គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ចាប់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ២នាក់ រឹបអូសគ្រឿងញៀនជាង ៧០ គីឡូក្រាម

2021/05/16 11:24:14 am        413
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ បង្ក្រាប​ករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមផ្លូវគោក (ឆ្លងកាត់កម្ពុជាទៅវៀតណាម) ចាប់ខ្លួន​មេក្លោង​ឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន២នាក់ និងរឹបអូសគ្រឿងញៀនជាង ៧០ គីឡូក្រាម នៅរាជធានីភ្នំពេញ ។យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ដែល BTV ទទួលបាន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បាន​ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាលោក​នាយ​ឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដម​សេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន សមត្ថកិច្ចជំនាញ បានបន្តការស៊ើបអង្កេតតាមជំនាញ លើករណីជួញដូរ​គ្រឿងញៀន​ឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដោយសហការបង្ក្រាប​នៅខេត្តស្វាយរៀង កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ។ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករង​មន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ( ក១០ ) ដឹកនាំ​សម្របសម្រួលពី លោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ បានបើកកិច្ច​ប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុកជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុច​ទល់មុខផ្សារ ម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ ឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ០២នាក់ ១-ឈ្មោះ LIU JIC ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ចិន។ ២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិចិន ។ វត្ថុតាង រួមមាន សារធាតុញៀនប្រភេទ  អ៊ិចស្តាស៊ី (MDMA) ទម្ងន់ 52 kg 768.50g , ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់ 17 kg 292.59g មេតំហ្វេតាមីន(ICE) 11.79 g ។ វត្ថុតាង គ្រឿងញៀន សរុប 70 kg 072.88 g ។ ករណីនេះ សមត្ថកិច្ចជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕តារាវុទ្ធី

រថយន្តដងស្ទូចប្រភេទ Kato ស្ទូចលើសទម្ងន់ រលំលើផ្ទះកម្មករក្បែរការដ្ឋាន សំណាងល្អមិនបង្ករឲ្យមនុស្សរងរបួស

2021/05/16 04:11:58 am        367
ភ្នំពេញ៖ រថយន្តដងស្ទូចប្រភេទ Kato ស្ទូចសម្ភារៈសំណង់លើសទម្ងន់ រលំលើដំបូលផ្ទះកម្មករ និងទីតាំងស្តុកគ្រឿងសំណង់ របស់ការដ្ឋាន រងការខូចខាត តែសំណាងល្អមិនបង្ករឲ្យ​មានមនុស្សរងរបួស។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅការដ្ឋានសាងសងខនដូរ បឹងកក់ តាមបណ្ដោយផ្លូវលេខ៨៦ សង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរការដ្ឋានសាងសង់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តស្ទូចបានស្ទូចសម្ភារៈសំណង់ លើសទម្ងន់ ខណៈកំពុងស្ទូចបាន ផ្ងាជើងរលំ មកសង្កត់លើដំបូលផ្ទះកម្មករបង្កអោយខូចខាតផ្ទះ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។ក្រោយពេលកើតហេតុ ឃើញមានវត្តមាន លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចុះមកពិនិត្យមើលទីតាំងការដ្ឋាន ផ្ទាល់ផងដែរ ដោយពុំមានប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋឡើយ គឺខូចខាតតែរបស់ការដ្ឋានផ្ទាល់ តែរថយន្តស្ទូចរលំកណ្ដាលផ្លូវបង្កការកកស្ទះ តែត្រូវបានកម្លាំងអាជ្ញាធរ បញ្ជាអោយយករថយន្តស្ទូចចំនួន២គ្រឿង ដើម្បីមកស្ទូចរថយន្ត Kato ចេញពីកណ្ដាលផ្លូវ ជៀសវាងការកក់ស្ទះចរាចរណ៍បងប្អូនប្រជាពលរដ្ឋ៕អត្ថបទ ៖ កុម្ភះ

អ្នកជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាម៣០នាក់ បានជាសះស្បើយ និងបានអនុញ្ញាត​ឲ្យ​ទៅលំនៅឋានវិញ​

2021/05/15 02:01:30 pm        303
កំពង់ចាម ៖ អ្នកជម្ងឺកូវីដ១៩ ដែលកំពុងសម្រាក់នៅក្នុងមន្ទីរពេទ្យមេគង្គកំពង់ចាម នៅថ្ងៃទី១៥ ឧសភានេះ មានអ្នកជំងឺកូវីដ១៩ចំនួន៣០នាក់ បានជាសះស្បើយ និងបានអនុញ្ញាតចាកចេញទៅកាន់លំនៅដ្ឋានរៀងៗខ្លួន និងបន្តធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍នៅតាមផ្ទះបន្ថែមទៀត ។យោងតាមរបាយការណ៍ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី១៥ឧសភា ថា អ្នកជំងឺដែលបានជាសះស្បើយទាំង៣០នាក់ មានអ្នករស់នៅស្រុកកងមាសចំនួន១៣នាក់ , ស្រុកកំពង់សៀមចំនួន២នាក់ ស្រុកបាធាយចំនួន៤នាក់ ស្រុកស្រីសន្ធរចំនួន៧ នាក់និង ស្រុកចម្ការលើចំនួន៤ នាក់ ។ ក្នុងនោះ មានកុមារអាយុក្រោម១៨ឆ្នាំចំនួន ៤នាក់ កុមារីចំនួន ២ នាក់ ។ថ្ងៃនេះ ជាលើកដំបូង ដែលមាន អ្នកជំងឺកូវីដ១៩ បានជា សះស្បើយជាទ្រង់ទ្រាយធំបែបនេះ ដោយសារតែមានការយកចិត្តទុកដាក់ ដោយការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃរបស់ក្រុមគ្រូពេទ្យជំនាញជួរមុខ ។គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ឧសភា ខេត្តកំពង់ចាមមានអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភសរុបចំនួន ២០០ នាក់ មានអ្នកជាសះស្បើយចំនួន៧៧នាក់និងមានអ្នកស្លាប់ចំនួន២នាក់ ៕

កម្មករ​រោងចក្រ​ជិត​២០០​នាក់ ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ នៅ​ស្វាយរៀង​ ធ្វើតេស្ដ​លើក​ទី​១ លទ្ធផល​អវិជ្ជមាន

2021/05/14 05:29:49 pm        933
ស្វាយរៀង​ ៖ កម្មករ-កម្មការិនី ​ចំនួន​១៥៥​នាក់ ​បំរើការ​ងារ​នៅ​រោងចក្រ​មួយ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​ ដែល​ពាក់​ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមានកូវីដ-១៩ ​ក្រោយពេល​​ក្រុម​គ្រូពេទ្យ​ធ្វើ​តេស្ត​រហ័ស​​លើក​ទី​១ លទ្ធផល​អវិជ្ជមាន​ជំងឺ​ទាំងអស់។លោកវេជ្ជ​បណ្ឌិត​ អ៊ឹម បុត្រ ប្រធាន​ក្រុម​ច​ត្តា​ឡី​ស័កថ្នាក់​ខេត្ត នៅ​ថ្ងៃទី​១៤ ខែឧសភានេះ​ បាន​ប្រាប់​ BTV Newsតាម​សារ​តេ​ឡេ​ក្រាម​ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ស្វាយរៀង មាន​កម្មករ​ចំនួន​១៥៥​នាក់ ​បន្ថែមទៀត ដែលបំរើការ​ងារ​នៅ​រោងចក្រ​មួយ​កន្លែង​ ក្នុង​ក្រុង​បាវិត ទទួល​បាន​លទ្ធផល អវិជ្ជមាន​ជំ​ងឺកូ​វីដ​១៩ បន្ទាប់ពី​ពួកគាត់ ធ្វើតេស្ត​រហ័សលើក​ទី​១ ​បន្ទាប់​ពី​ពួកគាត់​​បាន​ទទួលរង​ប៉ះពាល់​ជាមួយ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ម្នាក់ រស់នៅ​ភូមិ​ស្រម៉ ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង​ មុខរបរ​បច្ចុប្បន្ន​ជា កម្មករ​រោងចក្រ មួយកន្លែង ស្ថិតនៅ​តំបន់ SEZ មេ​ហាត​ធេ​ន​ក្រុង​បាវិត ។លោក ​បន្តថា​ កម្មករ​ដែល​រង​ប៉ះពាល់ និង​ឈាន​ទៅ​ធ្វើតេស្ត​យក​សំណាក រក​សញ្ញា​ជំងឺ​កូ​វីដ​១៩ បណ្តាល​មកពី​កា​រសង្ស័យ​ទៅលើ បុគ្គល ដែល​មាន​ជំងឺ​កូ​វីដ​១៩​ ក្រោយពី​ពេល​ដែល​គាត់ ​មាន​អាការៈ មិន​ស្រួលខ្លួន​ហើយ​បានធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ កាលពី​ថ្ងៃទី​១២ ​ខែឧសភា ឆ្នាំ​២០២១ ​ ដើម្បី​ពិនិត្យ​ និង​តាមដាន​សុខភាព ​បាន​ដឹងថា​ ខ្លួន​មាន​ជំងឺ​ពិត​ ហើយ​ក្រុមការងារ​បាន​ដឹក​នាំ​យក​គាត់​ទៅ​ធ្វើ​ការព្យាបាល​ ទើប​ក្រុម​កម្មករ​ដែល​បំរើការ​ងារ​នៅ​រួម​អគារ នាំគ្នា​មក​យក​សំណាក ​ដើម្បី​រក​សញ្ញា​ជំងឺ​កូ​វីដ​១៩​បែបនេះ​។​​ក្នុងនោះលោកបណ្ឌិត អ៊ឹម បុត្រ សូម​អំពាវនាវ​ដល់ ពលរដ្ឋ​ខែ្មរ និង​ជនបរទេស ​ពិសេស​ក្រុម​គ្រួសារ​កម្មករ កម្មការិនី ដែល​រង​ប៉ះពាល់​ជាមួយ​កម្មករ​រួម​អាជីព​ ដែល​មានវត្តមាន​ជំងឺ​កូ​វីដ​១៩​ សូម​អញ្ជើញ​ទៅ​យក​សំណាក​ស្វែងរក​សញ្ញា​ជំងឺ​កូ​វីដ​១៩​ ឲ្យ​បាន​គ្រប់ៗ​គ្នា ​នៅតាម​បញ្ជរ​យក​សំណាក ក្នុង​ក្រុង​ជាបន្ទាន់​ ដើម្បី​រក​លទ្ធផល ​និង​ទទួលយក​ការ​ព្យាបាល​ ឬ ​ចូលធ្វើ​ច​ត្តា​ឡី​ស័ក ​ និង​បន្ត​រួមគ្នា​អនុវត្ត​វិធានការ​ ៣​ការពារ និង​៣​កុំ រ​បស់​រាជរដ្ឋាភិបាល ​ឆ្ពោះទៅ​បិទ​បញ្ចប់​ព្រឹត្តិការ​សហគមន៍ ២០​កុម្ភៈ នៅ​ស្វាយរៀង​ ក៏​ដូច​នៅ​កម្ពុជា​៕

អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​ជាង​៩០០​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​

2021/05/14 03:38:19 pm        396
ភ្នំពេញ ៖ ​ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស នាយ​កម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ និង​ជា​អ្នក​គ្រប់គ្រង​រៀបចំ​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ​កម្រិត​ស្រាល នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ប្រាប់​BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១៤ ឧសភា ២០២១​នេះ​ថា គិត​ត្រឹម​ព្រឹក​នេះ​ អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ចំនួន​៩៣០​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស បាន​ឲ្យ​ដឹង​ទៀតថា ​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ មាន​ចំនួន​ជាង​៩០០​គ្រែ គឺ​បាន​ទទួល​ឲ្យ​អ្នកជំងឺ​កូ​វីដ​-១៩​ចូល​សម្រាក​ព្យាបាល ​មាន​ទាំង​មនុស្សពេញវ័យ ​និង​កុមារ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១ ខែឧសភា ឆ្នាំ​២០២១​។ ក្នុងនោះ​ ក្រុមគ្រូពេទ្យ​ចំនួន​១៧​នាក់ ​ក្នុងចំណោម​គ្រូពេទ្យ​សរុប​ជាង​១៧០​នាក់​(​គ្រូពេទ្យ​ជាង​១២០​នាក់ និង​អ្នកបម្រើ​សេវាកម្ម​ផ្សេងៗ​៥០​នាក់​) ចេញពី​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ​ត្រូវបាន ​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល ចាត់តាំង​ឲ្យ​មក​ចូលរួម​រៀបចំ​ចាត់ចែង និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​កម្រិត​ស្រាល និង​មធ្យម ទន្ទឹមនឹងនោះ ​អ្នក​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ទាំង​៩៣៩​នាក់ ​មាន​៤​នាក់​ជា​ស្រី្ត​មាន​ផ្ទៃពោះ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​យក​គាត់​ទាំង​៤​នាក់​នោះ មក​បង្កើត​បុត្រ​(​ឆ្លងទន្លេ​) ​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ដោយ​ជោគជ័យ ក្រៅពីនោះ​ប្រសិនបើ​ករណី​ធ្ងន់ ក្រុមគ្រូពេទ្យ​យើង នឹង​បញ្ជូន​អ្នកជំងឺ​កូ​វីដ​១៩ ទៅ​ព្យាបាល​នៅ​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ និង​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ចាក់អង្រែ និង​ម​នី្ទ​រ​ពេទ្យ​ហ្លួង​ម៉ែ​។លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស បានបញ្ជាក់​ថា សព្វថ្ងៃ មាន​ក្រុម​គ្រូពេទ្យ​ចំនួន​០២​ក្រុម មាន​សមាជិក​សរុប​ចំនួន​៣២​នាក់ នៅ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ នៃ​ក្រសួងសុខាភិបាល ​កំពុង​ចូលរួម​ពិនិត្យ ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ​កម្រិត​ស្រាល​នៅ​សណ្ឋាគារ​ក្រេ​ឌុ​ក​៕អត្ថបទ ៖ រដ្ឋា

ក្រសួង​សុខាភិបាល ​អំពាវនាវ​ឱ្យ​អភិបាល​រាជធានី-ខេត្ត​ ពង្រឹង​បន្ថែម​​វិធានការ​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺកូវីដ១៩

2021/05/14 03:18:27 pm        28
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ជំរុញ​ទៅ​​អភិបាលរាជធានី-​​ខេត្តទាំងអស់​ ឱ្យ​ពង្រឹង​បន្ថែម​ទៀត​នូវ​វិធាន​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ-១៩​នៅ​មូលដ្ឋាន​របស់​ខ្លួន​​​។ក្នុង​សេចក្ដីជូន​ដំណឹង​នៅថ្ងៃនេះ​​ ក្រសួង​សុខាភិបាល អំពាវនាវ​​ឱ្យ​អភិបាលរាជធានី-​​ខេត្តទាំងអស់​ ត្រូវ​បន្ដ​ពង្រឹង​ការ​អនុវត្ត​​ច្បាប់ វិធាន​ការ​សុខាភិបាល​ និង​វិធាន​ការ​រដ្ឋ​បាល​ ដើម្បី​ទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​​ជំងឺកូវីដ-១៩​ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រក​ប​ដោយគ្រោះថ្នាក់​ធ្ងន់​ធ្ងរផ្សេងទៀត​ឱ្យ​មានប្រសិទ្ធ​ភាព​ខ្ពស់​ ​​​។​ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​​ទៀត​ថា ត្រូវ​លើកកម្ពស់ការ​យល់​ដឹង​អំពីវិធាន​ការ​បង្ការ​ជំងឺ​កូវីដ-១៩ ឱ្យ​កាន់​តែ​ស៊ីជម្រៅទៅដល់​បុគ្គល គ្រួសារ និងសហគមន៍៕

ខេត្ត​បន្ទាយមាន​ជ័យ ប្រកាស​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​៥៣​នាក់​ទៀត​ជា​សះ​ស្បើយ ភាគ​ច្រើន​ជន​ជាតិ​ឥណ្ឌូនេស៊ី

2021/05/14 02:56:20 pm        26
បន្ទាយមានជ័យ​​៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​​​​​​ ប្រកាស​​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥៣​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ម្សិល​មិញ​ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ បាន​​​​​បញ្ជាក់​ថា អ្នក​ជំងឺកូវីដ​ទាំង ៥៣នាក់​ មាន​ ៤ជនជាតិ ក្នុង​នោះ​ជន​ជាតិ​ឥណ្ឌូនេស៊ីច្រើន​ជាង​គេ​​មាន​ចំនួន ​២៣នាក់ បន្ទាប់​ជន​ជាតិ​ខ្មែរចំនួន ​១៨នាក់ ​ជន​ជាតិ​ថៃចំនួន ១១​នាក់ និង​ជន​ជាតិឡាវ​ចំនួន ​០១នាក់។ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​កូវីដ-១៩​ទាំង ៥៣នាក់​នេះ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយនៅ​ ៦ទីតាំង​ខុសគ្នាៗដូចជាមណ្ឌល​សុខភាព​ប៉ោយប៉ែត​១ មណ្ឌល​ព្យាបាលតាំង​ ប៊ុនហេង ​មណ្ឌល​ព្យាបាល Parama មណ្ឌល​ព្យាបាល តាឡាក់ មណ្ឌល​ព្យាបាល Crystal 07 និង​មន្ទីរពេទ្យបង្អែក​ខេត្ត​​មង្គល​បូរី។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ព្យាបាល​​អ្នក​ឆ្លងកូវីដ​-១៩ ​សរុប​​កើន​ឡើង​ដល់ ៩ ៨៦៧​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក៕

ខេត្ត​ព្រះសីហនុ​រក​ឃើញ​មនុស្ស​៤៤​នាក់​ទៀត ​ឆ្លង​មេរោគ​កូវីដ-១៩​ មាន​កុមារ៥​នាក់​ផង​ដែរ

2021/05/14 02:45:06 pm        349
ព្រះសីហនុ៖ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ចំនួន ៤៤​នាក់​បន្ថែម​ទៀត​​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ជូន​ដំណឹង​​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​បង្ហាញ​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​ភាគ​ច្រើន​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​លេខ៤ និង​សង្កាត់​លេខ​១។បើ​តាម​សេចក្ដី​ជូន​ដំណឹង​នេះ ករណី​ឆ្លង​ថ្មី​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រកាស​នៅ​ថ្ងៃ​នេះ ត្រូវ​បាន​រក​ឃើញ​​បុរស ២១​នាក់ ​ស្ត្រី ១៨​នាក់ កុមារា​ ៣​នាក់ និង​កុមារី​ ២​នាក់​ផង​ដែរ។រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស​ទាំង ៤៤​នាក់​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ និង​ត្រូវ​រក្សា​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង៕

អភិបាល​ខេត្ត​ព្រះសីហនុ ​ស្នើ​អភិបាល​ខេត្ត​កែប ​ឱ្យ​អនុវត្ត​វិធានការ​​ច្បាប់​លើ​កម្មករ​ម្នាក់​ល្មើស​វិធានការ​ចត្តាឡីស័ក

2021/05/14 07:13:49 am        28
ព្រះសីហនុ៖ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ស្នើ​ទៅ​អភិបាល​ខេត្ត​កែប ឱ្យ​​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ដែល​បាន​គេច​វេស​ចេញ​ពី​វិធានការ​ចត្តាឡីស័ក។ក្នុង​លិខិត​ផ្ញើ​ទៅ​អភិបាល​ខេត្ត​កែប​​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បញ្ជាក់​ថា កម្មករ​ម្នាក់​បម្រើ​ការ​នៅ​រោងចក្រ​ដាប់ប៊ែលយូអ៊ីស៊ី មេនូហ្វេកធើរីង នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​នេះ បាន​គេច​ចេញ​ពី​ការ​រក្សា​វិធានការ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ចត្តាឡីស័ក ដោយ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កែប។លោក គួច ចំរើន បញ្ជាក់​ថា រោងចក្រ​ខាង​លើ​នេះ ត្រូវ​បាន​បិទ​ទ្វារ​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​រក​ឃើញ​កម្មករ​ជាច្រើន​នាក់​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ៕

ខេត្ត​ស្វាយរៀង ​​រក​ឃើញ​មនុស្ស​ពីរនាក់​​​ឆ្លង​មេរោគ​កូវីដ-១៩​​ នៅថ្ងៃ​នេះ​ មាន​ទាំង​ទារក​អាយុ​៣​ខែ​ម្នាក់​ផង​ដែរ

2021/05/14 01:09:41 pm        518
ស្វាយ​រៀង ​​៖ រដ្ឋបាល​ខេត្តស្វាយ​រៀង ​​​​​​ប្រកាស​​ថា រក​ឃើញ​​មនុស្ស ០២នាក់ផ្សេង​ទៀត​ បាន​ឆ្លង​ជំងឺ​​កូវីដ-១៩ ដែល​ប៉ះពាល់​ជាមួយអ្នក​ជំងឺកូវីដ​-១៩ នៅ​ស្រុកចំនួន​ពីរ​នៃ​ខេត្ត​នេះ ​។​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្តស្វាយ​រៀង​បាន​​​​​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ​ទាំង​ពីរ​មាន​០១នាក់​ជា​ទារក​អាយុ​០៣ខែ​ នៅស្រុក​​រំដួល​​ និងស្រ្ដីម្នាក់​ផ្សេង​ទៀត​អាយុ ៤២ឆ្នាំ​ រស់​នៅ​ស្រុក​រមាស​ហែក​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ​រដ្ឋបាល​ខេត្ត​ស្វាយ​រៀង​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ឆ្លង​កូវីដ-១៩ទាំង០២នាក់ត្រូវបញ្ជូន​ទៅព្យា​បាល​នៅមន្ទីរ​បង្អែក​សាមគ្គីរំដួល​។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​សរុប​​កើន​ឡើង​ដល់ ២១ ៤៩៩​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM