ដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ

សន្តិសុខ និង សង្គម

មនុស្ស៤នាក់ស្លាប់ ក្នុងហេតុការណ៍លិចទូក ក្នុងទន្លេ Buriganga នៅបង់ក្លាដែស

2023/07/17 09:33:43 am        252
បង់ក្លាដែស៖ មន្ត្រីសេវាពន្លត់អគ្គិភ័យបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់ បានស្លាប់ បន្ទាប់ពីទូកដឹកអ្នកដំណើរ ២០នាក់ បានលិចក្នុងទន្លេ Buriganga នៅក្បែររដ្ឋធានីដាកា (Dhaka) របស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា)។យោងតាមមន្ត្រីសេវាពន្លត់អគ្គិភ័យ លោក Anwarul Islam អ្នកដំណើរភាគច្រើន ត្រូវបានគេជឿថា បានហែលឡើងច្រាំង ខណៈដែលទូកដ៏តូចនេះ បានលិចនៅក្បែរច្រាំងទន្លេនោះ។មន្ត្រីនគរបាល លោក Sahabuddin Kabir បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សាកសពចំនួន ៤នាក់ ត្រូវបានរកឃើញ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងតែបន្តធ្វើ ហើយនគរបាល បាននិយាយទៀតថា មនុស្ស ៧នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ ។យោងតាមសាក្សី ដែលប្រាប់មកទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នាឈរមើល នៅកន្លែងកើតហតុនោះ ខណៈដែលអ្នកជួយសង្គ្រោះនៅក្នុងទូកជាច្រើន បានធ្វើប្រតិបត្តិការ ដោយការឆ្លុះពិលរកមើលជនរងគ្រោះតាមទន្លេនោះ៕

រលកកម្ដៅខ្លាំង គ្របដណ្ដប់ពាសពេញអឺរ៉ុបខាងត្បូង ដែលជំរុញឲ្យចេញការប្រកាសអាសន្នពីផលប៉ះពាល់សុខភាព

2023/07/17 09:30:11 am        219
អ៊ីតាលី៖ ប្រទេសអ៊ីតាលី បានចេញការប្រកាសអាសន្នអាកាសធាតុក្ដៅពណ៌ក្រហមសម្រាប់ទីក្រុងចំនួន១៦ កាលពីថ្ងៃអាទិត្យ ដោយក្រុមអ្នកឧតុនិយមព្រមានថា សីតុណ្ហភាពនឹងឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងតំបន់អឺរ៉ុបខាងត្បូងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ប្រទេសអេស្ប៉ាញ អ៊ីតាលី និងក្រិក កំពុងជួបប្រទះការហក់ឡើងសីតុណ្ហភាពរយៈពេលប៉ុន្មានថ្ងៃរួចមកហើយ ដែលបានបំផ្លិចបំផ្លាញដំណាំកសិកម្ម និងបង្ខំឲ្យអ្នកទេសចរនានា រកកន្លែងជ្រកម្លប់។ ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់៤ពាន់នាក់ នៅលើកោះឡា ផាម៉ា(La Parma) របស់អេស្ប៉ាញ ត្រូវបានជម្លៀសខណៈភ្លើងឆេះព្រៃបានឆេះរាលដាលខ្លាំងគ្រប់គ្រងលែងបាន ។ ប្រទេសក្រិក បានបិទសារៈមន្ទីរបុរាណ អាក្រូប៉ូលីស (Acropolis) អំឡុងថ្ងៃដែលមានអាកាសធាតុក្ដៅបំផុតកាលពីថ្ងៃសុក្រ ដើម្បីការពារភ្ញៀវទេសចរ។ រដ្ឋមន្ត្រីសុខាភិបាលអ៊ីតាលី លោក អូរ៉ាស៊ីយ៉ូ ស្គីឡាស៊ី (Orazio Schillaci)និយាយថា ក្រុមអាជ្ញាធរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅទីក្រុងរ៉ូម(Rome) និងជំរុញឲ្យ ប្រជាពលរដ្ឋថែរក្សាសុខភាព។ លោកបានប្រាប់កាសែត ធី អាយ ម៉េសេចជើរ៉ូ(Il Messaggero) កាលពីថ្ងៃអាទិត្យថាសីតុណ្ហភាពបានហក់ឡើងដល់៤៣អង្សាសេ ដូច្នេះអ្នកមិនគួរទៅកាន់សំណង់ស្ថាបត្យកម្មបុរាណដ៏ធំសម្បើម ពិសេសមនុស្សចាស់ដោយបន្ថែមថាប្រជាពលរដ្ឋគួរតែស្នាក់នៅក្នុងផ្ទះ អំឡុងថ្ងៃក្ដៅបំផុតចន្លោះម៉ោង ១១ថ្ងៃត្រង់ និងម៉ោង៦ល្ងាច។  នៅអេស្ប៉ាញក្រុមអ្នកព្យាករណ៍អាកាសធាតុ បានព្រមានពីគ្រោះថ្នាក់នៃភ្លើងឆេះព្រៃ និងបាននិយាយថា នឹងរំខានដល់ការទទួលទានដំណេកនៅពេលយប់ នៅពេលដែលសីតុណ្ហភាពទំនងជាមិនចុះក្រោម២៥អង្សាទេ នៅទូទាំងប្រទេស៕

អគ្គិភ័យឆេះទីតាំងផ្សារលក់សម្ភារៈសំណង់ចិនមួយកន្លែង ទាំងព្រឹក

2023/07/16 08:37:21 am        812
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះទីតាំងលក់​គ្រឿងសម្ភារៈ​សំណង់ចិន​មួយ​កន្លែង​បាន​បង្កការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង កម្លាំងសមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ជួយ​អន្តគមន៍​បាញ់​ពន្លត់​។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវបេតុងហាណូយ ទល់មុខខ្លោងទ្វារវត្តសំរោងអណ្តែត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម៉ោង​ប្រមាណ៤​និង​៤០នាទី ព្រឹកគេបានឃើញផ្សែងខ្មៅខ្លាំងហ៊ុយចេញពីទីតាំងកើតហេតុ ដោយឃើញមិនស្រួល អ្នក​ភូមិបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។ក្រោយទទួលដំណឹងនេះ មន្ត្រីជំនាញអគ្គិភ័យការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និង​សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​កាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ក្នុងហេតុការណ៍នេះមន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ដើម្បី​ធ្វើ​ការ​បាញ់​ពន្លត់ឲ្យទាន់ពេលវេលាដោយមិនបណ្តាលឲ្យរាលដាលធំជាងនេះ។ នៅក្នុងក​រណី​អគ្គិភ័យ​នេះ បានឆាបឆេះខូចខាតសម្ភារៈប្រើប្រាស់ និងសម្ភារៈលក់ដូរអស់មួយចំនួន ប៉ុន្តែ​មិន​បាន​បង្ក​អោយ​នរណាម្នាក់រងរបួសនោះទេ ចំពោះមូលហេតុនៃការឆាបឆេះ មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ៕ អត្ថបទ៖ កុម្ភៈ

មន្ត្រី៖ ម៉ាស៊ីនរ៉ុក្កែតរបស់ជប៉ុន បានផ្ទុះក្នុងអំឡុងពេលធ្វើតេស្ត

2023/07/14 03:31:50 pm        160
មន្ត្រីម្នាក់បាននិយាយថា ម៉ាស៊ីនរ៉ុក្កែតមួយរបស់ជប៉ុន បានផ្ទុះក្នុងអំឡុងពេលធ្វើតេស្ត កាលពីថ្ងៃសុក្រ ដែលជាការធ្វើឲ្យខកចិត្តចុងក្រោយបំផុតដល់ទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ។មន្ត្រីនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក ណៅយ៉ា តាកេហ្គាមី (Naoya Takegami) បានថ្លែង ប្រាប់សារព័ត៌មានAFPថា Epsilon S ដែលជាគ្រាប់រ៉ុក្កែត Epsilon ប្រភេទថ្មី ដែលបានបរាជ័យ ក្នុងការបាញ់បង្ហោះក្នុងខែតុលា ឆ្នាំ២០២២ បានបំផ្ទុះរយៈពេលប្រហែល៥០វិនាទី បន្ទាប់ពីបង្ហោះឡើង។រូបភាពពីទូរទស្សន៍ជាតិ NHK បានបង្ហាញថា កន្លែងធ្វើតេស្តនៅភាគខាងជើងនៃខេត្តអាគីតា (Akita) ត្រូវបានឆាបឆេះជាអណ្តាតភ្លើង ហើយដុំផ្សែងពណ៌ប្រផេះដ៏ធំមួយ បានហោះឡើងទៅលើមេឃ។លោកតាកេហ្គាមី បានថ្លែងថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នករងរបួសពីទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ដែលកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ នៅឡើយទេ៕

ប្រជាជនថៃភាគច្រើនសោកស្ដាយជំនួសលោក ភីថា និងស្នើឱ្យគណបក្សលោកពិចារណាទម្លាក់ចោលច្បាប់ប្រមាថព្រះមហាក្សត្រ

2023/07/14 03:26:15 pm        175
ប្រជាជនថៃភាគច្រើនបានសម្តែងការខកចិត្ត និងសោកស្ដាយ ខណៈលោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ដែលជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សឆ្ពោះទៅមុខ (Move Forward) បានបរាជ័យក្នុងការបោះឆ្នោតសភាកាលពីថ្ងៃព្រហស្បតិ៍ (១៤ កក្កដា) ដោយសារសមាជិកគណបក្សអភិរក្សនិយមមិនបានបោះឆ្នោតតែងតាំងលោកឲ្យក្លាយជានាយករដ្ឋមន្រ្តីថ្មីនោះទេ។ប្រជាជនទីក្រុងបាងកកមួយចំនួនបានស្នើឱ្យគណបក្សរបស់លោក ភីថា ពិចារណាទម្លាក់ចោលផែនការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ ដើម្បីកុំឱ្យសមាជិកព្រឹទ្ធសភាមានលេសដើម្បីមិនបោះឆ្នោតឱ្យលោក ភីថា ធ្វើជានាយករដ្ឋមន្ត្រីទៀត។លោក ភីថា ដែលជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ និងជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភានោះ មិនត្រូវបានជំទាស់នៅក្នុងការប្រជុំសភាទ្វេភាគីតែ ប៉ុន្តែលោកនៅខ្វះ៥១សំឡេងទើបអាចចាប់យកតំណែងកំពូលនេះបាន បន្ទាប់ពីត្រូវបានរារាំងដោយព្រឹទ្ធសភាដែលតែងតាំងដោយយោធារាជានិយមបន្ទាប់ពីការបោះឆ្នោតរដ្ឋប្រហារឆ្នាំ ២០១៤។ការបោះឆ្នោតនេះជាការសាកល្បងដ៏សំខាន់នៃឥទ្ធិពលនយោបាយរបស់លោក ភីថា និងជារង្វាស់នៃការប្រឆាំងចំពោះរបៀបវារៈប្រឆាំងការបង្កើតគណបក្សរបស់លោកផងដែរ៕

ប្រទេសអ៊ុយក្រែនទទួលបានគ្រាប់បែកចង្កោម ដោយសន្យាថា នឹងប្រើប្រាស់ដូចដែលបានកំណត់

2023/07/14 03:21:36 pm        113
ប្រទេសអ៊ុយក្រែន បានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក ជាគ្រាប់បែកដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង១០០ ប៉ុន្តែបានសន្យាថា នឹងប្រើវាដើម្បីបំបែកការប្រមូលផ្តុំរបស់ទាហានសត្រូវ។លោក វ៉ាឡឺយី សឺរហែន (Valeryi Shershen) អ្នកនាំពាក្យសម្រាប់ទីប្រជុំជនTavria ឬភាគខាងត្បូងនៃតំបន់យោធាកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីសេចក្តីប្រកាសមួយដោយមេបញ្ជាការរបស់ខ្លួនថា អាវុធបានមកដល់មួយសប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងបញ្ជូនពួកគេជាផ្នែកមួយនៃកញ្ចប់សន្តិសុខចំនួន ៨០០លានដុល្លារ។មន្ទីរបញ្ចកោណ ក៏បានប្រកាសពីការមកដល់នៃអាវុធទាំងនោះដែរ។ ចំណែកទីក្រុងមូស្គូ បានរិះគន់ដឹកជញ្ជូនអាវុធអស់ទាំងនោះ។ រដ្ឋមន្ត្រីការពារជាតិ លោក សឺរហ្គេយ៍ សូហ្គូ (Sergei Shoigu) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីអាចសម្រេចដាក់ពង្រាយអាវុធស្រដៀងគ្នានេះ ប្រសិនបើប្រឈមនឹងការប្រើប្រាស់របស់ពួកគេនោះ៕

ចិននិងអាស៊ាន អះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

2023/07/14 03:12:03 pm        98
ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ពួកគេនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន(១០+១) ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍។ប្រទេសចិន និងអាស៊ានបានអនុវត្តយ៉ាងសកម្មនូវគោលបំណង និងគោលការណ៍នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ហើយបានពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ ដោយបានបង្កើននូវមាគ៌ាត្រឹមត្រូវនៃការបង្កើតភាពជាអ្នកជិតខាងល្អយូរអង្វែង ខណៈពេលដែលសម្រេចបាននូវការអភិវឌ្ឍរួម និងការរីកចម្រើន នេះបើតាមការលើកឡើងរបស់ប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តទទួលបន្ទុកកិច្ចការបរទេសរបស់ប្រទេសចិន លោក Wang Yi នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកអាស៊ាន អ្នកសង្កេតការណ៍អាស៊ាន និងអគ្គលេខាធិការអាស៊ានផងដែរ។លោក Wang បាននិយាយថា ភាគីទាំងពីរបានធ្វើការរួមគ្នាក្នុងការកសាងខ្សែក្រវាត់ និងផ្លូវ ព្រមទាំងសហគមន៍មួយដែលមានអនាគតរួមគ្នា ខណៈរួមគ្នាលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាព។លោកបានបន្តថា ប្រទេសចិននឹងធ្វើការរួមគ្នាជាមួយអាស៊ាន ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន និងធ្វើការរួមចំណែកថ្មីៗដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ផងដែរ៕

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី៖ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមិនគួរក្លាយជា "សមរភូមិសង្គ្រាម" មួយទៀតនោះទេ

2023/07/14 03:07:51 pm        97
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានប្រដូចភាពតានតឹងភូមិសាស្ត្រនយោបាយនៅឥណ្ឌូ-ប៉ាស៊ីហ្វិកថាជា "សង្រ្គាមត្រជាក់នៅក្នុងទីក្តៅ" ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ីបូព៌ាប្រចាំឆ្នាំនៅទីក្រុងហ្សាកាតានៅថ្ងៃសុក្រ (១៤ កក្កដា)នេះ។ដោយថ្លែងទៅកាន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិកទាំង១០ប្រទេស និងដៃគូសន្ទនារបស់ខ្លួនលោកស្រី Retno ក៏បានសង្កត់ធ្ងន់លើស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ ដោយជំរុញឱ្យប្រទេសនានាកុំធ្វើឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រែក្លាយជា "សមរភូមិសង្រ្គាម" មួយផ្សេងទៀតឡើយ។ក្រៅពីរដ្ឋមន្ត្រីការបរទេសទីម័រខាងកើត ដែលត្រូវបានអនុម័តជាគោលការណ៍ជាសមាជិកទី១១របស់ក្រុមនេះ មានវត្តមាននៅក្នុងកិច្ចប្រជុំ ក៏មានប្រមុខការទូតជាច្រើនមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងនូវ៉ែលហ្សេឡង់ផងដែរ។កិច្ចប្រជុំប្រចាំឆ្នាំដែលធ្វើឡើងនៅទីក្រុងហ្សាកាតាក្នុងឆ្នាំនេះ ក៏រួមបញ្ចូលនូវមហាអំណាចធំៗដូចជាចិន និងរុស្ស៊ីផងដែរ ហើយធ្វើឡើងនៅពេលដែលការសង្ស័យលើភាពជឿជាក់ និងការរួបរួមរបស់ប្លុកក្នុងការដោះស្រាយបញ្ហាប្រឈមដ៏គ្រោះថ្នាក់បំផុតក្នុងតំបន់នេះមានការកើនឡើង៕

WHO ចាត់ទុកសារធាតុaspartame (អាស្ប៉ាតាំ) ថាជា 'សារធាតុបង្កជំងឺមហារីក'

2023/07/14 03:02:45 pm        107
សារធាតុផ្អែមឈ្មោះ aspartame គឺជា "សារធាតុបង្កមហារីក" ប៉ុន្តែវានៅតែមានសុវត្ថិភាពក្នុងការប្រើប្រាស់ក្នុងកម្រិតដែលបានកំណត់ នេះបើយោងតាមប្រភពចំនួនពីរដែលមានទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក(WHO)។សេចក្តីសម្រេចនេះ គឺជាលទ្ធផលនៃក្រុមអ្នកជំនាញរបស់អង្គការ WHO ពីរដាច់ដោយឡែកពីគ្នា ដែលមួយក្រុមក្នុងនោះបានលើកសំណួរថាតើមានភស្តុតាងណាមួយដែលថា សារធាតុនេះគឺជាគ្រោះថ្នាក់ដែលអាចកើតមាន ឬយ៉ាងណា និងមួយក្រុមទៀតវាយតម្លៃថាតើហានិភ័យនៃសារធាតុនោះទៅលើជីវិតមនុស្សមានកម្រិតប៉ុនណា។សារធាតុ Aspartame ( អាស្ប៉ាតាំ) គឺជាសារធាតុផ្អែមដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក ដែលប្រើក្នុងផលិតផលជាច្រើនរាប់ពីភេសជ្ជៈកូកាកូឡា រហូតដល់ស្ករកៅស៊ូរបស់ក្រុមហ៊ុនMarsផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាននៅមុនការប្រកាសនេះ ប្រធានផ្នែកអាហារូបត្ថម្ភរបស់អង្គការសុខភាព ពិភពលោក លោក Francesco Branca បានព្យាយាមឲ្យអ្នកប្រើប្រាស់យល់អំពីសេចក្តីប្រកាសនេះ​ដែលហាក់ដូចជាមានភាពចម្រូងចម្រាស ជាពិសេសអ្នកដែលព្យាយាមប្រើប្រាស់សារធាតុផ្អែម​សិប្បនិម្មិត​ដើម្បីចៀសវាងការប្រើស្ករពិតប្រាកដ។នៅក្នុងសេចក្ដីសម្រេចដែលបានប្រកាសនៅថ្ងៃសុក្រ (១៤ កក្កដា)នេះ ម៉ោងនៅទីក្រុងហ្សឺណែវ ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីក (IARC) បាននិយាយថា សារធាតុ aspartame គឺជា "សារធាតុបង្កមហារីក" ដែលជាការប្រកាសដំបូងរបស់ខ្លួនស្តីពីសារធាតុបន្ថែម​រសជាតិមួយនេះ។ សេចក្ដីសម្រេចនោះមានន័យថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ដែល​ថាសារធាតុនេះអាចបង្កឱ្យមានជំងឺមហារីកនោះទេ៕

សហភាពអឺរ៉ុប ដកចេញការរឹតត្បិតការនាំចេញចំណីអាហារពីជប៉ុន ដែលមានការពាក់ព័ន្ធនឹងរោងចក្រនុយក្លេអ៊ែរ Fukushima

2023/07/14 02:58:14 pm        138
ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula Von der Leyen និយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប យល់ព្រមដកចេញការរឹតត្បិតដែលនៅសេសសល់លើការនាំចូលចំណីអាហារពីជប៉ុន ដែលជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុរោងចក្រនុយក្លេអ៊ែរ Fukushimaកាលពីដើមឆ្នាំ ២០១១ ។ វិធានការរឹតត្បិតការនាំចេញចំណីអាហារពីជប៉ុន ត្រូវបានដាក់ចេញ ចាប់តាំងពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ បានបំផ្លិចបំផ្លាញរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ស្ថិតនៅតាមតំបន់ឆ្នេរភាគកើតប្រទេសជប៉ុន និងនៅភាគខាងទីក្រុងតូក្យូ ជាហេតុធ្វើឲ្យខូចម៉ាស៊ីនរ៉េអាក់ទ័រជាច្រើនគ្រឿង ។ សហភាពអឺរ៉ុប និងជប៉ុន បានព្រមព្រៀងផងដែរដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មជាច្រើនទៀតក្នុងឆ្នាំនេះ ជាពិសេសគឺការនាំចេញផលិតកសិកម្មអឺរ៉ុបចូលទៅក្នុងទីផ្សារជប៉ុន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
04/03/2026 10:04 PM
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
04/03/2026 09:04 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
04/03/2026 09:04 PM
គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
04/03/2026 08:04 PM
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
04/03/2026 08:04 PM
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
04/03/2026 08:04 PM
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
04/03/2026 08:04 PM
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
04/03/2026 08:04 PM
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
04/03/2026 08:04 PM
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
04/03/2026 08:04 PM