ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយញុះញង់ឱ្យចូលរួមធ្វើ​បដិវត្តពណ៌​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​
១សប្តាហ៍ គ្រោះថ្នាក់ចរាចរណ៍ បន្តឆក់យកជីវិតមនុស្ស២៨នាក់ របួសជិត៧០នាក់
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ ករណីឆក់ប្រដាប់អាវុធ ៣ករណី
នគរបាលមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន​ចុះឆ្មក់​បង្ក្រាប​ទីតាំង​អគារ​មួយ​កន្លែង​ឃាត់​ខ្លួន​បាន​មនុស្ស​ប្រុសស្រីជាច្រើននាក់

សន្តិសុខ និង សង្គម

បុរសចំណាស់ជាឃាតក យកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅដល់តុលាការហើយ

2023/02/27 04:22:45 pm        379
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បញ្ជូន​ខ្លួន បុរសជាឃាតក សម្លាប់ប្រពន្ធរបស់ខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់​ការតាម​នីតិវិធីច្បាប់ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ បើតាមការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​ បានឲ្យដឹងថា ករណី​អាណិកជន​ខ្មែរ-អាមេរិក វ័យ៦៨ឆ្នាំ ដែលបានយក​ខ្សែភ្លើងឆក់​សម្លាប់​ប្រពន្ធនៅក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅព្រំដែនកម្ពុជា-ថៃ។សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យជាឃាតកមានឈ្មោះ មូល ណេត អាយុ៦៨ឆ្នាំ ជា​អាណិកជនខ្មែរ-អាមេរិក បានរត់គេច ខ្លួនក្រោយកើតហេតុ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២៣។ ចំណែកប្រពន្ធដែលស្លាប់ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ អាចកើតឡើង​ដោយ​សារ​ភ្លើងប្រចណ្ឌ ​ទើបហ៊ានធ្វើអំពើឃាតកម្ម​ដ៏ឃោរឃៅបែបនេះ។សូមបន្ថែមថា ​បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ ​បានឱ្យដឹងថា ​ដើមឡើយគាត់​ឮ​សំឡេង​ឈ្លោះប្រកែកគ្នា​រវាងជនរងគ្រោះនឹងប្ដី ​លុះមួយសន្ទុះក្រោយមកបុរសជាប្ដី​បានចាក់​សោ​ចេញក្រៅ រួច​ជិះម៉ូតូទៅបាត់។ ក្រោយមក​ក្មួយរបស់ជនរងគ្រោះ​បាន​ចូលទៅក្នុងផ្ទះ ហើយឃើញជនរង​គ្រោះដេក​នៅក្នុងបន្ទប់ទឹក ​ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡុង​ ទើបដឹងថាស្លាប់ ហើយ​បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ បច្ចុប្បន្នជនត្រូវ​ចោទ​ ត្រូវបាន​តំណាងអយ្យការចោទ​ប្រកាន់​ជា​ផ្លូវការ​ រួច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារ (ម១)៕ អត្ថបទ៖ កុម្ភៈ

អគ្គីភ័យឆេះកាស៊ីណូនៅក្បែរច្រកទ្វារព្រែកចាក សង្ស័យបណ្តាលមកពីទុស្សេចរន្តអគ្គិសនី

2023/02/27 01:21:40 pm        570
កំពត៖ កាស៊ីណូដែលទើបនឹងសាងសង់ឈ្មោះថា កាស៊ីណូខ្ញុំ ដែលមានទីតាំងស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សមត្ថកិច្ចនៃអាជ្ញាធរស្រុកកំពង់ត្រាចសហការជាមួយម្ចាស់កាស៊ីណូ បាន​ពន្លត់រហូតទទួលជោគជ័យ ជាមួយការខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង​១០ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ មានករណី​អគ្គីភ័យឆាបឆេះកាស៊ីណូមួយ​កន្លែងស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ដោយក្រុមអ្នកពន្លត់សង្ស័យអាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ហើយនៅវេលាម៉ោង១២ថ្ងៃត្រង់ ភ្លើងបានរលត់ទៅវិញបន្ទាប់ពីរថយន្ត២គ្រឿងរបស់រដ្ឋបាល​ស្រុករួមសហការជាមួយរថយន្តរបស់ម្ចាស់កាស៊ីណូ បាញ់ទឹកពន្លត់អស់ជាច្រើនស៊ីទែនរួចមក។ លោកអភិបាលរង ស្រុកបានបញ្ជាក់ថា​ ការខូចខាតមានទំហំប៉ុនណាមិនទាន់ដឹងនៅឡើយទេ តែតាមមើលឃើញជាក់ស្តែងគឺបន្ទប់ចំនួន៣ នៅជាន់ខាងលើបានឆេះរោល៕

អគ្គិភ័យឆាបឆេះរោងចក្រផលិតនំប៉័ងមួយកន្លែងនៅ សង្កាត់ការកាប២ បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់

2023/02/26 07:40:26 am        635
ភ្នំពេញ៖ ទីតាំងរោងចក្រផលិតនំប៉័ងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅដល់ទីតាំងដើម្បីជួយអន្តរាគមន៍ពន្លត់ ជៀសវាងរាលដាលដល់ទីតាំងផ្សេងទៀត។ក៏ប៉ុន្តែបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ០១ និង១៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចរោងចក្រផលិតនំប៉័ងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលំ មូលដ្ឋានសង្កាត់ការកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថាទីតាំងរោងចក្រផលិតនំបុ័ងនេះគឺមានកម្មករធ្វើជាពីវេណ កាលពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី ២៦ខែកុម្ភៈ ២០២៣ ក្រុមវេណទី០១ ចេញពីធ្វើការ​មិនទាន់​មានការឆាប់ចេញនៅឡើយទេ។ ខណៈវេលាដល់ម៉ោង០១និង ១៥ នាទីស្រាប់តែមានផ្សែង​ហ៊ុយ​ចេញពីខាងក្នុងនៃរោងចក្រ បង្កជាអណ្ដាតភ្លើងពេលនោះក្រុមកម្មករបាននាំគ្នាយក​បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានឡើយ។ដោយអណ្ដាតភ្លើងឆាប់ឆេះយ៉ាង​សន្ធោរសន្ធៅ ខ្លាំងឡើងខ្លាំងឡើង។  ភ្លាមៗនោះបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន​អាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅមន្ត្រីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿងមកដល់ទីតាំងកាត់ហេតុដើម្បីជួយបាញ់ពន្លត់។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាពេលទទួលបានដំណឹងភ្លាមៗ​លោកបានបញ្ចេញ​រថយន្តគ្រប់គោលដៅដើម្បីជួញជួយអន្តរាគមន៍ តែទោះជាយ៉ាងណាអណ្ដាត​ភ្លើងបានឆាប់​ឆេះខ្លាំងទៅហើយដោយសម្ភារៈខាងក្នុងរោងចក្រភាគច្រើនជាតិប័រនិងម្សៅ ដូច្នេះវាឆាបឆេះយ៉ាង​សន្ធោសន្ធៅ ធ្វើឱ្យមន្ត្រីអាជ្ញាធរលំបាកក្នុងការជួយបាញ់ពន្លត់ឱ្យទាន់ពេលវេលា។ក្នុងប្រតិបត្តិការនេះដែរទីតាំងរោងចក្រផលិតនំប៉័ងត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញសម្ភារៈខាងក្នុងអស់ស្ទើរទាំងស្រុងនិងបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួស។ នឹងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងរួមមានរថយន្តរបស់​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តស្រាបៀរកម្ពុជា រថយន្តក្រសួងមហាផ្ទៃ និងរថយន្តក្រុមហ៊ុនឯកជន OCIC ចេញជួយអន្តរាគមន៍។ចំពោះមូលហេតុមន្ត្រីជំនាញសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី តែយ៉ាងណាមន្ត្រីជំនាញធ្វើការស្រាវជ្រាវបន្តទៀតដើម្បីរកមូលហេតុច្បាស់លាស់៕ អត្ថបទ៖ កុម្ភៈ

Update៖ ករណី​ឆេះ​បន្ទប់​ខុន​ដូនៅ​សង្កាត់​ទន្លេបាសាក់​ថ្ងៃមិញ​គឺ​ឆេះ​ចំ​បន្ទប់​អ្នកគ្រប់គ្រង​អគារ​ខុន​ដូនោះ​

2023/02/25 05:35:45 pm        248
​ភ្នំពេញ៖ ករណី​អគ្គីភ័យ​ដែល​បាន​ឆាបឆេះ​បន្ទប់​ខុន​ដូថ្ងៃមិញ​នៅ​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គីសនី ដោយបាន​ឆាបឆេះ​បំផ្លាញ​ទ្រព្យសម្បត្តិ​មួយចំនួន​នៅក្នុង​បន្ទប់​ខាងលើ ហើយ​ម្ចាស់​បន្ទប់​ជា​អ្នកគ្រប់គ្រង​អគារ​ខុន​ដូ​ខាង​លើ​ផ្ទាល់។ ​បន្ទប់​ខុន​ដូ​ឆាបឆេះ​លេខ C1508 ជា​បន្ទប់​ស្ថិតនៅ​ជាន់​ទី​១៥ នៃ​អគារ​ខុន​ដូ ECC-EASTVIEW ដោយមាន​ម្ចាស់​បន្ទប់​ឈ្មោះ Judy ភេទ​ប្រុស អាយុ​ ៣១​ឆ្នាំ​ជា​ជន​ជាតិ​ចិន។ ក្នុង​ហេតុការណ៍​ខាង​លើ​នេះ សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​អស់​ចំនួន ​០៣​គ្រឿង​ ក្នុងចំណោម​រថយន្ត​ជាច្រើន​ដែល​បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេតុ និង​បាន​ប្រើ​ពេល​វេលា​អស់​ជិត ​១​ម៉ោង ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ឆាបឆេះ​អោយ​រលត់​សូន្យ ​១០០​ភាគរយ។ ក្នុង​ហេតុការណ៍​ដដែល​មិន​មាន​បណ្តាល​ឲ្យ​ម​នុស្ស​ណា​ម្នាក់​រងរបួស​នោះឡើយ។ ​គួររំលឹកថា ករណី​អគ្គីភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៣ និង​៤០​នាទី​ថ្ងៃ​ទី​២៥ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៤១ ក្បែរ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុង​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ៕ អត្ថបទ៖ លី​ហេង

វិស័យ​មីក្រូហិរញ្ញវត្ថុ​រួមចំណែក​លើកកម្ពស់​ការ​ទទួលបាន​សេវា​ទឹកស្អាត និង​អនាម័យ​នៅ​កម្ពុជា​

2023/02/25 10:43:06 am        598
ភ្នំពេញ៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) និង​អង្គការ Water.org បានប្រកាស​ពី​កិច្ចសហការ​រយៈ​ពេល​ពី​រ​ឆ្នាំ ដើម្បី​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សេវា​ទឹកស្អាត ​និង​អនាម័យ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម និង​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​។ ភាពជា​ដៃគូ​នេះ​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​របស់​សមាជិក សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ និង​ផ្តល់​ជូន​នូវ​ផលិតផល​ឥណទាន​ទឹក​ស្អាត និង​អនាម័យ​ដល់​អតិថិជន​របស់​ពួកគេ សំដៅ​ដល់​ការលើកកម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ និង​ធ្វើឱ្យ​ប្រសើរឡើង​លទ្ធភាព​ទទួល​បាន​សេវា​ទឹក​ស្អាត និង​អនាម័យ​ក្នុង​ប្រទេស​កម្ពុជា​។​ កង្វះ​ទឹកស្អាត និងអនាម័យជាបញ្ហាសំខាន់​ក្នុង​ប្រទេស​កម្ពុជា ជាពិសេសនៅ​តាម​តំបន់​ជនបទ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កិច្ចសហការ​រវាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​អង្គការ Water.org នឹង​ផ្តោត​លើ​ការ​កសាង​សមត្ថភាព​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​របស់​សមាគម ដើម្បី​អនុវត្ត​កម្មវិធី​ការ​អភិវឌ្ឍ​ឥណទាន​ទឹក​ស្អាត ក្នុង​នោះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​នឹង​ទទួល​បាន​ជំនួយ​បច្ចេកទេស​ក្នុងការ​អភិវឌ្ឍ និង​កែលម្អ​ផលិត​ផល​ហិរញ្ញវត្ថុ​សម្រាប់​ទឹកស្អាត និង​អនាម័យ​ផង​ដែរ​។ ​​ការអនុវត្ត​កម្មវិធី ការអភិវឌ្ឍ​ឥណទាន​ទឹកស្អាត ក៏​នឹង​ជួយ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​រក្សា​បាន​អតិថិជន​របស់ខ្លួន និង​គុណភាព​នៃ​ប្រាក់កម្ចី ដោយ​ធានា​បាន​នូវ​និរន្តរភាព​អាជីវកម្ម ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព និង​ប្រកបដោយ​ទំនួល​ខុសត្រូវ​។ កិច្ច​សហការ​រវាង CMA និង​អង្គការ Water.org រួមចំណែក​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ជួយ​ដល់​អតិថិជន​ព្រមទាំង​គ្រួសារ​ពួកគេ​មាន​ភាពប្រសើរឡើង​នូវ​គុណភាព​ជីវិត និង​សុខភាព​ល្អ​ជាង​មុន​តាម​រយៈ​លទ្ធភាព​ទទួល​បាន​សេវា​ទឹកស្អាត និង​អនាម័យ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​។​ ​លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា ការ​សហការ​នេះ​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ឥណទាន​ទឹកស្អាត និង​អនាម័យ​ដល់​សហ​គ្រាស​ធុន​តូច និង​មធ្យម និង​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​” និង​ចូលរួម​ចំណែក​ពង្រឹង​សមត្ថភាព​រប​ស់​សមាជិក តាមរយៈ​ការ​ផ្តល់ជូន​នូវ​ផលិតផល​ឥណទាន​ទឹកស្អាត និង​អនាម័យ​ដល់​អតិថិជន​របស់​ពួកគេ ដែល​នឹង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​ទទួល​បាន​ទឹក​ស្អាត និង​អនាម័យ​នៅ​ក្នុង​សហគមន៍ ព្រមទាំង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។​»​លោកស្រី Griselda (Gay) Santos នាយិកា​នៃ​អង្គការ Water.org ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មាន​ប្រសាសន៍​ថា តាមរយៈ​ការផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ការ​ទទួល​បាន​ទឹកស្អាត និង​អនាម័យ​គឺ​នឹង​អាច​លើក​កំពស់​គុណភាព​ជីវិត និង​សុខភាព​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​»​។ កិច្ចសហការ​រវាង CMA និង Water.org គឺជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​រួម​ចំណែក​ ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​ស្តីពី​លទ្ធភាព​ទទួល​បាន​សេវា​ទឹកស្អាត និង​អនាម័យ​របស់​ប្រជាជន ១០០​ភាគរយ​ក្នុង​ប្រទេស​កម្ពុជា នៅ​តំបន់​ជនបទ​ត្រឹម​ឆ្នាំ​២០២៥ ទន្ទឹម​នឹង​ការ​លើក​កម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ផង​ដែរ​៕ អត្ថបទ​៖ ដាវ​ណ្ណ

គិត​ក្នុង​ខែ​កុម្ភៈ​នេះ​បេក្ខជន​ជិត ៨០០​នាក់​ទទួល​បាន​លទ្ធផល​ល្អ​តាមរយៈ​វេទិកា​ការងារ​

2023/02/25 10:23:54 am        446
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញនៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង គិត​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៣ ​នេះនៅ​រាជធានី​ភ្នំពេញ​មាន​ក្រុមហ៊ុន សហគ្រាស​ចំនួន​២៤ បានផ្តល់​ឱកាស​ការងា​រ​ចំនួន​ជាង ២,៨០០​កន្លែង​ជូន​ដល់​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​កម្មវិធី​វេទិកា​ការងារ ក្នុង​នោះ​អ្នក​សម្ភាសន៍​ជាប់​ការងារ​មាន​ចំនួន ៧៩៨​នាក់​។​ លោក ឆោម សុខឿន ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០២៣​កន្លងទៅ បាន​ឲ្យ​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី ដឹងថា នៅ​ក្នុង​ខែ​កុម្ភៈ​នេះ ក្រុមហ៊ុន​ចូលរួម​ប្រកាស​ជ្រើសរើស​បុគ្គលិក​តាមរយៈ​វេទិកា​ការងារ​មាន​ចំនួន ២៤​ក្រុមហ៊ុនដោយ​ផ្តល់​ឱកាស​ការងារ​ចំនួន ២,៨៨៩​កន្លែង​ស្មើនឹង ៥៥១​មុខតំណែង​។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្នុងនោះ​ទទួល​បាន​អ្នក​ចុះឈ្មោះ​ចូល​បម្រើ​កា​រងារ​ចំនួន ៨៩៨​នាក់ (​ស្រី ៤៥៨​នាក់​)​។ ជា​លទ្ធផល​ល្អ​ក្នុង​កម្មវិធី​នេះចំនួន ៧៩៨​នាក់ក្នុង​នោះ​ស្រី ៣៤៤​នាក់​។​ ពាក់ព័ន្ធ​វេទិកា​ការងារ​នេះដែរ លោក​ប្រធាន​បាន​បញ្ជាក់​ថា មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញនឹង​បន្ត​រៀបចំ​រៀងរាល់​សប្ដាហ៍​ នៃ​វេទិកា​ការងារ​នៅ​ខែ​បន្តបន្ទាប់​ទៀត និង​រួមមាន​ទាំង​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​ទន់​, វគ្គ​បណ្ដុះបណ្ដាល​ការត្រៀម​លក្ខណៈសម្បត្តិ​ចូល​ទីផ្សារជូន​ដល់​យុវជន សិស្ស និស្សិតដោយ​ឥតគិតថ្លៃ​ផងដែរ​។​ ​សូមបញ្ជាក់ថា វេទិកា​ការងារត្រូវបាន​រៀបចំ​ដោយ​អនុវត្ត​យ៉ាង​ម៉ត់ចត់​ នូវ​វិធានការ​បង្ការ​អនាម័យ​ស្របតាម​ការណែនាំ​របស់ក្រសួងសុខាភិបាល «៣​ការពារ និង​៣​កុំ​» ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​អាច​ធានាបាន​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​ទទួលបាន​ឱកាស​ការងារ សម្រាប់​ភាគី​និយោជក និង​អ្នកស្វែងរក​ការងារ​។ វេទិកា​ការងារ​នេះ ជា​ផ្នែក​មួយ​នៃ​យន្តការ​របស់​រដ្ឋាភិបាល​ក្នុងការ​ផ្ដល់ឱកាស​ដល់​សាធារណៈជន​ទូទៅ ជាពិសេស​យុវជន​ដែល​ចង់​ស្វែង​ការងារ​ធ្វើ អ្នកស្វែងរក​កន្លែង​កម្មសិក្សា ឬ​អ្នក​ចង់​ផ្លាស់ប្តូរ​ការងារអាច​ទទួលបាន​កាន់តែ​ងាយស្រួល ដោយ​ចំណេញ​ពេលវេលា និង​នៅ​មួយកន្លែង​៕

សំណង់​ខុន​ដូ​មួយ​កន្លែង​នៅ​សង្កាត់​ព្រែកលៀប​កំពុង​សង់​លយ​ចូល​ក្នុង​ទន្លេ​ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ជួយ​ទប់ស្កាត់

2023/02/25 09:35:15 am        726
ភ្នំពេញ៖ សំណង់​ខុន​ដូ​មួយកន្លែង​នៅ​ភូមិ​គៀនឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កំពុង​សាងសង់​លយ​ចូល​ក្នុង​ផ្ទៃ​ទន្លេ​មេគង្គ ដោយ​ឃើញ​ស្ថានភាព​មិនល្អ​បែបនេះ​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​ថតរូប​ភាព និង​សរសេរ​ខ្លឹមសារ​ខ្លះ​ៗ​បង្ហោះ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ស្នើ​សុំ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​អន្តរាគមន៍​ទប់ស្កាត់​អោយ​ទាន់​ពេលវេលា។ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រៀបរាប់​អោយ BTV ដឹង​នា​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា ពួកគាត់​រស់នៅ​តំបន់​នេះ​រាប់​ឆ្នាំ​ហើយ​ មិន​មាន​ជន​ណា​ម្នាក់​ហ៊ាន​សាងសង់​សំណង់​រំលោភបំពាន​ដី​ចំណី​ទន្លេ​នោះ​ទេ ទើបតែ​មួយ​រយៈ​ពេលនេះ​គឺ​មាន​គេ​ហ៊ាន​ដាក់​គ្រឿងចក្រ​ជីក​កកាយ ចាក់​ដី ចាក់​ថ្ម បុក​គ្រឹះ ដើម្បី​សាងសង់​សំណង់​ខុន​ដូ​ដ៏​ធំ​ទៀត​ផង​ដល់​ទៅ​ក្នុង​ផ្ទៃ​ទន្លេ​។ ​ពលរដ្ឋ​ឈ្មោះ ជ្រូក ឈុន​ថៃ ភេទ​ប្រុស អាយុ​ ៧៨​ឆ្នាំ រស់​នៅ​ក្បែរ​នោះ​លើក​ឡើង​ថា លោកពូ​ក៏​មាន​ក្បាលដី​កម្មសិទ្ធិ​នៅ​ជាប់​ទីនោះ​ដែរ ដោយឡែក​ដី​ជាប់​ទន្លេ​ខាង​ដី​របស់​គាត់​នោះ គឺ​គាត់​អាស្រ័យ​ផល​ដោយ​ដាំ​ដំណាំ បន្លែ​បង្ការ​ផ្សេងៗ​តាំងពី​ឆ្នាំ​១៩៧៩ ​មក​ម្ល៉េះ ដោយ​មិន​ហ៊ាន​សាងសង់​សំណង់​ធំដុំ ឬ​រឹងមាំ​នោះ​ឡើយ។ ដោយឡែក​ម្ចាស់​ដី​ដែល​កំពុង​សាងសង់​សំណង់​ខុន​ដូន​នា​បច្ចុប្បន្ន​នេះ ទើបតែ​មក​ទិញ​ដី​នៅ​ជិត​ដី​របស់​គាត់​មួយ​រយៈ​ក្រោយ​ប៉ុណ្ណោះ ស្រាប់តែ​ហ៊ាន​ដាក់​គ្រឿងចក្រ ជីក​កាយ​ចាក់ដី ចាក់​ថ្ម បុកគ្រឹះ​ចូលមក​ក្នុង​ដី​ចំណី​ទន្លេ និង​រំលោភ​ចូល​ដី​អាស្រ័យ​របស់​គាត់​ជិត​មួយ​ម៉ែត្រ​ទៀត។ បញ្ហា​នេះ​គាត់​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សាលា​ខណ្ឌ​ជ្រោយចង្វារ តាំងពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ មកម្ល៉េះ​រហូត​មក​ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ មិនទាន់​ដោះស្រាយ​ជូន​គាត់​នៅឡើយ។​ លោកពូ ជ្រូក ឈុន​ថៃ រស់នៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រៀបរាប់​បន្ត​ថា បើទោះបី​មាន​ពាក្យបណ្តឹង​ជំទាស់​បែបនេះ ម្ចាស់​សំណង់​ខុន​ដូ​នៅ​បន្ត​ចាក់ដី ចាក់​ថ្ម បុក​គ្រឹះ​សាងសង់​ធ្វើ​ព្រងើយ។ បញ្ហា​នេះ​រូប​គាត់​ក៏បាន​ទូរស័ព្ទ​រាយការណ៍​ជូន​អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ ក៏​ភាគី​ម្ខាង​ទៀត​នៅតែ​បន្ត​សកម្មភាព​ដដែល។ ពាក់ព័ន្ធ​នឹង​ករណី​នេះ BTV បាន​ទូរស័ព្ទ​ទៅ​លោក លឹម សុភា អភិបាលខណ្ឌ​ជ្រោយចង្វា​រដែរ ដើម្បី​សូម​ការ​បញ្ជាក់​ព័ត៌មាន​បន្ថែម ប៉ុន្តែ​ទូរស័ព្ទ​មិន​ចូល ខណៈ​លោក កៅ សា​រ៉ាវុធ អភិបាលរង​ទទួលបន្ទុក​ការងារ​សំណង់​ឆ្លើយតប​តាមរយៈ​Telegram ថា “​ទទួល​បាន​អរគុណ“​។​ ចំណែក​ភាគី​ខុន​ដូ BTV មិន​អាច​ទាក់ទង​បាន​នោះ​ទេ​ដោយសារ​គ្មាន​លេខ​ទំនាក់ទំនង។ ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះហត្ថលេខា​ដោយ​ឯកឧត្តម លឹម គានហោ កាលពី​អំឡុង​ឆ្នាំ​២០២០ ជម្រាប​ជូន​ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​គ្រប់​រាជធានី​-​ខេត្ត សុំ​ជួយ​ទប់ស្កាត់​ការរំលោភ​ចាក់​ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ អនុក្រឹត្យ​លេខ ៥៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពី​ការគ្រប់គ្រង​អាង​ទន្លេ។​ សេចក្តី​ជូន​ដដែល​លើក​ឡើង​ថា យោងតាម​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា មាន​ការ​រីក​ចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើ​ឲ្យ​មាន​កំណើន នៃ​ការសាងសង់​គួរ​ឲ្យ​កត់​សម្គាល់។ ទន្ទឹមនឹង​ការរីកចម្រើន​នេះ យើង​ក៏​សង្កេតឃើញ​មាន​សកម្មភាព​អវិជ្ជមាន​មួយ​ចំនួន ដូចជា​ការរំលោភ​ចាក់ដី​លុប ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ ផ្តើមចេញពី​សកម្មភាព​ខាងលើនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​បញ្ហា​ដែល​អាច​កើត​ឡើងដល់​លទ្ធភាព នៃ​ការរំដោះ​ទឹក និង​បង្ក​ជា​គ្រោះមហន្តរាយ​ទឹកជំនន់​ដោយសារ​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ឬ តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មួយចំនួន​ត្រូវបាន​រំលោភ ចាក់ដី​លុប និង​ការសាងសង់​បិទផ្លូវ​ទឹក​នានា ដោយ​ពុំ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន។​ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​គ្រប់​រាជធានី​-​ខេត្ត ជ្រាប និង​មាន​វិធានការ​សមស្រប ដើម្បី​ជួយ​ទប់ស្កាត់​ការរំលោភ​ចាក់​ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹង​បូ ដែល​មិន​ស្របតាម​លិខិត​បទដ្ឋាន​គតិយុត្តិ​បាន​កំណត់៕ ​អត្ថបទ៖ តារា​វុទ្ធី

អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំទាំងយប់ទាំងថ្ងៃក្នុងមូលដ្ឋាន

2023/02/23 10:11:48 am        262
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញបានបន្តយកចិត្តទុកដាក់ ពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ ទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាសោភ័ណភាពទីក្រុងភ្នំពេញ ព្រោះមូលដ្ឋានខណ្ឌដូនពេញ ជាទីប្រជុំជននិងរមណីយដ្ឋានជាច្រើននិងមានភ្ញៀវជាតិ និងអន្តរជាតិច្រើនផងដែរ។ជាក់ស្ដែងនាវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ដ្រីក្រោមឱវាទ ចុះល្បាតនិងរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវ ១១៨ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ និងផ្លូវលេខ៥ ដើម្បីរៀបសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការធ្វើអាជីវកម្ម។លោកអភិបាលរង បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មរដ្ឋបាលខណ្ឌមិនមានការហាមឃាត់ទេ តែត្រូវរក្សាបានសណ្តាប់ធ្នាប់ របៀបរៀបរយ​ អនាម័យបរិស្ថានល្អ និងកុំឲ្យប៉ះពាល់អ្នកដ៏ទៃ។ អាជ្ញាធរសូមអរគុណចំពោះការចូលរួមរបស់បងប្អូនប្រកបអាជីវកម្មទាំងអស់គ្នាជាមួយអាជ្ញាធរ៕ អត្ថបទ៖ កុម្ភៈ

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ស្តុកគ្រឿងដេរពូកឡានមួយកន្លែងនៅសង្កាត់ចោមចៅ១

2023/02/23 08:12:53 am        321
ភ្នំពេញ៖ ផ្ទះពលរដ្ឋដែលស្តុកគ្រឿងដេរពូកឡានមួយកន្លែងត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាង​សន្ធោសន្ធៅ ។ភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យចេញជួយ​អន្តរាគមន៍បាញ់ទឹកពន្លត់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស និងរាលដល់ដល់ផ្ទះអ្នកដទៃឡើយ។ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២៣ ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុផ្ទះដែលឆាប់ឆេះត្រូវបានចាក់​សោរទុកចោល។ ស្រាប់តែឃើញមានផ្សែងហុយចេញពីខាងក្នុងផ្ទះពលរដ្ឋជិតខាងក៏បាននាំគ្នា ជួយយកបំពុងពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ និងអ្នកខ្លះជួយទំនាក់ទំនងទៅអាជ្ញាធរ ដើម្បីចេញ​រថយន្ត​ពន្លត់អគ្គីភ័យជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា។ ភ្លាមៗនោះក្រោយទទួលបានព័ត៌មានលោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យបង្ការ​ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង​ដល់ទីតាំងកើតហេតុដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។ ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់គីភ័យអស់ចំនួន ០៦គ្រឿង​ទើបអន្តរាគមន៍ពន្លត់ភ្លើងរលត់ជាស្ថាពរនិងបណ្ដាលឲ្យខូចខាតផ្ទះមួយល្វែងនិងសម្ភារៈខាង​ក្នុងមួយ​ចំនួនធំ តែសំណាងល្អមិនបានឲ្យមាននរណាម្នាក់​រងរបួស​ឡើយនៅក្នុងហេតុការណ៍នេះ។ចំពោះមូលហេតុមន្ត្រីជំនាញសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ

ម្ហូបអាហារខូចគុណភាពជាង៨តោន ត្រូវបានដុតកម្ទេចចោល

2023/02/22 11:23:20 am        347
 ភ្នំពេញ៖ ម្ហូបអាហារខូចគុណភាពជាង៨តោន ត្រូវបានដុតកម្ទេចចោល នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការសហការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ,អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខប្រមាញ់  ។ គូសបញ្ជាក់ថា ម្ហូបអាហារខូចគុណភាព ដែលបានយកមកដុតកម្ទេចចោលនាពេលនេះរួមមាន ៖ សាច់ ជ្រូក សាច់ត្រី ជេីងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ និងអាហារផ្សេងៗទៀត ។ ម្ហូបអាហារទាំងនេះ បានខូចគុណភាព ដែលឈ្មួញខិលខូចបានយកមកបន្លំដាក់លក់ក្នុងទីផ្សារ ដោយខ្លះមានសារធាតុប៉ះពាល់ដល់សុខភាព ការទុកដាក់មិនត្រឹមត្រូវតាមបច្ចេកទេស និងហួសកាលបរិច្ឆេទជាដេីម ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្លៃប្រេងកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនប្រេងរបស់រុស្ស៊ី
10/23/2025 09:10 AM
អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ី Rosneft និង Lukoilក្រោយលោកTrump លុបចោលជំនួបជាមួយលោក Putin
10/23/2025 08:10 AM
អ៊ុយក្រែន ស្នើប្លុកអឺរ៉ុប កុំឱ្យដាក់ដែនកំណត់លើការប្រើឥណទានពីទ្រព្យបង្កករុស្ស៊ី
10/23/2025 08:10 AM
លោក Trump បញ្ជាក់ថា អាមេរិកមិនបានព្រមឱ្យអ៊ុយក្រែន ប្រើមីស៊ីលចម្ងាយឆ្ងាយវាយចូលទឹកដីរុស្ស៊ីទេ
10/23/2025 08:10 AM
សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារអបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
10/23/2025 07:10 AM
កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃរយៈពេលពីរថ្ងៃបញ្ចប់ដោយបរិយាកាសមិត្តភាព និងស្និទ្ធស្នាល
10/23/2025 01:10 AM
កម្ពុជា-អគ្គលេខាធិការអង្គការកិច្ចសហប្រតិបត្តិការឌីជីថល បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មឌីជីថល
10/22/2025 10:10 PM
UNDP សន្យាបន្តជួយក្នុងគម្រោងថ្មីៗជាច្រើនទៀត ជាមួយក្រសួងទេសចរណ៍
10/22/2025 09:10 PM
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ
10/22/2025 08:10 PM
លោក Putin ត្រួតពិនិត្យការធ្វើតេស្តត្រៀមរបស់កងកម្លាំងនុយក្លេអ៊ែរុស្ស៊ី
10/22/2025 08:10 PM