Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

កម្ពុជាចាញ់ម៉ុងហ្គោលលី ២-១ ជំនួបមិត្តភាពអន្តរជាតិជើងទីពីរនៅទីក្រុងអ៊ូឡង់បាទ័រ

2024/06/12 10:35:40 pm        144
ក្រុមកីឡាបាល់ទាត់ម៉ុងហ្គោលី វាយបកយកឈ្នះកម្ពុជា ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ជើងទី២ នៅរដ្ឋធានីអ៊ូឡង់បាទ័រ ថ្ងៃអង្គារម្សិលមិញនេះ។ ជំនួបជើងទីពីរដែលមានការផ្សាយផ្ទាល់ពី BTV ផងដែរនោះ ជាថ្មីម្តងទៀត សារ ទី ជាអ្នក​រក​គ្រាប់​បាល់​នាំមុខឱ្យកម្ពុជា មុនពេល Nyam-Osor និង Gantuyaa សម្រេចគ្រាប់បាល់តាមស្មើ និងជ័យជម្នះ ជាបន្តបន្ទាប់។ កាលពីជើងទី១ នៅថ្ងៃទី៧ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមគោព្រៃកម្ពុជា បាន​យក​ឈ្នះ ម៉ុងហ្គោលី ២-០ ដែលធ្វើបានដោយ Yudai Ogawa និង​ សារ ទី។ ការប្រកួតមិត្តភាពអន្តរជាតិទាំងពីរប្រកួតនេះធ្វើឡើងដើម្បីកម្តៅសាច់ដុំ ខណៈក្រុម​ទាំង​ពីរ​ត្រៀម​ប្រកួត​ជម្រុះ AFC Asian Cup ឆ្នាំ ២០២៧។តាមរយៈលទ្ធផលប្រកួតនេះ មានន័យថាកម្ពុជា ឈ្នះ១ ចាញ់១ និងស្មើ១ ជាមួយម៉ុងហ្គោលី​ក្នុង​ចំណោម​ប្រវត្តិ​ជួបគ្នា ៣ លើក។ ជំនួបដំបូងរវាងក្រុមទាំងពីរធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ឆ្នាំ ២០១៩ បញ្ចប់ទៅដោយ​លទ្ធផល ១-១៕ អត្ថបទ៖នាង សុភាវុធ 

១៨ប្រទេសឡើងជុំទី៣ ការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២៦ តំបន់អាស៊ី

2024/06/12 03:32:33 pm        277
១៨ប្រទេសឡើងទៅជុំទី៣ នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២៦ តំបន់អាស៊ី ក្នុង​នោះ​សមាជិកសហព័ន្ធបាល់ទាត់អាស៊ាន (AFF) មាន អូស្ត្រាលី និង ឥណ្ឌូនេស៊ី, អាស៊ី​កណ្តាល (CAFA) មានអ៊ីរ៉ង់ កៀហ្ស៊ីស៊ីស្ថាន និងអ៊ួសបេគីស្ថាន, អាស៊ីខាងកើត (EAFF) មាន ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង និងជប៉ុន, អាស៊ីខាងត្បូង (SAFF) មិនមានក្រុមឡើងទេ ហើយក្រៅពីនោះជាក្រុមមកពីអាស៊ីខាងលិច (WAFF) ដូចជា បារ៉ែន កាតា កូវ៉ែត ហ្សក់ដានី អ៊ីរ៉ាក់ ប៉ាឡេស្ទីន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងអូម៉ង់។ ការចាប់ឆ្នោតជុំទី៣ និងធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះ។  សូមជម្រាបជូនថា ក្រុមទាំង១៨នេះ ត្រូវបែងចែកជាបីពូល (A B C) ក្នុងមួយពូលមាន៦ក្រុម ហើយក្រោយលេង១០ប្រកួត(ក្នុងដី-ក្រៅដី)នៃពូលនីមួយៗ, ក្រុមលេខ១ (A1 B1 C1) និងលេខ២ (A2 B2 C2) សរុប៦ក្រុម បានកៅអីទៅលេងបាល់ទាត់ពិភពលោក២០២៦ កាណាដា ម៉ិកស៊ិក អាមេរិក។  ចំនែកក្រុមលេខ៣ (A3 B3 C3) និងលេខ៤ (A4 B4 C4) សរុប៦ក្រុមទៀត ត្រូវលេងជុំទី៤ ដោយបែងចែក២ពូល (A និងB ) ទៀតដោយមួយពូលមាន៣ក្រុម ក្រុមនីមួយៗត្រូវលេងតែមួយជើងលើដីកណ្តាល ហើយក្រុមលេខ១ពូលA និងលេខ១ពូលB ឡើងទៅលេងបាល់ទាត់ពិភពលោកបន្ថែមកៅអីមាន៨ក្រុមពីតំបន់អាស៊ី។ ដោយឡែក ក្រុមលេខ២ ពូលA និងលេខ២ពូលB ក្នុងជុំទី៤ ត្រូវលេងវគ្គជម្រុះជុំទី៥បន្ត ដោយលេងក្នុងដី-ក្រៅ ក្រុមដែលឈ្នះត្រូវជម្រុះជាមួយក្រុមនៅទ្វីបផ្សេង ហើយបើឈ្នះ នោះអាស៊ី នឹងមាន៩ក្រុម បង្ហាញខ្លួនក្នុង បាល់ទាត់ពិភពលោក២០២៦៕

ពាន Soccer League លើកទី៧ ចាប់ផ្ដើមការប្រកួតជម្រុះតាមពូល ទាំងបុរស និងនារី

2024/06/11 09:44:35 pm        190
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ជម្រុះតាមពូលនីមួយៗ ជាផ្លូវការហើយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ទាំង​ផ្នែក​បាល់ទាត់​បុរស និងនារី ខណៈការប្រកួតជម្រុះតាមពូលនេះ បានធ្វើឡើង ១ថ្ងៃ ក្រោយ​ពិធី​បើក​ផ្លូវការ កាលពីថ្ងៃអាទិត្យកន្លងទៅសម្រាប់លទ្ធផលការប្រកួតថ្ងៃដំបូង នៃវិញ្ញាសាបាល់ទាត់បុរស ចំពោះពូលA គឺក្រុម Try All FC បានយកឈ្នះក្រុម Helpl To Buy FC ៣-១ ស្របពេលក្រុម ខណៈ​ពូលB​ ក្រុម​យុវជន​វត្ត​សិរី​បន្ទាយ​ដែក បានប្រកួតស្មើក្រុមយុវជនមូស្លិមច្រាំងចំរេះ១ ដោយលទ្ធផល ២-២ នៅ​ទីលាន​បាល់​ទាត់​វិទ្យាល័យ​បឹងត្របែកដូចគ្នា ។ចំណែកលទ្ធផលការប្រកួតបាល់ទាត់បុរស ២គូទៀត ដែលធ្វើឡើង​នៅ​ទីលាន​ AUPP ​គឺក្រុម ​Chamkarmon Lion FC បានយកឈ្នះក្រុមយុវជនឬស្សីកែវ ៣-១ ក្នុង​ពូលC​ និងក្រុម​ដូណាត់​រីករាយ​ បានយកឈ្នះក្រុមយុវជន ៧មករាច្រាំងចំរេះ១ ដោយលទ្ធផល ៤-១ ក្នុងពូលD ។រីឯ​ការ​ប្រកួតបើកឆាកផ្នែកបាល់ទាត់នារីវិញ សម្រាប់​ជំនួប​បើក​ឆាក​ពូលA​ គឺ​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោន បានយកឈ្នះក្រុម ស.ស.យ.ក រាជធានីភ្នំពេញ ដោយលទ្ធផល ៦-០ ។គួរដឹងថា ពានរង្វាន់ Soccer Leaguer ឆ្នាំនេះ មានក្រុមចូលរួមប្រកួតសរុប ៦១ក្រុម ក្នុង​នោះ​ក្រុម​បុរសមានចំនួន ៤៨ក្រុម និងក្រុមនារីមានចំនួន ១៣ក្រុម ដែលបាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​ផ្លូវការ កាលពីថ្ងៃទី០៩ ខែមិថុនាកន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធយុវជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាច្រើន ដែលបាន​ចូល​រួម​​អបអរសាទរពិធីបើក និងការប្រកួតមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និង​ក្រុម​ផ្ការីកគ្រប់រដូវ របស់នាយ ពាក់មី ក្រោមមូលបទ «បេះដូងអ្នកីឡាដើម្បីកុមារកម្ពុជា» ។ចំពោះការប្រកួតជម្រុះនេះដែរ សម្រាប់ក្រុមបាល់ទាត់បុរស បានបែងចែកចេញជា ១៦ពូល ខណៈ​ក្រុមនារី បែងចែកចេញជា ៤ពូល ដោយគណៈកម្មការរៀបចំ គ្រោងនឹងរៀបចំ​ការ​ប្រកួត​លើ​ទីលាន​មួយចំនួន ក្នុងរាជធានីភ្នំពេញ ដូចជាទីលានវិទ្យាល័យ​បឹង​ត្របែក,​ ទីលាន​សាលក​វិទ្យាល័យ ​អាម៉េរិកកាំងភ្នំពេញ (AUPP), ទីលានវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា, កីឡដ្ឋាន ​Smart RSN,​ កីឡដ្ឋាន AIA, KMH Park និងពហុកីឡដ្ឋានជាតិអូឡាំពិកជាដើម៕ អត្ថបទ លី ឈុនឡា 

មន្ដ្រីជាន់ខ្ពស់សហព័ន្ធបាល់ទះថា ១ដុល្លារ នៅតែជាតម្រូវការជានិច្ច របស់មន្ទីពេទ្យគន្ធបុប្ផា

2024/06/11 07:28:32 pm        230
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានគូសបញ្ជាក់ថា ថវិកា ១ដុល្លារក្ដី ២ដុល្លារ ឬ ១ម៉ឺនរៀលក្ដី នៅតែជាតម្រូវការជានិច្ចរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្ដនិរន្ដរភាព នៃបេសកកម្មជួយសង្គ្រោះកុមារកម្ពុជា ។ការលើកឡើងនេះ បន្ទាប់ពីថ្នាក់ដឹកនាំសហព័ន្ធ បានចាត់តាំងរូបលោក ដឹកនាំប្រតិភូសហព័ន្ធ និងអត្តពលកីឡាបាល់ទះកម្ពុជា ដែលទើបដណ្ដើមបានជើងឯកពានរង្វាន់អន្ដរជាតិ Win+ Streak Volleyball Invitational Tournament (WSVI) ឆ្នាំ២០២៤ នៅកោះតៃវ៉ាន់ កាលពីថ្មីៗ នាំយកថវិកាចំនួន ៩,៩៩៩ដុល្លារ បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែលបន្ដថា សកម្មភាពសប្បុរសធម៌នេះ ផ្ដួចផ្ដើមគំនិតដោយថ្នាក់ដឹកនាំសហព័ន្ធ ភ្ជាប់ជាមួយទឹកចិត្តសប្បុរសធម៌របស់អត្តពលិកបាល់ទះកម្ពុជា ដែលទើបដណ្ដើមបានជ័យជម្នះលើឆាកអន្ដរជាតិ ។ ចំពោះការបរិច្ចាគថវិការខ្វះ ១ដុល្លារ ស្មើនឹង ១ម៉ឺនដុល្លារនេះដែរ លោកបានពន្យល់ថា ក៏ព្រោះលោកចង់ផ្ញើសារដល់ប្រជាពលរដ្ឋថា មន្ទីពេទ្យត្រូវការ ១ដុល្លារជានិច្ច ដើម្បីបង្គ្រប់បន្ថែម ។ ហេតុនេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគទាំងអស់គ្នា ទោះបីតិចក្ដីច្រើនក្ដី ដើម្បីជួយទ្រទ្រង់ឲ្យមន្ទីរពេទ្យគន្ធបុប្ផា ក្លាយជាមន្ទីរពេទ្យមួយ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្ដនិរន្ដរភាពក្នុងការព្យាបាល និងជួយសង្គ្រោះកុមារកម្ពុជា ។គួរដឹងថា កាលពីថ្មីៗ ក្រុមបាល់ទះវិសាខា ដែលប្រជុំដោយកីឡាករជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតពានរង្វាន់ Win+ Streak Volleyball Invitational Tournament (WSVI) ឆ្នាំ២០២៤ នៅកោះតៃវ៉ាន់ ដែលមានបេក្ខភាព ៨ក្រុម មកពី ៧ប្រទេសចូលរួម ។ ជាលទ្ធផលក្រុមតំណាងកម្ពុជានេះ ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានជើងឯកជូនជាតិមាតុភូមិ បន្ទាប់ពីយកឈ្នះក្រុមខ្លាំងៗជាច្រើន ពិសេសការវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Win Streak ដោយលទ្ធផល ៣-១សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រវិញ បន្ទាប់ពីរងបរាជ័យ ៣-២សិត ក្នុងវគ្គជម្រុះក្នុងពូល ៕ អត្ថបទ លី ឈុនឡា 

អតីតគ្រូឆ្នើមលោក សំ វ៉ាន់ដេត ចង់ដឹកនាំក្លិបឡើងវិញ ពិសេសក្រុមជម្រើសជាតិ យុវជន

2024/06/11 06:08:56 pm        325
អ្នកគ្រប់គ្រង និងជានាយកបច្ចេកទេសសាលាបាល់ទាត់ខេត្តស្វាយរៀង លោក សំ វ៉ាន់ដេត បាន​បង្ហាញ​ពី​បំណងចង់ប្រឡូកអាជីពលើសមរភូមិវាលស្មៅ ក្នុងនាមគ្រូ​បង្វឹក​ដឹកនាំ​ក្រុម​ប្រកួត​ប្រជែង​ក្នុង​លីគ ក៏ដូចជាពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឡើងវិញ ក្រោយ​ខកខាន​អស់រយៈ​ពេល​ជាយូរ។ មិនតែប៉ុណ្ណោះ លោកក៏មានក្ដី​ស្រម៉ៃចង់ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្រិត​យុវជន​របស់​កម្ពុជា ដើម្បីជាការរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិផងដែរ។សូមរំឮកថា មុនចាកចេញពីតំណែងគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក សំ វ៉ាន់ដេត ត្រូវ​បាន​ចាត់​ទុកជាគ្រូបង្វឹកខ្មែរដ៏ជោគជ័យ ១រូប ដែលធ្លាប់ដឹកនាំ​ក្លិប​មានមូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​នេះ ទទួលបានជោគជ័យជាច្រើន ទាំងលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ពិសេស​គឺការកសាងធនធានកីឡាករល្អៗ និងមានសក្ដានុពលជាច្រើន សម្រាប់ជួយ​ដល់​ក្រុម​ជម្រើស​ជាតិទៀតផង ។ម្ចាស់ពានគ្រូបង្វឹកឆ្នើមពានសម្ដេចតេជោ ៣សម័យដដែល បានបញ្ជាក់ថា ចំពោះវិស័យបាល់ទាត់ នៅ​តែ​ជាក្ដីស្រលាញ់ ដែលលោកចូលចិត្តខ្លាំងបំផុត ។ ដោយផ្អែកលើបទពិសោធន៍ និង​ចំណេះ​ដឹង ដែលលោកបានការសិក្សាវគ្គគ្រូបង្វឹក A License ផង លោកចង់​ត្រឡប់​មក​ដឹកនាំ​ក្រុម​ប្រកួត​ប្រជែង​ក្នុង​លីគឡើងវិញ ទោះបីការងារនេះ ហាក់ចង្អៀត និងមានការប្រកួត​ជែងខ្លាំង​ពី​ទីផ្សារ​គ្រូ​បរទេស​ក៏ដោយ ។ តែបើលោកមានការឱកាសដឹកនាំក្រុមជម្រើសជាតិយុវជន ក៏ជារឿងល្អ ដ្បិត​នេះ​ក៏​ជាក្ដីស្រម៉ៃមួយរបស់លោកផងដែរ ។យ៉ាងណាមិញគោលបំណងរបស់លោក ក្នុងការដឹកនាំក្រុមផ្សេងៗ អាចសម្រេចទៅបាន លុះត្រា​មាន​ការ​អនុញ្ញាតពីថ្នាក់ដឹកក្លិបព្រះខ័នរាជស្វាយរៀង ។ លោកទទួលស្គាល់ថា លោកចង់​ប្រើប្រាស់​ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមអភិវឌ្ឍន៍បាល់ទាត់ជាតិ ពិសេស​លោក​ចង់​ប្រកួត​ប្រជែង​ជាមួយគ្រូបង្វឹកបរទេស ។ ដូច្នេះលោកសង្ឃឹមថា ថ្ងៃណាមួយ លោកនឹងអាច​សម្រេច​ក្ដី​ស្រម៉ៃមួយនេះ ហើយលោកក៏បានលើកទឹកចិត្តដល់គ្រូបង្វឹកខ្មែរផ្សេងៗ ឲ្យខំប្រឹង ក្រោម​ស្មារតីចែករំលែក និងជួយគ្នា ដើម្បីបាល់ទាត់កម្ពុជាផងដែរ ។គូរបញ្ជាក់ថា លោក សំ វ៉ាន់ដេត បានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ក្នុងនាមកីឡាករ តាំង​ពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០១ ទើបលោកចាប់ផ្ដើមការងារជាគ្រូជំនួយ និង​បន្ដ​ឡើង​ជា​គ្រូ​បង្វឹក​ក្រុមធំ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិខ្មែររូបនេះ បានជួយ​ឲ្យ​ក្លិប​ឈ្នះ​ពានធំៗ​ជាច្រើន ដូចជាការគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ៣សម័យ កាលពីឆ្នាំ២០០៩, ឆ្នាំ២០១០ និងឆ្នាំ២០១៨ រួមទាំងបានគ្រងជើងឯកលីគកំពូលកម្ពុជា ១លើកផងដែរ៕ អត្ថបទ លី ឈុនឡា 

ប្រតិភូ និងអត្តពលិកកីឡាសិស្សកម្ពុជា៤ប្រភេទកីឡា វិលមកដល់មាតុប្រទេស​របស់ខ្លួនវិញ​ក្រោយបំបែកកំណត់ត្រាថ្មី

2024/06/10 11:48:24 pm        343
នាល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមប្រតិភូ អត្តពលិកកីឡាសិស្សកម្ពុជាលើ៤ប្រភេទកីឡា បាន​វិល​ត្រឡប់​មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ បន្ទាប់ពីបញ្ចប់​បេសកកម្ម​ពី​ការ​ចូលរួម​ការ​ប្រកួត​កីឡាសិស្សអាស៊ី អាគ្នេយ៍ លើកទី១៣ ASEAN School Games នៅ​ប្រទេស​វៀតណាម។ ដោយ​មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ។ ក្នុងការវិលត្រលប់មកដល់មាតុភូមិវិញ ឯកឧត្តម ព្រំ ប៊ុនយី នាយ​បេសកម្ម​ដឹកនាំ​ក្រុម​អត្តពលិក​កីឡា​សិស្ស​កម្ពុជា បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍កីឡាសិស្សអាស៊ានឆ្នាំ២០២៤ គឺជាការ​ប្រកួត​លើកទី១៣ ហើយ ដោយធ្វើការប្រកួតលើ៦ប្រភេទកីឡា ប៉ុន្តែកម្ពុជាទើប​តែ​បាន​ចូល​រួម​បាន​ចំនួន៦ លើកប៉ុណ្ណោះ ក្នុងនោះកម្ពុជាបានបញ្ជូនអត្តពលិកសរុប៤០នាក់ លើ៤ប្រភេទ​កីឡា​ទៅ​ចូលរួមមានដូចជា អត្តពលិកម្ម ហែលទឹក វាយសី និងវ៉ូវីណាម ។ ឯកឧត្តម ក៏បាន​បញ្ជាក់​ពី​មោទនភាព​ជា​ប្រវត្តិសាស្រ្តថ្មី សម្រាប់ការប្រកួត កីឡាសិស្ស ASEAN School Games លើកទី​១៣ នេះថា កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៧ ទទួលបានមេដាយ មាស២គ្រឿង ប្រាក់១គ្រឿង និង​សំរឹទ្ធ ៦គ្រឿង ហើយមេដាយទាំងអស់ដណ្តើមបានដោយអត្តពលិកកីឡា វ៉ូវីណាមតែប៉ុណ្ណោះ ជាក់ស្តែងកាលពីអំឡុងឆ្នាំ២០១៦ កម្ពុជាទទួលាបានតែមេដាយសំរឹទ្ធ១គ្រឿងតែប៉ុណ្ណោះ ។ គួររំលឹកផងដែលថា ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ ប្រព្រឹត្តទៅនៅទីក្រុង Da Nang ប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៩ ឧសភា ដល់ថ្ងៃទី ៩ ខែមិថុនា ដោយ​មាន​អត្តពលិក និងគ្រូបង្វឹកប្រមាណ ១.៣០០ នាក់មកពីប្រទេសក្នុងតំបន់ចំនួន១០ ដែល​បាន​ចូលរួម​ប្រកួតចំនួន ១០៧វិញ្ញាសា លើប្រភេទកីឡា ហែលទឹក អត្តពលកម្ម វាយសី បាល់បោះ បញ្ចសិលា និងវ៉ូវីណាម។ ជាប្រវត្តសាស្រ្ត កម្ពុជាបានឈរនៅក្នុង ចំណាត់ថ្នាក់ទី៧ ទទួល​បាន​មេដាយ មាស២គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៦គ្រឿង ក្នុងនោះម្ចាស់​ផ្ទះវៀតណាម​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី១ ដណ្តើមបានមេដាយ មាស៤៤គ្រឿង ប្រាក់៣១គ្រឿង និងសំរឹទ្ធ១៧គ្រឿង។ សូម​បញ្ជាក់​បន្ថែមថា ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៤ ឆ្នាំក្រោយនឹងធ្វើនៅប្រទេស ប្រ៊ុយណេ ហើយម្ចាស់នឹងដាក់៨ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍នេះផងដែរ ៕

ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងពីការប្រកួតជើងឯកអាស៊ី នៅជប៉ុន

2024/06/10 11:09:14 pm        490
ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុង​ការប្រកួត​ជើង​ឯកអាស៊ី ​Jet Ski Asian Championships ឆ្នាំ២០២៤ នៅទីក្រុង Osaka ប្រទេសជប៉ុនហើយ ដោយ​ដណ្ដើមបានមេដាយ ៥គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១គ្រឿង ។សមិទ្ធផលថ្មី ដែលក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានលើឆាកអន្ដរជាតិ ក្រោម​ការដឹកនាំ​របស់​ប្រធាន​ក្រុម និងជាអគ្គលេខាធិការសហព័ន្ធ លោក សាលី អ៊ូមើត នេះ រួមមាន៖ មេដាយមាស កីឡាករ មីន ម៉ូស្ដាន ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ លើវិញ្ញាសា Novice Ski Stock ​និងវិញ្ញាសា Novice Runabout 1100 Stock ។រីឯមេដាយមាស ២គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ សាលី អ៊ូមើត លើវិញ្ញាសារ Sport GP និងប្អូនប្រុសបង្កើតរបស់ខ្លួន គឺកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Expert Runabout ​1100 ​Stock ។ ចំណែកមេដាយប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាករ កៃវ៉ាន់ ស៊ីដែន លើ​វិញ្ញាសា Novice Ski Stock ។ក្រោយបញ្ចប់ការប្រកួតលោក សាលី អ៊ូមើត បានសម្ដែងការពេញចិត្ត ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ទាំងអស់គ្នា តែលោកសោកស្ដាយ ចំពោះកីឡាករ ម៉ីន អូស្មាន់ ដោយសារ​បញ្ហា​គ្រោះ​ថ្នាក់ កំឡុងការប្រកួត ធ្វើឲ្យកីឡាករវ័យក្មេងដ៏មានសក្ដានុពលរូបនេះ គេខកខាន​ឱកាស​ដណ្ដើម​មេដាយ​ជូនជាតិ ។ម្ចាស់មេដាយមាសកីឡាអាស៊ីដដែលបន្ដថា គោលដៅរបស់ខ្លួន ក្នុងការប្រកួតជើងឯកអាស៊ីនេះ យ៉ាង​ហោច​ឈ្នះមេដាយមាស ៤ និងប្រាក់ ៤ ។ តែយ៉ាងណាការដណ្ដើមបានមេដាយមាស ៣ ក៏ជា​រឿង​មួយល្អដែរ ។ ក្នុងនាមអគ្គលេខាធិការសហព័ន្ធ លោកប្ដេជ្ញានឹងបន្ដខំប្រឹង ដើម្បី​ជំរុញ​ពួក​គេ​ឲ្យ​មាន​ការប្រកួតប្រជែង និងដណ្ដើមបានលទ្ធផលកាន់តែល្អប្រសើរជូនជាតិបន្ថែមទៀត ។គួរដឹងថា ការប្រកួត Jet Ski Asian Championships នេះ គឺជាផ្នែកមួយ នៃព្រឹត្តិការណ៍ Jet Ski World Series ដោយអ្នកទទួលបានជ័យលាភី នឹង​ទទួល​បាន​កៅអី​ចូល​រួម​ការ​ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ ឬជុំទី៣ នៃព្រឹត្តិការណ៍ Jet Ski World Series 2024 នាចុងឆ្នាំ ។ ប៉ុន្ដែមុ​ន​ឈាន​ដល់​ការ​ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ សាលី អ៊ូមើត ក៏ត្រៀមនឹងបន្ដដឹកនាំសិស្សប្អូន ចូលរួមការប្រកួត Jet Ski World Series ជុំទី១ នៅប្រទេសប៉ូឡូញ នាខែកក្កដាខាងមុខ និងជុំទី២ នៅសហរដ្ឋអាមេរិក នា​ខែ​តុលា ឆ្នាំ២០២៤ ខាងមុខផងដែរ៕ អត្ថបទ លី ឈុនឡា  

ឯកឧត្តម ខូវ ឆាយ មិនឲ្យ Dave Leduc ឡើងសង្វៀនគុនខ្មែរដាច់ខាត ដ្បិតការមកនៅកម្ពុជា គ្រាន់តែជាការអស់ផ្លូវប៉ុណ្ណោះ

2024/06/10 08:13:57 pm        224
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានប្រកាសមិន​ស្វាគមន៍​កីឡាករ ​Dave Leduc ឡើងសង្វៀននៅកម្ពុជាដាច់ខាត បន្ទាប់​ពី​ឯកឧត្តម​បាន​មើល​ឃើញ​កីឡាករ ​Lethwai​ របស់មីយ៉ាន់ម៉ារូបនេះ បានបង្កបញ្ហា​ម្ដង​ហើយ​ម្ដង​ទៀត ​ ដោយគ្មាន​អ្វី​ចំណេញ​ដល់​ការ​ជួយផ្សព្វផ្សាយគុនខ្មែរ ក្រៅពីគិតប្រយោជន៍ផ្ទាល់ខ្លួនជាធំប៉ុណ្ណោះ ។ការប្រកាសជំហរដ៏ម៉ឹងម៉ាត់នេះ បន្ទាប់ពីកីឡាករ Dave Leduc ​បានប​ង្ហាញ​ពីបំណង​ឡើង​សង្វៀន​វិញ​ ដែលជាការប្រកួតនៅកម្ពុជា ជាមួយនឹងតម្លៃខ្លួន ១លានដុល្លារទើបព្រមប្រកួត ។ ឯកឧត្តម ខូវ ឆាយ បានចាត់ទុកការទាមទារនេះ គឺជាការទាមទារដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិន​មែន​ដើម្បី​ជួយផ្សព្វផ្សាយគុនខ្មែរនោះទេ ។ លើសពីនេះ ឯកឧត្តមរឹតតែ​មិនគាំទ្រ​ឲ្យ​មាន​ការ​លើក​ឡើង​ពី​បញ្ហា​គុនខ្មែរ និងមួយថៃ ដែលនាំឲ្យមានការរើសអើងពូជសាសន៍ថែមទៀត ។ ដូច្នេះដ​រាប​ណា​ឯកឧត្តមនៅជាប្រធានសហព័ន្ធ គ្មានថ្ងៃ Dave Leduc បានឡើងសង្វៀននៅកម្ពុជាឡើយ ។បន្ថែមលើនេះ ឯកឧត្តមប្រធានសហព័ន្ធ ចាត់ទុកវត្តមានរបស់ Dave Leduc ​ដែលកំពុង​ស្នាក់​អាស្រ័យ​នៅ​កម្ពុជា គ្រាន់តែជាការអស់ផ្លូវទៅប៉ុណ្ណោះ ។ មួយវិញទៀត ឯកឧត្តមបានសម្ដែង​ការ​ហួស​ចិត្ត​ជាខ្លាំង ដែលកីឡាករដើមកំណើតជនជាតិកាណាដារូបនេះ យកកម្មវិធីគុនខ្មែរ ដែល​មាន​វត្ត​មានស្ដេចប្រដាល់ពិភពលោក Manny Paquiao ចូលរួមជាភ្ញៀវកិត្តិយស ដើម្បីផ្សព្វ​ផ្សាយ​ក្បាច់​គុនខ្មែរ Lethwai ទៅវិញ ។ តាមរយៈនេះ ឯកឧត្តម ខូវ ឆាយ បានអំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គុន​ខ្មែរ ឈប់ចាប់អារម្មណ៍បុគ្គលនេះ ដ្បិតរូបគេមិន​ស័ក្ដិសម​ទទួលបា​ន​ការ​កោត​សរសើរ​ពី​ពលរដ្ឋ​ខ្មែរ​ឡើយ ។គួរដឹងថា ក្រោយប្រកួតស្មើជាមួយអ្នកលេងគុនខ្មែរ ព្រំ សំណាង កាលពីដើមខែវិច្ឆិកា ឆ្នាំ​២០២៣ ​Dave Leduc ក៏បានប្រកាសចូលនិវត្តន៍ ។ ទើបតែថ្មីៗនេះ រូបគេចង់ឡើង​ប្រកួត​វិញ​នៅ​កម្ពុជា​ តែលុះត្រាមានការហ៊ានឲ្យតម្លៃខ្លួន ១លានដុល្លារ ទើបរូបគេព្រមប្រកួត ។ បច្ចុប្បន្ន Dave Leduc ​កំពុងរស់នៅកម្ពុជាប្រមាណជិត ៣ខែមកហើយ ដោយកំពុង​ដំណើរ​ការ​បើក​អាជីវកម្ម​ផ្ទាល់​ជា​ក្លិប​កីឡា​មួយ ដែលមានឈ្មោះថា «ដាវ» ទៀតផង ៕ អត្ថបទ លី ឈុនឡា 

កីឡាករឆ្នើមៗ និងយុវជន គាំទ្រពិធីបើកពាន Soccer League ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា»

2024/06/10 07:01:19 pm        344
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៧ បានប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានស​ហភាព​សហព័ន្ធយុវជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្រុមបាល់ទាត់ និងមាន​ការ​ចូល​រួម​ទស្សនា​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករផងដែរ ។ដើម្បីអបអរសាទរពិធីបើកការប្រកួតផ្លូវការនេះ គណៈកម្មការ បានរៀបចំឲ្យមានការប្រកួតមិត្តភាព រវាង​ក្រុម ស.ស.យ.ក អលស្ដារ ដែលមានការអញ្ជើញចូលរួមលេងផ្ទាល់ពីថ្នាក់ដឹកនាំ ស.ស.យ.ក ជាមួយ​ក្រុម​ផ្ការី​ក​គ្រប់រដូវ ក្រោមមូលបទ «បេះដូងអ្នកកីឡាដើម្បីកុមារកម្ពុជា» ដែលជា​ការ​ប្រកួត​ដើម្បី​ស្វែង​រក​មូល​និធិ​សម្រាប់​បរិច្ចាគជូនមន្ទីរពេទ្យកុមារនានានៅកម្ពុជា ដែលទទួលបានការគាំទ្រពេញទំហឹង ពីកីឡាករ​ឆ្នើម​ៗ ក៏ដូចជាយុវជនផងដែរ ។ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា នេះគឺជាការបន្តបេសកកម្មរបស់ក្រុមគ្រួសារ ស.ស.យ.ក លើកា​រ​ងារ​សង្គម មនុស្សធម៌ ការងារស្ម័គ្រចិត្ត ការកសាងមិត្តភាព ភាតរភាព សាមគ្គីភាព ក៏ដូច​ជា​ការ​លើក​កម្ពស់​កិត្យានុភាពជាតិ។ ការប្រកួតពានរង្វាន់ Soccer League មិនត្រឹមតែជាវេទិកា ដែលបាន​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា ក្នុងការជួបជុំ រឹតចំណង មិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា តែ​ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាកម្មវិធីមនុស្សធម៌ដ៏ប្រពៃថែមទៀត ។ឆ្លៀតឱកាសនោះ ឯកឧត្តមបានលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនី ដែលចូលរួមប្រកួត ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិធាន និងលក្ខន្តិកៈនៃការប្រកួត ក្នុងស្មារតីសប្បាយរីករាយ មិត្តភាព សាមគ្គីភាព ភារតភាពជាបងប្អូន និង​ស្មារតីអធ្យាស្រ័យគ្នា។ ទន្ទឹមជាមួយគ្នា ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. គ្រប់ៗរូប ចូលរួមលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងសាមគ្គីភាព ព្រម​ទាំង​បាន​ចូលរួមជាមួយគ្នា តាមរយៈកីឡានេះ កើនបានជាផល ផ្តល់ជាប្រយោជន៍​ជូន​ដល់​សង្គម​ជាតិ​តាម​លទ្ធ​ភាព​រៀងៗខ្លួនផងដែរ ។តាមរយៈការផ្សារភ្ជាប់សកម្មភាពកីឡា និងមនុស្សធម៌ ក្រោមមូលបទដ៏មានសារៈសំខាន់នេះ កីឡាករ ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង រួមជាមួយយុវជន ដែលបានចូលរួមប្រកួត និងអបអរពិធីបើក បាន​សម្ដែង​ការ​សប្បាយចិត្តជាខ្លាំង ដែលថ្នាក់ដឹកនាំ ស.ស.យ.ក បានរៀបចំព្រឹត្តិការណ៍អស្ចារ្យនេះឡើង ដើម្បី​មិន​ត្រឹមផ្ដល់ឱកាសឲ្យយុវជនបានលេងកីឡានោះទេ ថែមទាំងរួ​ម​ចំណែក​ជួយ​ដល់​ការងារ​សង្គម​ថែម​ទៀត​។គួរដឹងថា ពានរង្វាន់ Soccer Leaguer ឆ្នាំនេះ មានក្រុមចូលរួមប្រកួតសរុប ៦១ក្រុម ក្នុង​នោះ​ក្រុម​បុរស​មាន​ចំនួន ៤៨ក្រុម និងក្រុមនារីមានចំនួន ១៣ក្រុម។ សម្រាប់ក្រុមបុរស បានបែងចែកចេញជា ១៦ពូល ខណៈ​ក្រុមនារី បែងចែកចេញជា ៤ពូល ។ ក្រោយពិធីបើកការប្រកួតជាផ្លូវការ ចំពោះ​ការប្រកួត​បាល់​ទាត់​ផ្នែក​បុរស និងផ្នែកនារីនេះ នឹងត្រូវដំណើរការប្រកួតដំណាលគ្នាចាប់ពីថ្ងៃទី១០ ខែមិថុនាតទៅ នៅ​ទីលាន​មួយ​ចំនួន ក្នុងរាជធានីភ្នំពេញ ដូចជាទីលានវិទ្យាល័យបឹងត្របែក, ទីលានសាលកវិទ្យាល័យ អាម៉េរិក​កាំង​ភ្នំពេញ​ (AUPP), ទីលានវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា, កីឡដ្ឋាន Smart RSN, កីឡដ្ឋាន AIA, KMH Park និងពហុកីឡដ្ឋានជាតិអូឡាំពិកជាដើម៕ អត្ថបទ លី ឈុនឡា  

មន្ដ្រីសហព័ន្ធថា ជោគជ័យក្រុមបាល់ទះវិសាខា នៅឆាយនីសតៃប៉ិ មិនមែនដោយសារកីឡាករបារាំងទាំងស្រុងទេ

2024/06/04 04:58:18 pm        261
លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងនាមប្រធានប្រតិភូដឹកនាំក្រុមបាល់ទះវិសាខា ចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ Win+ Streak Volleyball Invitational Tournament (WSVI) ឆ្នាំ២០២៤ នៅកោះតៃវ៉ាន់ កាល​ពីសប្ដាហ៍​កន្លងទៅថា ជោគជ័យរបស់ក្រុមក្នុងពានអន្ដរជាតិនេះ មិនមែនផ្អែកលើកីឡាករបារាំង ៣រូប​ទាំង​ស្រុង​នោះទេ គឺផ្អែកលើស្មារតី និងឆន្ទៈក្រុមទាំងមូល។ការលើកឡើងនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមត្រឡប់មកដល់កម្ពុជាវិញ ដោយសុវត្ថិភាព កាល​ពី​ល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមបាល់ទះវិសាខា បានគ្រង​ជើងឯក​ពាន​រង្វាន់ Win+ Streak Volleyball Invitational Tournament (WSVI) ឆ្នាំ២០២៤ ក្រោយ​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះរបស់កោះតៃវ៉ាន់ គឺក្រុម Win Streak ដែលកីឡាករជម្រើសជាតិកម្ពុជា វឿន វាសនា កំពុងប្រកបអាជីពជាមួយ ក្នុងលទ្ធផល ៣-១ សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាល​ពីចុង​សប្ដាហ៍​កន្លងទៅ។មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល បានចាត់ទុកជោគជ័យរបស់ក្រុមបាល់ទះតំណាងកម្ពុជា លើឆាក​អន្ដរជាតិនេះ គឺជាផ្នែកមួយដ៏ធំ ដើម្បីផ្សព្វផ្សាយពីភាពរីកចម្រើន និងសក្ដានុពលកីឡាជាតិ ពិសេសវិស័យកីឡាបាល់ទះកម្ពុជា ។ លោកថា ទោះបីបេសកកម្មនេះ មានកីឡាករបរទេស គឺកីឡាករអាជីពពីប្រទេសបារាំង ៣រូបចូលរួមក៏ពិតមែន តែឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានតៃវ៉ាន់ ដែលបានចោទសួរថា ជោគជ័យនេះ ដោយសារមានកីឡាករបារាំងជួយ? លោកថា មិនបែបនេះឡើយ ពោលគឺកីឡាករទាំងអស់ ទាំងអ្នកបម្រុង សុទ្ធតែបានត្រៀមយ៉ាងល្អ ទើបជំរុញឲ្យក្រុមបាល់ទះវិសាខា ទទួលបានជោគជ័យបែបនេះ ។គួរដឹងថា មុនគ្រងជើងឯកពានរង្វាន់ Win+ Streak Volleyball Invitational Tournament (WSVI) ឆ្នាំ២០២៤ នៅកោះតៃវ៉ាន់ ក្រុមបាល់ទះវិសាខា បានឆ្លងកាត់ ៥ប្រកួត និង ៥ថ្ងៃជាប់ៗគ្នា ក្នុងនោះប្រកួតទី១ ឈ្នះក្រុម Australian Volleyball Academy របស់អូស្ដ្រាលី ដោយលទ្ធផល ៣-០ (សិត) តែប្រកួតទី២ ចាញ់ក្រុមម្ចាស់ផ្ទះ Win Streak ៣-២ សិត ខណៈប្រកួតជម្រុះទី៣ ឈ្នះក្រុម Saitama Azalea របស់ជប៉ុន ៣-១ សិត ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតសោត ក្រុមសម្បូរដោយធនធានកីឡាករជម្រើសជាតិកម្ពុជាដដែល បានយកឈ្នះក្រុម Flying Falcon របស់ម៉ាឡេស៊ី ៣-០ សិត ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយជួបក្រុម Win Streak ជាថ្មី ដើម្បីសងសឹក ហើយជាលទ្ធផលក្រុមបាល់ទះវិសាខា ធ្វើបានយ៉ាងល្អ ដោយយកឈ្នះវិញ ៣-១ សិត ដើម្បីលើកពានអន្ដរជាតិ ដែលមានបេក្ខភាព ៨ក្រុម មកពី ៧ប្រទេស និងកោះចូលរួមប្រកួតនេះតែម្ដង ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM
[UPDATE] ការផ្ទុះនៅផ្សារទំនើបក្នុង​ខេត្ត Kumamoto របស់​ជប៉ុន ធ្វើ​ឱ្យមនុស្សជាប់ក្នុង​នោះ​ ក្រោយ​មាន​រញ្ជួយដី​ខ្លាំង​
07/28/2026 06:07 PM
ឯកអគ្គរដ្ឋទូត៖ រុស្ស៊ី និងឥណ្ឌូនេស៊ីពិចារណាឱកាសសហការលើវិស័យធនធានលោហៈកម្រ
07/28/2026 05:07 PM
[BREAKING NEWS] មនុស្សជាប់នៅ​ក្នុងផ្សារទំនើប ក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពីមាន​រញ្ជួយដី
07/28/2026 05:07 PM
អ្នកការទូត៖ រុស្ស៊ីអំពាវនាវឲ្យជប៉ុនត្រឡប់ទៅរកផ្លូវអភិវឌ្ឍប្រកបដោយសន្តិភាពវិញ
07/28/2026 05:07 PM
កងនាវារបស់កងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីបានទៅដល់កំពង់ផែ Cam Ranh របស់វៀតណាម ដើម្បីធ្វើសមយុទ្ធរួមគ្នា
07/28/2026 05:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ពិភាក្សាជាមួយសមភាគី​អារ៉ាប៊ីសាអ៊ូឌីត និងអូម៉ង់ អំពីសន្តិសុខច្រកសមុទ្រ Hormuz
07/28/2026 05:07 PM