កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់

2025/07/18 02:04:44 pm        334
របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែល​បាន​ដាក់​ចេញ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ត្រូវបាន​ផ្សព្វ​ផ្សាយ​ជា​ផ្លូ​វការ ស្របពេលនឹងការប្រារព្ធខួប២៥ឆ្នាំ នៃកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលការងារ សម្រាប់​យន្តការ​វេទិកា​រាជ​រដ្ឋាភិបាល​-ផ្នែកឯកជន (គ.ស.រ.ជ.) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធាន ការកែទម្រង់មុតស្រួចជាកញ្ចប់ ដែ​ល​បាន​ដាក់ ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ​២០២៤​” និងពិធីអរសាទរខួបគម្រប់២៥ឆ្នាំ នៃកិច្ចសន្ទនា រវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធី​នេះ​ត្រូវ​បាន​រៀបចំឡើងដោយ ក.អ.ក. សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងកម្មវិធី ភាពជាដៃ​គូ​កម្ពុជា​-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) មានការ​អញ្ជើញ​ចូល​រួមពីថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរាជរដ្ឋាភិបាល, ក្រុមការងារទាំង១៦ ផ្នែកឯកជន, ឯកឧត្តម​ឯក​អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា, តំណាងអង្គទូត មកពីបណ្តាប្រទេសជាមិត្ត, និងតំណាង​ផ្នែកឯកជនដែលជាសមាជិកជាច្រើនរូប។របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបាន​ដាក់​ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤, ដែលប្រារព្ធ​ពិធី​ផ្សព្វ​ផ្សាយ​នាឱកាសនេះ ត្រូវបានអនុម័តជាផ្លូវការដោយ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។ របាយការណ៍បានលម្អិតពីវឌ្ឍនភាពលើកំណែទម្រង់វិស័យជាអាទិភាព រួមមានការសម្រួល ពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការកែ​លម្អ​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​នឹង​វិស័យ​គយ និងរដ្ឋាករ។ ជាលទ្ធផល, មានបញ្ហាសរុបចំនួន ១១៥ ត្រូវបានលើកឡើង ក្នុងនោះបញ្ហាចំនួន ៧៩ ស្មើ​នឹង​ប្រមាណ​ ៦៩% ត្រូវបាន ដោះស្រាយ។ រីឯបញ្ហាចំនួន ៣៦ ស្មើនឹងប្រមាណ ៣១% កំពុងត្រូវ​បាន​បន្ត​ដោះស្រាយ។ នៅក្នុងរបាយការណ៍ ក៏បានផ្តល់នូវទិដ្ឋភាព ទូទៅនៃសកម្មភាព​នានា​របស់​ក្រសួង​ ស្ថាប័ន និងក្រុមការងារវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយបាន​គូស​បញ្ជាក់​ពី​ជំហាន​ឆ្ពោះ ទៅកាន់កិច្ចប្រជុំពេញអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០ ដែលគ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅឆ្នាំ ២០២៦ ខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេល២០ថ្ងៃ គ.ប.ឆ.ប. បង្ក្រាបបទល្មើសតាមប្រព័ន្ធ​បច្ចេក​វិទ្យា​២០​ទីតាំង​ឃាត់​មនុស្ស​ជាង​១ពាន់នាក់

2025/07/18 01:49:40 pm        325
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា។ គ.ប.ឆ.ប. បានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំលើកទី១របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០២៥ និងការដាក់បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ២០២៥, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បាន​ចាត់​វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិត​ចាប់​ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៖១-បាន​ចុះធ្វើរដ្ឋបាល និងប្រតិបត្តិការបង្ក្រាបសរុបបាន ២០ទីតាំង (៧ រាជធានី ខេត្ត រួមមាន៖ រាជ​ធានី​ភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងពោធិ៍សាត់) ២-ឃាត់​ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ (ស្រី ២២៤នាក់) ក្នុងនោះ មានជន​ជាតិ​វៀត​ណាម​ ៣៤៧នាក់(ស្រី ៦៤នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ២២៦​នាក់(ស្រី ២៣នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) តៃវ៉ាន់ ៣៧នាក់ និងជនជាតិ​ផ្សេង​ៗ​ទៀត រួមមាន ថៃ បង់ក្លាដេស និងមីយ៉ាន់ម៉ាជាដើម។ ៣-ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រ​យួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។ក្រោយ​ប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និង​បិទ​ទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បី​អនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រម​ទាំង​សហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀម​រៀបចំ​បញ្ជូន​ជន​បរទេស​ទៅ​កាន់​មណ្ឌល​រង់​ចាំ​ត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀត​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕ អត្ថបទ៖ ដារ៉ា

ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌនាំមកប្រយោជន៍នយោបាយ សេដ្ឋកិច្ច និង​ទេសចរណ៍

2025/07/18 01:36:03 pm        194
ការចុះបូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុង បញ្ជី​បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នឹងនាំមក​នូវ​ប្រយោជន៍​ជា​ច្រើន​ទាំង​ផ្នែក​សេដ្ឋកិច្ច​ ទេសចរណ៍ និងការទូតវប្បធម៌កាន់តែល្អថែមទៀតជាមួយនឹងអង្គការយូណេស្កូ។ នេះ​បើ​តាម​ការអះអាងរបស់អគ្គលេខាធិការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ។បន្ទាប់ពីអង្គការយូណេស្កូ បានសម្រេចចុះបូជនីយដ្ឋានចងចាំ នៃកម្ពុជា ចំនួនបីកន្លែង រួមមាន អតីត​មន្ទីរឃុំឃាំង ម១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង​មជ្ឈ​មណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (នៅរាជធានីភ្នំពេញ) ពីទីតាំងឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និងសន្តិភាព ដែលការចុះបញ្ជីនេះត្រូវបានបណ្ឌិត អេង កុកថាយ អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សាវប្បធម៌អាស៊ី បានយល់ឃើញថា អំពីគំនិត ផ្តួចផ្តើមប្រកបដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិ ភាព​ខ្ពស់ដល់កិច្ចអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌជាតិប្រកបដោយចីរភាព រួម​ទាំង​ការ​ការពារ​សច្ច​ភាព​ប្រវត្តិសាស្ត្ររបស់ជាតិ។ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានបញ្ជាក់ថា បំណង និង​មូលដ្ឋាន នៃ​ការ​ចុះ​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​” ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​បង្ហាញ​ពិភពលោកអំពីភាព​រឹងមាំ និង​ប៉ិនប្រសប់​របស់​​ប្រជាជាតិ​កម្ពុជា ដែល​បាន​ប្រែក្លាយ “​វាល​ពិឃាដ​” មក​ជា “​ទឹកដី​សន្តិភាព​” មានតម្លៃ​ដ៏​ជ្រាល​ជ្រៅ​​ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្មែរ​គ្រប់ៗ រូប ហើយ​ក៏​ជា​ស្មារតី​ចងចាំ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ពិភពលោក មិន​​ចំពោះ​តែ​ប្រជាជន​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល។ ការ​ចុះបញ្ជី​នេះ ក៏​ជា​ការ​​គោរព​រំឭក​ដល់​ជនរងគ្រោះ​ទាំងឡាយ​ពី​អតីតកាល​ដ៏​ឈឺផ្សា​របស់​កម្ពុជា ហើយក៏​ជា​ភស្តុតាង នៃ​​ការ​ប្ដូរផ្ដាច់​ការពារ​ដ៏​មុតមាំ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​អនាគត​យុវជន​ជំនាន់​ក្រោយ ដើម្បី​​ធានា​ជា​អមត​នូវ​ស្មារតី​ចងចាំ ការ​រៀនសូត្រ​មេរៀន​ប្រវត្តិសាស្ត្រ និង​ការ​ថែរក្សា​សន្តិភាព ដែល​​ជា​រតនវត្ថុ​មិន​អាច​កាត់ថ្លៃ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន។ ចាប់ពី​ពេលនេះ​តទៅ “​បូជនីយ​ដ្ឋាន​​ចងចាំ​នៃ​កម្ពុជា​” នឹង​ក្លាយ​ជា​ផ្នែក​មួយ នៃ​ការ​ចងចាំ​ពិភពលោក ហើយក៏​ជាទី​តាំង​ដែល​មជ្ឈ​ដ្ឋាន​​អន្តរជាតិ​ទូទាំង​សកលលោក​បាន​យល់​កាន់តែ​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា​ក្នុង​ពេល​​អតីតកាល ព្រម​ទាំង​ភាព​រឹងមាំ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​កសាង សន្តិភាព និង​ការ​អភិវឌ្ឍ ក្រោម​ពាក្យស្លោក “​អរគុណ​សន្តិភាព” ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ៖ សាលានាយទាហាន ពលទាហាន តាម​បណ្តា​ភូមិ​ភាគ​គួរ​ត្រូវ​បាន​រៀបចំ​ក្នុង​កាលៈ​ទេសៈ​នេះ ខណៈកម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំក្រោយ

2025/07/18 01:02:09 pm        1527
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរា​ជា​ណា​ចក្រក​ម្ពុជា ​មានប្រសាសន៍បញ្ជាក់ថា សាលានាយទាហាន ពលទាហាន តាមបណ្តាភូមិភាគនានា គួរ​ត្រូវ​បាន​រៀបចំក្នុងកាលៈទេសៈនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​អនុវត្ត​កាតព្វ​កិច្ច​យោធា​ចាប់​ពីឆ្នាំ២០២៦ ខាងមុខនេះ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យឯកឧត្តម ឧត្តម​សេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និង​គណៈ​ប្រតិភូ​ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០២៥នេះ។ក្នុងឱកាសនោះ សម្ដេចតេជោ បានបន្តចែករំលែកប្រវត្តិ និងបទ​ពិសោធន៍​ក៏​ដូចជា​ផលវិបាក នៃ​សង្រ្គាម​របស់​កម្ពុជាទាំងនៅទីក្រុងនិងនៅព្រំដែន ដែលបានជួបប្រទះនាពេលកន្លងមក។ សម្តេច​តេជោ បានគូសរំលេចថា តាមរយៈការឈឺចាប់ទាំងនេះ សម្តេច​បាន​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ-​ឈ្នះ ដែលបាននាំមកនូវការឯកភាពទឹកដី និងសុខសន្តិភាពជូនកម្ពុជាប្រមាណជិត ២៧ឆ្នាំ មក​ហើយ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជាប្រមាណ ៥០០ឆ្នាំចុងក្រោយនេះ។ សម្តេច​តេជោ ​បានសង្កត់ធ្ងន់ថា ការឯកភាពទឹកដី និងសុខសន្តិភាពនេះហើយ ដែលជា​បុរេ​​លក្ខ​ខណ្ឌ​ក្នុង​ការ​នាំ​មក​នូវ​ការអភិវឌ្ឍ។ សម្តេចតេជោ បានបន្តកត់សម្គាល់ អំពីសារៈសំខាន់នៃ​ការ​ចាប់​ផ្តើម​អនុវត្ត​កាតព្វកិច្ច​យោធា​ចាប់​ពី​ឆ្នាំ​២០២៦​តទៅ ដូចដែលបានលើកឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី និងដែលច្បាប់កាតព្វកិច្ចយោធានេះ មានតាំងពី២០ឆ្នាំមុនម្លេះ។ សម្តេចតេជោ បាន​បន្ត​ថ្លែង​ថា សាលានាយទាហាន ព្រមទាំងសាលាពលទាហាននៅតាមបណ្តាភូមិភាគនានា គួរត្រូវ​បាន​រៀបចំ​ក្នុង​កាលៈទេសៈដ៏សមស្របនេះ។ សម្តេចតេជោ បានបន្តចែករំលែកពីប្រវត្តិនៃការហ្វឹកហ្វឺន អាជីពកងទ័ព និងការកសាង​បង្កើត​កង​ទ័ព​របស់​សម្តេច ជាពិសេសចក្ខុវិស័យសម្តេចក្នុងការរក្សាធនធានមនុស្ស ដែលជាមេទ័ព​ចាស់​មាន​បទ​ពិសោធន៍ ព្រោះមេទ័ព ត្រូវតែរក្សានូវភាពនឹងនរ និងភាពម្ចាស់ការក្នុងការប្រយុទ្ធ។ សម្តេច​តេជោ​ ក៏បានលើកឡើងអំពីសក្តានុពលស្បៀងរបស់កម្ពុជាក្នុងការនាំចេញទៅទីផ្សារហ្វីលីពីន និង​កាលា​នុវត្តភាពនៃវិស័យផ្សេងៗទៀតក្នុងការពង្រឹងភាពជាដៃគូល្អកម្ពុជា-ហ្វីលីពីន។ ឯកឧត្តម​មេ​បញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានវាយត​ម្លៃខ្ព​ស់​ចំពោះកា​រ​ចែក​រំលែក​របស់​សម្តេច​តេជោ និងគូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​មេរៀន និង​បទ​ពិសោធន៍​ស្វែង​រក​សន្តិភាព​របស់​សម្តេច​តេជោ ដែលឯកឧត្តមបានសិក្សារៀនសូត្រនាពេលកន្លងមក ជាពិសេសការ​ប្រើប្រាស់​បទ​ពិសោធន៍​នយោបាយឈ្នះ ឈ្នះ របស់កម្ពុជា សម្រាប់រដ្ឋាភិបាល និងកងទ័ពហ្វីលីពីន​ក្នុង​ការ​រក្សា​ស្ថិរ​ភាព​នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនផងដែរ។ ឯកឧត្តម បានបន្តសង្កត់ធ្ងន់ថា កងទ័ព​ជើង​គោក​ហ្វីលីពីន នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីបម្រើផល​ប្រយោជន៍​នៃ​ប្រជាជនយើងទាំងពីរ៕

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្តេជ្ញាបង្ក្រាបបទល្មើសឆបោកតាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឱ្យ​អស់ពីក្នុងមូលដ្ឋានខ្លួន

2025/07/18 12:24:50 pm        334
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន​គណៈ​បញ្ជាការ​ឯក​ភាពរដ្ឋ​បាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវ​ប្ដេជ្ញា​រួម​គ្នា​ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសង​ខុស​ច្បាប់​តាម​អន​ឡាញ​គ្រប់​ប្រភេទមិន​ឱ្យមានក្នុងមូលដ្ឋាន ហើយត្រូវមានវិធានការទប់ស្កាត់ ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវខ្ពស់។ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ខែកក្កដា នេះ លោកជំទាវ បាន​បញ្ជាក់​ថា កិច្ចការនេះ គឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុតសម្រាប់អាជ្ញាធរ ក៏​ដូច​ជា​កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យរួមគ្នាបង្កើនការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ ខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ យោង​តាម​បទ​បញ្ជា​របស់​សម្តេចនាយករដ្ឋមន្រ្តី ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដោះស្រាយបញ្ហានេះឱ្យទទួលបានជោគជ័យ ស្រប​ទៅ​តាម​បទ​បញ្ជា លេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីការ អនុវត្ត​ប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងសេចក្ដីណែនាំនានា ដែលរាជរដ្ឋាភិបាលបាន​ដាក់​ចុះ​ឲ្យ​អនុវត្ត​ដោយ​ត្រូវ​ធ្វើ​ការតាមដាន ត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ជាពិសេស ត្រូវមាន​កិច្ច​សហការ​ល្អ​ជាមួយប្រជាពលរដ្ឋ ក្នុង ការរាយការណ៍ និងផ្តល់តម្រុយមកសមត្ថកិច្ច អំពីករណី​ដែល​មាន​ការសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា៕

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបហាងលក់សម្លៀកបំពាក់​តាំងលក់ផលិតផលម៉ាក HUGO BOSS ក្លែងក្លាយ

2025/07/18 12:14:11 pm        1926
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃ​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ស៊ិត វណ្ណៈ ព្រះ​រាជ​អាជ្ញា​រ​ង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញ នៃ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញរួម និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៦ ខែកក្កដា កន្លង​ទៅ​នេះ​បាន​ចុះ​បង្រ្កាប​ហាងលក់សម្លៀកបំពាក់ H Collection ទាំង ៣សាខា ក្នុងរាជធានីភ្នំពេញ ពាក់​ព័ន្ធ​ករណី​តាំង​លក់​សម្លៀកបំពាក់ម៉ាក HUGO BOSS ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ ក្រុម​ហ៊ុន ​HUGO BOSS AG ប្រតិបត្តិការនេះបានធ្វើឡើងក្រោយមានបណ្តឹងរបស់ក្រុមហ៊ុនតំណាង S&O។ក្នុង​ការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតផលិតផលសម្លៀកបំពាក់ ម៉ាក HUGO BOSS ក្លែងក្លាយ រួមមាន : អាវ ចំនួន ១៨៤៣អាវ, មួកចំនួន ១២មួក, ស្បែកជើង ចំនួន ១៣២គូ, ខោ ចំនួន ២០ខោ និង ខោក្នុងបុរស ចំនួន ១៨ខោ ព្រម​ទាំង​បាន​នាំ​ខ្លួន​ម្ចាស់​ទី​តាំង​រួម​នឹង​បុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ដើម្បី​បន្ត​នីតិវិធី។ជាមួយគ្នានេះសមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់បងប្អូនអាជីវករ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយ​បញ្ឈប់​ធ្វើការនាំចូល ចែកចាយ តាំងលក់ ក៏ដូចជាផ្សព្វផ្សាយលក់តាមបណ្តាញសង្គម នូវ​ផលិត​ផល​ក្លែងក្លាយ ឬក្លែងបន្លំម៉ាកសញ្ញា បើពុំនោះទេ សមត្ថកិច្ច​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ជាក់ជាមិនខាននោះឡើយ៕

មន្ទីរពេទ្យឈានមុខរបស់ម៉ាឡេស៊ី ការិយាល័យតំណាងនៅប្រទេសកម្ពុជា ដើម្បី​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​ជូនអតិថិជន

2025/07/18 11:44:34 am        129
ភ្នំពេញ៖ នៅក្នុងការឈានជំហានដើម្បីទទួលបាននូការថែទាំសុខភាពកាន់តែប្រសើរ Sunway Medical Centre នៃទីក្រុង Sunway មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ បានបើកការិយាល័យតំណាងនៅប្រទេសកម្ពុជារបស់ខ្លួន ស្ថិតនៅរាជធានីភ្នំពេញ ក្នុង គោល​បំណង​ជួយដល់​អ្នក​ជំងឺ​កម្ពុជា​ដែល​កំពុង​ស្វែង​រក​ការ​ព្យាបាល​នៅ​បរទេស​ប្រកប​ដោយ​ផាសុខភាព​។ការិយាល័យនេះ នឹងក្លាយជាទីតាំងប្រចាំការ ដោយផ្តល់ជំនួយជាភាសាខ្មែរ ភាសាអង់គ្លេស និង​ភាសា​ចិន សម្រាប់ការសាកសួរផ្នែកវេជ្ជសាស្រ្ត ការណែនាំរបស់វេជ្ជបណ្ឌិត ការរៀប​ចំ​ផែន​ការ​ព្យាបាល និងការ​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរសម្រាប់អ្នកជំងឺកម្ពុជា ដែលកំពុង​ស្វែង​រក​ការ​ព្យាបាល​នៅក្នុងប្រទេសម៉ាឡេស៊ី។នៅមុនពិធីកាត់ខ្សែបូសម្ពោធការិយាល័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Shaharuddin Onn ឯក​អគ្គ​រដ្ឋ​ទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ និង​មាន​ប្រសាសន៍​ដោយ​សង្កត់​ធ្ងន់​ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់នៃការថែទាំសុខភាព។ ឯកឧត្តម​យល់​ឃើញ​ថា ការស្វែងរកសេវាកម្មព្យាបាលនៅបរទេស មិនមែនជា​ការ​សម្រេច​ចិត្ត​ស្រាល​នោះ​ទេ​។ នោះហើយជាមូលហេតុដែល Sunway Medical Centre ប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យការ​ធ្វើ​ដំណើរ​នេះ​មានភាពងាយស្រួលបំផុត។ លោកវេជ្ជបណ្ឌិត Seow Vei Ken នាយកប្រតិបត្តិ Sunway Medical Centre សង្ឃឹមថា Sunway Medical Centre នឹងអាច​កំណត់​នូវ​ស្តង់ដា​នៃ​បទ​ពិសោធន៍​ថែ​ទាំ​សុខ​ភាព​ឡើង​វិញ សម្រាប់​អ្នកជំងឺកម្ពុជា ដែលកំពុងស្វែងរកការថែទាំនៅបរទេស ដែលធ្វើមានភាពដិតដល់ ងាយ​ស្រួល និងការយកចិត្តទុកដាក់ជាងគេ។ ជាមួយ​នឹង​គ្រែសម្រាកចំនួន៨១០ ដែលនឹងត្រូវបានពង្រីកដល់ ១,១០០ និងប្រកប​ដោយ​វេជ្ជ​បណ្ឌិត​ឯកទេស ជាង ៣៥០នាក់ និងមជ្ឈមណ្ឌលផ្នែកវេជ្ជសាស្រ្តចំនួន ២៨ផ្នែក Sunway Medical Centre នៅតែបន្តពង្រីកសេវាកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។Sunway Medical Centre ត្រូវបានទទួលស្គាល់ថា ជាមន្ទីរពេទ្យ​ល្អ​បំផុត​នៅក្នុង​ប្រទេស​ម៉ា​ឡេស៊ី​ ហើយត្រូវបានចុះបញ្ជី នៅក្នុង Newsweek World's Best Hospitals Ranking 2024 និង 2025។ Sunway Medical Centre ត្រូវបានគេស្គាល់ផងដែរ សម្រាប់​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​ក្នុង​ផ្នែក​ជំងឺមហារីក ផ្នែកបេះដូង ផ្នែកឆ្អឹង ផ្នែកក្រពះពោះវៀន ផ្នែកប្រព័ន្ធសរសៃប្រសាទ ផ្នែក​សុខភាពស្ត្រី និងកុមារ និងការវះកាត់កម្រិតខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី

មន្ត្រីជិត៤០០នាក់​បញ្ចប់វគ្គ​បណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាព​អនុវត្ត​ការងារ​នៅ​មន្ទីរ​ប្រៃសណីយ៍និងទូរគមនាគមន៍ឆ្នាំ២០២៥ ប្រធានបទ “ជំរុញការចាប់យក​ឌីជីថល​ដើម្បី​ប្រសិទ្ធ​ភាពការងារ”

2025/07/18 11:15:17 am        212
ខេត្តកំពត៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាទូទាំងប្រទេសស្តីពី ការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោក លោកស្រី ជាវាគ្មិន និងសិក្ខាកាមជាមន្ដ្រីរាជការក្រសួង និងមកពីបណ្តាមន្ទីរ ប.ទ.ខេត្តទាំង២៤ នៅខេត្តកំពត។សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង (៣) ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត សិក្ខាសាលានេះ ក៏មានការអនុវត្តកិច្ចពិភាក្សាក្រុមដើម្បីដឹងពីបញ្ហាប្រឈមរបស់អង្គភាពនិងដំណោះស្រាយពីមន្រ្តីជំនាញជាវាគ្មិនផងដែរ។ ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំសិក្ខាសាលា វាគ្មិនទាំងអស់ ដែលអញ្ជើញមកពីអង្គភាពក្រោមឱវាទក្រសួង ដែលបានចំណាយពេលវេលា ក្នុងការចែករំលែកចំណេះដឹង ឧត្តមានុវត្តន៍ និងបទពិសោធថ្មីជូនដល់សិក្ខាកាមក្នុងសិក្ខាសាលា ព្រមទាំងក្រុមការងារសម្របសម្រួល និងសហការីពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំកម្មវិធីសិក្ខាសាលានេះឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំដល់មន្ត្រីរាជការនៅតាមមន្ទីរខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីរៈ និងយកចិត្តទុកដាក់គ្រប់គ្រងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។ បន្ថែមពីនេះទៀត សិក្ខាកាមទាំងអស់ត្រូវខិតខំបន្តទៀតក្នុងការអនុវត្តនិងថែរក្សាសមិទ្ធផលជាច្រើនដែល ក.ប.ទ. សម្រេចបានកន្លងមក ដែលទាំងអស់នេះគឺជាការកសាងនូវមូលដ្ឋានគ្រឹះគាំទ្រដល់ដំណើរកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយធ្វើយ៉ាងណាឱ្យផែនការសកម្មភាព និងទិសដៅការងារដែល ក.ប.ទ. បានដាក់ចេញ អាចសម្រេចបានជោគជ័យ និងទទួលបាននូវលទ្ធផលផ្លែផ្កាហើយក្លាយជាគ្រឹះដ៏រឹងមាំក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ច រដ្ឋាភិបាល និងសង្គមឌីជីថលរស់រវើក ស្របតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មុះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឈានទៅសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។សូមជម្រាបជូនថា សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ’’ សម្រាប់មន្ទីរ ប.ទ. ទាំង២៤ បានរៀបចំ ចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើនៅ ៤តំបន់ ដូចខាងក្រោម ៖-ខេត្តកំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ៩១ នាក់-ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ៧៧ នាក់-ខេត្តរតនគិរី៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ៨០ នាក់-ខេត្ដកំពត៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ១២៥ នាក់។ 

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីនចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

2025/07/18 09:47:24 am        303
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឧត្តមសេនីយ៍ឯក Roy Mabagos Galido O-10285 PA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ទី៦៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅវិមានសន្តិភាព

2025/07/18 09:21:55 am        265
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖ ១-សេចក្ដីព្រាងច្បាប់ស្ដីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្ថាធិកាជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ៣-សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល(២០២៦ _២០២៨)។៤-សេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥_២០៣០។ ៥-បញ្ហាផ្សេងៗ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM