ដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ

សន្តិសុខ និង សង្គម

អគ្គិភ័យ១១០កន្លែងហួសពីការគ្រប់គ្រង ខេត្ត British Columbia របស់កាណាដា ស្នើសុំជំនួយ

2023/07/18 12:21:58 pm        111
កាណាដា៖ ខណៈដំណឹងបានកើតឡើង ថាអ្នកពន្លត់អគ្គិភ័យទី២ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានស្លាប់ដោយការប្រយុទ្ធនឹងចំហេះព្រៃនៅប្រទេសកាណាដា ដែលអាជ្ញាធរខេត្ត British Columbia បានស្នើសុំជំនួយពីកងកម្លាំងប្រដាប់អាវុធកាណាដា និងក្រុមអ្នកពន្លត់អគ្គិភ័យអន្តរជាតិបន្ថែម១ពាន់នាក់។ អណ្តាតភ្លើងបានឆេះបំផ្លាញលើផ្ទៃដីព្រៃ ១.២ លានហិចតានៅក្នុងខេត្តនេះរហូតមកដល់ពេលនេះនៅឆ្នាំនេះ ដាច់ឆ្ងាយលើសកាលពីរយៈពេល១០ឆ្នាំកន្លងទៅ ដែលជាមធ្យមត្រឹមតែ៧៦.០០០ហិចតា។ក្នុងខេត្ត British Columbia ក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ២,០០០នាក់ រួមទាំងអ្នកពន្លត់អគ្គិភ័យមកពីសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក កំពុងទប់ស្កាត់អគ្គិភ័យ៣៧៣កន្លែង ខណៈកង្វះទឹកភ្លៀងក្នុងប៉ុន្មានខែថ្មីៗនេះ បណ្តាលឲ្យខេត្តភាគច្រើនហួតហែង ជាអ្វីដែលក្រុមមន្ត្រីនិយាយថា ជាកម្រិតគ្រោះរាំងស្ងួតមិនធ្លាប់មានពីមុនមក សម្រាប់ដើមរដូវកាលនៅឆ្នាំនេះ។ដោយផ្ទៃដីប្រមាណ១០លានហិចតា ត្រូវបានឆេះបំផ្លាញរួចទៅហើយនៅទូទាំងប្រទេស ប្រទេសកាណាដា កំពុងស្ថិតនៅលើផ្លូវនៃរដូវកាលចំហេះព្រៃដែលអាក្រក់បំផុតមិនធ្លាប់មានរបស់ខ្លួន។  ជាសរុប ក្រុមអ្នកពន្លត់អគ្គិភ័យបរទេស ១៣៦៧នាក់ មកពីសហរដ្ឋអាមេរិក ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង អូស្ត្រាលី បារាំង និងប្រទេសនូវែលហ្សេឡង់ កំពុងធ្វើការនៅទូទាំងប្រទេសកាណាដា ដើម្បីជួយដល់បុគ្គលិកពន្លត់អគ្គិភ័យកាណាដា៕

រុស្ស៊ីបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន ភាគខាងត្បូង និងខាងកើត

2023/07/18 10:55:50 am        212
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅ នៅក្នុងអ៊ុយក្រែនភាគខាងត្បូង និងភាគខាងកើត ដោយប្រើយានដ្រូន និងមីស៊ីលបាលិស្ទិក។កងទ័ពអាកាស បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram នៅព្រឹកថ្ងៃអង្គារនេះថា កំពង់ផែOdesaភាគខាងត្បូង និងតំបន់ Mykolaiv( មីកូឡេអ៊ីវ), Donetsk, Kherson, Zaporizhia និងតំបន់ Dnipropetrovsk ទាំងអស់ កំពុងស្ថិតនៅក្រោមការគំរាមកំហែងនៃការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី។កងទ័ពនោះ បានបន្ថែមថា រុស្ស៊ីក៏អាចនឹងកំពុងប្រើប្រាស់អាវុធបាលិស្ទិក ដើម្បីវាយប្រហារតំបន់Poltava, Cherkasy, Dnipropetrovsk, Kharkiv និង Kirovohrad ផងដែរ។លោក Oleh Kiper ជាប្រធានរដ្ឋបាលយោធានៃតំបន់Odesa បាននិយាយថា ប្រព័ន្ធការពារដែនអាកាសនៅទីនោះ បានចូលរួមនៅក្នុងការវាយបកទៅនឹងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីវិញ។លោក Kiper បាននិយាយនៅលើTelegramថា៖«រលកនៃការវាយប្រហារជាច្រើន ទំនងជាកើតឡើងតទៅទៀត»៕

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀស ខណៈព្យុះទីហ្វុងតាលីម វាយប្រហារភាគខាងត្បូងប្រទេសចិន និងវៀតណាម

2023/07/18 10:41:20 am        106
មនុស្ស២៥ម៉ឺននាក់ ត្រូវបានជម្លៀស នៅក្នុងភាគខាងត្បូងប្រទេសចិន និងវៀតណាម មុនពេលព្យុះដ៏ធំមួយបានបោកបក់កាលពីល្ងាចថ្ងៃចន្ទទី១៧ កក្កដា ដោយនាំមកជាមួយនូវខ្យល់និងភ្លៀងធ្លាក់ខ្លាំង និងបង្ខំឲ្យលុបចោលជើងហោះហើរ និង ថភ្លើងរាប់រយជើង ។រដ្ឋបាលឧតុនិយមរបស់ចិន បាននិយាយថា ព្យុះទីហ្វុងតាលីម (Talim) ដែលជាព្យុះទី៤ក្នុងឆ្នាំនេះ បានវាយប្រហារតំបន់ឆ្នេររបស់ខេត្តខ្វាងទុង(Guangdong) នៅម៉ោងប្រហែល១០និង២០នាទីយប់ ដែលនាំខ្យល់កម្លាំងអតិបរមា ១៣៦គីឡូម៉ែត្រក្នុងមួយម៉ោង ។ អ្នកព្យាករអាកាសធាតុបានបញ្ចេញសញ្ញាប្រកាសអាសន្នពណ៌ទឹកក្រូច ដែលជាការព្រមាន​កម្រិតទី២ ក្នុងប្រព័ន្ធពណ៌ដែលមាន៤ ។មនុស្សជិត២៣ម៉ឺននាក់ នៅក្នុងខេត្តខ្វាងទុង ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព មុនពេលព្យុះមកដល់ រួមទាំងកម្មករនេសាទប្រមាណជាង៨ពាន់នាក់ ដែលត្រូវបាននាំមកកាន់ឆ្នេរ នេះ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ។ ក្រុមអាជ្ញាធរក្នុងស្រុក ក៏បានបញ្ជាឲ្យបិទទីតាំងទេសចរឆ្នេររាប់សិបកន្លែងផងដែរ។ ចំណែកក្រុមអាជ្ញាធរនៅក្នុងប្រទេសវៀតណាម វិញ បាននិយាយថា ពួកគេកំពុងត្រៀមជម្លៀសមនុស្សប្រមាណ ៣ម៉ឺននាក់ ចេញពីតំបន់ដែលត្រូវបានព្យាករថា នឹងរងគ្រោះធ្ងន់ធ្ងរបំផុត ក្នុងខេត្ត ខ្វាងនីញ( Quang Ninh) និងហាយផុង( Hai Phong) កាលពីរសៀលថ្ងៃចន្ទផងដែរ ៕

UPDATE៖ មនុស្សយ៉ាងហោចណាស់១៣ បានស្លាប់ ក្នុងការបាក់រលំអគារនៅក្នុងទីក្រុងគែរ(Cairo) ប្រទេសអេហ្ស៊ីប

2023/07/18 07:32:29 am        212
អេហ្ស៊ីប៖ សារព័តមានរដ្ឋ Al-Ahram បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់កាលពីថ្ងៃចន្ទ នៅពេលដែលអគារកម្ពស់៥ជាន់មួយខ្នងនៅក្នុងរដ្ឋធានី គែរ (Cairo )ប្រទេសអេហ្ស៊ីប បានដួលរលំ។អគារនៅក្នុងសង្កាត់ហាដាយ៉េក អេល កូបា ( Hadayek el Kobba ភាគខាងជើងនៃទីក្រុង Cairo ភាគកណ្តាលស្ថិតនៅក្នុងតំបន់សំបូរដោយសំណង់លំនៅដ្ឋានមិនរៀបរយ ដែលក្រុមអ្នកជួយសង្គ្រោះបានស្វែងរកតាមគំនរថ្មបែកបាក់ដើម្បីរកអ្នកនៅរស់រានមានជីវិត។ការដួលរលំអគារជារឿងធម្មតានៅក្នុងប្រទេសអេហ្ស៊ីប ដោយសារស្តង់ដារសំណង់មិនល្អនៅក្នុងតំបន់ជាច្រើន។ក្រោយការស៊ើបអង្កេតបឋម រដ្ឋអាជ្ញាសាធារណៈរបស់អេហ្ស៊ីប បាននិយាយថា ការបាក់រលំនេះ ទំនងជាបណ្ដាលមកពីមនុស្សម្នាក់ក្នុងចំណោមអ្នករស់នៅជាន់ផ្ទាល់ដីដែលបានរុះរើជញ្ជាំងមួយចំនួនចេញអំឡុងការងារថែទាំអគារកាលពីពេលថ្មីៗនេះ ។ បុរសនោះ ត្រូវបានចាប់ខ្លួននិងនាំទៅសាកសួរ ។ ក្រសួងសាមគ្គីសង្គមរបស់ប្រទេសអេហ្ស៊ីប បាននិយាយថា ខ្លួនបានផ្ដល់ប្រាក់ចំនួន ៦ម៉ឺនផោនស្មើរនឹង ១៩៣៩ ដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុនេះ ។ គេនៅពុំទាន់បានដឹងច្បាស់ភ្លាមៗទេ ថាតើការបាក់រលំអគារនេះបណ្ដាលមកពីមូលហេតុអ្វី៕

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ និងប្រធានាធិបតីស៊ីរី ពិភាក្សាលើបញ្ហាសន្តិសុខ និងវិបត្តិទឹកនៅទីក្រុងដាម៉ាស់

2023/07/17 02:49:50 pm        273
អ៊ីរ៉ាក់៖ កាលពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohammed Shia Al-Sudani និងប្រធានាធិបតីស៊ីរីលោក Bashar al-Assad មាននូវជំនួបពិភាក្សាការងារជាលើកដំបូងនៅទីក្រុងដាម៉ាស់ ចាប់តាំងពីការផ្ទុះសង្រ្គាមស៊ីវិលស៊ីរី កាលពីឆ្នាំ ២០១១ ។   លោក Assad និងលោក Sudani បានពិភាក្សាលើការធានាព្រំដែនរួមរបស់ពួកគេពីការគំរាមកំហែងសន្តិសុខ រួមទាំងក្រុមជីវពលរដ្ឋអ៊ីស្លាម ហើយមេដឹកនំាទាំង ២ បានយល់ព្រមធ្វើឲ្យល្អប្រសើរឡើងកិច្ចសហប្រតិបត្តិការកាត់បន្ថយការរត់ពន្ធគ្រឿងញៀន ។  លោក Sudani និយាយថា ពួកគេបានពិភាក្សាផងដែរលើវិធីប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត និងបម្រែបម្រួលអាកាសធាតុ ហើយនិងតម្រូវការធានាសុវត្ថិភាពការផ្គត់ផ្គង់ទឹកធ្លាក់ចុះ ដោយសារតែការធ្វើទំនប់នៅខ្សែទឹកខាងលើដោយប្រទេសទួរគី ។  មេដឹកនាំទាំង ២ គ្រោងនឹងជជែកគ្នាផងដែរពីលទ្ធភាពនៃការបើកដំណើរការឡើងវិញបំពង់បង្ហូរប្រេងនាំចេញនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលអាចជួយអ៊ីរ៉ាក់ឲ្យមានភាពចម្រុះលើផ្លូវនាំចេញប្រេងរបស់ពួកគេ ។   អ៊ីរ៉ាក់ និងស៊ីរី ដែលមានទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងយោធាជិតស្និទ្ធជាមួយប្រទេសមហាអំណាចក្នុងតំបន់អ៊ីរ៉ង់ដែរនោះ នៅតែរក្សាទំនាក់ទំនងពេញសង្រ្គាមស៊ីវិល បើទោះបីជារដ្ឋអារ៉ាប់ផ្សេងទៀត បានដកក្រុមឯកអគ្គរដ្ឋទូតរបស់ពួកគេ និងបិទស្ថានទូតរបស់ពួកគេ នៅក្នុងប្រទេសស៊ីរី ក៏ដោយ ៕

វត្ថុអាថ៌កំបាំងមួយត្រូវបានគេរកឃើញនៅលើឆ្នេរអូស្ត្រាលី

2023/07/17 02:46:11 pm        214
អូស្ត្រាលី៖ វត្ថុអាថ៌កំបាំងមួយត្រូវបានគេរកឃើញនៅលើឆ្នេរអូស្ត្រាលីនៅថ្ងៃចន្ទ (១៧ កក្កដា)នេះ ធ្វើឱ្យអ្នកស្រុក និងក្រុមអាជ្ញាធរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស៊ីឡាំងយក្សមួយនោះត្រូវបានបោកបក់រសាត់មកនៅជិតឆ្នេរ Green Head ភាគខាងលិចប្រទេសអូស្ត្រាលី ដែលជំរុញឱ្យមានការរំពឹងទុកតាមអ៊ីនធឺណិតជាច្រើនដោយមានទ្រឹស្ដីខ្លះថា វាគឺជាបំណែកយន្តហោះ MH370 ដែលបានបាត់កាលពីឆ្នាំ២០១៤។អ្នកជំនាញអាកាសចរណ៍លោក Geoffrey Thomas បាននិយាយថា វាមិនទំនងជាបំណែកពីយន្តហោះ MH370 ឬយន្តហោះប៊ូអ៊ីង៧៧៧ នោះទេ ប៉ុន្តែជាផ្នែកនៃរ៉ុក្កែតដែលបានបាញ់បង្ហោះកាលពីឆ្នាំមុន។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការស៊ើបអង្កេតរួមគ្នាដែលធ្វើឡើងដោយនគរបាលរដ្ឋអូស្ត្រាលីខាងលិច កងកម្លាំងក្រសួងការពារជាតិអូស្ត្រាលី និងដៃគូដែនសមុទ្រកំពុងដំណើរការលើវត្ថុអាថ៌កំបាំងមួយនេះ៕

អង្គភាពស្រាវជ្រាវអ៊ុយក្រែន គាស់សាកសពទាហានរុស្ស៊ីនៅតំបន់ Donetsk

2023/07/17 02:25:24 pm        283
អ៊ុយក្រែន៖ អង្គភាពស្រាវជ្រាវអ៊ុយក្រែន បានគាស់សាកសពនៅភូមិមួយកន្លែងស្ថិតនៅភាគខាងកើតប្រទេស ដែលពួកគេនិយាយថា វាគឺជាសាកសពទាហានរុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមកាលពីរយៈពេលជាច្រើនខែមុន ។   ក្រុម 'Platsdarm' គឺជាក្រុមស្រាវជ្រាវដែលបានធ្វើការចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅតំបន់ភាគខាងកើតអ៊ុយក្រែន ដោយពួកគេគាស់យកសាកសពទាំងជនស៊ីវិល និងយោធា ចេញពីសមរភូមិប្រយុទ្ធ ។  លោក Oleksii Yukov គឺជាប្រធានក្រុមស្រាវជ្រាវនេះ និយាយថា ពួកយើងបានរកឃើញសាកសពទាហានរុស្ស៊ីទី ៤៤៥ នៅជិតភូមិ Dolynaដែលស្ថិតនៅជិតខ្សែត្រៀមមុខរហូតដល់អ៊ុយក្រែនដណ្តើមបានផ្នែកមួយចំនួនមកវិញនៅតំបន់ Donetsk កាលពីខែកញ្ញា ឆ្នាំមុន ។  លោក Yukov បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យោធាអ៊ុយក្រែន បានដោតទង់ជាតិនៅលើអតីតទីតាំងឈរជើងរបស់យោធារុស្ស៊ី ជាសញ្ញាសំគាល់សម្រាប់ក្រុមរបស់លោក ។  ក្រុមរបស់លោកមានជំនឿថា សញ្ញាសំគាល់កងទ័ពរុស្ស៊ី បានរកឃើញរួមទាំងសាកសពដែលបង្ហាញថាវាទំនងជាសាកសពទាហានរុស្ស៊ី ៕

ផ្ទៃដីជាង ១០លានហិកតា ត្រូវបានឆេះ ក្នុងហេតុការណ៍ចំហេះព្រៃ នៅកាណាដា

2023/07/17 02:21:21 pm        238
កាណាដា៖ ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា) បានបង្ហាញថា ហេតុការណ៍ចំហេះព្រៃ នៅប្រទេសកាណាដា បានឆេះផ្ទៃដីអស់ជាង ១០លានហិកតា នៅឆ្នាំនេះ ដែលជាតួលេខដ៏ខ្ពស់បំផុត ដែលបានលើសពីការព្យាករណ៍ទុកដ៏ទុទិដ្ឋិនិយមបំផុតរបស់អ្នកវិទ្យាសាស្ត្រ។យោងតាមតួលេខរបស់ជាតិពីមជ្ឈមណ្ឌលចំហេះព្រៃអន្តរទ្វីបកាណាដា (CIFFC) បានឲ្យដឹងថា ការឆេះ ក្នុងកម្រិតខ្ពស់បំផុត កាលពីមុន បានកើតឡើងក្នុងឆ្នាំ១៩៨៩ ដែលកាលនោះផ្ទៃដី ៧,៣លានហិកតា ត្រូវបានឆេះ ក្នុងរយៈពេលពេញមួយឆ្នាំ។ តំបន់ដែលឆេះនៅឆ្នាំនេះ គឺប្រហែលស្មើនឹងទំហំផ្ទៃដីរបស់ព័រទុយហ្គាល់ ឬអ៊ីស្លង់។ដូច្នេះ សរុបមក ការឆេះព្រៃចំនួន ៤.០៨៨កន្លែង បានកើតមានឡើង ចាប់តាំងពីខែមករា ក្នុងនោះរួមទាំងការឆេះជាច្រើន ដែលបានកម្លោចផ្ទៃដីរាប់សែនហិកតា។ ហើយជាមួយគ្នានេះ មនុស្សជាង ១៥០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយអ្នកពន្លត់អគ្គិភ័យអាយុ ១៩ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍កន្លងមក។លោកវរសេនីយ៍ឯក Philippe Sansa ដែលជាប្រធានក្រុមអ្នកពន្លត់អគ្គិភ័យបារាំង ដែលត្រូវដាក់ពង្រាយនៅតំបន់ភាគខាងជើងនៃខេត្ត Quebec ដែលរងគ្រោះខ្លាំង បាននិយាយថា៖ «យើងកំពុងដោះស្រាយតំបន់ដ៏ធំសម្បើម។ ភ្លើងដែលយើងកំពុងគ្រប់គ្រងមានប្រវែង ៦៥គីឡូម៉ែត្រ ដែលបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់អង្គភាព»។នៅខេត្ត British Columbia អ្នកពន្លត់អគ្គិភ័យប្រហែល ២.០០០នាក់ កំពុងប្រឹងប្រយុទ្ធនឹងអគ្គិភ័យជាង ៣៥០កន្លែង។ អាជ្ញាធរបានស្នើសុំអ្នកពន្លត់អគ្គិភ័យអន្តរជាតិបន្ថែមចំនួន ១.០០០នាក់ទៀត ដើម្បីជួយពន្លត់ភ្លើងដែលបានឆេះព្រៃចំនួន ១,២លានហិកតា ក្នុងខេត្តមកទល់ពេលនេះ នៅឆ្នាំនេះ ដែលលើសពីការឆេះរយៈពេលជាមធ្យម ១០ឆ្នាំចំនួន ៧៦.០០០ហិកតា៕

អតិផរណាជះឥទ្ធិពលលើការចំណាយរបស់ភ្ញៀវទេសចរនៅសហរដ្ឋអាមេរិក

2023/07/17 02:15:14 pm        275
អាមេរិក៖ អតិផរណាដ៏ខ្ពស់នៅសហរដ្ឋអាមេរិកទំនងជាដាក់បន្ទុកលើតម្រូវការទេសចរណ៍ និងការចំណាយរបស់អ្នកប្រើប្រាស់ក្នុងអំឡុងរដូវវិស្សមកាលរដូវក្តៅនេះ។ការស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សា Redfield & Wilton Strategies តំណាងឲ្យក្រុមហ៊ុនវិភាគ Newsweek បង្ហាញថា ការចំណាយខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃបានធ្វើឱ្យជនជាតិអាមេរិកចំនួន ៤៩ភាគរយបោះបង់គម្រោងធ្វើដំណើរកម្សាន្តសម្រាប់រយៈពេលបីខែខាងមុខ ខណៈដែល ៦០ភាគរយនៃអ្នកដែលធ្វើដំណើរកម្សាន្តវិស្សមកាលរដូវក្តៅបាននិយាយថា ការចំណាយសមរម្យមានតួនាទីដ៏សំខាន់នៅក្នុងផែនការដំណើរកម្សាន្តរបស់ពួកគេ។នៅក្នុងលក្ខខណ្ឌនៃការចំណាយសរុប ទិន្នន័យបង្ហាញថា ដោយសារបញ្ហាអតិផរណាការចំណាយរបស់អ្នកទេសចរណ៍ក្នុងខែមីនាឆ្នាំនេះ ខ្ពស់ជាងឆ្នាំ២០១៩ ចំនួន៧ភាគរយ។ អតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹម ៣ភាគរយកាលពីខែមុន ដែលជាអត្រាប្រចាំឆ្នាំតូចបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១មក នេះបើយោងតាមទិន្នន័យក្រុមហ៊ុន CPI ចុងក្រោយបង្អស់ ដែលចេញផ្សាយកាលពីថ្ងៃពុធដោយការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក។ថ្វីបើមានតួលេខអតិផរណាល្អក្នុងរយៈពេលចុងក្រោយនេះក៏ដោយ ការទទួលបានអតិផរណាត្រលប់ទៅគោលដៅ ២ភាគរយវិញនៅត្រូវការរយៈពេលយូរទៀត នេះបើយោងតាមធនាគារកណ្តាលអាមេរិក៕

ក្រុមហាម៉ាស់គ្មានលុយបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរដ្ឋការនៅតំបន់ហ្គាហ្សា ក្រោយការពន្យាពេលជំនួយរបស់កាតា

2023/07/17 02:07:27 pm        265
ក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប ពុំមានលទ្ធភាពបើកប្រាក់បៀវត្សន៍ជូនមន្រ្តីរដ្ឋការ៥ម៉ឺននាក់នោះទេ ក្នុងនោះក្រុមមន្រ្តី បានការដាក់ការស្តីបន្ទោសការខកខាននេះ ទៅលើការពន្យាពេលការផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែពីប្រទេសកាតា ដែលជាម្ចាស់ជំនួយដ៏សំខាន់ដល់តំបន់ក្រក្រីរបស់ប៉ាឡេស្ទីនមួយនេះ ។   វិបត្តិប្រាក់បៀវត្សរ៍នេះដែរ បង្កឲ្យមានការរិះគន់ច្រើនខុសពីធម្មតានៅលើបណ្តាញព័ត៌មានសង្គមក្នុងតំបន់ហ្គាហ្សា ដែលរួមទាំងនិយោជិកខ្លួនឯងផ្ទាល់មួយចំនួនរបស់ក្រុមហាម៉ាស់ ។ ការធ្លាក់ចុះប្រាក់ចំណូលពន្ធ ហើយនិងការហក់ឡើបខ្ពស់ការចំណាយលើថ្លៃរស់នៅ បានធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំង  គួរឲ្យដឹងថាភាគច្រើននៃប្រជាពលរដ្ឋ ២,៣លាននាក់ក្នុងតំបន់ហ្គាហ្សា រស់នៅក្នុងភាពក្រីក្រ ហើយសេដ្ឋកិច្ចរបស់ពួកគេ ពឹងផ្អែកខ្លាំងលើជំនួយបរទេស ។  ប្រទេសកាតា បានចំណាយលុយរាប់រយលានដុល្លារ ចាប់តាំងពីឆ្នាំ ២០១៤រហូតមក លើគម្រោងសំណង់ ។ បច្ចុប្បន្នពួកគេចំណាយប្រាក់ ៣០លានដុល្លារក្នុង១ខែ ជាប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារ ប្រេងឥន្ធនៈសម្រាប់អគ្គិសនី និងជួយបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរដ្ឋការផងដែរ ។  ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីហាម៉ាស់ និយាយថា គ្មានជំនួយប្រាក់បៀវត្សរ៍ ទទួលបាននោះទេ ចាប់តាំងពីការផ្តល់ប្រាក់ជាងពាក់កណ្តាលនៃប្រាក់ឧបត្ថម្ភ ៥លានដុល្លារ ដើម្បីគាំទ្រដល់ការបើប្រាក់បៀវត្សរ៍ប្រចាំខែឧសភា ។  ដោយឡែកនៅក្នុងទីក្រុង Dohaវិញ ការិយាល័យព័ត៌មានអន្តរជាតិកាតា ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំសេចក្តីអធិប្បាយ ជុំវិញបញ្ហាមួយនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហារនៅពេលថ្ងៃថ្មីរបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
04/04/2026 10:04 AM
តំណាងរដ្ឋមន្រ្តីការពារជាតិ ចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិមុខ នៅទិសទី២ យោធភូមិភាគទី៤
04/04/2026 09:04 AM
សេតវិមានស្វែងរកថវិកាការពារជាតិ១,៥សែនកោដ៍ដុល្លារអាមេរិក ខណៈសង្គ្រាមនៅអ៊ីរ៉ង់ជំរុញការចំណាយ
04/04/2026 09:04 AM
យន្តហោះដែលត្រូវបានបាញ់ទម្លាក់ បង្កើនហានិភ័យថ្មីសម្រាប់លោកTrump ខណៈទីក្រុងតេអេរ៉ង់ ស្វែងរកអាកាសយានិកអាមេរិកដែលបាត់ខ្លួន
04/04/2026 09:04 AM
ប្រមុខការពារជាតិកម្ពុជាចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដីនៅសមរភូមិ
04/04/2026 09:04 AM
រដ្ឋសភាកម្ពុជា សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រឥណ្ឌា ជំរុញការទប់ស្កាត់ជំងឺមិនឆ្លងឱ្យកាន់តែមានប្រសិទ្ធភាព
04/04/2026 09:04 AM
ក្រសួងសុខាភិបាល រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
04/04/2026 09:04 AM
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ពោធពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៩
04/04/2026 09:04 AM
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
04/04/2026 09:04 AM
ឯកឧត្តម ហ៊ុន ម៉ានី៖ សហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល
04/04/2026 09:04 AM