សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ
កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ

ព័ត៌មានជាតិ

ក្រុមយុវជននាំគ្នារៀបចំចម្អិនម្ហូបជូនជនភៀសសឹក ដែលគេចពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ

2025/07/26 06:35:12 pm        212
ឧត្តរមានជ័យ៖ តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាប់ផ្តើមចាត់ចែងរៀបចំម្ហូបអាហារជូនជនភៀសសឹក ដែលជម្លៀសពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានដឹកនាំក្រុមការងារយុវជនរួមគ្នាប្រកបដោយសាមគ្គីភាពជាមហាគ្រួសារខ្មែរ ដើម្បីដោះស្រាយម្ហូបអាហារជាតម្រូវការចំពោះមុខជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពទាំងអស់ក្នុងឧត្តរមានជ័យ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្តេជ្ញាខិតខំជួយផ្តល់ការចម្អិនម្ហូបអាហារជូនភៀសសឹកឱ្យបានគ្រប់គ្នា ដើម្បីឱ្យបងប្អូនជនភៀសសឹកដែលរងគ្រោះយ៉ាងអយុត្តិធម៌អំឡុងកងទ័ពបើកការវាយប្រហារឈ្លានពាន និងបង្កវិនាសដល់សង្គមរស់នៅរបស់ប្រជាជនខ្មែរ៕

សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១របស់គណបក្សប្រជាជនកម្ពុជានាំយកអំណោយចែកជូននគរបាលការពារបេតិកភណ្ឌប្រាសាទព្រះវិហារ

2025/07/26 05:55:33 pm        831
ភ្នំពេញ ៖ សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១ និងវគ្គអប់រំនយោបាយកម្រិត២ជំនាន់ទី១៤ និងសប្បុរសជននានា ដឹកនាំដោយឯកឧត្តម សាយ អ៊ាន ឯកឧត្តម ហាន ហាំ និងលោក សួន គឹមហេង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះបាននាំយកសម្ភារៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួនយកទៅចែកជូនកម្លាំងនគរបាលការពារបេតិកភណ្ឌដែលឈរជើងនៅសមរភូមិប្រាសាទព្រះវិហារ។ អំណោយ និងគ្រឿងបរិភោគ និងឧបភោគទាំងនេះ រួមមាន ត្រីងៀត ចំនួន៦០គីឡូក្រាម សាច់ក្រក ចំនួន៥៤គីឡូក្រាម, ឈុតសូឡាសម្រាប់សាក ០៥ឈុត ,ពងទាប្រៃ ៦០០គ្រាប់, មី៣០កេស, ត្រីខ ១០កេសធំ,កាហ្វេ ២កេសធំ, នំកញ្ចប់១កេសធំ,ទឹកដោះគោក្រដាស ២៥កេស,ទឹកសុទ្ធ ១២០កេស,បារី ប៊ិចធំ,ជម្រកស្នាក់នៅកងកម្លាំង ទំហំ៦ម×៨ម, ម៉ាស៊ីន រីភីតធ័រ សម្រាប់ទំនាក់ទំនង០១ឈុត, អង្ករ និងថវិកាមួយចំនួនទៀត៕

ខ្មែរជួយខ្មែរ៖ ក្រសួងកសិកម្ម បន្តនាំយកបន្លែចំនួន ៣តោនបន្ថែមទៀតជូនប្រជាពលរដ្ឋនៅជំរុំភៀសសឹកខេត្តឧត្ដរមានជ័យ

2025/07/26 05:38:01 pm        189
នាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បាននាំយកបន្លែចំនួន ៣ តោន ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលបានភៀសសឹកមកទីទួលសុវត្ថិភាព នៅស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ជាបន្តបន្ទាប់ដើម្បីទ្រទ្រង់អាហាររូបត្ថម្ភតំបន់ជួរមុខព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលសរុបរហូតមកដល់បានប្រមូលទិញជញ្ជូនបន្លែជាង ១៤ តោនជូនកងទ័ពនិងប្រជាពលរដ្ឋនៅតំបន់ព្រំដែន តាមរយៈការសម្របសម្រួលដឹកជញ្ជូនឥតគិតថ្លៃពីក្រុមហ៊ុនវីរៈប៊ុនថាំ ។យើងទាំងអស់គ្នាថ្កោលទោសអំពើខ្មាំងឈ្លានពានរំលោភអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយគាំទ្រការឆ្លើយតបការពារមិនឱ្យបរទេសបំពានដែនដីនៃព្រះរាជជាណាចក្រកម្ពុជា៕

អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ

2025/07/26 05:13:55 pm        1898
ភ្នំពេញ ៖ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីសៀម ដែលបានលើកឡើងថាកម្ពុជា បានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ PHL -03បាញ់ទៅប្រទេសថៃ ខណៈការលើកឡើងនេះគឺជាព័ត៌មានភូតកុហក និងប្រឌិតទាំងស្រុង។ ក្នុងសន្និសីទសារព័ត៌មានលើកទីបី ស្តីពីដំណើរការនៃការឈ្លានពានរបស់ទាហានសៀមមកលើ កម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កម្ពុជាគ្មានការចាំបាច់អ្វីក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ PHL -03នោះទេ ខណៈការផ្សព្វផ្សាយពីសំ ណាក់ភាគីសៀមគឺជាការបំភ្លើស បំភ្លៃ និងលាបព័រណ៌ដល់កម្ពុជាប៉ុណ្ណោះ។ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា«ក្រសួងការពារជាតិសូមទាត់ចោលអំ ពីព័ត៌មានភូតកុហក និងជាព័ត៌មានប្រឌិតក្លែងក្លាយ លាបព័រណ៌មកលើកម្ពុជា។ កម្ពុជាគ្មានការចាំបាច់ប្រើ មីស៊ីចម្ងាយឆ្ងាយ PHL -03នោះទេ.....»។​ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានប្រកាសទាត់ចោលទាំងស្រុង និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈ្លានពានសៀម ដែលបានចោទប្រកាន់មកលើកម្ពុជាថាបានបាញ់គ្រាប់ផ្លោងចូលទឹកដីឡាវ ខណៈករណីនេះអាជ្ញាធរឡាវមិនបានចោទប្រកាន់មកកម្ពុជា និងមិនទាន់មានការស៊ើបអង្កេតនៅឡើយ ហើយបែជាសៀមចោទប្រកាន់មកលើកម្ពុជាទៅវិញ ដោយការចោទប្រកាន់នេះគឺជាចេតនាព្យាបាទកម្ពុជា និងភូតកុហកសុទ្ធសាធដែលកម្ពុជាមិនអាចទទួលយកបាននោះឡើយ។ យ៉ាងណាក៏ដោយនៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានថ្លែងបែបចំអកទៅកាន់ភាគីថៃផងដែរថា កម្ពុជាប្រើប្រាស់កងទ័ពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ពោលគឺធ្វើការវាយបកគឺផ្តោតទៅលើតែមូលដ្ឋានកងទ័ពសៀមប៉ុណ្ណោះ មិនមានចេតនាផ្លោងចូលកន្លែងជនស៊ីវិលនោះឡើយ ផ្ទុយទៅវិញមានតែទាហានឈ្លានពានសៀមទេ ដែលផ្លោងចូលផ្ទុះប្រជាពលរដ្ឋ និងជនស៊ីវិលកម្ពុជា ដោយគ្មានការខ្លាចរអានឹងច្បាប់អន្តរជាតិ និងគ្មានអៀនខ្មាស ខណៈការផ្លោងគ្រាប់ចូលដល់ជនស៊ីវិលនេះ បានធ្វើឲ្យចាស់ជរា កុមារ និងស្រ្តីកម្ពុជារងគ្រោះ និងធ្វើការភៀសសឹករាប់ម៉ឺននាក់នោះ។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ក៏បានអំពាវនាវទទួចជាថ្មីម្តងទៀតដល់សហគមន៍អន្តរជាតិ រួមគ្នាធ្វើការថ្កោលទោសដល់ទាហានឈ្លានពានសៀមផងដែរ ខណៈការឈ្លានពានរបស់សៀមកាន់តែវាទទីធំឡើងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជានឹងមិនដកថយ និងចុះ ញ៉មចំពោះការឈ្លានពានរបស់សៀមនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញដើម្បីរក្សាសិទ្ធការពារខ្លួន ស្របទៅតាមច្បាប់អន្តរជាតិ៕អត្ថបទ ៖ បាន ចក់

ក្រុមការងាររាជរដ្ឋាភិបាលចុះសួរសុខទុក្ខកងកម្លាំង ក្រុមគ្រូពេទ្យ​ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក​នៅស្រុកព្រះនេត្រព្រះ

2025/07/26 04:40:07 pm        101
ភ្នំពេញ៖ ក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ដឹកនាំដោយ ឯកឧត្តម គង់ ច័ន្ទវាសនា និងមានការចូលរួមពី ឯកឧត្តម ងិន ឆាយ លោកជំទាវ ហ៊ូ សុពណ៌ លោកស្រី ស៊ិន​ សោភណ័ ជាអនុប្រធាន​ និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកព្រះនេត្រព្រះ​ បាននាំយក​ស្បៀងអាហារ​ និងថវិកាមួយចំនួន​ ចុះសួរ​សុខទុក្ខ លើកទឹកចិត្ត​ និងឧបត្ថម្ភ​កងកម្លាំង ក្រុមគ្រូពេទ្យ​ និងប្រជាពលរដ្ឋ​ជាពិសេសកុមារកំព្រា​ដែលភៀសខ្លួនចេញពីតំបន់ប្រយុទ្ធ​ ក្នុងខេត្តឧត្តរមានជ័យ​ មកស្នាក់នៅបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាព​ ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី​២៥​ ខែកក្ក្កដា​ ឆ្នាំ២០២៥។ ឯកឧត្តមប្រធានក្រុមការងារ បានជម្រាបជូនអំពីការយកចិត្តទុកដាក់ខ្ពស់​ និងការផ្តាំផ្ញេីសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំរាជដ្ឋាភិបាល​ និងរបស់ឯកឧត្តម​រដ្ឋមន្ត្រី ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ជូនដល់កងកម្លាំង​ ក្រុមគ្រូពេទ្យ​ និងប្រជាពលរដ្ឋទាំងអស់​ ជាពិសេសក្នុងស្ថានភាពនៃការបង្ក​ហេតុរបស់ភាគីថៃ។ ឯកឧត្តមបានលេីក​ទឹក​ចិត្តឱ្យទាំងអស់គ្នាបន្តជឿជាក់លេីការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ដែល​កំពុងដឹកនាំបញ្ជាដោះស្រាយបញ្ហា​ និងទប់ទល់ការឈ្លានពានរបស់ថៃមកលេីទឹកដីកម្ពុជាយេីង។ ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ បានជម្រាបជូនបន្ថែមថា​ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ក្រុង​ និងស្រុកទាំងអស់នៅទូទាំងខេត្តបន្ទាយមានជ័យ​ កំពុងមានវត្ថមានក្នុងមូលដ្ឋានក្រុង​ ស្រុក​ និងខេត្ត​ ដេីម្បីជួយគាំទ្រដល់រដ្ឋបាល​ក្រុង​ ស្រុក​ និងខេត្ត​ លេីការងារចាំបាច់នានា​ ក្នុងស្ថានភាពលំបាកនេះ៕

អភិបាលខេត្តតាកែវ៖ ប្រជាពលរដ្ឋខេត្តតាកែវរួមចិត្តរួមកាយគាំទ្ររាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង សៀមឈ្លានពាន

2025/07/26 04:01:04 pm        149
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានចូលរួមលើកទឹកចិត្តវីរកងទ័ពដែលកំពុងឈរជើង ការពារទឹកដីយ៉ាងរឹងមាំទប់ទល់នឹងចោរសៀមឈ្លានពាន ដោយបានបញ្ជាក់ថា ក្នុងនាមមន្រ្តីរាជការ កង កម្លាំងប្រដាប់អាវុធ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវជាង១លាននាក់ រួមចិត្តរួមកាយ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងជាមួយចោរសៀមឈ្លាន ពាន។ឯកឧត្តម បានបញ្ជាក់ថា មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ក្នុងខេត្តតាកែវ នឹងផ្ដល់ជា កម្លាំងចិត្ត កម្លាំងកាយ សម្ភារបរិក្ខារជូនទៅសមរភូមិមុខ ដើម្បីប្រយុទ្ធតទល់នឹងពួកចោរឈ្លានពាន។ឯកឧត្តម វ៉ី សំណាង បានអំពាវនាវដល់អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិទាំងអស់ មេត្តា ធ្វើយ៉ាងណាចាត់គ្រប់វិធានការណ៍ គ្រប់នីតិវិធីដើម្បីថ្កោលទោស និងដាក់សម្ពាធឱ្យទាហានឈ្លានពាន សៀមបញ្ឈប់ការវាយប្រហារមកលើទាហានកម្ពុជា និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយបីបាច់ ថែរក្សាកងកម្លាំងប្រដាប់អាវុធកម្ពុជាទាំងអស់ដែលកំពុងប្រយុទ្ធនៅសមរភូមិមុខ សូមទទួលបាននូវសុខ សុវត្ថិភាព និងជ័យជម្នះលើសមរភូមិ ៕

អភិបាលខេត្តប៉ៃលិនបញ្ជាក់ថាមិនមានការផ្ទុះអាវុធទេនៅព្រំដែនខេត្តនេះគឺរក្សាប្រក្រតីភាពធម្មតា

2025/07/26 03:51:03 pm        450
(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ក្នុងភូមិសាស្ដ្រខេត្តប៉ៃលិន មិន មានការផ្ទុះអាវុធនៅតាមព្រំដែននោះទេ ពោលគឺរក្សាប្រក្រតីភាពធម្មតា ខុសពីការផ្សព្វផ្សាយព័ត៌មានមិន ពិតនៅតាមបណ្ដាញសង្គម ។ឆ្លើយតបចំពោះការចែកចាយតាមបណ្ដាញសង្គម លោកជំទាវ បានបញ្ជាក់ថា «ស្ថានភាពព្រំដែនក្នុងភូមិ សាស្ត្រខេត្តប៉ៃលិន យប់ថ្ងៃទី២៥ ខែកក្កដា នេះ រហូតដល់ពេលនេះ រក្សាប្រក្រតីភាពធម្មតា។សូមជម្រាបថា ការចេញមកបញ្ជាក់របស់អភិបាលខេត្តប៉ៃលិន បានធ្វើឡើងបន្ទាប់ពីមានការចែកចាយនៅ តាមបណ្ដាញសង្គម Facebook ថា ទាហានឈ្លានពានថៃ បានបន្ដផ្ទុះអាវុធដល់ភូមិសាស្ដ្រខេត្តប៉ៃលិន៕

ឯកឧត្តម ឌិត ទីណា៖ ការភៀសខ្លួនពលរដ្ឋគឺជាការលះបង់ចាំបាច់ លើការជួយសម្រួលឱ្យកងទ័ពការពារទឹកដីដោយទឹកចិត្ត អង់អាចក្លាហាន

2025/07/26 02:22:53 pm        156
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តដំណើរសួរសុខទុក្ខ និងនាំយកស្បៀង ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលបានភៀសខ្លួនពីតំបន់សឹកខេត្តឧត្តរមានជ័យ និងតំបន់ជួរមុខព្រំដែនខេត្តបន្ទាយមានជ័យ មកទីទួលសុវត្ថិភាពនៃស្រុកថ្មពួក។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានមតិផ្ដាំផ្ញើឱ្យរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពីភូមិស្រុក គេហដ្ឋាន ពុកម៉ែបងប្អូនគឺជាការលះបង់ចាំបាច់មួយដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នា ដែលជួយសម្រួលឱ្យកងទ័ពរបស់យើងការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពាំនាំការផ្ដើមផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តមបានបន្ថែមថា យើងទាំងអស់គ្នាគាំទ្រកងទ័ពដ៏អះអាងរបស់យើងក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រហូតដល់ពុកម៉ែបងប្អូនវិលត្រឡប់ទៅភូមិស្រុកគេហដ្ឋានវិញបាន៕

ការឈ្លានពានរបស់ទាហានសៀមមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខតាមព្រំដែនប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ផងដែរ

2025/07/26 01:48:01 pm        575
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ការឈ្លានពានរបស់ទាហានសៀមមកលើកម្ពុជា មិនត្រឹមតែប៉ះពាល់ដល់សន្តិសុខនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងសៀមប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ផងដែរ ដូច្នេះកម្ពុជានៅតែបន្តអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ជាបន្ទាន់ ខណៈទង្វើឈ្លានពានរបស់ទាហានសៀមកាន់តែពង្រីកធំឡើងៗហើយនោះ។ ក្នុងសន្និសីទប្រចាំថ្ងៃជាលើកទីពីរ ស្តីពីដំណើរការឈ្លានពានរបស់ទាហានសៀមមកលើកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងជាមួយទឹកមុខយ៉ាងមុតមាំថា រហូតមកដល់ពេលនេះទាហានឈ្លានពានសៀមបានកំពុងបន្តផ្លោងគ្រាប់ចូលទឹកដីកម្ពុជា នៅតំបន់ថ្មដាខេត្តពោធិសាត់ ដោយឡែកខេត្តបន្ទាយមានជ័យ និងខេត្តកោះកុងមិនទាន់មានការផ្ទុះអាវុធនោះទេ ប៉ុន្តែទាហានឈ្លានពានសៀមបានធ្វើការគំរាមកំហែងដល់ទាហានកម្ពុជា ខណៈខេត្តកោះកុងទាហានសៀមបានចល័តនាវាចម្បាំងចំនួន៨គ្រឿងចូលចន្លោះកោះឆាង និងកោះគុត។ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា«ចំពោះខេត្តបន្ទាយមានជ័យមិនទាន់មានការផ្ទុះអាវុធនៅឡើយទេ...ប៉ុន្តែកងទ័ពថៃបានដើរដាក់សម្ពាធ និងគំរាមកំហែងមកលើកងកម្លាំងកម្ពុជា បណ្តេញចេញ ពីទឹកដីកម្ពុជាបើមិនចេញនឹងមានការប្រើប្រាស់អាវុធ បាញ់ប្រហារមកលើកងកម្លាំងប្រដាប់អាវុធកម្ពុជា»។​លោកជំទាវម៉ាលី សុជាតា បានហៅការគំរាមកំហែងរបស់ទាហានឈ្លានបានសៀមនេះ គឺជាទង្វើ រំលោភបំពាននូវMOU នៃមាត្រា៥ ហើយទង្វើប្រកបដោយអរិយភាពនេះ គឺបានកើតឡើងតាំងពីតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី មុំបី និងតំបន់ជាច្រើនទៀត ដែលបណ្តាលជនស៊ីវិលកម្ពុជាស្លាប់ និងរងរបួសជាច្រើននាក់ និងរាប់ម៉ឺននាក់ទៀតកំពុងរត់ភៀសសឹករកមណ្ឌលសុវត្ថិភាព៕អត្ថបទ ៖ បាន ចក់

ក្រោយចោរឈ្លានពានសៀមវាយចូលកម្ពុជាបណ្តាលឲ្យទាហានកម្ពុជាពលីជីវិត៥នាក់របួស២១នាក់ជនស៊ីវិលស្លាប់៨នាក់និងរបួស៥០នាក់

2025/07/26 01:38:01 pm        809
ភ្នំពេញ ៖ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសឲ្យ ដឹងថា ក្រោយទាហានឈ្លានពានសៀមបានបាញ់ចូលទាំងកម្រោលចូលទឹកដីកម្ពុជា ជាច្រើនកន្លែងមក រហូតដល់ថ្ងៃទី៣ ពោលគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានបណ្តាលឲ្យទាន កម្ពុជាពលីជីវិតចំនួន៥នាក់ រងរបួសធ្ងន់ស្រាល២១នាក់ ជនស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិត៨នាក់ និង រងរបួស៥០នាក់ ហើយរាប់ម៉ឺននាក់បានភៀសសឹករកមណ្ឌលសុវត្ថិភាព។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការឈ្លានពានរបស់ទាហានឈ្លានពានសៀម នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការឈ្លានពាន និងការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ពីសំណាក់ទាហានឈ្លានពានសៀមដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់បន្ថែមទៀតផងដែរ។ លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ទៀតថា មកដល់ថ្ងៃទី៣ក្រោយការឈ្លានពានរបស់ទាហានឈ្លានពានសៀមនេះ គេបានពង្រីកការបាញ់ប្រហារមកលើកម្ពុជារាលដាលដល់ខេត្តផ្សេងទៀត ដោយក្នុងនោះដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់ មកលើទីតាំងជាច្រើនកន្លែងនៅក្នុងភូមិសាស្រ្តដែលមានការឯកភាព ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈការពង្រីកនៃការឈ្លានពាននេះគឺជាគោលបំណងបំពាន ដែលរៀបចំទុកជាមុនពីសំណាក់ទាហានឈ្លានពានសៀម។​ ជាមួយគ្នានោះក្រសួងការពារជាតិកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសទង្វើឈ្លានពានរបស់ទាហានសៀម ហើយកម្ពុជាក៏សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួម ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការឈ្លានពានខុសច្បាប់របស់សៀមនេះដែរ។ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានេះដែរ កម្ពុជាទាមទារឱ្យសៀមបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ ហើយប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ យ៉ាងណាក៏ដោយកម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។ កម្ពុជារក្សាសិទ្ធិក្នុងការការពារខ្លួនដូចមានចែងក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាងនេះទៅទៀតកងយោធពលខេមរភូមិន្ទប្តេជ្ញាចិត្តឥតងាករេ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏សាហាវឃោរឃៅរបស់សសៀម៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ
06/10/2026 07:06 AM
កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
06/10/2026 07:06 AM
ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ
06/09/2026 10:06 PM
គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
06/09/2026 10:06 PM
សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
06/09/2026 10:06 PM
អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
06/09/2026 09:06 PM
វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
06/09/2026 09:06 PM
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍៖ ផ្លូវជាកាតាលីករយ៉ាងសំខាន់ ជួយជំរុញសេដ្ឋកិច្ចជនបទឱ្យរីកចម្រើន
06/09/2026 09:06 PM
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព
06/09/2026 09:06 PM
ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានឆាបឆេះតំបន់កាស្មៀ ប្រទេសឥណ្ឌា
06/09/2026 08:06 PM