កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

កសិករស្រុកឈូក៖ ដំណាំល្ហុងផ្តល់ប្រាក់ចំណូលច្រើន បើសិនតម្រូវការទីផ្សារល្អដូចបច្ចុប្បន្ន

2025/07/16 10:58:28 am        495
កសិករដាំដំណាំល្ហុងនៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពតបានលើកឡើងថាដំណាំល្ហុងងាយស្រួលដាំនិងថែទាំ ប្រមូលទិន្នផលបានច្រើន និងជាប្រចាំ ខណៈដែលទីផ្សារល្ហុងទុំកំពុងមានហាងឆេងល្អ ១គីឡូចន្លោះពី១០០០ ទៅ១៥០០រៀល។កសិករបញ្ជាក់ថា គ្មានដំណាំណាអាចរកប្រាក់ចំណូលបានច្រើនជាងដំណាំល្ហុងនោះទេ ប្រសិនបើតម្រូវការនិងទីផ្សាររក្សាបាននូវតម្លៃល្អដូចបច្ចុប្បន្ន។ កសិកររស់នៅឃុំត្រពាំងបី ស្រុកឈូក លោក សូ ងឹម បានប្រាប់ឲ្យដឹងថា លោកបានដាំដំណាំល្ហុងបីប្រភេទ មានពូជល្ហុងហូឡែន ល្ហុងទឹកឈូ និងល្ហុងបន្លែខ្លះនៅលើផ្ទៃដីជាងកន្លះហិកតា។ ដំណាំល្ហុងងាយស្រួលដាំ និងថែទាំ ផ្តល់ទិន្នផលខ្ពស់ និងជាប្រចាំ ហើយប្រសិនបើការថែទាំដាក់ទឹក និងជីបានល្អ ល្ហុងអាចមានអាយុជាង២ឆ្នាំ។ កសិកររូបនោះបានបន្តថា កាលពីមុនដោយសារខ្វះចំណេះដឹងផ្នែកទីផ្សារ ពេលដាំល្ហុងបាន អត់ដឹងថាត្រូវយកទៅលក់នៅឯណា ល្ហុងទុំចោលពេញចម្ការ។ ឥឡូវក្រោយមានការណែនាំពីមន្ត្រីកសិកម្មឃុំ មន្ត្រីកសិកម្មស្រុក លោករកតែល្ហុងលក់ឲ្យគេមិនទាន់ សព្វថ្ងៃល្ហុងទុំ ១គីឡូចន្លោះពី១០០០ទៅ១៥០០រៀល។ ហើយបើតម្លៃនេះ នៅរក្សាបានស្ថិតស្ថេរ គ្មានដំណាំណាអាចរកប្រាក់ចំណូលបានច្រើនជាងដំណាំល្ហុងទេ។ មន្ត្រីបច្ចេកទេសកសិកម្មឃុំត្រពាំងបី លោក ជឹម ង៉ុយ បានបញ្ជាក់ថា ឃុំត្រពាំងបីមានសក្តានុពលលើវិស័យកសិកម្ម កសិករឃុំនេះដាំដំណាំ និងបន្លែចម្រុះ។ដោយឡែកដំណាំល្ហុង ក៏មានប្រជាពលរដ្ឋដាំច្រើនគ្រួសារ ប៉ុន្តែពូជល្ហុងបន្លែ នៅមិនទាន់មានទីផ្សារល្អដូចពូជល្ហុងហូឡែន និងពូជល្ហុងទឹកឈូទេ៕សារឹម​ កំពត

កសិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ស្ម័គ្រចិត្ត​ចងក្រង​ជា​សហគមន៍​ទំនើប និងងាកទៅដាំឈើហូបផ្លែ

2025/07/16 10:12:04 am        286
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មជាមួយស្ថានីយ៍ បានឱ្យដឹងថា បង​ប្អូន​ក​សិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ម័គ្រ​ចិត្ត​ចង​ក្រងជាសហគមន៍ទំនើប និងរួមគ្នាធ្វើពិពិធកម្មចេញពីដំណាំដំឡូងមី ដែលជា​ប្រភេទ​ដំណាំ​តែង​ជួបបញ្ហាប្រឈមខាងផ្នែកទីផ្សារច្រើន និងងាកទៅដាំឈើហូបផ្លែជំនួសវិញ។ឯកឧត្តមថ្លែងថា បើតាមលទ្ធផលនៃការពិភាក្សាដែលបានឯកភាពគ្នាជាបឋម ផែន​ការ​ធ្វើ​ពិពិធកម្ម​ចេញពីផ្ទៃដីដាំដុះដំឡូងមីប្រមាណ១០០ហិកតានេះ នឹងត្រូវបាន​រៀបចំ​ឡើង​ជា​២​ជំហាន ដោយរដូវកាលទីមួយមានចំនួន៥០% និងបញ្ចប់​ការ​ដាំដុះ​ដំឡូង​មី​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​បន្ទាប់​។ សហគមន៍គ្រោងនឹងដាំដុះឈើហូបផ្លែដែលមានតម្លៃបន្ថែមខ្ពស់និងមានទីផ្សារស្រាប់ ដូច​ជា​សាវម៉ាវ មង្ឃុត ប័រ និងផាស្យុង។បើតាម ឯកឧត្តម ឃឹម ហ្វីណង់ ដើម្បីធានាឱ្យបាន​ថា​បង​ប្អូន​កសិករ​ជា​សមាជិក​មាន​ប្រាក់​ចំណូល​គ្រប់​គ្រាន់ និងអាចទ្រង់ទ្រង់ជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលផ្លាស់ប្តូរ​ពីដំណាំ​រដូវ​កាល​ទៅ​ដំណាំ​រយៈ​ពេលវែង ក្រសួងកសិកម្មនឹងជួយបង្កើតមុខរបរថ្មី២ទៀតសម្រាប់សហគមន៍ ដោយ​រៀប​ចំ​ផលិតកម្មបន្លែនិងមាន់ស្រែរួមគ្នានៅលើទីតាំងរួម ដែលមានប្រព័ន្ធស្រោចស្រពពេញលេញ ហើយ​យ៉ាងហោចណាស់មួយគ្រួសា​រ​នឹងមាន​ផ្ទះ​សំណាញ់​មួយ​ខ្នង​និង​ទ្រង់​មាន់​មួយ​ទៅ​តាម​លទ្ធភាព។ ឯកឧត្តមបន្តថា ដើម្បីទទួលបានចំណូលបន្ថែមដែរ សហគមន៍​ក៏​នឹង​ដាំ​ដំណាំ​រយៈពេល​ខ្លី​មួយ​ចំនួ​ន​នៅ​ចន្លោះឈើហូបផ្លែទាំងនោះ ដូចជាល្មៀត ស្លឹកគ្រៃ សណ្តែកសៀង និងចេកជាដើម។ ក្រសួង​កសិកម្មនឹងផ្តល់ការគាំទ្រទាំងស្រុងទាំងលើដើមទុន បច្ចេកទេស និងទីផ្សារ ជូនដល់​សហគមន៍​របស់យើង ដើម្បីអនុវត្តផែនការពិពិធកម្មនេះប្រកបដោយជោគជ័យ៕

អនុប្រធានទី១រដ្ឋសភា៖ កម្ពុជា និងឡាវ ជាអ្នកជិតខាង​ដ៏ល្អគាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​គ្រប់​កាលៈ​ទេសៈ

2025/07/16 10:04:05 am        225
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតិអោយឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ និងសុខមាលភាពសង្គម សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូល​ជួប​សម្តេង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមមិត្តភាពសភាកម្ពុជា ឡាវ និងសមាជិក សមាជិការ​គណៈ​កម្មការ​ទី៨ នៃរដ្ឋសភា។ឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្ត្រីក្រសួងការងារ និងសុខមាលភាពសង្គម សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាន៍ថា ឯកឧត្តម និងសមាជិក​អញ្ជើញ​មក​បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនាពេលនេះគឺមានគោលមណងដើម្បីពិភាក្សា និង​ចែក​រំលែក​បទ​ពិសោធ​ទាក់​ទង​ការ​គ្រប់​គ្រង​គាំ​ពារ​សង្គម​រវាង​សាធារណៈ​រដ្ឋ​ប្រជាធិ​បតេយ្យ​ប្រជា​មានិត​ឡាវ និងព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃ​ខ្ពស់​ជូន​គណៈ​ប្រតិភូ​ឡាវ និងបានមានប្រសាសន៍ថា ឯកសូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​ជាគណៈប្រតិភូឡាវជាបងប្អូនអញ្ជើញមកពីគណៈកម្មការជាតិ គាំពារ សង្គម តំណាង​មក​ពី​រដ្ឋ​សភា និងអង្គការសង្គមស៊ីវិលជាដៃគូ។ឯកឧត្តមបានបន្តថា កម្ពុជាក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ​ព្រះរា​ជា​ណា​ចក្រកម្ពុជា ឯកឧត្តមស្វាគមន៍ និងអបអរសាទរ​ជូន​ចំពោះ​វត្តមាន​គណៈ​ប្រតិភូ​ឡាវ​ ដែលបានមកធ្វើទស្សនៈកិច្ចនៅកម្ពុជា។ ឯកឧត្តមបន្ថែមថា ជាការពិតកម្ពុជា និងឡាវ គឺ​ជា​អ្នក​ជិត​ខាង​ដ៏ល្អ មិត្តជិតស្និទ្ធ បងប្អូន និងជាដៃគូយុទ្ធសាស្ត្រ ដោយផ្អែកលើការគោរពគ្នា និង​ជឿ​ទុក​ចិត្តគ្នា។ យើងតែងតែគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។ ឯកឧត្តម​សូមជម្រាបជូនគណៈប្រតិភូទាំងអស់ជ្រាបថា រដ្ឋសភានីតិកាលទី៧ មានរយៈពេល៥ឆ្នាំ គឺ​ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ក្នុងអាណត្តិនេះ រដ្ឋសភា គឺដឹក​នាំ​ដោយ​សម្តេច​មហា​រដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា ដែលជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែល​បាន​ទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ។ រដ្ឋសភាបានបំពេញមុខងាររបស់ខ្លួនយ៉ាងសកម្មរួមមាន៖មុខងារនីតិកម្ម មុខងារតាម​ដាន​ការ​អនុវត្ត​ច្បាប់ និងមុខងារពង្រីក និងពង្រឹងការទូតសភា។ ក្រៅពីនេះ រដ្ឋសភា បានពង្រឹងការងារការទូតសភា តាមរយៈការ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ទ្វេ​ភាគី ឬពហុភាគីចូលរួមប្រជុំអន្តរជាតិ ជួបសវនការ និងពិភាក្សាការងារជាមួយអង្គទូត អង្គការ​ជាតិ​ អន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំង​ក្នុង​ក្រប​ខ័ណ្ឌទ្វេភាគី និងពហុភាគី។ ឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខមាកភាពសង្គម បាន​ថ្លែងអំណរគុណជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ដែល​បាន​ចែក​រំលែក​បទ​ពិសោធន៍​ការងារពា​ក់​ព័ន្ធ​កា​រគាំពារ​សង្គម​ដែល​ផ្តល់​នូវ​ធាតុ​ចូល​សំខាន់ៗ​ដល់​គណៈ​ប្រតិភូ​ឡាវយកទៅអនុវត្តអោយកាន់តែល្អបន្ថែមទៀតនាពេលអនាគត់៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យស្ថាបនិកក្រុមហ៊ុន Mayapada Group ឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម

2025/07/16 09:39:10 am        446
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក ដាតុ ស្រី បណ្ឌិត ថាណា (Dato Sri Prof. Dr. Tahir) ស្ថាបនិកក្រុមហ៊ុន Mayapada Group នៃប្រទេសឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម នៅ​វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃ​ទី១៦ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចធិបតីព្រមានផ្លាស់ប្តូរ ឬបញ្ចប់តំណែងចំពោះសមត្ថកិច្ចណាមិនសហការបង្រ្កាបបទល្មើសតាមអនឡាញ

2025/07/16 07:12:24 am        291
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានយ៉ាងម៉ឺងម៉ាតថា នឹងផ្លាស់មានការប្តូរ ឬឈានទៅបញ្ចប់មុខតំណែងចំពោះសមត្ថកិច្ចណា ដែលមិនសហការបង្រ្កាបបទល្មើសឆបោក ឬក៏ល្បែងអនឡាញ (ONLINE SCAMS) ខណៈសម្តេចបានចាត់ទុកថាល្បែងអនឡាញនេះ បានកំពុងធ្វើការកំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោកនោះ។តាមរយៈបទបញ្ជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបញ្ចេកវិទ្យា នាថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា«អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះ(យុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបញ្ចេកវិទ្យា)ឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង»។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញបទបញ្ជាផងដែរ ដោយឲ្យអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។ សម្តេចបានឲ្យក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសេនាធិការ ត្រូវរៀបចំនីតិវិធីបណ្ដេញចេញស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តាមបណ្តាខេត្តជាប់ព្រំដែនគោកជាមួយប្រទេសជិតខាង ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាម ព្រំដែនគោកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានចេញបទបញ្ជាឲ្យគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក និង នាយកដ្ឋាននគរបាលការពារព្រំដែនទឹក ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាមផ្លូវទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។ជាមួយគ្នានោះដែរសម្តេចធិបតីបានបញ្ជាបន្ថែមទៀតដល់ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស មេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មេបញ្ជាការកងពលតូច លេខ៧០ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីគាំទ្រដល់ប្រតិបត្តិការ នៅពេលទទួលបានបទបញ្ជា។ សម្តេចក៏បានក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ និងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន ត្រូវផ្តល់កិច្ចសហការនិង ចូលរួមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។តាមរយៈបទបញ្ជានេះសម្តេចធិបតី នាយករដេ្ឋមន្រ្តី ក៏បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទីតាំងកាស៊ីណូ ឬមណ្ឌលល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណទាំងអស់ ដោយមិនឱ្យមានជាដាច់ខាតនូវ : (១)អំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (២)អំពើចាប់ជំរិត ធ្វើទារុណកម្ម និងបង្ខាំងមនុស្សដោយខុសច្បាប់ (៣) អំពើជួញដូរ មនុស្សនិងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ (៤)អំពើជួញដូរអាវុធ រក្សាទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់ (៥) ការកសាងកម្លាំងខុសច្បាប់តាមរយៈក្រុមហ៊ុនសន្តិសុខឯកជន និងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ ដោយអាវុធ និង (៦)អំពើជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀននិងសារធាតុញៀន ដោយខុសច្បាប់។ដោយឡែកសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី ក៏បានប្រាប់ទៅក្រសួងយុត្តិធម៌ ត្រូវធ្វើការណែនាំដល់សាលាជម្រះក្តីនិងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ឱ្យយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងផ្តល់ការគាំទ្រផ្នែកច្បាប់ដល់ស្ថាប័ននិង អង្គភាពអនុវត្តច្បាប់ក្នុងប្រតិបត្តិការ តាមការចាំបាច់៕ អត្ថបទ បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2025/07/15 10:12:52 pm        603
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបង្កការគំរាមកំហែងនិងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមាន ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាដូចខាងក្រោម៖១- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។២-ក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសេនាធិការ ត្រូវរៀបចំនីតិវិធីបណ្ដេញចេញស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់។៣- អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តាមបណ្តាខេត្តជាប់ព្រំដែនគោកជាមួយប្រទេស ជិតខាង ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាម ព្រំដែនគោកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។៤- គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក និង នាយកដ្ឋាននគរបាលការពារព្រំដែនទឹក ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាមផ្លូវទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។៥- ក្រសួងយុត្តិធម៌ ត្រូវធ្វើការណែនាំដល់សាលាជម្រះក្តីនិងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ឱ្យយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងផ្តល់ការគាំទ្រផ្នែកច្បាប់ដល់ស្ថាប័ននិង អង្គភាពអនុវត្តច្បាប់ក្នុងប្រតិបត្តិការ តាមការចាំបាច់។៦- អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ព ជើងទឹក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស មេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មេបញ្ជាការកងពលតូច លេខ៧០ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីគាំទ្រដល់ប្រតិបត្តិការ នៅពេលទទួលបានបទបញ្ជា។៧-ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន ត្រូវផ្តល់កិច្ចសហការនិង ចូលរួមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។៨- គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទីតាំងកាស៊ីណូ ឬមណ្ឌលល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណទាំងអស់ ដោយមិនឱ្យមានជាដាច់ខាតនូវ : (១)អំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (២)អំពើចាប់ជំរិត ធ្វើទារុណកម្ម និងបង្ខាំងមនុស្សដោយខុសច្បាប់ (៣) អំពើជួញដូរ មនុស្សនិងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ (៤)អំពើជួញដូរអាវុធ រក្សាទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់ (៥) ការកសាងកម្លាំងខុសច្បាប់តាមរយៈក្រុមហ៊ុនសន្តិសុខឯកជន និងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ ដោយអាវុធ និង (៦)អំពើជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀននិងសារធាតុញៀន ដោយខុសច្បាប់។៩- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង។គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ លេខាធិការដ្ឋាននៃគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុតនិង មានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA

2025/07/15 08:39:09 pm        148
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦ (The16 th AIPA Caucus) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវអនុសាសន៍ចំនួន៥ចំនុច នៅក្នុងការកសាងសន្តិភាព វិបុលភាពជូនពលរដ្ឋ អនុលោមតាមនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុសក៍និងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើម របស់កម្ពុជា។អនុសាសន៍ទំាង៥ចំនុចដែលសម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងនៅពិធីបើកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា មាន៖ ទី១- ដើម្បីលើកកម្ពស់សន្តិភាពពិភពលោក យើងត្រូវពង្រឹងអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ព្រមទាំងការកែទម្រង់ប្រព័ន្ធអន្តរជាតិ ឱ្យ កាន់តែស្មើភាពគ្នា យុត្តិធម៌ និងបរិយាបន្ន។ ឆ្នាំនេះ គឺជាខួបលើកទី៨០ នៃការ បង្កើតអង្គការសហប្រជាជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសហ គមន៍អន្តរជាតិមានស្ថិរភាព។ ដូចនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវតែគោរពធម្មនុញ្ញ អង្គការសហប្រជាជាតិ និងការពារប្រព័ន្ធអង្គការសហប្រជាជាតិ។ទី២- ដើម្បីលើកកម្ពស់សន្តិភាពក្នុងតំបន់ យើងត្រូវការស្ថាប័នតំបន់មួយដែលមាន ភាពរឹងមាំ។ មកទល់នឹងពេលនេះ អាស៊ានទទួលបាននូវភាពស្របច្បាប់ ដោយត្រូវ បានចាត់ទុកថា ជាអ្នកគាំទ្រដ៏ជឿទុកចិត្តចំពោះពហុនិយមដោយបើកចំហ និងបរិយាបន្ន។ យើងត្រូវតែរក្សាសន្ទុះវិជ្ជមាននេះបន្តទៅមុខ ហើយត្រូវតែមានភាព ក្លាហានក្នុងការតតាំងនឹងការគាំពារនិយម និងឯកតោភាគីនិយម ដែលធ្វើឱ្យអន្តរាយដល់ប្រព័ន្ធពហុនិយម។ យើងគួរតែរួបរួមគ្នាប្រឆាំងនឹងអនុត្តរភាពនិយម និងចក្រពត្តិនិយម។ទី៣- យើងត្រូវតែស្តារឡើងវិញស្មារតីសន្និសីទបានដុង។ ហើយឆ្នាំនេះ គឺជាខួប លើកទី៧០ នៃសន្និសីទបានដុង ដែលធ្លាប់បានប្រមូលផ្តុំមេដឹកនាំមកពីទ្វីបអាស៊ី និងអាហ្វ្រិក ដើម្បីពិភាក្សាដោយឈរលើទស្សនៈផ្លូវកណ្តាល ប្រកាន់យកវិធីសាស្ត្រ មជ្ឈភាពនិយម និងការកសាងចលនាមិនចូលបក្សសម្ព័ន្ធ។ ខ្ញុំសូមបញ្ជាក់ថា យើង ត្រូវប្រកាន់យកវិធីសាស្ត្រមជ្ឈភាពនិយម ដើម្បីដោះស្រាយជម្លោះអន្តរជាតិ។ទី៤- អាយប៉ា រួមជាមួយនឹងសភាសង្កេតការណ៍ ចាំបាច់ត្រូវមានភាពបុរេសកម្ម និងរឹងមាំជាងមុន ក្នុងការលើកកម្ពស់ការទូតសភា និងកិច្ចសហប្រតិបត្តិការសភា ដើម្បីពង្រឹងអភិបាលកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងលើកកម្ពស់សណ្តាប់ ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ក្នុងន័យនេះ យើងគួរតែសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តនូវធម្មនុញ្ញសន្តិភាពសកល ដែលបានអនុម័តកាលពីឆ្នាំមុន ក្នុងសម័យ ប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ទី៥- យើងគួរតែបង្កើនឱកាស និងវេទិកាសុវត្ថិភាពនិងបើកចំហកាន់តែ ច្រើនថែមទៀត ដើម្បីឱ្យមានពិភាក្សាគ្នាដោយស្មោះត្រង់ និងចែករំលែកនូវការអនុ វត្តល្អបំផុតក្នុងការកសាងសន្តិភាព និងដោះស្រាយជម្លោះ។ កម្ពុជាមានឆន្ទៈរួម ចំណែកបន្ថែមទៀតដល់សន្តិភាពពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហ ប្រតិបត្តិការ។ ជាឧទាហរណ៍ ប្រទេសកម្ពុជាបានចែករំលែកនូវបទពិសោធន៍ និងឧត្ត មានុវត្តន៍នៃគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានអនុវត្តយ៉ាងជោគជ័យដោយ សម្តេចតេជោ ហ៊ុន សែន។សភាកម្ពុជាធ្វើជាម្ចាស់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» Peace through dialogue: The Parliamentary Path Forward) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈ ប្រតិភូសមាជិកអន្តរសភាអាស៊ាន (AIPA) ប្រទេសសង្កេតការណ៍ AIPA និងប្រទេសដែលជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ ណិងដៃគូអភិវឌ្ឍន៍សរុបប្រមាណជិត៣០០នាក់។កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំមួយរបស់ អាយប៉ា ដែលជាវេទិកា សភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន តំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព ជូនពលរដ្ឋ។ អន្តរសភាអាស៊ាន មានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕

រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»

2025/07/15 08:33:29 pm        123
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨៨៨នាក់។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ឱ្យពង្រឹងសមត្ថភាពក្នុងការសម្រេចចិត្ត ព្រោះអ្នកដឹកនាំត្រូវសម្រេចិត្តរាល់ពេល និងត្រូវសម្រេចចិត្តឱ្យត្រូវ និងទាន់សភាពការណ៍។ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា បានពន្យល់បកស្រាយលំអិតពីចំនុចទាក់ទងនឹងចក្ខុវិស័យដែលអ្នកដឹកនាំត្រូវមានសម្រាប់ផ្តល់ដល់ក្រុមការងារ ក្នុងចំណោមចំនុចសំខាន់ៗទាំងបី រួមមាន៖ (១) ចក្ខុវិស័យ (២)យុទ្ធសាស្រ្ត និង (៣)មធ្យោបាយសម្រាប់អនុវត្តយុទ្ធសាស្រ្តឱ្យបានជោគជ័យ។ អ្នកដឹកនាំពិតប្រាកដ ខុសពីអ្នកដឹកនាំសាមញ្ញ ត្រង់ថា អ្នកដឹកនាំពិតប្រាកដមានសមត្ថភាពផ្តល់ចក្ខុវិស័យ ដែលជាការប្រមើមើលទៅអនាគតបានវែងឆ្ងាយ ដូចជាក្នុង២០ឆ្នាំខាងមុខ ដល់អ្នកក្រោមបង្គាប់ និងអ្នកជុំវិញខ្លួន ដើម្បីឱ្យមានការឯកភាពជាធ្លុងមួយក្នុងការសម្រេចចក្ខុវិស័យនោះ។ ចក្ខុវិស័យ គឺជាគោលដៅរួមមួយ ដែលកើតចេញពីការផ្គុំឡើងពីគោលការណ៍ និងគុណតម្លៃច្បាស់លាស់។ ចក្ខុវិស័យកាន់តែច្បាស់ លទ្ធភាពក្នុងការទទួលជោគជ័យក៏កាន់តែច្រើន។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យចាក់ផ្សាយនូវបទបាឋកថារបស់ឯកឧត្តម ទាក់ទងនឹងទស្សនៈវិជ្ជាដែលជាទុនក្នុងការគិតឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ។ អ្នកដឹកនាំពិតប្រាកដ ត្រូវស្វែងយល់ពីសាវតានៃបញ្ហា ឬស្ថានការណ៍ និងដំណើរវិវត្តឱ្យបានទូលំទូលាយ មុននឹងធ្វើការវិនិច្ឆ័យ និងសម្រេចចិត្ត។ យើងមិនអាចមើលតែលើទម្រង់ (form) ដូចជារូបសម្បត្តិ តែមិនគិតដល់សារជាតិ ឬខ្លឹមសារ (substance) ដូចជាអត្តចរិតរបស់បុគ្គលនោះទេ។ ទម្រង់មានការប្រែប្រួលលឿន និងងាយមើលឃើញ តែសារជាតិ ឬខ្លឹមសារមិនងាយប្រែប្រួល និងមានភាពយូរអង្វែង។ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីការប្រើប្រាស់ PDIA ដើម្បីលើកកម្ពស់គុណភាពសេវាផ្នែកឱសថដែលមានកម្រិតទាប របស់មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន កោះស្លា នៃខេត្តកំពតផងដែរ៕អត្ថបទ រដ្ឋា

កម្ពុជា-ចិន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល

2025/07/15 07:35:19 pm        146
ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឈិន ចូវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី។ ឯកឧត្តមអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការវិវត្តកាន់តែល្អប្រសើរនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបន្ថែមទៀតថា នៅក្នុងបរិការណ៍ដែលពិភពលោកនៅតែមានភាពមិនប្រាកដប្រជា និងស្របពេលដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែមានភាពស្រួចស្រាល់ឡើង ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់ ដែលការណ៍នេះតម្រូវឱ្យប្រទេសទាំងពីរ បន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្សនិងគណបក្ស និងការបន្តបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ដែលជាយុវជនបន្ដវេនរបស់ប្រទេសទាំងពីរ​ ឱ្យកាន់តែមានសមត្ថភាពរឹងមាំថែមទៀត ដើម្បីត្រៀមខ្លួនទទួលភារកិច្ចដឹកនាំប្រទេសនាពេលអនាគត ក្នុងនាទីជាអ្នកដឹកនាំ។ ជាការឆ្លេីយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍​ និងសោមនស្សរីករាយដែលបានជួប ឯកឧត្តម ឈិន ចូវ អនុរដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងពេល​ដែលឯកឧត្តម​ និង​គណៈប្រតិភូ​ បាន​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា។សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត។ សម្ដេចបានគូសបញ្ជាក់បន្ថែមទៀតថា ទំនាក់ទំនងដ៏ល្អប្រសើរនៅគ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺមិនកាត់ផ្តាច់ចេញបានឡើយពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងគណបក្សយើងទាំងពីរ ដោយមានយុវជនជាស្នូល។ សម្តេច​បវរ​ធិបតី​ បាន​លេីទឹកចិត្ត​ដល់យុវ​ជន​ នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពង្រឹង​ និង​ពង្រីក​នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​គ្នា​ឱ្យកាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ ដេីម្បី​រួមចំណែក​ដល់​ការបន្ត​ពូន​ជ្រំ​នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​ និង​រឹងមាំ​។

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរនាយកដ្ឋានវិស្វកម្មដែលថែទាំផ្លូវបានល្អជូនប្រជាជន

2025/07/15 07:29:49 pm        181
សៀមរាប៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើការងារជួសជុលផ្លូវក្រាលដី ល្បាយក្រួសចំនួន ១ ខ្សែ នៅស្រុកវ៉ារិន និងបានថែទាំរហូតបញ្ចប់សុពលភាព ដោយផ្លូវនេះរក្សានូវគុណភាពល្អ ដើម្បីជាប្រយោជន៍ ការប្រើប្រាស់យូរអង្វែង ជាពិសេសប្រជាជននៅមូលដ្ឋាន។ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១៣ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ ការស្ថាបនាទំនប់បង្ហូរចំនួន ១ កន្លែង និងសំណង់ផ្សេងៗទៀត នៅឃុំវារិន ស្រុកវ៉ារិន ខេត្តសៀមរាប ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវបានលើកឡើងពីគុណបំណាច់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចបានជំរុញអភិវឌ្ឍសម្រេចនូវសមិទ្ធផលជាច្រើន។ ភាពជោគជ័យ ដ៏ត្រចះត្រចង់នេះ បានកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជន មានលទ្ធភាព ប្រកបរបរចិញ្ចឹមជីវិត តាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោកជំទាវ បន្តថា ជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ និងបានកំពុងជំរុញអភិវឌ្ឍជាបន្តបន្ទាប់ទៀត បង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ជនបទឱ្យប្រទាក់ក្រឡា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ មានផ្លូវល្អធ្វើដំណើរ កាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗជាដើម។ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឧត្តមសេនីយ៍ទោ នរិន្រ្ទ រិទ្ធ នាយករងនាយកដ្ឋានវិស្វកម្ម ទទួលបន្ទុកកងលេខ ១៨០ ស្ពាន-ថ្នល់ ថ្លែងឱ្យដឹងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក នាយកដ្ឋានវិស្វកម្ម បានអនុវត្តលើការងារស្ថាបនា ផ្លូវខាងលើនេះភ្លាម និងបានថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សាគុណភាពល្អប្រសើរ ទុកជាចំណងដៃនៃការប្រើប្រាស់យូរអង្វែង ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់។លោកជំទាវ ឯក គន្ធវារី បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ លើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួស១ខ្សែខាងលើនេះ និងបានថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវ គុណភាពល្អប្រសើរ ព្រោះផ្លូវជនបទមានសារៈសំខាន់ណាស់ មិនថាផ្លូវនៅទីប្រជុំវិញ ឬនៅតាមជនបទនោះឡើយ កាលណាយើងមានផ្លូវ គ្រប់បណ្តប់ទូទាំងប្រទេស វានឹងចូលរួមចំណែកជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនកសិផលនានា ពីជនបទ ចូលទីផ្សារ រោងចក្រ និងសហគ្រាសនានា និងសម្រួលដល់ការធ្វើកសិកម្មររបស់កសិករនៅមូលដ្ឋាននេះ តាមរយៈការដឹកជញ្ជូនសម្ភារៈ កសិកម្ម ផលិតកម្មបម្រើដល់វិស័យកសិកម្មជាដើម។ នេះគឺជាការលើកកម្ពស់ផលិតភាពដល់កសិករ ជំរុញការធ្វើកសិកម្មឱ្យកាន់តែប្រសើរ សំដៅដល់ការចូលរួមជាមួយរាជរដ្ឋាភិបាល ពង្រឹងដល់ការផ្គត់ផ្គង់សន្តិសុខស្បៀង និងជំរុញដល់ទីផ្សារនាំចេញរបស់កម្ពុជាជាដើម៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM