Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

Messi ចង់លេង World Cup 2026 ចុងក្រោយនៃអាជីពរបស់ខ្លួន

2025/01/31 06:57:23 pm        148
វិរៈបុរសបាល់ទាត់អាហ្សង់ទីន Lionel Messi បានបញ្ជាក់ថា ចង់លេង World Cup 2026 ដែលនឹងជា World Cup ចុងក្រោយនៃអាជីពរបស់ខ្លួន នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni។លោក Scaloni ដែលដឹកនាំអាហ្សង់ទីនឈ្នះ World Cup 2022 នៅកាតា បានពន្យល់ថាការសម្រេចចិត្តរបស់ Messi ពិតជាមានការសាទរ តែត្រូវរង់ចាំពីស្ថានភាពជាក់ស្តែងព្រោះថា នៅសល់ពេលវេលាជាច្រើនទៀត។ World Cup 2026 ខាងមុខ Messi នឹងឈានចូលវ័យ ៣៨ ឆ្នាំ ហើយច្បាស់ណាស់ថាប្រជាជនអាហ្សង់ទីនចង់ឃើញម្ចាស់ជ័យលាភី Ballon d’Or ៨ សម័យរូបនេះមានមុខជាចុងក្រោយនៅអាមេរិក ម៉ិកស៊ិក កាណាដា។Messi គឺជាតួអង្គសំខាន់របស់អាហ្សង់ទីនដែលឈ្នះជើងឯកពិភពលោកកាលពីបីឆ្នាំមុន ដែលជាជើងឯកទីបីក្នុងប្រវត្តិសាស្រ្តតែជាលើកដំបូងក្នុងរយៈពេល ៣៦ ឆ្នាំ។ អាហ្សង់ទីនបានបិទបញ្ចប់ឆ្នាំ ២០២៤ ជាក្រុមនាំមុខគេក្នុងវគ្គជម្រុះនៅតំបន់អាមេរិកឡាទីនដោយមាន ២៥ ពិន្ទុពីការប្រកួត ១២ លើកនាំមុខដាច់ ៥ ពិន្ទុពីក្រុមលេខពីរអ៊ុយរូហ្កាយ។យ៉ាងណាក្តីនៅសល់ ៦ ប្រកួតទៀតចប់ការប្រកួតវគ្គជម្រុះអាហ្សង់ទីនមិនបានបង្ហាញទម្រង់លេងកំពូលឡើយ ដោយឈ្នះពីរ ចាញ់ពីរ និងស្មើមួយពីការប្រកួតចុងក្រោយប្រាំលើក៕ អត្ថបទ៖នាង សុភាវុធ

Steven Gerrard លាលែងពីតំណែងអ្នកចាត់ការក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq

2025/01/31 06:26:46 pm        149
អតីតខ្សែបម្រើអង់គ្លេសលោក Steven Gerrard បានសម្រេចលាលែងពីតំណែងអ្នកចាត់ការក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq ហើយ ក្រោយក្លិបធ្លាក់ដល់លេខ ១២ នៅក្របខណ្ឌកំពូល Saudi Pro League។អតីតខ្សែបម្រើ Liverpool រូបនេះ បានមកដឹកនាំ Al-Ettifaq នៅខែកក្កដាឆ្នាំ ២០២៣ ក្នុងកិច្ចសន្យា ២ ឆ្នាំ។ ក្រោមការដឹកនាំរបស់បុរសវ័យ ៤៤ ឆ្នាំរូបនេះ Al-Ettifaq បញ្ចប់នៅចំណាត់ថ្នាក់លេខ ៦ រដូវកាលមុន តែរដូវកាលនេះ ឈ្នះតែពីរប្រកួត ចាញ់ ៨ ក្នុងចំណោម ១៤ ប្រកួតក្នុងលីគធ្លាក់ដល់លេខ ១២ ក្នុងតារាង។រំលឹកថា Steven Gerrard មានប្រវត្តិដឹកនាំជោគជ័យនៅទឹកដីស្កុតឡេន ដោយដឹកនាំ Glasgow Rangers គ្រងជើងឯកលីគកំពូលស្កុតឡេន Scottish Premiership នៅឆ្នាំ ២០២១ ដែលជាជើងឯកដំបូងក្នុងរយៈពេល ១០ ឆ្នាំ មុនពេលផ្លាស់ទៅដឹកនាំ Aston Villa ហើយក្រោយមកក៏ត្រូវបានបណ្តេញចេញក្រោយឈ្នះតែពីរប្រកួតក្នុងចំណោម ១២ ប្រកួតនៅ Premier League កាលពីរដូវកាល ២០២២-២៣។អតីតខ្សែបម្រើ Liverpool ម្នាក់ទៀត Jordan Henderson ដែលផ្លាស់ទៅ Al-Ettifaq តាម Gerrard ក្នុងតម្លៃផ្ទេរ ១២ លានផោននោះ ក្រោយមកក៏បានលុបចោលកិច្ចសន្យារបស់ខ្លួនត្រឹម ៦ ខែផ្លាស់ទៅក្លិបហូឡង់ Ajax Amsterdam៕ អត្ថបទ៖នាង សុភាវុធ

CPL៖ ព្រះខ័នរាជ ជួបអង្គរថាយហ្គឺរ ខណៈ ISI មានឱកាសដណ្ដើមកៅអី Top-6 ចុងសប្ដាហ៍នេះ

2025/01/31 05:46:11 pm        195
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប នាថ្ងៃសៅរ៍ស្អែក ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី២០ គ្រាដែលក្រុម ISI ដង្កោសែនជ័យ មានឱកាសដណ្ដើមកៅអី Top-6 នាចុងសប្ដាហ៍នេះ ដោយផ្អែកលើលទ្ធផល ២ប្រកួតផ្សេងគ្នា នៅថ្ងៃអាទិត្យ ។សម្រាប់ជំនួបបើកឆាកដើមខែថ្មី នាថ្ងៃទី១ ខែកុម្ភៈស្អែកនេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ វិញម្ដង បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ៤-២ កាលពីជើងទី១ លើទឹកដីរបស់ខ្លួន ។ ការប្រកួតនេះ ពិតជាមានសារៈសំខាន់សម្រាប់ក្រុមការពារតំណែងជើងឯក ដែលត្រូវការជ័យជម្នះ ដើម្បីបន្ដប្រដេញពិន្ទុជាមួយក្រុមកំពូលតារាងភ្នំពេញក្រោន ។នៅថ្ងៃសៅរ៍ជាមួយគ្នាដែរ ក្រុមភ្នំពេញក្រោន ក៏នឹងត្រូវជួបក្រុមសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃផងដែរ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។ កាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្រុមកំពុងឈរក្បែរតំបន់បាតតារាងនេះ ៥-១ លើទឹកដីរបស់ខ្លួន ។ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតថ្ងៃទី០២ ខែកុម្ភៈ កំពុងត្រូវបានអ្នកគាំទ្រតាមដាន ដ្បិតមានបេក្ខភាព ៣ក្រុម ត្រូវការពារ និងប្រជែងកៅអី Top-6 រួមមានក្រុមណាហ្គាវើលដ៏ និងបឹងកេត ពិសេសក្រុមកំពុងឈរលេខ៧ ISI ដង្កោសែនជ័យ ដែលមានឱកាសប្រជែងកៅអី Top-6 លើកដំបូង ។ សម្រាប់ ISI ដង្កោសែនជ័យ នឹងត្រូវជួបក្រុមណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ គ្រាដែលបឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមកងយោធពលខេមរភូមិន្ទ នាវេលាម៉ោង ៦ល្ងាចដូចគ្នា ។ការប្រកួតនេះ ប្រសិនបើបឹងកេត បរាជ័យ ហើយ ISI ដង្កោសែនជ័យ អាចយកឈ្នះណាហ្គាវើលដ៏ ក្រុមដំរីជ័យ ដែលមានមូលដ្ឋាននៅតំបន់វេងស្រេចនេះ នឹងរំកិលឡើងទៅឈរចំណាត់ថ្នាក់ Top-6 ជាបណ្ដោះអាសន្ន ។ តែករណីបើក្រុមបឹងកេត និងណាហ្គាវើលដ៏ឈ្នះវិញ ក្រុម ISI ដង្កោសែនជ័យ នឹងបន្ដឈរលេខ៧ ជាមួយឱកាសប្រជែងកៅអី Top-6 កាន់តែខ្សត់ខ្សោយជាងមុន ។បច្ចុប្បន្នរវាងក្រុមទាំង ៣ គឺក្រុមណាហ្គាវើលដ៏ ឈរលេខ៥ រកបាន ២៧ពិន្ទុ និងក្រុមបឹងកេត ឈរលេខ៦ រកបាន ២៦ពិន្ទុ ។ រីឯក្រុម ISI ដង្កោសែនជ័យ ឈរលេខ៧ រកបាន ២៤ពិន្ទុ ហើយក្រុមនីមួយៗ នៅសល់ ៣ប្រកួតដូចគ្នា សម្រាប់ជុំទី២ រួមទាំងការប្រកួតចុងសប្ដាហ៍នេះ៕ អត្ថបទ លី ឈុនឡា 

បេក្ខជន៧នាក់ នឹងឈរឈ្មោះប្រជែងតំណែងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)

2025/01/31 04:36:01 pm        400
បេក្ខជន៧នាក់ នឹងឈរឈ្មោះប្រជែងតំណែងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងមហាសន្និបាតលើកទី១៤៤ ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នៅប្រទេសក្រិក។ ម្សិលមិញបេក្ខជនទាំងអស់បានបង្ហាញពីផែនការរបស់ខ្លួនទៅកាន់ប្រទេសសមាជិកក្នុងកិច្ចប្រជុំនៅទីក្រុងឡូសានណេ ប្រទេសស្វីស។បេក្ខជនទាំង៧រូបរួមមាន៖-ព្រះអង្គម្ចាស់ហ្សក់ដានី Feisal Al Hussein វ័យ៦១ឆ្នាំ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្សក់ដានី សមាជិកប្រតិបត្តិក្រុមប្រឹក្សាអូឡាំពិកអាស៊ី-លោក Juan Antonio Samaranch Jr. អាយុ៦៥ឆ្នាំ សមាជិកគណៈកម្មាធិការជាតិអូឡាំពិកអេស្ប៉ាញ និងជាកូនប្រុសអតីតប្រធានអូឡាំពិកអន្តរជាតិ Juan Antonio Samaranch -លោក Morinari Watanabeជនជាតិជប៉ុន អាយុ៦៥ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានសហព័ន្ធកាយសម្ព័ន្ធអន្តរជាតិ-លោក David Lappartient ជនជាតិបារាំង អាយុ៥១ឆ្នាំ ប្រធានសហភាពកីឡាទោចក្រយានអន្តរជាតិ (UCI) ប្រធានគណៈកម្មាធិការជាតិអូឡាំពិក និងកីឡាបារាំង -លោកស្រី Kirsty Coventry ជនជាតិស៊ីមបាវ៉េ អាយុ៤១ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិក​អន្តរជាតិ រដ្ឋមន្ត្រីក្រសួងយុវជន កីឡា សិល្បៈ និងទេសចរណ៍ និងជាអតីតម្ចាស់មេដាយអូឡាំពិកប្រភេទកីឡាហែលទឹក- លោកJohan Eliasch ស៊ុយអែត-ចក្រភពអង់គ្លេស អាយុ៦២ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ប្រធានសហព័ន្ធកីឡាស្គីអន្តរជាតិ -លោក Sebastian Coe អង់គ្លេស សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានកីឡាអត្តពលកម្មពិភពលោក

បឹងកេត កក់កៅអីវគ្គ ១/៤ ពានសម្ដេចតេជោមុនគេ ក្រោយបន្ដបំប៉ោងសំណាញ់ទីកំពង់ចាម ៨គ្រាប់

2025/01/30 09:41:56 pm        137
ក្រុមបាល់ទាត់បឹងកេត បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ មុនគេ ក្រោយបន្ដយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដោយលទ្ធផល ៨-០ ក្នុងជំនួបជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។សម្រាប់ជំនួបកាត់សេចក្ដីនេះ ក្រុមនាគខៀវបឹងកេត បន្ដផ្ដល់ឱកាសដល់កីឡាករវ័យក្មេងជាច្រើនបង្ហាញខ្លួន គ្រាដែលជាលទ្ធផល ពួកគេបានបន្ដស៊ុតបំប៉ោងសំណាញ់ទីក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ៨គ្រាប់ទៀត តែការពារមិនឲ្យភ្លាត របូតគ្រាប់បាល់ ដូចកាលពីជើងទី១ ឡើយ ។ គ្រាប់បាល់ជ័យជម្នះរបស់អតីតក្រុមជើងឯកឆ្នាំ២០១៩ នេះ ធ្វើសម្រេចកីឡាករ Stephan Golubovic ២គ្រាប់, សៀង ចន្ធា ៤គ្រាប់, សឿង វិស៊ីនុ និង ទូច ម៉ាណុច ម្នាក់ ១គ្រាប់ ។ សរុបទាំង ២ជើង បឹងកេត បានយកឈ្នះកំពង់ចាម ១៦-១ ។តាមរយៈជ័យជម្នះនេះដែរ នាំឲ្យក្រុមបឹងកេត គឺជាបេក្ខភាពដំបូងគេ ដែលបានកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ដោយពួកគេ ត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមជើងឯកពានរង្វាន់ថ្នាក់ខេត្ត គឺក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និងក្រុម ISI ដង្កោសែនជ័យ ដែលក្រុមទាំងពីរ នឹងត្រូវជួបគ្នា នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ នាពេលឆាប់ៗខាងមុខ ៕ អត្ថបទ លី ឈុនឡា 

សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ភ្នំពេញអន្ដរជាតិអាគ័រត្លុង លើកទី៣ នៅមរតកតេជោ នាចុងសប្ដាហ៍នេះ

2025/01/30 07:26:46 pm        199
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ ភ្នំពេញអន្ដរជាតិអាគ័រត្លុង លើកទី៣ ឆ្នាំ២០២៥ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតតេជោ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ដើម្បីវាស់ស្ទង់សមត្ថភាព និងបង្កើតនូវមិត្តភាព សាមគ្គីភាព រវាងអត្តពលិកជាតិ-អន្ដរជាតិ ដែលបានហ្វឹកហាត់នាពេលកន្លងមក ។លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានឲ្យដឹងថា មានអត្តពលិកជាង ៤០០នាក់ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ ភ្នំពេញអន្ដរជាតិអាគ័រត្លុង ឆ្នាំនេះ ។ លោកបានចាត់ទុកការប្រកួតនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មប្រកួតជាច្រើន ដែលសហព័ន្ធបានជំរុញ និងខិតខំរៀបចំ ដើម្បីផ្ដល់ឱកាសឲ្យអត្តពលិកជាតិទាំងអស់ បានបង្ហាញ និងវាស់ស្ទង់សមត្ថភាពរបស់ខ្លួន ។តាមរយៈនេះ កម្មវិធីប្រកួតអាគ័រត្លុង ដែលផ្ដោតលើវិញ្ញាសាហែលទឹក និងរត់នេះដែរ លោកសង្ឃឹមថា នឹងក្លាយជាចលនាមួយ ជំរុញឲ្យមានការលេង ក៏ដូចជាការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាកាន់តែរីកចម្រើន ដ្បិតព្រឹត្តិការណ៍នេះ ក្រៅពីមានមនុស្សពេញវ័យចូលរួម ក៏មានវិញ្ញាសាប្រកួត សម្រាប់កុមារចាប់ពីអាយុ ៦ឆ្នាំឡើងទៀតផង៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ បន្ថយគម្លាតត្រឹម ១ពិន្ទុ ក្រោយបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន

2025/01/27 08:20:00 pm        340
ទីបំផុតក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមភ្នំពេញក្រោនបានហើយ និងបន្ថយគម្លាតពិន្ទុពីក្រុមកំពូលតារាងនេះ ត្រឹម ១ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី១៩ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។សម្រាប់ជំនួបដ៏ជក់ចិត្ត នៅកីឡដ្ឋានខេត្តស្វាយរៀង ដែលមានអ្នកទស្សនាផ្ទាល់ជិត ៤ពាន់នាក់ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ កីឡាករ ញាណ សុស៊ីដាន បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ត្រឹមរយៈពេល ៥នាទី ។ បន្ទាប់មកព្រះខ័នរាជស្វាយរៀង បានបង្កើតឱកាសជាបន្ដបន្ទាប់ទៀត តែធ្វើមិនបានសម្រេច ស្របពេលភ្នំពេញក្រោន ក៏បានព្យាយាមវាយបក រហូតរកបានគ្រាប់តាមស្មើ ១-១ នៅនាទី៣៦ ដោយកីឡាករ Jelle Joost Goselink ។  បន្ទាប់ពីរកបាន ១គ្រាប់ម្នាក់នៅវគ្គទី១ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង នៅវគ្គទី២ ខណៈក្រោយបន្ដលេងបានប្រមាណ ១០នាទី ភ្នំពេញក្រោន បានបាត់បង់សមាជិកម្នាក់ គឺកីឡាករ យ៉ើ មូស្លីម ដែលរងពិន័យកាតក្រហម នៅនាទី៥៤ ក្រោយបង្កកំហុសលើកីឡាករ Nick Tylor នៅលើតំបន់ប្រអប់ទី ដែលបង្កឱកាសឲ្យព្រះខ័នរាជស្វាយរៀង មានប្រៀប រហូតរកបាន ២គ្រាប់បន្ថែមទៀត ដោយកីឡាករ Gabriel Silva Costa នៅនាទី៧១ និងកីឡាករ Pablo Augusto នៅនាទី៩០+២ ។ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង ក្លាយជាក្រុមដំបូង ដែលបានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ភ្នំពេញក្រោន ក្នុងរដូវកាលឆ្នាំ២០២៤/២៥ ដែលបានរក្សាអស់រយៈពេល ១៧០ថ្ងៃ ហើយក៏ជាការសងសឹកបានសម្រេចវិញផងដែរ បន្ទាប់ពីជើងទី១ ក្រុមការពារតំណែងជើងឯកនេះ បានរងបរាជ័យលើទឹកដីភ្នំពេញក្រោន ដោយលទ្ធផល ៣-៤ ។ជាមួយការបន្ថែម ៣ពិន្ទុនេះដែរ ធ្វើឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ២ តែបានកើនដល់ ៤៣ពិន្ទុ ក្រោយឆ្លងកាត់ ១៧ប្រកួតឈ្នះ១៤ ស្មើ ១ និងចាញ់ ២ ចាញ់ប្រៀបក្រុមភ្នំពេញក្រោន ១ពិន្ទុ ដ្បិតអតីតក្រុមជើងឯក ៨សម័យនេះ បានឆ្លងកាត់ ១៧ប្រកួតដូចគ្នា ឈ្នះ ១៤ ស្មើ ២ និងចាញ់ ១ រកបាន ៤៤ពិន្ទុ៕ អត្ថបទ លី ឈុនឡា

បឹងកេត បន្ដខកចិត្តលើទឹកដីសៀមរាប ក្រោយចាញ់អង្គរថាយហ្គឺរ ១-០ នៃលីគកំពូលកម្ពុជា

2025/01/27 07:59:04 pm        233
ក្រុមបឹងកេត នៅតែមិនអាចរកជ័យជម្នះជាថ្មី លើក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប បានឡើយ ក្រោយខកខានអស់រយៈពេល ៧រដូវកាល បន្ទាប់ពីរងបរាជ័យ ១-០ ក្នុងជំនួបជើងទី២  នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី១៩ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ។ក្រោយរក្សាលទ្ធផលស្មើគ្នា ០-០ នៅកីឡដ្ឋានស្ដាតចាស់ កាលពីជើងទី១ បឹងកេត និងអង្គរថាយហ្គឺរ បានបន្ដការប្រកួតដ៏ជក់ចិត្ត នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ដោយវគ្គទី១ បានរក្សាលទ្ធផល ០-០ មុនកីឡាករ គី រីណា រកបានគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៦៧ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះ ក្នុងការប្រកួតនេះផងដែរ បន្ទាប់ពីបឹងកេត ព្យាយាមវាយបក តែមិនអាចរកគ្រាប់បាល់បានសម្រេច ។ការបរាជ័យនេះ បានធ្វើឲ្យបឹងកេត បានត្រឹមបន្ដការខកចិត្តជាថ្មី ក្រោយមិនអាចបំបែកកំណត់ត្រាមិនល្អរបស់ខ្លួន ក្នុងការជួបក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប បន្ទាប់ពីយកឈ្នះ ៣-១ ក្នុងលីគ កាលពីឆ្នាំ២០១៧ គឺពួកគេមិនទាន់ស្គាល់ឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះឡើយ ដោយជួបគ្នា ៧លើកចុងក្រោយ ក្រុមនាគខៀវ បានចាញ់ក្រុមខ្លាទឹកក្រូច ២ដង និងស្មើគ្នា ៥ដង ។ការរបូត ៣ពិន្ទុនេះដែរ បានធ្វើឲ្យកៅអី Top-6 របស់បឹងកេត ឡើងកម្ដៅ ដោយពួកគេធ្លាក់មកឈរលេខ៦ និងរក្សា ២៦ពិន្ទុក្នុងដៃ ហើយត្រូវគម្រាមកំហែងដោយក្រុម ISI ដង្កោសែនជ័យ ដែលកំពុងឈរលេខ៧ និងរកបាន ២៤ពិន្ទុ គ្រាដែលនៅសល់ ៣ប្រកួតដូចគ្នា សម្រាប់ជុំទី២ ។ រីឯអង្គរថាយហ្គឺរ បានកើនភាគខ្ពស់ ក្នុងការកក់កៅអី Top-6 ក្រោយឆ្លងកាត់ ១៧ប្រកួតឈ្នះ១០ ស្មើ ៣ និងចាញ់ ៤ រកបាន ៣៣ពិន្ទុបណ្ដោះអាសន្ន ៕ អត្ថបទ លី ឈុនឡា 

គិរីវង់ បញ្ចប់កំណត់ត្រាមិនស្គាល់ឈ្នះក្នុងលីគ ក្រោយលត់ក្រសួងមហាផ្ទៃ ៤-១

2025/01/27 06:27:56 pm        270
ទីបំផុតក្រុមគិរីវង់សុខសែនជ័យ បានស្គាល់ជ័យជម្នះលើកដំបូង ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ហើយ ក្រោយយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៤-១ ក្នុងជំនួបជើងទី២ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទឹកដីរបស់ខ្លួន ។ជំនួបសប្ដាហ៍ទី១៩ នៅកីឡដ្ឋានគិរីវង់នេះ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខក្រសួងមហាផ្ទៃ ៣គ្រាប់មុន នៅវគ្គទី១ ដែល ២គ្រាប់រកបានដោយកីឡាករ ឃាន់ សុប៉ិន ខ្ចីជើងមកពីក្លិបបឹងកេត នៅនាទីទី៧ និងនាទី៣៨ គ្រាដែល ១គ្រាប់ទៀត ដោយកបានដោយកីឡាករ អារីហ្វីន ម៉ូហាំម៉ាត់ នៅនាទី៤៥+២ ។ចូលវគ្គទី២ ពួកគេ នៅតែបន្ដធ្វើបានល្អ ដែលរកបាន ១គ្រាប់បន្ថែម ដោយកីឡាករ Neville Mbanwei Tengeg នៅនាទី៧៣ មុនកីឡាករ ចាន់ វិបុលដាវីដ វាយបកបាន ១គ្រាប់ឲ្យក្រុមភ្ញៀវ នៅនាទី៨៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ដោយគិរីវង់សុខសែនជ័យ បានយកឈ្នះក្រសួងមហាផ្ទៃ ៤-១ ។នេះគឺជាជ័យជម្នះលើកដំបូង ក្នុងលីគកំពូលកម្ពុជា រដូវកាលនេះ បន្ទាប់ពីឆ្លងកាត់ ១៧ប្រកួតកន្លងមក បានត្រឹមស្មើ ២ដង ខណៈ ១៥ដងទៀត សុទ្ធតែបរាជ័យ ។ សម្រាប់ជ័យជម្នះក្នុងការប្រកួតទី១៨ របស់ក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ ក៏ជាការសងសឹកបានសម្រេចផងដែរ បន្ទាប់ពីជើងទី១ ពួកគេបានចាញ់ក្រសួងមហាផ្ទៃ ក្រៅដី ១-២ ។ យ៉ាងណាមិញគិរីវង់សុខសែនជ័យ នៅតែបន្ដឈរបាតតារាង ដោយរកបាន ៥ពិន្ទុ ស្មើគ្នាជាមួយក្រុមក្រសួងមហាផ្ទៃ ៕ អត្ថបទ លី ឈុនឡា

កីឡាទោចក្រយាន បញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំដោយជោគជ័យ

2025/01/27 05:53:55 pm        1195
ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅ នៅខេត្តកំពត ខណៈមន្ដ្រីសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះកំណើនសមត្ថភាព និងបច្ចេកទេសរបស់អត្តពលិកចូលរួម ពិសេសក្រុមជម្រើសជាតិ ដែលបានប្រមូលផ្ដុំហ្វឹកហាត់កាលពីឆ្នាំមុន ។លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ មានសមាគម/ក្លិបចូលរួមជាង ២០ ដែលមានការថយចុះប្រមាណ ១០ក្លិប បើធៀបកាលពីឆ្នាំមុន ។ ប៉ុន្ដែបើនិយាយពីសមត្ថភាពរបស់កីឡាករចូលរួម គឺមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីការប្រកួតប្រជែងលើស្ថានភាពផ្លូវលំបាក ក៏ដូចជាការជិះឡើងភ្នំបូកគោជាដើម ។លោកបន្ដថា គោលដៅសំខាន់ នៃការប្រកួតនេះ គឺដើម្បីធ្វើតេស្ដសមត្ថភាពក្រុមជម្រើសជាតិ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំហ្វឹកហាត់ កាលពីឆ្នាំ២០២៤ កន្លងមក ដើម្បីវាយតម្លៃសមត្ថភាពួកគេ ក៏ដូចជាការធ្វើជ្រើសរើសកីឡាករជម្រើសជាតិ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ក្នុងឆ្នាំថ្មី ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ។ ជាលទ្ធផល លោកបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន ទាំងសមត្ថភាព និងបច្ចេកទេសរបស់កីឡាករជម្រើសជាតិ បើធៀបកាលពីឆ្នាំមុនទៀតផង ។ចំពោះលទ្ធផលបច្ចេកទេសជារួម ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញលើ ៨វិញ្ញាសា កាលពីចុងសប្ដាហ៍កន្លងទៅ សមាគមកីឡាទោចក្រយានក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៦គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២) ខណៈក្លិបកង់គិរីរម្យ ឈរលេខ២ ឈ្នះមេដាយមាស ២  និងប្រាក់ ១  និងក្លិប Electro Racing ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខ៣ ។ រីឯក្លិបកង់កំពត ឈរលេខ៤ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងក្លិប Cambodia Biking ឈរលេខ៥ ឈ្នះមេដាយមាស ១គ្រឿង ។ជាមួយគ្នាដែរ លោក នូ ចំរើន ក៏បានថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តកំពត និងដៃគូឧបត្ថម្ភផងដែរ ដែលបានជួយឧបត្ថម្ភគាំទ្រ និងជំរុញឲ្យការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បញ្ចប់ដោយជោគជ័យ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM