សូមចូលរួមគោរពច្បាប់ចរាចរណ៍! ៧ថ្ងៃមុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតពលរដ្ឋ ២៤ នាក់ និងរបួសជិត៦០នាក់
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ

សន្តិសុខ និង សង្គម

អ៊ីស្រាអែល ត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យកប៉ាល់នាំជំនួយទៅកាន់តំបន់ហ្កាហ្សា

2024/01/01 12:48:25 pm        47
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ថាអ៊ីស្រាអែលបានត្រៀមខ្លួនដើម្បីអនុញ្ញាតឱ្យកប៉ាល់ផ្តល់ជំនួយ «ភ្លាមៗ» ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម និងជាផ្នែកនៃច្រករបៀងសមុទ្រដែលបានស្នើឡើងពីប្រទេសកោះស៊ីប។ក្រោមការរៀបចំដែលបានស្នើឡើងដំបូងដោយរដ្ឋធានីនីកូស៊ី (Nicosia) ក្នុងខែវិច្ឆិកា ទំនិញនឹងឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខនៅក្នុងកំពង់ផែ ស៊ីប នៃទីក្រុងឡាណាកា (Larnaca) មុនពេលត្រូវបានដឹកតាមសាឡាងទៅកាន់ឆ្នេរសមុទ្រហ្កាហ្សា ដែលមានចំងាយ ៣៧០គីឡូម៉ែត្រ ជាជាងឆ្លងកាត់ប្រទេសជិតខាងអេហ្ស៊ីប ឬអ៊ីស្រាអែល។ប្រសិនបើផែនការនេះដំណើរការទៅមុខ វានឹងបង្ហាញពីការបន្ធូរបន្ថយដំបូងនៃការបិទផ្លូវរបស់កងទ័ពជើងទឹកអ៊ីស្រាអែល ដែលបានដាក់លើតំបន់ហ្កាហ្សា ក្នុងឆ្នាំ២០០៧ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស បានដណ្តើមកាន់កាប់តំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។ អ៊ីស្រាអែលបានពណ៌នាច្រករបៀងនេះថាជាមធ្យោបាយនៃការបញ្ចប់ទំនាក់ទំនងស៊ីវិលរបស់ខ្លួនទៅកាន់តំបន់ហ្កាហ្សា ជាទីដែលខ្លួនបានធ្វើការវាយលុករយៈពេល ១២សប្តាហ៍ក្នុងការសងសឹកចំពោះការសម្លាប់ឆ្លងព្រំដែន និងការចាប់ជំរិតដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស។ដោយមានជនស៊ីវិលប៉ាឡេស្ទីនរាប់សែននាក់ត្រូវភៀសខ្លួន និងប្រឈមមុខនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃសម្ភារៈសំខាន់ៗ គំនិតជំនួយផ្លូវទឹកនេះក៏អាចក្លាយជាលទ្ធផលមួយនៃការប្រជុំសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២ ខែធ្នូ ដែលអំពាវនាវឱ្យមានការពង្រីកយន្តការជំនួយមនុស្សធម៌៕

សាកសពចុងក្រោយត្រូវបានរកឃើញបន្ទាប់ពីការរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតរបស់ចិន ក្នុងរយៈពេលមួយទសវត្សរ៍

2024/01/01 12:25:54 pm        64
សាកសពមនុស្សពីរនាក់ចុងក្រោយដែលបានបាត់ខ្លួនក្រោយការរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសចិន ក្នុងរយៈពេលជិតមួយទសវត្សរ៍ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ជាសោកនាដកម្មមួយដែលបានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីចំនួនប្រជាជនដែលប្រឈមមុខនឹងការរញ្ជួយដីនៅក្នុងតំបន់រញ្ជួយសកម្ម។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការរកឃើញនោះបានបង្កើនចំនួនអ្នកស្លាប់ជាផ្លូវការពីការរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ ដែលបានអង្រួនខេត្តភាគពាយ័ព្យ ឈីងហៃ (Qinghai) និងខេត្តកានស៊ូ (Gansu) ជិតពីរសប្តាហ៍មុនដល់ចំនួន ១៥១នាក់។ សាកសពចុងក្រោយត្រូវបានរកឃើញក្នុងខេត្តឈីងហៃ នៅម៉ោង ១:១៦នាទីរំលងអាធ្រាត (ម៉ោងក្នុងស្រុក) កាលពីថ្ងៃសៅរ៍។គ្រោះរញ្ជួយដីដែលកើតឡើងនៅចំណុចកណ្តាលរវាងខេត្តឈីងហៃ និងខេត្តកានស៊ូ គឺធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសចិន ចាប់តាំងពីការរញ្ជួយដីកម្រិត ៦,៥រ៉ិចទ័របានវាយប្រហារខេត្ត យ៉ុនណាន (Yunnan) ភាគនិរតីក្នុងឆ្នាំ២០១៤ មកនិងបានសម្លាប់មនុស្សចំនួន ៦១៧នាក់។សោកនាដកម្មនៅក្នុងខេត្តឈីងហៃ និងខេត្តកានស៊ូ ដែលរងគ្រោះដោយគ្រោះមហន្តរាយ និងជាផ្ទះរបស់ជនជាតិហួយជាច្រើន ដែលជាជនជាតិភាគតិចត្រូវបានកំណត់ដោយអត្តសញ្ញាណមូស្លីម បានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីលំនៅឋានដែលហួសសម័យ និងសាងសង់មិនសូវល្អក្នុងប្រទេសចិន៕

ក្រុមវេជ្ជសាស្រ្ដទួរគី ព្រមានពីការរាតត្បាតនៃជំងឺផ្តាសាយ និងជំរុញឱ្យមនុស្សម្នាពាក់ម៉ាស់

2024/01/01 12:19:21 pm        93
ថ្មីៗនេះ សមាគមវេជ្ជសាស្រ្ដទួរគី បានព្រមានអំពីការកើនឡើងដែលអាចកើតមាននៃជំងឺគ្រុនផ្តាសាយពាសពេញប្រទេស ដោយជំរុញឱ្យប្រជាជនពាក់ម៉ាស់តាមមធ្យោបាយដឹកជញ្ជូនសាធារណៈ។ ក្រុមវេជ្ជសាស្រ្ដនេះបាននិយាយនៅក្នុងលិខិតព្រមានមួយផ្ញើទៅកាន់ក្រសួងសុខាភិបាលក្នុងសប្តាហ៍នេះថា មាន «ភាពខ្លាំងមិនធម្មតា» នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទូទាំងប្រទេសដោយសារតែការរីករាលដាលនៃជំងឺផ្តាសាយ។វេជ្ជបណ្ឌិតម្នាក់ៗនៅមជ្ឈមណ្ឌលគ្រួសារមើលថែអ្នកជំងឺយ៉ាងតិចណាស់ ១០០នាក់ ដែលមានរោគសញ្ញាគ្រុនផ្តាសាយក្នុងមួយថ្ងៃក្នុងទីក្រុងអ៊ីស្តង់ប៊ុល នេះបើយោងតាមសមាគមវេជ្ជសាស្រ្ដ។ សមាគមក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវចែកម៉ាស់ដោយមិនគិតថ្លៃ និងផ្សព្វផ្សាយពីការប្រើប្រាស់ម៉ាសក្នុងយានជំនិះសាធារណៈ។អ្នកជំនាញសុខភាពទួរគីម្នាក់ក៏បានព្រមានកាលពីថ្ងៃសៅរ៍ថា ជំងឺគ្រុនផ្តាសាយកំពុងរីករាលដាលពាសពេញប្រទេសទួរគី។ លោកបានជំរុញឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ក្នុងផ្ទះ គោរពច្បាប់អនាម័យ និងចៀសវាងការបញ្ជូនកុមារឈឺទៅសាលារៀន រហូតដល់ខែឧសភា ជាពេលដែលជំងឺផ្តាសាយនឹងធូរស្រាលដោយសារតែអាកាសធាតុក្តៅ៕

មីស៊ីលធ្លាក់ចំផ្លូវដ៏មមាញឹកមួយ ខណៈដែលមនុស្ស១០នាក់បានស្លាប់ ក្នុងការវាយប្រហារដ៏កម្ររបស់អ៊ុយក្រែនលើទីក្រុងរុស្ស៊ី

2024/01/01 12:09:44 pm        83
មីស៊ីលមួយគ្រាប់ ត្រូវគេវាយប្រហារទៅលើផ្លូវដ៏មមាញឹកមួយ នៅកណ្តាលទីក្រុងរុស្ស៊ី កាលពីព្រឹកថ្ងៃសៅរ៍ អំឡុងពេលការវាយប្រហារដោយអ៊ុយក្រែន ដោយបានធ្លាក់ទៅលើរថយន្ត និងបណ្តាលឲ្យពួកវាឆេះ ខណៈដែលប្រជាជន រត់ទៅរកកន្លែងសុវត្ថិភាព។ផ្សែងហុយចេញពីផ្លូវនានាក្នុងទីក្រុងបែលហ្គោរូដ (Belgorod) ជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន ខណៈដែលរថយន្តជាច្រើនគ្រឿង បានឆេះយ៉ាងសន្ធោសន្ធៅ និងកម្ទេចថ្មនៅរប៉ាត់រប៉ាយពាសពេញផ្លូវ។វិមានក្រឹមឡាំង បាននិយាយថា ការវាយប្រហារនៅថ្ងៃបន្ទាប់ ទៅលើទីក្រុងនេះ បានសម្លាប់មនុស្ស ១០ នាក់ និង ៤៥នាក់ទៀតរងរបួស ដោយបន្ថែមថា លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរាយការណ៍ជូនដោយសង្ខេបអំពីស្ថានភាពនេះ។អ្នកនាំពាក្យលោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា៖«លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេជូនដំណឹងអំពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលើសង្កាត់លំនៅដ្ឋាន ក្នុងទីក្រុងបែលហ្គោរូដ ។វានៅតែមិនច្បាស់ថាតើការវាយប្រហារលើដងផ្លូវក្នុងទីក្រុងបែលហ្គោរូដ គឺបណ្តាលមកពីមីស៊ីលរបស់អ៊ុយក្រែនឬក៏កំហុសមកពីប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។

អ៊ីស្រាអែលបន្តវាយលុកតំបន់ហ្កាហ្សា ខណៈលោក Netanyahu ចង្អុលបង្ហាញពីសង្រ្គាមអូសបន្លាយពេលយូរ

2024/01/01 12:03:56 pm        79
ក្រុមអ្នកស្រុក និងក្រុមគ្រូពេទ្យបាននិយាយថា យន្តហោះអ៊ីស្រាអែលបានបង្កើនការវាយប្រហារទៅលើភាគកណ្តាលតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងតាមរយៈគំនរបាក់បែកនៃទីក្រុង និងជំរំជនភៀសខ្លួន នៅក្នុងសង្គ្រាមដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថានឹងចំណាយពេល «ច្រើនខែទៀត» ដើម្បីបញ្ចប់។ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ បង្ហាញសញ្ញាថានឹងមិនមានការបន្ធូរបន្ថយនៅក្នុងយុទ្ធនាការមួយដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យតំបន់ហ្កាហ្សា កាន់តែខ្ទេចខ្ទី ខណៈដែលការប្តេជ្ញារបស់លោកក្នុងការស្ដារការគ្រប់គ្រងរបស់អ៊ីស្រាអែល ឡើងវិញលើតំបន់ហ៊ុមព័ទ្ធព្រំដែននៃប្រទេសអេហ្ស៊ីប បានចោទជាសំណួរថ្មីអំពីដំណោះស្រាយរដ្ឋពីរ។យោធាអ៊ីស្រាអែល នឹងបញ្ចេញទាហានបំរុងមួយចំនួនដែលត្រូវបានកោះហៅឱ្យទៅប្រយុទ្ធនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ជាទង្វើមួយដែលខ្លួនបាននិយាយកាលពីថ្ងៃអាទិត្យថានឹងជួយដល់សេដ្ឋកិច្ចនៅពេលដែលប្រទេសនេះរៀបចំសម្រាប់សង្រ្គាមដ៏យូរ។ វីដេអូពីទីភ្នាក់ងារអឌ្ឍចន្ទក្រហមមួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យបានបង្ហាញក្រុមអ្នកជួយសង្គ្រោះដែលកំពុងធ្វើការក្នុងភាពងងឹតដើម្បីដឹកកុមារដែលរងរបួសពីគំនរបាក់បែកនៅតំបន់កណ្តាលហ្កាហ្សា។ការទម្លាក់គ្រាប់បែកតាមអាកាស និងវាយប្រហារដោយកាំភ្លើងធំរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ២១.៨០០នាក់ បើយោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ដោយមានមនុស្សជាច្រើនត្រូវភ័យខ្លាចថាបានស្លាប់នៅក្នុងគំនរបាក់បែក ហើយសង្រ្គាមនេះបានរុញច្រានប្រជាជនជិត ២,៣លាននាក់ ចេញពីលំនៅឋានរបស់ពួកគេ៕

ផែនការបីដំណាក់កាលសម្រាប់សន្តិភាព ផ្តល់ក្តីសង្ឃឹមបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា

2024/01/01 11:58:27 am        73
ផែនការចរចាសន្តិភាពថ្មីមួយ បានធ្វើឲ្យមានក្តីសង្ឃឹមនៃបទឈប់បាញ់ឡើងវិញ ជាមួយនឹងសំណើ ដើម្បីប្រមូលផ្តុំមេដឹកនាំ នៅតំបន់វេសបែង( West Bank) និង តំបន់ហ្កាហ្សា សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍។ផែនការបីដំណាក់កាលនេះ កំពុងប្រឈមនឹងការប្រឆាំងយ៉ាងតឹងរ៉ឹងពីក្រុមប៉ាឡេស្ទីន ប៉ុន្តែនៅមិនទាន់ត្រូវបានគេបដិសេធជាផ្លូវការទេ បើទោះបីជាត្រូវបានគេលើកដំបូងប្រហែលមួយសប្តាហ៍មុនក៏ដោយ។ផែនការនេះពាក់ព័ន្ធនឹងបទឈប់បាញ់រយៈពេលពីរសប្តាហ៏ និងអាចពង្រីកបាន ដើម្បីអនុញ្ញាតឲ្យមានការដោះដូរចំណាប់ថ្នូរអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីនដំបូង។ដំណាក់កាលទីពីរមានគោលបំណងបង្រួបបង្រួមអ្នកនយោបាយប៉ាឡេស្ទីនដែលបែកបាក់គ្នា ដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សា និងតំបន់វេសបែង ជាមួយនឹងរដ្ឋាភិបាលដែលមានជំនាញបច្ចេកទេស ហើយទីបីនឹងនាំឲ្យមានបទឈប់បាញ់ចុងក្រោយ។សំណើ ដែលបានត្រូវបានធ្វើឡើងជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា មិនបានបំពេញតាមការទាមទាររបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន។ វាមិនបំពេញគោលដៅសំខាន់របស់អ៊ីស្រាអែល ក្នុងការរុះរើក្រុមហាម៉ាសទាំងស្រុងទេ ហើយវាណែនាំឲ្យដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សាមុនពេលបទឈប់បាញ់ជាអចិន្ត្រៃយ៍ដែលផ្ទុយនឹងលក្ខខណ្ឌសំខាន់របស់ប៉ាឡេស្ទីន។

ក្រុមហ៊ួទីនៅយេម៉ែននិយាយថា សមាជិក១០នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអាមេរិក នៅសមុទ្រក្រហម

2024/01/01 11:52:09 am        75
ចលនាសកម្មប្រយុទ្ធក្រុមហ៊ួទី នៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិកកងទ័ពជើងទឹករបស់ពួកគេ ១០ នាក់ បានស្លាប់ និងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេបីគ្រឿង ត្រូវបានវាយប្រហារដោយកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងសមុទ្រក្រហម។យោធាអាមេរិក បាននិយាយនៅមុននេះថា ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដែលបាននិងកំពុងវាយប្រហារលើការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហមរយៈពេលជាច្រើនសប្តាហ៍នេះ ជាអ្វីដែលខ្លួនចាត់ទុកថា ជាការឆ្លើយតបទៅនឹងសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដែលបានវាយប្រហារលើនាវាដឹកទំនិញ Maersk កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។យោធានិយាយថា ឧទ្ធម្ភាគចក្រកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានពន្លិចទូកតូចៗចំនួនបីគ្រឿងក្នុងចំណោមទូកតូចៗចំនួនបួនគ្រឿង ដែលក្រុមហ៊ួទី បានប្រើប្រាស់ក្នុងការវាយប្រហារ កាលពីថ្ងៃអាទិត្យ ហើយបានបើកទូកទីបួន ត្រឡប់ទៅកាន់ឆ្នេរសមុទ្រវិញ។អ្នកនាំពាក្យយោធារបស់ក្រុមនេះ លោកស្រី Yahya Sarea បាននិយាយថា កងកម្លាំងរបស់សត្រូវអាមេរិក បានវាយប្រហារទូកចំនួនបីគ្រឿងដែលជាកម្មសិទ្ធិរបស់កងកម្លាំងកងទ័ពជើងទឹកក្រុមហ៊ួទី នៅយេម៉ែន បានបណ្តាលឲ្យសមាជិកនៃកងទ័ពជើងទឹកចំនួន១០នាក់បានស្លាប់ និងកំពុងបាត់ខ្លួន។ លោកស្រី Sarea និយាយថា កងកម្លាំងទ័ពជើងទឹកក្រុមហ៊ួទី បានវាយប្រហារដោយមីស៊ីល លើនាវាដឹកទូទំនិញ Maersk Hangzhou បន្ទាប់ពីនាវិករបស់នាវានេះ បដិសេធមិនស្តាប់តាមការហៅព្រមាន។

ចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីន នៅក្នុងតំបន់សង្រា្គមហ្កាហ្សា កើនឡើងដល់ជាង ២១.៨០០នាក់

2024/01/01 11:38:40 am        81
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ថាចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីន ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២១.៨២២នាក់ ហើយមនុស្សចំនួន ៥៦.៤៥១នាក់បានរងរបួស។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្ញើទៅកាន់សារព័ត៌មានស៊ីនហួ លោក អាស្រា្វហ្វ អាល់កេដ្រា (Ashraf Al-Qedra) អ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្ស ១៥០នាក់ និងបង្ករបួសដល់មនុស្ស ២៨៦នាក់ផ្សេងទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។លោក អាវីចាយ អាដ្រែអ៊ី (Avichay Adraee) អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយនៅលើគណនីបណ្ដាញសង្គម X របស់ខ្លួនថា កងកម្លាំងអ៊ីស្រាអែលបន្តការប្រយុទ្ធនៅតំបន់ហ្កាហ្សា ហើយរារាំងបានគ្រឿងផ្ទុះដែលត្រៀមរួចជាស្រេច និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៃបក្សពួកប៉ាឡេស្ទីន ព្រមទាំងបានសម្លាប់ពួកសកម្មប្រយុទ្ធ ១៤នាក់។អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២០០នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ៕

រដ្ឋមន្ត្រីការពារជាតិលោក Grant Shapps៖ ចក្រភពអង់គ្លេស ត្រៀមវាយប្រហារក្រុមឧទ្ទាមហួទី

2024/01/01 11:27:22 am        87
ចក្រអង់គ្លេស កំពុងពិចារណាការវាយប្រហារតាមអាកាសលើក្រុមឧទ្ទាមហួទី ខណៈដែលរដ្ឋមន្ត្រីការពារជាតិ បានព្រមានថា ចក្រភពអង់គ្លេស នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការដោយផ្ទាល់លើការវាយប្រហាររបស់ពួកគេលើនាវាដឹកទំនិញ នៅសមុទ្រក្រហមនោះទេ។ចក្រភពអង់គ្លេស កំពុងរៀបចំផែនការជាមួយសហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារផ្នែកយោធាដ៏មានសក្តានុពលប្រឆាំងនឹងក្រុមហួទី ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូន ដែលបង្កឲ្យមានភាពចលាចលលើផ្លូវពាណិជ្ជកម្មពិភពលោក។ដោយសរសេរនៅក្នុងសារព័ត៌មាន The Telegraph ខាងក្រោម លោក Grant Shapps ព្រមានក្រុមហួទីថា ចក្រភពអង់គ្លេស មានឆន្ទៈក្នុងការធ្វើសកម្មភាព ដើម្បីទប់ស្កាត់ការគំរាមកំហែង។សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កំពុងរៀបចំសេចក្តីថ្លែងការណ៍រួមដែលមិនធ្លាប់មានពីមុនមក ដែលអាចត្រូវបានចេញនៅដើមថ្ងៃចន្ទ ដោយផ្តល់ការព្រមានចុងក្រោយដល់ក្រុមហួទី ដើម្បីបញ្ឈប់ការវាយប្រហាររបស់ពួកគេ។សារព័ត៌មាន The Telegraph យល់ថា ការវាយប្រហារណាមួយទំនង ជាត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិក។ វានឹងក្លាយជាការកើនឡើងដ៏សំខាន់នៃការឆ្លើយតបទៅនឹងក្រុមហួទី ហើយការពិភាក្សាកំពុងដំណើរការសម្រាប់ប្រទេសផ្សេងទៀត ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

តុលាការសម្រេចឃុំខ្លួនជនបើកថយន្ដ Hammer បុកម៉ូតូមួយគ្រឿងបណ្ដាលស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់ នៅខណ្ឌដូនពេញ

2023/12/31 05:09:59 pm        1134
ភ្នំពេញ៖ ជនបង្កឈ្មោះ យ៉េត ច័ន្នគ្រឹស្មា ភេទប្រុស ដែលបើកថយន្ដ Hammer បុក ម៉ូតូមួយ​គ្រឿង បណ្ដាលឲ្យស្លាប់ ២នាក់ របួសធ្ងន់១នាក់ នៅខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះ​អាសន្ន​រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ នេះបើតាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប
09/09/2025 09:09 PM
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
09/09/2025 09:09 PM
កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
09/09/2025 08:09 PM
សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ
09/09/2025 08:09 PM
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
09/09/2025 08:09 PM
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
09/09/2025 08:09 PM
អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
09/09/2025 08:09 PM
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
09/09/2025 07:09 PM
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
09/09/2025 07:09 PM
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF
09/09/2025 07:09 PM