សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ព័ត៌មានជាតិ

សម្ដេចធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

2025/07/07 04:19:12 pm        67
​នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។​

ក្រសួងប្រៃសណីយ៍ បដិសេធការចោទប្រកាន់របស់ថៃថាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ

2025/07/07 03:43:42 pm        309
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃនេះ បានចេញសេចក្ដីប្រកាសជម្រាបជូន​សាធារ ណជនថា ក.ប.ទ. បានសង្កេតឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមថៃនូវព័ត៌មានដែលចោទ ថាកម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង វាយប្រហារ​ទៅ​លើស្ថាប័នមួយចំនួន របស់ថៃ។ក.ប.ទ. សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានទំនាក់ទំនង​ជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។ ក.ប.ទ. យល់​ឃើញថាការចោទប្រកាន់នេះ ជាចេត នាអាក្រក់របស់ថៃដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។ ផ្ទុយទៅវិញ (ក.ប.ទ.) ក៏បានសង្កេតឃើញថាក្រុមចោរបច្ចេកវិទ្យា (Hacker) ថៃ ឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជាស្ទើតែទាំងអស់ ក្នុងរយៈ ពេលពីរសប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និងទទួលរងការប៉ះ ពាល់តិចតួច។អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើព័ត៌មានមិនពិតដែលផ្សព្វផ្សាយលើបណ្តាញសង្គម ៕

គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួន៧គម្រោង មានទុនវិនិយោគ ១២៣លានដុល្លារ

2025/07/07 03:33:18 pm        261
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ និងពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគលើ វិស័យឧស្សាហកម្មមានចំនួនច្រើនជាងគេ។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥​នេះ បានដឹកនាំកិច្ចប្រជុំ ច្រកចេញចូលតែមួយ ដើម្បីពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជី​គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំនួន ៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាមេរិក ដោយគម្រោងទាំងនោះនិងអាចបង្កើតការងារបានចំនួនប្រមាណ ២ ពាន់ កន្លែង បន្ថែមលើកម្លាំងពលកម្មដែលមានស្រាប់។ជុំវិញគម្រោងដែលបានស្នើចុះបញ្ជីខាងលើនេះ ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មចំនួន៥ គម្រោងរួមមាន៖ ការ បង្កើតរោងចក្រផលិតគ្រឿងសង្ហារិម និងគ្រឿងបង្គុំសង្ហារិម, ផលិតសម្ភារៈផ្ទះបាយពីប្លាស្ទិក និងលោហធាតុ, ផលិតឧបករណ៍លើក ដាក់ ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំពីលោហធាតុ និងពីប្លាស្ទិក, ផលិតសម្ភារៈបរិក្ខារអគ្គិសនី និងគ្រឿងអគ្គិសនីសម្រាប់ប្រើ ប្រាស់ក្នុងផ្ទះ) វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១ គម្រោង (កែច្នៃជ័រកៅស៊ូ) និងវិស័យទេសចរណ៍ចំនួន ១ គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២២៧បន្ទប់)។សូមបញ្ជាក់ថា ទាក់ទិនការខាងលើនេះ ក្រុមហ៊ុនបានជ្រើសរើសយកទីតាំងវិនិយោគនៅតំបន់ផ្សេងៗគ្នារួមមាន៖ គម្រោងវិនិយោគ នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការបទេសកម្ពុជាបញ្ជាក់៤ចំណុចទៅក្រសួងការបរទេសថៃដែលធ្វើសេចក្តីថ្លែងការណ៍ខុសពីការពិតទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងបំពាន MoU 2000

2025/07/07 03:27:55 pm        335
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ចំនួន៤ចំណុចទៅក្រសួងកប្រទេសថៃ ដែលបានធ្វើថ្លែងការណ៍ខុសពីការពិតចេញ ទាក់ទងនឹងជម្លោះព្រំដែន កម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា៖១.កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈនៃការ យោគយល់គ្នាឆ្នាំ២០០០។ ការប្រតិបត្តិរបស់កម្ពុជាពាក់ពន្ធ័នឹងបញ្ហាព្រំដែននេះ ផ្អែកលើភាពស្មោះត្រង់ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្នុងការអនុវត្តសន្ធិសញ្ញា និងគោលការណ៍សមភាពអធិបតេយ្យ និងការដោះស្រាយ វិវាទដោយសន្តិវិធី ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។២. ជាការចាំបាច់ដែលត្រូវគូសបញ្ជាក់ថា ប្រទេសថៃបានខកខានម្តងហើយម្តងទៀតក្នុងការបំពេញកាតព្វកិច្ច ស្នូលរបស់ខ្លួនក្រោម MoU 2000 ជាពិសេសលើមាត្រា១ ដែលបញ្ជាក់យ៉ាងច្បាស់ថា ផែនទីផលិតដោយ គណៈកម្មការបារាំង-សៀមសម្រាប់ខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម គឺជាមូលដ្ឋានសម្រាប់ការ កំណត់ព្រំដែននៃប្រទេសកម្ពុជា និងថៃ។ តែផ្ទុយពីការប្តេជ្ញាចិត្តចំពោះចំណងកាតព្វកិច្ចនេះ ថៃបានបន្តទទូចប្រើប្រាស់ និងបានប្រើប្រាស់ផែនទីគូសដោយឯកតោភាគី ដើម្បីទាមទារទឹកដី និងទន្ទ្រានចូល ទឹកដីកម្ពុជា។ ទង្វើទាំងនេះគឺជាការបំពានលើច្បាប់អន្តរជាតិ និង MoU 2000 ដែលនៅតែជាចំណង កាតព្វកិច្ចតាមច្បាប់របស់រដ្ឋទាំងពីរ។៣. ការសម្រេចរបស់កម្ពុជា ក្នុងការបញ្ជូនវិវាទទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការថ្លឹងថ្លែងផ្អែកលើមូលដ្ឋានច្បាប់ និងជាការឆ្លើយតបដោយសន្តិវិធីចំពោះការបន្តរំលោភលើ MoU 2000 ដោយភាគីថៃ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ អំពើញុះញង់ និងការបង្ហាញពីកង្វះឆន្ទៈក្នុងការគោរពក្របខណ្ឌដែលបានឯកភាពគ្នា សម្រាប់ការងារខណ្ឌសីមាព្រំដែនរួម។ តុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នតុលាការស្នូលរបស់អង្គការសហប្រជាជាតិ គឺជាវេទិកាដែលមានការទទួលស្គាល់ និងស្របច្បាប់សម្រាប់ការវិនិច្ឆ័យលើវិវាទផ្លូវច្បាប់អន្តរជាតិ រួមទាំងបញ្ហាព្រំដែន ជាពិសេសលើករណីដែលយន្តការទ្វេភាគីបានជាបានជួបគាំងដោយសារតែការរំលោភជាបន្តបន្ទាប់លើ MoU 2000ដោយភាគីម្ខាង។ ៤. ហេតុនេះ កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃគោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញា រួមទាំងក្នុង MoU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តជាក់ស្តែង និងចូលរួម ដោយស្ថាបនាក្នុងការដោះស្រាយវិវាទតាមសន្តិវិធីរួមទាំងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមាន ការទទួលស្គាល់ថាជាយន្តការច្បាប់អន្តរជាតិ៕

ខេត្តចំនួន៤នៅភូមិភាគឦសាន នឹងក្លាយជាខេត្តសក្តានុពល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល

2025/07/07 03:21:34 pm        390
អាជ្ញាធរនៅភូមិភាគឦសាន មានក្តីរំពឹងខ្ពស់ អំពីការរីកចម្រើននៅតាមតំបន់របស់ខ្លួន តាមរយៈការ​​ស្រូបយកការវិនិយោគទៅ បណ្ដាក់ទុនថ្មីៗបន្ថែម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងជំរុញខេត្តទាំង ៤ នៅតំបន់ភាគឦសាន ឲ្យក្លាយទៅជាខេត្តមានសក្តានុពល​នៅក្នុងវិស័យសេដ្ឋកិច្ច។លោក ហេង សាវឿន អភិបាលនៃគណៈអភិបាលស្រុកវើនសៃ ខេត្តរតនគីរី លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ សារព័ត៌មាន ស្តីពីជំរុញការវិនិយោគក្នុងភូមិភាគឦសានរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នេះថា ស្រុកវើនសៃគឺជា ស្រុកមួយស្ថិតនៅក្នុងតំបន់ខ្ពង់​រាប ក្នុងនោះប្រជាកសិករភាគច្រើនធ្វើស្រែនិងចម្ការ ជាពិសេសការដាំដុះស្វាយចន្ទីរជាដើម ក្រៅពីនេះ ស្រុកក៏ទទួលបានក្រុមហ៊ុនវិនិយោគលើការដាំដុះកៅស៊ូផងដែរ នៅលើផ្ទៃដីប្រមាណជាង៧ ពាន់ហិចតា ដែលដំណាំទាំងនេះគឺជា ប្រភេទដំណាំសក្តានុពល ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកខ្ពស់ ដើម្បីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញ ជាក់ស្តែងប្រភេទដំណាំ​ទាំង៣ខាងនេះ បានកំពុងចូលរួមគាំដល់កំណើននៃការនាំចេញកសិផលរបស់កម្ពុជា។លោក បន្តថា ជុំវិញខេត្តកាអភិវឌ្ឍខេត្តនៅភូមិភាគឦសាននេះ ជាពិសេសខេត្តរតនគីរី គឺជាខេត្តសក្តានុពលមួយ ដោយមាន ហេដ្ឋារចនាសម្ព័ន្ធគ្របដណ្តប់ស្ទើរគ្រប់បែបយ៉ាង បម្រើដល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ពោលគឺមានភាពអំណោយផល គ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍​វិស័យកសិកម្ម កសិ-ឧស្សាហកម្មជា រោងចក្រ សហគ្រាសជាដើម ជាក់ស្តែងគម្រោងជំរុញអភិវឌ្ឍ នៅភូមិភាគឦសាននេះ រាជរដ្ឋាភិបាលបានកំពុងដើរលើផ្លូវត្រូវ និងក៏ជាការ បង្ហាញឱ្យឃើញ​អំពីការយកចិត្តទុកដាក់បំផុតរបស់ប្រមុខ រាជរដ្ឋាភិបាល នៃគម្រោងជំរុញអភិវឌ្ឍខេត្តទាំង៤ ឱ្យក្លាយទៅជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់ ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាជនដូចជា តាមរយៈការទទួលបាននូវចំណេះជំនាញ ការទទួលបានការងារ និងប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចគ្រួសារជាដើម។សូមបញ្ជាក់ថា ទាក់ទងការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាននេះ រាជរដ្ឋាភិបាល​បានដាក់ចេញនូវនីតិវិធីមួយ ចំនួនដូចជា ការកំណត់ច្រកចេញចូលតែមួយ ក្នុងការទទួលពាក្យ​ស្នើ​ពីវិស័យឯកជន, ពិនិត្យវាយតម្លៃ និងផ្តល់គោលការណ៍លើកទឹក ចិត្តជូនវិស័យឯកជន និង​ផ្តល់ការប្រឹក្សាយោបល់អំពីកម្មវិធីពិសេស ដោះស្រាយផលលំបាក និងសំណូមពរជាក់ស្តែង​ផ្សេង​ៗ​របស់ ម្ចាស់គម្រោង លើវិធានការដែលមានចែងស្រាប់ក្នុងកម្មវិធីពិសេស ដោយប្រកាន់ខ្ជាប់​នូវការដោះស្រាយ និងការអនុវត្តការងាររួមគ្នា ជាកញ្ចប់ ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅធានាប្រសិទ្ធភាព និងតម្លាភាព នៃការអនុវត្តការងារជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី អញ្ជើញចុះពិនិត្យស្ថានភាព នៅតាមមណ្ឌលសុខភាព ចំនួន៥ ក្នុងខេត្តប៉ៃលិន ដើម្បីពង្រឹង និងត្រៀមជួយសង្គ្រោះ និងថែទាំសុខភាពប្រជាពលរដ្ឋ តាមព្រំដែន

2025/07/07 02:53:52 pm        74
ព្រះវិហារ ៖ ដោយទទួលបានការណែនាំចង្អុលបង្ហាញពីលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៅតាមមណ្ឌលសុខភាពចំនួន០៥ ក្នុងខេត្តប៉ៃលិន ដោយចែកជាបីតំបន់ផ្សេងៗគ្នា គឺ៖ មណ្ឌលសុខភាពជាប់ព្រំដែន (មណ្ឌលសុខភាពផ្សារព្រំ) មណ្ឌលសុខភាពជិតព្រំដែន (មណ្ឌលសុខភាពភ្នំស្ពង់ អូរច្រាល និងសួនកុមារ) និងមណ្ឌលសុខភាពក្នុងតំបន់ទីទួលសុវត្ថិភាព(មណ្ឌលសុខភាពអូរច្រាល និងបរយ៉ាខា) រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៥។ប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះបេសកកម្មនេះ ក្នុងគោលបំណងពង្រឹង និងត្រៀមលក្ខណៈជាស្រេចដើម្បីជួយសង្គ្រោះ និងថែទាំសុខភាពបងប្អូនប្រជាពលរដ្ឋ តាមបណ្តោយព្រំដែន ដោយពិនិត្យទៅលើ៖ ស្ថានភាពភូមិសាស្រ្តមណ្ឌលសុខភាព ស្ថានភាពបុគ្គលិក សម្ភារៈបរិក្ខា ឱសថ និងប្រព័ន្ធសេវាបញ្ជូន។ ឯកឧត្តមសាស្ត្រាចារ្យជំនួយ ប៉ិច សុធី បានសង្គេតឃើញថាមណ្ឌលសុខភាពទាំងអស់ មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ បុគ្គលិក៨ ទៅ៩នាក់ ចំណែកសម្ភារៈបរិក្ខារឱសថ មានតាមស្តង់ដារ MPA ។ ប្រព័ន្ធបញ្ជូនមានរថយន្តគិលានសង្គ្រោះ និងមានការសហការជាមួយមន្ទីរពេទ្យបង្អែក ក្នុងករណីមានតម្រូវការបន្ទាន់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ ក្នុងការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ហើយបានផ្តល់អនុសាសន៍មួយចំនួនក្នុងការត្រៀមលក្ខណៈក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុតាមបណ្តោយព្រំដែន ជាពិសេសលើផ្នែកសេវាព្យាបាល សង្រ្គោះបឋម វះកាត់តូច របួស និង សេវាផ្សេងៗទៀត៕  អត្ថបទ រដ្ឋា

ក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើតដើម្បីលើកកម្ពស់គុណភាពសេវាសុខភាពមាតា និងទារកនៅកម្ពុជា

2025/07/07 02:43:27 pm        283
ភ្នំពេញ ៖ ក្រសួងសុខាភិបាល តាមរយៈមជ្ឈមណ្ឌលជាតិគាំពារមាតាទារក និងមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការគាំទ្រថវិកានិងបច្ចេកទេសពីអង្គការUNFPA និងរដ្ឋាភិបាលអូស្រ្តាលី បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់មន្ទីរពេទ្យជាតិទំាងបួន ដូចជា៖ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យតេជោសន្តិភាព មន្ទីរពេទ្យជ័យវវ្ម័នទី៧ និងមន្ទីរពេទ្យកុមារជាតិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់មន្ទីរពេទ្យជាតិ ទាំង៤ ឱ្យកាន់តែប្រសើរសំដៅចូលរួមពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក និងលើកកម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជា។​វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកស្រី Tegan Park លេខាទី១ ស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ប្រចាំប្រទេសកម្ពុជា និងលោក លោកស្រី ដែលជាគ្រូបង្គោលថ្នាក់ជាតិ មន្ទីរពេទ្យជាតិទាំង៤ តំណាងអង្គការដៃគូអភិវឌ្ឍន៍ WHO និង UNICEFនិង ដៃគូអភិវឌ្ឍសុខាភិបាលទាំងអស់, នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ។លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប សម្រាប់មន្ទីរពេទ្យជាតិនេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីជំរុញការយល់ដឹង និងពង្រឹង សមត្ថភាពរបស់សិក្ខាកាមផ្នែកសុខាភិបាល ដែលជាអ្នកជួបប្រទះ និងដោះស្រាយបញ្ហាសុខភាព សាធារណៈពិសេសបញ្ហាមរណភាពមាតា និងទារកជុំវិញកំណើតនៅក្នុងប្រទេសកម្ពុជា ព្រោះថាបញ្ហាមរណភាពស្ត្រីមានផ្ទៃពោះ និងទារក គឺជាបញ្ហាសុខាភិបាលសាធារណៈដ៏ធ្ងន់ធ្ងរមួយ ដែលទាមទារឱ្យយើងមានការសហការយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកមូលហេតុ និងអនុវត្តវិធាន ការណ៍ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយបញ្ហានេះ។ លោកសាស្ត្រាចារ្យរង បានបន្តថា ការជឿជាក់លើសមត្ថភាព និងឆន្ទៈរបស់យើងទាំងអស់គ្នា ជាពិសេសតាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងជាដំណើរដ៏សំខាន់មួយ ក្នុងការបង្កើនចំណេះដឹង ការចែករំលែកបទពិសោធន៍ និងការច្នៃប្រឌិតវិធីសាស្ត្រថ្មីៗ ក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលរបស់យើងឱ្យកាន់តែប្រសើរឡើង។ លោកសាស្ត្រាចារ្យរង លូ លីឃាង មានជំនឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ការអភិវឌ្ឍ សេវាសុខាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកនៅកម្ពុជា។ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ភាពជោគជ័យនៃអនុវត្តប្រព័ន្ធ MPDSR ទៅដល់ថ្នាក់រាជធានី-ខេត្ត និងមូលដ្ឋានសុខាភិបាលរាជធានី-ខេត្ត និងស្រុក គឺអាស្រ័យលើការចូលរួមរបស់មន្ទីរពេទ្យជាតិទាំង៤ ដែលត្រូវបន្តបណ្តុះបណ្តាលគ្រូបង្គោលដល់គណៈកម្មការMPDSR រាជធានី-ខេត្តទាំង២៥ នៅពេលខាងមុខ ទៅតាមរចនាសម្ព័ន្ធមេត្រីភាព រវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យរាជធានី-ខេត្តរបស់ខ្លួន។ លោកជំទាវសាស្ត្រាចារ្យ បានអំពាវនាវដល់សិក្ខាកាមទាំងអស់ មេត្តាប្រើប្រាស់ពេលវេលា៥ថ្ងៃនេះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹងទាំងនេះសម្រាប់មន្ទីរពេទ្យខ្លួន ក៏ដូចជាការបណ្តុះបណ្តាលដល់គណៈកម្មការ MPDSR ថ្នាក់រាជធានី-ខេត្ត ។លោកជំទាវសាស្ត្រាចារ្យ បានបន្តទៀតថា ក្រសួងសុខាភិបាលនឹងបន្តគាំទ្រ និងពង្រឹងគុណភាពនៃផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីពីប្រព័ន្ធពិនិត្យមរណភាពមាតា-ទារក និងឆ្លើយតប និងពង្រីកប្រសិទ្ធភាពនៃប្រព័ន្ធទៅគ្រប់មូលដ្ឋានសុខាភិបាលខេត្ត-រាជធានីទាំងអស់ ដើម្បីចូលរួមសម្រេចបាននូវគោលដៅនៃរបៀបវារៈសន្និសិទ្និអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និងគោលដៅ គ្របដណ្តប់សុខភាពជាសកលត្រឹមឆ្នាំ២០៣០។  លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដែលបានជួយគាំទ្រទាំងបច្ចេកទេស និងថវិកា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យព្រះអង្គឌួង គ្រូបង្គោលថ្នាក់ជាតិ និងដៃគូពាក់ព័ន្ធ ដែលបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង និងបន្តគាំទ្រ តាមរយៈការបង្កើតប្រព័ន្ធតាមដានវឌ្ឍនភាពការងារ MPDSR តាមប្រព័ន្ធអនឡាញ ការចែករំលែកភស្តុងតាងរកឃើញថ្មី និងផ្តោតលើការឆ្លើយតប ដែលជាសមាសភាគសំខាន់នៃប្រព័ន្ធ MPDSR៕អត្ថបទ រដ្ឋា

ពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំង ប្តេជ្ញាចិត្តមិនទៅធ្វើការនៅប្រទេសថៃវិញទេ ព្រោះមិនមានសុវត្ថិភាព

2025/07/07 02:36:50 pm        139
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំង ដែលបានត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗនោះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ អោយត្រឡប់មកស្រុកកំណើតវិញ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ ហើយការងារទាំងនោះផ្តល់ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ។ពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំងដែលបានត្រឡប់មកពីប្រទេសថៃ ហើយទទួលបានឱកាសការងារថ្មីភ្លាមនៅខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ពួកគាត់បានទទួលការងារថ្មីធ្វើភ្លាមៗ បន្ទាប់ពីត្រឡប់មកពីប្រទេសថៃ ដែលឱកាសការងារនេះទទួលបានតាមរយៈការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពលករបានអំពាវនាវទៅដល់ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ អោយត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតរបស់យើងវិញ ព្រោះបច្ចុប្បន្នកម្ពុជាមិនខ្វះឱកាសការងារធ្វើនោះទេ។ រាជរដ្ឋាភិបាល រៀបចំការងារល្អៗអោយធ្វើ មានទីកន្លែងស្នាក់នៅ ពេលមកដល់ខ្មែរភ្លាមមានការងារធ្វើភ្លាម មិនពិបាកនោះឡើយ។ ការងារជិតផ្ទះ ជិតក្រុមគ្រួសារញាតិមិត្ត ពេលបុណ្យជាតិម្តងៗបានឈប់សម្រាក មិនលំបាកចំណាកស្រុកដែលមានការប្រឈមខ្លាំងលើសុវត្ថភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។លោក ស៊ឹម សុវឌ្ឍនៈ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ តាមហេតុការដែលកើតឡើងកន្លងមកនេះ អ្វីដែលជាការព្រួយបារម្ភបំផុតនោះ គឺពួកជ្រុលនិយមថៃតែងតែយកពលករខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ ធ្វើជាសត្រូវ និងធ្វើជាផ្ទាំងស៊ីបរបស់ខ្លួន ហើយមានចេតនាចង់យាយីធ្វើបាបគ្រប់រូបភាព គ្រប់ពេលវេលា ហេតុនេះអ្វីដែលល្អបំផុត គឺសូមអោយបងប្អូនពលករខ្មែរទាំងអស់វិលត្រឡប់ មកធ្វើការក្នុងប្រទេសយើងវិញ ព្រោះស្រុកយើងឥឡូវមិនខ្វះការងារធ្វើទេ ជាពិសេសក្នុងខេត្តកំពង់ឆ្នាំងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន កំពុងត្រូវការកម្លាំងពលកម្មប្រមាណជាង១ម៉ឺន៥ពាន់នាក់បន្ថែមទៀត ហើយក្រសួង ណិងមន្ទីរការងារ បណ្តុះបណញតាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ជូនបងប្អូនដល់កន្លែងការងារតែម្តង។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ បច្ចុប្បន្ន កម្ពុជាមានការងារសម្បូរបែបប្រមាណជាង២៥ម៉ឺនកន្លែង ពោលគឺកម្ពុជាមិនខ្វះការងារ សម្រាប់អោយបងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកប្រទេសកំណើតធ្វើនោះទេ។ ការត្រឡប់មកធ្វើការងារនៅក្នុងប្រទេសវិញ គឺជាការចាំបាច់ និងបង្ហាញពី មនសិការស្នេហាជាតិ ក៏ដូចជាចូលរួមលើកកម្ពស់ការងារក្នុងស្រុកកាន់តែរីកចម្រើនឆាប់រហ័សថែមទៀត។ កាំង ហុងវាស្នា

ក្រសួងការងារ៖ ពលករដែលចង់ស្វែងរកការងារ អាចទាក់ទងអាជ្ញាធរបន្ថែម ខណៈកម្ពុជាខ្វះខាតកម្លាំងពលកម្ម ២៥ម៉ឺនកន្លែង

2025/07/07 02:36:35 pm        354
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ត​អំពាវ​នាវ​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ម​ក​ពីប្រទេសថៃ ដែលចង់បានការងារថ្មីធ្វើ គឺអាចទាក់ទងអាជ្ញាធរភូមិ ឃុំ ស្រុករបស់ខ្លួន ព្រោះ​ក្រសួងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីរៀបចំឱ្យជួបជាមួយរោងចក្រ សហ​គ្រាស​ដោយផ្ទាល់ ដើម្បីឱ្យបានជួបសម្ភាសន៍ការងារ។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមាន​ប្រសាសន៍​ប្រាប់​ព័ត៌មានប៊ីធីវី ឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែកក្កដានេះ គឺជាថ្ងៃទី២ហើយ ដែល​ឯកឧត្តម​រដ្ឋ​មន្រ្តី ​ហេង សួរ អមដោយថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបើក «វេទិកា​ការងារ​» របស់ទីភ្នាក់ងារ ជាតិមុខរបរ និងការងារ (NEA) នៅក្នុងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម​ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យ​ទទួលបានការងារភ្លាមៗ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើនម៉ឺនកន្លែង បន្ទាប់​ពី​ចប់​ការងារ​នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមា ខេត្តព្រៃវែង កាលពីថ្ងៃម្សិលមិញ។ឯកឧត្តមអ្នកនាំពាក្យ បានបន្តថា ក្រៅការចុះផ្សព្វផ្សាយឱកាសការងារ ដែលដឹក​នាំ​ដោយ​ឯកឧត្តម​រដ្ឋមន្រ្តី ហេង សួរ នៅក្នុងខេត្តកំពង់ចាមនេះ ថ្នាក់ដឹកនាំក្រសួងការងារផ្សេងៗទៀត បាន​បន្តដឹកនាំទៅកាន់ខេត្តកំពង់ធំ និងក៏បានចុះទៅកាន់តាមបណ្តាខេត្តផ្សេងៗទៀត ដើម្បី​ផ្តល់​ឱកាសការងារជូនទៅដល់ប្រជាពលរដ្ឋឱ្យបានឱកាសការងារគ្រប់ៗគ្នា ហើយខណៈ​ដែល​កម្ពុជា​កំពុង​ខ្វះក​ម្លាំងពលកម្មចំនួនប្រមាណ ២៥ម៉ឺនកន្លែងផងដែរ។ ឯកឧត្តម បានឱ្យដឹងទៀតថា ក្នុង​អំឡុង​ចុះ​ផ្សព្វផ្សាយនេះដែរ បានមើលឃើញថា មានការចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ទូទៅ ក៏ដូចជាពលករខ្មែរទើបត្រឡប់មកពីថៃ។សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹង​ដឹក​នាំ​ក្រុម​ហ៊ុន​ធំ​ៗ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគម​វាយ​នភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុក ក្នុង​ខេត្ត​ចំនួន៥ មានដូចជា ព្រៃវែង កំពង់ចាម បាត់ដំបង កំពង់ធំ និងបន្ទាយមានជ័យ តាម​រយៈ​រថយន្ត​ការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងគោល​បំណង​ដើម្បី​រំកិល​សេវា​ផ្ដល់​ឱកាសការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង ព្រោះនៅតំបន់​ដាច់​ស្រយាល​មួយ​ចំនួន​មិន​ទទួលបា​ន​ព័ត៌មានគ្រប់ជ្រុងជ្រោយពីការស្វែងរកការងារ ឬបងប្អូនយើងខ្លះថា មិនដឹង​ទៅ​រក​ការងារ​នៅ​ឯណា? ដូចនេះ ដើម្បីដោះស្រាយចម្ងល់ទាំងនេះ យើងត្រូវតែបើក​យុទ្ធ​នា​ការ​នេះ​ឡើង​ក្នុង​ការឱកាសផ្ដល់ការងារធ្វើដ៏សំបូរបែបទៅដល់ភូមិ ស្រុករបស់ពួកគាត់តែម្ដង៕ អត្ថបទ៖ ឈិត បូរ៉ាវី

អាជ្ញាធរជាតិព្រះវិហារ ប្រារព្ធពិធីអបអរសាទរខួប១៧ឆ្នាំ នៃការចុះប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិក​ភណ្ឌពិភពលោក

2025/07/07 02:15:26 pm        306
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះអាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធី​អបអរ​សាទរ​ខួប​១៧​ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨-៧ កក្កដា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហាប់ ទូច រដ្ឋមន្រ្តីស្តីទី ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម លោក លោកស្រី ប្រធាន អនុ​ប្រធាន​នាយកដ្នាន មន្ទីរ អង្គភាពជុំវិញខេត្តព្រះវិហារ ព្រមទាំងសិក្សានុសិស្ស កងកម្លាំង​ប្រដាប់​អាវុធ និងប្រជាពលរដ្ឋប្រមាណជិត៥០០នាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM