គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ខេត្តតាកែវ​ ​​រក​ឃើញ​កម្មករ​ចំនួន​៤៨​នាក់​ ទៀត​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅថ្ងៃនេះ ​

2021/05/18 10:34:05 am        549
តាកែវ ​៖ ​នៅថ្ងៃនេះ ខេត្ត​តាកែវ ​រក​ឃើញ​មនុស្ស​​ចំនួន​៤៨​នាក់​ ទៀត​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ​ភាគ​ច្រើនជា​កម្មករ​-កម្មការិនីរោងចក្រ ​ រួមទាំង​ជនបរទេស​មួយ​ចំនួន​ ដែល​បំរើការ​នៅក្នុង​ខាង​រោងចក្រ​ទាំងអស់នេះ​ផង​។ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត បាន​ថ្លែង​ថា ក្នុងចំណោម​មន្ត្រីរាជការ ប្រជាពលរដ្ឋ បងប្អូន​អាជីវករ សិស្សសាលា កម្មករ​កាត់ដេរ ​ដែល​មន្ត្រី​ជំនាញ​សុខាភិបាល​យក​សំណាក​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ​យើង​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ភាគច្រើន​ជា​កម្មករ​កាត់ដេរ ដោយ​គ្រាន់តែ​នៅ​ថ្ងៃ​អង្គារ៍នេះ​ យើង​បាន​រកឃើញ​កម្មករ​ចំនួន​៤៨​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។លោកប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​ថ្លែងបន្តថា ​ការរកឃើញ​ចំនួន​កម្មករ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​កើនឡើង​ បែបនេះ​ គឺ​បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​រកឃើញ​ជនបរទេស​ពីរ​នាក់​ដែល​បំរើការ​នៅ​រោងចក្រ​ដេរ​កាបូប​មួយ​នៅ​ក្នុង​ស្រុក​បាទី ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ដែលនាំអោយ​មានការ​ឆ្លង​រីក​រាលដាល​ជា​បន្តបន្ទាប់​បើទោះបីជា​អាជ្ញាធ​រ បានធ្វើ​ការផ្អាក​រោងចក្រ​ចំនួន​៤​ជា​បណ្ដោះអាសន្ន​យ៉ាងណា​ក៏​ដោយ​។បើតាម​លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត បច្ចុប្បន្ននេះ ​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​ដាក់​អោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅក្នុង​ក្រុង​ដូន​កែវ ​ដើម្បី​យក​សំណាក​ទៅ​ពិ​និត្យ​រក​មេរោគ​កូ​វីដ​បន្តទៀត ​ហើយ​អ្នក​ពាក់ព័ន្ធ​ក៏​​ត្រូវដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ នៅតាម​ផ្ទះ​ និង​នៅតាម​ឃុំ ស្រុក​ដែល​អាជ្ញាធរ​រៀបចំ​ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​កាន់តែ​ខ្លាំង​ក្លា​ថែមទៀត​។លោក ម៉ឹង វី​រី​យ៉ា ប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ​ បាន​ថ្លែងបន្តថា បើ​ទោះបីជា​កម្មករ​កាន់​តែ​ច្រើន​ឡើង​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​យ៉ាងណា​ក៏​ដោយ ក៏​មន្ទីរជំនាញ​មិនមាន​គោលការណ៍​បិទ​រោងចក្រ​ណាមួយ​បន្តទៀត​នោះទេ​ ហើយ​ការ​ចាក់​ថ្នាំ​ការពារ​ជំងឺ​កូ​វីដ​១៩​ដល់​បងប្អូន​កម្មករ​នៅ​ក្នុង​ខេត្តតាកែវ​ ក៏​មិនទាន់​ដឹង​នៅឡើយ​ដែរ ​ដោយ​ពេលនេះ ​ក្រសួង​ការងារ​កំពុងតែ​ផ្ដោត​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​១៩​ ទៅលើ​កម្មករ​នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្ដាល ​តែ​ទោះជា​យ៉ាងណា​ខេត្តតាកែវ​ និង​ខេត្តកំពង់ស្ពឺ​ ជា​ខេត្ត​អាទិភាព​បន្ទាប់ពី​ភ្នំពេញ​ និង​ខេត្តកណ្ដាល​៕ដោយ​ ៖​ គុជ វិភាគ

អាល់កុល​ក្លែងក្លាយ ២៧​តោន ត្រូវ​បាន​រក​ឃើញ​និង​រឹបអូស​យក​ទៅ​កម្ទេចចោល​

2021/05/18 07:06:51 am        295
​ភ្នំពេញ៖ គិត​ត្រឹម​រយៈពេល ០៥​ខែ ឆ្នាំ​២០២១​នេះ ក្រសួងពាណិជ្ជកម្ម​ បាន​រក​ឃើញ​ការដាក់​លក់ និង​ស្តុក​ទុក​សារធាតុ​មេ​តា​ណុល (​អាល់កុល​ក្លែងក្លាយ​) ដែល​ជា​សារធាតុពុល និង​មិនមាន​សមត្ថភាព​អាច​សម្លាប់​មេរោគ​បន្លំ​ជា​អាល់កុល នៅ​ទូទាំងប្រទេស​សរុប​ចំនួន ២៧​តោន​ ២៣០គីឡូក្រាម​។​​ឯកឧត្ដម ផាន អូន អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត​មាន ប៊ី​ធី​វី នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ​ថា រហូតមកដល់​ពេលនេះ បើទោះបីជា​មានការ​ត្រួត​ពិនិត្យ និង​បង្ក្រាប​ជា​ហូរហែ​ពី​សំណាក់​មន្ត្រី​មាន​សមត្ថកិច្ច​យ៉ាង​ណាក្តី តែ​នៅតែមាន​សារធាតុ​មេ​តា​ណុល​ដាក់​លក់​នៅ​តាម​បណ្តា​ទីផ្សារ ព្រោះ​សារធាតុ​មេ​តា​ណុល​មានតម្លៃ​ទាប​ជាង​តម្លៃ​អាល់កុល​ឬ​អេតាណុល ដែល​ធ្វើឱ្យ​ជនខិលខូច​មួយ​ចំនួន​តូច ព្រោះតែ​ផលប្រយោជន៍​ប្រាក់ចំណេញ​នៅតែ​ប្រព្រឹត្ត​អំពើ​មិន​សុចរិត ដោយ​មិន​ខ្លាចរអារ​ច្បាប់​ឡើយ​។ ម្យ៉ាងទៀត ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ចំនួន​នៅ​មិនទាន់មាន​ការយល់ដឹង​ទូលាយ​ពី​មេ​តា​ណុល និង​អាល់កុល​។​​ឯកឧត្តម​ បាន​បន្តថា សម្រាប់​ការងារ​ត្រួតពិនិត្យ​គុណភាព​អាល់កុល​នេះ អគ្គនាយកដ្ឋាន​ក​.​ប​.​ប នឹង​បន្ត​ត្រួតពិនិត្យ​ជាប្រចាំ ទោះបី​ដំណាក់កាល​កូ​វីដ​ត្រូវបាន​បញ្ចប់​ក្តី ពីព្រោះ​គោលដៅ​របស់​ជនខិលខូច​មួយ​ចំនួន មិន​ត្រឹម​ប្រើប្រាស់​សារធាតុ​មេ​តា​ណុល សម្រាប់​ដាក់លក់​បន្លំ​ជា​អាល់កុល​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ ក៏​នៅតែមាន​ការបន្លំ​យកទៅ​ប្រើប្រាស់​សម្រាប់​ផលិត​គ្រឿង​ស្រវឹង (​ស្រាស ឬ​ស្រាថ្នាំ​) យក​ទៅលក់​ជូន​ប្រជាពលរដ្ឋ ដែល​បណ្តា​ឱ្យ​ប្រជាពលរដ្ឋ​ពុល​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​​ឯកឧត្ដម​អគ្គនាយក បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ សូមកុំ​យក​សារធាតុ​មេ​តា​ណុល បន្លំ​ជា​អាល់កុល​លក់​ជូន​ប្រជាពលរដ្ឋ ព្រោះ​សកម្មភាព​នេះ មិន​ត្រឹមតែ​មិនអាច​ទប់ស្កាត់​ការ​ចម្លង​មេរោគ ឬ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំ​ដល់​ការ​ប្រឈម​ចំពោះ​ច្បាប់​ដល់​ខ្លួន​ថែម​ទៀត​ផង​។​សូម​បញ្ជាក់ថា កាលពី​ឆ្នាំ​២០២០​កន្លងទៅ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ និង​កាត់​ផ្តាច់​ចរន្ត​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​អាល់កុល​នៅតាម​បណ្តា​ឃ្លាំង​ស្តុក ឱសថស្ថាន ផ្សារ​រដ្ឋ ផ្សារ​ទំនើប និង​ផ្ទះ​លក់ទំនិញ ដោយបាន​រកឃើញ​ការដាក់​លក់ និង​ស្តុក​ទុក​សារធាតុ​មេ​តា​ណុល ដែលជា​សារធាតុពុល និង​មិន​មាន​សមត្ថភាព​អាច​សម្លាប់​មេរោគ បន្លំ​ជា​អាល់កុល នៅ​ទូទាំងប្រទេស​សរុប​ចំនួន ៩៤​តោន ៦៧០​គីឡូក្រាម​៕ ​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី​

ដោះលែង​កូនបង្កើត និង​កូន​ប្រសារ​ឧកញ៉ា ហេង សៀ ក្រោយ​ការស៊ើបអង្កេត​បាន​លទ្ធ​ផល​បឋម​

2021/05/17 05:29:09 pm        82
​ភ្នំពេញ៖ តុលាការ​សម្រេច​ដោះលែង​កូនបង្កើត និង​កូន​ប្រសារ​ឧកញ៉ា ហេង សៀ ក្រោយ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រយៈពេល​ពីរ​ថ្ងៃ ទាក់ទិន​និង​ការ​ចែកចាយ​វីដេអូ​អាសអាភាស ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ថា​ជា​រូបភាព​របស់​កញ្ញា មាន ពេជ្រ​រីតា​។​​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​លទ្ធផល​បឋម និង​បានសម្រេច​ដោះលែង​ឈ្មោះ ឃ​ន ឈុន​តារា និង​ឈ្មោះ តាំង គឹម​ហៀ​ង ដោយ​សម្រេច​បន្ត​ការស៊ើបអង្កេត​ស្រាវជ្រាវ​រក​ប្រភព ​នៃ​ការផលិត​រូបភាព​អាសអាភាស​ដែល​ត្រូវបាន​ចែកចាយ​តាម​បណ្ដាញ​សង្គម​។​​​​ក្នុង​សំណុំរឿង​នៃ​ការ​ចែកចាយ​វីដេអូ​អាសអាភាស​នោះ នៅក្នុង​សេចក្ដីថ្លែងការណ៍​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ឃ​ន ឈុន​តារា និង​ឈ្មោះ តាំង គឹម​ហៀ​ង ពិតជា​បាន​ជ្រើសរើស​មនុស្ស​ពីរ​នាក់ គឺ​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ ដែលមាន​លក្ខណៈ​ភិនភាគ​ប្រហាក់ប្រហែល កញ្ញា មាន ពេជ្រ​រីតា និង​ឈ្មោះ ហេង សៀ ដើម្បី​ថត​សម្ដែង​ត្រាប់​អង្គហេតុ​នៃ​ជម្លោះ​ដែល​កើតមានឡើង​រវាង​កញ្ញា មាន ពេជ្រ​រីតា និង​ឈ្មោះ ហេង​សៀ ក្នុង​រថយន្ត​កើតហេតុ​ពិតប្រាកដ​មែន ព្រមទាំង​មាន​វីដេអូ​ឃ្លី​ប ​នៃ​ការធ្វើ​ត្រាប់​អង្គហេតុ​ក្នុង​រថយន្ត​នេះ​ជា​ភស្តុតាង​សំអាង ប៉ុន្តែ​ ពុំមាន​ភស្តុតាង​ណាមួយ​អំពី​ការផលិត​ជា​វីដេអូ​ឃ្លី​ប​អាសអាភាស ឬ​រូបភាព​អាសអាភាស​ដែល​ត្រូវ​បាន​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ឡើយ​។​​​​ឈ្មោះ ឃ​ន ឈុន​តារា អាយុ​៣២​ឆ្នាំ បាន​ឆ្លើយ​បញ្ជាក់ជូន​សមត្ថកិច្ច​ថា ខ្លួន​គាត់​ក៏បាន​ទទួល​រូបភាព​អាសអាភាស​ដែលមាន​ប្រភព​មិន​ច្បាស់លាស់​តាម​បណ្ដាញ​សង្គម និង​បាន​ចែកចាយ​រូបភាព​ទាំងនេះ​តាម​ប្រព័ន្ធ WhatsApp និង​Telegram ឱ្យ​មនុស្ស​ចំនួន ០៧​នាក់ ហើយ​ករណីនេះ ​ឈ្មោះ ឃ​ន ឈុន​តារា បាន​ធ្វើ​លិខិត​សុំ​អភ័យទោស និង​សន្យា​ថា មិន​ឲ្យ​ករណីនេះ​ កើតមាន​ជាថ្មី​ទៀតឡើយ​។​​​​នៅ​ក្នុង​សំណុំរឿង​វីដេអូ​ដែល​ត្រូវបាន​ចែកចាយ​តាម​បណ្ដាញ​សង្គម​នេះ​ដែរ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ពិនិត្យ​យ៉ាង​ម៉ត់ចត់​នូវ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ស្រាវជ្រាវ​ប្រភព​នៃ​ការផលិត​រូបភាព​អាសអាភាស​ដែល​ត្រូវបាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​នេះ​៕ ​អត្ថ​ប​ទ៖ ប្រាក់ វ៉ាន់ដា​​

សមត្ថកិច្ចខេត្ត​ត្បូងឃ្មុំ បង្ក្រាបការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ​តាម​ច្រកព្រំដែន​ខេត្ត​ត្បូងឃ្មុំ

2021/05/17 04:33:47 pm        27
​ត្បូងឃ្មុំ ៖ សមត្ថកិច្ចខេត្ត​ត្បូងឃ្មុំ បង្ក្រាបការនាំ​កូនជ្រូក​ពី​ប្រទេស​វៀតណាម ​ ឆ្លងកាត់​តាម​ច្រកព្រំដែន​ខេត្ត​ត្បូងឃ្មុំ បើ​ទោះបី​ការ​ហាមឃាត់​យ៉ាងណាក៏ដោយ ​ក្នុង​បរិបទ​កូ​វីដ​១៩​។ កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ ក្រោម​ការ​បញ្ជា​ដោយផ្ទាល់​ពី ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជា​ ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឲ្យ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​មន្ត្រី​គយ នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​០៦ ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ស្ទាក់​ចាប់​រថយន្ត​០១​គ្រឿង​ នៅ​ចំណុច​ភូមិ​ថ្លុក​ត្រាច​ ឃុំ​កក់ ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។សូមជម្រាបថា រថយន្ត​ដឹក​កូនជ្រូក​មួយ​គ្រឿង​នោះ ​ម៉ាក​ហ៊ីយ៉ា​ដាយ ពណ៌ ស ពាក់​ស្លាក​លេខ ព្រៃវែង 3A-1650 ដែល​ដឹក​កូនជ្រូក​ចំនួន​៨៩​ក្បាល​ ឆ្លងដែន​មក​ចូល​តាម​ច្រក​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​ទាំងយប់ ​ រត់គេច​ចូល​មក​ចម្ការកៅស៊ូ​ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាក្រែក ​នេះ​តាម​កា​រ​បង្ហើប​ឲ្យ​ដឹង ពី​កងកម្លាំង​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ។សមត្ថកិច្ច ឃាត់​បាន​នាំ​យក​បទល្មើស និង​វត្ថុ តាង​ទាំងនោះ ទៅ​រក្សាទុក​នៅ​ច​ត្តា​ឡី​ស័ក ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕

ខេត្ត​កំពត​ ​រក​ឃើញ​ពលការិនី​​ខ្មែរ​៣​នាក់​ឆ្លង​មេរោគ​កូវីដ-១៩ ក្រោយ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ

2021/05/17 02:55:51 pm        242
កំពត៖ រដ្ឋបាល​ខេត្ត​កំពត បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស ៣​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​សុទ្ធ​តែ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន រដ្ឋបាល​ខេត្ត​កំពត​បញ្ជាក់​ថា ស្ត្រី ៣​នាក់ដែលជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ឈូក ត្រូវ​បាន​ធ្វើ​តេស្ត​សំណាក​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​ ហើយ​លទ្ធផល​ចេញ​កាល​ពី​ថ្ងៃម្សិល​មិញ បង្ហាញ​ថា ពួកគេ​ឆ្លង​មេរោគ​កូវីដ-១៩។រដ្ឋបាល​ខេត្ត​កំពត​អះអាង​ថា ស្ត្រី​ទាំង ៣​នាក់​នេះ គឺ​ជា​ពលករ​​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចូល​មក​ដល់​កម្ពុជា​តាម​ច្រក​ព្រំដែន​អូរបីជាន់ ស្ថិត​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា។រដ្ឋបាល​ខេត្ត​កំពត ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​ខ្មែរ​ទាំង ៣​នាក់​នេះ បាន​ធ្វើ​ដំណើរ​តាមរយៈ​មួយ​ជាមួយ​អ្នក​ដំណើរ​ ១៧​នាក់​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា។រដ្ឋបាល​ខេត្ត​នេះ​ បាន​អំពាវ​នាវ​ទៅ​ដល់​អ្នក​ប៉ះពាល់​នឹង​ស្ត្រី​ទាំង ៣​នាក់​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ និង​ដាក់​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង៕

រដ្ឋបាល​ខេត្ត​កំពង់ចាម​ អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ផ្ដល់​សំណាក និង​តាម​ដាន​សុខភាព ក្រោយ​រក​ឃើញ​មនុស្ស​១០​នាក់​ទៀត​ឆ្លង​កូវីដ-១៩

2021/05/17 02:52:48 pm        187
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស ១០​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​អំពាវនាវទៅ​ពលរដ្ឋ​ប៉ះ​ពាល់​ឱ្យ​ផ្ដល់​សំណាក។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង ១០​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណោម​ស្ត្រី ៦នាក់ និង​បុរស ៤​នាក់។បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រក​ឃើញ​ពលរដ្ឋ ៦​នាក់​ឆ្លង​កូវីដ-១៩​នៅ​ស្រុក​បាធាយ ហើយ​ស្រុក​ស្រីសន្ធរ ស្រុក​ស្ទឹង់ត្រង់ ស្រុក​ព្រៃឈរ រក​ឃើញ ១​នាក់ៗ​នៅ​ក្នុង​ស្រុក​នីមួយៗ។រដ្ឋបាល​ខេត្ត​កំពង់ចាម​ បញ្ជាក់​ថា អាជ្ញាធរ​បាន​ប្រមូល​សំណាក​ពី​ប្រជា​ពលរដ្ឋ​សរុប ១៩៣​នាក់​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ហើយ​លទ្ធផល​រក​ឃើញ​មនុស្ស ១០​នាក់​ឆ្លង​មេរោគ​កូវីដ-១៩។រដ្ឋបាល​ខេត្ត​កំពង់ចាម ​ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​ពលរដ្ឋដទៃ​ទៀត​ដែល​បាន​ប៉ះ​ពាល់​ពលរដ្ឋ​ទាំង ១០​នាក់​ដែល​ឆ្លង​កូវីដ-១៩ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​រក​មេរោគ​កូវីដ-១៩ និង​ដាក់​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដានសុខភាព។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស ២២ ៥៤៤​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ពេល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​មក៕

រដ្ឋបាល​ខេត្ត​តាកែវ​ រក​ឃើញ​មនុស្ស ៥១​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ ភាគច្រើន​ជា​កម្មករ​រោងចក្រ

2021/05/17 02:36:09 pm        304
តាកែវ៖ រដ្ឋ​បាល​ខេត្ត​តាកែវ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ចំនួន ៥១​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មាន​កម្មករ​កម្មការិនី​ជាច្រើន​នាក់។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​តាកែវ​ បាន​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ទាំង ៥១​នាក់​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នោះ មាន​កម្មករ​កម្មការិនី​រោងចក្រដល់​ទៅ ៣៨​នាក់ អាជីវករ ៤​នាក់ កម្មករ​សំណង់ ៧​នាក់ កសិករ​ម្នាក់ និង​សិស្ស​សាលា​ម្នាក់។រដ្ឋបាល​ខេត្ត​តាកែវ ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាន​ប៉ះ​ពាល់​ជាមួយ​អ្នក​ឆ្លង​កូវីដ-១៩​ទាំង ៥១​នាក់​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក់​ដើម្បី​ត្រួត​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ និង​ដាក់​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស ២២ ៥៤៤​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ពេល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​មក៕

ក្រសួងសុខាភិបាល​ថា​ ការឆ្លង​រាល់ថ្ងៃ​នៅតែ​ជា​ក្ដីបារម្ភ ​ទោះ​មានការ​ថយ​ចុះ​ក្ដី

2021/05/17 12:57:53 pm        1190
ភ្នំពេញ ៖ រយៈពេល​ប្រមាណ​១​សប្ដាហ៍​នេះ ​ការឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​នៅ​កម្ពុជា​ មានការ​ធ្លាក់​ចុះក្រោម​ចំនួន ៥០០ ករណី​។ ជុំវិញ​ការធ្លាក់ចុះ​នៃ​ការឆ្លង​នេះ ​លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​លើកឡើង​កាលពី​ចុង​សប្ដាហ៍​ថា ការឆ្លង​ប្រចាំថ្ងៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ពិតជា​មានការ​ធ្លាក់​ចុះ​មែន ​តែបើ​មើល​ក្រាហ្វិក​ នៃ​ការឆ្លង​គិត​ជា​ខែ​វិញ ​គឺ​មាន​ចំនួន​ច្រើន​នៅឡើយ ​ហើយ​ក្ដី​បារម្ភ​មួយទៀត​គឺ​វត្តមាន​វីរុស​បំប្លែង​ថ្មី​។ការឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​នៅ​កម្ពុជា ក្នុង​រយៈពេល​ប្រមាណ​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ​មានការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ដោយ​ស្ថិតក្រោម​ចំនួន ៥០០ ករណី​ក្នុង​មួយថ្ងៃ​។ ជុំវិញ​ការ​ធ្លាក់ចុះ​ចំនួន​ឆ្លង​នេះ លោកជំទាវ ឱ វណ្ឌ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​លើកឡើងថា ​វា​នៅតែ​ជា​ក្ដី​ព្រួយបារម្ភ និង​ទាមទារ​ឱ្យ​មាន​ការអនុវត្ត​វិធានការ​ការពារ​ចាំបាច់​បំផុត​។ លោកជំទាវ​ថា ​ករណី​ឆ្លង​ប្រចាំថ្ងៃ​ពិតជា​មាន​ធ្លាក់​ចុះ​មួយ​ចំនួន​ពិតមែន​ តែបើ​មើល​ការឆ្លង​គិត​ជា​ខែ​វិញ ​គឺ​ការ​ឆ្លង​ក្នុង​ខែ​ ឧសភា​នេះ​ស្ថិតក្នុង​ចំនួន​ច្រើន ស្រប​ពេល​ដែល​ខែឧសភា ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​។ជា​ក្ដី​ព្រួយបារម្ភ​មួយទៀត ដែល​លោកជំទាវ​ បានលើកឡើង​នោះ គឺ​វត្តមាន​វីរុស​បំប្លែង​ថ្មី​ទាំង​វីរុស​បំប្លែង​ថ្មី​មាន​ប្រភព​ពី​ចក្រភព​អង់គ្លេស និង​វីរុស​បំប្លែង​ថ្មី​ដែល​មាន​ប្រភព​ពី​ប្រទេស ឥណ្ឌា​។ លោកជំទាវ​ថា សព្វថ្ងៃ​វីរុស​បំប្លែង​ថ្មី​មកពី​អង់គ្លេស​ គឺមាន​វត្តមាន​ចរាចរណ៍​នៅ​កម្ពុជា​ហើយ ​ចំណែក​វត្តមាន​វីរុស​បំប្លែង​ថ្មី​ពី​ឥណ្ឌា​វិញ ​គឺ​កំពុង​រីក​រាលដាល​ទៅ​ប្រទេស​ជាច្រើន ​ជា​ក្ដី​ព្រួយបារម្ភ​សកល ហើយ​វីរុស​នេះ​ ក៏​ធ្លាប់បាន​រកឃើញ​នៅ​កម្ពុជា​ ១​ករណី​ផងដែរ ជា​ករណី​នាំចូល​ហើយ​បាន​ព្យាបាល​ជាសះស្បើយ​។ការធ្លាក់ចុះ​នៃ​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ប្រមាណ​១​សប្ដាហ៍​មកនេះ ប្រជាពលរដ្ឋ​ក៏​បង្ហាញ​ការ​សាទរ​ផងដែរ​។ ទន្ទឹម​នឹង​ភាព​រីករាយ​នេះ ពួកគាត់​ថា​ការរស់នៅ និង​ការប្រកប​របរ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់ គឺ​នៅតែ​រក្សា​ការប្រុងប្រយ័ត្ន​អនុវត្ត​វិធានការ​ការពារ ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​រាជរដ្ឋាភិបាល មិន​ប្រហែស​នោះទេ​។បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាច្រើន​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង​កូ​វីដ​-១៩​។ ក្នុង​នោះ​រាជរដ្ឋាភិបាល ក៏បាន​ស្វះ​ស្វែងរក​ជំនួយ និង​ទិញ​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។​ គិត​ត្រឹម​ថ្ងៃទី ១៦ឧសភា ​ ម្សិលមិញ​នេះ កម្ពុជា​ក៏បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ២ ០៨២ ២៨២ នាក់​គិត​ជា​ភាគរយ​ស្មើនឹង ២០,៨២ ភាគរយ នៃ​គោលដៅ​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន ១០​លាន​នាក់​៕​អត្ថបទ​ ៖​ គឹម​ហុក 

រថយន្តសណ្តោងកុងតឺន័រ មួយគ្រឿងបើកលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន ៤កង់

2021/05/17 12:19:12 pm        28
ភ្នំពេញ៖ ដោយសារកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន ​បង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយ​រថយន្តសណ្តោងទូរកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួតតេងឡាយ មួយគ្រឿង បើកក្នុង​ល្បឿនលឿនជ្រុលទៅ​ បុកក្បាលនាគពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​បណ្ដាលឲ្យបាក់ចំនួន ៤ កង់ ហើយរថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺព្រឹកថ្ងៃទី១៧​ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក់ ​សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ​មុនពេលកើតហេតុគេបានឃើញរថយន្ត សណ្តោង​ទូរកុងតឺន័រមួយគ្រឿង ​ម៉ាកFUSO ពាក់​ស្លាកលេខភ្នំពេញ3C-0635 ជា​រថយន្ត​របស់ក្រុមហ៊ុន ​ផែស្ងួតតេងឡាយ ​បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ​ក្នុងទិសដៅពីជើងទៅត្បូង ក្នុង​ល្បឿនលឿន​ ខណៈពេលមកដល់ចំណុចកើតហេតុ ​ក៏ជ្រុល​ចង្គូត​ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យបែកខ្ទាតចេញពីជួរ ចំនួន៤កង់ ចំណែករថយន្តបណ្ដាល​ឱ្យ​រងការខូចខាត​ដាច់កង់មុខទាំងពី​ រួមទាំងផ្នែកខាងមុខទៀតស្ទើតែទាំងស្រុង ​នៅកណ្ដាលផ្លូវបង្កការកកស្ទះ​​ចរាចរណ៍ តែមិនបណ្តាលឱ្យនរណាម្នាក់​រងរបួសនោះទេ បន្ទាប់ មក តៃកុងរថយន្តបាន​​ចុះពី​លើ​រថយន្ត ហើយរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ​រួមកម្លាំងសមត្ថកិច្ចជំនាញ ចុះមកដល់ចំណុច​កើត​ហេតុ ជួយ​សម្រួល​ចរាចរណ៍ ​រួចធ្វើការវាស់វែង ស្ទូចយករថយន្តទៅរក្សាទុក​​នៅ​ការិយាល័យ​​ចរាចរណ៍​ ផ្លូវគោក​ ដើម្បីដោះស្រាយសងការខូចខាតទ្រព្យ​សម្បត្តិសាធារណៈ៕អត្ថបទ ៖ កុម្ភះ

អាជ្ញាធរក្រុងសំរោង សម្រេចបិទទីតាំងលក់គ្រឿងបន្លាសរថយន្ត១កន្លែង ពាក់ព័ន្ធនឹងបុគ្គល ដើរលក់កងឡាន មានវិជ្ជមានកូវីដ-១៩

2021/05/16 11:56:30 am        404
ឧត្តរមានជ័យ៖ នៅថ្ងៃនេះអាជ្ញាធរក្រុងសំរោង ខេត្តឧត្តរមានជ័យ សហការជាមួយ​មន្រ្តី​សុខាភិបាលខេត្ត ចុះពិនិត្យសម្រេចបិទទីតាំងលក់គ្រឿងបន្លាស​រថយន្ត​ នឹង​សំបកកង​ឡានមួយកន្លែង យីហោឈ្មោះ សួស សុភា២ ស្ថិតនៅបរិវេណភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពាក់ព័ន្ធដោយប្រយោលជាមួយ​បុគ្គលម្នាក់ឈ្មោះកេង រ៉ា អាយុ២៦ឆ្នាំ ជាអ្នកដើរទីផ្សារលក់សំបកកងឡានមានវិជ្ជមានកូវីដ-១៩។ក្នុងនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល​នឹងជាប្រធានមន្ទីរ​សុខាភិបាល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ​ការសម្រេចធ្វើការបិទទីតាំងលក់គ្រឿង​បន្លាស​រថយន្ត នឹងសំបកកងឡានដែលមានយីហោឈ្មោះ សួស សុភា២នេះ ដោយសារតែម្ចាស់​ អាជីវកម្ម​ ខាងលើ​បានប៉ះពាល់ដោយប្រយោលជាមួយបុគ្គលម្នាក់ឈ្មោះ កេង រ៉ា ជាអ្នក​ដើរទីផ្សារលក់សំបកកងឡាន មានវិជ្ជមានកូវីដ-១៩ បានធ្វើដំណើរមកក្រុងសំរោង នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២១នេះ។ឯកឧត្តមវេជ្ជបណ្ឌិត បានបន្តថា ក្នុងនោះអ្នកពាក់ព័ន្ធដែលត្រូវយកសំណាក​ពិនិត្យធ្វើ​តេស្តរកកូវីដ-១៩មានចំនួន១២បូករួមទាំងគ្រួសារ នឹងជាងជួសជុលផងដែរ។ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្នុងករណីដែលមានការពាក់ព័ន្ធជាមួយ និងបុគ្គលឈ្មោះ កេង រ៉ា ដែលមានវិជ្ជមានកូវីដ-១៩នេះ ទីតាំងដែលបានពាក់ព័ន្ធត្រូវបានបិទ​ជាបណ្តោះអាសន្ន​ រួមមាន នៅស្រុកត្រពាំងប្រសាទ មាន២កន្លែង ស្រុកអន្លងវេង ផ្ទះសំណាកសោភា ១កន្លែង នឹងទីតាំងលក់គ្រឿងបន្លាសសំបកកងឡាន យីហោ សួស សុភា២ ក្រុងសំរោង១កន្លែងទៀត ។អ្នកទាំងអស់នោះ ត្រូវបានមន្រ្តីជំនាញសុខាភិបាល ​ឲ្យបន្តនៅធ្វើចត្តាឡីស័ក​ នៅនឹងផ្ទះ​ ដោយមិនឲ្យចេញទៅណានោះឡើយរងចាំការយកសំណាកពិនិត្យលើកក្រោយៗទៀត បើមិនមានកូវីដ-១៩នោះទេ នឹងឲ្យដំណើរបើអាជីវកម្មជាធម្មតាវិញ ៕អត្ថបទ ៖ ឃិនសារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM