សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ
កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ

ព័ត៌មានជាតិ

កម្ពុជាទាត់ចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថាកម្ពុជាជាអ្នកបំពាន ឬឈ្លានពានភាគីសៀមមុន

2025/07/26 11:40:22 am        232
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជាធ្វើការទាត់ចោលទាំងស្រុង ចំពោះព័ត៌មានដែលផ្សាយថាកម្ពុជា ជាអ្នកបំពាន ឬឈ្លានពានថៃមុន ដោយការផ្សព្វផ្សាយនេះគឺជារឿងមិនពិតនោះឡើយ ហើយកម្ពុជាទទួចឲ្យភាគីថៃបង្ហាញទីតាំង ឬកន្លែងដែលថាកម្ពុជា ជាអ្នកបំពានខ្លួនមុននោះផងដែរ។  ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃជាលើកទី២ ស្តីពីដំណើរការឈ្លានពានរបស់ទាហានសៀម មកលើកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើក ឡើងថាពេលវេលានេះកម្ពុជា គឺជាជនរងគ្រោះពីការឈ្លានពានរបស់ភាគីថៃ ពុំមែនដូចការចុះផ្សាយព័ត៌ មានក្លែងក្លាយ បំភ្លើស បំភ្លៃថាកម្ពុជា ជាអ្នកបំពានថៃនោះឡើយ។ យ៉ាងណាក៏ដោយកម្ពុជារក្សាសិទ្ធិវាយ បក គឺជាការរក្សាសិទ្ធិនូវកិច្ចការពារនូវដែនអធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះ។​ជាថ្មីម្តងទៀតអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជារូបនេះ ក៏បានក៏បានប្រកាសផងដែរថា កងទ័ពកម្ពុជាគឺឈរលើគោលការណ៍ ដោយវាយបកចំពោះគោលដៅយោធារបស់ចោរឈ្លានពានសៀមតែប៉ុណ្ណោះ ពុំមានគោលការណ៍វាយប្រហារលើជនស៊ីវិលនោះឡើយ។ ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថា រហូតមកដល់ម៉ោងនេះកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាឈរយ៉ាងរឹងមាំ និងជឿជាក់ក្លាហាន មុះមុតក្នុងកិច្ចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដោយមិនរុញរា មិនខ្លាចការគំរាមកំ ហែង ការបង្ខិតបង្ខំ ដាក់សម្ពាធ ឬការដាក់ពង្រាយកម្លាំងឈ្លានពាននៅទីតាំងផ្សេងៗរបស់ក្រុមទាហានឈ្លានពានសៀមនោះឡើយផ្ទុយទៅវិញកងកម្លាំងប្រដាប់អាវុធកម្ពុជាបានឈរយ៉ាងអង់អាចក្លាហានដើម្បីការការពារដែនអធិបតេយ្យភាពរបស់ខ្លួនដោយមិនឲ្យបាត់បង់ដីរបស់ខ្លួន សូម្បីតែមួយមីលីម៉ែត្រនោះឡើយ៕អត្ថបទ ៖ បាន ចក់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញានក្ខន្ធសពវីរកងទ័ពពលី ក្នុងសមរភូមិឈ្លានពានរបស់កងទ័ពថៃ

2025/07/26 11:19:21 am        229
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជកម្ពុជា បានអញ្ជើញគោរពវិញ្ញានក្ខន្ធសពវីរកងទ័ពពលី២រូប នៃកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ក្នុងសមរភូមិឈ្លានពានពីកងទ័ពថៃ នៅប្រាសាទតាមាន់តូច ខេត្តឧត្តរមានជ័យ។ក្នុងវេលាដ៏សោកសៅ និងក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់លោកអនុសេនីយ៍ទោ ក្លប រាយ និង លោក ព្រិន្ទបាលឯក ឡោក ម៉ៅ ជាកងទ័ពនៅកងពលតូចថ្មើរជើងលេខ៤២ ដែលទទួលមរណភាព ក្នុងសមរភូមិមុខនៅព្រំដែន ប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចាត់ទុកការបាត់បង់ លោកអនុសេនីយ៍ទោ ក្លប រាយ និង លោកព្រិន្ទបាលឯក ឡោក ម៉ៅ ថា ជាការបាត់បង់នូវស្វាមី ឪពុក កូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាល សូមដឹងគុណវីរភាព អង់អាច ក្លាហាន និងពលីរបស់យុទ្ធជនទាំងពីររូប និងជាការចងចាំមិនអាចបំភ្លេចបានចំពោះការពលីក្នុងសមរភូមិការពារបូរណភាពទឹកដី និងអធិបតយ្យភាព ក្នុងនាមកម្ពុជាជាប្រទេសតែងតែរក្សាសុខសន្តិភាព ស្ថិរភាព និងចំណងមិត្តភាពជាមួយប្រទេសជាមិត្ត។សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ទៀតថា ក្នុងពេលកម្ពុជារងការវាយប្រហារ ឈ្លានពានពីកងទ័ពថៃឥតឈប់ឈររហូតធ្វើឱ្យកងទ័ពបានបាត់បង់អាយុជីវិត ប៉ុន្តែទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានតម្កល់ការតស៊ូរបស់កងទ័ពជួរមុខ ជាស្មារតីខ្មែរតែមួយ ហើយគាំទ្រជានិច្ចទាំងស្មារតី និងធនធានផ្ទាល់ខ្លួនជូនចំពោះកងទ័ពជាដរាប ដើម្បីបង្ហាញពីមនសិកាស្នេហាជាតិ។ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងការពារដាច់ខាតចំពោះបូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋជាជនភៀសសឹក ជម្លៀសមកពីតំបន់ប្រឈមដោយការវាយប្រហាររបស់កងទ័ពថៃ៕

អាជ្ញាធរស្រុកឈូករៀបចំពិធីស្តេចក្រុងពាលីនិងអញ្ជើញបារមីមេទ័ពខ្មែរគ្រប់ជំនាន់ជួយដល់វីរៈកងព័ទខ្មែរ ឈ្នះចោរឈ្លានពានទឹកដី

2025/07/26 10:05:16 am        107
កំពត៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលស្រុកឈូក បានរៀបចំពិធីស្តេចក្រុងពាលី និងអញ្ជើញអស់បារមីមេទ័ពខ្មែរគ្រប់ជំនាន់ ដើម្បីជួយដល់វីរៈកងព័ទខ្មែរ ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅតំបន់ដែន(កម្ពុជា-ថៃ)។ ពិធីនេះធ្វើឡើងនៅព្រះសាទមាសលោកជំទាវ ម៉ៅ ក្រោមការដឹកនាំដោយ លោក សៅ មឿន អភិបាលស្រុកឈូក និងមានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋផងដែរ។ លោកអាចារ្យ មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានបង្ហាញស្មារតីសាមគ្គីចូលរួមក្នុងពិធីដើម្បីឧទ្ទិសបួងសួង សូមសេចក្តីសុខ និងជ័យជម្នះកើតមានដល់វីរៈកងទ័ពខ្មែរ ដែលកំពុងតែច្បាំងប្រយុទ្ធជាមួយទាហានថៃ។ ពួកគាត់បានផ្ញើសារទៅកាន់កងទ័ពជួរមុខថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាជន និងព្រះសង្ឃនៅខាងក្រោយនេះ សូមកោតសរសើរចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងព័ទខ្មែរក្នុងការការពារទឹកដី ពីចោរឈ្លានពានថៃ និងបានបួងសួងដល់អស់វិញ្ញាណក្ខន្ធព្រះមហាវិរៈក្សត្រគ្រប់ព្រះអង្គ និងបារមីមេទ័ពខ្មែរគ្រប់ជំនាន់ ឲ្យតាមថែរក្សាកងទ័ពខ្មែរដែលកំពុងប្រយុទ្ធក្នុងសមរភូមិ។ អភិបាលបាលស្រុកឈូក លោក សៅ មឿនបានប្រាប់ឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំស្រុក និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងត្រូវរួបរួមសាមគ្គី រួមគ្នាឧត្តម្ភគាំទ្រកម្លាំងកាយចិត្ត ទាំងផ្លូវក្រៅ និងផ្លូវក្នុង ជាក់ស្តែងពិធីនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងព័ទខ្មែរដែលកំពុងតែច្បាំង សូមឲ្យឈ្នះចោរឈ្លានពានដឹកដីកម្ពុជា។ ហើយជំនួសមុខឲ្យមន្ត្រីរាជការ និងពលរដ្ឋស្រុកឈូក លោកសូមគ្រាំទ្ររាល់យន្តការដោះស្រាយ និងដឹកនាំរបស់សម្តេចទាំងទ្វេ។  សូមបញ្ជាក់ថា សម្រាប់រដ្ឋបាលខេត្តកំពតបានចេញញ្ញត្តិគាំទ្រដោយឥតងាករេ និងជឿជាក់ទាំងស្រុងលើការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាង ពេញទំហឹង ចំពោះវីរៈកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹក ដី ដែលបង្កឡើងដោយកងទ័ពផងដែរ៕

​ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ការជាន់មីនពីសំណាក់ទាហានសៀមគឺជាទង្វើរៀបចំជាមុនដើម្បីយកលេសឈ្លានពានកម្ពុជា

2025/07/26 08:51:58 am        715
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានអះអាងថា ការដើរជាន់មីនរបស់ទាហានសៀម ដែលបានបណ្តាលឲ្យដាច់ជើង និងរងរបួសមួយចំនួននោះ គឺជាទង្វើរៀបចំជាមុនពីសំណាក់ទាហានឈ្លានពានសៀម ដើម្បីយកលេសសធ្វើការឈ្លានពាន និងបាញ់ប្រហារមកលើកម្ពុជា ខណៈសកម្មភាពនេះគឺជាទង្វើដ៏ឃោឃៅ ដែលកម្ពុជាមិនអាចទទួលយកបាននោះឡើយ។ តាមរយៈក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការឈ្លានពានរបស់ចោរឈ្លានពានសៀម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា ភាគីសៀមកាន់តែគឃ្លើន ដោយបានដាក់ពង្រាយកម្លាំងកងទ័ព វាយប្រហារមកលើកម្ពុជា កាន់តែខ្លាំងឡើងដោយមិនចាត់វិធានការ កាត់បន្ថយភាពតានតឹងណាមួយនោះឡើយ ហើយមួយវិញទៀតទាហានឈ្លានពានសៀមបានដាក់ខេត្តត្រាត ចន្ធាបុរី ដែលជាប់នឹងព្រំប្រទល់ខេត្តកោះកុង និងខេត្តពោធិសាត់របស់កម្ពុជា ក្រោមច្បាប់អាជ្ញាសឹក ហើយបានចាប់ផ្តើមពង្រាយទ័ព សព្វាវុធ នៅតាមតំបន់ព្រំដែននៃខេត្តបន្ទាយមានជ័យ ដែលបានរៀបចំទុកជាមុនផងដែរ។ លោកជំទាវម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា«ការត្រៀមកងទ័ពទាំងនេះគឺបានបង្ហាញឲ្យឃើញថា ថៃមានបំណងពង្រីកការវាយប្រហារមកលើកម្ពុជាកាន់តែកម្រោល និងរំលោភបំពានដែនអធិបតេយ្យភាព របស់កម្ពុជា កាន់តែខ្លាំងឡើងៗ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ពីសំណាក់ទាហានថៃ មកលើកម្ពុជា ដូចជាការអះអាង ការបំភ្លៃទាក់ទងនឹងការជាន់មីនរបស់កងទ័ពថៃ ជាហេតុផលនៃការបង្កើតទុកជាមុន ដើម្បីយកលេសម្រាប់ពង្រីកយុទ្ធនាការឈ្លានពានលើទឹកដីកម្ពុជា»។​តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវអ្នកនាំពាក្យក៏បានអំពាវនាវដល់សហគមន៍ អន្តរជាតិ រួមមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហគមន៍អាស៊ាន និងដៃគូពាក់ព័ន្ធអន្តរជាតិ ទាំងអស់ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការឈ្លានពានយ៉ាងកម្រោលរបស់ទាហានសៀមមកលើកម្ពុ ជានេះ។ កម្ពុជាក៏បានស្នើឲ្យអន្តរជាតិចាត់វិធានការជាបន្ទានផងដែរ ដើម្បីបង្ការនៃការដាក់ពង្រាយកងទ័ព បន្ថែមទៀតពីសំណាក់ទាហានឈ្លានពានសៀមវាយប្រហារមកលើកម្ពុជា ដោយធានាឲ្យថៃគោរពបូរណៈ ភាបទឹកដីកម្ពុជា និងទាមទារឲ្យទទួលការខុសត្រូវចំពោះការរំលោភបំពានទៅលើធម្មនុញ្ញអង្គការសហប្រ ជាជាតិ សន្ធិសញ្ញាក្រុងសឺណែវ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ានជាដើម។ យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានប្រកាសផងដែរថា កងទ័ពកម្ពុជាគឺឈរលើគោលការណ៍ ដោយវាយចំពោះគោលដៅយោធារបស់ចោរឈ្លានពានសៀមតែប៉ុណ្ណោះ ពុំមានគោលការណ៍វាយប្រហារលើជនស៊ីវិលណាមួយនោះ ខណៈចំណុចនេះរាជរដ្ឋាភិបាលកម្ពុជា កងទ័ពរួមទាំងជនស៊ីវិលកម្ពុជា រួមគ្នាជាធ្លុងមួយក្នុងកិច្ចការ ពារដែនអធិបតេយ្យរបស់ខ្លួន ការពារសេចក្តីថ្លៃថ្នូរបស់ខ្លួន ដោយមិនងាក់រេទោះបីក្នុងតម្លៃណាក៏ដោយ។  ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានឲ្យដឹង ផងដែរថា រហូតមកដល់ម៉ោងនេះកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាឈរយ៉ាងរឹងមាំ និងជឿជាក់ក្លាហាន មុះមុតក្នុងកិច្ចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដោយមិនរុញរា មិនខ្លាចការគំរាមកំ ហែង ការបង្ខិតបង្ខំ ដាក់សម្ពាធ ឬការដាក់ពង្រាយកម្លាំងឈ្លានពាននៅទីតាំងផ្សេងៗរបស់ក្រុមទាហានឈ្លានពានសៀមនោះឡើយផ្ទុយទៅវិញកងកម្លាំងប្រដាប់អាវុធកម្ពុជាបានឈរយ៉ាងអង់អាចក្លាហានដើម្បីការការពារដែនអធិបតេយ្យភាពរបស់ខ្លួនដោយមិនឲ្យបាត់បង់ដីរបស់ខ្លួន សូម្បីតែមួយមីលីម៉ែត្រនោះឡើយ៕អត្ថបទ ៖ បាន ចក់

ក្រសួងការពារជាតិ បន្តថ្កោលទោសអំពើឈ្លានពានរបស់ថៃ ខណៈនៅម៉ោង០៥:០២នាទីព្រឹកនេះបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់មកលើ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង

2025/07/26 07:20:06 am        489
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ បានចេញ សេចក្តីថ្លែងការណ៍ បន្តថ្កោលទោសអំពើឈ្លានពានរបស់ថៃ ខណៈនៅម៉ោង០៥:០២នាទីព្រឹកនេះបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់មកលើ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុន ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ០៥:០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួម ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការឈ្លានពានខុសច្បាប់របស់ថៃ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ ហើយប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ កម្ពុជារក្សាសិទ្ធិក្នុងការការពារខ្លួនដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏សាហាវឃោរឃៅរបស់ថៃ៕

ជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យចំនួនជាង ៣ពាន់គ្រួសារទទួលអំណោយពីសប្បុរសជន

2025/07/26 07:14:28 am        236
ឧត្តរមានជ័យ៖ ជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ ចំនួនជាង ៣ពាន់គ្រួសារទទួលបានអំណោយពីសប្បុរសជន ខណៈកងទ័ពថៃនៅតែបន្តបើកការវាយប្រហារតាមបន្ទាត់ព្រំដែនកម្ពុជា។ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យរៀបចំចាត់ចែងអំណោយពីសប្បុរសជននានា ដែលដឹកនាំដោយ លោក តាំង គឹមឡេង បាននាំមកជាគ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកបរិសុទ្ធ ចែកជូនជនភៀសសឹក នៅវត្តបាត់ថ្កៅ ក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់សប្បុរសជនជាប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ ចែកជូនដលជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។ក្នុងស្ថានភាពចំពោះមុខនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងតបតាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាដល់ក្រសួងពាក់ព័ន្ធ ដើម្បីបញ្ជូនអំណោយរបស់រាជរដ្ឋាភិបាភិបាល ជាស្បៀង មានដូចជា គ្រឿងឧបភោគ បរិភោគ និងសម្ភាៈប្រើប្រាស់ជាឃីត រួមមាន មុង ភួយ កន្ទេលជាដើម សម្រាប់ចែកជូនជនភៀសសឹក។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងអស់ និងមន្រ្តីពាក់ព័ន្ធត្រូវរៀបចំ និងដោះស្រាយនូវរាល់សេចក្តីត្រូវការបន្ទាន់ណាមួយជូនជនភៀសសឹក ពិសេសត្រូវតាមដានជាប់ប្រចាំចំពោះស្រ្តីមានផ្ទៃពោះ និងកុមារជាដើម៕

បងប្អូនប្រជាពលរដ្ឋចំនួន៦​ ១៩៨នាក់ត្រូវបា​នជម្លៀសពីតំបន់សមរភូមិមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប

2025/07/26 07:08:06 am        318
នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋបានជម្លៀសចេញពីតំបន់សមរភូមិខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មកទីតាំងសុវត្ថិភាព និងលំនៅឋានតាមបណ្តាក្រុង ស្រុក ទាំង១៣ ក្នុងខេត្តសៀមរាប មានចំនួន​ គ្រួសារ ១​ ២២០គ្រួសារ​ ស្មេីនឹងចំនួន​ ៦​ ១៩៨នាក់​ ស្រី ៣​ ៣៤៤នាក់​ ដែលប្រេីប្រាស់ទីតាំងសុវត្ថិភាពសរុប ៩៥ទីតាំង​ នៃទីតាំងរៀបចំចំនួន ១០៧ទីតាំង គិតត្រឹម ម៉ោង ២១:២០នាទី​។ ក្នុងនោះមាន៖១/ស្នាក់នៅតាម​ទីតាំងសុវត្ថិភាព រៀបចំដោយរដ្ឋបាលក្រុង ស្រុក​៖-ចំនួនគ្រួសារ ៩២៣គ្រួសារ-ចំនួនមនុស្សសរុប ៥០៣៣នាក់ -ចំនួនស្រីសរុប ២៨៤៤នាក់ ២/ស្នាក់នៅតាមផ្ទះ​ ៖-ចំនួនគ្រួសារ ២៩៧គ្រួសារ-ចំនួនមនុស្សសរុប ១១៦៥នាក់ -ចំនួនស្រីសរុប ៥០០នាក់ ទន្ទឹមគ្នានេះ ទីតាំងមួយចំនួន នៅមានការខ្វះខាតសម្ភារដូចជាមុង ភួយ ថ្នាំមូស សម្រាប់ការពារមូស ដោយសារមានមូសច្រើន ព្រមទាំងការខ្វះខាតសម្ភារប្រើប្រាស់ និងស្បៀង ដោយសារការជម្លៀសមកបន្ទាន់ ដោយពុំបានរៀបចំសម្ភារៈមកបានគ្រប់គ្រាន់ និងពិបាកដឹកជញ្ជូនជាដើម ដែលជាឆ្លើយតបរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមជាមួយសប្បុរសជនកំពុងរៀបចំជាបន្តបន្ទាប់។ជាមួយគ្នានេះ​ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់រដ្ឋបាលក្រុង​ ស្រុក​ និងរដ្ឋបាលឃុំ​ សង្កាត់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចំពោះសន្តិសុខ​ សុខភាព​ និងការផ្គត់ផ្គង់អាហារដល់បងប្អូនឱ្យបានគ្រប់គ្រាន់បន្តទៀត។ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ​ និងសម្ភារប្រេីប្រាស់ដល់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសមកស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប៕

ប្រមុខការពារជាតិកម្ពុជា ​អំពាវនាវពលរដ្ឋក្នុងខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និង​បន្ទាយមានជ័យ រក្សាភាពស្ងៀមស្ងាត់ និងស្តាប់ការណែនាំរបស់អាជ្ញាធរ

2025/07/26 01:55:50 am        7056
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅ​យប់​ថ្ងៃ​ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើសារអំពាវនាវពលរដ្ឋក្នុងខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ រក្សាភាពស្ងៀមស្ងាត់ កុំចលាចល និង​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរខេត្ត។ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ២ ថ្ងៃកន្លងមកនេះ កងកម្លាំងយើងបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ រក្សា​ប្តូរ​ផ្តាច់​ការពារ​បូរណ​ភាព​ទឹកដីបានជាទីមោទនៈ។ ឯកឧត្តមថ្លែងថា៖«ចំពោះខេត្តដែលជាប់ព្រំប្រទល់ជាមួយនឹងប្រទេសថៃ៖ ខេត្តកោះកុង, ពោធិ៍សាត់​, បាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ សូមបងប្អូន​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ជៀសវាងការបង្កភាពចលាចល សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។ កង​កម្លាំង​របស់​យើង​បាន​ត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសុខសុវត្ថិភាពរបស់បងប្អូន និង​បូរណា​ភាព​ទឹក​ដី​កម្ពុជាយើង។ សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកង​កម្លាំង​យើង​»​៕​

អភិបាលខេត្តព្រះវិហារ៖ មកដល់ពេលនេះខេត្តបានជម្លៀសពលរដ្ឋចេញមកទីសុវត្ថិភាពចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់

2025/07/26 12:25:27 am        818
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងនៅយប់ថ្ងៃទី២៥ ឈាម​ចូល​ថ្ងៃ​ទី២​៦ខែកក្កដានេះថា មកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ ៦ឃុំ លើ៨ឃុំ នៃ​ស្រុក​ជាំក្សាន្ត បានជម្លៀសចេញពីឃុំសរុបចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់។ បងប្អូន​មួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។ ឯកឧត្តម​បានឱ្យដឹងថា ដោយទ្បែក ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន ៥កន្លែង ទូ​ទាំង​ខេត្ត​ព្រះវិហារ សរុបមានចំនួន ៣,៥៩០គ្រួសារ ស្នើនឹង ១២,០៥៤នាក់ ក្នុងនោះ៖១- មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥,០០០ដើម សរុបមានចំនួន ៣,១១២គ្រួសារ ស្មើនឹង ១០,៤២០នាក់។២- មណ្ឌលសុវត្ថិភាពវត្តឧត្តរគីរីទួលអណ្ដែត នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន សរុបមានចំនួន ២៣០គ្រួសារ ស្មើនឹង ៧៩៥នាក់។៣- វត្តកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប មានចំនួន ៥៨គ្រួសារស្មើនឹង ២០៨នាក់។៤- វត្តកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប មានចំនួន ៩៤គ្រួសារ ស្មើនឹង ៣១៦នាក់។៥- វត្តដងផ្លិត ឃុំឆែបពីរ ស្រុកឆែប មានចំនួន ៩៦គ្រួសារ ស្មើនឹង ៣១៥នាក់។ឯកឧត្តមបញ្ជាក់ថា៖«យើងលំបាកមួយគ្រា ចល័តមកទីសុវត្ថិភាព ដើម្បីទុកឲ្យកងទ័ពអង់អាចក្លាហានខ្មែរយើង វាយបកយកជ័យជំនះ លើខ្មាំងទុច្ចរិតឈ្លានពានសៀម»៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញបន្តសួរសុខទុក្ខ និងនាំយកស្បៀង​ជូន​ប្រជាពលរដ្ឋ​ភៀស​ខ្លួន​ពី​តំបន់សឹក

2025/07/25 10:51:50 pm        629
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និង​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញបន្តសួរសុខទុក្ខ និងនាំយក​ស្បៀង​ជូន​ប្រជាពលរដ្ឋ និងគ្រួសារ​កងទ័ព​ដែល​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​នៅ​ស្រុក​ចំនួន​២​ផ្សេង​គ្នា គឺស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការផ្ដាំមផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្ដេច​អគ្គ​មហា​សេនា​​ប​តីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះ​បង​ប្អូន​ដែល​រង​ការ​គំរាម​កំហែង​ផ្ទាល់​ពីខ្មាំងឈ្លានពាន។កងកម្លាំងជួរមុខ នឹងបន្តឆ្លើយតបការពារអធិបតេយ្យភាពជាតិ និងការបូរណភាពទឹកដី រហូត​ដល់​បងប្អូន​វិល​ត្រឡប់ទៅផ្ទះសម្បែងវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE ] អ្នកស្លាប់ពីការរញ្ជួយដីនៅកោះមីនដាណាវ ប្រទេសហ្វីលីពីន ឡើងដល់៤៥ នាក់ ខណៈមានរលករញ្ជួយជិត២ពាន់លើក
06/10/2026 09:06 AM
យោធាអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ក្រោយការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រប្រយុទ្ធApache
06/10/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ
06/10/2026 07:06 AM
កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
06/10/2026 07:06 AM
ប្រជាកសិករឥណ្ឌូនេស៊ី ត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនតាមបាតុភូតអែល នីញ៉ូ
06/09/2026 10:06 PM
គម្រោងផ្លូវថ្លៃបំផុតរបស់ឥណ្ឌាខិតទៅរកការប្រកួតប្រជែង ក្រោយពិធីបើកការដ្ឋានសាងសង់
06/09/2026 10:06 PM
សម្តេចតេជោ ហ៊ុន សែន៖ យើងសម្រេចយកវិធីចរចា ដើម្បីចៀសវាងការចោទប្រកាន់ថាយើងបំពានកិច្ចព្រមព្រៀងឈប់បាញ់
06/09/2026 10:06 PM
អ្នកនាំពាក្យសម្ដេច​តេជោ ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
06/09/2026 09:06 PM
វិនិយោគិនកូរ៉េ បាននិងកំពុងចាប់អារម្មណ៍អំពីការធ្វើធុរកិច្ចនៅកម្ពុជា
06/09/2026 09:06 PM
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍៖ ផ្លូវជាកាតាលីករយ៉ាងសំខាន់ ជួយជំរុញសេដ្ឋកិច្ចជនបទឱ្យរីកចម្រើន
06/09/2026 09:06 PM