Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ Tiify Army Fc គ្រោងចេញទៅប្រកួត​ពានរង្វាន់មិត្តភាព​យុវជនអន្តរជាតិនៅប្រទេសចិន

2024/01/26 05:04:49 pm        289
ដោយមានការយកចិត្តទុកដាក់ ព្រមទាំងខ្នះខ្នែង ជួយសម្រួសនូវកិច្ចការងារជាច្រើនពីឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាអនុប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ជា​នាយក​មជ្ឈ​មណ្ឌល​កីឡាកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ​សមាគម​ក្លិប​កីឡា​បាល់ទាត់​កង​យោធ​ពលខេមរភូមិន្ទ Tiffy Army FC ផងនោះ ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំរបស់Tiffy Army FC និងមានគម្រោងចេញទៅប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរជាតិជាលើកដំបូង ក្នុង​ពាន​រង្វាន់ « Funlin Cup» ខេត្តយូណាន នៃប្រទេសចិន ដោយ​ទទួល​បាន​ការ​អញ្ជើញ​ជា​ពិសេសឲ្យចូលរួមប្រកួតពីសំណាក់ក្លិបបាល់ទាត់ YUNNAN Fulin Football club ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធីប្រកួតមួយនេះ​។យ៉ាងណាមិញ សម្រាប់ការចេញទៅប្រកួតលក្ខណៈអន្តរជាតិលើកដំបូងរបស់ ក្រុមយុវជន អាយុ​ក្រោម ១៧ឆ្នាំ Tiffy Army FC នេះ ដែលគ្រោងនិងចេញដំណើរ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២៤ខាងមុខនេះ គឺទទួលការជួយជ្រោមជ្រែង រាប់រងនូវការចំណាយផ្សេងៗ ពីសំណាក់ លោក​បណ្ឌិត សុផាឆៃ វិរៈភុជ ប្រធានសមាគមក្លិបកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាអគ្គលេខាធិការក្លិប និង​ជា​អ្នក​ទទួល​បន្ទុកចាត់ចែងការដឹកនាំចេញទៅ ប្រកួតផងដែរ។គួររំលឹកថា ក្រុមយុវជន អាយុក្រោម១៧ ឆ្នាំ Tiffy Army FC ដែលគ្រោង​ចេញ​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ នៅប្រទេសចិននេះគឺជាអតីតម្ចាស់ជើងឯកពានរង្វាន់ អាយុក្រោម១៦ ឆ្នាំ Smart Youth League ប្រចាំ ឆ្នាំ២០២៣ ដោយសព្វថ្ងៃបាននិងកំពុងតែធ្វើការហ្វឹកហាត់ជាប្រចាំ នៅ​កីឡដ្ឋាន Tiffy Army Stadium ក្រោមការបង្ហាត់ដោយផ្ទាល់ពីសំណាក់លោកគ្រូ អ៊ុំ សាវង្ស ជា​គ្រូ​បង្គោល​យុវជន Tiffy Army FC ។ទាំងគ្រូបង្វឹកយុវជន និងក្រុមកីឡាករជាយុវជន ក៏​បាន​បង្ហាញ​ការ​តាំងចិ​ត្ត​សម្រាប់​ការ​ប្រកួត​នៅ​ក្រៅ​ស្រុក ហើយក៍បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្លិប ដែលបាន​ផ្ដល់​ឱកាស​មាស ក្នុងការចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ផងដែរ៕

បេក្ខភាព ៨ក្រុម ត្រៀមប្រជែងលីគបាល់ទះសម្តេចតេជោ ហ៊ុន សែន លើកដំបូង នាដើមឆ្នាំក្រោយ

2023/12/25 09:12:07 pm        371
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានជូនដំណឹងពីកាលបរិច្ឆេទ នៃ​ការ​ប្រកួ​ត​លីគ​បាល់​ទះ​សម្ដេច​អគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន ដែលសហព័ន្ធប្រសិទ្ធនាមថា «លីគតេជោ» ហើយ ដោយ​ព្រឹត្តិការណ៍ដ៏ធំលើកដំបូងនេះ គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ លីគបាល់ទះសម្ដេចតេជោ ហ៊ុន សែន លើកដំបូងនេះ នឹង​មាន​ក្រុម​ខ្លាំងៗ ៨ក្រុមចូលរួមប្រកួតប្រជែង រួមមានក្រុមបាល់ទះវិសាខា, ក្រសួងមហាផ្ទៃ, បញ្ជា​ការដ្ឋាន​អង្គរក្ស, កងពលធំអន្តរាគមន៍លេខ៣, រដ្ឋបាលរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ស្នង​ការដ្ឋាន​នគរបាលពោធិសាត់ និងក្រុមស្នងការដ្ឋាននគរបាលកណ្តាល ។ចំពោះរូបមន្ដនៃការប្រកួតវិញ គឺបែងចែកជា ៣ជុំ រួមមានជុំទី១ បេក្ខភាពទាំង ៨ក្រុម ត្រូវជួបគ្នា ១​ជើង បន្ទាប់មកក្រុមឈរលេខ១ ដល់លេខ៦ នឹងត្រូវជួបគ្នា ១ជើងទៀត នៅជុំទី២ ដើម្បី​ចម្រាញ់​យក​ក្រុមខ្លាំង ៤ក្រុមចុងក្រោយ ធ្វើការប្រកួតនៅជុំទី៣ ដែលជាការប្រកួតខ្វែង មាន​ន័យ​ថា ក្រុមលេខ១ ត្រូវជួបក្រុមលេខ៣ និងក្រុមលេខ២ ត្រូវជួបក្រុមលេខ៤ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​វគ្គផ្ដាច់ព្រ័ត្រ និងប្រកួតដណ្ដើមជើងឯកតែម្ដង គ្រាដែលប្រាក់រង្វាន់ក្រុមជើងឯក នឹង​ទទួល​បាន ៦០លានរៀល ។លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា គោល​បំណង នៃការរៀបចំលីគសម្ដេចតេជោនេះ គឺ​សហព័ន្ធ​ចង់​បើក​ឱកាស​ឲ្យ​ក្លិប​បាល់​ទះ​អាជីព​នៅ​កម្ពុជា មានការប្រកួតប្រជែងកម្រិតស្ដង់ដារមួយ ដើម្បីឈានទៅរកការទទួលស្គាល់ ទាំង​ថ្នាក់​តំបន់អាស៊ី និងពិភពលោក ។ លោកថា សហព័ន្ធនឹងព្យាយាម ដើម្បី​ឲ្យ​សហព័ន្ធ​បាល់ទះ​អន្ដរជាតិ ទទួលស្គាល់ ដើម្បីកម្ពុជាមានឱកាសចូលរួមការប្រកួតជើងឯកអន្ដរជាតិនានា ។មួយវិញទៀត ការប្រកួតលីគនេះ ក៏ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​វិស័យ​កីឡា​បាល់ទះ​កម្ពុជា​ឲ្យ​កាន់​តែ​ល្បីល្បាញ ពិសេសជំរុញសមត្ថភាព និងបច្ចេកទេសកីឡា ដើម្បី​ពង្រឹង​ធន​ធាន​កីឡាករ​ជម្រើស​ជាតិ​ត្រៀម​ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ។ តាមរយៈនេះ សហព័ន្ធ​ប្ដេជ្ញា​នឹង​បន្ដ​រៀប​ចំ​ការប្រកួតលីគនេះឲ្យបានរៀងរាល់ឆ្នាំ និងធ្វើឲ្យមានភាពអស្ចារ្យ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួមពីកីឡាករបរទេស ដើម្បីបង្កើនការប្រកួតប្រជែងផង និង​ទាក់​ទាញ​ទស្សនិក​ជន​កាន់​តែ​ច្រើន​ផង​។ជាមួយការប្រកួតក្របខណ្ឌលីគនេះដែរ មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល រំពឹងថា នឹង​ក្លាយ​ជា​វេទិកា​មួយ​ដ៏​សំខាន់ ដើម្បីបើកទីផ្សារដោះដូរកីឡាករកាន់តែទូលំទូលាយ ឧទាហរណ៍​ដូចជាកីឡាករ វឿន វាសនា ដែលត្រូវបានក្លិបបរទេសជាច្រើនចាប់អារម្មណ៍ ហើយ​បានទៅលេង​នៅ​ក្លិប​ប្រទេស​វៀតណាម ​មុនផ្ទេរទៅលេងឲ្យក្លិប នៅតៃវ៉ាន់នាពេលបច្ចុប្បន្ន៕ អត្ថបទ លី ឈុនឡា

កីឡាករក្នុងស្រុកបាកានជិត ១០០០នាក់ ចូលរួមប្រកួតកីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា

2023/12/18 04:41:49 pm        1467
ពោធិ៍សាត់៖ នេះជាលើកទីមួយហើយដែល ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បាន​រៀបចំ​អោយ​មាន​ការប្រកួតកីឡា ដណ្ដើមពានរង្វាន់ប្រាក់លាន ឯកឧត្តម កែវ រតនៈ និង​ឯកឧត្តម​បណ្ឌិត ទី នរិន្ទ ក្នុងស្រុកបាកាន ដើម្បីអបអរសាទរ ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-២០២៤ ។ ព្រឹត្តិការណ៍​កីឡានេះដឹកនាំរៀបចំដោយ ឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធាន​ក្រុម​ការងារ​ចុះជួ​យ​ស្រុក​បាកាន និងឯកឧត្តម ជៀប សួរ រួមនិងក្រុមការងារ ក្រោមការឧបត្ថម្ភ ដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធាន​ក្រុម​ការងារ​ចុះជួយស្រុកបាកាន រួមនិងសសប្បុរសជននានា ។ ដោយមានកីឡាករបាល់ទាត់ បាល់ទះ ស្ម័គ្រចិត្តចូលរួមសរុបជិត១០០០នាក់ ដោយបែកចែកជា៣៩ក្រុម ក្នុងនោះ ៣៤​ក្រុម​ជា​ក្រុម​យុវជន និង​មហាជន ចំណែក៥ក្រុមទៀតជាក្រុមកិត្តិយស ។ ក្នុងឱកាសអញ្ជើញជា អធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍កីឡានេះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បាន​លើក​ឡើងថា យើងជួបជុំគ្នារៀបចំកម្មវិធីនេះឡើងគឺក្នុងគោលបំណង សម្តែងការដឹងគុណ និង​អបអរសាទរដល់ថ្ងៃជ័យជម្នះ៧មករា ដែលជាថ្ងៃកំណើតទី២របស់យើង បើគ្មានថ្ងៃ៧មករា ១៩៧៩ យើងក៏គ្មានថ្ងៃនេះដែរ ។ ហើយក្រៅពីផ្តល់ប្រយោជន៍ដល់សុខភាព កីឡាបាននាំ​មក​នូវ​សាមគ្គី​ភាព និងមិត្តភាព ជាពិសេសធ្វើ​អោយ​យើង​ជៀស​ផុត​ពី​អំពើរ​អបាយ​មុខ​ផ្សេង​ៗដូ​ច​ជា​គ្រឿង​ញៀន និងល្បែងស៊ីសងជាដើម ។សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡានេះ រួមមានវិញ្ញាសារបាល់ទាត់មានផ្នែកបុរស- ផ្នែកនារី និង​ផ្នែក​គូរ​កិត្តិយស ដែលត្រូវប្រកួតតាមទីលានចំនួន៥ទីតាំង ចំណែក​វិញ្ញាសា​បាល់ទះ​មាន​ផ្នែក​បុរស និងផ្នែកនារី ដោយធ្វើការប្រកួតចំនួន៣ទីតាំងផ្សេងគ្នា ចំពោះការប្រកួត គឺជារៀង​រាល់​ចុង​សប្តាហ៍ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៕ អត្ថបទ ៖ ភិរុណ

កម្ពុជាឈរលេខ២ ចំបាប់ជើងឯកអាស៊ាន ខណៈកីឡាករ-កីឡាការិនីកើនបច្ចេកទេសជាងមុន

2023/12/11 07:00:55 pm        225
ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅ ដោយ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ឈរចំណាត់ថ្នាក់លេខ២ក្នុងតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ៤៨​គ្រឿង គ្រាដែលកីឡាករ-កីឡាការិនីមានការកើនឡើងនូវបច្ចេកទេសខ្ពស់គួរឲ្យកត់សម្គាល់ ។លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និង​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ី​អាគ្នេយ៍បានបញ្ជាក់ថា ការប្រកួតថ្នាក់តំបន់ ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ឆ្នាំ​ជាប់​គ្នា​នេះបានប្រព្រឹត្ដទៅដោយរលូន និងជោគជ័យ រហូត​ទទួល​បាន​ការ​កោត​សរសើរ​ពី​បណ្ដា​ប្រទេស​ចូលរួមលើការរៀបចំ និងការទទួលបដិសណ្ឋារកិច្ច ដែលស្របតាមស្ដង់ដារអន្ដរជាតិ ។ជាមួយការរៀបចំដ៏ល្អអមជាមួយកិច្ចសហការ និងមាន​ការ​ជួយ​គាំទ្រ​ផ្ទាល់​ពី​មន្ដ្រី​បច្ចេក​ទេស​មក​ពី​សហព័ន្ធកីឡាចំបាប់អន្ដរជាតិផងនោះបានធ្វើឲ្យបណ្ដាលប្រទេសក្នុងតំបន់ សប្បាយរីករាយ និង​មាន​ភាពកក់ក្ដៅ ហើយ​ថែម​ទាំង​ស្នើ​ឲ្យ​កម្ពុជា​បន្ដ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​នេះ​ជា​បន្ដ​បន្ទាប់​នា​ឆ្នាំ​ក្រោយ​ទៀត​ផង។ ដូច្នេះប្រសិនបើឆ្នាំក្រោយ ពុំមានប្រទេសណាទទួលរៀបចំនោះទេ កម្ពុជា​អាច​នឹង​ធ្វើម្ចាស់ផ្ទះជាថ្មីម្ដងទៀត។ក្រៅ​ពីជោគជ័យលើការងាររៀបចំកម្ពុជាក៏ទទួលបានជោគជ័យផ្នែកបច្ចេកទេសផងដែរ ដ្បិត​កីឡាករ-កីឡាការិនីកម្ពុជាកើនបច្ចេកទេសខ្ពស់ជាងមុន បើធៀបការហ្វឹកហាត់មុន និង​ក្រោយ​ស៊ីហ្គេម​បន្ទាប់ពីពួកគេមានការប្រកួតច្រើន ទាំងកម្រិតតំបន់ ទ្វីប និងពិភពលោក ដែល​ធ្វើ​ឲ្យ​កីឡាករ-កីឡាការិនីមានភាពរីកចម្រើនស្របតាមផែនការ ដែលសហព័ន្ធចង់រក្សា និង​ជំរុញ​បច្ចេក​ទេសបន្ថែម ដើម្បីត្រៀមដូចជាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងកីឡាយុវជនអាស៊ី ឆ្នាំ​២០២៩នៅកម្ពុជាជាដើម ។សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា ចំពោះ​លទ្ធផលបច្ចេកទេសទាំង ៣ប្រភេទអាយុ រួមមានអាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ២០ឆ្នាំ និង​ក្រុមពេញវ័យ  គឺក្រុមអត្តពលិកវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៨៤គ្រឿង (មាស ៦៩,ប្រាក់ ១៤ និងសំរឹទ្ធ ១) ខណៈកម្ពុជា ឈរលេខ២ ដណ្ដើមបានមេដាយសរុប ៤៨​គ្រឿង(មាស ៤ ប្រាក់ ២៧ និងសំរឹទ្ធ ១៧) ឈរលើក្រុមថៃ ដែលឈរលេខ៣ ដណ្ដើម​បាន​មេដាយ​សរុប១៨គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៦) ។ ចំណែកក្រុមកីឡាចំបាប់ហ្វីលីពីនដណ្ដើមបានមេដាយសរុប ២៥គ្រឿង (មាស ១ ប្រាក់ ១៤ និង​សំរឹទ្ធ ១០) ឈរលេខ៤លើក្រុមសិង្ហបុរី ដែលដណ្ដើមបានមេដាយសរុប ១៣គ្រឿង (មាស ១ ប្រាក់ ៧ និងសំរឹទ្ធ ៥) ។ រីឯឥណ្ឌូនេស៊ី គឺឈរលេខ៦ ដោយដណ្ដើមបានមេដាយប្រាក់ ៥ និង​សំរឹទ្ធ ១១ សរុប ១៦គ្រឿង និងក្រុមកីឡាចំបាប់ឡាវ ឈរលេខ៧ ក្នុងតារាង​មេដាយ​ដណ្ដើម​បាន​មេដាយ ២គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ១) ៕ អត្ថបទ លី ឈុនឡា

ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ទទួលបានបទពិសោធន៍ថ្មីពីបាល់ទាត់អឺរ៉ុប

2023/12/11 06:41:01 pm        2048
កីឡាករបាល់ទាត់កម្ពុជា ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី បានទទួល​បទ​ពិសោធន៍​ថ្មី​ពី​វិស័យ​បាល់​ទាត់​អឺរ៉ុប បន្ទាប់ពីបានចូលទស្សនាផ្ទាល់ការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ដែលក្រុមកំពុងឡើងជើង Aston Villa បាន​យក​ឈ្នះ​ក្រុម​កាំភ្លើង​ធំ Arsenal​ ដោយ​លទ្ធផល ​១-០ កាលពីចុងសប្ដាហ៍កន្លងទៅ នៅកីឡដ្ឋាន Villa Park ។តាមការបញ្ជាក់របស់លោក យ៉ង់ វិចិត្រ អ្នកសម្របសម្រួលកីឡាករកម្ពុជា ដែលអញ្ជើញ​ដោយ​ក្លិប Aston Villa បានឲ្យដឹងថា ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី បានចូលទស្សនាដល់ទីលានផ្ទាល់ ដើម្បី​មើលការហ្វឹកហាត់កម្ដៅសាច់ដុំមុនការប្រកួត ក៏ដូចជាការប្រកួតរវាង Aston Villa ​និង​ក្រុម ​Arsenal ដែលជាបទពិសោធន៍មួយដ៏ល្អសម្រាប់កីឡាករអាជីពកម្ពុជាទាំងពីរ ស្វែង​យល់​ពី​កម្រិត​លេង​របស់កីឡាករអឺរ៉ុប ។បន្ទាប់ពីបានចូលរួមទស្សនាការប្រកួតដ៏ធំនេះហើយ នៅថ្ងៃទី១១-១២ ខែធ្នូនេះ សមាជិក​ក្លិប​បឹងកេត និងណាហ្គាវើលដ៏ដដែល នឹងត្រូវបានរៀបចំឲ្យជួបកីឡាករ ៣រូប ដែលកំ​ពុង​លេង​ឲ្យ​ក្លិប​ Aston Villa និងមានការលេងប្រកួតប្រជែងបែងផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេសគ្នា ហើយ​នឹង​ដំណើរ​ទស្សនកិច្ចកីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងកីឡដ្ឋាន Villa Park របស់​ក្រុម​កំពុង​ឈរ​លេខ៣ នៃលីគកំពូលអង់គ្លេសនេះទៀតផង ។គួរដឹងថា នេះជាលើកដំបូងហើយ ដែលក្លិប Aston Villa FC បានអញ្ជើញកីឡាករកម្ពុជា ទៅ​ទស្សន​កិច្ច និងទស្សនាការប្រកួតផ្ទាល់របស់ខ្លួន ក្នុងក្របខណ្ឌ English Premier League ​ហើយ​ក្រៅ​ពីកីឡាករកម្ពុជា ពួកគេក៏បានអញ្ជើញកីឡាករក្នុងតំបន់អាស៊ានមួយចំនួនផងដែរ ដូចជា​វៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម៕ អត្ថបទ លី ឈុនឡា 

ទីបំផុត Unai Emery ដឹកនាំក្រុមឈ្នះ Pep Guardiola លើកដំបូង

2023/12/07 07:54:56 pm        321
ទីបំផុតអ្នកចាត់ការ Unai Emery បានស្គាល់ជ័យជំនះដំបូងទៅលើលោក Pep Guardiola បន្ទាប់ពី Aston Villa យកឈ្នះ Manchester City ១-០ យប់មិញនៃក្របខណ្ឌ English Premier League។គ្រាប់បាល់ជ័យជំនះរបស់ Aston Villa សម្រេចបានដោយ Leon Bailey នៅនាទីទី ៧៤ ដែលធ្វើឱ្យ Aston Villa ឡើងមកលេខ ៣ ក្នុងតារាង ខណៈ Manchester City មិនស្គាល់ឈ្នះ ៤ ប្រកួតជាប់គ្នានៅ Premier League ជាលើកដំបូងក្នុងរយៈពេលជាង ៧ ឆ្នាំចុងក្រោយនេះ។ ជាការប្រកួតដ៏អស្ចារ្យមួយរបស់ Aston Villa ក្រោមការដឹកនាំរបស់លោក Unai Emery ដោយ Aston Villa មានសាច់បាល់គ្រប់គ្រងត្រឹម ៤៦% មែនតែមានឱកាសស៊ុត ២២ លើកចំគោលដៅ ៧ លើក សម្រេចទី ១ គ្រាប់ខណៈដែល Manchester City ដែល​អវត្តមាន​កីឡាករ​មួយ​ចំនួន​ដោយសារ​ជាប់ពិន័យនោះមានឱកាសគ្រប់គ្រងបាល់ ៥៤% តែស៊ុតបានត្រឹម ២ លើក ចំគោល​ទាំង​ពីរ តែមិនអាចសម្រេចទីបាន។ រំលឹកថាលោក Unai Emery មានប្រវត្តិដឹកនាំក្រុមទល់នឹងក្រុមរបស់លោក Pep Guardiola សរុប ១៤ ប្រកួតហើយគិតមកដល់ពេលនេះ ហើយនេះជាជ័យជំនះដំបូង ធ្លាប់ស្មើ ៤ ប្រកួត និងចាញ់ ៩ ប្រកួត។ ងាកមកការប្រកួតនៅទឹកដី Old Trafford ក្រុមម្ចាស់ផ្ទះ Manchester United រកបានបីពិន្ទុដ៏មានសារសំខាន់ក្រោយយកឈ្នះក្រុមតោខៀវ Chelsea ២-១។ Bruno Fernandes ខកខានស៊ុតបាល់ ១១ ម៉ែត្រមិនបានសំរេច មុនពេលដែល Scott McTominay រកបានគ្រាប់នាំមុខនៅនាទីទី ១៩ តែ Cole Palmer តាមស្មើឱ្យ Chelsea វិញនៅចុងវគ្គទី ១។ខ្សែបម្រើស្កុតឡេន McTominay ដដែលគឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះនៅនាទីទី ៦៩ ធ្វើឱ្យ​ក្រុម​របស់លោក Erik ten Hag ឡើងមកលេខ ៦ មាន ២៧ ពិន្ទុខណៈ Chelsea ឈរលេខ ១០ មាន ១៩ ពិន្ទុ។ Arsenal បន្តនាំមុខគេមាន ៣៦ ពិន្ទុដាច់ក្រុមលេខ ២ Liverpool ២ ពិន្ទុ​បន្ទាប់​ពីក្រុម​របស់​លោក Jurgen Klopp យកឈ្នះនៅទឹកដី Sheffield United ២-០ ដោយគ្រាប់បាល់របស់ Virgil van Dijk និង Dominik Szoboszlai៕ អត្ថបទ៖នាង សុភាវុធ

Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City ចេញទៅ FIFA Club World Cup

2023/12/07 07:38:30 pm        220
ខ្សែបម្រើប៊ែលហ្ស៊ិកដែលមានរបួស Kevin de Bruyne ស្ថិតក្នុងបញ្ជីរបស់ Manchester City សម្រាប់​ការប្រកួត ពានរង្វាន់ FIFA Club World Cup ទោះបី​អវត្តមាន​មិន​បាន​ចូល​លេង​សោះ​តាំង​ពី​ខែសីហា។កីឡាករវ័យ ៣២ ឆ្នាំរូបនេះចូលលេងចុងក្រោយបំផុតតាំងពីថ្ងៃទី ១១ ខែសីហានៅពេល Manchester City ឈ្ននៅទឹកដី Burnley និងជាប្រកួតដែល Kevin de Bruyne រង​របួស​សសៃ​ពួរ ចំរបួសចាស់ដែលខ្លួនរងរបួសពេលឈ្នះ Inter Milan វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ពីរខែមុន។ Manchester City ដែលរងបរាជ័យនៅទឹកដី Aston Villa យប់មិញនោះ នឹងត្រូវជួបជាមួយ Club Leon របស់ម៉ិកស៊ិក រឺក្រុមជប៉ុន Urawa Red Diamonds នៅវគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ថ្ងៃ​ទី១៩ ខែធ្នូនេះ។ ព្រឹត្តិការណ៍ក្លិបបាល់ទាត់ពិភពលោក FIFA Club World Cup នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី ១២ ខែធ្នូនេះដល់ថ្ងៃទី ២២ នៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតជាលើកដំបូង៕ អត្ថបទ៖នាង សុភាវុធ

Carlos Queiroz លាលែងពីតំណែងគ្រូបង្វឹកកាតា ១ ខែមុនព្រឹត្តិការណ៍​បាល់ទាត់ជើងឯកអាស៊ី

2023/12/07 07:25:06 pm        113
លោក Carlos Queiroz បានសំរេចចែកផ្លូវគ្នាហើយជាមួយក្រុមជម្រើសជាតិកាតា ស្របពេល​ដែល​នៅ​សល់ត្រឹម ១ ខែទៀតប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ី។អតីតអ្នកចាត់ការ Real Madrid និងព័រទុយហ្កាល់រូបនេះ ទទួលបាន​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កាតាកាលពីខែកុម្ភៈ និងចុះហត្ថលេខារយៈពេល ៤ ឆ្នាំជំនួសលោក Felix Sanchez។ លោក Carlos Queiroz បានដឹកនាំកាតាឈ្នះអាហ្វហ្គានីស្ថាន និង ឥណ្ឌា ពីរប្រកួតដំបូង នៃ​ការ​ប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦ ជុំទី ២ ខណៈកាតាកំពុងស្វែងរកការបង្ហាញខ្លួននៅ World Cup លើកទី ២។ ចំណែកឯព្រឹត្តិការណ៍បាល់ទាត់អាស៊ីវិញ កាតាគឺជាក្រុមការពារតំណែងជើងឯក បន្ទាប់ពីលោក Felix Sanchez ដឹកនាំក្រុមឈ្នះជើងឯកកាលពីឆ្នាំ ២០១៩ ខណៈ​ដែលពួ​ក​​គេ​នឹង​ត្រូវ​ការពារ​ជើង​ឯក​ក្នុងនាមជាម្ចាស់ផ្ទះស្ថិតក្នុងពូលជាមួយ ចិន តាជីគីស្ថាន និង លីបង់។ សូមបញ្ជាក់ថា កាតាទទួលសិទ្ធិរៀបចំជើងឯកទ្វីបអាស៊ីនេះ បន្ទាប់ពីចិនបានដកខ្លួន៕ អត្ថបទ៖នាង សុភាវុធ

អ្នកចាំទី Newcastle, Nick Pope ប្រឈមអវត្តមានដល់ ៤ខែ ដោយសាររបួសស្មា

2023/12/07 07:10:13 pm        179
អ្នកចាំទី Newcastle និងក្រុមជម្រើសជាតិអង់គ្លេស Nick Pope នឹងត្រូវអវត្តមាន​ពីការប្រកួត​យ៉ាង​ហោចណាស់ ៤ ខែដោយសាររបួសស្មា ដែលទាមទារឱ្យមានការវះកាត់។កីឡាករវ័យ ៣១ ឆ្នាំរូបនេះមានរបួសភ្លាត់ឆ្អឹងស្មានៅពេលហក់សង្គ្រោះបាល់អំឡុងជ័យជំនះ ១-០ ទល់នឹង Manchester United កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ អ្នកចាត់ការ Newcastle លោក Eddie Howe សង្ឃឹមថា Nick Pope នឹងជា​សះស្បើយ​ទាន់​ពេល​ព្រឹត្តិការណ៍​បាល់ទាត់អឺរ៉ុប Euro 2024 រដូវក្តៅឆ្នាំក្រោយ។ Newcastle នៅពេលនេះកាន់តែលំបាកខណៈក្រុមមានកីឡាកររបួសច្រើនរួមមាន Callum Wilson, Harvey Barnes, Jacob Murphy, Joe Willock, Sven Botman និង Dan Burn។អតីតអ្នកចាំទី Burnley ដែលផ្លាស់មកកាន់ St. James Park កាលពីខែមិថុនាឆ្នាំ ២០២២ រូបនេះបានចូលលេងរាល់ការប្រកួតទាំងអស់របស់ Newcastle ទាំងនៅ Premier League និង UEFA Champions League រដូវកាលនេះ៕ អត្ថបទ៖នាង សុភាវុធ 

ក្រុមកីឡាទោចក្រយានកម្ពុជា ឈ្នះជើងឯក និងជើងឯករង ក្នុង​ ការប្រកួតមិត្តភាពអន្ដរជាតិ នៅឡាវ

2023/12/07 06:20:26 pm        204
ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជា បានបញ្ចប់​យុទ្ធនាការ​ប្រកួត​កីឡា​ទោចក្រ​យាន​មិត្ដភាព​អន្ដរជាតិកម្ពុជា វៀតណាម ឡាវ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយដណ្ដើមបានជើងឯកលើវិញ្ញាសាកង់គួកបុរសជាតិក្រុម ១ អមជាមួយ​ជើងឯក​រង​លើ​វិញ្ញាសាកង់គួរបុរសឯកត្តជនផងដែរ ។យោងតាមមន្ដ្រីសហព័ន្ធកីឡាទោចក្រយានកម្ពុជា សម្រាប់លទ្ធផល នៃការ​ប្រកួត​មិត្ត​ភាព​អន្ដរជាតិ ចំពោះវិញ្ញាសាកង់គួកបុរសជាក្រុម គឺក្រុមកីឡាករកម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ គ្រាដែលលេខ២ បានទៅក្រុមម្ចាស់ផ្ទះឡាវ និងលេខ៣ បានទៅក្រុមវៀតណាម ។ រីឯវិញ្ញាសា​កង់គួក​បុរសឯកកត្តជន កីឡាករកម្ពុជា សាន ណាម៉ាវ ទទួលបានចំណាត់ថ្នាក់លេខ២ គ្រា​ដែល​កីឡាករ និត សីហា ទទួលបានចំណាត់ថ្នាក់លេខ៤ ។គួរដឹងថា បេសកកម្មនេះ ក្រុមកីឡាទោចក្រយានកម្ពុជា បានចាកចេញពីមាតុភូមិ កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ក្រោមការដឹកនាំរបស់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ​កីឡា​ទោចក្រ​យាន​កម្ពុជា តបតាមការអញ្ជើញសហព័ន្ធកីឡាទោចក្រយានឡាវ ដើម្បីអបអរសាទរ ក្នុង​ឱកាស​ដែល​ប្រទេស​ឡាវធ្វើជាម្ចាស់ផ្ទះលើកទី១ រៀបចំកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ​២០២៣ ហើយក៏ជាឱកាសវាស់ស្ទង់ និងពង្រឹងសមត្ថភាពក្រុមកីឡាទោចក្រយានកម្ពុជា ក្រោយ​បញ្ចប់​យុទ្ធនាការស៊ីហ្គេម កាលពីថ្មីៗ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនាពេលខាងមុខផងដែរ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM