ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត

សន្តិសុខ និង សង្គម

អូស្ត្រាលី ហាមប្រាមកាយវិការគោរពរបស់បក្សណាហ្ស៊ីអាល្លឺម៉ង់ និងការបង្ហាញនិមិត្តសញ្ញាក្រុមភេរវករ

2024/01/08 03:11:31 pm        100
ច្បាប់ហាមប្រាមកាយវិការគោរពរបស់បក្សកម្មុយនីស្ដណាហ្ស៊ី អាល្លឺម៉ង់ និងការបង្ហាញ ឬលក់និមិត្តសញ្ញាដែលពាក់ព័ន្ធជាមួយក្រុមភេរវករ បានចូលជាធរមានក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ (០៨ មករា) នេះខណៈដែលរដ្ឋាភិបាលឆ្លើយតបទៅនឹងការកើនឡើងនៃឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វបន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាបានផ្ទុះឡើង។ច្បាប់នេះកំណត់បទល្មើសដល់អ្នកដែលសម្តែងកាយវិការគោរពរបស់បក្សណាហ្ស៊ី ឬបង្ហាញសញ្ញាបក្សណាហ្ស៊ី ឬនិមិត្តសញ្ញា ដែលជាប់ទាក់ទងនឹងក្រុមរ៉ាយោធាប៉ា ស្កុតស្តាហ្វែល (SS) របស់ណាហ្ស៊ីជាសាធារណៈ ដោយផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១២ខែ។ការលក់និងការជួញដូរនិមិត្តសញ្ញាទាំងនេះក៏ត្រូវបានហាមឃាត់ដូចគ្នា។ លោកអគ្គមេធាវី ម៉ាក ដ្រេយហ្វូស (Mark Dreyfus) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់នេះបានផ្ញើសារយ៉ាងច្បាស់លាស់ថា មិនមានកន្លែងណាមួយនៅក្នុងប្រទេសអូស្ត្រាលី សម្រាប់អ្នកដែលលើកតម្កើងការសម្លាប់រង្គាល ឬអំពើភេរវកម្មនោះទេ។ច្បាប់ថ្មីនេះក៏បានហាមប្រាមការតាំងបង្ហាញជាសាធារណៈ ឬការជួញដូរនិមិត្តសញ្ញាដែលទាក់ទងនឹងអង្គការភេរវកម្មដែលត្រូវបានហាមឃាត់ ដូចជាក្រុមរដ្ឋអ៊ីស្លាម ក្រុមហាម៉ាស ឬគណបក្សពលករឃឺដ (PKK) ជាដើម៕

លោក Blinken៖ បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ត្រូវតែទប់ស្កាត់ «វដ្តនៃអំពើហិង្សាគ្មានទីបញ្ចប់»

2024/01/08 03:08:19 pm        88
បណ្តាប្រទេសនៅមជ្ឈិមបូព៌ាត្រូវប្រើឥទ្ធិពលរបស់ពួកគេលើភាគីជម្លោះក្នុងតំបន់ ដើម្បីធានាថាជម្លោះនៅតំបន់ហ្កាហ្សា ត្រូវបានទប់ទល់ និងដើម្បីទប់ស្កាត់ «វដ្តនៃអំពើហិង្សាគ្មានទីបញ្ចប់» នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃសៅរ៍ (០៦ មករា)។លោក ប្លីងខិន បាននិយាយនៅពេលល្ងាចបន្ទាប់ពីបានជួបជាមួយបណ្ដាមេដឹកនាំនៃប្រទេសទួរគី និងក្រិក នៅពេលចាប់ផ្តើមនៃការធ្វើដំណើររយៈពេលមួយសប្តាហ៍ ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយភាពតានតឹងដែលបានកើនឡើង ចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស បានចាប់ផ្តើមនៅក្នុងខែតុលាមក។ លោកបានប្រាប់អ្នកយកព័ត៌មានថា បញ្ហានេះស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រជាជាតិស្ទើរតែទាំងអស់នៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការប្រយុទ្ធគ្នា។រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនៅបណ្ដារដ្ឋអារ៉ាប់ ហើយនឹងទៅកាន់អ៊ីស្រាអែល និងតំបន់កាន់កាប់ វេស បែង រូបនេះបាននិយាយថា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិបរាជ័យ នោះលទ្ធផលនឹងក្លាយជា «វដ្តនៃអំពើហិង្សាគ្មានទីបញ្ចប់ ព្រមទាំងការរស់នៅក្នុងភាពអសន្តិសុខ និងជម្លោះសម្រាប់ប្រជាជននៅក្នុងតំបន់»។លោក Blinken ក៏បាននិយាយផងដែរថា លោកនឹងសម្លឹងមើលទៅលើអ្វីដែលអាចធ្វើបាន ដើម្បីបង្កើនការការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា និងបង្កើនការផ្តល់ជំនួយមនុស្សធម៌។ យោងតាមមន្ត្រីប៉ាឡេស្ទីនបានឱ្យដឹងថា ការវាយលុកសងសឹករបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ២៣.០០០នាក់ ហើយជម្លោះនេះបានហូរចូលទៅក្នុងតំបន់វេស បែង ប្រទេសលីបង់ និងផ្លូវដឹកជញ្ជូនសមុទ្រក្រហម៕

យន្តហោះប៊ូអ៊ីង ជាង ១៧០គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក នៅជាប់គាំង ខណៈការត្រួតពិនិត្យកំពុងបន្ត

2024/01/08 03:04:06 pm        147
និយតករអាកាសចរណ៍របស់សហរដ្ឋអាមេរិក បាននិយាយថា យន្តហោះប្រភេទប៊ូអ៊ីង ៧៣៧ មែកណាញ (Boeing 737 Max 9) ចំនួន ១៧១គ្រឿង នឹងនៅជាប់គាំងរហូតទាល់តែត្រូវបានត្រួតពិនិត្យថាយន្តហោះទាំងនោះមានសុវត្ថិភាព។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននឹងកំពុងត្រួតពិនិត្យយន្តហោះទាំងនោះ បន្ទាប់ពីផ្នែកនៃតួយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញស៍ (Alaska Airlines) បានដាច់ធ្លាក់កាលពីថ្ងៃសុក្រ។ ក្រុមហ៊ុន អាឡាស្កា អ៊ែរឡាញស៍ បាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរចំនួន ១៧០ជើង កាលពីថ្ងៃអាទិត្យ និងចំនួន ៦០ជើងទៀតនៅថ្ងៃច័ន្ទ (០៨ មករា) នេះ ហើយការលុបចោលនឹងបន្តរហូតដល់ពាក់កណ្តាលដំបូងនៃសប្តាហ៍នេះ។ ការលុបចោលជើងហោះហើរកាលពីថ្ងៃអាទិត្យបានប៉ះពាល់ដល់ភ្ញៀវជិត ២៥.០០០ នាក់។រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យយន្តហោះប៊ូអ៊ីង ចំនួន ១៧១គ្រឿងដែលបានដំឡើងជាមួយនឹងបន្ទះដូចគ្នាត្រូវចុះចតជាបណ្តោះអាសន្ន បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញស៍ ដែលមានអាយុកាល ៨សប្តាហ៍ ត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់ដោយសារមានចន្លោះប្រហោងនៅក្នុងតួយន្តហោះ។រន្ធដោតទ្វារបានដាច់ចេញពីផ្នែកខាងឆ្វេងនៃយន្តហោះបន្ទាប់ពីហោះចេញពីទីក្រុង ផតលែន (Portland) រដ្ឋ អូរ៉េហ្កន (Oregon) ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង អនថារីយ៉ូ (Ontario) រដ្ឋកាលីហ្វ័រនីញ៉ា ដោយបង្ខំឱ្យអាកាសយានិកត្រូវហោះវិលត្រឡប់មកវិញ និងចុះចតដោយសុវត្ថិភាពជាមួយនឹងអ្នកដំណើរទាំងអស់ ១៧១នាក់ និងនាវិក ៦នាក់នៅលើយន្តហោះនោះ៕

របាយការណ៍សម្ងាត់របស់អាមេរិក រកឃើញថា អ៊ីស្រាអែលទំនងជាមិនឈ្នះក្រុមហេសបូឡា នៅខ្សែត្រៀមជួរមុខទី២

2024/01/08 12:35:01 pm        189
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារចារកម្មអាមេរិក បានឲ្យដឹងថា អ៊ីស្រាអែលទំនងជាមិនឈ្នះសង្រ្គាមប្រឆាំងនឹងក្រុមភេរវកម្មលីបង់ហេបូឡាទេ ប្រសិនបើខ្លួនសម្រេចចិត្តបើកការវាយប្រហារលើខ្សែត្រៀមជួរមុខថ្មីមួយ នៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន។ ទីភ្នាក់ងារចារកម្មការពារជាតិអាមេរិក (DIA) បានរកឃើញថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងមានភាពតានតឹងខ្លាំងពេកដោយការប្រយុទ្ធនៅជួរមុខចំនួនពីរ ដោយកងកម្លាំងអាកាស បានធ្វើការហួសកម្លាំងរួចហើយ ដោយការវាយឆ្មក់ឥតឈប់ឈរទៅលើតំបន់ហ្កាហ្សា។ទីភ្នាក់ងារចារកម្ម DIA បានព្រមានថា អ្នកបើកយន្តហោះរបស់កងកម្លាំងការពារអ៊ីស្រាអែល នឹងប្រឈមមុខនឹងបេសកកម្មដ៏គ្រោះថ្នាក់ជាងនេះ ប្រឆាំងនឹងការការពារដែនអាកាសដ៏មានឥទ្ធិពលរបស់ ក្រុមហេសបូឡា នេះបើយោងតាមរបាយការណ៍ នៅក្នុងសារព័ត៌មាន Washington Post។ក្រុមហេសបូឡា និងអ៊ីស្រាអែល បាននិងកំពុងបាញ់ប្រហារគ្នាឆ្លងព្រំដែនជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី៨ ខែតុលា នៅពេលដែលក្រុមលីបង់ បានចាប់ផ្តើមប្រតិបត្តិការ ក្នុងសាមគ្គីភាពជាមួយក្រុមហាម៉ាស។កាលពីថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានបញ្ចប់ប្រតិបត្តិការប្រយុទ្ធ នៅតំបន់ហ្កាហ្សាភាគខាងជើង ហើយបានបញ្ចប់ «ការរុះរើ»រចនាសម្ព័ន្ធបញ្ជាការរបស់ក្រុមហាម៉ាស នៅទីនោះ។

ជនអន្តោប្រវេសន៍ជាង១៣០នាក់ បានមកដល់ប្រជុំកោះ Canary ប្រទេសអេស្ប៉ាញ

2024/01/08 12:28:27 pm        80
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឆ្មាំល្បាតឆ្នេររបស់ប្រទេសអេស្បាញ បានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១៣២នាក់ នៅប្រជុំកោះ Canary នៅកោះហ៊្វូអឺតេវេនទូរ៉ា(Fuerteventura), Lanzarote និងកោះហ្ក្រាកាណារីយ៉ា(Gran Canaria) កាលពីថ្ងៃអាទិត្យ ហើយយ៉ាងហោចណាស់ មនុស្ស៥០នាក់ បានមកដល់ដោយមធ្យោបាយផ្ទាល់ខ្លួនទៅកាន់ឆ្នេរ អែលម៉ាតូរ៉ាល់(El Matorral) នៅកោះ Fuerteventura ។ក្នុងអំឡុងពេលនៃប្រតិបត្តិការជួយសង្គ្រោះមួយ ឆ្មាំល្បាតឆ្នេររបស់ប្រទេសអេស្ប៉ាញ បាននិយាយថា ពួកគេ បានជួយសង្គ្រោះបុរសម្នាក់ធ្វើដំណើរតាមពោងកង់រថយន្ត ហើយបាននាំគាត់ទៅកាន់កំពង់ផែ Gran Tarajal នៅកោះ Fuerteventura រួមជាមួយជនអន្តោប្រវេសន៍ចំនួន ៥១នាក់ផ្សេងទៀត ដែលត្រូវបានជួយសង្គ្រោះពីទូកមួយគ្រឿងនៅឆ្នេរសមុទ្រកោះនេះ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសដែលធ្វើដំណើរតាមពោងកង់រថយន្ត បាននិយាយថា គាត់បានចាប់ផ្តើមធ្វើដំណើរជាមួយមិត្តម្នាក់ ដែលបានស្លាប់នៅតាមផ្លូវធ្វើដំណើរ។ទិន្នន័យរបស់ក្រសួងមហាផ្ទៃបានបង្ហាញថា ជនអន្តោប្រវេសន៍សរុបចំនួន ៥៦.៨៥២នាក់ បានចូលមកដល់ប្រទេសអេស្បាញដោយខុសច្បាប់តាមផ្លូវគោកឬតាមផ្លូវសមុទ្រក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើង ៨២ភាគរយ ពីមួយឆ្នាំមុន និងជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៨មក នៅពេលដែលការមកដល់ចំនួន ៦៤.២៩៨ ត្រូវបានចុះបញ្ជី។

សាកសពពីរនាក់ ត្រូវបានគេរកឃើញបន្ទាប់ពីបាក់ផ្ទាំងទឹកកកនៅភ្នំអាល់ ប្រទេសអ៊ីតាលី

2024/01/08 12:17:55 pm        92
ក្រុមជួយសង្គ្រោះនៅលើភ្នំប្រទេសអ៊ីតាលី បានរកឃើញសាកសពអ្នកឡើងភ្នំពីរនាក់ បន្ទាប់ពីការបាក់ផ្ទាំងទឹកកក កាលពីថ្ងៃអាទិត្យ ៧ ខែមករា នៅភ្នំអាល់(Alps) ជិតព្រំដែនជាមួយប្រទេសស្វីស។ក្រុមជួយសង្គ្រោះ CNSAS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនរងគ្រោះម្នាក់ ត្រូវបានគេរកឃើញកប់ក្នុងព្រិល ខណៈសាកសពម្នាក់ផ្សេងទៀតត្រូវបានស្រង់ចេញពីបឹងមួយ បន្ទាប់ពីការបាក់ផ្ទាំងទឹកកកក្នុងកម្ពស់ប្រហែល ២.២០០ម៉ែត្រនៅក្នុងតំបន់ Val Formazza ក្នុងតំបន់ភ្នំ Piedmont ។ក្រុមសង្គ្រោះពិសេសមួយក្រុម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុតាមឧទ្ធម្ភាគចក្រ ទោះបីជាមានខ្យល់បក់ខ្លាំងនៅក្នុងតំបន់នោះក៏ដោយ បន្ទាប់ពីសញ្ញាប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅពេលពាក់កណ្តាលថ្ងៃ។ សត្វសុនខមួយក្បាល ដែលបានហ្វឹកហាត់ក្នុងប្រតិបត្តិការជួយសង្គ្រោះក៏បានជួយរកសាកសពនេះផងដែរ។

អ្នកជំងឺនៅតំបន់សង្រ្គាមហ្កាហ្សា ទទួលរងទុក្ខវេទនាយ៉ាងខ្លាំងដោយសារកង្វះខាតធនធានវេជ្ជសាស្ត្រ

2024/01/08 12:15:17 pm        89
មន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា គឺមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) ត្រូវបានជាប់ក្នុងវិបត្តិកាន់តែអាក្រក់ឡើង ដោយសារតែកង្វះខាតយ៉ាងធ្ងន់ធ្ងរ និងការរារាំងធនធានវេជ្ជសាស្រ្ត ព្រមទាំងការហូរចូលនៃចំនួនអ្នករបួសដ៏ច្រើន និងជនភៀសខ្លួន ស្របពេលប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កំពុងបន្ត ដែលធ្វើឲ្យអ្នកជំងឺជាច្រើនប្រឈមមុខនឹងទុក្ខវេទនាយ៉ាងខ្លាំង។ប្រព័ន្ធសេវារបស់មន្ទីរពេទ្យ អាល់ស៊ីហ្វា បានដួលរលំបន្ទាប់ពីមណ្ឌលវេជ្ជសាស្រ្តនេះត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល កាលពីពាក់កណ្តាលខែវិច្ឆិកា។ មន្ទីរពេទ្យនេះបានដំណើរការជាបណ្តើរៗនូវសេវាព្យាបាលជាមូលដ្ឋានមួយចំនួនបន្ទាប់ពីទាហានអ៊ីស្រាអែលបានដកខ្លួនចេញ។ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ និងកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃធនធានវេជ្ជសាស្ត្រនៅតែបន្ត មន្ទីរពេទ្យ អាល់ស៊ីហ្វា មិនអាចគ្រប់គ្រងអ្នករបួសមួយចំនួនយ៉ាងច្រើនលើសលប់ និងជនភៀសខ្លួនជាង ១៥.០០០នាក់ ដែលខ្លួនបានទទួលនោះទេ។ចំនួនអ្នករបួសនៅតំបន់ហ្កាហ្សា កំពុងកើនឡើងឥតឈប់ឈរស្របពេលប្រតិបត្តិការយោធាកំពុងបន្តរបស់អ៊ីស្រាអែល ហើយអ្នកជំងឺជាច្រើនរង់ចាំអស់រយៈពេលយ៉ាងយូរនៅក្នុងមន្ទីរពេទ្យដើម្បីធ្វើការវះកាត់៕

អ៊ីស្រាអែល រកឃើញភ័ស្តុតាងរបស់ក្រុមហាម៉ាស ដែលអភិវឌ្ឍន៍សមត្ថភាពមីស៊ីល ដ៏ជាក់លាក់ដោយមានជំនួយពីអ៊ីរ៉ង់

2024/01/08 11:30:05 am        85
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនជឿថា ភេរវករហាម៉ាស បានបង្កើតសមត្ថភាពសមត្ថភាពមីស៊ីលតម្រង់គោលដៅ ដោយមានជំនួយពីទីក្រុងតេអេរ៉ង់។នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលទទួលបានដោយសារព័ត៌មាន Times of Israel យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងនៃសមត្ថភាពកម្រិតខ្ពស់ ក្នុងអំឡុងពេលការវាយឆ្មក់ នៅក្នុងសង្កាត់ Daraj និង Tuffah នៃទីក្រុងហ្កាហ្សា។កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«[ខ្លួនបានរកឃើញ] សមាសធាតុដែលបង្ហាញពីភេរវករនៃអង្គការភេរវកម្មហាម៉ាស បានសិក្សាក្រោមការណែនាំរបស់អ៊ីរ៉ង់អំពីរបៀបប្រតិបត្តិការ និងបង្កើតសមាសធាតុច្បាស់លាស់ និងអាវុធយុទ្ធសាស្ត្រ»។នៅលើបណ្តាញសង្គម X កងកម្លាំងការពារនេះ បានបង្ហោះវីដេអូរបស់ទាហានអ៊ីស្រាអែលម្នាក់ឆ្លងកាត់ឃ្លាំងអាវុធ និងឧបករណ៍ ខណៈពេលដែលកំពុងនិយាយភាសាហេប្រ៊ូ(Hebrew)។អត្ថបទបង្ហោះនោះ បានសរសេរថា៖«ក្រោមការណែនាំរបស់អ៊ីរ៉ង់ ប្រតិបត្តិករហាម៉ាស បានរៀនពីរបៀបប្រតិបត្តិការ និងបង្កើតសមាសធាតុផលិតមីស៊ីលដ៏ជាក់លាក់ និងអាវុធយុទ្ធសាស្ត្រ»។

ចំនួនអ្នកស្លាប់នៅហ្កាហ្សាឡើងដល់ជិត ២៣.០០០នាក់ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត

2024/01/08 11:23:38 am        87
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅហ្កាហ្សាបានរាយការណ៍ថាមនុស្ស ២២.៨៣៥នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៥៨.៤១៦នាក់ បានរងរបួសដោយការវាយលុករបស់អ៊ីស្រាអែល លើទឹកដីដែលត្រូវបានឡោមព័ទ្ធចាប់តាំងពីសង្រ្គាមជុំថ្មីបានចាប់ផ្តើមមក។ក្នុងពេលជាមួយគ្នានេះមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) បានទទួលសាកសពចំនួន ៤១នាក់ កាលពីព្រឹកថ្ងៃអាទិត្យ (០៧ មករា) ដែលជាលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើទីក្រុងនេះ។ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់ផ្លោងទៅលើតំបន់ភាគខាងកើតនៃសង្កាត់ ហ្សាយតួន (Zaytoun) ក្នុងតំបន់ហ្កាហ្សា ជាមួយនឹងការវាយប្រហារតាមអាកាស និងកាំភ្លើងធំ។លើសពីនេះទៀត អង្គការគ្រូពេទ្យគ្មានព្រំដែនបានប្រកាសថា ខ្លួនបានដកបុគ្គលិករបស់ខ្លួនចេញពីភាគកណ្តាលនៃតំបន់ហ្កាហ្សា រួមទាំងពីមន្ទីរពេទ្យ អាល់អាកសា ម៉ាទៀរស៍ ((Al-Aqsa Martyrs) នៅទីក្រុង ឌែរអាល់បាឡាហ្វ (Deir Al-Balah) ដោយសារតែការវាយប្រហារកាន់តែខ្លាំងឡើងដោយកងទ័ពអ៊ីស្រាអែល។អង្គការនេះបាននិយាយថា ស្ថានភាពបានក្លាយទៅជាគ្រោះថ្នាក់ខ្លាំង ខណៈបុគ្គលិកមួយចំនួនដែលរស់នៅក្បែរនោះមិនអាចចាកចេញពីលំនៅឋានរបស់ពួកគេបានទេ ដោយសារតែមានការគំរាមកំហែងឥតឈប់ឈរពីយានដ្រូន និងការបាញ់ប្រហារ៕

ការតវ៉ាជាសាកល នៅតែបន្តទាមទារឲ្យមានបទឈប់បាញ់ ចំពេលមានសង្គ្រាមរបស់អ៊ីស្រាអែលលើប៉ាឡេស្ទីន

2024/01/08 11:20:17 am        103
ការតវ៉ា បានបន្តធ្វើនៅជុំវិញពិភពលោក នៅចុងសប្តាហ៍ដំបូងក្នុងឆ្នាំ ២០២៤ ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលលើប៉ាឡេស្ទីន។សារព័ត៌មាន The Irish News បានរាយការណ៍ថា នៅក្នុងប្រទេសអៀរឡង់ មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្ម នៅទូទាំងប្រទេសកោះនេះ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីគាំទ្រដែនដីប៉ាឡេស្ទីន ជាមួយនឹងការតវ៉ាដ៏ធំបំផុត នៅទីក្រុង Belfast និង Cork។ជនជាតិអៀរឡង់ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយជនជាតិប៉ាឡេស្ទីនសម្រាប់ការរស់ នៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសអស់ជាច្រើនសតវត្សរ៍ រហូតដល់ការបែងចែករបស់ខ្លួន ក្នុងទសវត្សរ៍ឆ្នាំ ១៩២០ និងឯករាជ្យភាពនៃសាធារណរដ្ឋអៀរឡង់។ មនុស្សជាច្រើននៅអៀរឡង់ខាងជើង ដែលនៅតែជាផ្នែកមួយនៃចក្រភពអង់គ្លេស នៅតែព្យាយាមទាមទារឯករាជ្យពីចក្រភពអង់គ្លេស។ដោយសារតែហេតុនេះហើយ ជនជាតិអៀរឡង់ បានធ្វើបាតុកម្មជាប្រចាំពេញមួយសង្គ្រាមរបស់អ៊ីស្រាអែល ដើម្បីគាំទ្រប៉ាឡេស្ទីន និងថ្កោលទោសអ៊ីស្រាអែលចំពោះអំពើហិង្សារបស់ខ្លួនដែលបានធ្វើឲ្យមនុស្សជិត ២៣.០០០ នាក់ បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សា។លោក Mark McTaggart មេដឹកនាំនៃអង្គការគ្រូបង្រៀនជាតិអៀរឡង់ បានប្រាប់សារព័ត៌មាន The Irish News ថា៖« យើងក្រឡេកមើលអ្វីដែលបានកើតឡើងនៅក្នុងប្រទេសរបស់យើងក្នុងអំឡុងពេលដែលមានភាពចលាចល ហើយការអប់រំ គឺជាមូលដ្ឋានចុងក្រោយនៃក្តីសង្ឃឹមសម្រាប់មនុស្សភាគច្រើន ដែលមានសាលារៀន និងគ្រូបង្រៀនមកពីទូទាំងភាគខាងជើង ដែលរក្សាសុវត្ថិភាពកុមារ ហើយសាលារៀន ត្រូវបានគេមើលឃើញថា ជាកន្លែងមានសុវត្ថិភាព»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM