គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ព្យុះត្រូពិច Yun-yeung (យុន យ៉ាំង) ដែលខិតជិតមកដល់ នាំមកនូវខ្យល់ និងភ្លៀងធ្លាក់ខ្លាំងដល់ប្រទេសជប៉ុន

2023/09/08 02:00:07 pm        431
ប្រជាជននៅទីក្រុងតូក្យូ កំពុងទប់ទល់នឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ខណៈដែលព្យុះត្រូពិច Yun-yeung ចូលមកជិតប្រទេសជប៉ុននៅថ្ងៃសុក្រ (៨ កញ្ញា)នេះ ហើយត្រូវបានគេរំពឹងថា នឹងបោកបក់ដល់ដីនៅល្ងាចថ្ងៃនេះផងដែរ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង អមដោយផ្គររន្ទះ ត្រូវបានគេរំពឹងថានឹងកើតមាននៅភាគខាងកើត និងភាគខាងជើងប្រទេសជប៉ុន នៅថ្ងៃសុក្រ (៨ កញ្ញា)នេះ រហូតដល់ថ្ងៃសៅរ៍ (៩ កញ្ញា)។ ទីភ្នាក់ងារអាកាសធាតុនេះ ក៏បានចេញការព្រមានអំពីបំណាក់ដីដែលអាចកើតមាន ទឹកជំនន់នៅតំបន់ទំនាប និងទន្លេជោរជន់ផងដែរ។នៅរដ្ឋធានីតូក្យូ ប្រជាជនបន្តធ្វើកិច្ចការប្រចាំថ្ងៃ ប៉ុន្តែពួកគេបានសម្តែងការព្រួយបារម្ភមួយចំនួនអំពីផលប៉ះពាល់លើការដឹកជញ្ជូន ដោយសារភ្លៀងធ្លាក់ខ្លាំង។ នៅក្នុងខេត្ត Chiba ដែលនៅជិតខាង សេវារថភ្លើងមួយចំនួនត្រូវបានផ្អាក ដោយសារបញ្ហានេះផងដែរ៕

អាមេនី អះអាងថា អាស៊ែបៃហ្សង់កំពុងរៀបចំការបង្កហេតុខាងយោធាជាថ្មី

2023/09/08 01:20:25 pm        377
ប្រទេសអាមេនី កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អាស៊ែបៃហ្សង់ដែលជាសត្រូវដ៏ជូរចត់របស់ខ្លួនពីបទរៀបចំការបង្កហេតុខាងយោធាជាថ្មី ដោយបានប្រមូលផ្តុំកងទ័ព នៅតាមព្រំដែនរបស់ពួកគេ និងនៅជិតតំបន់បែងចែកគ្នាណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ។អតីតសាធារណរដ្ឋសូវៀត បានជាប់គាំងក្នុងជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍ជុំវិញតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលមានប្រជាជនអាមេនីរស់នៅច្រើនបំផុត នៅក្នុងប្រទេសអាស៊ែបៃហ្សង់ ដែលត្រូវបានគ្រប់គ្រងដោយក្រុមបំបែកខ្លួន។ភាពតានតឹង បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលភាគីម្ខាងចោទប្រកាន់ភាគីម្ខាងទៀតពីការវាយប្រហារឆ្លងព្រំដែន។លោកនាយករដ្ឋមន្ត្រី Nikol Pashinyan បានថ្លែងប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកនៅទីក្រុងយ៉េរ៉េវ៉ាន់ ថា៖«ស្ថានភាពយោធា និងនយោបាយនៅក្នុងតំបន់របស់យើង កាន់តែអាក្រក់ទៅៗ»។លោកបាននិយាយថា ប្រទេសអាស៊ែបៃហ្សង់ កំពុង«ប្រមូលផ្តុំ»កងទ័ពនៅតាមព្រំដែន និងនៅជិតតំបន់ភ្នំការ៉ាបាក់ផងដែរ។

ភ្លើងឆេះព្រៃទ្រង់ទ្រាយធំបានបំផ្លិចបំផ្លាញព្រៃឈើជាង៥ពាន់ហិកតានៅប្រទេសបូលីវី

2023/09/08 01:13:42 pm        388
ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានឆាបឆេះតំបន់អភិរក្សព្រៃឈើរាប់ពាន់ហិចតានៅប្រទេសបូលីវី ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើង ។ រូបភាពវីដេអូឃ្លីបថតបានអណ្តាតភ្លើងកំពុងឆាបឆេះតំបន់អភិរក្សព្រៃឈើ Nembi Guasu ។ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ដីព្រៃទំហំជាង ៥ពាន់ហិចតា ត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ។ តំបន់អភិរក្សព្រៃឈើ Nembi Guasu ស្ថិតនៅក្នុងចំណោមតំបន់ចំនួន ៣ដែលកើតមានករណីភ្លើងឆេះព្រៃដ៏សកម្ម នៅតំបន់ Santa Cruz ។ ឧទ្ធម្ភាគចក្រ ត្រូវបានប្រើប្រាស់ ដើម្បីជួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមអាជ្ញាធរនៅដី ។ លោក Israel Riveraគឺជាមន្រ្តីរដ្ឋបាលក្រុង San José de Chiquitos និយាយថា ពួកយើងបានកាត់បន្ថយភ្លើងឆេះព្រៃ ពេលដែលពួកយើងព្យាយាមពន្លត់វា ប៉ុន្តែក្រោយមក ភ្លើងឆេះព្រៃថ្មីក៏បានចាប់ផ្តើមកើតមាននៅផ្នែកម្ខាងទៀត ។ លោកបន្តថា ពួកយើងមានការព្រួយបារម្ភខ្លាំងណាស់ចំពោះសហគមន៍កសិកម្ម ដែលទើបបង្កើតឡើងកាលពីពេលថ្មីៗនេះ ដោយសារតែពួកគេពុំអាចគ្រប់គ្រងស្ថានការការងាររបស់ពួកគេបានទេ ជាមួយនឹងភ្លើងឆេះព្រៃបែបនេះ ៕

អាមេរិក និងសហភាពអឺរ៉ុបរិះគន់ការអធិប្បាយបស់ប្រធានាធិបតីប៉ាឡេស្ទីនស្តីពីវិនាសកម្មនៃការសម្លាប់រង្គាល

2023/09/08 12:03:16 pm        384
អាមេរិក៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU )កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ការអធិប្បាយអំពីការធ្វើទុក្ខបុកម្នេញនិងការរើសអើងចំពោះជនជាតិជ្វីហ្វនៃសង្រ្គាមលោកលើកទី២ដោយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas)។នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេវាការទូតរបស់ EU បាននិយាយថា ការថ្លែងសន្ទរកថារបស់លោកអាបាស មានវ័យ៨៧ឆ្នាំ ដែលបានធ្វើឡើងនៅចុងខែសីហាទៅកាន់កិច្ចប្រជុំនៃក្រុមប្រឹក្សាបដិវត្តន៍របស់ចលនា Fatah របស់លោកគឺ «មិនពិត និងជាការយល់ច្រឡំដ៏ធ្ងន់ធ្ងរ» ។លោកស្រី Deborah Lipstadt បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ដែលតាមដាន និងប្រយុទ្ធប្រឆាំងនឹងការរើសអើសចំពោះជនជាតិជ្វីហ្វ បានអំពាវនាវឲ្យមានការសូមអភ័យទោសជាបន្ទាន់ចំពោះអ្វីដែលលោកស្រីបានហៅការអធិប្បាយរបស់លោកអាបាសថា ដ៏គួរឲ្យស្អប់ខ្ពើម និងរើសអើងប្រកាន់ពូជាសាសន៍។ពុំមិនច្បាស់ទេថាតើហេតុអ្វីបានជាអ្នកការទូតចេញសេចក្តីថ្លែងការណ៍ស្តីពីការអធិប្បាយនេះ កាលពីថ្ងៃព្រហស្បតិ៍ រយៈពេលពីរសប្តាហ៍ បន្ទាប់ពីលោកអាបាស បានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហានោះទេ៕

ដំណាក់កាលទី១ នៃការបញ្ចេញទឹកសំណល់ពីរោងចក្រ Fukushima នឹងបញ្ចប់នៅថ្ងៃចន្ទ

2023/09/08 12:01:25 pm        392
ជប៉ុន៖ ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរជប៉ុន ដែលលែងដំណើរការនោះ បាននិយាយថា ដំណាក់កាលទី១ នៃការបញ្ចេញទឹកសំណល់ដែលបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រ Fukushima ដែលបានធ្វើឲ្យប្រទេសចិនផ្ទុះកំហឹងនឹងបញ្ចប់នៅថ្ងៃចន្ទទី១១ ខែកញ្ញា ខាងមុខនេះតាមផែនការ។ យោងតាមសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្រុមហ៊ុន TEPCO បាននិយាយថាកម្រិតសារធាតុទ្រីចូមនៃវិទ្យុសកម្ម ក្នុងគំរូទឹកសមុទ្រដែលត្រូវបានធ្វើតេស្តនៅជិតរោងចក្រនៅប្រទេសជប៉ុនភាគឦសាន ស្ថិតក្នុងការកំណត់សុវត្ថិភាព។ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់កាលពីថ្ងៃទី២៤ខែសីហា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មានចំនួនប្រមាណ ១.៣៤លានតោន ដែលបានប្រមូលចាប់តាំងពីរលកយក្សស៊ូណាមិធ្វើឲ្យរោងចក្រលែងដំណើរការនៅក្នុងឆ្នំា២០១១។ ប្រទេសជប៉ុន បានទទូចថាការបញ្ចេញទឹកសំណល់នេះ គឺមានសុវត្ថិភាព ជាការពិនិត្យត្រូវបានគាំទ្រដោយទីភ្នាក់ងារអាតូមិកអង្គការសហប្រជាជាតិ ប៉ុន្តែប្រទេសចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជិតខាងខ្លួន ដោយចោទប្រកាន់ប្រទេសជប៉ុនថា កំពុងប្រព្រឹត្តទៅលើសមុទ្រដូចជាលូរបង្ហូរទឹកកខ្វក់។ ការប្រកាសពីការបញ្ចប់ដំណាក់កាលទី១នៃការបញ្ចេញទឹកសំណល់ចំនួន ៧.៨០០តោន នៅថ្ងៃទី១១ ខែកញ្ញា ក្រុមហ៊ុន TEPCO ពុំបានផ្តល់កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមការបញ្ចេញទឹកសំណល់ជាលើកទី២នោះទេ។បន្ទាប់ពីការបញ្ចប់ការបញ្ចេញទឹកសំណល់លើកទី១ យើងនឹងពិនិត្យការពង្រាវទឹក ទីតាំងបញ្ចេញទឹក និងពិនិត្យឡើងវិញកំណត់ត្រាប្រតិបត្តិការពីការបញ្ចេញទឹកសំណល់លើកទី១៕

សាលារៀន រថភ្លើងក្រោមដី ត្រូវបានរំខានខណៈព្យុះបានវាយបោកបក់ភាគខាងត្បូងប្រទេសចិន

2023/09/08 11:59:14 am        333
ចិន៖ សាលារៀនទាំងអស់ ស្ថានីយ៍រថភ្លើងក្រោមដីនិងការិយាល័យមួយចំនួន នៅទីក្រុង Shenzhen ប្រទេសចិនភាគខាងត្បូងត្រូវបានបិទនៅថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ ខណៈពពកព្យុះចុងក្រោយពីព្យុះទីហ្វុង Haikui បានវាយបោកបក់នាំមកនូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រវត្តិសាស្ត្រសម្រាប់ថ្ងៃទី៤។ រដ្ឋបាលឧត្តុនិយមប្រទេសចិន បាននិយាយថាភ្លៀងធ្លាក់ខ្លាំង នឹងបន្តធ្លាក់រហូតដល់ព្រឹកថ្ងៃសៅរ៍នៅតំបន់ភាគកណ្តាល និងភាគនិរតីខេត្តក្ខាងទុង(Guangdong) ខេត្ត Shenzhen និងខេត្តមួយក្នុងចំណោមខេត្តដែលសំបូរធនធានបំផុតរបស់ប្រទេសចិន។វីដេអូពីសារព័ត៌មានរដ្ឋស៊ីនហួ បានបង្ហាញពលរដ្ឋបានទៅកាន់ទីសុវត្ថិភាពដើរកាត់ទឹកយ៉ាងប្រុងប្រយ័ត្នឆ្លងកាត់ទឹកជំនន់ជម្រៅត្រឹមជង្គង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ក្នុងខេត្ត Shenzhen ជាទីប្រជុំជនមានពលរដ្ឋ១៧,៧ លាននាក់។ភ្លៀងធ្លាក់មានកម្រិត៤៦៥,៥ មីលីម៉ែត្រ បានធ្លាក់នៅក្នុងខេត្ត Shenzhen អំឡុងពេលជាង១២ម៉ោង ជាកម្រិតខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៥២។ ព្យុះទីហ្វុង Haikui បានបោកបក់ដល់ដីគោក នៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍កាលពីថ្ងៃអង្គារ បានបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ៦៩១លានដុល្លារ មុនពេលព្យុះនេះបក់ឆ្ពោះទៅកាន់ខេត្តក្វាងទុង(Guangdong) កាលពីថ្ងៃព្រហស្បតិ៍។ ការិយាល័យតាមដានរបស់ខេត្ត Shenzhen បានចេញការព្រមានបន្ទាន់ ដោយណែនាំដល់ពលរដ្ឋឲ្យស្នាក់នៅក្នុងផ្ទះ និងព្រមានពីភ្លៀងធ្លាក់ខ្លាំងភ្លាមៗ។ ស្រុកជាច្រើនក្នុងខេត្ត Shenzhen មួយចំនួន បានបិទការិយាល័យ ខណៈសាលារៀនទាំងអស់ត្រូវបានផ្អាក ហើយស្ថានីយ៍រថភ្លើងក្រោមដីជាច្រើនកន្លែង បានបញ្ឈប់ប្រតិបត្តិការ។

តើប្រទេសឥណ្ឌា ប្តូរឈ្មោះទៅជាបារ៉ាត់ (Bharat) មែនឬទេ?

2023/09/08 11:56:56 am        352
ឥណ្ឌា៖ លិខិតអញ្ជើញដែលផ្ញើដោយប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu ដោយហៅខ្លួនឯងថា «ប្រធានាធិបតីបារ៉ាត់ (Bharat)» សម្រាប់អាហារពេលល្ងាចនៅខាងក្រៅវេទិកាកិច្ចប្រជុំ G20 បានធ្វើឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលឥណ្ឌាប្រហែលជានឹងផ្លាស់ប្តូរឈ្មោះរបស់ប្រទេសនេះ។តាមធម្មតា លិខិតអញ្ជើញដែលចេញដោយស្ថាប័នធម្មនុញ្ញរបស់ឥណ្ឌា តែងតែលើកឡើងពីឈ្មោះឥណ្ឌា នៅពេលដែលអត្ថបទជាភាសាអង់គ្លេស ហើយឈ្មោះថាបារ៉ាត់ (Bharat) នៅពេលអត្ថបទជាភាសាហិណ្ឌី។ ទោះយ៉ាងណាក៏ដោយ លិខិតអញ្ជើញ ដែលសរសេរជាភាសាអង់គ្លេស សម្រាប់អាហារពេលល្ងាចក្រៅវេទិកាកិច្ចប្រជុំ G20 នោះ បានហៅថាលោកស្រី Murmu ថាជាប្រធានរបស់បារ៉ាត់ (Bharat)។ដោយសារមនោគមវិជ្ជាជាតិនិយមហិណ្ឌូ នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងការជំរុញឱ្យមានការបង្កើនការប្រើប្រាស់ភាសាហិណ្ឌីនោះ ក្រុមអ្នករិះគន់បានឆ្លើយតបទៅនឹងការប្រើប្រាស់ឈ្មោះបារ៉ាត់ (Bharat) នៅក្នុងការអញ្ជើញនោះ ដោយបង្ហាញថារដ្ឋាភិបាលកំពុងជំរុញឱ្យប្តូរឈ្មោះប្រទេសនេះជាផ្លូវការហើយ។ជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលគណបក្សជាតិនិយម Bharatiya Janata Party (BJP) របស់លោកនាយករដ្ឋមន្ត្រី Modi បាននិងកំពុងផ្លាស់ប្តូរឈ្មោះអាណានិគមនៃតំបន់ និងទីក្រុងនានា ដែលអះអាងថាដើម្បីជួយប្រទេសឥណ្ឌា ឱ្យឆ្លងផុតអតីតកាលនៃអ្វីដែលខ្លួនហៅថា ជាផ្នត់គំនិតនៃរបបទាសភាពនោះ៕

ក្ដីបារម្ភកើនឡើងកាន់តែខ្លាំងខណៈមនុស្សរាប់សិបនាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នារបស់កងជីវពល SDF នៅស៊ីរី

2023/09/08 11:54:55 am        74
ស៊ីរី៖ ការប្រយុទ្ធគ្នានៅតែបន្តដែលបានផ្ទុះឡើងរវាងកងជីវពលកុលសម្ព័ន្ធអារ៉ាប់ និងសមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមជនជាតិឃឺដនៅភាគឦសានប្រទេសស៊ីរីកាលពីសប្តាហ៍មុនបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈមានក្ដីបារម្ភខ្លាំងពីការកើនឡើងបន្ថែមទៀត។ការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅក្នុងផ្នែកខ្លះនៃខេត្ត ឌៀ អាហ្ស៊រ( Deir Az Zor) បន្ទាប់ពី ក្រុម SDF បានឃាត់ខ្លួនមេបញ្ជាការជាន់ខ្ពស់ អាម៉ាត់ អាល់ ខ្បេល (Ahmad al-Khbeil) ត្រូវបានគេស្គាល់ឈ្មោះថា អាប៊ូ ខាវឡា (Abu Khawla) ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ។  ការចាប់ខ្លួន អាប៊ូ ខាវឡា បានធ្វើឲ្យផ្ទុះកំហឹងដល់សមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាយោធា ឌៀ អាហ្ស៊រ ជាកងជីវពលដែលបានប្រយុទ្ធជាផ្នែកមួយនៃកងកម្លាំង SDF គាំទ្រដោយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១៦មក ក្នុងការប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំរបស់ខ្លួនប្រឆាំងនឹងក្រុម ISIL (ISIS) នៅក្នុងប្រទេសស៊ីរី។ កងកម្លាំង SDF គ្រប់គ្រងតំបន់ពាក់កណ្តាលស្វយ័តមួយនៅភាគឦសានរបស់ប្រទេសស៊ីរី ដែលរួមមានផ្នែកធំនៃខេត្ត ឌៀអាហ្ស៊រ និងលាតសន្ធឹងទៅផ្នែកខ្លះនៃទីក្រុង អាឡេប៉ូ (Aleppo) នៅភាគពាយ័ព្យ។ទាំងកងកម្លាំង SDF ទាំងកងជីវពលកុលសម្ព័ន្ធ បានច្រានចោលដែល ថា ការឃុំខ្លួនលោក Abu Khawla គឺជាហេតុផលនៅពីក្រោយការកើនឡើងនៃអំពើហិង្សានេះ ។ អ្នកនាំពាក្យកងកម្លាំង SDF បានចោទប្រកាន់ទីក្រុង តេអេរ៉ង់(Tehran)និង ដាម៉ាស់ (Damascus)ថា បានបញ្ជូនកងជីវពលកុលសម្ព័ន្ធទៅបង្កការបំផ្លិចបំផ្លាញនៅភាគឦសានប្រទេសស៊ីរី ជាទីដែលភាគច្រើននៃទាហានអាមេរិកជិត ៩០០នាក់ នៅក្នុងប្រទេសនេះ កំពុងឈរជើង៕

របបសឹកហ្គាបុង បានតែងតាំងអតីតនាយករដ្ឋមន្ត្រីប្រទេសនេះជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន

2023/09/08 11:52:54 am        53
ហ្គាបុង៖ រដ្ឋាភិបាលរបបសឹកនៃប្រទេសហ្គាបុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) ថា ខ្លួនបានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក Raymond Ndong Sima ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីរបស់ប្រទេសនេះ។ទន្ទឹមនឹងនេះ តំណាងអង្គការសហប្រជាជាតិម្នាក់បានប្រាប់មេដឹកនាំយោធានៃប្រទេសហ្គាបុងថា ស្ថាប័នអង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រប្រទេសនេះ ខណៈដែលខ្លួនបានផ្លាស់ប្តូរទៅកាន់សណ្តាប់ធ្នាប់នៃរដ្ឋធម្មនុញ្ញ បន្ទាប់ពីរដ្ឋប្រហារដែលបានបញ្ចប់របបអត្ថាធិបតេយ្យរយៈពេល៥៦ឆ្នាំ របស់គ្រួសារលោកប្រធានាធិបតីហ្គាបុង អាលី បុងហ្គោ (Ali Bongo)។ក្រុមមន្ត្រីកងទ័ពបានដណ្តើមអំណាចកាលពីថ្ងៃទី៣០ ខែសីហា ដោយលុបចោលលទ្ធផលបោះឆ្នោត ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកាសថាលោកប្រធានាធិបតី អាលី បុងហ្គោ បានឈ្នះឆ្នោត ដោយពួកគេនិយាយថា លទ្ធផលនោះមិនគួរឱ្យទុកចិត្តទេ។ លោក បុងហ្គោ ដែលកាន់អំណាចតាំងពីឆ្នាំ២០០៩មក បានស្នងតំណែងពីឪពុករបស់ខ្លួនឈ្មោះ អូម៉ា បុងហ្គោ (Omar Bongo) ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេល៤២ឆ្នាំ។រដ្ឋប្រហារនេះ ត្រូវបានស្វាគមន៍ជាមួយនឹងទិដ្ឋភាពនៃភាពសប្បាយរីករាយនៅក្នុងរដ្ឋធានី Libreville ហើយនៅថ្ងៃទី៤ ខែកញ្ញា ឧត្តមសេនីយ Brice Oligui Nguema (ប៊្រីស អូលីហ្គី ង្វែម៉ា) ត្រូវបានស្បថចូលកាន់តំណែងដោយចៅក្រម ជាប្រធានាធិបតីបណ្តោះអាសន្ន ដោយសន្យាថានឹងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ប៉ុន្តែមិនបានកំណត់ពេលវេលាសម្រាប់រៀបចំការបោះឆ្នោតនេះនោះទេ៕

តុលាការកំពូលរបស់ម៉ិកស៊ិក បានផ្ដល់ភាពស្របច្បាប់ដល់ការរម្លូតកូន

2023/09/08 11:50:52 am        51
ម៉ិកស៊ិក៖ តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក បានលុបចោលច្បាប់សហព័ន្ធដែលដាក់ទណ្ឌកម្មលើការរម្លូតកូន ដោយបង្កើនលទ្ធភាពរម្លូតកូន នៅទូទាំងប្រទេសដែលសម្បូរដោយសាសនារ៉ូម៉ាំងកាតូលិកមួយនេះ។ សេចក្តីសម្រេចកាលពីថ្ងៃពុធ (៦ កញ្ញា) បានបញ្ជាក់ឡើងវិញនូវចំណាត់ការឆ្នាំ២០២១ ដោយតុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក ដែលបានប្រកាសទោសព្រហ្មទណ្ឌចំពោះការរម្លូតកូន ថាច្បាប់នោះគឺមិនស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែបានអនុវត្តចំពោះតែរដ្ឋភាគខាងជើង Coahuila ដែលជាប្រភពដើមនៃករណីបែបនេះប៉ុណ្ណោះ។ក្រុមអ្នកតស៊ូមតិសិទ្ធិរម្លូតកូននិយាយថា សេចក្តីសម្រេចនេះ បានបើកឳកាសសម្រាប់ប្រព័ន្ធថែទាំសុខភាពសហព័ន្ធដើម្បីចាប់ផ្តើមផ្តល់ការរម្លូតកូន ដែលអាចក្លាយជាមានសារៈសំខាន់កាន់តែខ្លាំងឡើង នៅពេលដែលម៉ិកស៊ិកកំពុងពិចារណាលើសេវាថែទាំសុខភាពជារឿងសំខាន់។ជាមួយគ្នានេះដែរ ក្រុមស្រ្តីជនជាតិម៉ិកស៊ិក បានអបអរសាទរ និងគាំទ្រចំពោះការសម្រចេនេះ ដោយសង្ឃឹមថាវាអាចនឹងជួយផ្លាស់ប្ដូរគំនិតប្រឆាំងនឹងស្រ្តីរបស់ប្រទេសនេះបាន។ចំណាត់ការរបស់តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិកនេះ គឺផ្ទុយទៅនឹងប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន ដែលកាលពីឆ្នាំមុនបានចាត់វិធានការក្នុងទិសដៅផ្ទុយគ្នា និងបានបំផ្លាញសិទ្ធិជាតិក្នុងការរម្លូតកូន ដែលនាំឱ្យរដ្ឋស្ទើរតែពាក់កណ្តាលនៃរដ្ឋចំនួន៥០ ក្នុងប្រទេសនោះ មានការរឹតត្បិតយ៉ាងខ្លាំងលើស្រ្តីក្នុងការទទួលបានសេវារម្លូតកូនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM