ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

សម្តេចបវរធិបតី៖ នៅកម្ពុជា សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យទេ តែជាចលករយុទ្ធសាស្ត្រការពារសន្តិភាព និងបូរណភាពទឹកដី

2026/05/03 08:51:04 am        132
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា សេរីភាពសារព័ត៌មានមិនមែនត្រឹមតែ ជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែជាចលករយុទ្ធសាស្ត្រក្នុងការការពារសន្តិភាព និងបូរណភាពទឹកដី ដែលត្រូវរួមគ្នាថែរក្សាឱ្យបានជាដាច់ខាត។ការលើកឡើងបែបនេះ របស់សម្តេចវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។សម្តេចវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានបទនេះ បានរំលឹកឱ្យយើងដឹងថា សន្តិភាពមិនអាចកើតមានបានដោយចៃដន្យឡើយ។ សន្តិភាពត្រូវការព័ត៌មានដែលគួរឱ្យទុកចិត្ត ត្រូវការការសន្ទនាប្រកបដោយការគោរពគ្នា ត្រូវការការចូលរួមពីសាធារណជន និងត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលឈរលើគោលការណ៍ សុចរិតភាព និងវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះត្រូវបានប្រារព្ធឡើងក្នុងបរិការណ៍ដែលពិភពលោក កំពុងស្ថិតក្នុងរបត់នៃបដិវត្តន៍បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) និងការប្រែប្រួលភូមិសាស្ត្រនយោបាយដែលមិនអាចទាយទុកជាមុនបាន។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ សូមបន្តចូលរួមយ៉ាងសកម្មនៅក្នុងការរួមចំណែកកសាង និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយមួយដែលមានគុណភាព សុចរិតភាព និងគួរឱ្យទុកចិត្ត ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយត្រូវចូលរួមយ៉ាងសកម្មក្នុងតួនាទីជាសាក្សីនៃសន្តិភាព និងការនាំព័ត៌មានពិតជូនប្រជាពលរដ្ឋកម្ពុជា និងទៅកាន់ពិភពលោក។ទន្ទឹមនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមផ្តល់នូវអនុសាសន៍ដល់ក្រសួងព័ត៌មាន សម្រាប់ជាទិសដៅការងារដូចខាងក្រោម៖ទី១. សូមបន្តការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀត ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន និងធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មាន។ទី២. សូមបន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញ និងការយល់ដឹងផ្នែកច្បាប់របស់ អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន។ទី៣. ពង្រឹងការទូតព័ត៌មាន តាមគ្រប់យន្តការការងារ ដើម្បីចាប់យកឱកាសក្នុងការផ្សារភ្ជាប់ អ្នកសារព័ត៌មានក្នុងប្រទេសជាមួយអ្នកសារព័ត៌មានក្នុងតំបន់ និងលើសកលលោក។ទី៤. លើកកម្ពស់ការតាមដាន វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេល ចំពោះព័ត៌មានបំភ្លៃការពិត និងព័ត៌មានក្លែងក្លាយ ព្រមទាំងបន្តតាមដាន ត្រួតពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចមួយចំនួនជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទកំហែងទារដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព។ទី៥. បន្តវាយតម្លៃជាប្រចាំ ដើម្បីធ្វើការឆ្លុះបញ្ចាំងពីស្ថានភាពពិត ជាក់ស្តែងដែលប្រតិបត្តិករ និងអ្នកសារព័ត៌មាន បាននិងកំពុងអនុវត្តជាប្រចាំដោយផ្ទាល់នៅក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅក្នុងប្រទេសកម្ពុជា៕

អាជ្ញាធរខេត្តប៉ៃលិន បន្តត្រួតពិនិត្យរកសារធាតុញៀន អាវុធជាតិផ្ទុះ និងការលួចចូលមករស់នៅខុសច្បាប់របស់ជនបរទេស

2026/05/03 08:31:23 am        117
ប៉ៃលិន៖ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិនបានបន្តឱ្យសមត្ថកិច្ចចម្រុះ ដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវជាតិលេខ ៥៧ និងលេខ៥៩ ដោយគ្មានថ្ងៃកំណត់ ដើម្បីត្រួតពិនិត្យរកសារធាតុញៀន, អាវុធជាតិផ្ទុះនិងទប់ស្កាត់លើជន បរទេសខុសច្បាប់ ដែលធ្វើដំណើរចូលមកក្នុងភូមិសាស្រ្តខេត្តលួច ប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសការលួចបង្កប់បទល្មើសបច្ចេកវិទ្យា(Online Scam) ដើម្បីការពារសន្តិសុខសណ្តាប់ ធ្នាប់ជូន ប្រជាពលរដ្ឋនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសទាំងនេះ រហូតអស់ពី ប្រទេសកម្ពុជា។ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ដូចជា ការជួញដូរគ្រឿងញៀន ការប្រើប្រាស់អាវុធខុស ច្បាប់ការជួញដូរមនុស្ស និងការចាប់ជម្រឹតជាពិសេសបទល្មើសបច្ចេកវិទ្យា (Online Scam) របស់គណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គមរបៀបរៀបរយនិងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេស ដែលលួចចូលមករស់នៅក្នុងខេត្ត ដោយខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើស នានាឱ្យមានប្រសិទ្ធភាពខ្ពស់។ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើករណីឆបោកតាម ប្រព័ន្ធអនឡាញ ដោយបានឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធី បណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោង ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី៕

ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត

2026/05/02 06:31:15 pm        415
នៅថ្ងៃទី២០ ដល់ទី៣០ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បាន​ណែនាំឱ្យ​នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​កាបណ្ដេញ​ចេញជន​បរទេស​សរុប​ចំនួន ២,៦៧១នាក់ ស្រី៥៨៥នាក់ មាន ២៩សញ្ជាតិ រួមមាន ៖ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន វៀតណាម អា្វហ្វ្រិកខាងត្បួង កាមេរូន ហ្គាណា ចិនតៃវ៉ាន់ ឡាវ មីយ៉ាន់ម៉ា នីហ្សេរីយ៉ា អាមេរិក ចិន ឥណ្ឌា ប៊ូរុនឌី បង់ក្លាដេស ស្រីលង្កា សេរ៉ាឡេអូន លីបេរីយ៉ា ប៉ានីហ្សេរីយ៉ា កូរ៉េ កេនយ៉ា បេនីន រុស្សី តូហ្គោល នេប៉ាល់ អាល្លឺម៉ង់ ថៃ ម៉ាឡេស៊ី ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ៣០៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងជនជាតិថៃចំនួន ៦៣៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងជនបរទេសមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើ​ការងារ​ខុស​ច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង

2026/05/02 05:44:23 pm        329
​គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជាបានកើនដល់៤៧ ០២៩ សហគ្រាស ដែលបាន​ផ្តល់​ឱកាស​ការ​ងា​រជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះ​បើ​តាម​ការ​ឱ្យ​​ដឹ​ងពីលោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅព្រឹក​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។លោក ស៊ុន មេសា បានថ្លែងថា៖«រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦ ៦៤៩ ដល់ចំនួន ៤៧ ០២៩ ក្នុងចុងឆ្នាំ ២០២៦ រោងចក្រ សហគ្រាស មានន័យថា រោងចក្រសហគ្រាសយើងមានការកើនឡើងចំនួន ៣៨០ សហគ្រាស បើធៀបនឹងឆ្នាំមុន»។ទន្ទឹមនឹងការកើនឡើងចំនួនរោងចក្រសហគ្រាសនេះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋប្រមាណជាង ៧ម៉ឺននាក់មានការងារធ្វើ។ មិនតែប៉ុណ្ណោះ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួង​ការ​ងារ ​តែងតែយកចិត្តទុកដាក់ ផ្តល់តម្លៃ លើកកម្ពស់សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ផ្សេងៗ ទាំង​អ្នក​ធ្វើ​ការ​ក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ធ្វើយ៉ាងណាធានាឱ្យបាននូវឱកាសស្មើៗគ្នា ការងារ​សមរម្យ លក្ខខណ្ឌការងារ និងប្រាក់​ឈ្នួល​សមរម្យ ទំនាក់​ទំនងវិជ្ជាជីវៈល្អ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែមរ​បស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានសាទរចំពោះកំណើន​ចំនួនរោងចក្រ សហ​គ្រាស​នៅត្រឹមដើមឆ្នាំ ២០២៦នេះ ដែលនេះសបញ្ជាក់ថា ទោះបីជាស្ថិត​នៅ​ក្នុង​វិបត្តិ​នៃ​សង្គ្រាម​ឈ្លាន​ពានពីប្រទេសថៃមកលើទឹកដីកម្ពុជាយ៉ាងណាក្តី ក៏ដូចជា វិបត្តិ​ប្រេង​ឥន្ធនៈ​សកល​យ៉ាង​​ណាក្តី ក៏កម្ពុជានៅតែមានកំ​ណើននៃការ​មកបណ្ដាក់ទុននិយោគ​ថ្មីៗបន្ថែម​លើ​គ្រប់​វិស័យ​មក​លើកម្ពុជា។ លោកថ្លែងថា«នៅពេលដែល​មានរោង​ចក្រកាន់តែ​ច្រើន នោះឱ​កាស​ការ​ងារ និ​ងការ​ប្រកួតប្រ​ជែង​ក្នុងការ​ទាក់​ទាញកម្លាំង​ពលកម្ម គឺកាន់​តែ​កើន​ឡើង អត្ថប្រយោជន៍នានា ត្រូ​វបាន​ផ្តល់ប​ន្ថែម​ប្រសើរ​ជាង​មុនជូនដល់បងប្អូនកម្មករនិយោជិតជាក់ជាមិនខាន ជាពិសេស​អតីត​ពលករ​របស់​យើង ​គាត់​អាចនឹងទទួលបានឱកាសការងារកាន់តែច្រើនជាងមុន ហើយមាន​ការ​ប្រកួត​ប្រជែង​ទៅ​លើ​ទីផ្សារ​ការងារកាន់តែល្អប្រសើរ»។ ទន្ទឹមនេះ លោក ហ៊ន គឹមហុក ប្រធានសហព័ន្ធសហជីពឯករាជ្យកម្ពុជា មើលឃើញថា កំណើន​រោង​ចក្រ​​សហគ្រាស ដែល​បាន​ដំណើរ​ការ​បន្ថែមទៀតនៅកម្ពុជានេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ការងារនៅកម្ពុជា។ លើសពីនេះ គឺបង្ហាញថា អ្នកវិនិយោគ​ទុកចិត្ត​លើ​កត្តា​សុខ​សន្តិភាព​ពេញ​លេញ និងបរិយាកាសវិនិយោគមានអំណោយផលល្អ។លោកថ្លែងថា «ការកើនឡើងរោងចក្រសហគ្រាសនេះ ​មានន័យថា ប្រទេសកម្ពុជា​មាន​ស្ថេរភាព​នយោបាយ និងបរិយាកាសវិនិយោគល្អ ដែល​ទាក់​ទាញអ្នក​វិនិយោគមកបណ្ដាក់ទន់ ដែល​ជួយ​បង្កើត​ឱកាស​ការងារ បង្កើនប្រា​ក់ចំណូល ជំរុញកំ​ណើនសេដ្ឋកិច្ចជាតិ»។ ពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុន ក៏ដូច​ជាអាណត្តិថ្មីនេះ តែង​ធ្វើការទាក់​ទាញ​អ្នក​វិនិ​យោគ​ថ្មី​ៗ ដើម្បី​បង្កើត​ឱកាស​ការងា​រជូន​ប្រជា​ពល​រដ្ឋ។ ទន្ទឹម​នេះ រដ្ឋាភិបាល​តែងតែគិ​តគូរ​ដល់​សុខ​ទុក្ខរប​ស់បងប្អូន​កម្មករនិ​យោជិត លើកកម្ពស់លក្ខ​ខណ្ឌកា​រងារ ដំឡើង​ប្រាក់​ឈ្នួល និង​ផ្តល់​​អត្ថប្រ​យោជន៍​ផ្សេងៗ​ជា​ច្រើន៕

អតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ

2026/05/02 02:41:24 pm        561
អតីតពលករមកពីប្រទេសថៃ ចំនួន២៣នាក់ បានទទួលវិញ្ញាបនបត្របញ្ជាក់ពីជំនាញ ជាងទឹក ជាងភ្លើង ជាងកំបោរ និងការរៀបការ៉ូ ខណៈដែលពួកគាត់ បានធ្វើតេសជាប់ជាស្ថាពរ នៅ​វិទ្យាស្ថា​ន​ជាតិ​ពហុបច្ចេកទេសអង្គរ នាថ្ងៃទី១ខែឧសភាឆ្នាំ២០២៦នេះ ។ ឯកឧត្ដម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​អប់​រំ​បណ្ដុះ​បណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មាន​ប្រសាស​ន៍ថា ពលករ ដែលធ្វើការនៅប្រទេស ហើយបាន​ត្រឡប់​មក​កម្ពុជា​វិញ​គឺ​ពួក​គាត់​មាន​តែ​បទ​ពិសោធន៍ និងជំនាញពីមុន ប៉ុន្ដែគ្មានការបញ្ជាក់ពីចំណេះដឹង ខណៈដែលពួកគាត់ កំពុង​ធ្វើ​ការ​ងារ​នៅ​ក្រុមហ៊ុន។ ឯកឧត្ដមបន្ដថា គោលដៅ RPL របស់រាជរដ្ឋាភិបាល គឺដើម្បីអភិវឌ្ឍ​ធន​ធាន​មនុស្ស បង្កើតផលិតភាព និងភាពប្រកួតប្រជែង បំប្លែងបទពិសោធន៍ការងារ ទៅជា​វិញ្ញាបន​បត្រ​ផ្លូវ​ការ ជាពិសេសវាយតម្លៃអតីតពលករខ្មែរមកពីប្រទេសថៃ, ជំហានទី១ចំនួន ១០.០០០​នាក់​។ ​ការរៀបចំធ្វើតេស្ត RPL ជូនអតីតពលករមកពីប្រទេសថៃដោយមិនគិតថ្លៃ ធ្វើ​ឡើង​ទៅ​តាម​អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ក្នុងការផ្តល់នូវជំនាញ និងការ​អនុវត្តន៍​លើ​មុខ​ជំនាញ​ចំនួន​៨ ដែលអាចយកទៅប្រើប្រាស់​ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ល្អ​សម្រាប់​ចំណូល​ល្អ​ជាង​មុន​។ ការធ្វើតេស្តជំហានទី១នេះ ធ្វើឡើងនៅតាមរាជធានី ខេត្ត នៃគោលដៅចំនួន៦។ ឯកឧត្តមបន្ដថា នឹងបន្តទៅជំហាន​ទី​២​ទៀត​ជា​មួយ​នឹង​ការ​បន្ត​ផ្តួច​ផ្តើម​បន្ទាប់​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​ក្នុង​វិធី​សាកល្បងនេះ។ ឯកឧត្ដមបញ្ជាក់ថា លោកបណ្ឌិត បានបញ្ជាក់ថា ការធ្វើតេស្តសមត្ថភាពនេះ រួមមាន៖ ការងារ​កំបោរ ការងារការ៉ូ ការដំឡើងពុម្ព ការដំឡើងបណ្តាញបំពង់ទឹក ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ការងាររន្ទា ការដំឡើងសរសៃដែក។ ឯកឧត្តមបានណែនាំដល់សហគ្រាស ក្រុមហ៊ុន រោង​ចក្រ​មួយ​ចំនួនឱ្យស្គាល់ RPL ជាមូលដ្ឋានក្នុង​ការ​កំណត់​ជ្រើស​រើស និង​ប្រាក់​ឈ្នួល​។ បើក​ឱកាស​ការ​ងារ​ឱ្យពលករមកពីប្រទេសថៃ និងអនុញ្ញាតឱ្យវិស្វករ ឬបុគ្គលិក​បច្ចេក​ទេស​ចូល​រួម​បណ្តុះ​បណ្តាល​ និងក្លាយខ្លួនជាអ្នកវាយតម្លៃ។ ពង្រីកការផ្សព្វផ្សាយ RPL ឱ្យគ្រប់ដល់ទីកន្លែង (តំបន់​ជន​បទ​ និងព្រំដែន)។ ការធ្វើតេស្ត RPL ផ្តល់ឱកាសដល់បុគ្គលិកកំពុងធ្វើការ និងមាន​ជំនាញ​ពុំ​ទាន់​មាន​ការងារ ឱ្យទទួលស្គាល់ជំនាញជាផ្លូវការ ឬគុណវុឌ្ឍរបស់ពួកគាត់។ សម្រាប់​អតីត​ពលករ​មក​ពី​ប្រទេសថៃ និងទទួលបានការទទួលស្គាល់សម្ថតភាព, ឱកាសការងារ ចំនេញពេលវេលា និង​ថវិកា ក្លាយជាពលករក្នុងប្រព័ន្ធ និងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. នឹង​បង្កើន​ជំ​នឿ​ទុក​ចិត្ត​លើខ្លួនឯង ក៏ដូចជាជំនាញការសិក្សាពេញមួយជីវិត, រឺឯអ្នក​វិនិយោគ​វិញ​នឹង​បាន​យល់​ដឹង​ពី​កម្រិត​ជំនាញរបស់បុគ្គលិកភ្លាមៗ និងកាត់បន្ថយលើការចំណាយពេលបណ្តុះបណ្តាល ធានា​ស្តង់ដា និងគុណភាព នឹងបង្កើតទំនុកចិត្តវិនិយោគ ជាពិសេស​អាច​បង្ហាញ​ដៃគូ​ពី​កម្លាំង​កម្មករ​មាន​ជំនាញ​ស្តង់ដា។​​                                                      RPL គឺជាកម្មវិធីដែលរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការងារកំពុងតែយកចិត្តទុកដាក់ខ្ពស់​សម្រាប់​ផ្ដល់ការធ្វើតេស្តទទួលស្គាល់សមត្ថភាពជំនាញ ក្នុងវិស័យសំណង់ចំនួន ៨មុខ ជូនដល់​អតីត​ពលករមកពីថៃដោយឥតគិតថ្លែចំនួន ១ម៉ឺននាក់ក្នុងជំហានទី ១ ដើម្បី​ឱ្យ​ពួក​គាត់​អាច​យក​ទៅ​ប្រើ​ប្រាស់ក្នុងការស្វែងរកការងារនៅក្នុងស្រុកផង និងនៅក្រៅប្រទេសផង ដូចជានៅសិង្ហបុរី ដែល​កំពុងតែត្រូវការកម្លាំងកម្មករជំនាញផ្នែកសំណង់។ RPL គឺដើម្បីប្រែក្លាយពី «សញ្ញាឃើញ» ​ទៅ​ជា​វិញ្ញាបនបត្រជាផ្លូវការ ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើន ផលិតភាព និង​ភាព​ប្រកួត​ប្រជែង និងជួយអតីតពលកររកការងារល្អនិងមានប្រាក់ចំណូលកាន់តែខ្ពស់៕អត្ថបទ៖ ឈិត សាវី

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ

2026/05/02 02:30:18 pm        481
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺជិតមួយពាន់នាក់ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ​២០២៦​នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានដាស់តឿន និងក្រើនរំលឹក​ដល់​មន្រ្តី​រាជ​ការ​ក៏ដូចក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ត្រូវតែបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និង​ប្រជាជនឱ្យបានល្អប្រសើរ ជាពិសេស​បន្ត​យក​ចិត្ត​ទុក​ដាក់​ផ្តល់​នូវ​សេវា​ចាំ​បាច់​នានា​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​លឿនរហ័ស ចៀស​វាង​បង្ក​នូវ​បញ្ហា​នានា​ដែល​នាំ​ឱ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ដល់​ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ។ ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និង​យកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការ​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ដើម។ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានប្រកាសគាំទ្រ​ចំពោះ​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​របស់​សម្ដេច​ធិបតី​នាយករដ្ឋ​មន្ត្រី​ចំពោះ​វិធានការយក​ក្មេង​ទំនើង​ទៅ​បម្រើ​ការ​ងារ​ជីក​លេណ​ដ្ឋាន​នៅ​តាម​ព្រំដែន​ ដែលនេះជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មាន​សុវត្ថិភាព​។ សូមបញ្ជាក់ថា គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ របស់​សម្តេច​តេជោ​នា​ពេល​នេះ ​គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បី​ឱ្យមា​នតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាង​វិញ​ទៀត​ក៏​ដើម្បី​ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការ​ក្រើន​រំឭក​ដល់​មន្ត្រី​នៅ​មូល​ដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋឱ្យបានល្អប្រសើរជាដើម៕

ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិន​ឈរ​នៅ​លំដាប់ទី១

2026/05/02 01:26:50 pm        342
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេលបីខែដើម ឆ្នាំ២០២៦នេះ កម្ពុជាទ​ទួល​ស្វាគមន៍​ភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិន បានឈរ​នៅ​លំដាប់​ទី១ ដែលមានចំនួនជាង ២៤ម៉ឺននាក់ ខណៈកម្ពុជារំពឹង​ពី​កំណើន​ភ្ញៀវទេ​សចរ​ចិ​ន​មក​កម្ពុជា​កាន់​តែច្រើន ក្នុងអំឡុងពេលកម្ពុជាអនុវត្តការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ក្នុង​ដំណាក់កាលសាកល្បងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងកាលពីថ្មីៗនេះថា រាជរដ្ឋាភិបាល​បាន​បន្ត​ចាត់​ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង បានរួមចំណែក​ការ​អភិវឌ្ឍន៍​សង្គម​ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការបង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ផ្ទាល់ និងដោយប្រយោល។ ព្រមទាំង ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច បង្កើនចំណូលជូនជាតិ និងចូលរួមការអភិរក្ស វប្បធម៌ ថែរក្សាការពារបរិស្ថាន ធន​ធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនប្រមាណ ២៤ម៉ឺននាក់ បានឈរនៅលេខរៀងទី១ ដែលមកទស្សនាប្រទេសកម្ពុជា ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុប។ ផ្អែកតាមស្ថិតិនេះ វិស័យទេសចរណ៍កម្ពុជានៅតែបង្ហាញភាពធន់នឹងវិបត្តិ ដោយសារស្មារតីសាមគ្គីភាពនៃមហាគ្រួសារវិស័យទេសចរណ៍ទាំងផ្នែករដ្ឋ និងផ្នែកឯកជន រួមគ្នាដាក់ចេញនូវវិធានការគន្លឹះបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែងបានទាន់ពេលវេលា។ ជាពិសេស ការបន្តដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) និងការដាក់ចេញយុទ្ធនាការរដូវកាលសាមគ្គីភាព ដែលធ្វើឱ្យយើងនៅតែអាចសម្រេចបានតាមផែនការ។ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះថា៖ «ជាការពិត មិនអាចប្រកែកបានអនាគតនៃវិស័យទេសចរណ៍របស់កម្ពុជាគឺមិនអាចកាត់ផ្តាច់បានពីការស្រូបទាញកំណើននៃរំហូរ ភ្ញៀវទេសចរចិន និងវិនិយោគិនចិន បានឡើយ។ កម្ពុជា ក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍កាលវិលត្រឡប់មកវិញនូវភ្ញៀវទេសចរចិន និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាស ទទួលបដិសណ្ឋាកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា ស្របពេលដែល រាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ដែលនឹងធ្វើដំណើរមកកាន់កម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន ១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦។ការលើកលែងទិដ្ឋាការនេះ រៀបចំឡើង ស្របពេលរដូវកាលបៃតងដ៏ស្រស់ស្អាតនៅកម្ពុជា»។សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៥,៦លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានប្រមាណ ១លាន២ សែននាក់ កើនឡើងប្រមាណ ៤២% បើធៀបនឹងឆ្នាំមុនទៅ។ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី២ នៃភ្ញៀវទេសចរបរទេសមកកម្ពុជា៕ អត្ថបទ៖ ធូ វិរៈ

ក្រសួងសុខាភិបាល បើកសន្និសីទប្រចាំឆ្នាំ លើកទី៣ សមាគម​គ្រូពេទ្យ​វះកាត់​រោគ​ស្រី្ត​អង់​ដូ​ស្កុប​ពី​កម្ពុជា

2026/05/02 12:12:53 pm        206
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋ​មមន្ត្រី​ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ លើកទី៣ សមាគម​គ្រូពេទ្យវះកាត់រោគស្រី្តអង់ដូស្កុបពីកម្ពុជា, រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៦។ឯកឧត្តមសាស្ត្រាចារ្យ គាន់ អូន ប្រធានសមាគមគ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា បាន​មាន​ប្រសាសន៍ថា សម្រាប់សន្និសីទឆ្នាំនេះ យើងបានរៀបចំកម្មវិធីវិទ្យាសាស្រ្ត ដែលមាន​ប្រធាន​បទ​ថ្មី​ៗ​សំបូរបែប និងវាគ្មិនជាតិ អន្តរជាតិ បង្ហាញអំពីបច្ចេកវិទ្យាថ្មីៗស្តីពីអំពី ការវះកាត់​ដោយ​ប្រើ​រ៉ូបូត​ (Robotic Surgery) និង ការវះកាត់ដោយចោះ (Endoscopy/Laparoscopy) ដើម្បី​បង្ហាញ​ថា​តើវិស័យវះកាត់ Endoscopy លើរោគស្រី្តរបស់យើង និងឈានទៅមុខ ហើយសន្និសីទ​ប្រចាំ​ឆ្នាំ​លើក​ទី៣ ក្នុងគោលបំណងពង្រីក ពង្រឹងចំណេះដឹង និងការអនុវត្តន៍​ដើម្បី​ធានា​ឲ្យ​ការ​ផ្តល់​សេវា​លើសុខភាពស្រី្តឲ្យកាន់តែប្រសើរ។ជាមួយគ្នានោះដែរឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្ត្រី​វិទ្យា​កម្ពុជា​ បានលើកឡើងដែរថា សេវាវះកាត់រោគស្រី្ត មានដូចជា៖ Laparoscopy – Endoscopy – Surgery គឺជានិន្នាការដែលកំពុងអភិវឌ្ឍខ្លាំង នៅលើសកលលោក ហើយក៏ជា​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ ជាពិសេសបច្ចេកវិទ្យា និងធនធានមនុស្សសម្រាប់ប្រទេសយើង។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម​សាស្រ្តា​ចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា ក្នុងបរិបទនៃសន្និសីទ​ប្រចាំ​ឆ្នាំ​របស់​សមាគម​គ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា គោលដៅចម្បងនៃ​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​បង្កើន​សមត្ថភាពផ្នែកវះកាត់ដោយចោះរោគស្រី្ត ទៅដល់ក្រុមគ្រូពេទ្យជំនាញ ដែលបម្រើ​សេវា​ផ្នែក​រោគ​ស្រី្ត ដោយមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​សមត្ថភាព​នៅ​ក្នុង​ការ​វះកាត់រោគស្រី្តនេះ កាន់តែជឿនលឿនទៅមុខ។ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ប៉ិច សុធី បានពាំនាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​របស់​ឯក​ឧត្តម​សាស្រ្តា​ចា​រ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល សូមឲ្យមន្រី្តសុខាភិបាល ក៏ដូ​ច​ជា​អ្នក​បម្រើ​សេវា​ផ្នែក​សុខាភិបាល​ទាំង​អស់ ត្រូវតែបង្កើននូវសមត្ថភាព រួបរួមសាមគ្គីភាពគ្នា និងសហប្រតិបតិ្តការ​ជា​មួយ​គ្នា ​ពីគ្រប់ផ្នែក ដើម្បីធ្វើយ៉ាងណាឲ្យការបម្រើសេវានេះ កាន់តែល្អប្រសើរ មានប្រសិទ្ធភាព និង​មានសុវតិ្ថភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈទៅអ្នកមកទទួលសេវា៕ អត្ថបទ រដ្ឋា 

សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធផលនៅ វត្តព្រៃខ្លូតតម្លៃជាង ២៣ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

2026/05/02 12:06:25 pm        256
‎សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលបានសាងសង់អស់តម្លៃជាង ២៣ម៉ឺនដុល្លារ នៃបរិវេណវត្តព្រៃខ្លូត ហៅវត្តច្រេស ស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។‎‎ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។‎‎សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ស្របពេលវិស័យអាណាចក្រ និងវិស័យពុទ្ធចក្របាននឹងកំពុងតែបោះជំហានព្រមគ្នា និងមានការរីកចម្រើនលើកគ្រប់វិស័យ ទើបធ្វើឱ្យប្រជាពលរដ្ឋដែលកាន់នូវព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធានក្នុងការចូលរួមជាចាប់មគ្គផលដោយទឹកចិត្ត និងសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានាក្នុងវត្តព្រៃខ្លូត រួមមាន ៖ របងវត្ត ខ្លោងទ្វារ ឧបដ្ឋានសាលា និងចាក់ដីបំពេញក្នុងវត្ត។ តាមរយៈសមិទ្ធផលទាំងនេះ អាចកសាងទៅបាន គឺសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ដែលអនុញ្ញាត្តិឱ្យប្រជាពលរដ្ឋមកជួបជុំ ប្រារព្ធពិធីសាសនាតាមបំណងប្រាថ្នា កសាងនូវបុណ្យកុសលរៀងៗខ្លួន ក្រោមម្លប់នៃសុខសន្តិភាព ដែលបានប្រែក្លាយតំបន់នេះពីតំបន់មានសង្គ្រាម មកជាតំបន់ប្រកបដោយសក្តានុពល និងមានភាពទាក់ទាញ។ ‎‎សម្តេចកិត្តិសង្គហបណ្ឌិត បានសម្ដែងនូវមនោសញ្ចេតនាភាតរភាពបំផុតប្រគេនចំពោះ ព្រះគ្រូវិសុទ្ធសីលវង្សា ស៊ុំ សំណាង សុទ្ធសីលោ ព្រះចៅអធិការវត្តព្រៃខ្លូត ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ចាប ភក្តី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចន្ទ្រា និងលោកជំទាវ ចែម សេរីរដ្ឋ ព្រមទាំងក្រុមការងារ ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តស្វាយរៀង ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទដែលបានរួបរួមសហការគ្នាយ៉ាងល្អសម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លាសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា។‎សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ អនុវត្តឲ្យបាននូវភូមិឃុំ សុវត្ថិភាព ពិសេស ចូលរួមថែរក្សាសមិទ្ធិផលនៅក្នុងវត្តនេះឲ្យបានគង់សម្រាប់ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា៕

អគ្គមេបញ្ជាការកងទ័ព៖ វិធានការច្បាប់អនុវត្តចំពោះក្មេងទំនើង គឺពិតជាមានសារសំខាន់

2026/05/02 11:57:29 am        533
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា អ្វីដែលជាគោល ការណ៍​សម្រេច​របស់​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត ណែនាំស្ថាប័នពាក់ព័ន្ធ សិក្សាផ្លូវច្បាប់ នឹងវិធានការដែលត្រូវអនុវត្ត ចំពោះ​ករណីក្មេងទំនើង ដែលបានប្រព្រឹត្តល្មើសច្បាប់ ដើរអុកឡុកក្នុងសង្គម គឺពិតជាមានសារ សំខាន់ និងជាការត្រឹមត្រូវបំផុត។ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បាន​មាន​ប្រសាសន៍​ប្រាប់ ​BTV ថា អ្វីដែលជាគោលការណ៍សម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែ​នាំ​សិក្សា​ផ្លូវច្បាប់ និ​ងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង គឺពិតជាមានសារសំខាន់ និង​អ្វី​ដែលសម្តេចធិបតីមានប្រសាសន៍ គឺជាការត្រឹមត្រូវបំផុត។ ហើយ​នឹង​រក​កិច្ច​ការងារ​ធ្វើ​ជា​បន្ត​បន្ទាប់​ទៀត​ ដើម្បី​ឲ្យ​គាត់​យល់បានទៅលើកិច្ចការងារដែលត្រូវធ្វើ និងយល់បានទៅលើការអប់រំ និង​មាន​សីលធម៌ខ្ពស់ ហើយគាត់នឹងចូលរួមនៅក្នុងការងារជាមួយនឹងប្រទេសជាតិ ការងារជាមួយសង្គម ពោលនិយាយរួមឲ្យយុវជនមានផលប្រយោជន៍សម្រាប់ប្រទេសជាតិ។ សូម្បីតែក្រុមគ្រួសារគាត់ក៏មានការសប្បាយចិត្តដែរ ហើយជាពិសេសប្រជាជនទូទៅមានការគាំទ្រចំពោះវិធានការច្បាប់ទៅលើក្រុមក្មេងទំនើង។ទាក់ទងវិធានការច្បាប់សម្រាប់អនុវត្តទៅលើក្មេងទំនើង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថ្លែងប្រាប់ BTV ថា នៅសប្តាហ៍ក្រោយនឹងមានការជួបជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំនៅក្របខណ្ឌនេះឲ្យទទួលបានជោគជ័យ។ មកដល់ម៉ោងនេះ គឺមានវិធានការបីដែលនឹងត្រូវដាក់ឲ្យអនុវត្ត ក្នុងនោះមាន៖ ទី១.ទោសការងារសហគមន៍ (ច្បាប់មានហើយ)។ ទី២. ការភ្ជួរទោសសាកល្បង គឺជាវិធានការមួយដែលតុលាការភ្ជួរទោស តុលាការសម្រេចផ្ដន្ទាទោស ប៉ុន្តែទោសអត់អនុវត្តនោះទេ។ ហើយដាក់កាតព្វកិច្ចដើម្បីអនុវត្តរយៈពេលបីឆ្នាំ ហើយបើសាម៉ីខ្លួនទៅបំពេញការងារបានល្អ គឺមិនដល់៣ឆ្នាំគាត់អាចទទួលបានរបបនឹង។ ទី៣. គឺការដោះលែងដោយមានលក្ខខណ្ឌ ចំពោះទណ្ឌិតដែលកំពុងតែជាប់ទោស អនុវត្តទោសបានចាប់ពី ២ភាគ៣ទៅ គឺច្បាប់អនុញ្ញាតឲ្យមានការដោះលែងដោយមានលក្ខខណ្ឌ។ លក្ខខណ្ឌសម្រាប់ការបំពេញការងារជាប្រយោជន៍សម្រាប់គាត់ផង និងជាប្រយោជន៍ដើម្បីបម្រើឲ្យប្រទេសជាតិផង។សូមជម្រាបថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ , ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើង។ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ៕ អត្ថបទ៖ វង្ស សុភាព

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM