ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត

សន្តិសុខ និង សង្គម

រថយន្តមួយគ្រឿងបុកចូលច្រកទ្វារនៅសេតវិមាន

2024/01/09 11:07:28 am        126
អង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបាននិយាយថា រថយន្តមួយគ្រឿង បានបុកចូលច្រកទ្វារខាងក្រៅបរិវេណអគារសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅមុនម៉ោង៦ល្ងាច ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ។ប្រធានផ្នែកទំនាក់ទំនងនៃអង្គភាពស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្គូលីលមី (Anthony Guglielmi) បាននិយាយថា អ្នកបើកបររថយន្តម្នាក់ត្រូវបាននាំទីកាន់មន្ទីរឃុំឃាំង ខណៈមូលហេតុ និងលក្ខណៈនៃឧប្បត្តិហេតុ កំពុងត្រូវបានស៊ើបអង្កេត។ សេតវិមាន ពុំបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំការអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ។បុរសម្នាក់នៅទីក្រុង Delaware ត្រូវបានចោទប្រកាន់កាលពីខែមុនពីបទបើកបរក្នុងស្ថានភាពស្រវឹង បន្ទាប់ពីលោក បានបើករថយន្តបុកចូលក្នុងក្បួនរថយន្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដោយចៃដន្យ។ អង្គភាពសេវាសម្ងាត់របស់សហរដ្ឋអាមេរិក បាននិយាយថា មិនមានហេតុផលការពារ ដែលទាក់ទងនឹងហេតុការណ៍នេះទេ។

អ៊ីស្រាអែលបែរទៅវាយប្រហារយ៉ាងសាហាវទៅលើគោលដៅ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅស៊ីរី

2024/01/09 11:00:16 am        146
ប្រភពចំនួន៦ដែលបានដឹងអំពីបញ្ហានេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ីស្រាអែល កំពុងធ្វើការវាយប្រហារដ៏សាហាវដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសស៊ីរី សំដៅលើរថយន្តដឹកទំនិញ ហេដ្ឋារចនាសម្ព័ន្ធ និងមនុស្សដែលជាប់ពាក់ព័ន្ធក្នុងបញ្ជូនអាវុធរបស់អ៊ីរ៉ង់ទៅកាន់ក្រុមអ្នកតំណាងរបស់ខ្លួន នៅក្នុងតំបន់នេះ។ប្រភពទាំងនោះ រួមទាំងមន្ត្រីចារកម្មយោធាស៊ីរី និងមេបញ្ជាការម្នាក់ក្នុងសម្ព័ន្ធភាពក្នុងតំបន់ដែលគាំទ្រទីក្រុងដាម៉ាស បាននិយាយថា អ៊ីស្រាអែល បានផ្លាស់ប្តូរយុទ្ធសាស្រ្ត បន្ទាប់ពីការវាយលុកកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមយុទ្ធជនហាម៉ាសចូលទៅក្នុងទឹកដីអ៊ីស្រាអែល និងយុទ្ធនាវាយប្រហាររបស់អ៊ីស្រាអែលជាបន្តបន្ទាប់ នៅក្នុងតំបន់ហ្កាហ្សា និងលីបង់។ប្រភពបាននិយាយថា ទោះបីជាអ៊ីស្រាអែល បានវាយលុកគោលដៅដែលជាប់ទាក់ទងជាមួយអ៊ីរ៉ង់ក្នុងប្រទេសស៊ីរីអស់រយៈពេលជាច្រើនឆ្នាំ រួមទាំងតំបន់ដែលក្រុមប្រដាប់អាវុធលីបង់ហេសបូឡា (Hezbollah) មានសកម្មភាពក៏ដោយ ឥឡូវនេះវាបានធ្វើឲ្យមានការស្លាប់កាន់តែធ្ងន់ធ្ងរ ការវាយឆ្មក់តាមអាកាសញឹកញាប់ជាងមុនប្រឆាំងនឹងការបញ្ជូនអាវុធរបស់អ៊ីរ៉ង់ និងប្រព័ន្ធការពារដែនអាកាស នៅក្នុងប្រទេសស៊ីរី។មេបញ្ជាការក្នុងសម្ព័ន្ធភាពក្នុងតំបន់ និងប្រភពពីរបន្ថែមទៀតដែលបានដឹងពីគំនិតគិតរបស់ក្រុមហេសបូឡា បាននិយាយថា អ៊ីស្រាអែល បានបោះបង់ចោល «ច្បាប់នៃល្បែងសង្គ្រាម» ដែលពីមុនបានកំណត់លក្ខណៈនៃការវាយប្រហាររបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ហើយហាក់ដូចជា «លែងមានការប្រុងប្រយ័ត្ន» អំពីការធ្វើឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរលើក្រុមហេសបូឡា នៅទីនោះ។មេបញ្ជាការរូបនោះ បាននិយាយដោយពណ៌នាអំពីការវាយឆ្មក់របស់អ៊ីស្រាអែលលើការបញ្ជូនអាវុធដែលគ្រប់គ្រងដោយហេសបូឡា នៅមុនថ្ងៃទី៧ ខែតុលាថា៖«ពួកគេធ្លាប់បាញ់ព្រមាន ពួកគេបានវាយប្រហារនៅជិតរថយន្តដឹកទំនិញ កងកម្លាំងរបស់យើង បានចេញពីរថយន្តនោះ ហើយបន្ទាប់មកពួកគេ បានវាយប្រហារទៅលើរថយន្តនោះតែម្តង។

មនុស្ស ២៥នាក់ ស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងទេសចរណ៍នៅប្រទេសប្រេស៊ីល

2024/01/09 10:32:11 am        65
ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទ (០៨ មករា) ថាយ៉ាងហោចណាស់មនុស្ស ២៥នាក់បានស្លាប់ និងមនុស្ស ៦នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងខ្នាតតូចមួយគ្រឿងដឹកអ្នកទេសចរពីដំណើរកម្សាន្តតាមឆ្នេរសមុទ្របានបុកជាមួយរថយន្តដឹកទំនិញមួយគ្រឿងនៅក្នុងរដ្ឋ បាយៀ (Bahia) ភាគឦសាននៃប្រទេសប្រេស៊ីល។នាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលយប់នៅលើផ្លូវសហព័ន្ធរវាងទីក្រុង ណូវ៉ា ហ្វាទីម៉ា (Nova Fatima) និងទីក្រុង ហ្កាវីយ៉ាវ (Gaviao) ក្នុងតំបន់ បាយៀ។ រថយន្តក្រុងខ្នាតតូចនេះកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុង ហាកូប៊ីណា (Jacobina) វិញបន្ទាប់ពីដំណើរកម្សាន្តទៅកាន់ឆ្នេរទេសចរណ៍ ហ្គ័ររ៉ាហ៊ូបា (Guarajuba) នៅលើឆ្នេរសមុទ្រភាគខាងជើងរបស់រដ្ឋ បាយៀ។សេចក្តីរាយការណ៍បន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។ នគរបាលស៊ីវិលរដ្ឋ បាយៀ បាននិយាយថា ជនរងគ្រោះភាគច្រើនស្ថិតនៅក្នុងរថយន្តក្រុងដឹកអ្នកទេសចរ ហើយមូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕

កងទ័ពអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការដំណាក់កាលថ្មីដែលមិនសូវខ្លាំងក្លានៅក្នុងសង្រ្គាមហ្កាហ្សា

2024/01/09 10:25:18 am        130
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក ដានីញ៉ែល ហាហ្ការី (Daniel Hagari) បាននិយាយកាលពីថ្ងៃចន្ទ (០៨ មករា) ថាកងទ័ពអ៊ីស្រាអែល បានចាប់ផ្តើមដំណាក់កាលថ្មី និងមិនសូវខ្លាំងក្លានៅក្នុងប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ លោក ហាហ្ការី ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន ញ៉ូវយ៉ក ថែមស៍ (New York Times) ដោយបាននិយាយថា ពេលនេះ កងកម្លាំងការពារអ៊ីស្រាអែល ងាកទៅ «ធ្វើការវាយឆ្មក់តែម្តងនៅទីនោះ ជំនួសឱ្យការធ្វើសមយុទ្ធទ្រង់ទ្រាយធំ» ហើយសង្គ្រាមបានផ្លាស់ប្តូរដំណាក់កាលមួយ។លោក ហាហ្ការី បានបន្ថែមថា អ៊ីស្រាអែលឥឡូវនេះនឹងផ្តោតលើការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាសនៅភាគកណ្តាល និងភាគខាងត្បូងតំបន់ហ្កាហ្សា ជាពិសេសនៅជុំវិញទីក្រុង ខាន់ យ៉ូនីស (Khan Younis) និងទីក្រុង ឌែរ អាល់បាឡាហ៍ (Deir al-Balah) ខណៈពេលដែលកាត់បន្ថយចំនួនទាហានរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា។អ្នកនាំពាក្យរូបនេះក៏បានប្តេជ្ញាថា ជំនួយមនុស្សធម៌បន្ថែមទៀតនឹងត្រូវបានបញ្ជូនទៅកាន់តំបន់ហ្កាហ្សា។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បានប្រាប់សារព័ត៌មាន វ៉លស្រ្ទីតជើណល់ (Wall Street Journal) ថាកងកម្លាំងអ៊ីស្រាអែលនឹងចាប់ផ្តើមជំពូកថ្មីនៃជម្លោះដែល «នឹងមានរយៈពេលយូរជាងនេះ»៕

ការផ្ទុះនៅរដ្ឋតិចសាស់ ដែលទំនងជាបណ្តាលមកពីការលេចធ្លាយឧស្ម័នបង្កឱ្យរបួស ២១នាក់

2024/01/09 10:12:04 am        110
នាយកដ្ឋានពន្លត់អគ្គិភ័យរបស់ទីក្រុង តិចសាស់(Texas) បាននិយាយថា មនុស្សយ៉ាងហោចណាស់២១ នាក់បានរងរបួសកាលពីថ្ងៃចន្ទនៅក្នុងការផ្ទុះដែលទំនងជាបណ្ដាលមកពីការលេចធ្លាយឧស្ម័ន នៅឯសណ្ឋាគារ សែនដមែន (Sandman) ក្នុងទីក្រុងហ្វតហ្វ៊ស (Fort Worth) រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ គ្មាននរណាម្នាក់ស្លាប់ក្នុងការបំផ្ទុះនេះទេ ហើយក្រុមអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុ។រូបភាពវីដេអូពីកន្លែងកើតហេតុបានបង្ហាញពីកម្ទេចថ្មនៅតាមផ្លូវរវាងអគារពីរដែលមានក្រុមអ្នកឆ្លើយតបការសង្រ្គោះបឋមនៅកន្លែងកើតហេតុ។លោក ក្រេក ត្រូចាសេក (Craig Trojacek) អ្នកនាំពាក្យនាយកដ្ឋានពន្លត់គ្គិភ័យហ្វត ហ្វ៊ស បាននិយាយថា ក្រុមអ្នកឆ្លើយតបបឋមបានជួយសង្គ្រោះមនុស្សមួយចំនួនដែលជាប់នៅក្នុងបន្ទប់ក្រោមដីនៃសណ្ឋាគារនោះ។លោក បាននិយាយថា ក្នុងចំណោមអ្នករងរបួសទាំង ២១ នាក់ មានមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ចំណែកមនុស្ស ៤ នាក់ផ្សេងទៀតមានរបួសធ្ងន់ ប៉ុន្តែពុំបានគំរាមកំហែងដល់អាយុជីវិតនោះទេ។ ហើយអ្នកផ្សេងទៀតរងរបួសស្រាល៕

រុស្ស៊ី ជម្លៀសមនុស្សរាប់រយនាក់ចេញពីទីក្រុងព្រំដែន ស្របពេលមានការវាយប្រហាររបស់អ៊ុយក្រែន

2024/01/09 10:05:25 am        102
រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទ ទី៨ មករា ថា ខ្លួនបានជម្លៀសមនុស្សប្រហែល ៣០០ នាក់ចេញពីទីក្រុងព្រំដែន បេលគ្រុដ (Belgorod) ដោយសារតែការបាញ់ផ្លោងរបស់អ៊ុយក្រែន ដែលជាការជម្លៀសដ៏ធំបំផុតពីទីក្រុងធំមួយរបស់រុស្ស៊ី ចាប់តាំងពីជម្លោះបានចាប់ផ្តើម។ នេះការប្រកាសមិនធ្លាប់មាន បន្ទាប់ពីរលកនៃការវាយប្រហារដ៏សាហាវដោយកងកម្លាំងរបស់ Kyiv នៅលើទីក្រុង Belgorod ដែលមានចម្ងាយតិចជាង ៣២ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ អភិបាលតំបន់ លោក វី ចាឆេស្លេវ ហ្គ្លាកូវ (Vyacheslav Gladkov) បាននិយាយថា អ្នកស្រុកប្រហែល៣០០នាក់ ដែលបានសម្រេចចិត្តចាកចេញ ឥឡូវនេះកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ននៅក្នុងទីប្រជុំជន ស្តារីអូស្កូល (Stary Oskol) ហ្គបគីន (Gubkin) និងស្រុក កូរ៉ូចាន់ស្គី ( Korochansky) បន្ថែមទៀតពីព្រំដែន។ លោកបានបន្ថែមថាក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ ពួកលោកបានទទួលសំណើចំនួន ១.៣០០ លើក ដើម្បីបញ្ជូនកុមារពីទីក្រុងបេលគ្រុដ (Belgorod)ទៅកាន់សាលប្រជុំក្នុងសាលារៀនដែលនៅឆ្ងាយពីទីក្រុង នេះ នៅក្នុងតំបន់ផ្សេងទៀត ។ វិមានក្រឹមឡាំងបានព្យាយាមរក្សាភាពធម្មតានៅមុខផ្ទះ ប៉ុន្តែការវាយប្រហារនាពេលថ្មីៗនេះទៅលើទីក្រុង Belgorod បានធ្វើឱ្យជម្លោះអ៊ុយក្រែនកាន់តែខិតទៅជិតផ្ទះរបស់ជនជាតិរុស្ស៊ី។ កាលពីថ្ងៃទី៣០ ខែធ្នូ ការបាញ់ផ្លោងរបស់អ៊ុយក្រែនទៅលើទីក្រុងនេះបានសម្លាប់មនុស្ស ២៥នាក់ ដែលជំរុញឲ្យសាលារៀននានាត្រូវបិទក្នុងរយៈពេលយូរ។ ទីក្រុងមូស្គូបានប្តេជ្ញាថានឹងបង្កើនការវាយប្រហារលើអ៊ុយក្រែនជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីសង្រ្គាមការចាប់ផ្តើមផ្ទុះ កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២ មក៕

ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា នៅលីបង់

2024/01/09 10:01:32 am        118
អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមឧទ្ទាមហេសបូឡា (Hezbollah) នៅក្នុងការវាយប្រហារមួយនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ (០៨ មករា) នេះបើយោងតាមប្រភពដែលស្គាល់ពីប្រតិបត្តិការរបស់ក្រុមនេះ ដោយនោះជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីរយៈពេលបីខែនៃអរិភាពនៅព្រំដែនលីបង់ និងអ៊ីស្រាអែល។ប្រភពជាន់ខ្ពស់មួយនៅក្នុងប្រទេសលីបង់បាននិយាយថា លោក វីសសាម ថាវីល (Wissam Tawil) គឺជាមេបញ្ជាការនៃកងកម្លាំងវរជន រ៉ាដវ៉ាន (Radwan) របស់ក្រុមហេសបូឡា និងជាមន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមនេះ ដែលត្រូវបានសម្លាប់ក្នុងជម្លោះនេះ ដោយបន្ថែមថាលោក ថាវីល មានតួនាទីនាំមុខក្នុងការដឹកនាំប្រតិបត្តិការរបស់ខ្លួននៅភាគខាងត្បូង។ក្រុមយុទ្ធជនហេសបូឡា ជាង ១៣០នាក់ រួមទាំងសមាជិកកងកម្លាំងវរជន រ៉ាដវ៉ាន ត្រូវបានសម្លាប់នៅក្នុងអរិភាពចាប់តាំងពីក្រុមសម្ព័ន្ធមិត្តប៉ាឡេស្ទីនហាម៉ាស បានវាយប្រហារអ៊ីស្រាអែលពីតំបន់ហ្កាហ្សាកាលពីថ្ងៃទី០៧ ខែតុលា ដោយបញ្ឆេះជម្លោះដែលបានកើតឡើងនៅជុំវិញតំបន់។នេះបានក្លាយជាការប្រឈមមុខដាក់គ្នាដ៏បង្ហូរឈាមបំផុតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីពួកគេបានធ្វើសង្រ្គាមក្នុងឆ្នាំ២០០៦ មកដោយក្រុមហេសបូឡាបានបាញ់គ្រាប់រ៉ូកែត និងអាវុធផ្សេងទៀតទៅកាន់ទីតាំងរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលបានបើកការវាយប្រហារបកទៅវិញតាមអាកាស និងកាំភ្លើងធំ៕

កងកម្លាំងអ៊ីស្រាអែល បានកំណត់ទីតាំងរោងចក្រផលិតអាវុធក្រោមដីដ៏ធំនៅហ្កាហ្សា

2024/01/09 09:57:42 am        96
កងកម្លាំងអ៊ីស្រាអែល បានកំណត់ទីតាំងនូវអ្វីដែលពួកគេនិយាយថាជាកន្លែងផលិតអាវុធដ៏ធំបំផុតរហូតមកដល់ពេលនេះ ដែលត្រូវបានរកឃើញនៅក្នុងតំបន់ហ្កាហ្សា ជាមួយនឹងឃ្លាំងផលិតកម្មក្រោមដីដែលពួកគេបាននិយាយថាត្រូវបានប្រើដើម្បីផលិតមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពវាយប្រហារគោលដៅនៅភាគខាងជើងអ៊ីស្រាអែល។យោធាបាននិយាយថា បន្ថែមពីលើមីស៊ីល រោងចក្រនោះបានផលិតច្បាប់ចម្លង ឬការបន្សាំនៃអាវុធស្តង់ដារ ដូចជាគ្រាប់កាំភ្លើងត្បាល់ ហើយត្រូវបានតភ្ជាប់តាមរយៈបង្គោលក្រោមដីទៅកាន់បណ្តាញផ្លូវរូងក្រោមដីដែលប្រើសម្រាប់ដឹកជញ្ជូនអាវុធទៅកាន់អង្គភាពប្រយុទ្ធនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។ទីតាំងនេះគឺជាទីតាំងចុងក្រោយបង្អស់ក្នុងការដំឡើងផ្លូវរូងក្រោមដីជាបន្តបន្ទាប់ដែលត្រូវបានយោធាអ៊ីស្រាអែលរកឃើញចាប់តាំងពីការលុកលុយនៅតំបន់ហ្កាហ្សា ដែលបានបើកដំណើរការបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដោយក្រុមហាម៉ាស។ ក្រុមមន្ត្រីអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសមានចេតនាដាក់ទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធា រួមទាំងផ្លូវរូងក្រោមដីនៅក្នុងតំបន់ស៊ីវិល ដើម្បីបង្កការលំបាកក្នុងការវាយប្រហារ ប៉ុន្តែក្រុមហាម៉ាសបដិសេធរឿងនេះ ហើយនិយាយថាអ៊ីស្រាអែល ចង់វាយប្រហារគោលដៅជនស៊ីវិលដោយមិនរើសមុខប៉ុណ្ណោះ៕

អេក្វាឌ័រ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ស្របពេលមានចលាចលក្នុងពន្ធនាគារ

2024/01/09 09:51:09 am        97
ប្រធានាធិបតីអេក្វាឌ័រលោក ដានីញែល ណូបាវ (Daniel Noboa) កាលពីថ្ងៃចន្ទបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦០ ថ្ងៃ ត្រឹមមួយថ្ងៃ បន្ទាប់ពីអ្នកទោសដែលជាមុខសញ្ញាធំបំផុត របស់ប្រទេសនេះបានបាត់ខ្លួនពីពន្ធនាគារ ជាទីដែលជនល្មើស ត្រូវបានឃុំខ្លួន។ ការដាក់ប្រទេសក្នុងគ្រាអាសន្ន និងព្រឹត្តិការណ៍នានាដែលកំពុងកើតឡើងទូទាំងប្រទេស គឺស្ថិតក្នុងចំណោមការធ្វើតេស្តសន្តិសុខដ៏ធំលើកដំបូងសម្រាប់ លោកណូបាវ (Noboa) ជាអ្នកជំនួញវ័យក្មេងដែលបានចូលកាន់តំណែងកាលពីខែវិច្ឆិកា ដោយសន្យាថានឹងបង្ក្រាបឲ្យបានគ្រប់រូបភាពនៃអំពើ ហិង្សា ដែលកំពុងងើបឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ លោក ណូបាវ (Noboa)បាននិយាយថា លោកទើបតែបានចុះហត្ថលេខាលើក្រឹត្យស្តីពីភាពអាសន្ន ដើម្បីឲ្យកងកម្លាំងប្រដាប់អាវុធមានការគាំទ្រផ្នែកនយោបាយ និងផ្លូវច្បាប់សម្រាប់សកម្មភាពរបស់ពួកគេ។ ដល់ពេលហើយ ដែលរដ្ឋាភិបាល ត្រូវចាត់វិធានការ លើក្រុមអ្នកទោសជួញដូរគ្រឿងញៀន ជនប្រព្រឹត្តិអំពើហិង្សា និងឧក្រិដ្ឋកម្មដែលមានគម្រោងទុកជាមុន។ ទីភ្នាក់ងារពន្ធនាគាររបស់ប្រទេសអេក្វាឌ័របាននិយាយថា មានឧបទ្ទវហេតុមួយចំនួន កាលពីថ្ងៃចន្ទនៅឯពន្ធនាគារចំនួន ៦កន្លែង ដែលផ្ទុកមនុស្សច្រើនកកកុញរបស់ប្រទេសនេះ ជាទីដែលការប៉ះទង្គិចគ្នារវាងជាគូប្រជែងក្រុមជនអន្ធពាល កើតមានជាញឹកញាប់ ហើយបានធ្វើឱ្យអ្នកទោសជាង៤០០ នាក់បានស្លាប់ចាប់តាំងពីឆ្នាំ២០២១មក ។ កាលពីថ្ងៃអាទិត្យ លោក អាដូលហ្វូ ម៉ាស៊ីសៀស (Adolfo Macias) មេដឹកនាំក្រុមឧក្រិដ្ឋជនដែលមានឈ្មោះថា ឡូស ខូណើរ៉ូស (Los Choneros) បានបាត់ខ្លួនពីពន្ធនាគារ ដែលបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៤ ឆ្នាំ ៕

ប្រមុខការទូតអាមេរិក ព្រមានពីសង្រ្គាមរីកធំក្នុងតំបន់ មុនកិច្ចពិភាក្សាជាមួយអ៊ីស្រាអែល

2024/01/09 08:18:36 am        96
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងទៅដល់ប្រទេសអ៊ីស្រាអែល បំណងបញ្ឈប់ជម្លោះនៅតំបន់ហ្កាហ្សា ដែលកំពុងរីកកាន់តែធំឈានដល់ដំណាក់កាលប្រឈមដាក់គ្នាក្នុងតំបន់កាន់តែខ្លាំង។នៅក្នុងដំណើររយៈពេល៥ថ្ងៃដែលធ្វើដំណើរទៅកាន់បណ្ដារដ្ឋអារ៉ាប់ និងតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល លោក Blinken បានអំពាវជាថ្មីទៀតថា ជនស៊ីវិលប៉ាឡេស្ទីន មិនត្រូវបង្ខំឱ្យចាកចេញពីហ្កាហ្សា ឡើយ ដោយបន្ថែមថា ពលរដ្ឋដែលបានភៀសខ្លួន គួរតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះសម្បែងពួកគេវិញពេលការប្រយុទ្ធបានបញ្ចប់។ ការអត្ថាធិប្បាយរបស់លោកបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួនបានបង្ហោះសំណើជាថ្មីទៀតឲ្យមានការផ្ទេរដោយស្ម័គ្រចិត្តសម្រាប់ពលរដ្ឋហ្កាហ្សា ទៅកាន់ប្រទេសទីបីដែលជាផ្នែកនៃដំណោះស្រាយសន្តិភាពរយៈពេលវែង។ កាលពីសប្តាហ៍មុន ការវាយប្រហារដោយយានដ្រូនក្នុងទីក្រុង បេរូត (Beirut) បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ហាម៉ាសលោក សាឡេ អាល់ អារូរី (Saleh al-Arouri) ។ ទន្ទឹមនឹងនេះ ការវាយប្រហារដោយយានដ្រូនពីសំណាក់ក្រុមឧទ្ទាម ហ៊ួធី (Houthi) លើនាវាដឹកជញ្ជូននៅសមុទ្រក្រហម នៅតែបន្តមាន បើទោះបីជាមានការព្រមានថានឹងមានការឆ្លើយតបពីយោធាអាមេរិកក៏ដោយ។ថ្លែងជាមួយរដ្ឋមន្ត្រីការបរទេសកាតា លោក សេក អាប់ឌុលរ៉ាម៉ាន់ ថានី (Sheikh Abdulrahman Al Thani) កាលពីថ្ងៃអាទិត្យ លោក Blinken បាននិយាយថា នេះគឺជាជម្លោះដែលអាចរីករាលដាលយ៉ាងងាយបំផុត ដែលនឹងបណ្តាលឱ្យមានអសន្តិសុខ និងការរងទុក្ខកាន់តែធ្ងន់ធ្ងរថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM