គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

មនុស្ស​០៥​នាក់​ទៀត​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​កម្ពុជា​រក​ឃើញ​មនុស្ស​៤៧២​នាក់​ទៀត​បាន​​ឆ្លង​មេរោគ​នេះ

2021/05/12 12:07:27 pm        413
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​​ប្រកាស​នៅ​ថ្ងៃ​ថា មនុស្ស ៥​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​តែ​ជំងឺ​កូវីដ-១៩ ខណៈ​មនុស្ស ៤៧២​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​នេះផ​ង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ​ការ​ស្លាប់​មនុស្ស ០៥​នាក់​បន្ថែម​ទៀត​នេះ ជំរុញ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​សរុប ​ឡើង​ដល់ ១៣៦​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ៩០​ថ្ងៃ​ចុង​ក្រោយ​ប៉ុណ្ណោះ​គិត​ចាប់​ពី​ថ្ងៃ​ទី​១១​ ខែ​មីនា​កន្លង​មក​ នៅ​ពេល​ដែល​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​ជា​លើក​ដំបូង​ជា​ផ្លូវការ។ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៤៦៩​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ ៣​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ២០ ៦៩៥​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នេះ គិត​ចាប់​តាំង​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​មក នៅ​ពេល​ដែល​កម្ពុជា​ប្រកាស​ពី​ករណី​ឆ្លង​លើក​ដំបូង។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​ដល់​ទៅ ៨ ៥៣៩​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៣៦៩​នាក់​ទៀត ដែល​ក្រសួង​ទើប​តែ​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕

ករណី​មនុស្ស០៥នាក់ឆេះស្លាប់​ ក្នុង​ភ្នក់ភ្លើង​ នៅខេត្តកំពង់ឆ្នាំង ​​ឃាតករ​គឺ​ជា​ប្តី ​និង​ជា​ឪពុក

2021/05/12 05:18:52 am        267
កំពង់ឆ្នាំង ៖ នៅម៉ោង១១និង១០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ​លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ​ករណីមនុស្ស០៥នាក់ឆេះស្លាប់​ ក្នុង​ភ្នក់ភ្លើង​នៅ​ក្នុង​ភូមិដើមជ្រែ ​ឃុំខុនរ៉ង​ ស្រុកបរិបូណ៌នោះ​ ជា​ករណី​ឃាតកម្ម ​ដោយ​ឃាតករ​គឺជាប្តី ​និងជាឪពុក។ឃាតកររូបនោះ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ​រូបគេពិតជាបានសម្លាប់ប្រពន្ធ ​និងកូនអាយុ៣ឆ្នាំ ដោយ​សារប្រពន្ធ​ជេរប្រទេច​រូបគេមិនឈប់​នៅយប់នោះ។ ក្រោយពីខឹងប្រពន្ធជេរមិនឈប់ រូបគេ​ក៏​បានយកកាំបិតចុងស្រួចចាក់​ទៅលើប្រពន្ធចំនួន២កាំបិត​ ស្លាប់ភ្លាម ​និងបានទាត់កូនតូចអាយុ០៣ឆ្នាំ​អោយ​ស្លាប់ផងដែរ ​។ បន្ទាប់​មកដោយឃើញកូន​អាយុ០៩ឆ្នាំម្នាក់ និងកូនភ្លោះអាយុ០៧ឆ្នាំ០២នាក់​ទៀតយំ​ស្លន់ស្លោ ​ឃាតករជាប្តីបានយកពូកមកបិតច្រកជណ្តើឡៅតឿ មិនអោយកុមារទាំង០៣ចុះរួច ហើយ​ក៏​បាន​ដុតសំលាប់ទាំងអស់តែម្តងទៅ៕

មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ​ចេញ​ស្រាវជ្រាវ​ករណី​កញ្ញា មាន​ ពេជ្រ​រីតា ​ប្ដឹង​ ឧកញ៉ា ហេង សៀរ ពី​បទ​ប៉ុនប៉ង​រំលោភ​ក្នុង​រថយន្ត​

2021/05/12 11:39:06 am        265
ភ្នំពេញ ៖ ​ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម​គ្រ័​ចិត្ត សម្តេច តេ​ជោ ​បាន​បញ្ជាក់​ប្រាប់​BTV ​តាម​សារ​តេ​លេ​ក្រាម ​អោយដឹងថា ​លោក នឹង​ចាត់​អោយ​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ​ចេញ​ស្រាវជ្រាវ​ជាបឋម​ ប៉ុន្តែ​មិនទាន់​ដល់​ដំណាក់កាល​នៃ​ការ​ ការពារ​នៅឡើយ ​ចំពោះ​ពាក្យ​បណ្តឹង រ​បស់​កញ្ញា មាន ពេជ្រ​រីតា​ ដែល​បាន​ដាក់​ពាក្យ​ប្តឹង ឧកញ៉ា ហេង សៀរ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នៅក្នុង​រថយន្ត​។ ឯកឧត្តម បន្ថែមថា ដំណាក់កាល​នេះ មេធាវី កំពុងតែ​សហការ​ជាមួយ​នគរបាល​យុត្តិធម៌ និង ស្ថាប័ន​អយ្យការ​ដើម្បី​ស្វែងរក​ការពិត ​ចំពោះ​ករណី​មួយ​នេះ​។សូមបញ្ជាក់ថា ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នេះ ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​០៤ ខែឧសភា ​ឆ្នាំ​២០២១ នៅក្បែរ​ផ្សារ​គីឡូ​លេខ​៤ ​ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ ​បន្ទាប់ពី​ឧកញ៉ា ហេង សៀ ​បាន​ហៅ​ទូរស័ព្ទ​ឱ្យ​នាង​ទៅ​ជួប​ដើម្បី​ផ្ដល់​អំណោយ​ជូន​នាង ​ដើម្បី​ចែក​បន្ត​ដល់​អ្នក​រង​គ្រោះ​ដោយ​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ​និង​ហៅ​ឱ្យ​ចូល​ក្នុង​រថយន្ត​របស់​គា​ត់ ​ដើម្បី​ពិភាក្សា​ការងារ៕អត្ថបទ ៖ ដាវ​ណ្ណ

សមត្ថកិច្ច​​​បាត់ដំបង​ ឃាត់ខ្លួន​មេខ្យល់ ០៣​នាក់ បម្រុង​នាំ​ពលករ ​១៤​នាក់ លួច​ឆ្លងដែន​ទៅ​ថៃ​

2021/05/11 06:33:27 pm        130
​បាត់ដំបង៖ កម្លាំង​នគរ​បាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ បាន​ចុះ​បង្ក្រាប​បទល្មើស​ប្រុង​លួច​នាំ​ពលករ​ចំនួន ១៤​នាក់ ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ចំនួន​ ០២​ករណី នៅ​ចំណុច​ភូមិសាស្ត្រ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដោយ​បាន​ឃាត់ខ្លួន​មេខ្យល់​ចំនួន ០៣​នាក់​។​​លោក​វរសេនីយ៍ឯក ឯក ម៉​ង់ ស៊ី មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ការណ៍​​លួច​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​នេះ ធ្វើឡើង​នៅ​វេលា​ម៉ោងជាង​១០ យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១​។​​លោកស្រី រស់ ជីវី ស្នងការ​រង​នគរ​បាល​ខេត្តបាត់ដំបង ទទួលបន្ទុក​ការងារ​ជួញដូរ​មនុស្ស បាន​ឲ្យ​ដឹង​ថា ក្រោយ​ទប់​ស្កាត់បាន កម្លាំង​ការពារ​ព្រំដែន បាន​បញ្ជូន​មកកាន់​ស្នងការ​នគរ​បាល​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមច្បាប់៕ ​អត្ថ​ប​ទ៖ បាន សុខ​រិ​ទ្ធ​​

វ៉ាក់សាំង​មកដល់​ថ្មី​ ត្រូវ​ផ្តល់​ទៅ​តំបន់​ក្រហម ខណៈ​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​នៅ​តំបន់​នេះ​កើន​ជិត​ ៨​សែន​នាក់​

2021/05/11 10:53:58 am        103
​ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-​១៩ ​របស់​ក្រសួងការពារជាតិ​នៅ​តំបន់​ក្រហម បាន​ថ្លែង​ថា វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ប្រមាណ​ ៥០​ម៉ឺន​ដូ​ស ​ទើប​មកដល់​ថ្មី​នេះ ត្រូវ​ផ្តល់​ទៅ​តំបន់​ក្រហម ខណៈ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​នៅ​តំបន់​ក្រហម​នេះ កើន​ជិត​ ០៨​សែន​នាក់​។​​ស្រប​ពេល​យុទ្ធ​ន​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-​១៩ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​កំពុងតែ​ដំណើរការ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​របស់​ក្រសួងការពារជាតិ​នៅ​តំបន់​ក្រហម នៅ​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ប្រាប់​BTV ថា ចំពោះ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតី និង​មាន​ភាព​ល្អប្រសើរ ក្រោម​ការសហការ​បាន​យ៉ាង​ល្អ​រវាង​ក្រុមគ្រូពេទ្យ​យោធា និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​នោះ ​ប្រជាពលរដ្ឋ ក៏បាន​យកចិត្តទុកដាក់​អំពី​ការណែនាំ និង​អនុវត្ត​នូវ​វិធាន​សំខាន់ៗ​របស់​អាជ្ញាធរ​។ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​បញ្ជាក់​ថា នៅថ្ងៃនេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ដែល​ជា​ការ​បញ្ជាទិញ​ពី​ចិន​ចំនួន​៥០​ម៉ឺន​ដូ​ស នឹងត្រូវ​ផ្តល់​ទៅ​តំបន់​ក្រហម ខណៈ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​នៅ​តំបន់​ក្រហម​នៃ​ខណ្ឌ​ទាំង​៦​ក្នុង​រាជធានី​ភ្នំពេញ​កើន​ជិត​៨​សែន​នាក់​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បន្តថា បើ​ទោះ​បី​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​មានការ​កើន​ឡើង​ក្តី ក៏​រាជរដ្ឋាភិបាល​បាន​ត្រៀម​គ្រប់គ្រាន់​ចំពោះ​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើប្រាស់​ដូចគ្នា ដើម្បី​ឆ្លើយតប​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​មិន​បញ្ឈប់​ការ​ចាក់​ឡើយ​ ប្រសិន​ប្រជាពលរដ្ឋ​ទាំងអស់​ពុំ​ទាន់​ទទួលបាន​វ៉ាក់សាំង​។​​បើ​តាម​របាយការណ៍ រ​បស់​ក្រសួងការពារជាតិ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែឧសភា ក្រុមគ្រូពេទ្យ​យោធា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​នៃ​ខណ្ឌ​ចំនួន​ ០៦​រួមមាន៖ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​មានជ័យ ខណ្ឌ​ដង្កោ ខណ្ឌ​កំបូល ខណ្ឌ​ឫស្សី​កែវ និង​ខណ្ឌ​ទួលគោក បាន​ចំនួន​ជិត ​៤៥​ម៉ឺន​នាក់​ហើយ​៕ ​អត្ថបទ៖ សេក ​ឧ​ត្ត​ម 

សមត្ថកិច្ច​កោះហៅ​ ម្ចាស់​ហ្វេសបុក​ឈ្មោះ​ឱស​ថស្ថានបុរាណ​ភ្នំទ្រទ្រង់​ មក​ធ្វើ​កិច្ច​សន្យា​ទទួល​កំហុស​របស់ខ្លួន

2021/05/11 05:17:21 pm        1441
ភ្នំពេញ ៖ ​នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ​​ម្ចាស់​ហ្វេសបុក​ឈ្មោះ​«ឱស​ថស្ថានបុរាណ​ភ្នំទ្រទ្រង់​» ​​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​វាស់កម្ពស់ ​និង​ធ្វើ​កិច្ច​សន្យា​ទទួល​កំហុស​របស់ខ្លួន ។​​យោងតាម​ប្រភព​ពី​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានឲ្យដឹង​ទៀតថា បុរស​ម្នាក់​ដែលបានប្រើប្រាស់គណនី ហ្វេសបុកឈ្មោះ «ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់» ត្រូវបាន​សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ កោះហៅ​ឲ្យ​ចូលខ្លួន ​មក​បំភ្លឺ ធ្វើ​កិច្ចសន្យា ទទួល​កំហុស ​និង​បានថត​ជា​ វីដេអូ​សុំទោសជាសាធារណៈ នូវ​កំហុស​របស់ខ្លួន ដែល​បាន​ចោទប្រកាន់​ខុស​ពី​ការពិតមកលើ​លោកអធិការនគរបាលខណ្ឌមានជ័យ ។ ប្រភពដដែល បានបន្ដទៀតថា​ ខណៈនេះ​សមត្ថកិច្ចជំនាញ​កំពុង​តែ​ស្រាវជ្រាវ​រក​ម្ចាស់​លេខទូរស័ព្ទ​ម្នាក់​ទៀត​ ដែល​បន្លំខ្លួន​ជាអធិការខណ្ឌមានជ័យ ​ដើម្បីចូលខ្លួន​​មក​បក​ស្រាយ​បំភ្លឺលើ​ករណីបន្លំ​ខ្លួន​ជា​អធិការនេះផងដែរ ៕

អ្នក​ដំណើរ​៧​នាក់​សង្ស័យ​ និង​ម្នាក់ទៀត​ រក​ឃើញវិជ្ជមាន​​កូ​វីដ​១៩​ នៅ​ស្រុក​ស្រែអំបិល​

2021/05/11 03:34:32 pm        217
កោះកុង ​៖ ក្រុមការងារ​ចំពោះ​កិច្ច​ទប់ស្កាត់​កូ​វីដ​១៩​ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព ​បាន​រក​ឃើញ​បុរសម្នា​ក់ ​វិជ្ជមាន​កូ​វីដ​១៩ និង​​មនុស្ស​៧​នាក់​ផ្សេងទៀត ​សង្ស័យ​ដោយ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មណ្ឌល​ដែល​រៀបចំ​ទុក​ដោយ​រដ្ឋបាល​ស្រុកស្រែ​អំបិល​។បុរស​វ័យ​កណ្តាល​ម្នាក់ ​ត្រូវបាន​ធ្វើតេស្ត​រហ័ស​ហើយ​រក​ឃើញ​កើត​ជំងឺ​កូ​វីដ​១៩​ភ្លាមៗ ​ក្រោយ​ពិនិត្យ​រយៈពេល​១៥​នាទី​ ចំណែក​អ្នក​ពាក់ព័ន្ធ​លើ​រថយន្តក្រុង​ចំនួន​៧​នាក់ ​ផ្សេងទៀត​ ក្នុងនោះ​ស្ត្រី​២​នាក់​ឋិត​នៅក្នុង​ការសង្ស័យ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។លោក ហូ សុខ​ហួន ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១១ ​ខែឧសភា​នេះ​ថា ពិតជា​រកឃើញ​បុរស​ម្នាក់​ដែល​បាន​កើត​ជំងឺ​កូ​វីដ​១៩​ប៉ុស្តិ៍​ពិនិត្យ​សុខភាព តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ប្រាកដ​មែន ​ដោយ​បុរស​រូបនេះ​ បានធ្វើ​ដំណើរ​មកពី​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ​ ខេត្តកំពង់ចាម ​តាមរយៈ​រថយន្តក្រុង​ក្រុមហ៊ុន​អូ​ឡុង​ពេជ្រ ​ចូលមក​កាន់​ទឹកដី​ខេត្តកោះកុង ​កាលពី​ថ្ងៃទី​១០ ឧសភា ម្សិលមិញ​។លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល បន្ថែមទៀតថា បច្ចុប្បន្ន​បុរស​ឈ្មោះ​ ហៀក ហេង វ័យ​៤២​ឆ្នាំ​បញ្ជូន ​មក​បន្ទប់​ពិនិត្យ​ព្យាបាល​រួចរាល់​ហើយ។ ​ ដោយឡែក​អ្នក​រួម​ដំណើរ​ចំនួន​៧​នាក់ ​បូក​នឹង​​អ្នកបើក​ឡាន​ ធ្វើតេស្ត​អវិជ្ជមាន ប៉ុន្តែ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​អតីត​អគារ​ការិយាល័យ​បរិស្ថាន​ស្រុក​។គួរ​កត់​សម្គាល់ថា​ ប៉ុន្មាន​ថ្ងៃនេះ មាន​មនុស្ស​៣​នាក់​ហើយ​ដែល​រក​ឃើញ​កើត​ជំងឺ​កូ​វីដ ក្រោយ​ធ្វើ​តេស្ត​រហ័ស​នៅ​ប៉ុស្តិ៍​ពិនិត្យ​សុខភាព​ផ្លូវជាតិ​លេខ​៤៨ ឃុំ​បឹង​ព្រាវ ​ហើយ​ពួកគេ​សុទ្ធតែ​ទទួល​បាន​ការព្យាបាល​យ៉ាង​ដិតដល់​ក្រុមគ្រូពេទ្យ​។​​ឯកឧត្តម ​វេជ្ជបណ្ឌិត ទៅ ម៉ឹង ទីប្រឹក្សា​ក្រសួង និង​ជាម​ន្ទីរ​សុខាភិបាល​ខេត្តកោះកុង​ ថ្លែងថា គោល​ដៅ​អ្នកដំណើរ​ខាងលើ​មក​កោះកុង ដើម្បី​រក​ការងារ​ធ្វើ និង​មកលេង​បងប្អូន​។ ឯកឧត្តម ​នៅតែ​ចាត់ទុកថា​រក្សា​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​តាម​ដង​ផ្លូវ​ជាតិ​ដើរតួនាទី​យ៉ាងសំខាន់​មិន​អាច​ខ្វះ​បាន​លើ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​។លោក ជា ច័ន្ទ​កញ្ញា អភិបាលស្រុក​ស្រែអំបិល ពន្យល់ថា ​តាម​ការសម្រេច​របស់​សម្តេច​តេ​ជោ អនុញ្ញាត​ឱ្យ​ធ្វើដំណើ​រឆ្ល​ង​ខេត្ត និង​បើក​ដំណើរការ​តំបន់​ទេសចរណ៍​កម្សាន្ត​ឡើងវិញ ​ការដាក់​ប៉ុស្តិ៍​ពិនិត្យ​សុខភាព​ចំពោះ​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​ គឺ​មិន​ហាមឃាត់​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ពលរដ្ឋ​ទេ​ តែ​ចាំបាច់​អនុវត្ត​វិធានការ​សុខាភិបាល​ដោយ​វាស់​កម្ដៅ លាងដៃ​នឹង​អាល់ ពាក់​ម៉ាស់​ឱ្យ​ត្រឹមត្រូវ ព្រមទាំង​សួរនាំ​ពី​ប្រ​វត្ថិ និង​គោលដៅ​ធ្វើដំណើរ​ចូល​មក​ខេត្តកោះកុង​។បច្ចុប្បន្ន ខេត្តកោះកុង មានតែ​អ្នកជំងឺ​កូ​វីដ​៧​នាក់​ ជា​ជនជាតិ​ចិន ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល ​ក៏​តែ​មិន​យូរ​នោះទេ ​ពួកគេ​នឹង​ជាសះស្បើយ​ពី​ជំងឺ​ហើយ ​ក្រោម​ការ​យកចិត្តទុកដាក់​ពិនិត្យ​តាមដាន​ព្យាបាល​ និង​យក​សំណាក​ទៅ​តេស្ត​ជា​បន្តបន្ទាប់​គ្នា​៕អត្ថបទ ៖ ឈឹម មករា

តុលាការ​ខេត្តសៀមរាប ​ឃុំខ្លួន​មនុស្ស​ពីរ​នាក់​ ពី​បទ​នាំចេញ​ពលករ​ខុសច្បាប់

2021/05/11 02:30:03 pm        47
ភ្នំពេញ ៖ ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប ​កាលពី​ម្សិលមិញ ​បានសម្រេច​ឃុំខ្លួន​មនុស្ស​ពីរ​នាក់ ​ដែល​ជា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ដោយ​ខុសច្បាប់​។លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ មនុស្ស ខេត្តសៀមរាប ​បានឱ្យដឹងថា ​មនុស្ស​ពីរ​នាក់​ប្ដី​ប្រពន្ធ ​ដែល​មាន​ឈ្មោះ ឈឹង លី ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជា​ប្ដី និង​ឈ្មោះ អាំ ទ្រោម ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជា​ប្រពន្ធ​ មាន​ទីលំនៅ​ភូមិ​រវៀង​ថ្មី ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប ​ត្រូវ​បាន​រកឃើញថា ​ជា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ ខុសច្បាប់ ​កាល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​ម្ដុំ​ច្រក​ចម្ការចេក ក្នុង​ខេត្តបន្ទាយមានជ័យ​។លោកស្រី​ បាន​បន្តថា មេខ្យល់​នេះ បាន​ដឹកនាំ​ពលករ​មួយ​ចំនួន ​មានបំណង​លួច​ឆ្លងដែន​ចូលក្នុង ទឹកដី​ថៃ ដើម្បី​រក​ការងារ​ធ្វើ ដូចជា​ការងារ​រើស​ពងមាន់ ដែល​បាន​រក​ចំណូលបាន​មួយថ្ងៃ​៣០០​បាត​។លោកស្រី​ អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា ​ចម្លើយ​ពី​ក្រុម​ពលករ ​និង​ចម្លើយ​របស់​ជនសង្ស័យ ទាំង ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ ​សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​មាន​ពិរុទ្ធភាព​គ្រប់គ្រាន់ ​ក្នុង​បទល្មើស​ការនាំ​យកចេញ ​ដោយ​មិន​ស្របច្បាប់ ​ដោយមាន​គោលដៅ ​ ហើយ​សមត្ថកិច្ច​ជំនាញ​នគរបាល​ខេត្តសៀមរាប ​បានរៀបចំ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ​កាលពី​ថ្ងៃទី​០៤​ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​នីតិវិធី នៃ​ច្បាប់​។ ​ប៉ុន្តែ​ដោយសារ​អ្នក​ទាំងពីរ​នាក់​នេះ​ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ដូច្នេះ​ត្រូវ​រង់ចាំ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចប់ ​នា​ថ្ងៃទី​១០​ ខែឧសភា ឆ្នាំ​២០២១ ទើប​ធ្វើ​កំណត់ហេតុ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។លោកស្រី យូ សុភាព បានឱ្យដឹងថា ក្រោម​កិច្ចសហការ​ល្អ រវាង​អាជ្ញាធរ​ខេត្តសៀមរាប ​និង​អាជ្ញាធរ ខេត្ត ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ថៃ ទើប​សមត្ថកិច្ច​អាច​ទប់ស្កាត់ ​និង​បង្ក្រាប​ទាន់​ពេលវេលា នូវ​ការ​ឆ្លងដែន​ដោយ​ខុសច្បាប់​នេះ​។ ​ករណីនេះ ​សមត្ថកិច្ច​សម្រេច​បានជា​ច្រើន​ករណី ហើយ​នឹង​បាន បញ្ជូន​ជនជាប់សង្ស័យ​ជា​មេខ្យល់​ទៅ​តុលាការ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។ឋិត​ក្នុងដំណាក់កាល ដែល​ប្រទេស​ជាប់​ព្រំដែន​មាន​ការ​បិទ​ខ្ទប់ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩​នេះ ​លោកស្រី​អភិបាលរង​ខេត្តសៀមរាប ​បាន​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច បង្កើន​ការ​គ្រប់គ្រង ការស្រាវជ្រាវ និង​ការ​បង្ក្រាប​បទល្មើស នៃ​ការនាំចេញ ​នាំចូល​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់ ​តាមរយៈ​មេ ខ្យល់ រួម​ទាំង​ការស្រាវជ្រាវ​រក​មេខ្យល់​ឲ្យ​ឃើញ ​ដើម្បី​នាំ​ខ្លួន​យកមក​ផ្ដន្ទាទោស​តាម​នីតិវិធី​នៃ​ច្បាប់​៕​អត្ថបទ​៖ ឈិ​ត សា​វី ​

​សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់៣នាក់ ប្រុងនាំពលករ១៤នាក់ ​លួចឆ្លងដែនទៅថៃ

2021/05/11 12:35:02 pm        108
បាត់ដំបង ៖ កម្លាំងនគបាលការពារព្រំដែនគោកលេខ៨១៩ បាន​ចុះបង្ក្រាបបទល្មើស​​ប្រុងលួចនាំ​​ពលករ​ចំនួន ១៤នាក់​ ឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ចំនួន២ករណី នៅចំណុចភូមិសាស្ត្រ​ស្រុកកំរៀង​ ខេត្តបាត់ដំបង ​បានឃាត់ខ្លួនមេខ្យល់ចំនួន ៣នាក់ ។លោកវរសេនីយ៍ឯក ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានឲ្យដឹងថា ប្រតិបត្តិការ ​លួចនាំពលករឆ្លងដែនខុសច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោងជាង១០ យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។ លោកស្រី រស់ ជីវី ស្នងការរងនគបាលខេត្តបាត់ដំបង ទទួល​បន្ទុកការងារជួញដូរមនុស្ស បានឲ្យដឹងថា ​ក្រោយទប់ស្កាត់បាន ​កម្លាំងការពារព្រំដែន បាន​បញ្ជូន​មកកាន់ស្នងការនគបាលខេត្ត ​ដើម្បី​រៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ ចាត់ការតាមច្បាប់ ៕អត្ថបទ ៖ សុខរិទ្ធ

មនុស្ស​៥​នាក់​ទៀត​ស្លាប់​ដោយសារ​កូវីដ-១៩ ខណៈ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៤៨០​នាក់​ទៀត

2021/05/11 04:40:38 am        108
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៥​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​ដែល​កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៤៨០​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស ៤៨០​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ​ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ឡើង​លើស ២​០ ២២៣​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​នៅ​ថ្ងៃ​នេះ​ដល់​ទៅ ៤៧០​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ​ហើយ ១០​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ៥​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ កើន​ដល់ ១៣១​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៦០​ថ្ងៃ​ចុង​ក្រោយ​នេះ។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​ចំនួន ៨ ១៧០​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៣៥០​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM