សូមចូលរួមគោរពច្បាប់ចរាចរណ៍! ៧ថ្ងៃមុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតពលរដ្ឋ ២៤ នាក់ និងរបួសជិត៦០នាក់
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ

សន្តិសុខ និង សង្គម

ចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា ឡើងដល់ជាង ២១.៣០០នាក់

2023/12/29 10:17:51 am        112
ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ឥឡូវនេះបានកើនឡើងលើសពី ២១.៣០០នាក់ និងមនុស្សជាង ៥៥.៦០០នាក់ ផ្សេងទៀតបានរងរបួសចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងចលនាតស៊ូអ៊ីស្លាម ហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា មកនេះបើយោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលមានមូលដ្ឋាននៅហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ)។លោក អាស្រាហ្វ អាល់គុដ្រា (Ashraf Al-Qudra) អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារចំនួន ២០ដងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ២១០នាក់ និងរបួស ៣៦០នាក់ ។ទីភ្នាក់ងារសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារនៅជិតមន្ទីរពេទ្យ អាល់អាម៉ាល (Al-Amal) ក្នុងទីក្រុង ខាន់យ៉ូនីស (Khan Yunis) ភាគខាងត្បូងក្នុងតំបន់ហ្កាហ្សា ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសរាប់សិបនាក់ រួមទាំងកុមារផងដែរ។អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនោះបាននិយាយថា បញ្ហាប្រឈមរបស់ជនភៀសខ្លួនក្នុងតំបន់ហ៊ុមព័ទ្ធនេះបានឈានដល់កម្រិតមហន្តរាយដែលមិនអាចពិពណ៌នាបាន ដោយមានប្រជាជនជាង ១,៩លាននាក់ ដែលច្រើនជាង ៨៥ភាគរយនៃចំនួនប្រជាជនហ្កាហ្សា ពុំមានលទ្ធភាពប្រើប្រាស់ទឹក អាហារ និងថ្នាំពេទ្យនោះទេ ដោយតួលេខ ៥០ភាគរយនៃអ្នកទាំងនោះគឺជាកុមារ៕

ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យលំនៅឋានជន់លិចនៅក្រោមទឹក នៅប្រទេសប៉េរូ ភាគឦសាន

2023/12/28 12:45:59 pm        270
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្សរាប់សិបគ្រួសារ គ្មានលំនៅឋានរស់នៅ កាលពីថ្ងៃពុធ បន្ទាប់ពីលំនៅឋានរបស់ពួកគេ ត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ Loreto ភាគឦសានប្រទេសប៉េរូ។ភ្លៀងធ្លាក់បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ហើយបានបន្តរហូតដល់ថ្ងៃពុធ ដែលបានធ្វើឲ្យប៉ះពាល់ដល់តំបន់លំនៅឋានពលរដ្ឋ។ ក្រុមគ្រួសារជាច្រើន ត្រូវបានគេមើលឃើញ កំពុងព្យាយាមជួយសង្គ្រោះទ្រព្យសម្បត្តិរបស់ពួកគេ ចេញពីទឹកជំនន់។ការិយាល័យសេវាឧតុនិយម និងជលសាស្ត្រជាតិ របស់ប្រទេសប៉េរូ បានព្រមានថា តំបន់ Loreto ស្ថិតក្នុងការប្រកាសអាសន្នពណ៌ក្រហម ដោយសារតែការបំផ្លាញដោយទឹកជំនន់បន្ថែមទៀតអាចកើតមាន បណ្តាលមកពីភ្លៀងធ្លាក់ ដូចជាតំបន់ សានម៉ាទីន(San Martin), ពីអ៊ូរ៉ា(Piura) និងតំបន់កាចាម៉ាកា( Cajamarca)។

រថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញ នៅភាគកណ្តាលប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សយ៉ាងតិច១៣នាក់ស្លាប់

2023/12/28 12:34:00 pm        332
នគរបាល និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រថយន្តក្រុងមួយគ្រឿងបានឆាបឆេះ បន្ទាប់ពីបានបុកជាមួយរថយន្តដឹកទំនិញមួយគ្រឿងទៀត នៅលើផ្លូវ Highway មួយកន្លែង នៅប្រទេសឥណ្ឌាភាគកណ្តាល បណ្តាលឲ្យឲ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ស្លាប់។ មន្ត្រីនគរបាលតំបន់ លោក អានុប បាហ្កាវ៉ា(Anoop Bhargava) បាននិយាយថា អ្នកដំណើរលើរថយន្តក្រុងចំនួន ១២នាក់ បានស្លាប់នៅក្នុងអគ្គិភ័យ ហើយអ្នកបើកបររថយន្តដឹកទំនិញ បានស្លាប់ដោយផលប៉ះពាល់ឧបទ្ទវហេតុ នៅក្នុងស្រុក Guna រដ្ឋ Madhya Pradesh កាលពីយប់ថ្ងៃពុធ។លោក Bhargava បាននិយាយថា មនុស្ស ១៦នាក់ផ្សេងទៀត បានរងរបួសរលាកខ្លួន ឬបាក់ឆ្អឹង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ តំបន់នេះ មានចម្ងាយជិត៩០០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងញ៉ូវដេលី។គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ជារឿយៗ ដោយសារតែការបើកបរធ្វេសប្រហែស ផ្លូវថែទាំមិនបានល្អ និងយានយន្តចាស់ៗ។ យោងតាមនគរបាល បានឱ្យដឹងថា មនុស្សច្រើនជាង ១១០.០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសឥណ្ឌា។

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា ចោទរបបសឹកថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម

2023/12/28 12:29:58 pm        274
ក្រុមឧទ្ទាមជនជាតិភាគតិច ដែលរួមបញ្ចូលសម្ព័ន្ធភាតរភាពត្រីភាគី រួមមានកងទ័ពរំដោះជាតិ តាអាំង (TNLA) កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពអារ៉ាកាន (AA) បានចោទប្រកាន់របបសឹកមីយ៉ាន់ម៉ា ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។សារព័ត៌មាន អឺរ៉ាវ៉ាដឌី (Irrawaddy) បានរាយការណ៍ថា ស្របពេលមានជម្លោះដែលកំពុងបន្តនៅភាគខាងជើងរដ្ឋ សាន និងរដ្ឋរ៉ាឃីន សម្ព័ន្ធក្រុមឧទ្ទាមនេះបានចោទប្រកាន់ថារបបសឹកកំពុងបង្កើនការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងទៅលើគោលដៅជនស៊ីវិលដោយចេតនា។ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះបានបណ្តាលឲ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត ដោយមានសេចក្តីរាយការណ៍ពីការបាញ់ផ្លោងនៅក្នុងទីប្រជុំជន ណាមទុ (Namtu) ការទម្លាក់គ្រាប់បែកលើទីក្រុង ឡាក់កៃ (Laukkai) និងការវាយប្រហារតាមអាកាសទៅលើភូមិ ម្រាក់យ៉ូ (Mrauk-U)។ សម្ព័ន្ធភាតរភាពត្រីភាគីនេះបានអះអាងថា សកម្មភាពទាំងនេះបាននាំឱ្យមានឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងច្រើនក្នុងឆ្នាំ២០២៣។របបសឹកមីយ៉ាន់ម៉ា មិនត្រឹមតែប្រឈមមុខនឹងការតស៊ូពីក្រុមឧទ្ទាមជនជាតិភាគតិចប៉ុណ្ណោះទេ ថែមទាំងការវាយប្រហារឥតឈប់ឈរពីកងកម្លាំងការពារប្រជាជន (PDFs) ក្រោមរដ្ឋាភិបាលឯកភាពជាតិ (NUG) និងអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស៕

អ៊ីស្រាអែល៖ ជំនួយមិនបានទៅដល់តំបន់ហ្កាហ្សាទេ ដោយសារតែក្រុមហាម៉ាស និងអង្គការសហប្រជាជាតិ

2023/12/28 12:01:51 pm        317
កាលពីថ្ងៃពុធ ប្រទេសអ៊ីស្រាអែល បានស្តីបន្ទោសក្រុមហាម៉ាស និងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) សម្រាប់ការរារាំងជំនួយមនុស្សធម៌ មិនឱ្យទៅដល់ប្រជាជននៅតំបន់ហ្កាហ្សា។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Eylon Levy បាននិយាយនៅក្នុងសន្និសីទតាមវីដេអូថា ជំនួយ មិនបានទៅដល់ពលរដ្ឋដែលត្រូវការវានោះទេ ព្រោះក្រុមហាម៉ាស បានប្លន់ជំនួយ ហើយ ភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) គ្រប់គ្រងជំនួយនោះ។ នៅពេលត្រូវបានសួរអំពីសាកសពពលរដ្ឋប៉ាឡេស្ទីន ដែលតាមសេចក្តីរាយការណ៍ថា អ៊ីស្រាអែល បានប្រគល់ទៅឲ្យតំបន់ហ្កាហ្សា លោក Levi បាននិយាយថា សាកសពត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែលសម្រាប់នីតិវិធីកំណត់អត្តសញ្ញាណ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ទីតាំងចំណាប់ថ្នូរ និងអ្នកបាត់ខ្លួន។ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល បានប្រគល់សាកសពពលរដ្ឋប៉ាឡេស្ទីនចំនួន ៨០ នាក់ ដែលបានស្លាប់នៅក្នុងជម្លោះនៅតំបន់ហ្កាហ្សា បន្ទាប់មកពួកគេត្រូវបានបញ្ចុះ ហើយអាជ្ញាធរ បានកត់ត្រាព័ត៌មានលម្អិតដើម្បីជួយកំណត់អត្តសញ្ញាណនៅពេលក្រោយ។យោងតាមក្រុមអ៊ីស្លាម Waqf ឬក្រសួងកិច្ចការសាសនាបានឲ្យដឹងថា សាកសព ត្រូវបានប្រមូលពីផ្នែកភាគខាងជើងតំបន់ហ្កាហ្សា។ វាកម្រណាស់ សម្រាប់សាកសពដ៏ច្រើនបែបនេះ ដែលត្រូវប្រគល់មកវិញ។ ពួកគេត្រូវបានបញ្ចុះកាលពីថ្ងៃអង្គារ នៅក្នុងផ្នូររួមដ៏វែងមួយកន្លែងនៅទីបញ្ចុះសពទីក្រុង Rafah នៅភាគខាងត្បូងតំបន់នោះ។អ៊ីស្រាអែល បានបង្កើនការវាយឆ្មក់របស់ខ្លួនក្នុងសប្តាហ៍នេះ ជាពិសេសនៅតំបន់ភាគកណ្តាល នៅភាគខាងត្បូងផ្លូវទឹកដែលពុះចែកជាពីរឆ្នេរតូចចង្អៀត។ កងទ័ពអ៊ីស្រាអែល បានប្រាប់ជនស៊ីវិលឱ្យចាកចេញពីតំបន់នេះ ទោះបីជាមនុស្សភាគច្រើន បាននិយាយថាគ្មានកន្លែងណាសេសសល់ត្រូវទៅនោះទេ។

បុគ្គលិកនៅប្រទេសអាហ្សង់ទីន តវ៉ា ខណៈរដ្ឋាភិបាលរបស់ លោក Milei ប្រកាសវិធានការថ្មី

2023/12/28 11:55:14 am        295
អ្នកនាំពាក្យប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បានបញ្ជូនកញ្ចប់វិធានការមួយ ទៅកាន់សភាកាលពីថ្ងៃពុធ ដើម្បីឲ្យមានការពិភាក្សា ខណៈមនុស្សរាប់ពាន់នាក់មកពីស្ថាប័នបុគ្គលិកជាច្រើន បានតវ៉ានៅទីក្រុង Buenos Aires ។អ្នកនាំពាក្យប្រធានាធិបតី លោក Manuel Adorni បាននិយាយថា វិធានការនានា ដែលបានបង្ហាញដោយលោក Milei រួមមានកំណែទម្រង់លើពន្ធដា ការងារ បទឧក្រិដ្ឋ ថាមពល និងបញ្ហាការបោះឆ្នោត។អង្គការជាច្រើន ដែលចូលរួមនៅក្នុងការតវ៉ា ដូចជា សហព័ន្ធបុគ្គលិកទូទៅរបស់ប្រទេសអាហ្សង់ទីន (CGT) បាននិយាយថា វិធានការរបស់រដ្ឋាភិបាល នឹងប៉ះពាល់ដល់ប្រាក់ឈ្នួល និងសិទ្ធិរបស់ប្រទេសអាហ្សង់ទីន។ការតវ៉ា បានបញ្ចប់ដោយមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងនគរបាល ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៦ នាក់ត្រូវបានចាប់ខ្លួន។

ភាពតានតឹងកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា ជុំវិញការវាយប្រហារដោយយានដ្រូន នៅអ៊ីរ៉ាក់ និងសមុទ្រក្រហម

2023/12/28 11:36:58 am        289
ភាពតានតឹងកំពុងកើនឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។មន្ត្រីការពារជាតិបាននិយាយថា នាវាអាមេរិកបានបាញ់ទម្លាក់ដ្រូន និងមីស៊ីលជាច្រើនគ្រឿងនៅក្នុងសមុទ្រក្រហមកាលពីថ្ងៃអង្គារ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនលើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ នៅថ្ងៃបុណ្យណូអែល បន្ទាប់ពីការវាយប្រហារសងសឹកដោយសហរដ្ឋអាមេរិកទៅលើក្រុមភេរវករ គាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ថ្មីៗនៅសប្តាហ៍នេះ។ ការវាយប្រហារទៅមកវិញបានកាត់ផ្តាច់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀតដើម្បីទប់ទល់សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស កុំឱ្យហៀរចូលទៅក្នុងជម្លោះក្នុងតំបន់កាន់តែធំ។ រយៈពេលជាច្រើនសប្តាហ៍មកនេះ ក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន និងប្រទេសផ្សេងទៀតបានបើកការវាយប្រហារដោយយានដ្រូនលើនាវាដឹកជញ្ជូនទំនិញនៅក្នុងសមុទ្រក្រហម។ មីស៊ីលជាច្រើនគ្រាប់ត្រូវបានស្ទាក់ចាប់ដោយមីស៊ីលរបស់សហរដ្ឋអាមេរិក។ នៅថ្ងៃបុណ្យណូអែល កងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូន ដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងប្រទេសអ៊ីរ៉ង់។ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារទាំងនោះបានសម្លាប់សកម្មប្រយុទ្ធយ៉ាងហោចណាស់ម្នាក់ និ១៨ងរបួសចំនួននាក់ ប៉ុន្តែក៏បានជំរុញឱ្យមានការប្រឆាំងនឹងសហរដ្ឋអាមេរិកផងដែរ នោះគឺបាតុកម្មនៅប្រទេសអ៊ីរ៉ាក់។រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកនឹងមិនស្ទាក់ស្ទើរក្នុងការ ចាត់វិធានការចាំបាច់ដើម្បីការពារសហរដ្ឋអាមេរិក កងទ័ពរបស់ខ្លួន និងផលប្រយោជន៍របស់ខ្លួននោះ ។ទន្ទឹមនឹងនោះ មន្ត្រីក្រុងវ៉ាស៊ីនតោន បន្តជួបជាមួយមេដឹកនាំ និងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ដើម្បីកុំឱ្យជម្លោះក្នុងប្រទេសអ៊ីស្រាអែល រីកធំ៕

ហ្ស៊កដានី និងអេហ្ស៊ីប នឹងបដិសេធរាល់វិធានការរបស់អ៊ីស្រាអែល ក្នុងការបណ្តេញជនជាតិប៉ាឡេស្ទីន

2023/12/28 11:28:05 am        250
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ព្រះមហាក្សត្រ អាបឌុលឡា (Abdullah) នៃប្រទេសហ្ស៊កដានី និងប្រធានាធិបតីអេហ្ស៊ីប លោក អាបឌែល ហ្វាតាហ្វ អាល់ស៊ីស៊ី (Abdel Fattah al-Sisi) បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងគែរ កាលពីថ្ងៃពុធ (២៧ ធ្នូ) ថាពួកគេបានច្រានចោលរាល់វិធានការរបស់អ៊ីស្រាអែល ក្នុងការបណ្តេញជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងតំបន់ វេស បែង។នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេដឹកនាំទាំងពីររូបក៏បាននិយាយផងដែរថា សហគមន៍អន្តរជាតិគួរតែដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ និងអនុញ្ញាតឱ្យមានជំនួយគ្រប់គ្រាន់ទៅកាន់តំបន់ហ្កាហ្សា ដែលហែកហួរដោយសង្រ្គាមដើម្បីបន្ធូរបន្ថយ «ស្ថានភាពសោកនាដកម្ម» នៃមនុស្សជាង ២លាននាក់នៅក្រោមការឡោមព័ទ្ធនៅទីនោះ។រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក អាយម៉ាន សាហ្វាឌី (Ayman Safadi) ធ្លាប់បាននិយាយថា អ៊ីស្រាអែលកំពុងអនុវត្តគោលនយោបាយជំរុញជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា តាមរយៈសង្គ្រាមដែលលោកបាននិយាយថា ឆ្លើយតបនឹង «និយមន័យផ្លូវច្បាប់នៃអំពើប្រល័យពូជសាសន៍» ដែលនោះជាការចោទប្រកាន់មួយដែលអ៊ីស្រាអែល បានច្រានចោលថាជា «រឿងដ៏ផ្ដេសផ្ដាស់»។ក្រៅពីការបំផ្លិចបំផ្លាញ ឬបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធដ៏ធំ រួមទាំងលំនៅឋានជនស៊ីវិល និងមន្ទីរពេទ្យនៅហ្កាហ្សា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលជាការសងសឹកចំពោះការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់យ៉ាងហោចណាស់ ២១.១១០នាក់ និងបង្ករបួសដល់មនុស្ស ៥៥.២៤៣នាក់ផ្សេងទៀត៕

ការសង្ស័យកើនឡើងលើសមត្ថភាពរបស់អ៊ីស្រាអែល ក្នុងការរុះរើក្រុមសកម្មប្រយុទ្ធហាម៉ាស

2023/12/28 11:21:34 am        314
ឈរនៅពីមុខផ្ទាំងក្រណាត់ពណ៌ប្រផេះដែលតុបតែងដោយនិមិត្តសញ្ញាហាម៉ាស និងនិមិត្តសញ្ញារបស់ក្រុមសកម្មប្រយុទ្ធដែលរំលឹកដល់ការវាយប្រហារដ៏បង្ហូរឈាម កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល លោក Osama Hamdan ដែលជាតំណាងរបស់អង្គការ នៅក្នុងប្រទេសលីបង់ បានប្រកាសថា មិនមានការព្រួយបារម្ភអំពីបក្ខពួកប៉ាឡេស្ទីនរបស់ខ្លួន ដែលត្រូវបានបណ្តេញចេញពីតំបន់ហ្កាហ្សាស្ទ្រីបនោះទេ។លោកបានប្រាប់សន្និសីទសារព័ត៌មានដែលមានមនុស្សច្រើន នៅក្នុងការិយាល័យរបស់ខ្លួន នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត (Beirut) នាពេលថ្មីៗនេះថា៖«យើងមិនព្រួយបារម្ភអំពីអនាគតរបស់តំបន់ហ្កាហ្សាស្ទ្រីបទេ»។ «អ្នកសម្រេចចិត្ត គឺប្រជាជនប៉ាឡេស្ទីនតែប៉ុណ្ណោះ»។លោក Hamdan បានច្រានចោលនូវគោលបំណងសំខាន់មួយរបស់អ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សាគឺរុះរើអង្គការនយោបាយ និងយោធា ដែលនៅពីក្រោយការសម្លាប់រង្គាលមនុស្សប្រហែល ១.២០០នាក់ ហើយដែលនៅបន្តឃុំខ្លួនចំណាប់ថ្នូរជាង ១០០នាក់ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមី ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានគូសបញ្ជាក់ម្តងហើយម្តងទៀតអំពីគោលបំណងនោះ ទោះបីជាកំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង ឲ្យកាត់បន្ថយប្រតិបត្តិការយោធាក៏ដោយ។ រដ្ឋបាលលោកបៃដិន បានបញ្ជូនបេសកជនជាន់ខ្ពស់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជំរុញដំណាក់កាលថ្មីនៃសង្រ្គាម ដែលផ្តោតលើប្រតិបត្តិការដែលមានគោលដៅច្រើនជាងមុន ជាជាងការបំផ្លាញទាំងស្រុង។ចំណែកក្រុមអ្នករិះគន់ទាំងក្នុងប្រទេសអ៊ីស្រាអែល និងខាងក្រៅ បានចោទសួរថាតើការដោះស្រាយ ដើម្បីបំផ្លាញអង្គការដែលមានការពង្រឹងយ៉ាងខ្លាំងបែបនេះ គឺពិតប្រាកដ ឬអត់។ អតីតទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលម្នាក់ បានហៅផែនការនេះថា «មិនច្បាស់លាស់»។

មេដឹកនាំប៉ាឡេស្ទីន៖ ជម្លោះតំបន់ហ្កាហ្សា លើសពីសង្រ្គាមនៃការបំផ្លិចបំផ្លាញទៅទៀត

2023/12/28 11:11:38 am        244
មេដឹកនាំប៉ាឡេស្ទីនលោក ម៉ាខ្មូត អាបាស (Mahmoud Abbas) បានហៅការវាយលុករបស់អ៊ីស្រាអែលដែលកំពុងបន្តនៅតំបន់ហ្កាហ្សាស្ទ្រីបថា «លើសពីសង្រ្គាមនៃការបំផ្លិចបំផ្លាញ» ហើយបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការបន្តរបស់ខ្លួននេះ។លោកអាបាស បាននិយាយ ដោយប្រើពាក្យភាសាអារ៉ាប់ដែលសំដៅទៅលើការផ្លាស់ទីលំនៅដ៏ធំរបស់ប៉ាឡេស្ទីនក្នុងអំឡុងពេលសង្រ្គាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៤៨ថា៖«ប្រជាជនរបស់យើង មិនបានឃើញ សង្គ្រាមបែបនេះទេ[ពីមុន]មកទេ សូម្បីតែនៅក្នុងមហន្តរាយ នៅក្នុងឆ្នាំ១៩៤៨ក៏ដោយ»។ ប្រធានអាជ្ញាធរប៉ាឡេស្ទីន (PA) បានប្រាប់ទូរទស្សន៍អេហ្ស៊ីប នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីល្ងាចថ្ងៃអង្គារថា៖«អ្នកដែលទៅតំបន់ហ្កាហ្សា មិនអាចទទួលស្គាល់វាទេ ឥឡូវនេះ»។លោកបាននិយាយថា៖«ជាអកុសល នៅពេលណាដែលពិភពលោក ក្រុមប្រឹក្សាសន្តិសុខ [UN] និងមហាសន្និបាត ព្យាយាមបញ្ឈប់សង្រ្គាមនេះ សហរដ្ឋអាមេរិកប្រើការវេតូ និងបដិសេធមិនបញ្ឈប់ការប្រយុទ្ធ»។«ប្រសិនបើសហរដ្ឋអាមេរិក ចង់នោះ ប្រទេសនេះ អាចនិយាយទៅកាន់អ៊ីស្រាអែល ហើយអ៊ីស្រាអែល នឹងបញ្ឈប់វាបាន។ យើងនិយាយទៅកាន់ជនជាតិអាមេរិកនូវអ្វីដែលកំពុងកើតឡើង ដោយមានការគាំទ្ររបស់អ្នក»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM
អូស្ត្រាលីកំពុងក្លាយជាទីផ្សារល្អ សម្រាប់ការនាំជលផលកែច្នៃពីកម្ពុជាក្នុងមួយឆ្នាំៗ រាប់សិបតោន
09/10/2025 05:09 PM
ជប៉ុនសាទរចំពោះលទ្ធផលកិច្ចប្រជុំ GBC កម្ពុជា-ថៃ ហើយសង្ឃឹមភាគីទាំងពីបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ធ្វើឱ្យភាពតានតឹងនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី
09/10/2025 05:09 PM
កម្ពុជា ចិន ចុះអនុស្សារណៈ ជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅចិន ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារ
09/10/2025 05:09 PM
នគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករ «Block Everything» ក្បែរវិទ្យាល័យ នៅក្រុងប៉ារីស
09/10/2025 04:09 PM
ទឹកជំនន់ នៅឥណ្ឌូនេស៊ី មានអ្នកស្លាប់យ៉ាងហោចណាស់ ១០នាក់
09/10/2025 04:09 PM
ការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជាលើកកម្ពស់ការចូលរួមឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព
09/10/2025 04:09 PM
ពលរដ្ឋជាង ៣០០គ្រួសារ នៅឃុំពង្រ ស្រុកចុងកាល់ ចាប់ឆ្នោតជ្រើសដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម គម្រោង LASED III
09/10/2025 04:09 PM
ប្រមុខ EU នឹងពន្យល់ពីអាទិភាពរបស់ EU ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក រងប្រតិកម្ម
09/10/2025 04:09 PM