Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

AC Milan ឈានដល់កិច្ចព្រមព្រៀងខ្ចី Kyle Walker ពី Man City ដល់ចប់រដូវកាល

2025/01/24 10:32:07 pm        439
ក្លិបបាល់ទាត់អ៊ីតាលី AC Milan បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខានាំយកខ្សែការពារអង់គ្លេស Kyle Walker ក្នុងកិច្ចសន្យាខ្ចីជើងដល់ចប់រដូវកាលនេះ។ ក្នុងកិច្ចព្រមព្រៀងនេះ ក៏មានបូករួមទាំងលក្ខខណ្ឌទិញផ្តាច់ផងដែរក្រោយចប់កិច្ចសន្យាខ្ចី។កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានធ្វើដំណើរដល់ទីក្រុង Milan ប្រទេសអ៊ីតាលីហើយ ដើម្បីបំពេញកិច្ចសន្យា។Walker ដែលបង្ហាញខ្លួនសរុបជាមួយ Man City ៣១៦ លើក ធ្លាប់បានប្រាប់អ្នកចាត់ការ Pep Guardiola ថា ចង់ចាកចេញដើម្បីទទួលបានការប្រកួតប្រជែងថ្មី។ កន្លងមកក៏មានការចរចាពីក្របខណ្ឌ Saudi Pro League ផងដែរ តែអតីតខ្សែការពារ Spurs រូបនេះចង់ផ្លាស់ទៅអ៊ីតាលីជាង។ ក្រៅពី Walker, AC Milan ក៏មានទំនាក់ទំនងជាមួយ Manchester United ផងដែរកន្លងមក តែតាមរយៈច្បាប់នៅអ៊ីតាលី ក្នុងពេលទីផ្សារទិញដូរកីឡាករមានសិទ្ធិចុះហត្ថលេខានាំយកកីឡាករអង់គ្លេសតែម្នាក់ប៉ុណ្ណោះ។ រំលឹកថា Kyle Walker គឺជាសមាជិកសំខាន់របស់ City ដែលឈ្នះជើងឯក Premier League ៦ លើកក្រោមការដឹកនាំរបស់លោក Pep Guardiola ក្រោយផ្លាស់ពី Spurs នៅឆ្នាំ ២០១៧ តម្លៃ ៥០ លានផោន៕ អត្ថបទ៖នាង សុភាវុធ

Bruno Fernandes ស៊ុតគ្រាប់ចុងម៉ោងឱ្យ Manchester United ឈ្នះ Rangers នៅ Europa League

2025/01/24 09:45:08 pm        402
ក្រុមបិសាចក្រហម Manchester United រកបានបីពិន្ទុទាំងតានតឹងក្រោយជ័យជំនះលើក្រុមភ្ញៀវស្កុតឡេន Glasgow Rangers ២-១ នៅ Old Trafford បន្តមិនដែលចាញ់នៅ Europa League រដូវកាលនេះ។ក្រុមរបស់លោក Ruben Amorim រកបានគ្រាប់នាំមុខមុនដោយបាល់ចូលទីខ្លួនឯងរបស់អ្នកចាំទី Jack Butland នៅពេលដាល់បាល់ទាត់ចេញពីជ្រុងរបស Christian Eriksen។ នៅសល់តែពីរនាទីទៀតចប់ការប្រកួត ពោលគឺនាទីទី ៨៨ ក្រុមភ្ញៀវ Rangers ក៏រកបានគ្រាប់តាមស្មើវិញដោយ Cyriel Dessers ធ្វើឱ្យអ្នកគាំទ្រ Rangers នៅ Old Trafford អបអរសាទរ រីករាយនឹងទទួលយកលទ្ធផលស្មើ។ បានត្រឹមបួននាទីទី នៅក្នុងម៉ោងបន្ថែមបង្គ្រប់នាទីទី ៩០+២ ប្រធានក្រុម Bruno Fernandes គឺជាអ្នកស៊ុតសម្រេចគ្រាប់បាល់បីពិន្ទុឱ្យ Manchester United ឡើងឈរលេខបួនក្នុងតារាងមាន ១៥ ពិន្ទុមិនទាន់ស្គាល់ចាញ់ ពោលគឺឈ្នះ ៤ ស្មើ ៣។ ប្រកួតចុងក្រោយ Manchester United នឹងត្រូវទៅទឹកដីរ៉ូម៉ានីជួប FCSB Steaua Bururesti។ ចំណែក Rangers នៅឈរលេខ ១៣ ស្ថិតក្នុងតំណែង Play-Off ត្រូវជួប Union Saint-Gilloise ក្នុងទឹកដីរបស់ខ្លួនប្រកួតចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ 

ពានសម្ដេចតេជោ-ថ្នាក់ជាតិ៖ កងយោធពលខេមរភូមិន្ទ យកឈ្នះអង្គរថាយហ្គឺរ ៣-០ គួរឲ្យភ្ញាក់ផ្អើល

2025/01/24 05:46:45 pm        400
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង សម្រាប់អ្នកគាំទ្រ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-០ ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ វគ្គ ១៦ក្រុមចុងក្រោយ កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ។ជំនួបដ៏ជក់ចិត្តលើទឹកដីខេត្តសៀមរាបនេះ កងយោធពលខេមរភូមិន្ទ បានធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ស្ទើរមិនអាជឿ ដោយរយៈពេលមិនដល់ ២០នាទីផង ពួកគេបានស៊ុតបំប៉ោងសំណាញ់ទីអង្គរថាយហ្គឺរ ៣គ្រាប់ ដែលធ្វើបាន Hat-Trick ដោយកីឡាករជប៉ុន Konishita Reiya នៅនាទីទី៦ នាទីទី៩ និងនាទី១៨ ។ ការរបូតគ្រាប់បាល់ដ៏លឿនជាបន្ដបន្ទាប់នេះ បានធ្វើឲ្យអង្គរថាយហ្គឺរ ជួបការលំបាកក្នុងការវាយបក ជាក់ស្ដែងពួកគេ បានព្យាយាមការពារ និងវាយបកជាខ្លាំង តែមិនអាចទម្លាយរបាំងការពារក្រុមភ្ញៀវបានឡើយ ដោយរក្សាលទ្ធផល ០-៣ រហូតដល់ចប់ការប្រកួតពេញម៉ោង ។ជាការកត់សម្គាល់ កាលពីជួបគ្នាក្នុងលីគកំពូលកម្ពុជា អង្គរថាយហ្គឺរ បានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ទាំង ២ជើង ដោយយកឈ្នះ ២-១ ក្រៅដី ហើយបានយកឈ្នះរហូតដល់ ៥-០ លើទឹកដីខ្លួន នៅជើងទី២ ។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ដែលក្រុមលោក ភា សុភ័ក្ដ្រា អាចវាយបកយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ រហូតដល់ ៣-០ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) វិញ ។ជាមួយជ័យជម្នះនេះ គឺជាដើមទុនដល់សំខាន់សម្រាប់ក្រុមកងយោធពលខេមរភូមិន្ទ តែក៏មិនទាន់អស់សង្ឃឹម សម្រាប់ក្រុមអង្គរថាយហ្គឺរដែរ ដ្បិតក្រុមទាំងពីរ នឹងត្រូវជួបគ្នា នៅជើងទី២ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជស្វាយរៀង បានបង្ហាញពីរូបភាពដ៏ល្អពីបាល់ទាត់កម្ពុជា

2025/01/24 05:19:58 pm        533
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ក្រុមរបស់ខ្លួន បានបង្ហាញនូវភាពដ៏ល្អពីវិស័យបាល់ទាត់កម្ពុជា តាមរយៈការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ បើទោះបីក្រុមលោក បានអស់ឱកាសក្នុងការប្រជែងកៅអីវគ្គបន្ដក៏ដោយ ។ការយល់ឃើញថា បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានត្រឡប់មកដល់មាតុភូមិវិញ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ០-០ កាលពីថ្ងៃពុធកន្លងទៅ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន ។លោក Pep បានសម្ដែងការសោកស្ដាយ ដែលមិនអាចយកឈ្នះការប្រកួតដ៏សំខាន់នេះ ក៏ដូចជាទទួលបានលទ្ធផលល្អពេលជួបក្រុមឥណ្ឌូនេស៊ី PSM Makasar ។ បែបនេះក្ដី ជារួមលោកបានវាយតម្លៃខ្ពស់ ចំពោះការខំប្រឹងរបស់កូនក្រុម ដែលបានបង្ហាញនូវរូបភាពដ៏ល្អពីកម្រិតលេង និងការវិឌ្ឍន៍នៃវិស័យកីឡាបាល់ទាត់កម្ពុជាលើឆាកអន្ដរជាតិ ។ទន្ទឹមជាមួយគ្នាលោកក៏បានបញ្ជាក់មូលហេតុមិនដាក់ខ្សែប្រយុទ្ធ Pablo Agusto លេងទល់នឹងក្រុម Dong A Thanh Hoa ផងដែរ ដោយសារគេមិនទាន់ជាសះស្បើយ ១០០% តែលោកសង្ឃឹមថា ការប្រកួតដ៏ធំក្នុងលីគកំពូលកម្ពុជា ចុងសប្ដាហ៍នេះ Pablo នឹងកីឡាករថ្មីៗផ្សេងៗ នឹងអាចជួយក្រុមក្នុងការប្រកួតជាមួយក្រុមភ្នំពេញក្រោនបាន ។គួរដឹងថា ព្រះខ័នរាជស្វាយរៀង បានអស់ឱកាសប្រជែងកៅអីវគ្គ ៤ក្រុម នៃជើងឯកក្លិបបាល់ទាត់អាស៊ាន ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ២ រកបាន ៤ពិន្ទុ ឈរលេខ៥ បណ្ដោះអាសន្ន ។ យ៉ាងណាក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ នៅសល់ភារកិច្ច ១ប្រកួតទៀត ដោយត្រូវបើកទ្វារផ្ទះទទួលក្រុម Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ៕ អត្ថបទ លី ឈុនឡា

សហព័ន្ធគុនខ្មែរ រកឃើញក្បាលម៉ាស៊ីនអាណត្ដិថ្មី ខណៈអគ្គលេខាធិការនឹងត្រូវរើសជាពិសេស

2025/01/23 08:25:38 pm        216
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរកឃើញក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធ សម្រាប់អាណត្ដិថ្មីហើយ ដោយមានសមាជិកគណៈកម្មាធិការប្រតិបត្តិសរុបចំនួន ១៩រូប ដឹកនាំដោយឯកឧត្តម ខូវ ឆាយ ដែលបន្ដជាប់ធ្វើជាប្រធានសហព័ន្ធ សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ខណៈអគ្គលេខាធិការ នឹងត្រូវជ្រើសរើសជាពិសេស ដោយមិនជាប់ពាក់ព័ន្ធជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ឬសមាគម/ក្លិបឡើយ ។នេះបើយោងតាមមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្ដអាណត្តិទី៨ របស់សហព័ន្ធ ដែលបានរៀបចំកាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរង តំណាងឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងសមាគម/ក្លិបជាច្រើនផងដែរ ។ឯកឧត្តម ខូវ ឆាយ បានគូសបញ្ជាក់ថា មហាសន្និបាតនេះ បានប្រព្រឹត្តទៅ តាមលក្ខន្ដិកៈរបស់សហព័ន្ធ ក៏ដូចជាតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងនាមប្រធានសហព័ន្ធអាណត្តិថ្មី ឯកឧត្តមបានប្ដេជ្ញាពង្រឹងសាមគ្គីផ្ទៃក្នុង និងជំរុញឲ្យមានកម្មវិធីកាន់តែច្រើន ដើម្បីអភរិក្ស និងអភិវឌ្ឍន៍គុនខ្មែរឲ្យកាន់តែល្បីល្បាញលើពិភពលោក ក៏ដូចជាធានាបាននូវការបណ្ដុះបណ្ដាលកីឡាករត្រៀមការប្រកួត ទាំងក្នុង និងក្រៅស្រុកផងដែរ ។ពាក់ព័ន្ធនឹងអគ្គលេខាធិការសហព័ន្ធ ក្នុងអាណត្ដិថ្មីវិញ នឹងត្រូវជ្រើសរើសជាពិសេស ក្នុងនាមបុគ្គលមិនមែនជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ឬសមាគម/ក្លិប ពិសេសត្រូវមានសមត្ថភាព និងពេលវេលាគ្រប់គ្រាន់ ហើយត្រូវឆ្លងកាត់ការបោះឆ្នោតគាំទ្រដោយសមាជិកគណៈកម្មាធិការប្រតិបត្តិទាំងអស់ ដើម្បីធានានូវការប្រតិបត្តិការងារប្រចាំថ្ងៃបានល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។សូមបញ្ជាក់ថា ក្នុងចំណោមសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិទី៨ ក្រៅពីឯកឧត្តម ខូវ ឆាយ បន្ដធ្វើជាប្រធាន គឺមានអនុប្រធានសហព័ន្ធចំនួន ៧រូប និងអគ្គហិរញ្ញឹកម្នាក់ ព្រមទាំងសមាជិកចំនួន ១០រូប ក្នុងនោះអគ្គលេខាធិការសហព័ន្ធ អាណត្តិមុន គឺលោក ហេង សុខឃន ក៏ជាសមាជិកមួយរូបផងដែរ ៕ អត្ថបទ លី ឈុនឡា

លោក Pep សោកស្ដាយការរបូតពិន្ទុពីប្រកួតមុន នាំឲ្យព្រះខ័នរាជ អស់ឱកាសប្រជែង​កៅអីវគ្គបន្ដ

2025/01/23 07:12:36 pm        368
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មានការសោកស្ដាយ ចំពោះ​ការ​ខក​ខាន​ដណ្ដើម​ពិន្ទុពីការប្រកួតមុនៗ ពិសេសការប្រកួតក្នុងដី ជាមួយក្រុមឥណ្ឌូនេស៊ី PSM Makasar ដែលនាំឲ្យក្រុមខ្លួន ពិបាកក្នុងការប្រជែងកៅអីវគ្គបន្ដ រហូតអស់ឱកាស​ក្នុង​ការ​ប្រកួត​ជើង​ឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ ។នេះបើតាមការលើកឡើង ក្រោយក្រុមជើងឯកលីគកំពូលកម្ពុជា បានត្រឹមប្រកួត​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ Dong A Thanh Hoa របស់វៀតណាម ០-០ កាលពីរាត្រីថ្ងៃពុធ សម្រាប់ការប្រកួតទី៤ ក្នុង​ពូលA នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបប្រចាំតំបន់ ដែលនាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង បាន​អស់​ឱកាសជាផ្លូវការ ក្នុងការប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ ។គ្រូបង្វឹកជនជាតិអេស្ប៉ាញដដែលបន្ដថា ការប្រកួតជាមួយក្រុមខ្លាំង Thanh Hoa កូនក្រុមខ្លួនពិតជាធ្វើបានល្អ ទោះបីមិនអាចលេងតាមការរៀបចំ ១០០% ដោយសារបញ្ហាទីលានក៏ដោយ ។ តែសោកស្ដាយ ដែលក្រុមខ្លួន មិនអាចទាត់បញ្ចប់ទីបាន ហើយផ្គួបជាមួយការប្រកួតពីមុនមួយចំនួន ក្រុមខកខានទទួលបានពិន្ទុផង នាំឲ្យក្រុមអស់ឱកាសប្រជែងកៅអីវគ្គបន្ដតែម្ដង ។គួរដឹងថា ក្រោយទទួល ១ពិន្ទុពីក្រុមខ្លាំងវៀតណាម Dong A Thanh Hoa នាំឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរលេខ៥ ដោយរកបាន ៤ពិន្ទុ តាមពីក្រោយក្រុម Dong A Thanh Hoa ដែលឈរលេខ៤ រកបាន ៦ពិន្ទុ ព្រមទាំងក្រុម Terengganu FC របស់ម៉ាឡេស៊ី និងក្រុម PSM Makasar របស់ឥណ្ឌូនេស៊ី ដែលឈរលេខ២ និងលេខ៣ រកបាន ៧ពិន្ទុស្មើគ្នា គ្រាដែលក្រុម BG Pathum United របស់ថៃ ឈរកំពូលតារាង រកបាន ៨ពិន្ទុ ។ដោយសារក្រុមនីមួយៗ នៅសល់ ១ប្រកួតក្នុងដៃ ធ្វើឲ្យព្រះខ័នរាជស្វាយរៀង អស់ឱកាសក្នុងការប្រជែងកៅអីវគ្គបន្ដ ទោះបីអាចយកឈ្នះការប្រកួតចុងក្រោយក៏ដោយ ។ សម្រាប់ជំនួបបញ្ចប់ពូល ក្រុមកំពុងឈរលេខ២ នៃលីគកំពូលកម្ពុជា នឹងត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ៕ អត្ថបទ លី ឈុនឡា  

សមាជិកលីគកំពូល ៦ក្រុម ត្រូវជួបគ្នាដណ្ដើមកៅអីវគ្គ ១/៤ ពានសម្ដេចតេជោ-ថ្នាក់ជាតិ សប្ដាហ៍នេះ

2025/01/22 10:57:59 pm        139
បន្ទាប់ពីការប្រកួតរវាងក្រុមសមាជិកលីគកំពូលកម្ពុជា និងក្រុមឡើងមកពីថ្នាក់ខេត្ត នឹង​មាន​ការ​ប្រកួត ៣គូទៀត ដែលជាជំនួបរវាងក្រុមសមាជិកលីគកំពូល នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃ​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នៅថ្ងៃទី២២-២៣ ខែមករានេះ ។សម្រាប់បេក្ខភាពលីគ ដែលត្រូវជួបក្នុងជើងទី១ ឆ្ពោះទៅប្រជែងកៅអីវគ្គ ៨ក្រុមចុងក្រោយនេះ រួមមានថ្ងៃពុធនេះ មាន ២គូ គឺក្រុមគិរីវង់សុខសែនជ័យ ត្រូ​វ​បើក​ទ្វារ​ផ្ទះ​ទទួល​ក្រុម​ឡាយហ្វ​ខេត្ត​ព្រះសីហនុ នាវេលាម៉ោង ៣៖៣០នាទីរសៀល និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ត្រូវ​ជួប​ក្រុម​ភ្ញៀវណាហ្គាវើលដ៏ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។រីឯមួយប្រកួត​ទៀត គឺជំនួបរវាងក្រុមអង្គរថាយហ្គឺរ និងសមាគមកីឡា​បាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ ដែលត្រូវជួបគ្នានាល្ងាចថ្ងៃទី២៣ ខែមករា នៅកីឡដ្ឋាន អាគីហ៊ីរ៉ូកាតា ខេត្តសៀមរាប ។នេះគឺជាជំនួបបើករដូវកាលថ្មីរបស់ក្រុមសមាជិកលីគកំពូលកម្ពុជាទាំង ៦ ក្នុងពានរង្វាន់​សម្ដេចតេជោ-ថ្នាក់ជាតិ រដូវកាលថ្មីនេះ។ បន្ទាប់ពីការប្រកួតសប្ដាហ៍នេះ ក្រុមនីមួយៗ នឹងត្រូវ​ជួប​គ្នា​ជា​ថ្មី នៅជើងទី២ នាខែកុម្ភៈខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គ ៨ក្រុមចុង​ក្រោយ។ ចាំមើលតើរវាងក្រុមលីគកំពូលទាំង ៦ ក្រុមណាខ្លះ នឹងទទួលបាន​កៅអីឡើង​ទៅ​វគ្គ​បន្ដ​? អត្ថបទ លី ឈុនឡា  

ព្រះខ័នរាជស្វាយរៀង នឹងធ្វើគ្រប់យ៉ាង ដើម្បីដណ្ដើម ៣ពិន្ទុជាមួយ Thanh Hoa ល្ងាចនេះ

2025/01/22 10:30:22 pm        792
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ ពូលA នៅកីឡដ្ឋានរបស់ម្ចាស់ផ្ទះ នាខេត្ត Thanh Hoa ប្រទេសវៀតណាម ខណៈលោក Pep Munoz គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជាថា នឹងធ្វើគ្រប់យ៉ាង ដើម្បីដណ្ដើមជ័យជម្នះក្នុងការប្រកួតដ៏សំខាន់នេះ ។ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត នៅល្ងាចថ្ងៃអង្គារ លោក Pep បានសម្ដែងការចាប់អារម្មណ៍ ចំពោះរបៀបលេងរបស់ក្រុម Thanh Hoa ដែលកំពុងធ្វើបានល្អ ទាំងក្នុងលីគ និងពានអន្ដរជាតិ ។ យ៉ាងណាលោកថា នេះគឺប្រៀបដូចជាការប្រកួតផ្ដាច់ព្រ័ត្រ ដែលក្រុមខ្លួនមិនអាចបង្កកំហុសបានឡើយ ដើម្បីឈានទៅប្រជែង ៣ពិន្ទុជាមួយពួកគេ និងរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់ប្រចាំតំបន់នេះ ។គួរដឹងថា ក្រៅពីជំនួបរវាងក្រុមកំពុងឈរលេខ២ Dong A Thanh Hoa និងក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរលេខ៥ ក្នុងពូល ថ្ងៃនេះ ក៏មានជំនួបពូលA ចំនួន ២គូផ្សេងទៀត រួមមានក្រុមកំពូលតារាង PSM Makasar របស់ឥណ្ឌូនេស៊ី ជួបក្រុមម្ចាស់ផ្ទះ Terengganu FC របស់ម៉ាឡេស៊ី និងក្រុម Shan United របស់មីយ៉ាន់ម៉ា ត្រូវបើកទ្វារផ្ទះទទួលក្រុមខ្លាំងថៃ BG Pathum United ។បច្ចុប្បន្នក្រុម PSM Makasar ឈរកំពូលតារាងមាន ៧ពិន្ទុ តាមពីក្រោយដោយក្រុម Dong A Thanh Hoa និងក្រុម BG Pathum ដែលរកបាន ៥ពិន្ទុស្មើគ្នា និងក្រុម Terengganu FC ឈរលេខ៤ រកបាន ៤ពិន្ទុ នាំមុខក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរលេខ៥ និងរកបាន ៣ពិន្ទុ ។ ដោយសារក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃ ដូច្នេះព្រះខ័នរាជស្វាយរៀង នឹងមានឱកាសប្រជែងកៅអីវគ្គបន្ដ ប្រសិនបើអាចយកឈ្នះក្រុម Dong A Thanh Hoa តែចាញ់ នឹងក្រុមតំណាងកម្ពុជានេះ នឹងត្រូវអស់ឱកាសតែម្ដង ៕ អត្ថបទ លី ឈុនឡា  

កីឡាករ សុខ លីមហេង បន្តគ្រងជើងឯក ៥ លើកជាប់ៗគ្នាការប្រកួតជើងឯកអុកចត្រង្គថ្នាក់ជាតិ

2025/01/21 06:53:39 pm        201
ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ សុខ លីម ហេង បន្តគ្រងជើងឯក ៥លើកជាប់ៗគ្នាក្នុងការប្រកួតជើងឯកអុកចត្រង្គថ្នាក់ជាតិ។នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ៥លើក កីឡាករ សុខ លីមហេង បានប្រកួតឈ្នះជើងខ្លាំង ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ ហើយកីឡាករ ឈាវ បូរ៉ា ទទួលបានមេដាយប្រាក់ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ជា ស៊ីដេត និងលេខ៤ បានទៅលើកីឡាករ នូ ច័ន្ទផានិត (មេដាយសំរឹទ្ធ)។ក្នុងពិធីបិទការប្រកួត និងបំពាក់មេដាយជូនដល់ជ័យលាភី លោក សេក សុភ័ក្ត្រ អគ្គលេខាធិការ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានលើកឡើងថា សម្រាប់ឆ្នាំ២០២៤របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលបានរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណង ដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាព និងបច្ចេកទេសល្អ ក្នុងការលេងអុកចត្រង្គ ដើម្បីត្រៀមសម្រាប់ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ជាពិសេសចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេស នាខែធ្នូ ឆ្នាំ២០២៥។លោក បានរម្លឹកថា សហព័ន្ធបានប្រារព្ធធ្វើមហាសន្និបាត សម្រាប់អាណត្តិថ្មី ក្នុងគោលបំណងសំខាន់ ដើម្បីរួមចំណែកអភិរក្ស អភិវឌ្ឍកីឡាអុកចត្រង្គកម្ពុជា ដែលជាកេរមរតកពីដូនតាខ្មែរយើង ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានយល់ដឹង ថែរក្សាទុក និងដើម្បីផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកផងដែរ។យោងតាមរបាយការណ៍បច្ចេកទេសបានឱ្យដឹងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤នេះ បានដំណើរការរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥ មានការចូលរួម ចំនួន១៨ក្លឹប មានកីឡាករកីឡាការិនីប្រកួតសរុប ៦៥នាក់ (ស្រី ចំនួន០២នាក់)។ ការប្រកួតនេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំវិញ្ញាសាប្រកួតតែ១ប៉ុណ្ណោះ គឺវិញ្ញាសាឯកត្តជនបុរសនារីចម្រុះរយៈពេល ៦០នាទី៕

លោក Pep និងប្រធានក្រុមព្រះខ័នរាជ ថាប៉ះ Thanh Hoa ប្រៀបដូចការប្រកួតផ្ដាច់ព្រ័ត្រ

2025/01/21 06:27:02 pm        323
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង និងប្រធានក្រុម សឿយ វិសាល បានចាត់ទុកការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ប្រៀបដូចការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ឆ្នាំ២០២៤/២៥ ។ការលើកឡើងនេះ មុនពេលក្រុមជើងឯកលីគកំពូលកម្ពុជា ធ្វើដំណើរទៅប្រទេសវៀតណាម កាលពីល្ងាចថ្ងៃច័ន្ទ ដើម្បីត្រៀមការប្រកួតពូលA ក្នុងយុទ្ធការប្រកួតជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់ ជាមួយក្រុមកំពុងឈរកំពូលតារាងលីគកំពូលវៀតណាម Dong A Thanh Hoa នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ស្អែក នៅកីឡដ្ឋាន  Thanh Hoa ។លោក Pep បានចាត់ទុកការប្រកួតនេះ ប្រៀបដូចជំនួបផ្ដាច់ព្រ័ត្រ ដ្បិតបើកឈ្នះព្រះខ័នរាជ នៅមានឱកាសប្រជែងកៅអីវគ្គបន្ដ ខណៈបើចាញ់ នឹងអស់ឱកាសតែម្ដង ។ លោកថា Thanh Hoa គឺជាក្រុមខ្លាំងក្នុងពូល ដែលមានរបៀបលេងស្រដៀងគ្នា នឹងក្រុមខ្លួនដែរ ។ យ៉ាងណាមិន លោកបានផ្ដោតការប្រកួតនេះជាសំខាន់ ទោះបីត្រឡប់មកវិញ ត្រូវជួបក្រុមខ្លាំងភ្នំពេញក្រោន ក្នុងលីគកំពូលកម្ពុជាក៏ដោយ ។ដោយឡែកកីឡាករ សឿយ វិសាល បានលើកឡើងស្រដៀងគ្នា ចំពោះការប្រកួតប្រៀបបានជំនួបផ្ដាច់ព្រ័ត្រនេះ ។ វិសាល និងមិត្តរួមក្រុម បានប្ដេជ្ញាជាមួយឆន្ទៈយ៉ាងមុតមាំក្នុងការប្រកួតដ៏សំខាន់នេះ ដើម្បីស្វែងរកលទ្ធផលល្អ និងមានឱកាសប្រជែងកៅអីវគ្គបន្ដ ទោះបីក្រុមខ្លួន មានការប្រកួតដ៏មមាញឹក ហើយមានកីឡាករខ្លះ មានបញ្ហារបួសក៏ដោយ ។គួរដឹងថា បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៥ បណ្ដោះអាសន្ន ក្នុងពូលA នៃជើងឯកក្លិបបាល់ទាត់អាស៊ាន ឆ្នាំ២០២៤/២៥ ដោយរកបាន ៣ពិន្ទុ ក្រោយឆ្្លងកាត់ ៣ប្រកួតឈ្នះ ១ និងចាញ់ ២ ខណៈនៅសល់ ២ប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa នាថ្ងៃពុធនេះ និងប្រកួតចុងក្រោយ ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។រីឯក្រុម PSM Makasar កំពុងឈរកំពូលតារាង ដោយមាន ៧ពិន្ទុ នាំមុខក្រុម Dong A Thanh Hoa និងក្រុម BG Pahtum United របស់ថៃ ដែលរកបាន ៥ពិន្ទុស្មើគ្នា ហើយក្រុមនីមួយៗ សុទ្ធតែនៅសល់ ២ប្រកួតក្នុងដៃ ។ ដូច្នេះព្រះខ័នរាជស្វាយរៀង នឹងមានឱកាសប្រជែងកៅអីវគ្គបន្ដ ប្រសិនបើអាចយកឈ្នះក្រុមខ្លាំងវៀតណាម Dong A Thanh Hoa នាថ្ងៃស្អែក៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM