កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

អាជ្ញាធរខេត្តឧត្តរមានជ័យ បង្ក្រាបបទល្មើសអនឡាញ ៩កន្លែង ឃាត់ជនសង្ស័យជាង ១០០នាក់

2025/07/18 07:59:42 am        240
ឧត្តរមានជ៖ ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល រីសត សង្ស័យថា មានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួន៩កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រភូមិសាស្ត្រអូរស្មាច់ ក្រុងសំរោង និងភូមិសាស្ត្រជប់គគីរ ស្រុកបន្ទាយអំពិល ។ក្នុងប្រតិបត្តិការនេះ បានរកឃើញជនជាតិបរទេសសរុបចំនួន ១០៣នាក់ (ស្ត្រីចំនួន) ៤១នាក់ ជនជាតិចិនចំនួន ៧៨នាក់ ស្រ្តី ១៧នាក់, ជនជាតិវៀតណាម ១៩នាក់ ស្ត្រី ១៦នាក់, ជនជាតិថៃ ០១នាក់, និងជនជាតិឡាវ ៥នាក់ ស្ត្រីទាំង៥នាក់។ ពីទីតាំងបង្រ្កាបទាំងនោះ សម្ភាររួមមានកុំព្យូទ័រ, ម៉ាទឹកកក, អាវុធ, កាំបិតស្នៀត និងវត្ថុតាងផ្សេងទៀត ត្រូវបានក្រុមសមត្ថកិច្ចប្រមូលទុកជាវត្ថុតាង ។ បច្ចុប្បន្នជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈទីតាំងបង្រ្កាបទាំងអស់ត្រូវបានបិទទាំងស្រុង ជាមួយនឹងការយាមកាម ២៤ម៉ោងនៅទីកន្លែងទាំងនោះ ។ សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុត ចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ៕

សម្តេចពិជ័យសេនា៖ ការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធាពិតជាមានសារៈសំខាន់បំផុត ដើម្បីកូនខ្មែរចងចាំ

2025/07/18 07:32:17 am        351
សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ បានលើកឡើងថា ការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតខ្មែរ ជាពិសេសសម្រាប់ផ្តល់មេរៀនដល់កូនខ្មែរជំនាន់ក្រោយធ្វើការចងចាំ ហើយមួយវិញទៀតការរៀបចំប្រតំបន់ប្រវត្តិសាស្រ្តនេះឡើងក៏ដើម្បីជាការរំឭករឿងរ៉ាវដែលធ្លាប់មានការប្រតិបត្តិការសឹក និងសកម្មភាពប្រយុទ្ធចុងក្រោយរបស់យោធាផងដែរ។ តាមរយៈសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ BTV ស្តីពីការរៀបប្រវត្តិសាស្រ្តយោធា សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា តំបន់ប្រវត្តិសាស្រ្តយោធាគឺជាការបញ្ជាក់ដល់ទីតាំងមណ្ឌល ឬតំបន់ប្រវត្តិ សាស្រ្ត ដែលមានទាក់ទងជាមួយប្រវត្តិដែលធានាបាននូវសន្តិភាព សុវត្ថិភាព ការអភិវឌ្ឍ និងសន្តិសុខជា ដើម ដូច្នេះហើយបានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលអនុញ្ញឲ្យមានការរៀបចំនូវតំបន់ប្រវត្តិសាស្រ្តនេះឡើង ដើម្បីផ្តល់ការអបរំ ការយល់ដឹង និងការចងចាំរបស់កូនខ្មែរជំនាន់ក្រោយ ឲ្យកាន់តែរឹងមាំតាមរយៈការ បង្ហាញនូវតឹកតាង ដែលមាន និងជាសក្ខីកម្មពិតប្រាកដកុំឲ្យបាត់បង់។ បើយោងតាមវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិបានឲ្យដឹងថា ក្រសួងការពារជាតិ នឹងយកតំបន់ចំនួន៨៧ទីតាំងស្ថិតនៅក្នុងទឹកដីភូមិភាគ៥ ភូមិភាគ៣ និងភូមិភាគ៤ ធ្វើជាតំបន់ប្រវត្តិសាស្រ្តយោធា ដោយរាល់ទីតាំងទាំងនោះ គឺនឹងត្រូវបន្ថែមអត្ថន័យដ៏ពិសិដ្ឋមួយបន្ថែមទៀតគឺពាក្យថា«តេជោ» ដែលចង់បង្ហាញថាតំបន់សមរភូមិក្តៅទាំងនោះ បានប្រែក្លាយជាតំបន់អភិវឌ្ឍ សហប្រតិបត្តិការ និងការពារជាតិ ក្នុងសម័យកាលតេជោសន្តិភាព។ បើតាមឯកសាររបស់ វិទ្យាស្ថានប្រវត្តិសាស្រ្តយោធា នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ ដដែលបានបញ្ជាក់ឲ្យដឹងផងដែរថា ការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា ត្រូវ ធានាឲ្យបាននូវគោលការណ៍នៃនិរន្តរភាព ដែលមានសកម្មភាពដំណើរការសម្រាប់សាធារណជន ជាការ សិក្សាស្រាវជ្រាវ ជាទីតាំងប្រវត្តិសាស្រ្ត ជាទេសចរណ៍ និងជាទីតាំងបម្រើឲ្យមូលដ្ឋាន ទំាងបីចំណុចធំៗ ដូចជា«កត្តញ្ញូ សុខដុម និងការចូលរួមជាដើម។សម្តេចពិជ័យសេនា ទៀ បាញ់ អតីតប្រមុខការពារជាតិជាង៣៥របស់កម្ពុជាបានមើលឃើញថា ការរៀបចំឲ្យមានតំបន់ប្រវត្តិសាស្រ្តនេះគឺពិតជារឿងចាំបាច់ ខណៈកន្លែងទាំងនោះ នឹងផ្តល់នូវការអប់រំ ការយល់ដឹង ព្រមទាំងស្មារតី ការពារសន្តិភាពដែលបានមកដោយនយោបាយ ឈ្នះ ឈ្នះ ឲ្យកាន់តែរឹងមាំ តាមរយៈការបង្ហាញនូវតឹកតាងដែលមាន និងជាសក្ខីកម្មពិតប្រាកដកុំឲ្យបាត់បង់។ ផ្តល់ទស្សនៈវិស័យ ក្នុងការអភិវឌ្ឍនៅតំបន់ និងភូមិសាស្រ្តទីតាំងទាំងឡាយ ដែលមានលក្ខណៈពហុវិស័យ ទាំងយុទ្ធសាស្រ្ត សន្តិសុខជាតិ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ បរិស្ថានជាមួយនឹងព្រំដែនដែលមាន ។ការរៀបចំតំបន់នេះឡើងក៏ដើម្បីធ្វើឲ្យកាន់តែយល់ច្បាស់នូវអត្ថប្រយោជន៍ ភារកិច្ចការពារបូរណភាពទឹកដី នៃភូមិសាស្រ្ត ដែលធ្លាប់ជាតំបន់អសន្តិសុខ តំបន់មានការប្រយុទ្ធ និងមហន្តរាយនាពេល សង្រ្គាម ដែលក្លាយមកជាតំបន់សុខសាន្ត សុខដុម អភិវឌ្ឍន៍ និងការជឿនលឿននៅក្នុងពេលដែលទទួលបាននូវសន្តិភាពពេញលេញ ដោយមិនអាចឲ្យក្លាយទៅជាការកកើតឡើងវិញ ច្រំដែលនូវប្រវត្តិសាស្រ្ត ដែលមានកន្លងមក ដូចជាអ្វីដែលបានឃើញតាំងពីឆ្នាំ១៩៦៨ មកទល់នឹងឆ្នាំ១៩៩៨ ដោយមានភស្តុ តាងជាក់ស្តែងនៃការចាប់ផ្តើមរៀបចំកកើតកម្លាំងប្រឆាំង កម្លាំងតតាំងនៅលើភ្នំដងរែកជាដើមនោះ៕ អត្ថបទបាន ចក់ 

ចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៦ ខែកក្កដានេះ គ.ប.ឆ.ប. បង្រ្កាប ONLINESCAMS ២០ទីតាំងឃាត់ខ្លួនជនសង្ស័យ ១.៣៦២ នាក់ ក្នុងនោះជនជាតិវៀតណាម ៣៤៧នាក់

2025/07/17 10:21:01 pm        583
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ -បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ និងការដាក់បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ៖១-បានចុះធ្វើរដ្ឋបាល និងប្រតិបត្តិការបង្ក្រាបសរុបបាន ២០ទីតាំង (៧ រាជធានី ខេត្ត រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងពោធិ៍សាត់) ២-ឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ (ស្រី ២២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៣៤៧នាក់(ស្រី ៦៤នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ២២៦នាក់(ស្រី ២៣នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) តៃវ៉ាន់ ៣៧នាក់ និងជនជាតិផ្សេងៗទៀត រួមមាន ថៃ បង់ក្លាដេស និងមីយ៉ាន់ម៉ាជាដើម។ ៣-ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។-ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕

រាជរដ្ឋាភិបាលបានកំណត់តម្លៃនិងតួនាទីព្រៃឈើ ដោយមិនកាត់ផ្តាច់ចេញពីវិស័យអាទិភាពរបស់រដ្ឋ

2025/07/17 09:27:41 pm        175
ភ្នំពេញ ÷ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់នៃព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបាន ឡើយ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីដាំកូន ឈើចំនួន ១៥២ ដើម នៅក្នុងបរិវេណរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដើម្បីអបអរសាទរ “រុក្ខទិវា” ៩ កក្កដា នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៥ នេះថា រុក្ខទិវាបានចាប់ផ្តើមកកើតតាំងពីទស្សវត្ស ៣០ មកម្លេះ ដោយមានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ និងបានក្លាយជាសកម្មភាពក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ទីបំផុតត្រូវបានទទួលស្គាល់ជាពិធី ប្រពៃណីជាតិមួយហៅថា ពិធីរុក្ខទិវា ដែលកំណត់ដោយព្រះរាជកិច្ច តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វនិងឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធាន ព្រឹទ្ធសភា, ពិធីរុក្ខទិវាត្រូវបានរៀបចំឡើងវិញជារៀងរាល់ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្តថា ជុំវិញការដាំកូនឈើនេះដែរ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ពីតម្លៃ និង តួនាទីដ៏សំខាន់នៃព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋ ដោយរាជរដ្ឋាភិបាលបានបន្តពង្រឹង និង ពង្រីកបន្ថែមទៀត នូវការគ្រប់គ្រងធនធានធម្មជាតិ សំដៅរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ជាពិសេសលើក កម្ពស់វិភាគ ទាននៃធនធានធម្មជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ជុំវិញការដាំកូនឈើ, នេះជាលើកទី២ហើយ ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាន រៀបចំពិធីដាំកូនឈើនេះ ដើម្បីចូលរួមអបអរសាទររុក្ខទិវា ៩ កក្កដា ២០២៥ ដោយបានដាំកូនឈើចំនួនពីរប្រភេទបន្ថែម ក្នុងនោះ ដើមក្រញូង ចំនួន ១៥០ ដើម និងដើមថ្កុលចំនួនពីរ សរុបទាំងអស់ចំនួន ១៥២ ដើម ក្នុងបរិវេណរោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញធ្វើបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ចែករំលែកដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល

2025/07/17 09:19:31 pm        116
ភ្នំពេញ ÷ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដ៏ខ្ពង់ខ្ពស់ធ្វើបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ជូនដល់គណៈគ្រប់គ្រងសាលា មន្ត្រីរាជការ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល។មានប្រសាសន៍ស្វាគមន៍ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់​សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានបង្ហាញនូវក្តីសោមនស្សរីករាយ និងថ្លែងអរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតពេលពីការបំពេញការងារស្នូលអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល។ទន្ទឹមនឹងការស្វាគមន៍នេះ ឯកឧត្តម យក់ ប៊ុនណា ក៏បានលើកឡើងថា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថា ត្រូវបានចាត់ទុកថាជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។ តាមរយៈវេទិកាថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយ អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តន៍លើការដឹកនាំ និងការគ្រប់គ្រងលើវិស័យសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារការកែទម្រង់ និងការអនុវត្តគោលនយោបាយទាំងឡាយរបស់ក្រសួង ស្ថាប័ន។ខ្លឹមសារនៃបាឋកថាជារួមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ឯកឧត្តមបានចែករំលែកនូវប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ឯកឧត្តម ដែលបានឆ្លងកាត់ជាច្រើនសម័យកាល ជាពិសេសបទពិសោធការងារ ក្នុងវិស័យការបរទេស និងការទូតជាង ៣០ឆ្នាំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានពន្យល់ ណែនាំយ៉ាងក្បោះក្បាយ អំពីភាពប៉ិនប្រសប់ និងទេពកោសលរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចមហាបវរធិបតី ក្នុងការដឹកនាំកិច្ចការការបរទេសរបស់កម្ពុជា ក្នុងកាលៈទេសៈដែលភូមិសាស្ត្រនយោបាយមានការប្រែប្រួលឥតឈប់ឈរ ទាំងនៅលើឆាកអន្តរជាតិ កម្រិតតំបន់ និងទំនាស់ទ្វេភាគី។ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហាញពីសមិទ្ធផលការងារការទូតកម្ពុជាក្នុងឆ្នាំ២០២៤ និងបានបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈ និងភាពបុរេសកម្ម នៃការអនុវត្តគោលនយោបាយការបរទេស ក្នុងការឆ្លើយតបទៅស្ថានការណ៍ ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ទាំងព្រឹទ្ធសភា រដ្ឋសភា ទាំងរាជរដ្ឋាភិបាល ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសេនាធិការ បានរួមដៃគ្នា ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ ក៏ដូចជាការរក្សាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ប្រឆាំងរាល់ការប៉ុនប៉ងរបស់កម្លាំងអមិត្តទាំងឡាយ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសក្រោមរូបភាពបដិវត្តន៍ពណ៌។ រាជរដ្ឋាភិបាលបានបន្តពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តទាំងអស់ ព្រមទាំងបង្កើនតួនាទីរបស់ខ្លួនក្នុងការរួមចំណែកដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។សូមជម្រាបថា ក្នុងកម្មវិធីបាឋកថានេះ ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការី មន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០អង្គ/នាក់ ដែលក្នុងនោះ អ្នកចូលរួមដោយផ្ទាល់ នៅក្នុងសហសាល មានចំនួនប្រមាណ ២៥០អង្គ/នាក់ និងតាមប្រព័ន្ធ Microsoft Teams មានចំនួនប្រមាណ ៧៥០អង្គ/នាក់៕

ក្រសួងការងារបដិសេធចំពោះជនខិលខូចប្រើប្រាស់រូប និងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន

2025/07/17 09:13:02 pm        163
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីបដិសេធចំពោះការដែលពេលថ្មីៗនេះមានបុគ្គល ឬក្រុមខិលខូចនៅតែបន្តប្រើប្រាស់ឈ្មោះ និងរូបភាព ឯកឧត្តម ហេង សួរ រដ្ឋមន្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតគណនីតេឡេក្រាមក្លែងក្លាយឈ្មោះថា “HENG_SourCEO" (@HENG_SourCEO) និងយករូបភាព ឯកឧត្តមរដ្ឋមន្ដ្រី មកប្រើជារូបប្រូហ្វាល់តេឡេក្រាម ដោយបង្កើត ក្រុមតេឡេក្រាមឈ្មោះ "OCIC CLUB INVESTMENT COMPANY” ក្នុងចេតនាបោកប្រាស់សាធារណជន ឱ្យយល់ថាជារបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនសាធារណជនថា គណនីតេឡេក្រាម "HENG_SourCE0” (@HENG_SourCEO) មិនមែនជាគណនីរបស់ ឯកឧត្តម ហេង សួរ នោះទេ ហើយ ឯកឧត្តមរដ្ឋមន្ត្រី ក៏មិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតេឡេក្រាមឈ្មោះ "OCIC CLUB INVESTMENT COMPANY” នោះដែរ។ ក្រសួងមិនទទួលខុសត្រូវនូវរាល់ការបាត់បង់អត្ថប្រយោជន៍ណាមួយដែល បង្កដោយគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមខាងលើនោះឡើយ។ ដោយឡែក ឯកឧត្តម ហេង សួរ មានគណនីបណ្តាញទំនាក់ទំនងសង្គមផ្លូវការដូចខាងក្រោម៖១. ហ្វេសប៊ុកផ្លូវការគឺ ៖ https://www.facebook.com/hengsour4all២. តិកតុផ្លូវការគឺhttps://www.tiktok.com/@hengsour៣. តេឡេក្រាមផ្លូវការគឺ ៖ https://t.me/HENG_Sourក្រសួង សូមព្រមានដល់ម្ចាស់គណនីតេឡេក្រាមក្លែងក្លាយទាំងអស់ និងម្ចាស់ក្រុមតេឡេក្រាមខាងលើ ឱ្យលុបចោលនូវគណនីតេឡេក្រាម និងរូបភាពទាំងអស់របស់ ឯកឧត្តម ហេង សួរ ជាបន្ទាន់។ទន្ទឹមនេះ ក្រសួងសូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះករណីនេះ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ៥៨៤នាក់

2025/07/17 08:50:43 pm        243
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) នៃក្រសួងសុខាភិបាល បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ៥៨៤នាក់។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយលោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ឯកឧត្ដម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី លោក លោកស្រី និងប្អូនៗ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ៦៣២នាក់។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ព្រមទាំងសូមស្វាគមន៍ប្អូនៗដែលជាសមាជិកទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាពេលនេះ ហើយនិងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ដែលបានខិតខំលះបង់កំលាំងកាយចិត្ត និងពេលវេលា ដើម្បីបុព្វហេតុ និងបេសកកម្មមនុស្សធម៌ និងកិច្ចការងារសង្គមនានា ជាពិសេសគឺការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាក់អាវ «មោទនភាពជាតិខ្មែរ» ដែលរំឮកដល់ព្រឹត្តិការណ៍ ដំណើរថ្មើរជើងដើម្បីបង្ហាញការរួបរួមគ្នាជាធ្លុងមួយបង្ហាញគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខរបស់យើង (Solidarity March)។ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ប្រមាណ ២០ម៉ឺននាក់ បានមកជួបជុំគ្នា នៅកន្លែងតែមួយ ក្នុងពេលតែមួយ បង្ហាញសម្លេងតែមួយ គឺការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខនៅតាមបន្ទាត់ព្រំដែន។ បន្ទាប់មកទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្ត និងអំពាវនាវដល់កូនខ្មែរគ្រប់រូប ចូលរួមកម្មវិធី «តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការបង្ហាញការគាំទ្រតាមរយៈការមកជួបជុំគ្នាច្រៀងចម្រៀងជាតិ ដែលមានបទ «នគររាជ» បទ «ពង្សាវតារខ្មែរ» បទ «សុវណ្ណភូមិដីខ្មែរ» និងបទ «គន់មើលទៅមេឃ» ដែលជាបទរបស់កងទ័ព គឺជាការបង្ហាញនូវស្មារតី ឆន្ទៈ និងទឹកចិត្តដ៏មោះមុតដែលបង្ហាញពីកម្លាំងគាំទ្រជាបន្តបន្ទាប់ទៅកាន់បងៗកងកម្លាំងជួរមុខ។ វត្តមានរបស់យើងម្នាក់ៗ នៅថ្ងៃទី១៩ ខែកក្កដាខាងមុខ គឺជាកាយវិការស្នេហាជាតិមួយ ក្នុងនាមជាពលរដ្ឋដែលយើងអាចធ្វើបានក្នុងកាលៈទេសៈនេះ។ យើងទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងដែលតែងតែផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ប្រជាជនខ្មែរគ្រប់រូប។ យើងគ្រប់ៗរូប បេ្តជ្ញាបន្តជឿជាក់ និងចូលរួមគ្រប់កាលៈទេសៈទាំងអស់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិតក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងទៀតថា ក្នុងនាមជាផ្នែកមួយ នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ក្នុងការទប់ស្កាត់ និងឈានឆ្ពោះទៅបញ្ចប់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក.បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពីស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មកពីគ្រប់ប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ទន្ទឹមគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ២.៩៤៨នាក់ បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងបានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាព ដោយឥតគិតថ្លៃចំនួន ២០លើក ដោយមានប្រជាពលរដ្ឋមកទទួលសេវាសរុបចំនួន ១៥៦ ៩១៥ នាក់(ដប់ប្រាំម៉ឺនប្រាំមួយពាន់ប្រាំបួនរយដប់ប្រាំនាក់)។ ក្នុងរយៈពេល ១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៧ កក្កដា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកា ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិបនាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន២១៨៩លើក មានប្រជាពលរដ្ឋចូលរួមចំនួន១៣.៣៣៨.៦៥៣នាក់ (ដប់បីលាន សាមសិបបីម៉ឺន ប្រាំបីពាន់ប្រាំមួយរយបីនាក់) ក្នុងនោះស្ត្រីមានចំនួន ៦.៨៤៥.៧៧៤នាក់ (ប្រាំមួយលាន ប៉ែតសិបបួនម៉ឺន ប្រាំពាន់ប្រាំពីររយចិតសិបបួន នាក់) គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧.៥៧៧.៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥   បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៦.៩៣២.៦៥០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំមួយលាន កៅសិបបីម៉ឺនពីរពាន់ប្រាំមួយរយហាសិបដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស) ក្នុង២៥រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕អត្ថបទ រដ្ឋា 

ក្រសួងឧស្សាហកម្ម ដាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាតនៅមន្ទីរពេទ្យគន្ធបុប្ផា ជូនដល់អ្នកព្យាបាលជំងឺពិសា

2025/07/17 08:16:06 pm        133
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំប្រព័ន្ធបន្សុទ្ធទឹកស្អាត ជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ដែលពិសាបាន នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមលើកកម្ពស់អនាម័យ និងការកាត់បន្ថយនូវខ្ទង់ចំណាយផ្សេងៗជូនដល់ប្រជាពលរដ្ឋ ដែលយកកូនចៅមកព្យាបាលនៅមន្ទីរពេទ្យ។ ​ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងពិធីសំណេះ សំណាលជាមួយក្រុមគ្រូពេទ្យ និងអាណាព្យាបាលអ្នកជំងឺ និងប្រគល់-ទទួលឧបករណ៍បរិក្ខារបន្សុទ្ធទឹក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាក្រុង ភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា ក្រោមការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនាមក្រសួងដែលជា សេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំប្រព័ន្ធម៉ាស៊ីនបន្សុទ្ធទឹកពិសា ផ្គត់ផ្គង់ដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដើម្បីបម្រើដល់ អ្នកសម្រាកព្យាបាលជំងឺ ទទួលពិសាដោយមិនគិតថ្លៃ ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់អ្នកជំងឺ តាមរយៈការផ្គត់ផ្គង់ ទឹកស្អាតដែលមានគុណភាពខ្ពស់ ស្របតាមស្ដង់ដារទឹកស្អាត។ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា តាមរយៈការរៀបចំប្រព័ន្ធម៉ាស៊ីនបន្សុទ្ធទឹកពិសានេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់ អនាម័យ និងសុវត្ថិភាព សុខភាព នៅក្នុងមន្ទីរពេទ្យ និងការចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងកាត់បន្ថយហានិភ័យ នៃការចម្លងមេរោគ តាមរយៈការប្រើប្រាស់ទឹកស្អាត។ សម្រាប់បញ្ហានេះ ក្រសួងគ្រោងដាក់ប្រព័ន្ធម៉ាស៊ីនបន្សុទ្ធទឹកពិសា នៅតាម បណ្តាមន្ទីរពេទ្យរដ្ឋធំៗចំនួន ៥ កន្លែងបន្ថែមទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយនូវខ្ទង់ចំណាយផ្សេងៗជូនដល់ប្រពលរដ្ឋ ដែលនាំ កូនចៅមកព្យាបាលនៅតាមមន្ទីរពេទ្យទាំងនោះ។  សូមបញ្ជាក់ថា គម្រោងនេះត្រូវបានបំពាក់ប្រព័ន្ធបន្សុទ្ធទឹកបរិសុទ្ធ តាមរយៈម៉ាស៊ីនផលិតទឹកបរិសុទ្ធ មានសមត្ថភាពផលិតបាន ២៥០ លីត្រក្នុងមួយម៉ោង ចំនួន ២ គ្រឿង មានទីតាំងស្ថិតនៅក្នុងបរិវេណនៃអគារគន្ធបុប្ផាទី៤ ចំនួន ១ គ្រឿង និងអគារគន្ធបុប្ផាទី៥ ចំនួន ១ គ្រឿង ដោយយកប្រភពទឹកពីបណ្ដាញទុយោទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជុំវិញប្រព័ន្ធនេះដែរ កន្លងមក ក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានដំឡើងម៉ាស៊ីនចម្រោះទឹកពិសាបរិសុទ្ធ ជូនមន្ទីរពេទ្យព្រះអង្គឌួងផងដែរ ដោយប្រើ ប្រាស់ថវិកា (ប្រមាណ ៧.១២០ ដុល្លារអាមេរិក) របស់មូលនិធិបម្រើដល់ផលប្រយោជន៍សង្គមនៃរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ។ គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីការដំឡើង រួចរាល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រគល់ប្រព័ន្ធចម្រោះទឹកពិសារបរិសុទ្ធ ជូនទៅមន្ទីរពេទ្យព្រះអង្គឌួងជាផ្លូវការ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ កន្លងមក៕អត្ថបទ៖ សុន រ៉ាឌី

សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2025/07/17 08:07:38 pm        139
នារសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក KAWASHIMA Shin សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកសាស្ត្រាចារ្យបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងសហការី គឺដើម្បីស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជា, ការអភិវឌ្ឍ សង្គម -សេដ្ឋកិច្ច និង នយោបាយការបរទេស តាមរយៈការជួបពិភាក្សាជាមួយតំណាងក្រសួង-ស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន។ ជាមួយគ្នានេះ, លោកសាស្ត្រាចារ្យក៏បានគោរពស្នេីសុំសម្តេចបវរធិបតី ចែករំលែក អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន។ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ និងសហការី នៅកម្ពុជា ក៏ដូចជាបំណងស្វែងយល់អំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចបវរធិបតីបានលើកឡើងថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតការយកចិត្តទុកដាក់លើប្រជាជនជាចម្បង សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសេីរឡេីង តាមរយៈការជំរុញវិស័យសុខាភិបាល, អប់រំ, ការបង្កើតការងារ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង វិនិយោគ។សម្ដេចបវរធិបតី និងលោកសាស្ត្រាចារ្យក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងការរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព របស់តំបន់ និងសកលលោក ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា៕

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា ០១បប របស់រាជរដ្ឋាភិបាល

2025/07/17 07:13:25 pm        269
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានប្រសាសន៍លើកឡើង ចាប់តាំងពីទទួលបានបទបញ្ជលេខ ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធប្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់បាននឹងកំពុងអនុវត្តន៍នូវបទបញ្ជានេះយ៉ាងម៉ឺងម៉ាត និងប្តេជ្ញាធ្វើការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យអស់ពីភូមិសាស្ត្រខេត្តពោធិ៍សាត់ ។ ឯកឧត្តម ខូយ រីដា មានប្រសាសន៍លើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តបទបញ្ជា ០១បប នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម តេង រតនា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងស្នងការនគរបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ។ សូមជម្រាបជូនដែរថា ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមាន ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ បទបញ្ជលេខ ០១បប ដែលខ្លឹមសារ៩ចំនុចសំខាន់ៗ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធប្ចេកវិទ្យា (ONLINE SCAMS) ព្រោះរាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែងនិងអសន្តិសុខក្នុងពិភពលោកនិងតំបន់ ហើយនៅព្រះរាជាណាចក្រកម្ពុជាក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM