឱ្យបានគង់វង្សឋិតឋេរ ដែលយើងមានតាំងពីយូរលង់ណាមកហើយ។ លោកជំទាវបណ្ឌិតបន្តថាបច្ចុប្បន្នប្រជាពលរដ្ឋ បានខិតខំថែរក្សាការពារ និងអនុវត្តបានយ៉ាងត្រឹមត្រូវ ដែលជាមរតកដ៏ថ្លៃថ្លា ក៏ដូចជាមានគោលបំណងបង្ហាញទៅកាន់ពិភពលោក អំពីវប្បធម៌អរិយធម៌ដ៏ចំណាស់របស់ខ្មែរយើង។ បន្ថែមពីនេះការអភិរក្សនេះ គឺត្រូវរួមបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ ក្នុងការរៀបចំមង្គលការ ភ្លេងការ និងបទចម្រៀងមង្គលការ រួមទាំងសម្លៀកបំពាក់សម្រាប់ពិធីមង្គលការ និងការតុបតែងខ្លួន និងកម្មវិធីផ្សេងៗទៀតរបស់ខ្មែរយើង ដើម្បីលើកតម្កើង និងផ្សព្វផ្សាយពីវប្បធម៌ជាតិខ្មែរ ដ៏ល្អផូផងសម្បូរបែប នឹងមានវ័យចំណាស់ជាងគេនៅ អាស៊ីអាគ្នេយ៍។អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តការណ៍ តាំងពិព័រណ៍ អាពាហ៍ពិពាហ៍លើកទី២ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៨-២០ ខែកក្កដា ឆ្នាំ២០២៥។ អ្នកឧកញ៉ាបញ្ជាក់ថា គោលបំណងចម្បងរបស់ក្រុមហ៊ុន ដែលបង្កើតពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នេះឡើងគឺ៖ ១.ដើម្បីអោយគ្រប់ក្រុមហ៊ុន ដែលមានអាជីវកម្ម និងកម្មវិធីមង្គលការទាំងអស់ បានចូលរួមក្នុងការផ្សព្វផ្សាយ ដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួន ទាក់ទងនៅក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍នេះ។ ២.ផ្តល់ភាពងាយស្រួលចំពោះអតិថិជន កូនកំលោះ កូនក្រមុំ គូរស្វាមីភរិយាថ្មី ដែលមានគំរោងរៀបចំមង្គលការ និងបណ្តារក្រុមហ៊ុនផ្តល់សេវាកម្ម ផ្នែកអាពាហ៍ពិពាហ៍ ដើម្បីបង្កើតទំនាក់ទំនងល្អ និងផ្តល់ពត៌មានលំអិតជូនអតិថិជន។ ៣.ចូលរួមចំណែក ដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើង ដែលមានតាំងយូរលង់ណាស់មកហើយ ដើម្បីអោយភ្ញៀវជាតិ និងអន្តរជាតិ បានជ្រួតជ្រាបពីប្រពៃណី ដ៏ល្អផូរផង់របស់ខ្មែរយើង។ នៅក្នុងឱកាសនេះ អ្នកឧកញ៉ា បានបញ្ជាក់បន្តថា អ្វីដែលប្លែកអស្ចារ្យបន្ថែមទៀតនោះគឺក្រុមហ៊ុន បានរៀបចំកម្មវិធីមង្គលការជូនគូស្រករក្រីក្រចំនួន៥គូ ដែលពុំមានលទ្ធភាពរៀបចំមង្គលការខ្លួនឯងបាន។ ដូច្នេះថ្ងៃនេះក្រុមហ៊ុនបានរៀបចំ ជូនពួកគាត់ ១គូរ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងប្រតិភូមអមដំណើរ បានចូលរួមពិធីមង្គលការ និងគួច ចំណងដៃ ដល់គូរភរិយាថ្មីនេះផងដែរ ហើយ៤គូរទៀតនិងរៀបចំនៅថ្ងៃស្អែក៕អត្ថបទ៖ សំ ងីម​

អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាម៉ឺងម៉ាត់អោយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2025/07/18 02:57:24 pm        123
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដាក់បទបញ្ជាម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ សមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ រួមគ្នាអនុវត្តយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយត្រូវប្រឹងប្រែងអោយអស់ពីសមត្ថភាព លទ្ធភាព និងមានភាពស្មោះត្រង់ ដោយត្រូវទប់ស្កាត់អោយបាន មិនត្រូវអោយកើតមាន និងទីតាំងប្រើប្រាស់ ដើម្បីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងដាច់ខាត។ ប្រសិនបើកើតមាននៅទីតាំង ឬដែនដីរបស់ឃុំស្រុកណាមួយ មេឃុំចៅហ្វាយស្រុកនោះ ត្រូវទទួលខុសត្រូវ។ កិច្ចប្រជុំបន្ទាន់នេះ មានការចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត បញ្ជាការរងករាជអាវុធហត្ថខេត្ត យោធាខេត្ត អភិបាលក្រុងស្រុក អធិការនគរបាលក្រុងស្រុក បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក មេឃុំចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលឃុំសង្កាត់ទាំង៧១។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា៖ បច្ចុប្បន្ននេះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បាននិងកំពុងបង្កការគំរាមកំហែងដល់សន្តិសុខក្នុងពិភពលោក និងតំបន់ ក្នុងនោះក៏មានក្រុមឧក្រិដ្ឋជនបរទេសខិលខូចបានជ្រៀត ចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានដាក់ចេញបទបញ្ជាដល់អភិបាលក្រុងស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងស្នងការនគរបាលក្រុងស្រុក ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន។ រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ មេប៉ុស្តិរដ្ឋបាល និងមន្ទីរអង្គភាពដែលពាក់ព័ន្ធ សូមតាមដាននូវរាល់សកម្មភាពរបស់ជនបរទេសទាំងឡាយណាចូលមកជួលផ្ទះ និងសំណង់អគារផ្សេងៗ ក្នុងទឹកដីខេត្តកំពង់ឆ្នាំងដោយរាប់សង្កេតចាប់ពីសំរាម ការប្រើប្រាស់ទឹកភ្លើង អ៊ីនធើណែត ព្រមទាំងពិនិត្យលើវត្តមានជនបរទេស ដែលកំពុងតែស្នាក់នៅ ឬធ្វើការងារនៅក្នុងមូលដ្ឋាន។ ប្រសិនបើមានការសង្ស័យ សូមរាយការណ៍ជាបន្ទាន់មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីចុះសិក្សាស្រាវជ្រាវកំណត់មុខសញ្ញាទាំងនោះ អោយបានទាន់ពេលវេលា មិនត្រូវអោយក្រុមទាំងនោះប្រព្រឹត្តសកម្មភាពបាននៅក្នុងដែនដីរបស់យើងឡើយ៕ កាំង ហុងវាស្នា

សម្ដេចធិបតី អនុញ្ញាតឲ្យមេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ

2025/07/18 02:55:48 pm        286
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។

អាវុធហត្ថខេត្តស្ទឹងត្រែងឃាត់រថយន្តដឹកជនជាតិចិនចំនួន ៩នាក់ ពាក់ព័ន្ធការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

2025/07/18 02:37:06 pm        429
ស្ទឹងត្រែង៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងប្រតិបត្តិការ​បង្រ្កាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រចាំការគោលដៅត្រួតពិនិត្យ នៅចំណុច​គល់​ស្ពាន​មេ​គង្គ ស្ថិតនៅក្នុងភូមិ បាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ត្រី រៀល ថេន បានឃាត់រថយន្តមានដឹកជនជាតិចិនចំនួន ៩នាក់ និងបានដកហូតទូរស័ព្ទដៃ ១០​គ្រឿង និងសម្ភារៈមួយចំនួនទៀតដើម្បីរក្សាទុកជាវត្ថុតាង។ផ្អែកតាមរបាយការណ៍ស្រាវជ្រាវ សមត្ថកិច្ចបានដាក់ការសង្ស័យថា ក្រុមជនជាតិចិន​នេះមា​ន​ការ​ពាក់ព័ន្ធ​នឹង​ការលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ដោយពួកគេ​មាន​គោល​ដៅ​ធ្វើ​ដំណើរ​ពី​ចំណុចទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពុងស្រឡៅ២ ស្រុកឆែប ខេត្ត​ព្រះ​វិហារ ដើម្បីឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវ​បាន​ប្រគល់​ជូន​ប៉ូលីស​អន្តោ​ប្រវេសន៍ នៃ​ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន។ សមត្ថកិច្ច​នឹងចាត់វិធានការ តាមផ្លូវច្បាប់​ឱ្យ​តឹង​រឹង​បំផុត​ចំពោះ​មេក្លោង​ទាំងឡាយ​ដែល​ជា​ប់​ពាក់​ព័ន្ធ​នឹង​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM