សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀម​ផ្តល់​វិញ្ញា​បន​ប័ត្រ​ដល់ប្រតិបត្តិករ

2025/07/07 10:38:42 am        234
នៅថ្ងៃទី៧កក្កដានេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល បានដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីចុះពិនិត្យ​វឌ្ឍនភាពនៃ​​ដំណើរ​ការ​សាង​សង់​អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀមផ្តល់​វិញ្ញា​បនប័ត្រ​ដល់​ប្រតិបត្តិករ និង​ដើម្បី​ត្រៀម​លក្ខណៈ​ដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។បញ្ជាក់ប្រាប់ BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ចុះ​ពិនិត្យ​វឌ្ឍនភាព នៃការកសាង អាកាសយានដ្ឋាន អន្តរជាតិតេជោ នៅពេលនេះ គឺ​មាន​គោល​បំណង​សំខាន់​ពីរ ក្នុងនោះគោល​បំណង​ទី​១​គឺ​រៀប​ចំ​បំពេញ​បែប​បទ​វិញ្ញា​បន​ប័ត្រ​អាកាសយា​នដ្ឋាន​អន្តរជាតិតេជោលំដាប់ 4F ជូនប្រតិបត្តិករ និងទី២គឺ​ដើម្បី​រៀប​ផែន​ការ​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​បើក​ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ ឱ្យបានមុនថ្ងៃប្រតិបត្តិការមកដល់។សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណស្ទើ១០០%ហើយ ដែល​អាកាស​យានដ្ឋានមួយនេះ សាងសង់លើផ្ទៃដីសរុប ប្រមាណ ២,៦០០ហិចតា ជាប់រាជធានី​ភ្នំពេញ​ ខេត្ត​កណ្តាល និងខេត្តតាកែវ សាងសង់ដោយក្រុមហ៊ុន CAIC ដែលបណ្តាក់ទុនរួមគ្នា រវាង​រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC មានតម្លៃសរុបប្រមាណ ១,៥០០លានដុល្លារ និង​ជា​អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F ដែលអាចទទួលយន្តហោះធំៗគ្រប់ប្រភេទលើ ពិភព​លោក។ សូមបញ្ជាក់ដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៩​ ខែកញ្ញា​ ​ឆ្នាំ​២០២៥ ហើយនឹងដាក់ សម្ពោធក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះដែរ៕ អត្ថបទ៖ គង់ រ៉េន

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន អំឡុង​ពិធី​បុណ្យ​ដា​​ក់បិណ្ឌ និងភ្ជុំបិណ្ឌនៅខែកញ្ញាខាងមុខនេះ សម្រាប់យានយន្តធុនតូច

2025/07/07 10:28:01 am        334
ក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចាក់​បេតុង​តភ្ជាប់​មុខ​តំណស្ពានចុងក្រោយនៃ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ដើម្បីត្រៀមបើក​ឱ្យ​ឆ្លង​កាត់​បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្ត​ធុន​តូច​(ប្រភេទ​ទេសចរណ៍​/គ្រួ​សា​រ​) ​ជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅ​ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រចាំឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ។កម្មវិ​ធី​នាព្រឹកនេះមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមរដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលខេត្តក្រចេះ, ឯកឧត្តមអភិបាល នៃគណៈ​អភិបាល​ខេត្ត​ក្រចេះ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.អ.ក, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​នៃ​ក្រសួង​សាធារណ​ការ​ និងដឹ​កជញ្ជូន និងមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តក្រចេះ, តំណាងក្រុមហ៊ុន​សំណង់​សៀង​ហៃ(​SCG), អាជ្ញាធរមូលដ្ឋាន, កងកម្លាំងសមត្ថកិច្ច, កម្មករសាងសង់, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមួយខ្សែនេះ ត្រូវបាន​ប្រមុ​ខរា​ជ​រដ្ឋាភិបាល​សម្រេច​ប្រសិទ្ធ​នាម​ថា​ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” តាមរយៈលិខិតលេខ ៩៨៥ សជណ.អស ចុះថ្ងៃ​ទី​១២​ ខែមិថុនា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ស្ពាននេះត្រើយខាងកើតស្ថិតក្នុង ភូមិ​តាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម ទទឹង ១៣,៥ម ក្នុងនោះ គន្លងផ្លូវ​រថយន្ត​មាន ២គន្លង ទទឹង (៣,៥ម x ២), គន្លងផ្លូវទោចក្រយានមាន ២គន្លង ទទឹង (១,៧៥ម x ២), គន្លង​ផ្លូវថ្មើរជើងមាន ២គន្លង ទទឹង (១ម x ២), និងបង្កាន់ដៃស្ពានសងខាង ទទឹង (០,៥០ម x ២) មានសសរជើងស្ពានចំនួន ៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ ១០០ម x ១៥ម ផងដែរ។គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ត្រូវបាន​ប្រើប្រាស់​ឥណទាន​សម្បទា​ន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក និងសាងសង់​ដោយ​ក្រុម​ហ៊ុន​សំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេក​ទេស​ដោយ​ក្រុម​ហ៊ុន​ទី​ប្រឹក្សា​បច្ចេក​ទេស​ក្វាង​ចូវវ៉ានអាន(WACC) បានប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ការងារសាង​សង់​តួ​ស្ពាន​សម្រេច​វឌ្ឍនភាពបាន ៩៦% ដោយឡែកវឌ្ឍនភាពគម្រោងទាំងមូល ដោយបូករួម​ជាមួយ​និង​កំណាត់​ផ្លូវ​តភ្ជាប់ផងនោះ សម្រេចបាន ៧០% ហើយរំពឹងថានឹងរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២៦ ទៅ​តាមផែនការដែលបានគ្រោងទុក ឬបញ្ចប់​មុន​ផែន​ការ​បើ​គិត​តាម​សន្ទុះ​ការ​ងារ​ជាក់​ស្តែង​នា​ពេល​បច្ចុប្បន្ន។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីគុណូបការគុណរបស់ “នយោ​បាយ​ឈ្នះ ​ឈ្នះ” ដែលបានដាក់ចេញដោយ សម្តេចតេជោ ហើយបាន​នាំ​មក​នូវ​សុខ​សន្តិភាព​ពេញ​លេញ​ពាស​ពេញផ្ទៃប្រទេស និងផ្ដល់ឱកាសឱ្យប្រទេសជាតិអាចកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន​ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាច្រើន។ ឯកឧត្តមបានបន្ថែមថា យើងទាំង​អស់​គ្នា​ត្រូវ​ចូល​រួម​សាមគ្គីជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីជាតិតែមួយ សំដៅថែរក្សា​សុខ​សន្តិភាព​ឱ្យ​បាន​គង់​វង្ស ដើម្បីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្តដឹកនាំកសាង ប្រទេស​ជាតិ​មាតុភូមិយើងឱ្យកាន់តែរុងរឿង និងរីកចម្រើនថែមទៀត។ដោយមាន​ក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ គម្រោងស្ថាបនា “ស្ពាន​មិត្ត​ភាព​កម្ពុជា​-ចិន មេគង្គក្រចេះ” និងកំណត់ផ្លូវតភ្ជាប់ បានអនុវត្តទៅដោយរលូន ពោលគឺលឿន​ជាង​ផែន​ការ​ដែលបានគ្រោងទុក កិច្ចការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ និង​ធ្វើការកោតសរសើរទៅកាន់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រម​ទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែល​បាន​បន្ត​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ការ​អនុវត្ត​គម្រោង​មួយ​នេះ ដើម្បីឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឱ្យប្រើ​ប្រាស់​ជាផ្លូវ​ការ​នា​ពេល​ខាង​មុខ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃគម្រោង “ស្ពាន​មិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” និងកំណាត់ផ្លូវតភ្ជាប់ ដែល​នឹង​ចូល​រួម​បម្រើ​ដល់​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញ​កំណើន​ដឹក​ជញ្ជូន​ក្នុង​វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្ត​ស្ថិត​ក្នុង​ភូមិ​ភាគ​ឦសាន។ បន្ថែមពីនេះ គម្រោងនេះនឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​រប​ស់បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅក្នុ​ងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និ​ង​ការ​ធ្វើដំ​ណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬពេលយប់ព្រលប់​ដោយ​ពុំ​ចាំបា​ច់​ចំណាយពេលវេលា និងប្រាក់កាស ក្នុងការឆ្លងសាឡាង និងមានសុវត្ថិភាពខ្ពស់។ លើស​ពី​នេះ គម្រោងខាងលើនឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការ​តភ្ជាប់​មហា​អនុ​តំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ។ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នក​បើកបរ ក៏ដូចជាអ្នកដឹកជញ្ជូន សូមបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន សូមកុំ​បើក​បរ​ហួស​ល្បឿនកំណត់ និងសូមកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់។ ឯកឧត្តមបាន​បន្ថែម​ថា ​មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ-ស្ពាន និងអ្នកធ្វើ​ដំណើរ​ទាំង​អស់​គ្នា ទើបប្រទេសជាតិយើងអាចកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សា​បាន​នូវ​គុណភាព​ផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់លើកទី៣

2025/07/07 10:00:32 am        166
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់លើកទី៣ នៅវិមានសន្តិភាព។របៀបវារៈនៃកិច្ចប្រជុំនាព្រឹកថ្ងៃនេះ រួមមានសុន្ទបើកកិច្ចប្រជុំ និងការវាយតម្លៃចំពោះការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងការឡើងមានមតិរបស់ប្រធានប្រតិភូគណបក្សនីមួយៗ។សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា នាយករដ្ឋមន្ត្រីកាល ពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តហោះការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានភារកិច្ចចម្បងចំនួន៣ រួមមាន៖ ១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏មានសិទ្ធិផ្តើមរៀបចំគោលនយោបាយ ដើម្បីស្នើជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិផ្តួចផ្តើមគំនិតតាក់តែងរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ស្នើជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងចាត់ចែងប្រគល់ជូនរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ សិក្សា និងផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីសម្រេច។ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចស្នើ ឬផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីអំពីតម្រូវការចាំបាច់ជាក់ស្តែងនៃការរៀបចំតាក់តែងធ្វើវិសោធនកម្មច្បាប់ ឬកែសម្រួលលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ជូននាយករដ្ឋមន្ត្រីពិនិត្យ និងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានពាក់ព័ន្ធ។ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាចផ្តល់មតិលើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលរៀបចំដោយក្រសួង ឬរដ្ឋលេខាធិការដ្ឋាន ជូននាយករដ្ឋមន្ត្រីឱ្យបានមុនពេលប្រជុំគណៈរដ្ឋមន្ត្រី។ក្នុងការបំពេញភារកិច្ច ប្រតិភូគណបក្សនយោបាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិពេញលេញក្នុងការចុះធ្វើការតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅជួយរកឱ្យឃើញនូវភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងការរំលោភបំពានអំណាចពីសំណាក់បុគ្គលជាមន្ត្រី ឬអាជ្ញាធរគ្រប់ផ្នែក និងគ្រប់ថ្នាក់។ ក្នុងការចុះបំពេញការងារនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រើប្រាស់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល ដើម្បីឱ្យដំណើរការការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក៏អាចដាក់លទ្ធផលនៃការងាររបស់ខ្លួនទៅក្នុងរបៀបវារៈពិគ្រោះ និងផ្តល់យោបល់ក្នុងកិច្ចប្រជុំណាមួយរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយក៏អាចដាក់ជូននាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដើម្បីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចលើកយោបល់កែលម្អអំពីភាពអសកម្ម ឬភាពមិនប្រក្រតីជូនាយករដ្ឋមន្ត្រីផងដែរ។ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅក្នុងអាណត្តិថ្មីនេះ គណបក្សនយោបាយចូលរួមចំនួន២៩។ គណបក្សនយោបាយទាំងនោះ រួមមានដូចជា៖១. គណបក្ស ប្រជាជនកម្ពុជា, ២. គណបក្ស ខ្មែររួបរួមជាតិ, ៣. គណបក្ស ពន្លឺថ្មី, ៤. គណបក្ស សញ្ញាតិកម្ពុជា, ៥. គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ៦. គណបក្ស នគរប្រជាធិបតេយ្យ, ៧. គណបក្ស រស្មីខេមរា, ៨. គណបក្ស ខ្មែរសាធរណរដ្ឋ, ៩. គណបក្ស ហ៊ុនស៊ិនប៉ិច, ១០. គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ១១. គណបក្ស យុវជនកម្ពុជា, ១២. គណបក្ស ធម្មាធិបតេយ្យ, ១៣. គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, ១៤. គណបក្ស ខ្មែរតែមួយ, ១៥. គណបក្ស កម្លាំប្រជាធិបតេយ្យ, ១៦. គណបក្ស កសិករ, ១៧. គណបក្ស ស្ត្រីដើម្បីស្ត្រី, ១៨. គណបក្ស បំណងពលរដ្ឋ, ១៩. គណបក្ស ឯកភាពជាតិខ្មែរ, ២០. គណបក្ស ខ្មែរអភិរក្ស, ២១. គណបក្ស អំណាចប្រជាពលរដ្ឋ, ២២. គណបក្ស មហាសាមគ្គីជាតិខ្មែរ, ២៣. គណបក្ស ខ្មែរអង្គរ, ២៤. គណបក្ស អភិវឌ្ឍន៍កម្ពុជា, ២៥. គណបក្ស មហានគរ២៦. គណបក្ស ខ្មែរឈ្នះ, ២៧. គណបក្ស កម្ពុជាសេរី ឯករាជ្យ ប្រជាធិបតេយ្យ, ២៨. គណបក្ស មូលីណាកា, ២៩. គណបក្ស ចលនាប្រជាធិបតេយ្យ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលជួបសម្តែងការគួរសម

2025/07/07 09:54:58 am        72
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប៉ាប៊ីត្រា ម៉ាហ្គីរីតា (Pabitra Margherita) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី៖ ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជា សំពៅនៅមហាសមុទ្រ

2025/07/07 08:23:00 am        321
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រាសាទព្រះវិហារ ដែលស្ថិតនៅ ខេត្តព្រះវិហារ បានលាតសន្ធឹងយ៉ាងស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ខណៈថ្ងៃថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ។ក្នុងឱកាសអបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ ) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានថ្លែងថា «ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ»។ សម្តេចធិបតី បានបន្ថែមទៀតថា «ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជើងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ»។សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ ៤១៤គីឡូម៉ែត្រ ភាគខាងជើងនៃរាជធានីភ្នំពេញ។ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ជាខួប ១៧ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០២៣) ដែលមរតកដ៏មហាសាលរបស់កម្ពុជាមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ការដែលអង្គការយូណេស្កូ សម្រេចដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិ ក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ជោគជ័យជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវក្តីអំណរសាទរ និងក្តីរំភើបរីករាយឥតឧបមា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា រួមទាំងនៅក្រៅប្រទេសផង បាននាំគ្នាស្រែកជ័យឃោស ដុតទៀនទូងស្គ ប្រគំតន្ត្រីជាដើម។យ៉ាងណាក៏ដោយតាមរយៈសារអបអរសាទរខួបលើកទី១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានលើកឡើងជាថ្មីម្តងទៀតផងដែរថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕អត្ថបទបាន ចក់

ភ្លៅមាន់ និងសាច់គោ បង្កកចំនួន៨តោន ត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់បង្រ្កាប

2025/07/07 07:45:12 am        368
ភ្នំពេញ៖ កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់ចុះបង្រ្កាបភ្លៅមាន់ និងសាច់គោ បង្កក ចំនួន៨តោន ដែលលួចដឹកពីប្រទេសវៀតណាម ចូលមករាជធានីភ្នំពេញ ដើម្បីលក់ចែកចាយ។ ប្រតិបត្តិការនេះដែរ បានធ្វើឡើងនៅវេលាម៉ោង០៣ រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។បើតាមការបញ្ជាក់ពីលោក ហ៊ុន សារ៉ាត់ អគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាអ្នកដឹកនាំក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសផ្ទាល់ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកHYUNDIA ដឹកសាច់សត្វបង្កកចំនួន ៥០២កេសក្រដាស ស្មើនឹង ៨០១៥គីឡូក្រាម។លោកបន្តបញ្ជាក់ថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រកតំបន់ ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ។ក្រោយឃាត់ឆែកត្រួតពិនិត្យរួច កម្លាំងជំនាញបាននាំយកវត្ថុតាំងបទល្មើសខាងលើទៅរក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕ អត្ថបទ ៖ កុម្ភៈ

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការដាំដុះបន្លែសរីរាង្គ និងកសិផលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ

2025/07/06 07:44:01 pm        297
ប៉ៃលិន៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើល និងលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែសរីរាង្គ និងកសិផល នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលធានាបាននូវតម្លៃ និងគុណភាព បើទោះបីជាច្រកទ្វារព្រំអន្តរជាតិកម្ពុជា+ថៃត្រូវបានបិទ។លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ធ្វើ ការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺ ធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូន ប្រជាកសិករ ទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមាន សុវត្ថិភាព ដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេស ផលិតកសិផលទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ ទៅ ក្រៅ ប្រទេស ។លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍រំលឹកថា៖ កន្លងមកក្នុងដំណាក់កាលការ ទប់ស្កាត់ការឆ្លង រីករាល ដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បានផ្តល់ ថវិកា ឧបត្ថម្ភ និងជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំង ផ្នែក បច្ចេកទេស និងពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាព ប្រចាំ ថ្ងៃ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើង ។លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៍បានរៀបចំ ជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់អោយបានទាន់ ពេល វេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ជាសវាងការផលិត ដែលគ្មានគុណភាព និងមិនមានទីផ្សារ ហើយជាក់ ស្តែងបច្ចុប្បន្ន នេះ ខេត្តប៉ៃលិន បើទោះបីជាច្រកទ្វារព្រំអន្តរជាតិកម្ពុជា+ថៃត្រូវបានបិទ តែមានក្រុមហ៊ុនជាច្រើន កំពុងទទួលទិញ បន្លែផ្លែឈើ និងកសិផលផ្សេងៗទៀត ដើម្បីធ្វើការវេចខ្ចប់និងសម្ងួត សម្រាប់នាំចេញ យក ទៅលក់នៅក្រៅប្រទេស ដូចជា ប្រទេសចិន និង ប្រទេសវៀតណាមជាដើម។លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា៖ ដោយសារគុណភាព នៃការផលិត បច្ចុប្បន្នទីផ្សារបន្លែផ្លែឈើ នៅខេត្តប៉ៃលិន មានស្ថានភាព ល្អប្រសើ ព្រោះពេលដែលកសិករផលិតបាន គឺមានឈ្មួញកណ្តាលមកប្រមូលទិញយកអស់ៗ មានពេលខ្លះប្រជាកសិករ សឹងតែផលិតមិនទាន់សម្រាប់ បំពេញតម្រូវការទីផ្សារថែមទៀតផង ដោយក្នុងនោះបន្លែផ្លែឈើ ដែលផលិតបាន ក្រៅតែពីលក់ក្នុងមូលដ្ឋាន គឺមួយចំនួនធំត្រូវនាំ ចេញ ទៅផ្គត់ផ្គង់ទីផ្សារនៅឯខេត្តនានាជាប់ព្រំប្រទល់ខេត្តប៉ៃលិន និងមានទៅដល់ រាជធានីភ្នំពេញ ពិសេសនៅតាមផ្សារ ទំនើបនានាផងដែរ ។នៅក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជម្រុញអោយពួកគាត់ បង្កើនការដាំដុះបន្លែ សរីរាង្គអោយបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកជំទាវនឹងជួយរកទីផ្សារជូនបងប្អូន ៕

ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ភៀសសឹកដោយមិនគិតថ្លៃ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ

2025/07/06 05:44:09 pm        323
នៅព្រឹកថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត លី សុខី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ហ៊ុន ម៉ាណា ប្រធាន​ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាល​ជំងឺជូនដល់​បងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយឥតគិតថ្លៃចំនួន៦២១នាក់ ដែលធ្វើឡើងទីតាំងមណ្ឌល​សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាបេសកកម្មលើកទី៩៣។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ និងអាជ្ញាធរស្រុកគូលែនខេត្តព្រះវិហារជាច្រើនទៀត។នាឱកាសនោះឯកឧត្តម លី សុខី បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកតាំងទីលំនៅសុវត្ថិភាពក្នុងក្នុងបរិវេណវត្តពោធិ៍៥០០០ដើម។នៅថ្ងៃនេះ ក្រុមការងារក៏បាននាំយកនូវសម្ភារៈប្រើប្រាស់មួយចំនួនមកជូន​ដល់បងប្អូន​ប្រជាពលរដ្ឋនៅទីនេះ មានដូចជា ធុងដាក់សំរាមចំនួន២០, រទេះរុញជនពិការចំនួន១០គ្រឿង, អំបោសបោសសំរាមចំនួន៥០,ច្រាស់ដុសធ្មេញចំនួន១៦០០, ថ្នាំដុសធ្មេញចំនួន១៦០០, ប្រដាប់កើបសំរាមចំនួន៥០, ច្រាស់ដុសបន្ទប់ទឹកចំនួន៥០, និងសាប៊ូម្សៅចំនួន១២០គីឡូក្រាម។ចំពោះលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន៦២១នាក់ រួមមាន៖ ពិនិត្យព្យាបាលរោគស្រ្តីចំនួន១៧០នាក់,សម្ភព និងអេកូសាស្ដ្រចំនួន១១៤នាក់,ពិនិត្យព្យាបាលមាត់(ធ្មេញប៉ះ និងដក) ចំនួន១២៤នាក់,លាបការពារធ្មេញចំនួន២១៣នាក់៕

ឯកឧត្តម ហេង សួរ៖ កត្តាសន្ដិភាពធ្វើឱ្យយុវជនកម្ពុជាកាន់ប៊ិក ជំនួសដោយការកាន់កាំភ្លើងក្នុងសមរភូមិ

2025/07/06 05:33:30 pm        256
ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ២ ៤០៩នាក់របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥។ថ្លែងទៅកាន់សមាជិកថ្មីនាឱកាសនោះ ឯកឧត្តម ហេង សួរ បានលើកឡើងថា កត្តាសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមល្អ បានធ្វើឱ្យយុវជន​កម្ពុជាកាន់ប៊ិកជំនួស​ដោយការកាន់កាំភ្លើងប្រយុទ្ធក្នុងសមរភូមិ។ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា ៖«បើគ្មានសន្ដិភាពទេនោះបងប្អូនទាំងអស់នឹងមិនអាចស្លៀកពាក់ស្អាតបាត គ្មានឱកាសសិក្សារៀនសូត្រ គ្មានឱកាស​ចូលរួមក្នុងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ហើយគ្មានឯកសណ្ឋានល្អៗសម្រាប់ស្លៀកពាក់ដូចពេលនេះទេ រីឯប៊ិកដែលប្អូនៗកំពុងកាន់នេះ គឺមិនមែន​ជាប៊ិកទេ គឺប្រហែលជាកាំភ្លើងដែលប្អូនៗត្រូវកាន់ជំនួសដោយប៊ិក ប្អូនៗសព្វថ្ងៃអាចដេកនៅលើគ្រែមានបន្ទប់ ប៉ុន្ដែបើគ្មានសន្ដិភាព ប្អូនៗអាចទៅដេកនៅត្រង់សេ ឬដេកក្នុងព្រៃផងដែរ»។បន្ថែមលើនេះ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ទៅកាន់សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ក្រោមការដឹកនាំ​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប បានធ្វើឱ្យគណបក្ស​ប្រជាជនកម្ពុជា​មានហេ​ដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំគ្រប់ជាន់ថ្នាក់ សាមគ្គីផ្ទៃក្នុង មានធនធានមនុស្សគ្រប់គ្រាន់ក្នុងការដឹកនាំគណបក្សពោរពេញទៅដោយសមត្ថភាព ចក្ខុវិស័យវែងឆ្លាយ​ដែល​ដឹកនាំប្រជាជាតិឈានដល់ការរីកចម្រើន និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ដូចទៅនឹងអ្វីដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបចង់បាន។ទន្ទឹមនឹងនោះ ឯកឧត្តម ហេង សួរ បានជំរុញឱ្យសមាជិក សមាជិកាថ្មីទាំងអស់បន្តចូលរួមសាមគ្គីគ្នា ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗបន្ថែមទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ៕

«កម្មវិធីប៉ាម៉ានី» ជួយជំរុញបន្ថែមទៀតឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា និងជួយបំផុសឱ្យកុមារស្រលាញ់ និងខិតខំសិក្សារៀនសូត្រ ក៏ដូចជាលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជំរុញកូនៗ ឱ្យខិតខំសិក្សារៀនសូត្រ

2025/07/06 05:16:40 pm        297
ប​​ន្ទាប់ពីចូលរួមកម្មវិធីចែក និងដាំកូនឈើជានិមិត្តរូបរួចមក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានបន្តចូលរួមនៅក្នុងកម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» ក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កម្មវិធី«សួរសុខទុក្ខពីប៉ាម៉ានី» រៀបចំឡើងក្នុងគោលបំណង ឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា បំផុសឱ្យកុមារស្រលាញ់ និងខិតខំសិក្សារៀនសូត្រ ចេះអនាម័យ សម្អាតខ្លួនប្រាណ និងដើម្បីអគុណចំពោះលោកគ្រូ អ្នកគ្រូ ចំពោះការខិតខំប្រឹងប្រែងបង្រៀនដល់សិស្សានុសិស្ស កន្លងមក ព្រមទាំងលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជម្រុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ ក៏ដូចជាឱ្យកុមារដឹងថា ក្រៅពីឪពុកម្តាយ ឬអាណាព្យាបាលនៅផ្ទះ មានប៉ាម៉ានីម្នាក់ទៀត ចាំជួយទំនុកបម្រុង និងយកចិត្តទុកដាក់ចំពោះកូនៗ និងចែករំលែកក្តីស្រលាញ់ពីប៉ាម៉ានី តាមរយៈការផ្តល់អាហារឆ្ងាញ់ និងលេងល្បែងកំសាន្ត ពិសេសបណ្តុះគំនិតឱ្យកុមារចេះសហការធ្វើការងារជាក្រុមតាមរយៈការលេងល្បែងកំសាន្តនានា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តកូនៗ សិស្សានុសិស្សទាំងអស់ ក្នុងសង្កាត់រកាធំ ក៏ដូចជាទូទាំងប្រទេស ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលជោគជ័យក្នុងជីវិត និងចូលរួមការប្រកួតប្រជែងនានា ប្រកបដោយការប្រុងប្រយ័ត្ន និងដោយភាពទទួលខុសត្រូវខ្ពស់ ហើយសូមឱ្យកូនៗដែលជាសិស្សានុសិស្ស ទាំងអស់ ត្រូវតែទទួលស្គាល់ និងត្រូវតែគោរពដល់អ្នកមានគុណដែលបានអប់រំណែនាំ និងបណ្តុះបណ្តាលដល់យើងទាំងអស់គ្នាឆ្លៀតឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកជួប លោកគ្រូ អ្នកគ្រូ អ៊ំ ពូ មីង ដែលជាអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស នៅក្នុងសង្កាត់រការធំ នាឱកាសនោះ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារប៉ាម៉ានី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងច្បារមន និងលោកនាយក លោកគ្រូ អ្នកគ្រូ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការ ក្នុងការរៀបចំឱ្យមានកម្មវិធីនេះឡើង និងសង្ឃឹមថា ជំនួបនឹងមានជាបន្តបន្ទាប់នៅឱកាសក្រោយៗទៀត។សូមជម្រាបថា ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមការងារប៉ាម៉ានី និងលោកស្រី ឈីវ ភិរម្យ ព្រមទាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងច្បារមន និងសង្កាត់រការធំ មន្រ្តីរាជការជុំវិញខេត្ត ក្រុង និងសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល សាលាបឋមសិក្សាសន្តិភាព, បឋមសិក្សារការធំ, បឋមសិក្សាភូមិថ្មី និងបឋមសិក្សាអនុវត្តន៍ នៃសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ យ៉ាងច្រើនកុះករ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM