កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ

2025/07/14 10:50:10 am        722
កំពង់ឆ្នាំង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) ។ ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ - សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិធីអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥ បានចារិក និងចង់ចាំ អំពីការតស៊ូ ពលិកម្មនៃការតស៊ូរបស់កងរាជអាវុធហត្ថ ក្នុងការការពារជាតិ បូរណភាពទឹកដី និងព្រះមហាក្សត្រ និងជួយសង្គ្រោះដល់ពលរដ្ឋក្នុងករណីគ្រោះមហន្តរាយនានាជាដើម។-សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ យើងឃើញសមិទ្ធផលនៅទីនេះ នៅថ្ងៃនេះ គឺជាការអស្ចារ្យ ប៉ុន្ដែបើយើងបានឃើញទីនេះ កាលពីដំណាក់កាលកសាងដំបូងប្រមាណ ១៥ឆ្នាំមុន គឺរឹតតែអស់អស្ចារ្យថែមទៀត ខណៈការកសាងទីនេះគឺមិនអាចកសាងឡើងបានដោយគ្មានចក្ខុវិស័យវែងឆ្ងាយនោះទេ។- សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ប្រទេសកម្ពុជា ធ្លាប់ទទួលរងការឈ្លានពានពីបរទេស និងរបបប្រល័យពូជសាសន៍ និងការលំបាក់ច្រើនមកហើយ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នកម្ពុជាកម្ពុជាបានងើបឡើងវិញស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានា។ ដូច្នេះកម្ពុជាចង់បានបំផុតគឺសន្ដិភាព មិនចង់មានជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ ប៉ុន្ដែគួរឱ្យសោកស្ដាយកាលពីថ្ងៃទី២៨ខែឧសភាកន្លងទៅប្រទេសថៃ បានឈ្លានពានលបលួចបាញ់ប្រហារយោធិនកម្ពុជាបណ្ដាលឱ្យបាត់បង់ជីវិត។-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តជំហរដដែលក្នុងការយកតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការឡេអេ ខណៈការយកសំណុំរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ ICJនេះ ដើម្បីបញ្ចប់ភាពស្រពេចស្រពិល។-សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បន្តបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។- សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ថា ថ្មីៗការប្រកាសជាឯកតោភាគីដោយមេដឹកនាំនយោបាយ និងកងទ័ពមួយថៃថា ប្រាសាទតាមាន់ធំនេះមិនមែនជាតំបន់ដែលមិនទាន់ដោះស្រាយ ដោយប្រើប្រាស់ផែនទីគូសដោយឯកតោភាគី រហូតទៅឈ្លោះជាមួយក្រុមហ៊ុនហ្គូហ្គលថែមទៀត គឺបានជាការប្រកាសជាផ្លូវការដោយឯកតោភគីរបស់ថៃ នៅទីតាំងតំបន់ជម្លោះទៅហើយ ដូច្នេះដើម្បីដោះស្រាយបញ្ហាគឺមានតែរកតួអង្គទី៣ គឺតុលាការអន្តរជាតិ។- ទាក់ទងការបិទព្រំដែនជាឯកតោភាគីរបស់ថៃ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាចង់ដោះស្រាយបំផុតលើបញ្ហានេះ ប៉ុន្ដែកម្ពុជាត្រូវការជំហរដោះស្រាយច្បាស់លាស់ ដោះស្រាយតែម្ដងគឺចប់សព្វគ្រប់ ប៉ុន្ដែ​កម្ពុជាមិនចង់លេងល្បែងបិទពួនជាមួយថៃនោះទេ។- សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា កម្ពុជាមានបីលក្ខខណ្ឌ ដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ ទីមួយ ភាគីថៃត្រូវប្រកាសបើកច្រកព្រំដែនមុនជាឯកតោភាគី, ពីរ ថៃត្រូវបើកម្ដងបើកគ្រប់ច្រកទាំងអស់ និងបី បើកឱ្យដូចស្ថានភាពមុនឱ្យដូចដើមវិញ។ ក្រោយមករយៈពេលប្រមាណ៥ម៉ោងកម្ពុជានឹងបើកវិញដូចដើម។- សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្រាប់ទៅភាគីថៃឱ្យគោរពសិទ្ធ កិច្ចព្រមព្រៀង និងបូរណភាពទឹកដីជាមួយគ្នា បញ្ឈប់ការបង្កហានិភ័យ និងជ្រៀតចូលមកតំបន់ព្រំដែនទីតាំងដែលថ្មី នាំឱ្យបង្កកម្ដៅកាន់តែខ្លាំង។- សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ថា ការធ្វើទំនើបកម្មវិស័យកងទ័ពមានបីយ៉ាង គឺទីមួយការធ្វើទំនើបកម្មរចនាសម្ព័ន្ធ, ទីពីរ ទំនើបកម្មការកសាងធនធានមនុស្ស និងទីបីការធ្វើទំនើបកម្មគ្រឿងបំពាក់, ឧបករណ៍បំពាក់។- សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ការកសាង និងធ្វើទំនើបកម្ម វិស័យយោធារបស់កម្ពុជា គឺមិនមែនដើម្បីទៅវាយយកទឹកដីនរណាទេ ប៉ុន្ដែដើម្បីការពារជាតិ និងបូរណភាពទឹកដីរបស់យើងពីការឈ្លានពានរបស់បរទេស។-សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ថា បច្ចុប្បន្ន នៅលើពិភពលោក គេមិនសូវបារម្ភពីការប្រើប្រាស់កងទ័ព ដើម្បីធ្វើសង្គ្រាមទេ ប៉ុន្ដែគេបារម្ភការប្រើមធ្យោបាយកូនកាត់ ឬចម្រុះ ដោយប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន ក្រុមអនាមិក វាយលុកចូលប្រព័ន្ធបច្ចេកវិទ្យា វ៉េបសាយ និងបង្កើតព័ត៌មានក្លែងក្លាយជាដើម។- សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឱ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការពិនិត្យមើល គោលការណ៍ពង្រឹងការជ្រើសរើសយោធាចារ្យថ្មី ហើយត្រូវកំណត់ឱ្យបានច្បាស់លាស់ ជ្រើសរើសយកយោធាចារ្យដែលច្បាស់លាស់។- សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឱ្យក្រសួងការពារជាតិ, អគ្គមេបញ្ជាការពិនិត្យមើលផងដែរ លើការជំរុញក្រុមស្រាវជ្រាវ និងទំនើបកម្ម លើទីចាត់ការហ្វឹកហ្វឺនកងទ័ព ខណៈបច្ចុប្បន្នបច្ចេកវិទ្យានៅលើពិភពលោក មានការទំនើប និងជឿនលឿនណាស់។- សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការពង្រឹងវិស័យយោធា សម្ដេចបានបញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់ចំនួនពីរ ក្នុងនោះមានច្បាប់ កាតព្វកិច្ចយោធាឆ្នាំ ២០០៦ ដែលត្រូវធ្វើរួចរាល់ និងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ខាងមុខ, ការធ្វើវិសោធនកម្មនេះដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ជាពិសេសការបំពេញ ពលទាហានថ្នាក់ក្រោមឱ្យបានគ្រប់គ្រប់គ្រាន់។ ទីពីរ ការធ្វើវិសោធនកម្មច្បាប់សោធន របស់យោធា។- សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ថា តាមរយៈការធ្វើវិសោធនកម្មច្បាប់ កាតព្វកិច្ច និងច្បាប់សោធន របស់យោធានឹងធ្វើឱ្យចំនួនកងទ័ពកម្ពុជាកើនឡើងកាន់តែច្រើន និងកាត់បន្ថយការចំណាយនៅលើវិស័យកងទ័ព។- សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ឆ្លងកាត់ការប្រឈមបញ្ហាថ្មីៗនេះ ធ្វើឱ្យកម្ពុជាឃើញកាន់តែច្បាស់នូវចំណុចខ្លាំង និងចំណុចដែលត្រូវពង្រឹងបន្ថែមលើវិស័យយោធា ហើយការពង្រឹងវិស័យការពារជាតិនេះ គឺត្រូវបន្តធ្វើជាបន្តបន្ទាប់មិនឈប់នោះទេ។

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យលើរបៀបវារៈចំនួន៤

2025/07/14 09:06:29 am        310
នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យលើរបៀបវារៈចំនួន៤ មានដូចខាងក្រោម៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។២-ពិនិត្យ និងសម្រេចលើសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។៣-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។៤-ផ្សេងៗ។

កសិករម្នាក់បានបាត់បង់ជីវិតក្នុងករណីផ្ទុះមីនតោន អំឡុងពេលភ្ជួរដីចម្ការនៅខេត្តបាត់ដំបង

2025/07/14 07:38:16 am        315
បាត់ដំបង៖ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់មីនតោន សំណល់សង្គ្រាម បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រឈ្មោះ ផុន សុភី ភេទប្រុស ដាច់ជើងម្ខាង និងបានស្លាប់នៅមន្ទីរពេទ្យខេត្តបាត់ដំបង និងខូចខាតត្រាក់ទ័រភ្ជួរដីទាំងស្រុង។គ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះកើតឡើង នៅពេលរូបលោក កំពុងតែភ្ជួរដីចម្ការរបស់គាត់៕

សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសមានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក

2025/07/13 07:41:52 pm        769
សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងស្រុះគ្នាថាមានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ លោក ទី វិសាលសិទ្ធិ គ្រូបច្ចេកទេសជំនាញអេឡិចត្រូនិចនៃវិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានថ្លែងដោយមោទនភាពថា ការចុះបញ្ជីនេះ គឺជាជោគជ័យថ្មីមួយរបស់កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបគួរត្រេកអរដែលពិភពលោកបានទទួលស្គាល់សោកនាដកម្មនៅកម្ពុជាកាលពីអតីតកាល និងសន្តិភាពនាពេលបច្ចុប្បន្ន។ លោក ទី វិសាលសិទ្ធិសង្កត់ធ្ងន់ថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ និងជាយុវជនម្នាក់នៃប្រទេសកម្ពុជា ខ្ញុំបាទពិតជាមានមោទកភាពណាស់ ដែលកម្ពុជាបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។ ក្រៅពីនេះ ឯកឧត្តម យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) មានប្រសាសន៍ថា បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្រ្តមួយ ដែលជួយឱ្យយើងយល់ដឹងអំពីអតីតកាលដ៏ឈឺចាប់នៃប្រទេសកម្ពុជា ប៉ុន្តែពេលបច្ចុប្បន្នទីតាំងទាំងនេះ មិនត្រឹមតែជាកន្លែង ដែលគេនឹកឃើញអំពីអតីតកាលទេ វាក៏ក្លាយជាទីកន្លែងបង្ហាញពីការផ្លាស់ប្តូរ និងការចងចាំ ដែលមានអត្ថន័យសម្រាប់សង្គម និងបានបង្ហាញពីយុត្តិធម៌ និងសន្តិភាពផងដែរ។ឯកឧត្តម យ៉ោក សុទ្ធី បញ្ជាក់ថា៖ «ខ្ញុំគិតថា ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មិនត្រឹមជាសញ្ញាណនៃការឈឺចាប់ទេ តែវាជាការរីកចម្រើននៃយុត្តិធម៌ នៃការចងចាំ នៃការួបរួមជាតិ និងសន្តិភាព។ វាជាបេតិកភណ្ឌរួមនៃមនុស្សជាតិទាំងមូល ដែលមានតម្លៃសំខាន់មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយៗ ហើយក៏ជាប្រវត្តិសាស្រ្តផងដែរ និងជាការទទួលស្គាល់របស់អន្តរជាតិ ដ៏មានអត្ថប្រយោជន៍ដ៏ជ្រាលជ្រៅបំផុត»។ ជាមួយគ្នានេះ ក្រៅពីមោទនភាព និងសេចក្តីត្រេកអរ កញ្ញា រីន រចនា អាយុ ២០ឆ្នាំ ដែលជានិសិ្សតនៃវិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីជាប្រមុខ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលបានប្រែក្លាយទីតាំងឧក្រិដ្ឋកម្មទៅជាកន្លែងផ្សះផ្សានិងសន្តិភាពដោយការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រនៃការចងចាំដល់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕

គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេស អបអរសាទរការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 07:19:24 pm        546
គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស បានអបអរសាទរការចុះ «បូជនីយដ្មានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ទុកជាមរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខទៀត។ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្លែងថា បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្ត្រមួយសម្រាប់ការយល់ដឹង អំពីអតីតភាពដ៏ឈឺចាប់របស់កម្ពុជា ហើយទីតាំងនេះ មានតួនាទីជាសក្សីរស់នៃអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានកើតឡើងក្រោមរបបខ្មែរក្រហម។ ទីតាំងទាំងនេះ មិនត្រឹមតែជាកន្លែងដែលគេនឹកឃើញពីអតីតកាលទេ ប៉ុន្តែពេលនេះទីតាំងនេះបានក្លាយជាទីកន្លែងបង្ហាញនូវការផ្លាស់ប្តូរ និងការចងចាំដោយមានអត្ថន័យសង្គម យុត្តិធម៌ និងសន្តិភាព។ឯកឧត្តមថ្លែងថា៖«ខ្ញុំគិតថា ការចុះបញ្ជីបូជនីយដ្ឋានចងចាំកម្ពុជា នៅក្នុងបេតិកភណ្ឌពិភពលោកមិនត្រឹមតែជាសញ្ញាណនៃអតីតកាលឈឺចាប់ទេ ប៉ុន្តែវាជាការរីកចម្រើននៃយុត្តិធម៌ នៃការចងចាំ នៃការរួបរួមជាតិនិងសន្តិភាព វាជាបេតិកភណ្ឌរួមសម្រាប់មនុស្សជាតិទាំងមូលដែលមានតម្លៃសំខាន់មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយៗ ក៏ជាប្រវត្តិសាស្ត្រផងដែរ ហើយការទទួលស្គាល់របស់អន្តរជាតិក៏មានអត្ថប្រយោជន៍យ៉ាងជ្រាលជ្រៅបំផុត»។ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ថ្លែងថា នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលប្រជាជនកម្ពុជាទាំងអស់គ្រប់ទិសទីត្រូវតែអបអរសាទរ និងបង្ហាញនូវសាមគ្គីភាព និងភាតរភាពឱ្យពិភពលោកឃើញថា កម្ពុជាពិតជាមានសមត្ថភាព មានធនធានមនុស្សគ្រប់គ្រាន់ ប្រជាជនមានការរួបរួម និងឯកភាពជាតិ ដែលនាំឱ្យកម្ពុជាអាចសម្រេចបានជោគជ័យនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍។ឯកឧត្តមថ្លែងថា៖«ក្នុងនាមវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយ និងមានមោទនភាពយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី រហូតកម្ពុជាអាចទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់នៅពេលនេះ»។ គួរបញ្ជាក់ថា ការចុះបូជនីយដ្មានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពនេះជាបេតិកភណ្ឌវប្បធម៌ទី៥ របស់កម្ពុជា ដែលត្រូវបានបញ្ចូលក្នុងបញ្ជីយូណេស្កូបន្ទាប់ពីតំបន់ រមណីយដ្ឋានអង្គរ(១៩៩២) តំបន់ប្រាសាទព្រះវិហារ(២០០៨) តំបន់ប្រាសាទសំបូរព្រៃគុក(២០១៧) និង តំបន់ប្រាសាទកោះកេរ(២០២៣)៕

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេសអបអរសាទរការចុះ បូជនីយដ្ឋាន​ចងចាំ​នៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 07:09:35 pm        493
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនៅទូទាំងប្រទេស នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកជាដើម ដើម្បីអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ជាមួយការអបអរសាទរនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរាជធានីភ្នំពេញ បានរៀបចំពិធីនេះយ៉ាងអធិកអធមនៅទីតាំងមន្ទីររបស់ខ្លួន ខណៈមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ខេត្តក៏បានរៀបចំអបអរសាទរនៅទីតាំងមន្ទីររបស់ខ្លួនផងដែរ។ លោក អេង សុវិចិត្រ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ ថ្លែងថា ការចុះបញ្ជីបូជនីយដ្ឋាននេះ គឺជាអនុភាព១ទៀតនៃកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដែលជាមោទនភាពជាតិ គួរឱ្យស្ងើចសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។លោកថ្លែងថា៖«មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិដែលកើតចេញពីការបន្តវេននៃវរជនខ្មែរជំនាន់ក្រោយ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ស្មារតីសាមគ្គីរួបរួមជាតិខ្មែរតែមួយ»។គួររំលឹកថា បូជនីយដ្ឋានចងចាំនៃកម្ពុជា រួមមានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣ ត្រូវបានគណៈកម្មា ធិការបេតិកភណ្ឌពិភពលោក សម្រេចចុះបញ្ជីក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើសុំជាផ្លូវការ ដោយរាជរដ្ឋភិបាលកម្ពុជាកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រោមការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត

2025/07/13 06:25:03 pm        1414
ត្បូងឃ្មុំ៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ និង តាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ចាម បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការ​ឃាត់​ខ្លួន​ក្មេង​ទំនើង​ចំនួន ០៣នាក់ ពាក់ព័ន្ធករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (បង្ហោះនៅលើ​បណ្តាញ​សង្គមTik Tok) មកកាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ​ដើម្បី​ធ្វើ​ការ​សាក​សួរ​តាម​នីតិវិធី​។ក្មេងទំនើងទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព យកអាវដៃវែង​ចំនួន​០២ចងភ្ជាប់គ្នា ដោយយកចុងដៃអាវម្ខាងចងជាប់នឹងបង្គោលដែលដាំលើដងផ្លូវ ហើយ​យក​ចុង​ដៃ​អាវម្ខាងទៀតទៅចងជាប់នឹងជង្អើម៉ូតូខាងក្រោយ ជិះម៉ូតូទៅមុខ ព្រមទាំធ្វើការ​ថត​វីដេ​អូ​បង្ហោះ​នៅ​លើបណ្តាញសង្គម Tik Tok កាលពិថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចំណុច​លើ​ផ្លូវ​កៅ​ស៊ូ ស្ថិតក្នុងភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពិតប្រាកមែន។ ដោ​យ​មានមតិដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ព្រមទាំងមានការឯកភាពពី តំណាង​អយ្យការ​អម​សាលា​ដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី សមត្ថកិច្ច​ជំនាញ បានអោយក្មេងទំនើងទាំង០៣នាក់ ថតវីដេអូសុំ​ទោស​ជា​សាធារណៈ​បង្ហោះ​នៅ​បណ្ដាញ​សង្គម​ ហ្វេសប៊ុក និង តិកតុក និងបានធ្វើកិច្ចសន្យាអប់រំ ណែនាំ ដោយមាន​ការ​ធានា​ពី​អាណា​ព្យាបាល របស់យុវជនទាំង០៣នាក់ ខាងលើ ដើម្បីអប់រំនៅមូលដ្ឋានបន្ត៕

សហជីពតំណាងឱ្យកម្មករ កម្មការិនីនៅទូទាំងប្រទេសរីករាយ មានមោទនភាព និងស្ញប់ស្ញែងចំពោះរាជរដ្ឋាភិបាលដែលចុះទីតាំងឧក្រិដ្ឋកម្មទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 06:04:42 pm        718
សហជីពតំណាងឱ្យកម្មករ កម្មការិនីនៅទូទាំងប្រទេស បានបង្ហាញក្តីរីករាយ មានមោទនភាព និងស្ងប់ស្ញែងយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងនិងសម្រេចបាន ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់ថា នេះជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលបានដាក់បញ្ចូលទីតាំងចំនួន៣ គឺជាទីតាំងឧក្រិដ្ឋកម្មបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនេះគឺជាការនាំយកនូវយុត្តិធម៌ថ្មីបន្ថែមទៀតជូនដល់ពលរដ្ឋកម្ពុជា ដែលធ្លាប់ទទួលរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបបប៉ុលពតដែលត្រូវបានរំដោះនៅឆ្នាំ១៩៧៩កន្លងមកនេះ។លោកថ្លែងថា៖«យើងពិតជារីករាយ ហើយសាទរ ត្រេកអរ ហើយក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងនាំយកតំបន់ប្រវត្តិសាស្រ្តដ៏ជូរចត់របស់កម្ពុជា ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា កម្ពុជាធ្លាប់មានរបបខ្មៅងងឹត របបប្រល័យពូជសាសន៍ ហើយរបបទនេះត្រូវបានរំដោះបានដោយជោគជ័យ ដោយប្រមុខដឹកនាំគណបក្សប្រជាជន ជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន តែម្តង»។ទន្ទឹមគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ អបអរសាទរ ស្ញប់ស្អែងចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំសម្រេចកិច្ចការងារនេះដោយជោគជ័យ។លោកថ្លែងថា៖«ខ្ញុំតំណាងឱ្យបងប្អូនសមាជិក សមាជិកា នៃសម្ព័ន្ធសហជីពជាតិទាំងអស់សូមចូលរួមអបអរសាទរ និងមានមោទកភាពបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដាក់បញ្ចូលទីតាំងឧក្រិដ្ឋកម្មទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដូចច្នេះ ខ្ញុំមានមោនភាព និងសូមកោតសរសើរ និងស្ញប់ស្ញែងបំផុត ចំពោះការយកចិត្តទុកដាក់ទៅលើការចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកនូវទីតាំងឧក្រិដ្ឋកម្មទាំង៣ ដែលទើបទទួលបានក្នុងពេលថ្មីៗនេះ»។ ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង និងអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសដែលបានចុះបញ្ជីបូជនីយដ្ឋានកម្ពុជាពីទីតាំងឧក្រិដ្ឋកម្ម មកជាមជ្ឈមណ្ឌលផ្សះផ្សាសន្តិភាពក្នុងបេតិកភណ្ឌពិភពលោក។លោកថ្លែងថា៖«ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតក្នុងឱកាសនៃការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សាសន្តិភាពរួមមាន អតីតមន្ទីរឃុំឃាំង ម១៣ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១១ កក្កដា ២០២៥ នឹងក្លាយជាកាលបរិច្ឆេទចងចាំប្រវត្តិសាស្ត្រ និងមានសារសំខាន់បន្ថែមទៀតសម្រាប់ជាតិ និងប្រជាជន»។ចំណែក លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា ការដាក់ទីតាំងទាំង៣ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺជាការបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាទម្រាំមានថ្ងៃនេះ ឆ្លងកាត់ទុក្ខសោកវេទនានិងការលំបាករាប់មិនអស់។ លោកបញ្ជាក់ថា៖«យើងពិតជារំភើបរីករាយត្រេកអរក្រៃលែង ដើម្បីជាការរំលឹកមួយថា ខ្មែរទម្រាំតែបានថ្ងៃនេះគឺឆ្លងកាត់ការលំបាកច្រើនណាស់ វេទនាណាស់ ជីវិតត្រូវបានបាត់បង់ជាច្រើន គ្រួសារប្តីប្រពន្ធកូនចៅម្តាយឪពុកត្រូវបានព្រាត់ប្រាស់គ្នា នេះហើយជាអ្វីដែលខ្មែរមិនអាចបំភ្លេចបាន ហើយការចុះបញ្ជីទីតាំងឧក្រិដ្ឋកម្មនេះ ទៅជាកន្លែងផ្សះផ្សា និងសន្តិភាពនេះ គឺពិតជាមានមោទនភាពខ្លាំង និងស្ញប់ស្ញែងណាស់ទៅដល់រាជរដ្ឋាភិបាល»។គួរបញ្ជាក់ថា អង្គការយូណេស្កូបានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ទីតាំងទាំង៣រួមមានទី១ អតីតមន្ទីរឃុំឃាំង១៣ ស្ថិតនៅចន្លោះខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ទី២ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ និងទី៣ មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក នៅរាជធានីភ្នំពេញ៕

ឯកឧត្តម ទី នរិន្ទ អញ្ជើ្ជញជួបសំណេះសំណាល​ជាមួយក​ម្មករ​-កម្មការិនី​ប្រមាណ ៥០០នាក់​ក្នុង​ឃុំត្រពាំងជង

2025/07/13 05:46:16 pm        730
ពោធិ៍សាត់ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារចុះជួយឃុំត្រពាំងជង បានរៀប​ចំ​ពិធី​សំណេះសំណាល និងអាហាសាមគ្គីជូនដល់ កម្មករ កម្មការិនី រួម​និង​យុវជន​ក្រៅ​ប្រព័ន្ធ​សរុប​ប្រមាណ ៥០០នាក់ ដែលរស់នៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុម​ការ​ងារ​គណ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយមូលដ្ឋានស្រុកបាកាន និងដោយមានការចូលរួមពីលោកអភិបាលស្រុក ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារតាមបណ្តាឃុំទាំង៩ក្នុងស្រុកបាកាន ។ ជាកិច្ចស្វាគមន៍ ឯកឧត្តម អ៊ឹង ឌីប៉ូឡា ប្រធានក្រុមការងារចុះជួយឃុំត្រពាំងជង បានជម្រាប​ជូន​ថា បងប្អូនកម្មករ កម្មការិនី អញ្ជើញចូល​រួម​ក្នុង​ពេល​នេះ​ភាគ​ច្រើន​គឺ​កំពុង​បម្រើ​ការងារ​នៅ​រោង​ចក្រ​កាត់​ដេរសម្លៀកបំពាក់ស្ថិត ក្នុងស្រុកបាកាននេះផ្ទាល់ និងមួយចំនួនតូច​កំពុង​បម្រើ​ការងារ​ក្នុង​រោង​ចក្រកាត់ដេរសម្លៀកបំពាក់ក្នុងស្រុកក្រគរ ។ ហើយដោយមានការយកចិត្តទុកដាក់ចំពោះ បង​ប្អូនកម្មករ កម្មការិនី រួមនិងយុវជនក្រៅប្រព័ន្ធ ក្រុមការងា​រ​ចុះជួ​យ​ឃុំ​ត្រពាំង​ជង​បាន​រៀប​ចំ​ការ​ជួប​ជុំ​នេះឡើ​ង ក្នុងគោលបំណងស្វែងយល់ពីអំពីសុខនិងទុក្ខ របស់បងប្អូន ដោយមានរៀបចំ​អាហារ​សាមគ្គី និងសម្ភារៈម្នាក់១ឃីតជូន បងប្អូនទាំង៥០០នាក់ផងដែរ ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាក​សួរ​សុខទុ​ក្ខ ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ជូនចំពោះបងប្អូនកម្មករ កម្មការិនី និង​យុវជ​ន​ក្រៅ​ប្រព័ន្ធ​ក្នុងឃុំត្រពាំងជង ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានជម្រាបជូនផងដែរ អំពីស​ភាពការណ៍​អន្តរជាតិ និងសភាពការណ៍ក្នុងប្រទេសជាពិសេសគឺ ភាពតាន​តឹង​នៅ​តាម​ព្រំដែន​កម្ពុជា -ថៃ។ ឯកឧត្តមបណ្ឌិត សូមឲ្យបងប្អូន​បន្ត​ការ​ជឿ​ជាក់​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងការការពារ​បូរណ​ភាព​ទឹក​ដី​មិន​ឲ្យសត្រូវណាឈ្លានពានជាដាច់ខាត ។ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានលើកឡើងបន្តថា ដោយ​ទទួលបានការចាត់តាំងពីគណបក្សប្រជាជនកម្ពុជា ក្រុមការងារចុះជួយស្រុកបាកាន តែង​តែ​យក​ចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កសាងនៅគ្រប់មូលដ្ឋាន ជាក់ស្តែង​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ កម្មការិនី និងយុវជនក្រៅប្រព័ន្ធក្នុងឃុំត្រពាំងជង គឺ​ទទួល​បានការយកចិត្តទុកដាក់ទាំងផ្នែកជីវភាព ផ្នែកសុខមាលភាព ការអប់រំ និងសន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈជាដើមពីក្រុមការងារចុះជួយឃុំត្រពាំងជង ដឹកនាំដោយឯកឧត្តម អ៊ឹង ឌីប៉ូឡា បន្ថែមលើនេះក៏មានក្រុមការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ដឹកនាំដោយឯកឧត្តម ពុំ ចន្ថា សម្រាប់ជួយប្អូនកម្មករ កម្មការិនី និងយុវជនក្រៅប្រព័ន្ធ ពាក់ព័ន្ធការប្រឹក្សាផ្លូវច្បាប់ និង​អត្ថ​ប្រយោជន៍ដែលបងប្អូនត្រូវទទួលបានពីរាជរដ្ឋាភិបាលដូចជាប័ណ ប.ស.ស ជាដើម ៕

ចលនាមហាជនចូលរួមថវិកាគាំទ្រយ៉ាងផុសផុលរៀបចំមហាសន្និបាតវិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធជនកម្ពុជាទូទាំងប្រទេស បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់​ចំពោះ​អតីតយុទ្ធជន​ដែល​បាន​ធ្វើ​ពលិកម្ម​ក្នុង​បុព្វ​ហេតុជាតិ មាតុភូមិ

2025/07/13 05:32:29 pm        609
ក្រោយពីមានការបំផុសចលនាមហាជន ត្រៀមរៀបចំ​មហា​សន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធ​ជនកម្ពុជានៅទូទាំងប្រទេស ក្រោមអធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម នឹង​ប្រព្រឹត្ត​ទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ បណ្តាថ្នាក់ដឹកនាំ រួមមាន៖ សមាជិក-សមាជិកា នៃព្រឹទ្ធសភា, រដ្ឋសភា, រាជរដ្ឋាភិបាល, ឯកឧត្តម-លោកជំទាវ ជារដ្ឋមន្រ្តីក្រសួង-ស្ថាប័ន, ថ្នាក់ដឹកនាំចំណុះកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសប្បុរសជនជាច្រើននាក់ បាន​ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនសម្រាប់គាំទ្រដល់មហាសន្និបាតវិសាមញ្ញជាបន្តបន្ទាប់។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាន​ចាត់​ទុក​ការ​ឧបត្ថម្ភគាំទ្ររបស់សប្បុរសជននេពេលនេះ ជាចលនាមហា​សមាន​ចិត្ត​ដឹង​គុណបំ​ណាច់​ជ្រាល​ជ្រៅ​ចំពោះ​អតីតយុទ្ធជន ដែលបានធ្វើពលិកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអំពាវនាវ​ដល់​សប្បុរស​ជន​បន្ត​ចូល​រួម​ឧបត្ថម្ភ​ថវិកា​គាំទ្រ​ដល់​សមាគម​អតីតយុទ្ធជនកម្ពុជាបន្ថែមទៀត ដើម្បីរៀបចំមហាសន្និបាត​វិសាមញ្ញ​ទូទាំង​ប្រទេស​នេះ​ឱ្យ​បាន​កាន់តែមហោឡារិក។សូមជម្រាបជូនថា មហាសន្និបាតវិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ដែលរៀចំធ្វើឡើងនាចុងខែកក្កដាឆាប់ៗខាងមុខនេះ ក្នុងគោលបំណង ៣សំខាន់ៗ រួមមាន៖ ទី១ បូកសរុបលទ្ធផលការងាររយៈពេល ១០ឆ្នាំរបស់សមាគម, ទី២ កែ​សម្រួល​និមិត្ត​សញ្ញា​សមាគម និងឈ្មោះសមាគម ដោយផ្លាស់ប្តូរពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជា សមាគម​អតីតតយុទ្ធជន និងនិវត្តជនកម្ពុជា និងទី៣ ការធ្វើវិសោធនកម្មលក្ខន្តិកៈ ដើម្បី​បញ្ជូល​និវត្ត​ជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM