វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

ព័ត៌មានកីឡា

ម៉ិកស៊ិកក្លាយជាម្ចាស់ផ្ទះទីពីរធ្លាក់ចេញពី World Cup 2026 ក្រោយចាញ់អង់គ្លេសនៅវគ្គ ១៦ ក្រុម

2026/07/06 06:12:00 pm        160
ក្រុមជម្រើសជាតិម៉ិកស៊ិក បានបញ្ចប់ដំណើររបស់ខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ហើយ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ៣-២ នៅវគ្គ ១៦ ក្រុមចុងក្រោយ។ លទ្ធផលនេះធ្វើឱ្យម៉ិកស៊ិក ក្លាយជាប្រទេសម្ចាស់ផ្ទះរួមទី២ ដែលត្រូវធ្លាក់ចេញពីការប្រកួត បន្ទាប់ពីកាណាដា។ការប្រកួតនៅកីឡដ្ឋាន Azteca បានចាប់ផ្តើមយឺតជាងការគ្រោងទុកមួយម៉ោង ដោយសារអាកាសធាតុមិនអំណោយផល។ ទោះបីជាម៉ិកស៊ិកទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រក្នុងទឹកដីខ្លួនឯងក៏ដោយ ក្រុមអង់គ្លេសនៅតែបង្ហាញទម្រង់លេងប្រកបដោយប្រសិទ្ធភាព និងយកឈ្នះក្នុងការប្រកួតដ៏តានតឹងនេះ។អង់គ្លេសរកបានគ្រាប់បាល់ដោយ Jude Bellingham ចំនួនពីរគ្រាប់ និង Harry Kane មួយគ្រាប់ ខណៈម៉ិកស៊ិកតបបានពីរគ្រាប់ដោយ Julián Quiñones និង Raúl Jiménez ប៉ុន្តែមិនអាចវាយបកតាមស្មើបានឡើយ។ការធ្លាក់ចេញនេះបានបញ្ចប់ក្តីសង្ឃឹមរបស់ម៉ិកស៊ិកក្នុងនាមជាម្ចាស់ផ្ទះរួម ដែលចង់បន្តដំណើរទៅវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីពួកគេបានបំបែកការរង់ចាំយូរឆ្នាំ ដោយឈ្នះការប្រកួតចាញ់ធ្លាក់វគ្គ ៣២ ក្រុមចុងក្រោយ។ ចំណែកអង់គ្លេស បានកក់កៅអីទៅវគ្គ ៨ ក្រុមចុងក្រោយ បន្តជួបន័រវេសនៅវគ្គ ៨ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ  

Haaland រកបាន ២ គ្រាប់ ជួយន័រវែសទម្លាក់ប្រេស៊ីល ឡើងវគ្គ ៨ ក្រុមចុងក្រោយ World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

2026/07/06 06:04:21 pm        209
ក្រុមបាល់ទាត់ជម្រើសជាតិន័រវែសបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយយកឈ្នះក្រុមជម្រើសជាតិប្រេស៊ីល ដែលធ្លាប់ឈ្នះជើងឯក World Cup ចំនួន ៥ លើក ក្នុងលទ្ធផល ២-១ ដើម្បីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ខ្សែប្រយុទ្ធ Manchester City, Erling Haaland បានក្លាយជាវីរបុរសរបស់ន័រវែស ដោយរកបាន ២ គ្រាប់នៅវគ្គទី២ បន្ទាប់ពីការប្រកួតស្ងប់ស្ងាត់គ្រាប់បាល់អស់រយៈពេលជាង ៧០ នាទី។មុនឈានដល់គ្រាប់បើកឆាក ប្រេស៊ីលមានឱកាសនាំមុខមុន ប៉ុន្តែ Bruno Guimaraes បានស៊ុតបាល់ពិន័យ ១១ ម៉ែត្រខកខាននៅវគ្គទី១ ដែលក្លាយជាចំណុចរបត់សំខាន់នៃការប្រកួត។នៅនាទីទី៧៩ Haaland បានរត់កាត់ខ្សែការពារកណ្តាល Gabriel ដើម្បីទទួលបាល់បញ្ជូនពី Andreas Schjelderup មុនតែតបញ្ចូលទីជួយឱ្យន័រវែសនាំមុខ ១-០។លុះដល់នាទីទី៩០ ខ្សែប្រយុទ្ធរបស់ Manchester City រូបនេះបានបន្ថែមគ្រាប់ទី២ តាមរយៈការស៊ុតពីក្រៅតំបន់គ្រោះថ្នាក់ ខណៈអ្នកចាំទីប្រេស៊ីលគ្មានឱកាសសង្គ្រោះ។នៅម៉ោងបន្ថែម ប្រេស៊ីលទទួលបានបាល់ពិន័យ ១១ ម៉ែត្រមួយគ្រាប់វិញ បន្ទាប់ពីអាជ្ញាកណ្តាល Ismail Elfath វិនិច្ឆ័យថា Leo Ostigard បានប្រើកែងដៃប៉ះ Casemiro ក្នុងប្រអប់គ្រោះថ្នាក់។ Neymar មិនធ្វើឱ្យមានកំហុសឡើយ ដោយស៊ុតសម្រេចគ្រាប់បាននេះ តែហួសពេលទៅហើយសម្រាប់ប្រេស៊ីល។លទ្ធផលនេះមានន័យថា ប្រេស៊ីលត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup មុនវគ្គ ៨ ក្រុមចុងក្រោយជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩០៕​ អត្ថបទ៖នាង សុភាវុធ 

FIFA ផ្អាកការអនុវត្តពិន័យ Balogun អនុញ្ញាតឱ្យចូលលេងពេលជួបបែលហ្ស៊ិក​ក្រោយមាន​ការ​អន្តរាគមន៍​ពី​លោក Donald Trump

2026/07/06 05:54:34 pm        541
សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានធ្វើការសម្រេចចិត្តដ៏ភ្ញាក់ផ្អើល ដោយផ្អាកការអនុវត្តពិន័យព្យួរការប្រកួតរបស់ខ្សែប្រយុទ្ធ Folarin Balogun ដែលធ្វើឱ្យរូបគេមានសិទ្ធិចូលលេងឱ្យក្រុមជម្រើសជាតិអាមេរិក ក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយទល់នឹងប៊ែលហ្ស៊ិក។Balogun ត្រូវបានបណ្តេញចេញពីទីលានក្នុងជ័យជម្នះ ២-០ លើបូស្នៀ បន្ទាប់ពីអាជ្ញាកណ្តាលពិនិត្យវីដេអូ VAR និងសម្រេចផ្តល់កាតក្រហម ដោយចាត់ទុកថារូបគេបានជាន់កជើងរបស់ Tarik Muharemovic។ មុនពេលទទួលកាតក្រហម ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ទី៣ របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ។ក្រោយការប្រកួត គ្រូបង្វឹកអាមេរិក Mauricio Pochettino បានអះអាងថា សកម្មភាពរបស់ Balogun មិនគួរត្រូវបានដាក់ទោសដល់កម្រិតកាតក្រហមនោះទេ។យោងតាមប្រភពដែលដឹងពីកិច្ចសន្ទនា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានទូរស័ព្ទទៅកាន់ប្រធាន FIFA លោក Gianni Infantino ដើម្បីស្នើឱ្យពិនិត្យឡើងវិញលើការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។បន្ទាប់មក FIFA បានប្រកាសថា Balogun អាចចូលលេងបាន ទោះបីជាកាតក្រហមមិនត្រូវបានលុបចោលក៏ដោយ។ ក្នុងសេចក្តីថ្លែងការណ៍ FIFA បានបញ្ជាក់ថា ការអនុវត្តពិន័យអាចព្យួរបានក្នុងរយៈពេល ១ ឆ្នាំ ស្របតាមមាត្រា ២៧ នៃក្រមវិន័យរបស់ FIFA។FIFA ក៏បានព្រមានថា ប្រសិនបើ Balogun ប្រព្រឹត្តកំហុសធ្ងន់ធ្ងរស្រដៀងគ្នាក្នុងអំឡុងពេល ១ ឆ្នាំនេះ ការផ្អាកពិន័យនឹងត្រូវលុបចោល ហើយការពិន័យដើមនឹងត្រូវអនុវត្តភ្លាមៗ បន្ថែមលើទណ្ឌកម្មថ្មីដែលអាចកើតមាន។ក្រោយការសម្រេចនេះ លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា៖ «សូមអរគុណ FIFA ដែលបានធ្វើអ្វីដែលត្រឹមត្រូវ និងកែតម្រូវភាពអយុត្តិធម៌ដ៏ធំមួយ»។ សេតវិមានក៏បានអបអរសាទរការវិលត្រឡប់របស់ Balogun តាមរយៈការបង្ហោះសារលើបណ្តាញ X ដោយសរសេរថា៖ «USA-USA-USA»។សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិកបានទទួលយកការសម្រេចរបស់ FIFA ខណៈមិត្តរួមក្រុមរបស់ Balogun បាននិយាយថា ពួកគេទើបតែដឹងព័ត៌មាននេះតាមរយៈបណ្តាញសង្គម នៅពេលធ្វើដំណើរទៅហ្វឹកហាត់មុនការប្រកួតជាមួយបែលហ្ស៊ិក។ផ្ទុយទៅវិញ សហព័ន្ធបាល់ទាត់បែលហ្ស៊ិក (RBFA) បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងអះអាងថា ការសម្រេចរបស់ FIFA ផ្ទុយនឹងបទប្បញ្ញត្តិនៃការប្រកួត។ RBFA បានលើកឡើងថា មាត្រា ៦៦.៤ នៃក្រមវិន័យ FIFA និងមាត្រា ១០.៥ នៃបទប្បញ្ញត្តិ World Cup ចែងយ៉ាងច្បាស់ថា កីឡាករដែលទទួលកាតក្រហម ត្រូវព្យួរការប្រកួតដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតបន្ទាប់។RBFA បានបញ្ជាក់ថា ខ្លួនកំពុងសិក្សាជម្រើសផ្នែកច្បាប់ទាំងអស់ ដើម្បីឆ្លើយតបចំពោះការសម្រេចចិត្តនេះ។ករណីរបស់ Balogun ត្រូវបានប្រៀបធៀបជាមួយករណីរបស់ Cristiano Ronaldo ដែល FIFA ធ្លាប់ផ្អាកការអនុវត្តពិន័យ ២ ប្រកួតចុងក្រោយនៃទណ្ឌកម្ម ៣ ប្រកួត កាលពីឆ្នាំមុន ដោយអនុញ្ញាតឱ្យរូបគេចូលលេងនៅដើមព្រឹត្តិការណ៍ World Cup។ ចំណែកខ្សែបម្រើកាតា Assim Madibo វិញ ធ្លាប់ត្រូវពិន័យព្យួរ ៥ ប្រកួត បន្ទាប់ពីការប៉ះទង្គិចដែលបណ្តាលឱ្យកីឡាករកាណាដា Ismael Kone រងរបួសធ្ងន់។ប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកក៏ធ្លាប់មានករណីស្រដៀងគ្នាផងដែរ ដោយកាលពី World Cup ឆ្នាំ១៩៦២ វីរបុរសប្រេស៊ីល Garrincha ត្រូវបានបណ្តេញចេញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែក្រោយការប្តឹងឧទ្ធរណ៍ដែលទទួលបានការគាំទ្រពីអ្នកគាំទ្រ និងប្រធានាធិបតីស៊ីលី Jorge Alessandri រូបគេត្រូវបានអនុញ្ញាតឱ្យចូលលេងវគ្គផ្តាច់ព្រ័ត្រ និងជួយប្រេស៊ីលយកឈ្នះឆេកូស្លូវ៉ាគី ៣-១ ដើម្បីគ្រងជើងឯក៕ អត្ថបទ៖នាង សុភាវុធ

ស្វីសទម្លាក់អាល់ហ្សេរី ២-០ ជាជ័យជម្នះវគ្គចាញ់ធ្លាក់នៅ World Cup លើកដំបូងក្នុងរយៈពេល ៨៨ ឆ្នាំ

2026/07/04 04:25:21 pm        108
ក្រុមជម្រើសជាតិស្វ៊ីសបានបញ្ចប់ការរង់ចាំអស់រយៈពេល ៨៨ ឆ្នាំ ដោយយកឈ្នះក្រុមជម្រើសជាតិអាល់ហ្សេរីក្នុងលទ្ធផល ២-០ នៅវគ្គ ៣២ ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដើម្បីកក់កៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។គ្រាប់បាល់បើកឆាករបស់ស្វ៊ីសកើតឡើងនៅនាទីទី១០ ដោយខ្សែប្រយុទ្ធ Breel Embolo មុនពេលគ្រាប់ទី២ កើតឡើងនៅពេលចាប់ផ្តើមវគ្គទីពីរបានត្រឹម ៤៨ វិនាទីប៉ុណ្ណោះដោយ Dan Ndoye។ថ្វីបើអាល់ហ្សេរីមានឱកាសល្អមួយចំនួននៅដើមការប្រកួត និងគ្រប់គ្រងបាល់បានច្រើនជាងនៅវគ្គខ្លះក៏ដោយ ពួកគេមិនអាចទម្លុះខ្សែការពារដ៏រឹងមាំរបស់ស្វ៊ីសបានឡើយ។ ប្រធានក្រុម Riyad Mahrez ក៏មិនអាចជួយក្រុមរកគ្រាប់បាល់បានដែរ ខណៈអាល់ហ្សេរីត្រូវបញ្ចប់ដំណើររបស់ខ្លួននៅ World Cup 2026 ត្រឹមវគ្គ ៣២ ក្រុមចុងក្រោយ។ក្រោយការប្រកួត គ្រូបង្វឹក Murat Yakin បានសរសើរកូនក្រុមចំពោះវិន័យក្នុងការការពារ និងការអនុវត្តយុទ្ធសាស្ត្របានយ៉ាងល្អ ដែលជាគន្លឹះនាំឱ្យស្វ៊ីសទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនេះ។ជ័យជម្នះនេះគឺជាការឈ្នះក្នុងវគ្គចាញ់-ធ្លាក់ (Knockout) នៅ World Cup លើកដំបូងរបស់ស្វ៊ីស ចាប់តាំងពីឆ្នាំ១៩៣៨ ហើយពួកគេនឹងបន្តជួបអ្នកឈ្នះរវាងកូឡុំប៊ី និងហ្គាណា នៅវគ្គ ១៦ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

ក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧

2026/07/03 09:27:37 pm        241
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានធ្វើការចាប់ឆ្នោតបែងចែកពូលប្រកួតវគ្គជម្រុះបឋម នៃពានរង្វាន់ក្លិបបាល់ទាត់ទ្វីបអាស៊ី AFC Women’s Champions League 2026/27 រួចហើយ ដោយបែងចែកជា ៦ពូល ក្នុងចំណោមបេក្ខភាព ២៤ក្រុមចូលរួម ខណៈក្រុមបាល់ទាត់នារី នៃក្លិបភ្នំពេញក្រោន របស់កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុម្ចាស់ផ្ទះ ILBIRS របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្រុម TSL របស់ហុងកុង និងក្រុម Kaya-Iloilo របស់ប្រទេសហ្វីលីពីន។ជាមួយលទ្ធផលចាប់ឆ្នោតនេះ អ្នកគាំទ្របានមើលឃើញពីឱកាសសម្រាប់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ក្នុងការបើកទំព័រប្រវត្តិសាស្ដ្រប្រកួតប្រជែង និងឆ្លងផុតវគ្គចែកពូល ដ្បិតបច្ចុប្បន្នពួកគេ បាននឹងកំពុងពង្រឹងក្រុមជាខ្លាំង ដើម្បីត្រៀមយុទ្ធនាការដ៏ធំមួយនេះ។សម្រាប់ការប្រកួតវគ្គជម្រុះបឋមនេះដែរ នឹងធ្វើឡើងនាថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដើម្បីប្រជែងកៅអីកំពូលតារាង ដ្បិតក្រុមឈរលេខ១ តាមពូលនីមួយៗ ទើបមានឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រ ដែលមានបេក្ខភាព ៦ក្រុមផ្សេងទៀត កំពុងឈរចាំ។ចំពោះកម្មវិធីប្រកួតរបស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងត្រូវជួបក្រុម TSL របស់ហុងកុង មុនគេ នាថ្ងៃទី១៧ ខែសីហា មុនជួបក្រុមរួមតំបន់ Kay-Iloilo របស់ហ្វីលីពីន នាថ្ងៃទី២០ ខែសីហា និងចុងក្រោយ ត្រូវជួបក្រុម ILBIRS របស់ម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា 

សសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំ​បានត្រឹម​ស្មើគ្នា​ការប្រកួត​ពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង

2026/07/03 09:23:24 pm        262
ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំវាយបកតាមស្មើក្រុមខ្លាំង សសយក ស្រុករមាសហែក្នុងការប្រកួតកីឡាបាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀងឆ្នាំ២០២៦ រសៀល​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នៅទីលានបាល់ទាត់វិទ្យាល័យហ៊ុនសែនស្វាយរំពារ។ជំនួបនេះក្នុងវគ្គទី១ លេងបានត្រឹម១៦នាទីរមាសហែកផ្ដើមនាំមុខពីរគ្រាប់មុនដោយកីឡាការិនី ជៃ កាក់នីកា នាទីទី១២ និងកីឡាការិនី ប្រាក់ ស្រីនាង នៅនាទីទី១៦ ប៉ុន្តែ៣នាទី​បន្ទាប់​ព្រះខ័ន​រាជ​ស្វាយ​រៀងវាយបកបានមួយគ្រាប់វិញដោយកីឡាការិនី មួន សម្ជស្ស។ លុះនាទីទី៧០ កីឡាការិនី សុខ ច័ន្ទកញ្ញា រកគ្រាប់បាល់តាមស្មើឱ្យព្រះខ័នរាជស្វាយរៀង។ទោះលទ្ធផលស្មើគ្នាក្ដី ស្រុករមាសហែកនៅបន្តឈរនៅកំពូលតារាង ក្រោយ៥ប្រកួតមាន១២ពិន្ទុ ព្រះខ័ន​រាជស្វាយរៀង ១២ពិន្ទុដែរ ។ CRS Sports ឈរលេខ៣មាន៩ពិន្ទុ និងស្រុកស្វាយ​ទាប​លេខ​៤មាន៦ពិន្ទុ។ ថ្ងៃអាទិត្យនេះ​មានពីរប្រកួតដែរ ដោយក្រុម 2Brothers ប្រកួតជាមួយវិទ្យាល័យព្រះពន្លា និង​ស.ស.យ.ក ​ស្រុកកំពង់រោទិ៍ប្រកួតជាមួយ CRS Sports។សូមជម្រាបជួនថាក្រោយការប្រកួតវិលជុំសន្សំពិន្ទុ ៤ក្រុមលើគេ នឹងត្រូវប្រជែង​ជើង​ឯក​ដោយ​ក្រុម​លេខ​៤ ត្រូវជួបលេខ៣ ហើយអ្នកឈ្នះឡើងទៅជួបក្រុមលេខ២ រួចអ្នកឈ្នះ​ការ​ប្រកួត​នេះ​ត្រូវ​ឡើង​ទៅ​ជួបក្រុមលេខ១ដើម្បីសម្រេចជើងឯក៕

អ្នកគាំទ្រអាហ្សង់ទីនប្រារព្ធពិធី «Banderazo» នៅឆ្នេរសមុទ្រ Miami មុនការប្រកួត​ជាមួយ​កាប់វែរ

2026/07/03 09:07:04 pm        214
អ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីនរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅឆ្នេរសមុទ្រទីក្រុង Miami សហ​រដ្ឋអាមេរិក ដើម្បីប្រារព្ធពិធីប្រពៃណី «Banderazo» មុនមួយថ្ងៃនៃការប្រកួតវគ្គ ៣២ ក្រុម​ចុង​ក្រោយ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ទល់​នឹង​ក្រុម​ជម្រើស​ជាតិកាប់វែរ។ក្នុងបរិបទបាល់ទាត់ Banderazo សំដៅលើ ការប្រមូលផ្តុំរបស់អ្នកគាំទ្រ ដើម្បីលើកទឹកចិត្តក្រុមរបស់ខ្លួនមុនការប្រកួត។បរិយាកាសនៅឆ្នេរសមុទ្រ Miami ពោរពេញទៅដោយស្មារតីគាំទ្រយ៉ាងកក់ក្តៅ ខណៈអ្នកគាំទ្រជាច្រើនស្លៀកពាក់ពណ៌ខៀវ-ស របស់អាហ្សង់ទីន គ្រវីទង់ជាតិ ច្រៀង បង្កើតបទភ្លេង និងរាំកម្សាន្តរួមគ្នា។ កន្លែងជួបជុំនោះក៏មានការរៀបចំអាំងសាច់បែបអាហ្សង់ទីន និងតុបតែងដោយទង់ជាតិដែលមានរូបរបស់ Lionel Messi និងវីរបុរសបាល់ទាត់ Diego Maradona ផងដែរ។អ្នកគាំទ្រមួយចំនួនបានពាក់ម៉ាស់មុខធំរបស់ Lionel Messi និងកាន់ពានរង្វាន់ World Cup ចម្លង ដើម្បីថតរូបទុកជាអនុស្សាវរីយ៍ បង្ហាញពីទំនុកចិត្តថា ក្រុមម្ចាស់ជើងឯកពិភពលោកនឹងបន្តដំណើរទៅវគ្គបន្ទាប់។អ្នកគាំទ្រម្នាក់ឈ្មោះ Geronimo Guenen បានបង្ហាញជំនឿថា អាហ្សង់ទីននឹងទទួលបានជ័យជម្នះយ៉ាងងាយស្រួល ដោយព្យាករថា ក្រុមរបស់លោក Lionel Scaloni អាចឈ្នះក្នុងលទ្ធផល ៣-០ ឬ ២-០។ ចំណែកអ្នកគាំទ្រម្នាក់ទៀតឈ្មោះ Nina Videla បានលើកឡើងថា បទពិសោធន៍ក្នុងនាមជាក្រុមការពារតំណែងជើងឯក នឹងជួយឱ្យអាហ្សង់ទីនបន្តដំណើរដោយជោគជ័យ។ នាងជឿជាក់ថា កីឡាកររបស់អាហ្សង់ទីន រួមទាំង Lionel Messi ដែលជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពលោក នឹងបង្ហាញទម្រង់លេងកាន់តែល្អនៅក្នុងការប្រកួតជាបន្តបន្ទាប់៕ អត្ថបទ៖នាង សុភាវុធ

អាហ្សង់ទីនត្រៀមខ្លួនរួចរាល់ មុនជួបកាបវែរវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026

2026/07/03 08:44:29 pm        222
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលជាក្រុមការពារតំណែងជើងឯក បាន​បញ្ចប់​ការ​ហ្វឹក​ហាត់​ចុង​ក្រោយរបស់ខ្លួននៅទីលានហ្វឹកហាត់របស់ក្លិប Inter Miami CF ក្នុងទីក្រុង Fort Lauderdale រដ្ឋ Florida ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិកាបវែរនៅវគ្គ ៣២ ក្រុម​ចុង​ក្រោយ​បាល់​ទាត់ពិភពលោក FIFA World Cup 2026។ក្នុងការហ្វឹកហាត់ចុងក្រោយនេះ ប្រធានក្រុម Lionel Messi បានចូល​រួម​ហ្វឹក​ហាត់​យ៉ាង​ពេញ​លេញ ​ក្រោមការដឹកនាំរបស់គ្រូបង្វឹក Lionel Scaloni។ ក្រៅពី Messi កីឡាករសំខាន់ៗដូចជា Julián Álvarez, Enzo Fernández និងអ្នកចាំទី Juan Musso ក៏បានចូលរួមហ្វឹកហាត់ផងដែរ ខណៈ​ក្រុមកំពុងពង្រឹងការរៀបចំយុទ្ធសាស្ត្រមុនការប្រកួតដ៏សំខាន់នេះ។អាហ្សង់ទីន ត្រូវបានគេចាត់ទុកថាជាបេក្ខភាពដ៏ខ្លាំងមួយសម្រាប់ការប្រជែងពាន World Cup ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងផុតវគ្គចែកពូលដោយជោគជ័យ។ ខ្សែប្រយុទ្ធជើងចាស់ Lionel Messi នៅតែជាកម្លាំងស្នូល និងជាកីឡាករដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងក្រុម ខណៈពួកគេសម្លឹងរកការបន្តដំណើរឆ្ពោះទៅការការពារតំណែងជើងឯក។ចំណែកក្រុមកាបវែរ បានបង្កើតប្រវត្តិសាស្ត្រសម្រាប់ប្រទេសរបស់ខ្លួន ដោយអាចឈានមកដល់វគ្គចាញ់-ធ្លាក់នៃការប្រកួត World Cup ជាលើកដំបូង ហើយត្រូវបានរំពឹងថានឹងប្រកួតដោយភាពក្លាហាន ទោះបីជាត្រូវជួបក្រុមខ្លាំងដូចអាហ្សង់ទីនក៏ដោយ។ការប្រកួតរវាងអាហ្សង់ទីន និងកាបវែរ នឹងធ្វើឡើងនៅថ្ងៃព្រឹកស្អែកនេះ វេលាម៉ោង ៥ ព្រឹក(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Miami។ ក្រុមដែលទទួលជ័យជម្នះនឹងឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ជួបក្រុមឈ្នះរវាងអេហ្ស៊ីប រឺអូស្រ្តាលី៕ អត្ថបទ៖នាង សុភាវុធ

ការវិលត្រឡប់របស់កុងហ្គោនៅ World Cup រំឭកអនុស្សាវរីយ៍ឆ្នាំ១៩៧៤ និងស្ដារមោទនភាពជាតិឡើងវិញ

2026/07/03 07:27:39 pm        326
ការវិលត្រឡប់របស់ក្រុមជម្រើសជាតិសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មកកាន់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ជាលើកដំបូងក្នុងរយៈពេល ៥២ឆ្នាំ បានក្លាយជាពេលវេលាដ៏មានន័យសម្រាប់ប្រជាជនកុងហ្គោ ខណៈអ្នកប្រវត្តិសាស្ត្រលោក Jean-Marie Kazunguzibwa បានរំឭកដល់ក្រុមជម្រើសជាតិ Zaire ឆ្នាំ១៩៧៤ ដែលធ្លាប់ចូលរួមការប្រកួតបាល់ទាត់ពិភពលោកជាលើកដំបូង។លោក Kazunguzibwa បានសិក្សាឡើងវិញនូវឯកសារសារព័ត៌មាន និងរូបថតចាស់ៗរបស់ក្រុម Zaire ឆ្នាំ១៩៧៤ ដោយប្រៀបធៀបជាមួយក្រុមជំនាន់បច្ចុប្បន្ន។ លោកបានកត់សម្គាល់ថា ក្រុមទាំងពីរមានចំណុចស្រដៀងគ្នាសំខាន់មួយ គឺសុទ្ធតែដឹកនាំដោយគ្រូបង្វឹកជនជាតិអឺរ៉ុប។ នៅឆ្នាំ១៩៧៤ ក្រុម Zaire ស្ថិតក្រោមការដឹកនាំរបស់លោក Blagoje Vidinic ជនជាតិយូហ្គោស្លាវី ខណៈបច្ចុប្បន្នក្រុមដឹកនាំដោយលោក Sébastien Desabre ជនជាតិបារាំង។ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ក្រុមកុងហ្គោបានឡើងដល់វគ្គចាញ់-ធ្លាក់ បន្ទាប់ពីបញ្ចប់ក្នុងចំណោមក្រុមលេខ៣ដែលមានលទ្ធផលល្អបំផុត។ ទោះបីជាបញ្ចប់ដំណើរដោយចាញ់អង់គ្លេស ២-១ នៅវគ្គ ៣២ក្រុមចុងក្រោយក៏ដោយ លោក Kazunguzibwa បានចាត់ទុកថា ការលេងរបស់ក្រុមបានជួយស្ដារមោទនភាពជាតិឡើងវិញ បន្ទាប់ពីប្រទេសបានឆ្លងកាត់វិបត្តិនយោបាយ បញ្ហាសន្តិសុខ និងការធ្លាក់ចុះផ្នែកកីឡាជាច្រើនទសវត្សរ៍។លោកបានថ្លែងថា៖ «រយៈពេល ៥២ឆ្នាំក្រោយ ទោះបីប្រទេសយើងបានឆ្លងកាត់ការលំបាកជាច្រើន ទាំងវិស័យកីឡា សន្តិសុខ និងនយោបាយក៏ដោយ ការដែលទង់ជាតិរបស់យើងបានបក់នៅក្នុងព្រឹត្តិការណ៍ធំដូចជា World Cup គឺជាមោទនភាពដ៏ធំមួយ។ យើងបានវិលត្រឡប់មកកាន់ឆាកពិភពលោកវិញហើយ»។លោកបន្ថែមថា ក្រុមកុងហ្គោបច្ចុប្បន្នបានស្ដារកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ក្រុមជម្រើសជាតិឡើងវិញ។ លោកក៏បានរំឭកដល់វីរបុរសនៃក្រុមឆ្នាំ១៩៧៤ ដូចជា Ndaye Mulamba, Kakoko និង Kalala ដែលឈ្មោះ និងរហស្សនាមរបស់ពួកគេ នៅតែមានប្រជាប្រិយភាពក្នុងសង្គមកុងហ្គោរហូតមកដល់សព្វថ្ងៃ៕ អត្ថបទ៖នាង សុភាវុធ

សហព័ន្ធគុនខ្មែរ កោះប្រជុំសាលាគុន និងក្លិបទូទាំងប្រទេស ដើម្បីពង្រឹងតួនាទីភារកិច្ច ឆ្លើយតបសន្ទុះរីកចម្រើន

2026/07/03 07:13:53 pm        164
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោះប្រជុំជាមួយសាលាគុន និងសមាគម/ក្លិបទូទាំងប្រទេស ដើម្បីពង្រឹងតួនាទីភារកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងសន្ទុះនៃការរីកចម្រើនយ៉ាងរហ័សរបស់ក្បាច់គុនអត្តសញ្ញាណជាតិទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ថ្លែងក្នុងកិច្ចប្រជុំនៅសាលាប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ មានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធបានកោះប្រជុំទ្រង់ទ្រាយធំ ដោយមានការចូលរួមពីសាលាគុន និងសមាគម/ក្លិបទូទាំងប្រទេស។លើសពីការជួបសំណេះសំណាល ឯកឧត្តមបានចាត់ទុកនេះជាការជួបជុំដ៏សំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាព ក៏ដូចជាណែនាំបន្ថែមលើការរៀបចំឯកសារគតិយុត្តិផ្សេងៗឡើងវិញ ដើម្បីធានាភាពស្របច្បាប់ និងងាយស្រួលក្នុងការគ្រប់គ្រង ស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលវិស័យកីឡាប្រដាល់គុនខ្មែរ កំពុងមានសន្ទុះរីកចម្រើនខ្លាំង ទាំងក្របខណ្ឌក្នុងប្រទេស និងលើឆាកអន្ដរជាតិ រហូតគ្រប់បណ្ដាទ្វីបលើពិភពលោក។ឆ្លើយតបនឹងភាពរីកចម្រើនដ៏សម្បើមនេះ គួបផ្សំការកកើតក្លិបនៅកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ផង ចាំបាច់សហព័ន្ធចាំបាច់ត្រូវពង្រឹងនូវលក្ខន្ដិកៈ បទបញ្ជាផ្ទៃក្នុង ព្រមទាំងបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ដល់សាលាគុន និងសមាគម/ក្លិបទាំងអស់ ដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ឲ្យស្របតាមនិយាមវាយតម្លៃសហព័ន្ធកីឡាជាតិ ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញកាលពីថ្មីៗ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍសហព័ន្ធកីឡាជាតិទាំងផ្នែកគ្រប់គ្រង បច្ចេកទេស និងគុណផលកីឡា ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។លោក ទុយ ប៊ុនហឿន អនុប្រធាន និងអនុគណៈកម្មការ អភិវឌ្ឍសមាគម សាលាគុន និងក្លិប បានបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធ មានសាលាគុន សមាគម/ក្លិបជាសមាជិកសរុបចំនួន ១៣៩ ក្នុងនោះក្លិបមានសុពលភាព និងមានឯកសារចំនួន ៧៥ ខណៈក្លិបអស់សុពលភាព និងពុំមានឯកសារចំនួន ៦៤ ។ ចំណែកអត្តពលិកសរុប មានចំនួន ១,១០៤នាក់ ព្រមទាំងមន្ត្រី គ្រូបង្វឹកក្លិបសរុបចំនួន ៦៦៤នាក់ សរុបរួម ចំនួន ១៧៦៨នាក់។ប៉ុន្ដែនៅក្នុងសមាសភាពមន្ត្រី គ្រូបង្វឹកក្លិប និងកីឡាករ-កីឡាការិនី នៅមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណកីឡា និងសៀវភៅកត់ត្រាការប្រកួតឡើយ ដែលជាហេតុធ្វើឲ្យថ្នាក់ដឹកនាំក្លិបមួយចំនួន នៅមិនទាន់យល់ច្បាស់ពីតួនាទីភារកិច្ចជាសមាជិករបស់សហព័ន្ធ នាំឲ្យមានផលប៉ះពាល់ដល់ដំណើរនៃការដឹកនាំគ្រប់គ្រងរបស់សហព័ន្ធ និងបង្កជាប៉ះពាល់ផ្សេងៗទៀត។ ដូច្នេះសហព័ន្ធសង្ឃឹមក្រោយការប្រជុំលើកនេះ សាលាគុន និងសមាគម/ក្លិបទាំងអស់ នឹងស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួន ហើយចូលរួមអនុវត្តកាន់តែមានប្រសិទ្ធនូវលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
07/25/2026 10:07 AM
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
07/25/2026 10:07 AM
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
07/25/2026 10:07 AM
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
07/25/2026 10:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
07/25/2026 09:07 AM
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
07/25/2026 09:07 AM
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
07/25/2026 09:07 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
07/25/2026 08:07 AM
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM