សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ព័ត៌មានជាតិ

រដ្ឋបាលក្រុងសិរីសោភ័ណជ្រើសរើសយកក្រុមហ៊ុនប្រមូលសំរាមថ្មី ដើម្បីពង្រឹងសេវាប្រមូលសំរាមនៅទីប្រជុំជន

2025/07/06 11:16:19 am        120
រដ្ឋបាលក្រុងសិរីសោភ័ណ ចុះអនុស្សារណៈយោគយល់គ្នា ជាមួយ ក្រុមហ៊ុន គ្លូប៊ល អេកសិន ហ្វរ អិនវ៉ាយរិនម៉ិន អេវែរណេស ផាប់ប្លីក លីមីធីត ខមភេនី (ក្រុមហ៊ុនប្រមូលសំរាម ហ្គា.អ៊ី.យ៉ា) ដើម្បី ពង្រឹង ពង្រីកសេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម កាកសំណល់រឹង នៅទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការចុះអនុស្សារណៈយោគយល់គ្នា នេះដែរក៏មានការចូលរួមពីលោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោក ស្រេង សុផល អភិបាល ក្រុងសិរីសោភ័ណ និងក្រុមហ៊ុនប្រមូលសំរាម ហ្គា.អ៊ី.យ៉ា ធ្វើឡើនៅសាលប្រជុំ រដ្ឋបាលក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៥។លោក ខែម ចន្ទវីរៈ នាយកប្រតិបត្តក្រុមហ៊ុន ក៏បានធ្វើការប្តេជ្ញាចិត្តថា នឹងបន្ថែមរថយន្តដឹកសំរាមបន្ថែម និងព្យាយាមក្នុងការប្រមូលសំរាមឱ្យអស់ បានស្អាត ទាន់ពេលវេលា ដើម្បីផ្ដល់ឱ្យទីក្រុង ក៏ដូចជាខេត្ត មានភាពស្រស់ បៃតងជានិច្ច និងគ្មានសំរាម ។ ក្នុងនោះលោកក៏បានបន្តប្ដេជ្ញាថា បើមានក្រុមហ៊ុន និងមិន មានសំរាម បើកមានសំរាម និងគ្មានក្រុមហ៊ុនលោកឡើយ។ តាមរយៈ នៃចុះអនុស្សារណៈយោគយល់គ្នា ភាគីទាំងពីរព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការលើ “ការពង្រឹង ពង្រីកសេវាប្រមូល សម្អាត ដឹកជញ្ជូន សំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ» នៅក្នុងគោលដៅសេវា៤សង្កាត់ (សង្កាត់កំពង់ស្វាយ,សង្កាត់ព្រះពន្លា,សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា) នៃក្រុងសិរីសោភ័ណ។ សូមរំលឹកដែរថា ក្រុងសិរីសោភ័ណ មានទីលានទុកដាក់សំរាម ទំហំ១១ហិកតា តម្លៃជាង ៦.៥លានដុល្លារអាមរិក ដែលមានទីតាំងនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ ដើម្បីកែលម្អការគ្រប់គ្រងបរិស្ថាន និងលើកកម្ពស់អនាម័យ នៅក្នុងទីក្រុង នៅតំបន់ជុំវិញបឹងទន្លេសាប។ ទីលានទុកដាក់សំរាមថ្មី ដែលមានស្តង់ដារនេះ គឺជាគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)៕ ឃិនសារិទ្ធ

ព្រះសង្ឃ និងពលរដ្ឋធ្វើនំអន្សមជូនដល់កងទ័ព ឈរជើងតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ

2025/07/06 11:08:09 am        580
ព្រះសង្ឃរួមនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ បាននាំគ្នា​ស្រុះ​ស្រួលគ្នា ធ្វើនំអន្សមដោយផ្ទាល់ជាច្រើន ​ដើម្បីយកមកចែកជូនដល់កងទ័ពដែលកំពុង​បំពេញ​ភារកិច្ច​ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន​នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ​ទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ។ជាមួយនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋក្នុងស្មារតីខ្មែររួបរួមសាមគ្គី លើកទឹកចិត្តដល់កង​ទ័ពដែលកំពុងតែ ឈរជើងការពារបូរណភាពទឹកដី ពីការឈ្លានពានពីសត្រូវឈ្លានពានចង់​បានទឹកដីកម្ពុជា ក៏ដូចជាបញ្ជាក់ឱ្យទឹកចិត្តខ្មែរជួយខ្មែរ បានចូលរួមចំណែកយ៉ាងធំធេង ជាមួយកងទ័ពរបស់យើង​។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចំណាយវិកា រួបរួមគ្នាធ្វើនំអន្សម សាច់គោរួមនឹងគ្រឿងឧបភោគបរិភោគដើម្បីជូនដល់កងទ័ព​ដែលកំពុងបំពេញភារកិច្ច ឈរជើងនៅតាមបន្ទាត់ព្រំដែន ការពារបូរណភាពទឹកដី។ឯកឧត្តម អុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានរួមគ្នាក្នុងការធ្វើនំអន្សម ក៏ដូចជានាំយកនូវសាច់ គ្រឿងឧបភោគបរិភោគ ជូនដល់កងទ័ព ដែលបានកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។ ឯកឧត្តមអភិបាលខេត្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែនឱ្យកាន់ផុសផុល សកម្មភាពទាំងនេះ គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្តដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ។សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលនាំយកនំអន្សម ជូនដល់កងទ័ពមានចំនួនជាង២ពាន់នំ សាច់គោចំនួនពីរក្បាល ទឹកសុទ្ធជាង៤០០យួរ គ្រឿងឧបភោគបរិភោគ ក្នុងនោះ​ក៏មាន​ថវិកា​ចូលរួម​ពីព្រះសង្ឃសរុបចំនួន ២លាន៣សែនរៀលផងដែរ៕ ឃិនសារិទ្ធ

សម្តេច ម៉ែន សំអន ស្នើដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ជូនដល់មន្ត្រីនៅក្នុងអង្គភាព

2025/07/06 07:56:54 am        252
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨៦ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ១៤៩រូប នៅវិមាន៧មករា នារសៀល ថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម វេង ហៀង តំណាងសិក្ខាកាមបានធ្វើចំណាប់អារម្មណ៍ដោយបានបង្ហាញ នូវសេចក្តីគោរពដឹងគុណ ដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យមានវគ្គអប់រំនយោបាយជាបន្តបន្ទាប់ដើម្បីបង្កើនចំណេះដឹងដល់សិក្ខាកាមជាមន្រ្តីបក្សមកពីក្រសួង ស្ថាប័ន និងរាជធានី ខេត្ត នូវចំណេះដឹងពិសេសបង្កើនស្មារតីសាមគ្គីភាព ស្រឡាញ់បក្ស ពង្រឹងសមត្ថភាពត្រិះរិះពិចារណា ក្នុងការដឹកនាំចាត់ចែងអនុវត្តនូវគោលនយោបាយមាគ៌ាបក្ស សំដៅរក្សាភាពខ្លាំងរឹងមាំរបស់គណបក្សដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណ:កម្មាធិការ និងជាប្រធានគណ:ឃោសនាអប់រំ បានធ្វើរបាយការណ៍ពីដំណើរការ នៃវគ្គសិក្សាលើកកម្ពស់សមត្ថភាពមន្រ្តីបន្តវេន និងបានកោតសសើរដល់សិក្ខាកាមទាំង ១៤៩រូប នៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ទាំងអស់ ជាធនធានរបស់បក្សដែលបានប្រតិបត្តិបានយ៉ាងល្អ ទាំងវិន័យ ទំនាក់ទំនង ការគោរពពេលវេលា និងការស្តាប់បទឧទ្ទេសនាមចែករំលែកចំណេះដឹង បទពិសោធន៍ល្អ ៗពីថ្នាក់ដឹកនាំគណបក្សទទួលបាននូវពុទ្ធិថ្មីៗ មេរៀន របាយការណ៍ យល់ពីគោលបំណងគោលនយោបាយរបស់បក្ស បទពិសោធន៍ដឹកនាំពិសេសសមត្ថភាពត្រិះរិះពិចារណា ប្រកបដោយវិទ្យាសាស្រ្តវិចារវិទ្យា ការទទួលខុសត្រូវសម្រាប់មន្រ្តីបន្តវេនទាំងបច្ចុប្បន្ន និងទៅអនាគត។ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ឆ្លងកាត់ តាមរយៈ ការបណ្តុះបណ្តាលរយៈពេល ១សប្តាហ៍នេះ គឺពិតជាធ្វើឲ្យ សមាជិក សមាជិកាគ្រប់រូប ទទួល បាននូវធាតុចូលដ៏សំខាន់ ការធ្វើឲ្យកាន់តែយល់ច្បាស់ អំពីគណបក្ស អំពីសភាពការណ៍ជាតិ និងអន្តរជាតិ អំពីភារកិច្ចព្រមទាំងមូលដ្ឋាននៃការ ត្រិះរិះពិចារណា លើបញ្ហានានាប្រកបដោយ វិទ្យាសាស្រ្ត ដែលជាកត្តាដ៏សំខាន់សម្រាប់ការ ធ្វើសេចក្តីសម្រេចចិត្តក្នុងការដឹកនាំឲ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងសត្យានុម័ត និងចាត់តាំងដើម្បីឆ្លើយតបទៅនឹងសំណូមពរ នៃសភាពការណ៍ និងភារកិច្ចរបស់គណបក្សតាម ដំណាក់កាលនីមួយៗ ជាពិសេស ក្នុង ដំណាក់កាលបច្ចុប្បន្ននេះ ការអប់រំនយោបាយ គឺសំដៅចូលរួមយ៉ាងសកម្ម ក្នុងការកសាង កម្លាំងបន្តវេនរបស់ គណបក្ស ដែលបាននឹងកំពុងប្រព្រឹត្តទៅនាពេលបច្ចុប្បន្ននេះ។សម្កេចក៏បានសំណូមពរឲ្យ សមាជិក សមាជិកា នៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ធ្វើការចែករំលែក នូវបទពិសោធន៍ដែលទទួលក្នុងរយៈពេលសិក្សា រួចធ្វើការផ្សព្វផ្សាយ និងបន្តអនុវប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការបំពេញការងារ៕

អាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងឃាតកម្ម ចាក់សម្លាប់បុរសម្នាក់នៅមុខវត្តស្ទឹងមានជ័យ

2025/07/06 07:19:52 am        217
ភ្នំពេញ ៖ ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យមួយក្រុម ប្រដាប់ដោយកូនកាំបិតចុងស្រួច ជិះម៉ូតូ ០២ គ្រឿង បានធ្វើសកម្មភាពដកកូនកាំបិតចាក់ទៅលើជនរងគ្រោះ ជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុច សួនច្បារមុខវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ផ្លូវ ២១៧ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ២៣និង៣០នាទី។ ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។      បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបើកការ ស៊ើបអង្កេត ស្រាវជ្រាវ ជាបន្តបន្ទាប់។ រហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៤និង ៣០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការពន្លាតសមត្ថកិច្ចដែនដី ដោយសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមូលដ្ឋានអាវុធហត្ថស្រុកស្រីសន្ធរ ឈានដល់ឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ បន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាំមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។   ជនសង្ស័យទាំង ០៤នាក់ ១- ឈ្មោះ ងៀប សាដទីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ (ជនដៃដល់), ២- ឈ្មោះ សេង អៀមសៀ ភេទប្រុស អាយុ២៦ឆ្នាំ, ៣- ឈ្មោះ មាស ពេជ្រ ភេទប្រុស អាយុ ៣៦ឆ្នាំ, ៤- ឈ្មោះ ហ៊ាង សីហៈ ហៅ ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ។ ក្រោមវិធានការជំនាញជនសង្ស័យឈ្មោះ ងៀប សាដទីរ៉ា (ជនដៃដល់) បានសារភាពឱ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ដោយបានយកកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ ប្រាកដមែន មូលហេតុដោយសារខ្លួនមានជម្លោះជាមួយជនរងគ្រោះ។ ចំណែកឯជនសង្ស័យ ០៣នាក់ទៀត បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាមានពាក់ព័ន្ធក្នុងអំពើឃាតកម្មខាងលើ ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រាកដមែន ហើយក្នុងនោះក៏ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនឹងករណីគ្រឿងញៀនផងដែរ។  ចំពោះជនសង្ស័យទាំង០៤នាក់ ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯជនសង្ស័យដែលពាក់ព័ន្ធករណីខាងលើហើយគេចខ្លួន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕តារាវុទ្ធី

ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យកងទ័ពថៃ កំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ

2025/07/05 10:12:18 pm        1270
ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ជូនសាធារណជនអំពីករណីប៉ះទង្គិចសម្តីគ្នានៅប្រាសាទតាក្របី រឿងបង់កក្រមាមានទង់ជាតិកម្ពុជា។ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៦:៣០នាទី ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។ អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះគឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃដែលឈរជើងនៅទីនោះបានដឹង និងព្រមព្រៀងគ្នាកន្លងមក។ អំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។ដោយឃើញស្ថានការណ៍នៃការប៉ះទង្គិចគ្នានេះ កងទ័ពកម្ពុជាចំនួន១០នាក់ ដែលមានភារកិច្ចឈរជើងការពារ និងសម្របសម្រួលនៅលើប្រាសាទតាក្របី បានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និងប្រាប់ទៅទាហានថៃទាំងនោះថា ការលើកឡើងនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុនថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃមកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃយ៉ាងគគ្រឹកគគ្រេងផងដែរ។ បន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញនៅវេលាម៉ោង ១៦:៥០នាទី។ កម្ពុជាអំពាវនាវឱ្យកងទ័ពថៃ ដែលកំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាហើយ។ កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅទីនោះនឹងបន្តអនុវត្តការងារប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលបំណងបង្កបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អនៅតំបន់ប្រាសាទតាក្របី។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack)

2025/07/05 04:19:46 pm        123
នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីដឹកនាំ​កិច្ចប្រជុំលើកទី៧ ​របស់ គ.រ.ឌ. ដើម្បីពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន និងជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងជនបង្គោលផ្នែកសន្តិសុខសាយប័រសរុបប្រមាណ ១៥០នាក់។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពទូទៅ និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack) ដែលនាពេលថ្មីៗនេះ វេបសាយនិងប្រព័ន្ធអនឡាញមួយចំនួនរបស់ក្រសួង ស្ថាប័ន បានរងការវាយប្រហារពីក្រុមអនាមិក (Hacker) ក្នុងទម្រង់ជាការវាយប្រហារ Distribute Denial of Service (DDoS) និងការវាយប្រហារតាមទម្រង់ផ្សេងទៀត។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធាន គ.រ.ឌ. បានណែនាំដល់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងក្រុមការងារបច្ចេកទេស ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលការណ៍សុវត្ថិភាពសន្តិសុខសាយប័រ ដើម្បីការពារវេបសាយនិងប្រព័ន្ធរបស់ខ្លួនពីការវាយប្រហារដោយក្រុមអនាមិក (Hacker) ជាយថាហេតុ៕

ជើងជ្រូក និងស្លាបមាន់ បង្កកជិត ៤តោនត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់បង្រ្កាប

2025/07/05 03:02:05 pm        388
ភ្នំពេញ ៖ កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់ចុះបង្រ្កាបជើងជ្រូក និងស្លាបមាន់ បង្កក ជិត៤តោន ដែលលួចដឹកពីប្រទេសវៀតណាម ចូលមករាជធានីភ្នំពេញ ដើម្បីលក់ចែកចាយ។ ប្រតិបត្តិការនេះដែរបានធ្វើឡើងនៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។បើតាមការបញ្ជាក់ពីលោក ហ៊ុន សារ៉ាត់ អគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាដឹកនាំក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសផ្ទាល់ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកសាច់សត្វបង្កកចំនួន ២៧៥កេសក្រដាស ស្មើនឹង៣៧២០គីឡូក្រាម។លោកបន្តបញ្ជាក់ថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ស្លាបមាន់ និងជើងជ្រូក ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ។ក្រោយឃាត់ឆែកត្រួតពិនិត្យរួច កម្លាំងជំនាញបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕ អត្ថបទ ៖ កុម្ភៈ

ចម្ការទុរេនចំនួន១២២ ត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ

2025/07/05 02:30:54 pm        230
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការអបអរសាទរដល់ម្ចាស់ចម្ការទុរេនខ្មែរ ខណៈដែលមកដល់ពេលនេះ មានចម្ការទុរេនចំនួន ១២២ ត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ចេញផ្សាយនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។ដើម្បីធានានូវគុណភាពនិងនិរន្តរភាពនៃការនាំចេញ ក្រសួងសូមអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករនិងកញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន៕

សូមបង្កើនការប្រុងប្រយ័ត្ន!! ក្រុមជ្រុលនិយមកំពុងបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចធិបតី សូមផ្ទៀងផ្ទាត់មុននឹងជឿ ជៀសវាងធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង

2025/07/05 02:02:51 pm        220
តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា មានក្រុមជ្រុលនិយមមួយចំនួនបាននិងកំពុងបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្ដេចហើយផ្សព្វផ្សាយព័ត៌មានមិនពិត និងកាត់តក្លែងបន្លំជាបន្តបន្ទាប់។ សូមបងប្អូន អ៊ំពូមីង តាយាយ បង្កើនការប្រុងប្រយ័ត្ន និងចូលផ្ទៀងផ្ទាត់ជានិច្ច សម្រាប់ការផុសរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី មុននឹងជឿ ជៀសវាងការយក់ច្រឡំ ឬធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង ដែលតែងចិញ្ចឹមចិត្តក្នុងការបោកប្រាស់តាមគ្រប់រូបភាព ដើម្បីតែបំផ្លាញជាតិសាសន៍ខ្លួនឯង។សូមជម្រាបជូនថា ផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចបវរធិបីនាយករដ្ឋមន្ត្រី គឺមានតែមួយ ដោយមិនមានការយកទៅផុសបន្តតាមក្រុមនោះទេ បងប្អូន អ៊ំពូមី តាយាយ អាចកត់សម្គាល់លើចំនុចមួយចំនួនដូចខាងក្រោម៖១/ ផេកដែលមានផុស គឺចេញពីផេកដោយមានតំណភ្ជាប់ច្បាស់លាស់ និងមានម៉ោង មានកាលបរិច្ឆេទជាក់លាក់២/ ផេកផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី មានអ្នកតាមដានចំនួន ១,៨ លាននាក់ ហើយមាន Link: https://www.facebook.com/share/16jZ2Q42Go/?mibextid=wwXIfr

អតីតសកម្មជនគណបក្សប្រឆាំង និងបក្សផ្សេងៗជាង៥០០នាក់សម្រេចចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន

2025/07/05 01:54:17 pm        104
ព្រៃវែង ៖ អតីតសកម្មជនគណបក្សប្រឆាំង និងគណបក្សនានាចំនួន៥២២នាក់បន្ថែមទៀត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានស័្មគ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់បានយល់ និងមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើនជឿនលឿនឥតឈប់ឈរជាបន្តបន្ទាប់នោះ។សមាជិក សមាជិកាថ្មី ដែលភាគច្រើនមកពីគណបក្សប្រឆាំង ហើយបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាទាំង៥២២រូប បានថ្លែងពីការមើលឃើញចំពោះគណបក្សប្រជាជនថា ការដែលពួកគាត់ស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺក្រោយពីពួកគាត់បានមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះពួកគាត់មានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ ដោយប្តេជ្ញាទៅបោះឆ្នោតគាំទ្រ សម្តេចហ៊ុន ម៉ាណែតគ្រប់អាណត្តិជារៀងរហូតផងដែរ។ថ្លែងនៅក្នុងប្រកាសទទួលស្គាល់សមាជិក សមាជិកាថ្មីនោះឯកឧត្តមស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែងបានលើកឡើងពីទុក្ខវេទនាបំផុតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយក្នុងសម័យនោះ ប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រប់គ្រាន់ និងមានការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។ ឯកឧត្តមក៏បានលើកឡើងពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង និងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចំរើនដូចបច្ចុប្បន្នផងដែរ។ប្រាប់ទៅសមាជិក សមាជិកាថ្មីនោះដែរឯកឧត្តម ស្បោង សារ៉ាត់ ក៏បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនខ្មែរដទៃទៀត គឺជាអ្នកស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិ។ ដូច្នេះហើយសូមបងប្អូនកូនក្មួយត្រូវរួមគ្នាការពារសន្តិភាពឱ្យបានគង់វង់ ដោយត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិទំាងអស់ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនរុងរឿងបន្ថែមទៀត ពិសេសគឺការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត់ ក៏បានលើកឡើងអំពីបញ្ហាព្រំដែនរវាងកម្ពុជា និង ថៃនាពេលបច្ចុប្បន្ននេះដែរ ដោយបញ្ហានេះបានឯកឧត្តមប្រាប់ដល់សមាជិក សមាជិកាទាំងអស់កុំឲ្យមានការព្រួយបារម្ភ ខណៈរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី បានខិតខំដោះស្រាយគ្រប់មធ្យោបាយទាំងអស់ដោយសន្តិវិធី និងច្បាប់អន្តរជាតិ ដោយមិនឲ្យទឹកដីកម្ពុជាបាត់បង់សូម្បីតែមួយមីលីម៉ែត្រនោះឡើយ។ មួយវិញទៀតឯកឧត្តម ក៏បាន ស្នើរឲ្យសមាជិក សមាជិកាដែលទើបចូលថ្មីនេះគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននេះ និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកបញ្ហាតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJផងដែរ៕អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM