ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

អ្នកជំនាញច្បាប់អន្តរជាតិ៖ ថៃនឹងរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ ប្រសិនបើលុបចោល MoU2001 ជាមួយ​កម្ពុជា

2026/05/02 11:40:48 am        390
ភ្នំពេញ៖ អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ បានព្រមានថា ថៃកំពុង​ឈាន​ទៅ​រក​ការ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរចំពោះការបង្ហាញពីចេតនាចង់លុបចោល អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​ស្ដីពី ​«ការទាមទារ សិទ្ធិលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នា» ឬហៅថា MoU2001 ដែល​បា​ន​ចុះ​ថ្ងៃ​ទី​​១៨ ខែមិថុនា ឆ្នាំ២០០១។ ទោះបីយ៉ាងណា ជំហររបស់កម្ពុជានៅតែគោរព អនុវត្តទៅ​តាម​ទាំង​ខ្លឹម​សារទាំងស្មារតីរបស់ MoU-2001 ហើយកម្ពុជាប្តេជ្ញា​ស្វះស្វែង​រក​ដោះស្រា​យ​ដោយ​សន្តិ​វិធី និងផ្អែកទៅលើច្បាប់ ក្នុងករណីអស់យន្តការ ឬក្របខណ្ឌទ្វេភាគី។ថ្លែងក្នុងកិច្ចពិភាក្សាពិសេស ក្រោមប្រធានបទ៖ តើអន្តរជាតិមើលឃើញបែបណា ចំពោះ​ការ​គោរព​បទ​ឈប់​បាញ់រវាងកម្ពុជា និងថៃ? ជាមួយ BTV លោក អាន ប៉ាស្ទី អ្នកជំនាញ​ច្បាប់​អន្តរជាតិ បានពន្យល់ថា MoU 2001 រវាងកម្ពុជា-ថៃ មិនមែនជាឯកសារ​កំណត់​ព្រំដែន​សមុទ្រ​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែជាកិច្ចព្រមព្រៀងនយោបាយសម្រាប់អភិវឌ្ឍរួម នៅតំបន់សមុទ្រ​ដែល​មាន​ការ​ទាមទារ​ត្រួត​ស៊ីគ្នា។លោក អាន ប៉ាស្ទី បានលើកឡើងទៀតថា ក្រោមច្បាប់អន្តរជាតិ នៃអនុសញ្ញាទីក្រុងវេយេន ការ​លុប MoU មិនអាចធ្វើដោយបង្ខំ ឬ ជាឯកតោភាគីដោយគ្មានមូលហេតុត្រឹមត្រូវបានទេ ខណៈ​កម្ពុជា​មិន​មានការរំលោភ MoU យ៉ាងធ្ងន់ធ្ងរទេ ដូច្នេះ គ្មានមូលហេតុ​ច្បាស់​លាស់​សម្រាប់​ការ​លុប​ឡើយ​។លោកបន្ថែមថា ដោយឡែក ពាក់ព័ន្ធនឹង ច្បាប់សមុទ្រ បានកំណត់ថា រដ្ឋមានសិទ្ធិអធិបតេយ្យលើដែនសមុទ្ររបស់ខ្លួន ហើយរដ្ឋផ្សេងមិនអាចរំលោភដោយខុសច្បាប់បានឡើយ។ បើយោងតាម មាត្រា ៥៩ នៃ អនុសញ្ញាទីក្រុងវ្យែង ស្តីពីច្បាប់សន្ធិសញ្ញា(VCLT) បានចែកយ៉ាងច្បាស់ថា អាចលុបកិច្ចព្រមព្រៀងចាស់បាន ប្រសិនបើមានកិច្ចព្រមព្រៀងថ្មីមកជំនួស ហើយ ក្នុងមាត្រា ៦០ អនុសញ្ញាទីក្រុងវ្យែង ស្តីពីច្បាប់សន្ធិសញ្ញា(VCLT) បានចែងថា អាចលុបបាន ប្រសិនបើមានការរំលោភយ៉ាងធ្ងន់ធ្ងរពីភាគីម្ខាង។ សរុបមកបើគ្មានលក្ខខណ្ឌទាំងពីរនេះ ការលុបដោយបង្ខំគឺ ផ្ទុយនឹងច្បាប់អន្តរជាតិ។ក្នុង​កិ​ច្ចសម្ភាសន៍ពិសេសមួយជាមួយទូរទស្សន៍ជាតិកម្ពុជា កាល​ពី​ម្សិល​មិញ​ទាក់​ទង​នឹង​ភាគី​ថៃ​គ្រោង​នឹង​លុប​ជាឯ​ក​តោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU-2001) រវាង​កម្ពុជា និងថៃ និងគោលជំហរកម្ពុជាក្នុងការការពារអធិបតេយ្យ និង​បូរណ​ភាព​ដែន​សមុទ្រ​កម្ពុ​ជា​នោះ ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃ បាន​សម្រេច​ដក​ខ្លួនចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ ពាក់ព័ន្ធនឹង​តំប​ន់​ត្រួត​ស៊ី​គ្នា​នៅ​ក្នុង​តំបន់​ខ្ពង់​រាបដែនសមុទ្រដែលបានតភ្ជាប់គ្នារវាងកម្ពុជា និងថៃនោះ។ ទោះបីយ៉ាងណា ឯកឧត្តម ប្រាក់ សុខុន បានបញ្ជក់ជំហរថា កម្ពុជានៅតែគោរព អនុវត្តទៅតាម MoU-2001​ទាំង​ខ្លឹម​សារ​ទាំង​ស្មារតី ហើយក្នុងករណីអស់យន្តការ ឬក្របខណ្ឌទ្វេភាគី​នេះ​កម្ពុជា​នឹង​ប​ន្ត​ស្វះស្វែង​រក​នូវ​ច្រក​ទាំង​ឡាយណា ដែលជាច្រកដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់៕ អត្ថបទ៖ ធូ វិរៈ

គ្រូជំនាញ កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា

2026/05/02 11:00:35 am        204
រយៈពេលជិត១ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការ​គ្នា​​តាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា នៅក្នុងក្រុងរុនតាឯកតេជោសែន ដោយបាន​បង្ហាត់បង្រៀនជំនាញចំនួន៥ រួមមាន គំនូរបុរាណ កុលាលភាជន៍ ខ្មុកម្រ័ក្សណ៍ ចម្លាក់ថ្ម និងចម្លាក់ពុម្ព។ លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះបានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែល​មានរយៈពេល​មួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះមានបំណងដើម្បីលើកកម្ពស់ អភិរក្សជំនាញមរតកដូនតា និងធ្វើឱ្យពលរដ្ឋក្នុងក្រុងរុនតាឯកតេជោសែន មានជីវភាពល្អប្រសើរ។គ្រូបង្រៀនផ្នែកសិល្បៈចម្លាក់ពុម្ពរូបនេះបានបញ្ជាក់ថា ចម្លាក់ពុម្ពជាចំណេះដឹងទូទៅមួយដែលក្តោបលើ​ជំនាញចម្លាក់ផ្សេងៗដូចជាចម្លាក់ប្រាក់ ចម្លាក់ស្ពាន់។ល។ ការបង្រៀននេះដំបូងឱ្យ​សិក្ខាកាម​រៀនពីទ្រឹស្តី ការសូនដីឥដ្ឋ ក្រោយមកធ្វើជាម្នាងសិលា។ ក្នុងគម្រោងដែលមានរយៈពេលមួយឆ្នាំនេះ លោក វិបុល បញ្ជាក់ថា ការសិក្សាអនុវត្តត្រឹមការសូនដី និងម្នាងសិលាតែប៉ុណ្ណោះ ហើយលោក ចង់ឱ្យគម្រោងបន្ត​ទៅមួយវគ្គទៀត ដើម្បីឱ្យសិក្ខាកាមរៀន​បាន​គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅទៅលើចម្លាក់ពុម្ពនេះ។ លោក វិបុល បានកោតសរសើរចំពោះសិក្ខាកាមទាំង១៥រូប ដែលបានខិតខំរៀនសូត្របានល្អប្រសើរ លើជំនាញចម្លាក់ពុម្ពនេះ ត្បិតថាការរៀនមានភាពលំបាកច្រើនក៏ពិតមែន តែតាមរយៈការតស៊ូ ព្យាយាម និងភាពអត់ធ្មត់ ធ្វើឱ្យការរៀនសូត្រពួកគេប្រព្រឹត្តទៅដោយរលូន និងអាចយកចំណេះដឹងទាំងនោះ ទៅអនុវត្តបានមួយកម្រិត។អ្នកស្រី បុប្ផា មានវ័យ ៣៩ឆ្នាំ ដែលជាសិក្ខាកាមក្នុងគម្រោងបណ្តុះបណ្តាលជំនាញចម្លាក់ពុម្ព បានបង្ហាញមោទនភាពសម្រាប់ខ្លួនឯង ដែលក្លាយពីអ្នកដែលមិនស្គាល់ និងរៀនចម្លាក់ម្នាក់នេះកន្លងមក ជាអ្នកដែលអាចរៀន និងធ្វើចម្លាក់ពុម្ពមួយរូប។ ឆ្លងកាត់ការសិក្សាមួយរយៈមក ស្រ្តីរូបនេះយល់ថា ខ្លួនឯងមាននិស្ស័យ និងចាប់ផ្តើមស្រឡាញ់អាជីពមួយនេះដោយមិនដឹងខ្លួន។ អ្នកស្រីក៏បានបង្ហាញពីអារម្មណ៍រីករាយជាខ្លាំង នៅពេលដែលបានរៀនជំនាញដូនតាមួយនេះ ហើយដែលជាផ្នែកមួយចូលរួមអភិរក្ស ថែរក្សា ក៏ដូចជាដើម្បីទុក​ចែករំលែក​និងបង្រៀនតទៅដល់​កូនចៅជំនាន់ក្រោយៗទៀតកុំឱ្យបាត់បង់៕

សហជីព ប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការងារ និងជំរុញសហគ្រាសមួយ ជាសហគមន៍​សុខសាន្ត​មួយ​កាន់តែប្រសើរថែមទៀត

2026/05/02 10:49:07 am        299
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) បានបង្ហាញការប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ការងារ​ក្រោមប្រធានបទ “ សន្តិភាព គឺជាមូលដ្ឋានគ្រឹះបង្កើតការងារសមរម្យ និងសហគមន៍​សុខសាន្ត​”​។នៅក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ក្រោមវត្តមានរបស់ ឯកឧត្តម ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួ​ង​ការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងឱ្យដឹងថា ឆ្នាំ​នេះ ​ការប្រារពកម្មវិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ៖ សន្តិភាព គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​បង្កើតការងារសមរម្យ និងសហគមន៍សុខសាន្ត នេះ គឺជាសខីភាព​នៃ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​រប​ស់​ភាគី​សហជីពទាំងអស់ រួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់នូវល័ក្ខខណ្ឌការងារ និង​សិទ្ធិ​សេរី​ភាពអង្គការវិជ្ជាជីវៈ និងបានចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​នូវ​យន្តការ​ដោះ​ស្រាយ​វិវាទ​ការងារ​ដែ​លអាចកើតមានឡើងនៅកន្លែងការងារ សំដៅធ្វើឱ្យ​មាន​ភាព​កា​ន់​តែ​ប្រសើរ​ឡើង​នៃ​ទំនាក់​ទំនង​វិជ្ជាជីវៈដើម្បីអោយប្រែក្លាយ ពីសហគ្រាសមួយជាសហគមសុខសាន្តមួយ។ក្នុង​នាមតំណាងឱ្យថ្នាក់ដឹកនាំសហជីព លោក គឹម ចាន់សំណាង បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះកម្មករនិយោជិត ជាសមាជិកទាំងអស់ ដែលបានខិតខំយកចិត្តទុក្ខដាក់ខ្ពស់ ក្នុង​ការធ្វើការប្រកបដោយគុណភាព ផលិតភាព និងភាពរីកចម្រើន នូវចំណេះជំនាញរៀងៗខ្លួន ធ្វើ​ឱ្យមានការកើនឡើងនូវផលិតផលគួឱ្យកត់សម្គាល់។ ស្របពេលដែលកម្មករនិយោជិត បាន​ខិត​ខំ​ពង្រឹង​សមត្ថភាពរបស់ខ្លួនក្នុ ងការចូលរួមធ្វើការងារបានល្អប្រសើរ ដោយមាន​ការ​កើន​ឡើង​នូវ​សេដ្ឋកិ​ច្ចកម្ពុជាឱ្យកាន់តែរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ។នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមា​ន​ប្រសាសន៍​ណែ​នាំ​ឱ្យ​ភាគី​សហជីព​ទាំង​អស់ ​ត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណា រក្សាបាននូវ​ឱកាស​ការងារ​ក្នុង​វិស័យ​កាត់ដេរ​ឱ្យ​បាន​កាន់​តែ​ល្អប្រ​សើរ​ថែម​ទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និងបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំពុងយក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​ចំពោះជីវភាពរស់នៅរបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្ត​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ​ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីនៃទិវាពលកម្មអន្តរជាតិ ដោយបានក្រើនរំលឹកថា ថ្ងៃទី១ ឧសភា គឺ​ជា​ថ្ងៃ​រំលឹក ប៉ុន្តែការអនុវត្តជាក់ស្តែងគឺជាកាតព្វកិច្ចប្រចាំថ្ងៃដែលនិយោជក មន្ត្រីអធិការ​កិច្ច​ការងារ ​កម្មករនិយោជិត និងសហជីព ត្រូវតែបន្តសហការ​អនុវត្ត​តាម​លក្ខ​ខណ្ឌ​ការងារឱ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បីជាផលប្រយោជន៍រួម និងជាកម្លាំង​ចលករ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជា​តិ​ឱ្យ​កាន់​តែ​រីកចម្រើន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្តេចតេជោ ហ៊ុន សែន កោតសរសើរពីការរីកចម្រើនក្នុងខេត្តកំពង់ស្ពឺ ចូលរួម​រុញ​កំណើន​សេដ្ឋកិច្ច​ឡើង

2026/05/02 10:13:44 am        294
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​កោត​សរសើរ​ចំពោះ​ការ​រីក​ចម្រើន​របស់​ខេត្តកំពង់ស្ពឺ ពិសេសខេត្តកំពង់ស្ពឺជា​ខេត្ត​សម្បូរ​ទៅ​ដោយ​រោង​ចក្រ ​សហគ្រាស និងមានប្រភពថាមពលវារីអគ្គិសនី ក៏ដូចជា​ការ​រីក​ចម្រើន​លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​ទៀត ​ទាំងទេសចរណ៍ កសិកម្ម ឧស្សាហកម្មជាដើម។ នេះជាផ្នែក​មួយ​រុញ​កំណើន​សេដ្ឋកិច្ច​ឡើង​។ ការលើកឡើងនេះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្តីទី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញ​ជួប​សំណេះ​សំណា​ល​ជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គ​ភាពនានាជុំវិញខេត្តកំពង់ស្ពឺ ចំនួនជិត១០០០នាក់។ នាឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបា​ន​ជួប​ជាមួយ​បង​ប្អូន​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺ។ សម្តេច​តេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្ត ហើយ​សម្តេច​តេជោ ​ក៏បានលើកទឹកចិត្តអ្នកកំពង់ស្ពឺបន្តអភិវឌ្ឍខេត្តនេះបន្តទៀត ខណៈខេត្ត​មាន​សក្កានុពល​ហើយ​ក៏​ជា​ចំណុច​កណ្តាល​ នៃតំបន់ផ្លូវល្បឿនលឿនផងដែរ៕

ប្រមុខការទូតកម្ពុជាថ្លែងថា ការលុបអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ពីសំណាក់ភាគីថៃ នឹង​ធ្វើ​ឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃ

2026/05/02 09:34:14 am        281
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់អះអាងថា ការបាត់បង់នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ រវាងកម្ពុជា និងថៃ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ ខណៈ​អនុស្ស​រណៈ​នេះ​វា​ក៏​ជា​ក្រប​ខណ្ឌមួយ ដើម្បីកំណត់​ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ​កម្ពុជា និង​ថៃ​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ​។ក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីម្សិលមិញ​ទាក់​ទង​នឹង​ភាគី​ថៃ​គ្រោង​នឹង​លុប​ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU-2001) រវា​ង​កម្ពុជា និង​ថៃ និងគោលជំហរកម្ពុជា​ក្នុង​ការ​ការពារ​អធិបតេយ្យ និង​បូរណ​ភាព​ដែន​សមុទ្រ​កម្ពុជា​នោះ ​ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ថៃ បានសម្រេចដកខ្លួនចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ ពាក់ព័ន្ធនឹង​តំបន់​ត្រួត​ស៊ី​គ្នា​នៅក្នុ​ងតំបន់ខ្ពង់រាបដែនសមុទ្រដែលបានតភ្ជាប់គ្នារវាងកម្ពុជា និងថៃនោះ។ប្រមុខការទូតកម្ពុជារូបនេះបានគូសបញ្ជាក់ថា «អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១នេះ ជាអនុ ស្សរណៈដែលមានលខ្ខណៈលើសពីកិច្ចព្រមព្រៀងខាងបច្ចេកទេសទៅទៀត ដូច្នេះ​ហើយ​បាន​ជា​កម្ពុជា ​មានការសោកស្តាយ សោកស្តាយ​ដោយ​សារ​តែ​អនុស្សរណៈ​នេះ​ក៏​មាន​អត្ថ​ន័យ​ខាង​នយោបាយ​ធំធេ​ងដែ​រ សម្រាប់ប្រទេសកម្ពុជា និងថៃ ពីព្រោះវាបង្ហាញឲ្យឃើញ​អំពី​សុឆន្ទៈ​របស់​ប្រទេស​ទាំងពី​រ និងការបម្រើផល ប្រយោជន៍នៃប្រទេសទាំងពីរ តាមរយៈនៃការ​ព្រម​ព្រៀង​នឹ​ង​គ្នា​ទៅ​លើ​ក្រប​ខណ្ឌទ្វេភាគីមួយ ដើម្បីធ្វើការ ឬធ្វើអាជីវកម្មរួម​គ្នា​ក្នុង​តំបន់​ដែល​ត្រួត​ស៊ី​គ្នា​នៅ​តំបន់​ខ្ពង់​រាប​បាតសមុទ្រ ផ្អែកទៅលើច្បាប់អន្តរជាតិ ដូច្នេះ ហើយបានយើងមានការសោកស្តាយ ដោយ​សារ​ការ​បាត់បង់នូវអនុស្សរណៈនេះវាប៉ះពាល់ទៅដល់ទំនាក់ ទំនងរវាងប្រទេស​យើង​ទាំង​ពីរ​ផង​ដែរ​»​។ឯកឧត្តមប្រាក់ សុខុន បានគូសបញ្ជាក់ទៀតថា អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១នេះដែរ ក៏ ជា​ក្រប​ខណ្ឌមួយដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងថៃដែរ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ហើយវានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាពក្នុងសហប្រតិបត្តិការ និង​បម្រើនូវវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ។ យ៉ាងណាក៏ដោយឯកឧត្តម ប្រាក់ សុខុន បាន​បញ្ជាក់​ថា​ កម្ពុជានៅតែគោរព អនុវត្តទៅតាមMoU-2001ទាំងខ្លឹមសារទាំងស្មារតី ប៉ុន្តែក្នុង​ករណី​ដែល​គណៈ​រដ្ឋមន្រ្តី​ថៃអនុម័តនូវការ​សម្រេចដកខ្លួនចេញពី MoUនេះ គឺមានន័យ​ស្មើ​នឹង​ថៃ​បោះ​បង់​ចោល​នូវ​យន្តការ ឬក៏កិច្ចព្រមព្រៀងទ្វេ ភាគីដែល​មាន​ជាមួយ​កម្ពុជា​អស់​រយៈ​ពេល​ជាង​២៥​ឆ្នាំ​សម្រាប់​ដោះ​ស្រាយបញ្ហាវិវាទនៅតំបន់ត្រួតស៊ីគ្នានេះ ហើយក្នុងករណីអស់យន្តការ ឬ​ក្រប​ខណ្ឌ​​ទ្វេភាគីនេះកម្ពុជានឹងបន្តស្វះស្វែងរកនូវច្រកទាំងឡាយណា ដែលជា​ច្រក​ដោះ​ស្រាយ​ដោយ​សន្តិវិធី ​និងផ្អែកទៅលើច្បាប់៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ

2026/05/02 09:07:37 am        346
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុប​ចំនួន ៩៩៦​នាក់។ពិធី​ចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយ​អង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញ​ឱ្យ​ការងារ​មូល​ដ្ឋាន​កាន់​តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់​តែជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយក​ចិត្ត​ទុកដាក់​លើ​ភារកិច្ច​ជា​ដែន​សមត្ថ​កិច្ច​របស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រដ្ឋបាលខេត្ត បាន​យក​ចិត្ត​​ទុកដាក់ក្នុងការបង្កើន និងជំរុញសក្តានុពលវិស័យកសិកម្ម តាមរយៈពង្រាយ​មន្ត្រី​កសិ​កម្ម​​តាម​ឃុំ-សង្កាត់ ដើម្បីជួយការងារបណ្តុះបណ្តាល និងណែនាំបច្ចេកទេសដល់​ប្រជា​កសិករ ដែល​មាន​ផ្ទៃ​ដី​បង្ក​បង្កើនផលសរុប ១២១.១៧៣ហិកតា ទិន្នផល ៤០៧.៣៣០​តោន ដំណាំឧស្សាកម្ម ដូច​ជា​ស្វាយកែវរមៀត ប្រមាណជាង ៦៤.០៣៧ហិកតា ទិន្ន​ផល ៤០៤.៨៧៩តោន អំពៅ​ប្រមាណ​ជាង ​៥២.០០០ហិកតា ទិន្នផលសរុប ២.៦០០.០០០តោន ផលិតស្ករអំពៅ បានប្រមាណ ៣៤០.០០០​តោន/ឆ្នាំ និងដំណាំរួមផ្សំរាប់​សែន​ហិកតា ព្រមទាំងមានកសិដ្ឋានចិញ្ចឹមសត្វ ៤៦២​កន្លែង​ មានប្រមាណជាង ១៤.៥៦៨.០១៥ក្បាល រួមមាន ជ្រូក មាន់ (ពងមាន់​នាំ​ចេញ​ប្រមាណ​ជា​ង ៦៣.៤៥៧.២០០គ្រាប់/ឆ្នាំ) ដែលគិតជាទឹកប្រាក់សរុបលើសពី ៣៥០.០០០.០០០ដុល្លារ/ឆ្នាំ។ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានឱ្យដឹងថា វិស័យឧស្សាហកម្ម ក៏មានការកើនឡើងឥត​ឈប់​ឈរ ក្នុងនោះកាលពីឆ្នាំ២០២៥​កន្លងទៅ ដោយទទួលបានគម្រោង វិនិយោគក្រោម ៥​លានដុល្លារ ចំនួន ១២៦គម្រោង និងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន ១៣០​គម្រោង​។ ដោយឡែកគិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោង​វិនិ​យោគ​ក្រោម ៥លានដុល្លារ ចំនួន ៣៥គម្រោងបន្ថែមទៀត។បច្ចុប្បន្នទូទាំងខេត្តកំពង់ស្ពឺ មានតំបន់សេដ្ឋកិច្ច (SEZ) ២កន្លែង សួនឧស្សាហកម្ម ៩កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបមានចំនួន ១.៦១៨កន្លែង ស្រូបកម្លាំង​ពលកម្មសរុប ៣២៧.១៩៣នាក់។ ក្រៅពីវិស័យសេដ្ឋកិច្ច ក៏មានវិស័យសង្គម​កិច្ចដទៃ​ទៀត បានចូលរួមចំណែកក្នុងផ្តល់សេវាសាធារណៈ និងលើកកម្ពស់កម្រិតជីវភាព​ប្រជា​ពលរដ្ឋ ក្នុងមូលដ្ឋាន ព្រមទាំងបានបង្កើនទំហំសេដ្ឋកិច្ចខេត្ត មានចំនួន ២.៦០៥លាន​ដុល្លារ និងចំណូលសម្រាប់មនុស្សម្នាក់ៗ (GDP) មានចំនួន ២.៧០២ដុល្លារ (ទិន្នន័យឆ្នាំ២០២៤)។ឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺនេះ។សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានាក្នុងសង្គម។សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ និងបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺ ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់ រួមគ្នាដើម្បីខេត្តកំពង់ស្ពឺ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព​ដែលបាន​ពលីក្នុង​សមរភូមិការពារបូរណភាពទឹកដី

2026/05/02 08:59:47 am        194
កំពង់ធំ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារយុទ្ធជន ដែលរស់នៅក្នុងខេត្តកំពង់ធំ និងគ្រួសារវីរយុទ្ធជន ចំនួន ១៨គ្រួសារ មកពីខេត្តព្រះវិហារ ។អញ្ជើញចូលរួមដោយអារម្មណ៍សោកសង្រេង លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរយុទ្ធជន ថែមទាំងអរគុណដល់សមាជិកក្រុមគ្រួសារវីរយុទ្ធជនដែលជាកម្លាំងគាំទ្រជួរក្រោយ ជួយទ្រទ្រង់គ្រួសារ និងធ្លាប់បានផ្តល់កម្លាំងចិត្តដល់វីរកងទ័ពឱ្យចូលរួមប្រយុទ្ធការពារបូរណភាពដែនដីយ៉ាងអង់អាចក្លាហាន។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិតបី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជនទាំងបច្ចុប្បន្ននិងអនាគតដូចជាការផ្តល់ជូននូវទីស្នាក់អាស្រ័យ ការគិតគូរអំពីស្ថានភាពបំណុល ការរៀបចំមូលនិធិទ្រទ្រង់គ្រួសារយុទ្ធជន ការគិតគូរអំពីមុខរបរចិញ្ចឹមជីវិត និងការផ្តល់ជូននូវអាហារូបករណ៍សម្រាប់កូនៗរបស់វីរយុទ្ធជនជាដើម។ បន្ថែមពីការគិតគូរដល់ជីវភាពរបស់គ្រួសារវីរយុទ្ធជន រាជរដ្ឋាភិបាល ក៏បានរៀបចំជាផ្ទះបណ្តោះអាសន្នសម្រាប់ជនភៀសសឹកស្នាក់អាស្រ័យដោយមានគិតគូរអំពីមុខរបរចិញ្ចឹមជីវិត ហើយគ្រោងនឹងប្រគល់ជូនជនភៀសសឹកនៅពេលដែលគាត់ត្រឡប់ទៅកាន់ទីលំនៅដើមវិញ ក្រោយពីការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការការទូត។បន្ទាប់មកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល​ និង​សួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី របស់ខេត្តព្រះវិហារ​ ដែលបានចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ ការជួបសំណេះសំណាល​នេះ​ លោកជំទាវបណ្ឌិត​ ចូលរួមសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀម​ចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហាន​ និងសូមបួងសួងឱ្យវិញាណក្ខន្ធវីរកងទ័ពបានទៅកាន់សុខគតិភពកុំបីឃ្លៀតឡើយ។ ព្រមជាមួយគ្នានេះដែរ​ លោកជំទាវបណ្ឌិតបានធ្វើការសាកសួរដោយផ្ទាល់ជាមួយក្រុមគ្រួសារវីរកងទ័ព ដើម្បីដឹងសុខទុក្ខ​ ពិសេសតម្រូវការផ្សេងៗដែលលោកជំទាវបណ្ឌិត​ អាចនឹងជួយដោះស្រាយ​ និងសម្របសម្រួលដល់ជីវភាពរស់នៅឱ្យបានល្អប្រសើរ។ នេះជាការគិតគូរជានិច្ចចំពោះវីរភាពរបស់វីរកងទ័ពយើង​ ដែលបានលះបង់អាយុជីវិតដើម្បីជាតិ​ និងប្រជាជនកម្ពុជាក្នុងបេសកកម្មការពារជាតិកន្លងទៅ​ ដែលមិនទុកវីរកងទ័ព​ និងក្រុមគ្រួសារកងទ័ពណាម្នាក់ចោលនោះឡើយ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​​ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រី នៃមន្ទីរ-អង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺ

2026/05/02 08:45:28 am        218
នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្ដីទី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺសរុបចំនួន៩៦២នាក់ ដែល​ពិធី​នេះបា​ន​ប្រារព្ធឡើងនៅសាលាខេត្តកំពង់ស្ពឺ។  យោងតាមរបាយការណ៍របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រោម​ដំបូលសុខសន្តិភាព ខេត្តកំពង់ស្ពឺមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ទេសចរណ៍ និងវិនិយោគ ដោយមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ឧស្សាហកម្មកាត់ដេរ និង​ផលិតកម្មសត្វជាដើម។ ទាក់ទងវិស័យឧស្សាហកម្មកាលពីឆ្នាំ២០២៥​កន្លង​ទៅ​គឺ​ទទួល​បាន​គម្រោងវិនិយោគក្រោម៥​លានដុល្លារចំនួន ១២៦គម្រោង ហើយគិតត្រឹមខែមេសា ឆ្នាំ​២០២៦​នេះ ​ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោង​វិនិ​យោគ​ក្រោម៥លានដុល្លារ ចំនួន៣៥​គម្រោង​បន្ថែម​ទៀត​។  ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលដៅ​នៃ​ការ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏​ដូច​ជា​ពង្រឹង​គណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូច​ជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ឱ្យកា​ន់​តែ​ជិត​ស្និទ្ធ​ជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។  មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបាន​វិល​មក​ជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ​អង្គ​ភាព​នានា​ក្នុង​ខេត្តកំពង់ស្ពឺនេះសាជាថ្មី។ សម្តេចបន្តថា កំពង់ស្ពឺគឺជាខេត្តទី៣ហើយ ដែលសម្ដេច​បាន​កំណត់​ជា​គោលដៅក្នុងការចុះជួបមន្ត្រីរាជការ។  ពីខេត្តកំពង់ស្ពឺ នៅថ្ងៃនេះសម្ដេចតេជោបានប្រកាសសាងសង់អគារសាលប្រជុំដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បម្រើដល់ការប្រជុំផ្សេងៗ ដែលនឹងត្រូវសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោបានរំឭកថា ខេត្តកំពង់ស្ពឺជាទីកន្លែងអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ដ៏សកម្ម ដែល​នាំ​ឱ្យ​កម្ពុជា​បញ្ចប់ភ្លើងសង្គ្រាម និងមានសន្តិភាពដល់សព្វថ្ងៃនេះ ហើយខេត្តកំពង់ស្ពឺបច្ចុប្បន្ននេះ គឺខេត្តដែលមានរោងចក្រសហគ្រាសច្រើនជាងគេ។សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺទាំងអស់​ដែល​​បានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជា​ពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោក៏បានគាំទ្រចំពោះការដាក់ចេញនូវវិធានការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីចំពោះវិធានការយកក្មេងទំនើងទៅបម្រើការងារជីកលេណដ្ឋាននៅតាមព្រំដែន ដែលនេះជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ សម្ដេចតេជោក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។ សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។ សម្តេចក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋានតាមរយៈការជួយយកអាសាគាត់ និងការចុះជួបសំណេះសំណាលពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។ សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់។ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឲ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

ដំណោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ នៅតែជាជម្រើសល្អសម្រាប់ពលរដ្ឋ និង សង្គម

2026/05/01 07:03:50 pm        158
យន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងភាពឆាប់រហ័ស ក្នុងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ត្រូវបានពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពកាន់តែប្រសើរជាងមុន ប្រសើរក៏ព្រោះតែ រដ្ឋមន្ត្រី មន្ត្រីច្បាប់ជាច្រើនរូប មកពីស្ថានប័នជាច្រើន រួមគ្នាកែតម្រូវយន្តការនេះអោយមានតម្លាភាពជាងមុន។ ដើម្បីសម្រេចបាននូវមុំទី៤ គឺ«ការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌» ដែលជាយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងយុត្តិធម៌ និងក្រសួងអធិការកិច្ច បានបើកសិក្ខាសាលាថ្នាក់ជាតិ លើកទី១ ស្តីពី «ការធ្វើឲ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា»  នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ឯកឧត្តម សុខ សូកេន អនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តោតលើអាទិភាពចំនួន ៦ចំណុច ក្នុងនោះ គឺ «ការជំរុញរៀបចំក្របខណ្ឌច្បាប់ យន្តការសម្របសម្រួល និងផ្សះផ្សាវិវាទទាំងក្នុង និងក្រៅប្រព័ន្ធតុលាការ» សំដៅលើកកម្ពស់ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ បង្ខិតសេវានៃការដោះស្រាយវិវាទដែលមានលក្ខណៈងាយស្រួល និងសម្បូរបែបទៅជិតប្រជាពលរដ្ឋ និងធានាបាននូវ បរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន៥ បន្ថែមទៀត គឺ «ការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌» និង បានប្រគល់ភារកិច្ចនេះ ជូនក្រសួងយុត្តិធម៌រៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឱ្យបាននូវកិច្ចការអាទិភាព ៣ ដោយក្នុងនោះ កិច្ចការអាទិភាពទី១ គឺ ការបង្កើត យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយ (អ.ដ.ក.) ដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ឯកឧត្តម សុខ សូកេន សង្កត់ធ្ងន់លើ យន្តការ នៃការទទួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា រួមមានទាំងយន្តការ ក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ដូចជា ក្រសួងអធិការកិច្ច, អ.ជ.ក., អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី, គណៈកម្មការសុយោដី, មជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែក ពាណិជ្ជកម្ម, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬយន្តការដោះស្រាយវិវាទតាមបែបរដ្ឋបាលនៅ ថ្នាក់មូលដ្ឋាន ជាដើម។ យន្តការដោះស្រាយបណ្តឹងរបស់ក្រសួងអធិការកិច្ច និងយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. មានភាពប្រទាក់ក្រឡាគ្នា ក្នុងការចូលរួមចំណែកពង្រឹង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្ថែមថា ដោយបន្តយកចិត្តទុកដាក់លើយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភានេះ បានសម្រេចសម្រួល រចនាសម្ព័ន្ធ និងមុខងារភារកិច្ចរបស់ក្រសួងអធិការកិច្ច ដោយកែសម្រួលនិងដំឡើងពីនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវ ទៅជាអគ្គនាយកដ្ឋានដោះស្រាយ បណ្ដឹង និងកែសម្រួលមុខងារលើការងារដោះស្រាយបណ្តឹង ទៅជាការទទួលពាក្យបណ្តឹង តវ៉ានិងបណ្តឹងបរិហារអំពីនីតិបុគ្គល និងរូបវន្តបុគ្គលសាធារណៈ ក្នុងក្របខ័ណ្ឌដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងពិនិត្យបាតុភាពអសកម្មផ្សេងៗពី មជ្ឈដ្ឋាននានាផងដែរ។ ក្នុងក្របខណ្ឌនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា អ.ដ.ក ជាយន្តការមួយ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ៕

កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់

2026/05/01 06:59:08 pm        190
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិ Online Scams មួយកន្លែង ក្នុង បុរីប៉េងហួតដឹស្តាអិតធឺណល ស្ថិតនៅផ្ទះលេខ០៤ ផ្លូវលេខE-10 ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោមបញ្ជាដឹកនាំកម្លាំងដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តការបង្ក្រាបផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងក្រោមការសម្របសម្រួលឯកភាពនីតិវិធីច្បាប់ ដោយលោកជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធផល នៃការបង្ក្រាប កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស ជាជនជាតិបង់ក្លាដេស១២នាក់ (ប្រុស) ។ និងបានដកហូតវត្ថុតាង រួមមាន ៖ Laptop ០២គ្រឿង , ទូរស័ព្ទ ២៣គ្រឿង , All in one ១៤គ្រឿង ,ក្រដាសលុយសែន និងវត្ថុតាងពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ ។ ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីជំនាញ បានរកឃើញថា ៖ ក្រុមជនសង្ស័យបានប្រើប្រាស់កម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Online scam ) ក្រោមរូបភាព អូសទាញឲ្យជនរងគ្រោះបង់ប្រាក់ថ្លៃសេវារដ្ឋបាល (រត់ការ) ផ្តល់កម្ចីក្លែងក្លាយ ។ បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM