ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍
UPDATE | កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់មនុស្ស ៦នាក់នៅខេត្តបាត់ដំបង
នគរបាលរាជធានីភ្នំពេញ ឃាត់ជនជាតិចិន៤នាក់ ដកហូតកាំភ្លើងខ្លី២ដើម និងថ្នាំញៀនមួយចំនួននៅខណ្ឌសែនសុខ
តុលាការសម្រេចឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ ៥នាក់ នៅខេត្តកំពង់ធំ

សន្តិសុខ និង សង្គម

ការឃុំឃាំងជនអន្តោប្រវេសន៍ នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ឡើងដល់កំណត់ត្រាខ្ពស់បំផុត ខណៈដែលច្បាប់មាត្រាទី៤២ បញ្ចប់

2023/05/12 10:46:51 am        98
អាមេរិក៖ សហរដ្ឋអាមេរិក បានលុបចោលច្បាប់រឹតបន្តឹងតាមព្រំដែន ដើម្បីទប់ស្កាត់ COVID-19 ដែលគេស្គាល់ថា ច្បាប់សុខភាពមាត្រាទី៤២ កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១១ ខែឧសភា) ដែលជាចំណុចផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការទាក់ទាញបាននូវជនអន្តោប្រវេសរាប់ម៉ឺននាក់ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលធ្វើឲ្យសហគមន៍មូលដ្ឋានមានភាពតានតឹង និងការបែកបាក់ខាងនយោបាយកាន់តែខ្លាំងឡើង។ចំនួនជនអន្តោប្រវេសន៍ ដែលត្រូវបានចាប់ខ្លួន ពេលឆ្លងដែនខុសច្បាប់ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយការចាប់បានប្រចាំថ្ងៃលើសពី ១០.០០០នាក់ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។ ទីក្រុងជាប់ព្រំដែនរបស់សហរដ្ឋអាមេរិក បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្ដល់ជម្រកដល់ជនចំណូលថ្មី និងផ្តល់ការដឹកជញ្ជូនទៅកាន់គោលដៅបន្ត។នៅខាងក្រោយនៃទិដ្ឋភាពដ៏ច្របូកច្របល់នេះ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងបង្កើនបុគ្គលិក និងមូលនិធិទៅកាន់ព្រំដែន ខណៈពេលដែលកំពុងអនុវត្តបទប្បញ្ញត្តិថ្មី ដែលនឹងបដិសេធការផ្តល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍ភាគច្រើន ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានការថ្មីនេះ នឹងចូលជាធរមាននៅពេលដែលច្បាប់សុខភាពមាត្រាទី៤២ បញ្ចប់រួមជាមួយនឹងគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃវីរុស COVID-19។រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក Alejandro Mayorkas បាននិយាយថា ច្បាប់ថ្មីនេះនឹងមានន័យថា មានផលវិបាកកាន់តែខ្លាំងជាងមុន សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រសិនបើត្រូវបានចាប់ខ្លួន អាចត្រូវនិរទេស និងហាមឃាត់ ក្នុងការចូលមកកាន់ទឹកដីអាមេរិករយៈពេល ៥ឆ្នាំ ប្រសិនបើពួកគេមិនមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានសិទ្ធិជ្រកកោនទេនោះ៕

អ្នកបើកបររថយន្តនៅរដ្ឋតិចសាស់ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតបន្ទាប់ពីឧបត្តិហេតុនៅក្រុង Brownsville

2023/05/09 09:48:09 am        52
អាមេរិក៖ យោងតាមនគរបាលបានឲ្យដឹងថា បុរសនៅរដ្ឋតិចសាស់ម្នាក់ ត្រូវបានចោទប្រកាន់ថាបានបុករះក្រុមអ្នកដំណើរថ្មើរជើងមួយក្រុមដោយរថយន្ត SUV របស់លោក នៅជិតទីជម្រកសម្រាប់អ្នកគ្មានទីស្នាក់អាស្រ័យនៅទីក្រុង Brownsville មានតែជនអន្តោប្រវេសន៍ ដែលលោកត្រូវបានចោទប្រកាន់៨ករណីពីបទមនុស្សឃាត។យោងតាមនគរបាលបានឲ្យដឹងថា អ្នកបើកបររថយន្ត ត្រូវបានគេកំណត់អត្តសញ្ញាណ ថាឈ្មោះ George Alvarez អាយុ៣៤ឆ្នាំ បានបើកបរក្នុងភ្លើងសញ្ញាពណ៌ក្រមហម ដែលបានបាត់បង់ការគ្រប់គ្រងរថយន្តរបស់ខ្លួននិងបានបើកបុកមនុស្ស១៨នាក់ ខណៈរថយន្ត SUV បានបញ្ឈប់នៅនៅផ្នែកម្ខាង។លោក Alvarez បានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃចន្ទ ជាមួយមេធាវីរបស់លោក។ ចៅក្រមបានបង្គាប់ឲ្យបង់ប្រាក់ធានា២សែនដុល្លារក្នុងមួយករណី។លោក Alvarez ត្រូវបានចោទប្រកាន់ ១០ករណី នៃការវាយប្រហារធ្ងន់ធ្ងរដោយអាវុធបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន។ នគរបាលនិយាយថា លោកមានប្រវត្តិបទល្មើសព្រហ្មទណ្ឌច្រើនករណី។នគរបាល បានរាយការណ៍ថា អ្នកបើបរមានបំណងរត់គេចខ្លួនពីកន្លែងកើតហេតុ បន្ទាប់ពីបង្កឧបត្តិហេតុ ប៉ុន្តែត្រូវបានរារាំងដោយក្រុមអ្នកឃើញហេតុការណ៍ច្រើននាក់៕

៩នាក់រងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើបក្នុងរដ្ឋ Texas

2023/05/07 09:21:36 am        418
សហរដ្ឋអាមេរិក៖ មនុស្សយ៉ាងហោច ៩នាក់ បានរងរបួសក្រោយខ្មាន់កាំភ្លើងម្នាក់ បើកការបាញ់ប្រហារទៅលើអ្នកទិញទំនិញនៅផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Allen នៅភាគខាងជើងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ។  មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញពីផ្សារទំនើប ពេលដែលបុរសម្នាក់ បើកការបាញ់ប្រហារមិនរើសមុខទៅលើអ្នកដំណើរឆ្លងកាត់។  ក្រុមនគរបាលនិយាយថា ពួកគេបានបាញ់សម្លាប់ខ្មាន់កាំភ្លើង ប៉ុន្តែពួកគេមិនអាចបញ្ជាក់ពីចំនួនមនុស្សស្លាប់បានឡើយ នៅក្នុងឧបទ្ទេវហេតុមួយនេះ ។   រូបភាពវីដេអូឃ្លីបទទួលបានពីសារព័ត៌មានក្នុងស្រុក ឃើញក្រុមនគរបាលប្រញាប់ប្រញាល់ជម្លៀសអ្នកទិញទំនិញចេញពីផ្សារទំនើប ក្នុងនោះរថយន្ត និងរថយន្តសង្រ្គោះបន្ទាន់ បានចតនៅច្រកចូលក្បែរនោះ ។  សូមបញ្ជាក់ថា ករណីបាញ់បោះសេរីទ្រង់ទ្រាយធំ បានក្លាយជារឿងធម្មតាទៅហើយនៅសហរដ្ឋអាមេរិក ពោលគឺហេតុការណ៍បាញ់ប្រហារយ៉ាងហោច ១៩៨លើក បានកើតឡើងមកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៣នេះ ៕

ក្រុមអាជ្ញាធររដ្ឋ Texas បានចាប់ខ្លួន ភរិយា និងមិត្តរបស់ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្ស៥នាក់

2023/05/04 10:42:28 am        49
អាមេរិក៖ រដ្ឋអាជ្ញារប្រចាំតំបន់ម្នាក់ បាននិយាយកាលពីថ្ងៃពុធថា ក្រុមអាជ្ញាធររដ្ឋ Texas បានចាប់ខ្លួនភរិយា និងមិត្តម្នាក់របស់បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់អ្នកជិតខាងរបស់គេ៥នាក់ ដោយនិយាយថា អ្នកទាំង២បានជួយជនសង្ស័យដែលចាប់ខ្លួនបានកាលពី៤ថ្ងៃមុន ។  Francisco Oropesa ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ បន្ទាប់ពីតាមប្រមាញ់ដោយក្រុមមន្ត្រីក្នុងស្រុកនិងសហព័ន្ធ ។ ជនល្មើស ត្រូវបានរកឃើញនៅក្នុងទូដាក់សម្លៀកបំពាក់បោកអ៊ុតក្នុងផ្ទះមួយក្នុងស្រុក Montgomery ។  ក្រុមមន្ត្រីនិយាយថា ការសម្លាប់រង្គាលនេះ បានកើតឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅជិតស្រុក San Jacinto បន្ទាប់ពីក្រុមអ្នកជិតខាងបានប្រាប់ជនសង្ស័យឲ្យបញ្ឈប់ការបាញ់របស់គេដោយប្រើអាវុធវែងពាក់កណ្ដាលស្វ័យប្រវត្តិ នៅក្នុងទីធ្លារមុខផ្ទះរបស់គេ ព្រោះលាន់សំឡេងរំខានធ្វើឲ្យកូនរបស់ពួកគេភ្ញាក់ ។ ក្រោយមកបុរសវ័យ៣៨ឆ្នាំរូបនេះ បានស្ទុះចូលទៅក្នុងផ្ទះអ្នកជិតខាងនោះ និងបានបាញ់សម្លាប់មនុស្ស៥នាក់ រួមទាំងកុមារអាយុ៨ឆ្នាំម្នាក់ផង។  រដ្ឋអាជ្ញាសហព័ន្ធប្រចាំ ស្រុក San Jacinto លោក Todd Dillon បាននិយាយនៅសន្និសីទសារព័ត៌មានមួយថា ភរិយាជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ Divimara Nava វ័យ៥២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធនិងឃុំខ្លួននៅក្នុងស្រុក Montgomery ។លោកថា យើងជឿថា អ្នកស្រី Nava បានផ្ដល់ជំនួយជាសម្ភារៈនិងការលើកទឹកចិត្ត អាហារនិងសម្លៀកបំពាក់ ឲ្យជនល្មើស និងបានរៀបចំផ្ទះមួយនេះឲ្យគេលាក់ខ្លួន។ លោក Dillon បាននិយាយថា មិត្តម្នាក់របស់ជនសង្ស័យក៏ត្រូវបានចាប់ខ្លួនដែរ ក្រោមបទចោទប្រកាន់ជួញដូរកញ្ឆា និងត្រូវបានជាប់ចោទ ពីបទជួយជនសង្ស័យរត់គេចខ្លួននៅក្នុងទីក្រុង Clevelandរដ្ឋ Texasជាទីដែលមានអំពើឧក្រិដ្ឋកម្មបានកើតឡើង ៕

ក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់បាញ់សម្លាប់មនុស្ស៩នាក់ក្នុងសាលារៀននៅប្រទេសស៊ែរប៊ី

2023/05/04 09:53:01 am        493
ស៊ែរប៊ី៖ ក្មេងជំទង់អាយុ១៣ឆ្នាំម្នាក់ បានបាញ់សម្លាប់សិស្សសាលាចំនួន៨នាក់ និងឆ្មាំសន្តិសុខម្នាក់ នៅក្នុងសាលារៀន បែលក្រាដ (Belgrade school)  កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារគ្រោងទុក ដែលជំរុញឲ្យប្រធានាធិបតី របស់ប្រទេសស៊ែរប៊ី ប្រកាសបង្កើនការរឹតត្បិតកាន់តែតឹងរ៉ឹងថែមទៀតលើសិទ្ធិប្រើប្រាស់អាវុធ។ នគរបាលនិយាយថា ដោយប្រើកាំភ្លើងខ្លី២ដើមរបស់ឪពុកគេ ក្មេងប្រុសនេះ បានបាញ់សន្តិសុខ និងក្មេងស្រី៣នាក់ មុនគេ នៅក្នុងសាលប្រជុំ ហើយក្រោយមកបានបាញ់គ្រូបង្រៀន និងមិត្តរួមថ្នាក់របស់គេអំឡុងពេលកំពុងរៀនមេរៀនប្រវត្តិសាស្ត្រ ។គ្រូបង្រៀនម្នាក់ និងសិស្ស៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមួយចំនួនទៀតរងបួសតែមិនគំរាមកំហែងដល់អាយុជីវិតទេ។  សិទ្ធិប្រើប្រាស់អាវុធ កាន់តែមានភាពទូលំទូលាយនៅក្នុងប្រទេសស៊ែរប៊ី ដែលបានមើលឃើញ ការបាញ់ប្រហារសម្លាប់រង្គាលមួយចំនួនកាលពីជាងមួយទសវត្សរ៍មុន ហើយលោកប្រធានាធិបតី Aleksandar Vucic បាននិយាយថា ការត្រួតពិនិត្យនឹងត្រូវបង្កើនថែមទៀត។លោក Vucic បានប្រាប់ក្រុមអ្នកសារព័ត៌មានថាខ្មាន់វាយប្រហារ ដែលបានប្រគល់ខ្លួនឲ្យនគរបាល និងមានអាយុ១៣ឆ្នាំ គឺជាអាយុក្រោមបទចោទប្រកាន់ព្រហ្មទណ្ឌរបស់ស៊ែរប៊ី នឹងត្រូវឃុំខ្លួនក្នុងវិទ្យាស្ថានព្យាបាលមនុស្សវិកលចរិត ដោយបន្ថែមថា ទាំងឪពុក ទាំងម្ដាយរបស់គេត្រូវបានចាប់ខ្លួន ។  ខណៈប្រទេសស៊ែរប៊ី ត្រៀមកាន់មរណទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា ក្នុងទីក្រុងបែលក្រាដ ដើម្បីកាន់ទុក្ខ ជាមួយគ្រួសារជនរងគ្រោះកាលពីថ្ងៃពុធ ដោយអ៊ុចទាន និងដាក់ផ្កានៅខាងមុខសាលារៀនជាទីដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់មិត្តរួមថ្នាក់របស់គេ៕

ព្យុះធូលីនៅរដ្ឋ Illinois សហរដ្ឋអាមេរិក បណ្ដាលឲ្យរថយន្តបុកគរលើគ្នានិងសម្លាប់មនុស្ស៦នាក់

2023/05/02 10:33:50 am        56
អាមេរិក៖ នគរបាល និងមន្ត្រីប្រចាំរដ្ឋ បាននិយាយថា ព្យុះធូលីដែលធ្វើឲ្យងងឹតស្ទើរតែមើលអ្វីមិនឃើញ កាលពីថ្ងៃចន្ទបានបណ្ដាលឲ្យរថយន្តរាប់សិបគ្រឿងបុកបន្តកន្ទុយគរលើគ្នានៅលើផ្លូវហាយវ៉េមួយខ្សែក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស៦នាក់ និងយ៉ាងហោចណាស់ ៣០នាក់ផ្សេងទៀតរងរបួស។ នគរបាលរដ្ឋ បាននិយាយនៅសន្និសីទសារព័ត៌មានពេលរសៀលថា រថយន្តរបស់អ្នកដំណើរប្រមាណ៤០-៦០គ្រឿង និងរថយន្តពាណិជ្ជកម្មប្រហែល២០គ្រឿង រួមទាំងដឹកទំនិញ ជាច្រើនគ្រឿងបានបុកបន្តកន្ទុយគរលើគ្នានៅម៉ោងប្រហែល១១ព្រឹក នៅចំណុចអន្តររដ្ឋ៥៥ ក្នុង Illinois ភាគខាងត្បូង ។  មន្ត្រីនិយាយថា អ្នករបួសជាង៣០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមានមនុស្សមួយចំនួនបានស្លាប់ ។ លោកថា រថយន្តដឹកទំនិញ២គ្រឿង បានឆេះ ដោយសារបុកគ្នា ហើយអាចថារថយន្តមួយក្នុងចំណោមរថយន្តទាំងនោះបានផ្ទុះឆេះ។   មន្ត្រីនគរបាលប្រចាំរដ្ឋ បាននិយាយថារថយន្តបុកបន្តកន្ទុយគ្នា នៅជិតទីក្រុង Farmersville ចម្ងាយប្រហែល៣២០គីឡូម៉ែត្រភាគនិរតីទីក្រុង Chicago បានបណ្ដាលមកពីខ្យល់ខ្លាំងបក់បំប៉ើងផង់ធូលីកខ្វក់ពីកសិដ្ឋាននានាទូទាំងតំបន់ផ្លូវហាយវ៉េនោះ ជាហេតុធ្វើឲ្យអ្នកបើកបររថយន្តមិនអាចមើលផ្លូវឃើញ ៕

មនុស្ស៤នាក់ស្លាប់ក្នុងការផ្ទុះអាវុធ នៅព័រទុយហ្គាល់ ក្រោយសង្ស័យថាមានជម្លោះពាក់ព័ន្ធនឹងការប្រកួតសត្វព្រាប

2023/05/01 12:03:36 pm        154
ព័រទុយហ្គាល់ ៖ បុរសម្នាក់ត្រូវគេរាយការណ៍ថាបានបាញ់សម្លាប់បុរស៣នាក់ ក្នុងប្រទេសព័រទុយហ្គាល់ មុនបាញ់សម្លាប់ខ្លួនឯង នូវអ្វីដែលត្រូវបានគេហៅថាជាជម្លោះជាប់ពាក់ព័ន្ធការបង្កាត់ពូជសត្វព្រាបសម្រាប់ប្រកួតគ្នា។ ការបាញ់ប្រហារនេះ បានកើតឡើងនៅក្នុងទីក្រុង Setubal នៅសម្ងាយប្រហែល៥០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Lisbon។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ជម្លោះនេះត្រូវបានជាប់ពាក់ព័ន្ធនិងការធ្វើកន្លែងបង្វឹកសត្វព្រាប និងសួនបន្លែខុសច្បាប់មួយកន្លែង។ ជនរងគ្រោះត្រូវគេរាយការណ៍ថា កំពុងចូលរួមការប្រកួតសត្វព្រាបនៅ ពេលពួកគេត្រូវបានសម្លាប់នោះ។ សារព័ត៌មាន CNN របស់ព័រទុយហ្គាល់បានរាយការណ៍ថា ជនសង្ស័យវ័យ ៦៦ ឆ្នាំ បានបាញ់សម្លាប់ខ្លួនឯងនៅពេលនគរបាលទៅដល់កន្លែងកើតហេតុកាលពីព្រឹកថ្ងៃអាទិត្យ។ ស្នងការនគរបាលក្រុង Setubal លោក Andreia Gonçalves បានហៅការស្លាប់នេះថាជាស្ថានភាពមិនដែលជួបប្រទះ ពាក់ព័ន្ធនឹងបញ្ហាដែលមិនអាចដោះស្រាយបានរវាងក្រុមបុរសទាំងនោះ។ អត្តសញ្ញាណជនសង្ស័យនិងជនរងគ្រោះនៅមិនទាន់បានបញ្ជាក់នៅឡើយ ។ ខ្មាន់កាំភ្លើងត្រូវគេរាយការណ៍ថាបានស្នាក់នៅក្នុងជំរំតង់មួយក្នុងទីក្រុង Setubal ហើយនគរបាលកំពុងស៊ើបអង្កេតករណីនេះ។ ប្រទេសព័រទុយហ្គាល់បានរឹតបន្តឹងច្បាប់កាន់អាវុធ ប៉ុន្តែ ការប្រើប្រាស់អាវុធបរបាញ់សត្វជាករណីស្របច្បាប់៕

កម្មករផ្លូវដែកអង់គ្លេសនឹងធ្វើកូដកម្មម្តងទៀតក្រោយចា្រនចោលការផ្តល់ជូនប្រាក់បៀវត្សរ៍ចុងក្រោយ

2023/04/28 01:33:02 pm        55
អង់គ្លេស៖  សហជីព RMT និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមកម្មករផ្លូវដែករាប់ម៉ឺននាក់នៅអង់គ្លេស នឹងបន្តធ្វើកូដកម្មម្តងទៀតនៅថ្ងៃទី ១៣ ខែឧសភាខាងមុខ ក្រោយច្រានចោលការផ្តល់ជូនប្រាក់បៀវត្សរ៍ចុងក្រោយពីក្រុមហ៊ុនរថភ្លើងនៅក្នុងជម្លោះអូសបន្លាយពេលដ៏យូររបស់ពួកគេ ។  ក្រុមហ៊ុនផ្លូវដែក Rail Delivery Group (RDG) ដែលតំណាងឲ្យឧស្សាហកម្មផ្លូវដែកអង់គ្លេស បានធ្វើការផ្តល់ជូនប្រាក់បៀវត្សរ៍ថ្មី កាលពីដើមខែនេះ ដល់ឲ្យក្រុមកម្មករផ្លូវដែក ដើម្បីបញ្ចប់ជម្លោះរបស់ពួកគេ ។  ប៉ុន្តែ RMT និយាយថា ខ្លួនទទួលបានការបញ្ជាក់លើការផ្តល់ជូនពី RDG ដែលមានន័យថា ការទូទាត់ឆ្នាំដំបូងចំនួន ៥ភាគរយ នឹងមានសុពលភាព បើសិនជា RMT បានបញ្ចប់អាណត្តិឧស្សាហកម្មរបស់ខ្លួន ដែលនេះមានន័យថា គ្មានកូដកម្ម អាចកើតឡើងបន្ថែមទៀតនោះទេ ។  លោក Mick Lynch គឺជាអគ្គលេខាធិការ RMT និយាយថា RDG បានបំពានសំណើរកាលពីដំបូងរបស់ពួកគេ និង បានជាន់ពន្លិចកិច្ចចរចាទាំងនេះ ។  លោកបន្តថា ដូច្នេះហើយពួកយើងគ្មានជម្រើសនោះទេ ក្រៅពីបន្តធ្វើកូដកម្មបន្ថែមទៀត និងបន្តយុទ្ធនាការរបស់ពួកយើងទាមទារឲ្យមានដំណោះស្រាយចរចាលើការទូទាត់ប្រាក់បៀវត្សរ៍ លក្ខខណ្ឌការងារ និងសន្តិសុខការងារ ។  RDGពុំបានឆ្លើយតបភ្លាមៗនោះទេ លើសំណើសុំសេចក្តីអធិប្បាយ ។  សូមបញ្ចាក់ថា បណ្តាញដឹកជញ្ជូនអង់គ្លេស បានរងផលប៉ះពាល់ដោយសារកូដកម្មជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ស្របពេលដែលក្រុមកម្មករទាមទារប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន ដើម្បីទប់ទល់ជាមួយអតិផរណាហក់ឡើងខ្ពស់ ៕

មនុស្ស៧នាក់ស្លាប់ និងច្រើននាក់រងរបួស ខណៈអគ្គិភ័យឆេះហ៊ុមព័ទ្ធរថភ្លើងនៅជិតក្រុង Khaipur ប្រទេសប៉ាគីស្ថាន

2023/04/28 01:22:05 pm        49
ប៉ាគីស្ថាន ៖មនុស្ស៧នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីរថភ្លើងបានឆាបឆេះ នៅក្នុងក្រុង Khairpur កាលពីល្ងាចថ្ងៃពុធ។ រថភ្លើងផ្នែកដឹកទំនិញ លេខ១៧ នៃក្រុមហ៊ុនរថភ្លើង Express ទីក្រុង Karachi បានឆាបឆេះអំឡុងការធ្វើដំណើរ ពីទីក្រុង Karachi ទៅកាន់ទីក្រុង Lahore នៅជិតស្ថានីយ៍ Tando Masti Khan ។ យោងតាមសាក្សី បានឲ្យដឹងថា ក្រុមពន្លត់អគ្គិភ័យ បានមកដល់យឺតពេលដែលរថភ្លើងនេះ ត្រូវបានឆេះបំផ្លាញធ្ងន់ធ្ងរ។ ក្រុមអ្នកពន្លត់អគ្គិភ័យត្រូវបានគេទូរស័ព្ទហៅ ប៉ុន្តែក្រុមនេះ បានមកដល់យឺតពេល ដូច្នេះអ្វីដែលបានកើតឡើងចំពោះរថភ្លើង អ្នកអាចមើលឃើញតាមរយៈកាំម៉េរ៉ា ដែលរថភ្លើងត្រូវបានភ្លើងឆេះទាំងស្រុងទៅជាផេះ។ សាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះដើម្បីកំណត់អត្តសញ្ញាណ៕

ទាហាន៣៣នាក់បានស្លាប់ ក្នុងការវាយប្រហារនៅប្រទេសបួរគីណា ហ្វាសូ ភាគខាងកើត

2023/04/28 01:08:50 pm        65
អាហ្វ្រិក ៖ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហាន៣៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការវាយប្រហារមកលើអង្គភាពយោធាក្នុងប្រទេសបួរគីណាហ្វាសូ ភាគខាងកើត។ សេចក្តីថ្លែងការណ៍និយាយថា អង្គភាពយោធា Ougarou ត្រូវបានដាក់គោលដៅដោយការវាយប្រហារមកលើបរិវេណដ៍ធំកាលពីព្រឹកថ្ងៃព្រហ្បតិ៍ ដែលបានបណ្តាលឲ្យទាហាន៣៣នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស។សេចក្តីថ្លែងការណ៍និយាយថា ការប្រយុទ្ធគ្នាមានភាពតានតឹងខ្លាំង ហើយក្រុមទាហានបានបង្ហាញការប្តេជ្ញាចិត្តដ៏អស្ចារ្យ ដោយការប្រឈមមុខជាមួយសត្រូវ ដែលបានចូលមកក្នុងចំនួនដ៏ច្រើន។ ពួកគេបានត្រៀមទប់ទល់ក្រុមភេរវជនយ៉ាងហោចណាស់៤០នាក់មុនពេលកម្លាំងមកដល់។ ចាប់តាំងពីឆ្នាំ២០១៥មក ភាពអសន្តិសុខ នៅប្រទេសអាហ្វ្រិកខាងលិចមួយនេះ បានឆក់យកជីវិតមនុស្សជាច្រើន ហើយមនសុ្សរាប់ពាន់នាក់បានភៀសខ្លួនចេញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហារនៅទីក្រុងបេរូត បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា
04/02/2026 08:04 AM
អ៊ីរ៉ង់បដិសេធការអះអាងរបស់លោក Trump ដែលថាប្រធានាធិបតីអ៊ីរ៉ង់ បានស្នើសុំបទឈប់បាញ់
04/02/2026 08:04 AM
លោក Trump បញ្ជាក់ជាថ្មីថា អាមេរិកនឹងចេញពីអ៊ីរ៉ង់ «ឆាប់ៗ» ហើយនឹងត្រឡប់ទៅវិញបើចាំបាច់
04/02/2026 08:04 AM
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងបង្កប់បទល្មើស Online Scams មួយកន្លែងនៅខណ្ឌសែនសុខ ឃាត់ជនបរទេស២០នាក់
04/02/2026 07:04 AM
លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
04/01/2026 08:04 PM
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
04/01/2026 08:04 PM
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
04/01/2026 08:04 PM
មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
04/01/2026 08:04 PM
អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
04/01/2026 08:04 PM
មេដឹកនាំកំពូលអ៊ីរ៉ង់កោតសរសើរដល់ក្រុមហេសបូឡា និងសន្យាបន្តគាំទ្រពួកគេ
04/01/2026 08:04 PM