អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី៨ ដើម្បីជំរុញការផ្តល់មូលនិធិសុខាភិបាលសម្រាប់ប្រជាជនគន្លឹះ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យសហគ្រាសចាប់យកសេដ្ឋកិច្ចឌីជីថល ដើម្បីរួមចំណែកនៅឆ្នាំ២០២៩
រាជរដ្ឋាភិបាលកំពុងតាមដាន និងត្រៀមដាក់ចេញវិធានការ អំពីផលប៉ះពាល់នានាដែលកំពុងកើតឡើង
លោកអភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីចុះសម្អាតបរិស្ថានអនាម័យ ក្នុងបរិវេណវិទ្យាល័យបាក់ទូក ត្រៀមជាមណ្ឌលប្រឡងទុតិយភូមិរបស់សិស្សានុសិស្ស

ព័ត៌មានជាតិ

វិទ្យាល័យរដ្ឋមួយកន្លែងក្នុងខេត្តកណ្ដាល មានសិស្សធ្លាក់បាក់ឌុប ២នាក់ប៉ុណ្ណោះ ក្នុងការប្រឡង ៦ឆ្នាំមកនេះ

2024/09/14 12:40:18 pm        428
វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ជាវិទ្យាល័យរដ្ឋស្ថិតនៅជនបទ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សាលារដ្ឋមួយនេះ ជាសាលាមានភាពល្បីល្បាញខ្លាំង លើលទ្ធផលប្រឡងបាក់ឌុប ដែលសិស្សនៅសាលានេះ ប្រឡងជាប់បាក់ឌុប ១០០ភាគរយ និងមានសិស្សប្រឡងធ្លាក់ ២នាក់ប៉ុណ្ណោះ ក្នុងការប្រឡងបាក់ឌុបជិត ១០ឆ្នាំ មកនេះ។វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ជាវិទ្យាល័យបង្កើតថ្មី ដែលមានសិស្សចូលរួមប្រឡងបាក់ឌុប ចាប់ពីឆ្នាំ ២០១៧។ រយៈពេលជិត ១០ឆ្នាំមកនេះ សាលារដ្ឋមួយនេះ បានកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺទូទាំងប្រទេស ដោយសារសាលាសម្រេចបានលទ្ធផលសិស្សជាប់បាក់ឌុប រហូត ១០០ភាគរយរហូតដល់ ៤ឆ្នាំ ហើយឆ្នាំ ខ្លះគ្មានសិស្សជាប់និទ្ទេស Eថែមទៀតផង។ លោក សឿង រដ្ឋា ជានាយកសាលាលើកឡើងបន្ថែមថា ជាបទពិសោធន៍ក្នុងការប្រឡងជាច្រើនឆ្នាំមកនេះ សាលាមានសិស្សប្រឡងធ្លាក់បាក់ឌុបចំនួន ២នាក់ប៉ុណ្ណោះ។ផលសម្រេចបានដ៏ជោគជ័យជាច្រើនឆ្នាំមកនេះ បានក្លាយកត្តារុញច្រានសំខាន់សម្រាប់គោលដៅសាលា ពិសេសក្នុងការប្រឡងបាក់ឌុប។ គណៈគ្រប់គ្រងសាលា គ្រូបង្រៀន ក៏ដូចជាសិស្សា​នុសិស្ស​ពិសេសសិស្សថ្នាក់ទី ១២ គឺមានគោលដៅរួមមួយ គឺការប្រឡងជាប់បាក់ឌុប ១០០ភាគរយ សម្រាប់​ការប្រឡងខាងមុខនេះ។ ទន្ទឹមនឹងគោលដៅប្រឡងជាប់បាក់ឌុប ១០០ភាគរយ លោកនាយក ក៏បានដាក់គោលដៅលុបបំបាត់ការជាប់និទ្ទេស Eផងដែរ លោកចង់ឱ្យសិស្សសុទ្ធតែប្រឡង​ជាប់ទទួលបាននិទ្ទេសល្អ ដូចអ្វីដែលសាលាធ្លាប់សម្រេចបាន។ជាសកម្មភាព​ដើម្បីឈានទៅសម្រេចគោលដៅនេះ សាលាបានបន្តអនុវត្តការសិក្សាពេញមួយថ្ងៃ និងការ​បង្រៀនប្រកបដោយនិរន្តរភាព។ ការបង្រៀនប្រកបដោយនិរន្តរភាពនេះ លោកនាយកសាលា​សំដៅលើនៅពេលគ្រូណាម្នាក់អវត្តមាន គឺមានគ្រូដែលទំនេរត្រូវចូលបង្រៀនជំនួស។ លើស​ពី​នេះ គឺជាកាតព្វកិច្ចរបស់គ្រូ ដែលត្រូវបង្រៀនប្រកបដោយទំនួលខុសត្រូវ បង្រៀនលើវិញ្ញា​សា ពិសេស ស្រាវជ្រាវ រិះរក បង្កើតវិញ្ញាសា ដែលគិតថាក្រសួងអាចដាក់នៅក្នុងវិញ្ញាសាប្រឡងឆ្នាំ​នេះ។​ភ្ជាប់ជាមួយគ្នានេះដែរ រាល់ការប្រឡងប្រចាំខែ ការប្រឡងឆមាស គឺសាលាអនុវត្តដោយគោរពតាមគោលការណ៍  «ចេះគឺជាប់»។ សិស្សមានសិទ្ធយកចូលបន្ទប់ប្រឡង តែប៊ិចប៉ុណ្ណោះ។ លើស​ពីនេះ សាលាក៏បានរៀបចំការធ្វើតេស្តសាកល្បង ដែលដូចទៅនឹងការប្រឡងបាក់ឌុប ដើម្បីពី​សមត្ថភាពពិតប្រាកដរបស់សិស្ស។ ចំពោះសិស្សខ្សោយ ដែលរកឃើញពីការធ្វើតេស្តសាកល្បងនេះ គឺសាលានឹងជួបជាសិស្ស អាណាព្យាបាល ដោយផ្ទាល់ដើម្បីជំរុញលើកទឹកចិត្ត ឱ្យតស៊ូប្រឹងប្រែងកុំបោះបង់ជាដាច់ខាត។ លោកនាយកថា ពេលវេលាពង្រឹងសមត្ថភាពនៅតែមាន ស្របពេលដែលសាលានឹងបន្តការសិក្សារហូតដល់ថ្ងៃទី ៥ ខែតុលា ស្របពេលដែលការប្រឡងនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែតុលា។លើសពីនេះ សាលាបានណែនាំជាចាំបាច់រឿងសុខភាព និងសុវត្ថិភាពជាចាំបាច់សម្រាប់សិស្សកំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ អត្ថបទ៖ គឹម ហុក

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានបើកសិក្ខាសាលាអន្តរជាតិស្តីពី៖ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជា អ្នកដឹកនាំ

2024/09/14 12:09:49 pm        355
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានបើកសិក្ខាសាលាអន្តរជាតិស្តីពី ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជា អ្នកដឹកនាំនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ក្នុងពិធីខាងលើនេះសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទួលថា សិក្ខាសាលាអន្តរជាតិនេះ នឹងក្លាយជាវេទិកាចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ ដ៏មានតម្លៃ តាមរយៈការធ្វើនូវបទបង្ហាញរបស់វាគ្មិនលើជំនាញ ដើម្បីបានយល់ដឹងពីបុគ្គលិក លក្ខណៈនៃអ្នកដឹកនាំ របៀបធ្វើការសម្រេចចិត្ត ការគិតវិជ្ជមាន ការលើកទឹកចិត្ត និងរបៀបធ្វើ កាងារជាក្រុមបានជោគជ័យជាដើម ។សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យា ល័យព្រះសីហមុនីរាជា មានព្រះបន្ទួលអំពាវនាវដល់សិស្សនិស្សិតទាំងអស់ ត្រូវចេះកំណត់ គោលដៅជីវិតដោយភាពឈ្លាសវៃ និងត្រូវចូលរួមលើកកម្ពស់តម្លៃការអប់រំ ខណៈដែលកម្ពុជា ត្រូវការធនធានមនុស្សជាចាំបាច់ ក្នុងការអភិវឌ្ឍជាតិ ។សម្ដេចមានព្រះបន្ទួលបន្តថា៖បន្ទាប់ពីទទួលបានបទពិសោធន៍នេះហើយ នឹងអាចក្លាយ ជាទុនដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្តអត្តចរិត របស់សមណនិស្សិត និងនិស្សិត ឲ្យចេះកំណត់គោលដៅដោយភាពឈ្លាសវៃ និងបន្តបោះជំហានទៅមុខ ក្នុងបេសកកម្មជីវិត ប្រកបដោយការតស៊ូ ពុះពារ ការតាំងចិត្តជំនះរាល់ឧបសគ្គ និងសុទិដ្ឋិនិយមខ្ពស់ ដើម្បីសម្រេច បាននូវសេចក្តីប្រាថ្នារបស់ខ្លួន ។ជាមួយនេះ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជំរុញដល់និស្សិត រួបរួមគ្នាលើកកម្ពស់ គុណតម្លៃនៃការអប់រំលើបាវចនា មេត្តា សតិ បញ្ញា ដើម្បីបង្កើនធនធានមនុស្ស ប្រកបដោយ គុណវុឌ្ឍិខ្ពស់ ស្របតាមតម្រូវការនៃបរិបទជាតិ តំបន់ និងសាកលលោក ហើយសមិទ្ធផលនៃ ការកសាងអំពើល្អ នឹងក្លាយទៅជាបុណ្យកុសល សេចក្តីសុខ និងសន្តិភាពផ្លូវចិត្ត ដែលនាំឲ្យ ជីវិតស្រស់ថ្លា និងមានបញ្ញាញាណរស់នៅប្រកបដោយគុណតម្លៃ សេចក្តីគោរព និងការកោត សរសើរខ្ពស់ ។លោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិក សាកលវិទ្យាល័យព្រះសីហមុនីរាជា មានប្រសាសន៍ថា សិក្ខាសាលាអន្តរជាតិនេះ ធ្វើឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និង១៥ ខែកញ្ញា ដោយមានសាស្ត្រាចារ្យមកពីប្រទេសអាហ្រ្វិក ខាងត្បូង សាស្ត្រាចារ្យមកពីប្រទេសអង់គ្លេស សាស្ត្រាចារ្យមកពីប្រទេសអូស្ត្រាលី សាស្ត្រាប្រទេសស្រីលង្ក្កា និងសាស្ត្រា ចារ្យកម្ពុជា ដោយមានការចូលរួមពី ក្រសួងធម្មការ និង សាសនា ក្រសួងអប់រំ ក្រសួងមហាផ្ទៃ ខណៈសិក្ខាកាមចូលរួមមានចំនួន ១៦០រូបនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិចូលរួមសុបប្រមាណជាជាង៣២៥អង្គនាក់៕ អត្ថបទ បាន សុខរិទ្ធិ

សាធារណជនជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញវន្ត បន្តចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ លើកទី២

2024/09/14 11:42:29 am        545
សាធារណជនជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញវន្តសរុបម្រមាណ ២០០នាក់បាននិងកំពុងចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិលើកទី២ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះជាមួយការធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌ​សីមា​ព្រំដែនគោករវាងប្រទេសកម្ពុជជា និងវៀតណាមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេសជិតខាង។ ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ដែលមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី២ នេះកាន់តែមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។ ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី២ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។ ដំណើរទស្សនកិច្ចមួយថ្ងៃនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ សាធារណជនដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។ កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជនដូចជាក្រុមហ៊ុនទឹកបរិសុទ្ធវីតាល ក្រុមហ៊ុនចុងភៅ សេង ហុកហេងដែលបានផ្តល់អាហារពេលព្រឹក និងក្រុមហ៊ុនភេសជ្ជៈបាកាស ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខ​ និងសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមវៀតណាម ក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់អ្នករងគ្រោះដោយខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី

2024/09/14 11:36:37 am        91
កាលពីយប់ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០.០០០ ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ជួយដល់កាកបាទក្រហម វៀតណាម ក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់អ្នករងគ្រោះដោយខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី ដែលបានវាយប្រហារភាគខាងជើងប្រទេសវៀតណាម។សូមជម្រាបជូនថា ក្នុងឱកាសប្រកបដោយក្តីសង្វេគនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្ញើលិខិតជូនលោកស្រី ប៊ុយ ធីហ័រ ប្រធានកាកបាទក្រហមវៀតណាម ដោយសម្តែងការសោកសៅ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះកាកបាទក្រហមវៀតណាម គ្រួសារជនរងគ្រោះ និងប្រជាជនវៀតណាមទាំងមូល ដែលកំពុងរងគ្រោះដោយសារខ្យល់ព្យុះកំណាចទីហ្វុង យ៉ាហ្គី។ក្នុងសារលិខិតរបស់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា «វាពិតជាការសោកសៅបំផុត ដែលបានទទួលដំណឹងថា ខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី បានវាយប្រហារភាគខាងជើងនៃប្រទេសវៀតណាម បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ក្នុងនោះមានមនុស្សស្លាប់ជាង ២០០នាក់ បាត់ខ្លួនប្រមាណ ១២៤នាក់ របួសជាង ៨០០នាក់ និងរងការខូចខាតផ្ទះសម្បែងចំនួន ១៣០,២៦៨ខ្នង និងផ្ទះដែលជន់លិច ចំនួន ៥៧,៨៥៧ខ្នង។ នៅក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកសមានទុក្ខដ៏ក្រៀមក្រំ និងរំលែកនូវទុក្ខលំបាកជាមួយកាកបាទក្រហមវៀតណាម និងប្រជាជនវៀតណាមទាំងមូល ជាពិសេសក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។ខ្ញុំសូមបួងសួងឱ្យឆាប់ស្ដារឡើងវិញយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ដែលរងគ្រោះ ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់កាកបាទក្រហមវៀតណាម សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) និងសមាគមជាតិជាបងប្អូន និងសូមជូនពរឱ្យប្រជាជនវៀតណាមទាំងអស់ មានសុខភាពល្អ។»

រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ គាំទ្រ និងអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថានឆ្នាំ២០៣០

2024/09/14 11:05:03 am        181
បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (6th Greater Mekong Sub-region (GMS) Environment Ministers Meeting (EMM6) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គទាំង៦ រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានគាំទ្រ និងអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថាន ឆ្នាំ២០៣០។ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំGMSលើកទី៦ នៅល្ងាចថ្ងៃទី១៣ខែកញ្ញាម្សិលមិញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថានកម្ពុជា មានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS បានផ្តោតលើអាទិភាពចំនួនបួនរួមមាន៖ទី១.ពង្រឹងការឆ្លើយតបនឹងបញ្ហាអាកាធាតុ និងគ្រោះមហន្តរាយធម្មជាតិ ភាពធន់របស់សហគមន៍និងប្រព័ន្ធអេកូឡូស៊ី ២.គាំទ្រផ្លាស់ប្តូរការបញ្ចេញការបូនទាប ៣.ជំរុញសេដ្ឋកិច្ចចក្រា ពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការបំពុល ដោយចាត់វិធានការច្បាស់លាស់ និង៤.ដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រងធនធម្មជាតិ ស្តារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពសហគមន៍។ឯកឧត្តមបានបន្តថា ក្នុងក្របខណ្ឌយុទ្ធសាស្រ្តក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាស្នូលចំនួនបួនផងដែរ ដែលក្នុងនោះរួមមាន៖ទី១.ការលើកកម្ពស់ការចូលរួមរបស់យុវជន និងស្រ្តី លើភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយសម្រាប់សហគមន៍ និងប្រព័ន្ធអេកូឡូស៊ី ទី២. គាំទ្រការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បៃតង និងការបញ្ចេញកាបូនទាប ទី៣. ជំរុញការបង្កើតហិរញ្ញប្បទាន សម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង ដោយការពង្រឹងវិធានការត្រួតពិនិត្យការបំពុល។ និងទី៤. ការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន លើការរគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅប្រជាជនក្នុងតំបន់។ រដ្ឋមន្រ្តីបរិស្ថាន GMS បានគាំទ្រទាំងអស់គ្នាទៅលើសេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិក ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនជាមួយគ្នា ដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថាន។គួរបញ្ជាក់ដែរថា កិច្ចប្រជុំ GMS រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបរិស្ថាននៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ។រៀងរាល់បីឆ្នាំម្តង រដ្ឋមន្ត្រីបរិស្ថានមកពីប្រទេស GMS ចំនួនប្រាំមួយជួបប្រជុំគ្នាដើម្បីពិនិត្យមើលវឌ្ឍនភាព និងកំណត់របៀបវារៈសម្រាប់កិច្ចសហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចGMS៕ អត្ថបទ៖ទូច សោភ័ណ

ប្រមុខការពារជាតិកម្ពុជា៖ ពហុប៉ូលពុំមានភាពប្រាកដប្រជា និងប្រកបដោយហានិភ័យ នៃអស្ថិរភាព

2024/09/14 10:38:16 am        235
នៅក្នុងវេទិកាប៉េកាំងសៀងសានលើកទី១១ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយវេទិកានេះបានប្រព្រឹត្តទៅក្រោមប្រធានបទ«ការលើកកម្ពស់សន្តិភាពដើម្បីអនាគតរួមគ្នា» នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ពហុប៉ូលពុំមានភាពប្រាកដប្រជា និងប្រកប​ដោយ​ហានិភ័យនៃអស្ថិរភាព ហើយបានបង្កើតឲ្យពិភពលោកមានការស្មុគស្មាញ និងមិនច្បាស់លាស់។នៅក្នុងសុន្ទរកថា នៅចំពោះមុខមន្រ្តីជាន់ខ្ពស់យោធាជាច្រើនប្រទេសចូលរួម នៅក្នុងវេទិកា ខាងលើនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា «ជាទូទៅមានការទទួលស្គាល់ថា ពហុប៉ូលពុំមានភាពប្រាកដប្រជា និងប្រកបដោយហានិភ័យនៃអស្ថិរភាព រីឯពិភពលោកសព្វថ្ងៃនេះក៏កំពុងឆ្លងកាត់ការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក ដែលក្នុងនោះសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណីបានរួមបញ្ចូលគ្នា បង្កើតបាននូវពិភពលោកដ៏ស្មុគស្មាញ និងមិនច្បាស់លាស់មួយ។ ដូច្នេះបញ្ហានយោបាយរវាងមហាអំណាច មិនមែនជារឿងតែមួយគត់ដែលសំខាន់ជាងគេនៅលើសាកលលោកទៀតទេ ព្រោះបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណីក៏បង្កជាបញ្ហាធំៗដែរ ហើយវាពិតជាមានសារៈសំខាន់ណាស់ក្នុងការទទួលស្គាល់ថា គ្មានប្រទេសមួយ ឬក្រុមណាមួយអាចកំណត់ជាឯកតោភាគីនូវដំណើរនៃកិច្ចការពិភពលោក, យកឈ្នះលើបញ្ហាប្រឈមឬដោះស្រាយបញ្ហាដែលកំពុងកើតមានទាំងអស់តែម្នាក់ឯងនោះទេ»។ដូច្នេះហើយនាយឧត្តមសេនីយ៍ប្រមុខការពារជាតិកម្ពុជាំ បានលើកឡើងទៀតថា ការផ្លាស់ប្តូរឆ្ពោះទៅរក«ពហុប៉ូ» ប្រកបដោយកិច្ចសហប្រតិបត្តិការ" នឹងផ្តល់នូវសក្តានុពលក្នុងការបង្កើតប្រព័ន្ធអន្តរជាតិមួយដែលមានតុល្យភាព និងយុត្តិធម៌ជាងមុន។ ជាមួយនឹងបណ្តុំនៃឥទ្ធិពលចម្រុះ បណ្តាប្រទេសតូចៗមានឱកាសក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ, ចូលរួមក្នុងដំណើរការសម្រេចចិត្ត, និងមានឱកាសក្នុងការចូលរួមការងារនានាក្នុងរបៀបវារៈសកល។នៅចំពោះមុខនៃអង្គវេទិកាទាំងមូល នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងពាក់ព័ន្ធនឹង អាស៊ានផងដែរ ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ អាស៊ាននៅតែជាប៉ូលមួយដ៏សំខាន់ក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។  ឯកឧត្តមនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា«អាស៊ានមិនមែនជាសម្ព័ន្ធយោធា ឬជាមហាអំណាចសេដ្ឋកិច្ចនោះទេ ប៉ុន្តែអាស៊ានជាតួអង្គមួយដែលមាន«អំណាចកោះប្រជុំ» ពោលគឺអាស៊ានអាចប្រមូលផ្តុំប្រទេសមហាអំណាចធំៗឱ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួនបាន។ ចាប់តាំងពីការបង្កើតអាស៊ានមកអាស៊ានបានបណ្តុះយ៉ាងសកម្មនូវភាពជាដៃគូជាមួយមហាអំណាច និងដៃគូខាងក្រៅតាមរយៈយន្តការផ្សេងៗដែលដឹកនាំដោយអាស៊ាន ដូចជា អាស៊ាន+១ អាស៊ាន+៣ វេទិកាតំបន់អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកជាដើម។ យន្តការទាំងនេះមិនត្រឹមតែមាននូវកិច្ចប្រជុំផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ឱកាសឱ្យមានការទូតទ្វេភាគីសំខាន់ៗផងដែរ។ វិធីសាស្រ្តនេះជួយលើកកម្ពស់កម្រិតនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ៕ អត្ថបទ៖ បាន ចក់

នាយឧត្តមសេនីយ៍ ទៀ សីហា៖ កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ពហុភាគីនិយម និងគោរពសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់

2024/09/14 10:14:10 am        226
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងអះ​អាង​ជាថ្មីម្តងទៀតថា នយោបាយការបរទេសរបស់កម្ពុជា នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍​ពហុភាគីនិយម និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ហើយប្រជាជនកម្ពុជា​ជឿជាក់​លើ​ការ​ចចារ ដោយសន្តិវិធី និងមានការយោគយល់គ្នាទៅវិញទៅមកជាដើម។ការលើកឡើងរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងវេទិកាប៉េកាំងសៀងសានលើកទី១១ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយវេទិកានេះបានប្រព្រឹត្តទៅក្រោមប្រធានបទ«ការលើកកម្ពស់សន្តិភាព ដើម្បីអនាគតរួមគ្នា» ដោយមានមន្រ្តីយោធាជាន់ខ្ពស់រាប់សិប ប្រទេសចូលរួមនោះ។នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា« ទោះបីជាកម្ពុជាមិនមែនជាប្រទេសធំក៏ដោយ ក៏យើងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកសន្តិភាព។ នយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ពហុភាគីនិយម និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ ប្រជាជាតិរបស់យើងប្តេជ្ញាជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក និងការយោគយល់គ្នា ហើយជំរុញការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការពិភាក្សា និងការពិគ្រោះយោបល់»។នាយឧត្តមសេនីយ៍ប្រមុខការពារជាតិកម្ពុជា បានបន្ថែមទៀតថា សណ្តាប់ធ្នាប់ពិភពលោកថ្មី តម្រូវ​ឱ្យមានការគិតគូរឡើងវិញនូវអភិក្រមរបស់យើងក្នុងវិស័យសន្តិសុខ និងការអភិវឌ្ឍន៍។ ទោះ​ជា​យ៉ាង​ណាក៏ដោយការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសមភាពនៅតែជាមូលដ្ឋានគ្រឹះក្នុងការស្វែងរកការអភិវឌ្ឍន៍​រួម វិបុលភាព និងសន្តិភាពយូរអង្វែងរបស់យើង។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់​ប្រជាជាតិទាំងអស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី។ តាមទស្សនៈ​របស់កម្ពុជា ពហុភាគីនិយមមានតួនាទីសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ​ភាព ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍រួម។ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេល៣១ឆ្នាំ​កន្លងមកនេះ ដោយសារកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងចងចាំជានិច្ច និងដឹងគុណចំពោះកងកម្លាំងរក្សាសន្តិភាពនៃអង្គការ​សហប្រជាជាតិ ដែលបានបញ្ជូនកងទ័ពមួកខៀវ មកជួយស្វែងរកសន្តិភាពជូនកម្ពុជា។ នេះ​ជា​ហេតុផលដែលកម្ពុជាបញ្ជូនកងទ័ពមួកខៀវខ្លួនដើម្បីរក្សាសន្តិភាព និងកសាងសន្តិភាពនៅប្រទេសផ្សេងៗក្នុងពិភពលោក។ ក្នុងអំឡុងពេល១៧ឆ្នាំចុងក្រោយនេះ «២០០៦-២០២៣» នៃការចូលរួមរបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាព ប្រទេសកម្ពុជាបានរួមចំណែកដល់កងទ័ពរបស់ខ្លួនរាប់ពាន់នាក់ក្នុងបេសកកម្មរក្សាសន្តិភាព នៅប្រទេសដែលកំពុងប្រឈមនឹងវិបត្តិ។ ក្នុងចំណោ​មកម្លាំងរក្សាសន្តិភាពរបស់យើង ១៥% ជាស្ត្រី។ បច្ចុប្បន្ននេះ ពួកគេកំពុងធ្វើជាគំរូលើកទឹកចិត្តដល់ស្ត្រី និងយុវជនក្នុងការតស៊ូមតិដើម្បីសិទ្ធិ និងការចូលរួមរបស់ពួកគេក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព៕ អត្ថបទ៖ បាន ចក់ 

សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិត​កិត្តិយសជាច្រើន​ពីប្រទេស​មហាអំណាច​និងប្រទេសក្នុងតំបន់

2024/09/14 10:03:30 am        322
ដើម្បីឆ្លើយតបចំពោះក្រុមអ្នករិះគន់ និងពួកច្រណែនឈ្នានីសមួយក្តាប់​តូច​ទាក់​ទង​នឹង​ការ​ទទួល​សញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) ពី​សាធារណៈរដ្ឋកូរ៉េកាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញនូវ​សញ្ញា​បត្រ​បណ្ឌិត​កិត្តិយសជាច្រើនទៀតដែលសម្តេចបានទទួលក្នុងនោះបានពីសហរដ្ឋអាមេរិក អង់គ្លេស សហភាព​អឺរ៉ុប ចិន រុស្ស៊ី កូរ៉េ និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់ ខណៈសញ្ញាបត្រទាំង​នោះ​គឺ​បញ្ជាក់​អំពី​ភាព​ជាអ្នកដឹកនាំប្រទេសប្រកបដោយ សុខសន្តិភាព និងការអភិវឌ្ឍជាដើម។តាមរយៈហ្វេសបុក និងតេលេក្រាម នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា «កាលពីពេលប៉ុន្មានថ្ងៃមុននេះ ពេលដែល​ខ្ញុំ​បាន​ទៅ​ទទួល​សញ្ញាបត្របណ្ឌិតកិត្តិយស នៅសាធារណរដ្ឋកូរ៉េ ក៏មានវិទ្យុបរទេស​និយាយ​ភាសា​ខ្មែរ​មួយបានលើកជាសំនួរសួរថា តើ លោក ហ៊ុន សែន សមនឹងទទួលសញ្ញាបត្រ ពីសាកល​វិទ្យាល័យ​ដុង​ហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ ឬអត់? ដើម្បី​ជា​ការ​បំភ្លឺ​ខ្ញុំ​សូមបញ្ចេញនូវសញ្ញាបត្រដែលខ្ញុំធ្លាប់បានទទួលកន្លងទៅ។ នេះគឺនៅ​មិន​រាប់​បញ្ចូល​នូវ​ការ​ស្រាវជ្រាវខ្លះទៀតទាក់ទងនឹងពានរង្វាន់»។ សញ្ញាបត្រដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលរួមមាន៖១- ពីប្រទេវៀតណាម៖ -ឆ្នាំ ១៩៩១ សញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយពីបណ្ឌិតសភាជាតិផ្នែកនយោបាយទីក្រុងហាណូយ -ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០០៧ សញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកអប់រំ ពីក្រសួងអប់រំ និងបណ្ដុះបណ្ដាលន សាធារណរដ្ឋសង្គមនិយមវៀតណាម រួមដោយសាកល វិទ្យាល័យជាតិក្រុងហាណូយ ២- ពីសហរដ្ឋអាមេរិក៖ -ឆ្នាំ១៩៩៥ លោកបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង សំរាប់ការសិក្សាមុខជំនាញ-ឆ្នាំ១៩៩៦ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកច្បាប់ ពីមហាវិទ្យាល័យ វ៉ែសឡេស៊ិន (Wesleyan) រដ្ឋអាយអូវ៉ា (Iowa) នៃសហរដ្ឋអា មេរិក។៣- ពីWorld Peace Academy៖ -ថ្ងៃទី២ ខែធ្នូ ១៩៩៦ បណ្ឌិតសភាសន្តិភាពពិភព លោក (World Peace Academy) ផ្ដល់ពានរង្វាន់ សន្តិភាពពិភពលោក ជាជនទី១ នៅអាស៊ីខាងត្បូង ដែលបានទទួលនូវមហាកិត្តិយសនេះ ជាមួយគោរម្យងារបីគឺ ១) សម្បត្តិវប្បធម៌មនុស្សជាតិ (Human Cultural Asset) ២) អគ្គរដ្ឋទូតគោចរដើម្បីសន្តិភាព (Roving Ambassador for Peace) និង៣) សមាជិក សមាជសន្តិភាពពិភពលោក (World Peace Congressman)៤- ពីInternational Peace Center៖  -ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ស៊ី ជីនម៉យ ន មជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានបំពាក់ជូនសម្តេច ហ៊ុន សែន នូវមេដាយ “ការលើកកំពស់ពិភពលោក ដោយបេះដូងមានភាពតែមួយ”។៥- ពីសាធារណរដ្ឋកូរ៉៖-ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០០១ នាទីក្រុង សេអ៊ូល គណៈកម្មាធិការផ្ដល់ពានរង្វាន់ នៃសាលាថ្នាក់ក្រោយ ឧត្តមសិក្សានៃសាកលវិទ្យាល័យ Dankook ប្រទេសកូរ៉េខាងត្បូង បានសំរេចជូនសញ្ញាបត្រកិត្តិយសថ្នាក់ បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ។ ៦- ពីប្រទេសថៃ៖ -ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០១ សាកលវិទ្យាល័យរ៉ាមកំហែង នៃព្រះរាជាណាចក្រថៃ ប្រគល់សញ្ញាបត្រកិត្តិយស ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុង វិស័យទំនាក់ទំនងអន្តរជាតិ។-ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្រុមប្រឹក្សាសាកល វិទ្យាល័យរាជផាត់បានសម្ដេចចៅប្រាយ៉ាសម្រេចប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំសំរាប់ការអភិវឌ្ឍន៍មូលដ្ឋាន។-ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៩ តាមការសម្រេចរបស់ ក្រុមប្រឹក្សាសាកលវិទ្យាល័យ Krirk នៃព្រះរាជាណា ចក្រថៃ កាលពីថ្ងៃ ២៤ ធ្នូ ២០១៨ បានប្រគល់ជូន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ។៧- ពីសហព័ន្ធរុស្ស៊ី៖-ថ្ងៃទី៦ ខែសីហា ឆ្នាំ២០០២ បណ្ឌិតសភាវិទ្យាសាស្ត ធម្មជាតិដ៏ល្បីល្បាញនៃសហព័ន្ធរុស្ស៊ី ផ្តល់ជូននូវឋានៈ ជាសមាជិកពេញសិទ្ធិរបស់បណ្ឌិតសភា និងបានបំពាក់ជូននូវមេដាយជាការទទួលស្គាល់ចំពោះស្នាដៃដឹកនាំ របស់សម្ដេចក្នុងការធ្វើអោយកម្ពុជាមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។៨- ពីសហភាពអឺរ៉ុប៖ -ថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ អភិបាលនិងព្រឹទ្ធបុរសន សា កលវិទ្យាល័យអន្តរជាតិអាយរីស (Irish International University)នៃសហភាពអឺរ៉ុបបានជូនសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ព្រមជាមួយនូវមេដាយ Excellence 2004។៩- ពីសាកលវិទ្យាល័យនៅកម្ពុជា៖-ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជាសំរេចប្រគល់ជូនសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ។-ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញបានប្រគល់ជូនសញ្ញាបត្រ "បណ្ឌិត កិត្តិយសផ្នែកអភិវឌ្ឍ” តាមការសំរេចកាលពីថ្ងៃ ៦ មករា ២០២០។-ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១០ ព្រះករុណាព្រះបាទស ម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណា ចក្រកម្ពុជា ទ្រង់ប្រទានជាសមាជិកពេញសិទ្ធិនៃរាជ បណ្ឌិតសភាកម្ពុជា មានគោរម្យងារជា “បណ្ឌិតសភាចារ្យ”។ តមក ថ្ងៃទី ០១ មេសា ២០១១, ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ន ព្រះរាជាណាចក្រកម្ពុជា ប្រទានការតែងតាំង សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រធានកិត្តិយសក្រុម បណ្ឌិតសភាចារ្យ នៃរាជបណ្ឌិតសភាកម្ពុជា។ ១០- ពីអង់គ្លេស៖  ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៧ សមាគមអ្នកមាន វិញ្ញាបនបត្រការទូតពាណិជ្ជ (ACCD) ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាស្ថាប័នជំនាញអន្តរជាតិដំបូងគេ នៃអ្នកការទូតមានវិញ្ញាបនបត្រ សំរេចផ្តល់ឋានន្តរៈ សក្ដិ អភ័យឯកសិទ្ធិ កិត្តិយស និងឋានះ ដល់សម្តេច ហ៊ុន សែន ជា “Chartered Diplomat” ដែលមាន សិទ្ធជារៀងរហូត បន្ថែមនៅពីក្រោយឈ្មោះ ជាអក្សរ “C Dipl” ជាការឆ្លើយតបទៅនឹងជោគជ័យ និងការសំរេចបានតាមការតម្រូវរបស់ ACCD ប្រកបដោយសុច្ចរិតភាព ការប្តេជ្ញា និងសមិទ្ធផលលេចធ្លោនៅក្នុងវិស័យការទូត និងការកសាងសន្តិភាព។១១- ពី Costa Rica៖ -ថ្ងៃ០៧ មករា ឆ្នាំ ២០០៨ អង្គការសភាអន្តរជាតិ ដើម្បីសុវត្ថិភាពនិងសន្តិភាព (International Parliamentary for Safety and Peace - IPSP)បានប្រគល់គោរម្យងារជា ១) ព្រឹទ្ធសមាជិកមួយជីវិត និង ២) ឯកអគ្គរដ្ឋទូតដ៏ឆ្នើមនៃក្រុមប្រឹក្សាជាន់ខ្ពស់នៃ គណៈប្រធានអង្គការ IPSP និងគោរម្យងារសាស្ត្រាចារ្យកិត្តិយសក្នុងវិស័យទំនាក់ទំនងការទូត និងអន្តរជាតិ ប្រគល់ជូនដោយសាកលវិទ្យាល័យ Empresarial នៃ ប្រទេស Costa Rica។១២- ពីម៉ាឡេស៊ី ៖ -ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំជាន់ខ្ពស់និងក្រុម On September 9, 2015, the senior leaders and ប្រឹក្សា ភិបាលនៃសាកលវិទ្យាល័យ លីមកុកវីង អហ្វ គី អេធីវ តិចណូឡូជី នៃម៉ាឡេស៊ី សំរេចប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស "ភាពជាអ្នកដឹកនាំឆ្នើម”។១៣- ពីប្រទេសចិន៖ -ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ សាកលវិទ្យាល័យក្វាងស៊ី | On October 15, 2015, the China's Guangxi សម្រាប់ប្រជាជាតិនៃសាធារណរដ្ឋប្រជាមានិតចិន បាន ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ។១៤- ពីឥណ្ឌូនេស៊ី៖-ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ទទួលសញ្ញាបត្រ "បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ” ពីសកលវិទ្យា "Honorary Doctor of Humanities." ល័យជាតិ ណេហ្គរី ប៉ាដាង សាធារណរដ្ឋឥណ្ឌូនេស៊ី។

ប្រធានសមាគមមួយមានមហិច្ឆិតាជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែង ដើម្បីជួយដល់សហគ្រិន

2024/09/13 07:56:01 pm        198
ភ្នំពេញ ៖ ប្រធានសមាគមក្នុងស្រុកមួយ មានមហិច្ឆិតាជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែងនៅតាមរាជធានី-ខេត្ត ដើម្បីជួយ លើកកម្ពស់ការលក់ផលិតផលរបស់សហគ្រិនក្នុងស្រុក ការរកដៃគូផ្គត់ផ្គង់ និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយ រាជរដ្ឋាភិបាលក្នុងកាបន្ថយការនាំចូលផលិតផលពីក្រៅប្រទេស។​ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការបង្កើត ផ្សារសមាគមខ្មែរជួយដល់សហគ្រិនក្នុងស្រុក នេះថា ជុំវិញការបង្កើតផ្សារសមាគមខ្មែរ មកមដល់ពេលនេះ សមាគមបានបង្កើតនៅរាជ ធានីភ្នំពេញបានចំនួនពីរកន្លែង ជាក់ស្តែងផ្សារសមាគមខ្មែរ នៅក្នុងផ្សារទំនើបសូរិយានេះ បានបង្កើតឡើងមានរយៈពេល ៧ខែមកហើយ ដើម្បីផ្តល់ឱកាសដល់សហគ្រិនដែលជាម្ចាស់អាជីវកម្ម បានដាក់លក់ផលិតផលនៅក្នុងផ្សារទាំងនេះ ខណៈដែលផលិតផល របស់សហគ្រិនមួយចំនួន មិនទាន់បានចូលដាក់លក់នៅតាមផ្សារទំនើបៗនានា។ឯកឧត្តម បន្តថា ដូច្នេះតាមរយៈនៃការបង្កើតផ្សារនេះ គឺដើម្បីជួយដល់សហគ្រិនអាចលក់ផលិតផលរបស់ពួកគាត់បាន ក្រៅពីនេះ ផ្សារសមាគមខ្មែរក៏ជាកន្លែងជំនួបពាណិជ្ជកម្មផងដែរ ដើម្បីឱ្យម្ចាស់អាជីវកម្មជួបជុំផ្លាស់ប្តូរបទពិសោន៍ ការស្វែងរកដៃគូ សម្រាប់ការពង្រីកពាណិជ្ជកម្ម ដើម្បីជំរុញផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមកដូចជា៖ អ្នកដាំដុះផ្គត់ផ្គង់ឱ្យអ្នកកែច្នៃ និងអ្នកកែច្នៃចែកចាយទៅ លើទីផ្សារផ្សេងៗបន្ថែម។ ជុំវិញបញ្ហានេះ, សមាគមកំពុងមានផែនការ ពង្រីកផ្សារសមាគមខ្មែរនៅតាមបណ្តារាជធានី-ខេត្តបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់សហគ្រិនក្នុងស្រុក និងកសិករដែលជាអ្នកដាំដុះ ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើត ការកែច្នៃនៅនឹងកន្លែង និងការចូលរួមកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេសជាដើម។ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ថ្លែងបន្តថា ជុំវិញការលក់ដូរផ្សារសមាគមខ្មែរនេះ បច្ចុប្បន្នមានផលិតផលកែច្នៃនិងវេចខ្ចប់របស់សហគ្រិន ជាច្រើន បានកំពុងដាក់លក់នៅក្នុងផ្សារ ដោយទទួលបានគាំទ្រ និងកំពុងមានវឌ្ឍនភាពរីកចម្រើនគួរកត់ស្គាល់ ។ ទាក់ទិនបញ្ហានេះ ដែរ សមាគមក៏មានមហិច្ឆិតាពង្រីកផែនការសកម្មភាពរបស់ខ្លួនបន្ថែមទៀតដូចជា៖ ការបង្កើតសហគមន៍អ្នកដាំដុះ, សហគមន៍អ្នក ផលិត, និងសហគមន៍នាំចេញជាដើម ដើម្បីចូលរួមលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការនាំចេញ៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម លេង ផាលី អញ្ជើញជាអធិបតីប្រកាសបញ្ចូលសមាជិកថ្មី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យចេនឡា

2024/09/13 07:36:58 pm        132
ភ្នំពេញ ៖ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួនជាង៥០០នាក់ បន្ថែមទៀត ប្រចាំសាកលវិទ្យាល័យចេនឡា។​ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាកលវិទ្យាល័យចេនឡា ដោយមានការអញ្ជើញចូលរួមពីលោកស្រី Pan Ling នាយករងផ្នែកកិច្ចការប្រចាំតំបន់អាស៊ី និងអឺរ៉ុប ការិយាល័យកិច្ចការបរទេសនៃរដ្ឋាភិបាលប្រជាជនខេត្តជាំងស៊ូ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន និងអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ជាច្រើនរូប។លោកបណ្ឌិត អ៊ី លីម៉ា អនុប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី (សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យចេនឡា និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា) បានលើកឡើងថា ថ្ងៃនេះប្អូនៗនិស្សិត បានក្លាយខ្លួនជាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ ជាពិសេសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមជាមួយរាជរដ្ឋាភិបាលអស់រយៈពេលជាយូរលង់ណាស់មកហើយ និងមានគោលបំណងរួមតែមួយគត់ គឺដើម្បីលើកកម្ពស់សុខមាលភាពប្រជាជន នាំឲ្យមានកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។លោកស្រីវេជ្ជបណ្ឌិត Wang Xiuqin នាយករង និងជាប្រធានក្រុមគ្រូពេទ្យផ្នែកឱសថបុរាណចិន នៃមនី្ទរពេទ្យជាំងស៊ូ បានមានប្រសាសន៍ ចិន-កម្ពុជា មានប្រវតិ្តយូរអង្វែង។ ហើយខេត្តជាំងស៊ូ គឺជាខេត្តសេដ្ឋកិច្ចដ៏សំខាន់របស់ចិន ក្នុងឆ្នាំ២០២៣ GDP ខេត្តជាំងស៊ូ ជាប់ចំណាត់ថ្នាក់លេខ០២ ក្នុងសាធារណរដ្ឋប្រជាមានិតចិន ហើយខេត្តជាំងស៊ូ ក៏ជាខេត្តដែលមានធនធានវេជ្ជសាស្រ្តដ៏សំខាន់ផងដែរ។ ក្នុងប៉ុន្មានឆ្នាំមកនេះ ខេត្តជាំងស៊ូ និងព្រះរាជាណាចក្រកម្ពុជា បានអនុវត្តន៍កិច្ចសហប្រតិបតិ្តការ និងការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងស៊ីជម្រៅ ដូចជា៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនើបកម្ម កសិកម្ម ការអប់រំ ការថែទាំផ្នែកវេជ្ជសាស្រ្ត និងការផ្លាស់ប្តូរវប្បធម៌ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជម្រុញសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ឆ្លៀតក្នុងឱកាសនោះឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងរយៈពេលជាង១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៣ កញ្ញា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់នាក់) មាន២៨សាខា (ក្នុងនោះមានចំនួន២៥រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួនជិត២១០០លើក មានប្រជាពលរដ្ឋចូលរួមចំនួនជាង១៤លាននាក់ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរនាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ជិត៧០០លានដុល្លារ។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី៨ ដើម្បីជំរុញការផ្តល់មូលនិធិសុខាភិបាលសម្រាប់ប្រជាជនគន្លឹះ
08/26/2025 07:08 PM
លីបង់នឹងផ្តល់ផែនការនៅថ្ងៃទី ៣១ ខែសីហា ក្នុងការបញ្ចុះបញ្ចូលក្រុមហេសបូឡាឲ្យរំសាយអាវុធ
08/26/2025 07:08 PM
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យសហគ្រាសចាប់យកសេដ្ឋកិច្ចឌីជីថល ដើម្បីរួមចំណែកនៅឆ្នាំ២០២៩
08/26/2025 07:08 PM
អ៊ីរ៉ង់និយាយថា ការសម្រេចចិត្តរបស់អូស្រ្តាលីក្នុងការបណ្តេញឯកអគ្គរដ្ឋទូតរបស់ខ្លួនផ្តើមចេញពីកិច្ចការផ្ទៃក្នុង
08/26/2025 07:08 PM
អធិការបតីអាល្លឺម៉ង់៖ សម្ពាធបន្ថែមទៀតត្រូវការ បើសិនជាលោក Putinបដិសេធន៍ជំនួបជាមួយលោក Zelenskiy
08/26/2025 07:08 PM
រាជរដ្ឋាភិបាលកំពុងតាមដាន និងត្រៀមដាក់ចេញវិធានការ អំពីផលប៉ះពាល់នានាដែលកំពុងកើតឡើង
08/26/2025 06:08 PM
បេសកជនអាមេរិក៖ លីបង់នឹងរៀបចំផែនរំសាយអាវុធរបស់ក្រុមហេសបូឡា នៅថ្ងៃទី៣១ ខែសីហា
08/26/2025 06:08 PM
រដ្ឋមន្ត្រីបារាំងនឹងមិនច្រានចោលការមានការបោះឆ្នោតមុនអាណត្តិ ក្រោយការឆ្នោតផ្ដល់ទំនុកចិត្ត ចំពោះនាយករដ្ឋមន្ត្រី ស្ថិតក្នុងហានិភ័យ
08/26/2025 06:08 PM
អ្នករៀបចំ៖ ប្រទេសជាង ៧០ បញ្ជាក់ពីការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា ឆ្នាំ ២០២៥
08/26/2025 06:08 PM
កងទ័ពហ្ស៊កដានីស្ទាក់ចាប់បានបាឡុងជាច្រើនគ្រាប់ដែលផ្ទុកគ្រឿងញៀន នៅព្រំដែនភាគខាងកើតប្រទេសនេះ
08/26/2025 06:08 PM