Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

កម្ពុជា ឈ្នះមេដាយ ១៤គ្រឿង ថ្ងៃបើកឆាកជើងឯកចំបាប់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

2023/12/07 05:58:21 pm        217
ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ បានចាប់ផ្ដើមការប្រកួតផ្លូវការ នៅថ្ងៃទី០៦ ខែធ្នូ ដោយថ្ងៃដំបូង ក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយ ១៤គ្រឿង គ្រាដែល​ក្រុម​អត្តពលិកវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៤គ្រឿង ។ព្រឹត្តិការណ៍កីឡាចំបាប់ប្រចាំតំបន់ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់​ពី​ថ្ងៃទី​០៦ ដល់ថ្ងៃទី០៩ ខែធ្នូ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដោយ​មាន​អត្តពលិក​ចូលរួមចំនួន ២៧៦នាក់ មកពី ៨ប្រទេសចូលរួមប្រកួត គ្រាដែលថ្ងៃដំបូង ប្រកួតតែ​លើ​វិញ្ញាសា​ប្រភេទ​អាយុក្រោម ១៧ឆ្នាំប៉ុណ្ណោះ ។ជាលទ្ធផលនៃការប្រកួតបើកឆាក ក្រុមកីឡាចំបាប់វ័យក្មេងកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤​គ្រឿង ក្នុងនោះមានមេដាយមាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៧គ្រឿង ឈរលេខ៣ ក្នុងតារាង​មេដាយ​បណ្ដោះ​អាសន្ន គ្រាដែលវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេ ២៤គ្រឿង មាន​មេដាយ​មាស ១៩ និងប្រាក់ ៥ និងថៃ ឈរលេខរៀងទី២ ឈ្នះមេដាយសរុប ៧គ្រឿង រួមមាន​មេដាយ​មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១ ។ដោយឡែកអត្តពលិក ៤ប្រទេសទៀត សម្រាប់សិង្ហបុរី ដណ្ដើមបានមេដាយសរុប ៤គ្រឿង រួមមាន​មេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១ ។ ហ្វីលីពីន ដណ្ដើមបានមេដាយសរុប ៩គ្រឿង រួមមានមេដាយប្រាក់ ៦ និងសំរឹទ្ធ ៣ និងឥណ្ឌូនេស៊ី ដណ្ដើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ ឈរលេខរៀងទី៦ បណ្ដោះអាសន្ន ។ រីឯឡាវ នៅមិនទាន់ដណ្ដើមបានមេដាយនោះទេ ។គួរដឹងថា នេះគឺជាឆ្នាំទី២ ជាប់គ្នា ដែលកម្ពុជា​បាន​ទទួល​សិទ្ធ​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​ជើងឯកអាស៊ីអាគ្នេយ៍ ក្រោយមានការស្នើសុំពីបណ្ដាប្រទេសក្នុងតំបន់ បន្ទាប់ពី​មើល​ឃើញ​ក​​ម្ពុជារៀបចំការប្រកួតបានល្អ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនាពេលកន្លងមក ទាំង​ជើង​ឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយជោគជ័យ កាល​ពី​ថ្មីៗកន្លងមក ។ជុំវិញការប្រកួតនេះដែរ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានចាត់ទុកជាឱកាសដ៏ល្អ ដើម្បីពង្រឹង និងបង្កើន​គុណ​ផល​កីឡាករ-កីឡាការិនីកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បីរក្សាបាននូវសក្ដានុពលក្នុងការប្រកួតអន្ដរជាតិ ដោយ​ផ្តោត​លើ​គោល​ដៅ​ធំៗ ២ ទី១-ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃផង និងទី២-ត្រៀម​ឆ្ពោះ​ទៅ​ការ​ប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះផង៕ អត្ថបទ៖ លី ឈុនឡា

រដ្ឋបាលស្រុកបរិបូណ៌ រៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ ៧មករា (១៩៧៩-២០២៤)

2023/12/06 08:32:28 pm        252
កំពង់ឆ្នាំង៖ ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ ៧មករា រដូវកាលទី១ ឆ្នាំ២០២៤ ដើម្បី​អបអរ​សាទរ​ទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៥ បានចាប់ផ្តើមដំណើរការនៅទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡាដ្ឋានវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ដោយមានក្រុម​យុវជនចំនួន ៩ក្រុម​បាន​ចូល​រួម​ប្រកួត​​ប្រជែង។ក្នុងឱកាសបើកការប្រកួត លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ បានអោយដឹងថា ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ក៏ដូច​ជា​កៀរគរប្អូនៗជាយុវជន នៅគ្រប់វិស័យ ឱ្យចូលរួមលេងកីឡា ព្រោះជាគំរូដ៏ល្អ​ដល់​យុវជន​ទាំង​អស់ ដើម្បីឱ្យគាត់បានចូលរួមក្នុងគ្រប់ទម្រង់កីឡា ជាផ្នែកមួយអាចជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ចាក​ឆ្ងាយ​ពីអំពើអបាយមុខផ្សេងៗ។ ជាមួយគ្នានោះក៏ជួយពង្រឹងដល់សុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​លើក​កម្ពស់វិស័យកីឡា។ អ្វីដែលគោលបំណងធំនៃការរៀបចំនេះ គឺដើម្បីចូល​រួម​អបអរ​សាទរ​ខួប​លើក​ទី៤៥ ទិវាជ័យជម្នះ ៧មករា ព្រោះថាយើង​ទាំង​អស់គ្នាមាន​ឱកាស​ជួប​ជុំ​គ្នា​លេង​កីឡា​បាល់​ទាត់​ពង្រឹង​សុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្ភភ័យព្រួយ ដូច​សព្វ​ថ្ងៃ​នេះ គឺបានមកពីបុព្វហេតុចម្បងនៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមាន​សន្តិភាព​ពេញ​បរិបូណ៌ ដូចសព្វថ្ងៃនេះ។

សម្ដេច​ធិបតី៖ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបញ្ចប់ទៅដោយជោគជ័យមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ

2023/11/29 04:05:43 pm        587
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង​អកអំបុកឆ្នាំនេះ ដែលមានសាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។សម្ដេច​ធិបតី​ នាយករដ្ឋមន្រ្ដី និង​ភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។ សម្ដេច​ធិបតីថ្លែង​ថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល៣ថ្ងៃនេះ។ សម្ដេច​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។ ខ្ញុំសូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។ សម្ដេច​ធិបតី ថ្លែង​អំណរគុណ ដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកម្សាន្ត​ និង​ការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់ប​ងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស​មកលេងកម្សាន្ត។​ជាមួយគ្នានេះ សម្ដេច​ធិបតី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈ ការីនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងដល់​មហាជន ប្រកបដោយភាពស្រស់ស្រាយ និងសប្បាយអឺងកង ។ សម្ដេច​ធិបតីបញ្ជាក់ថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត៕អត្ថបទ៖ វ៉ន ដារ៉ា 

ព្រះករុណា ព្រះមហាក្សត្រស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្រក់ទៀនជ័យផ្សងដំណើរទឹកភ្លៀង និងព្រះរាជពិធីអកអំបុក នៅព្រះបរមរាជវាំង

2023/11/28 05:43:15 pm        372
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីព្រះរាជពិធីសម្រក់ទៀនជ័យផ្សងដំណើរទឹកភ្លៀង និងព្រះរាជពិធីអកអំបុក នារាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ហែលទឹក៖ ប្រកួតបើកឆាកថ្ងៃទី១ កម្ពុជា ឈ្នះមេដាយមាស ខណៈថៃបានមេដាយប្រាក់

2023/11/26 01:27:42 am        78
កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា កាំង ម៊ុយនីន ឈ្នះមេដាយមាស១ លើវិញ្ញាសាហែលពាក់ជើងទាចម្ងាយ ១០០ម៉ែត្រ Bifint. Junior Final បញ្ចប់ក្នុងថេរវេលា ៥០,៦៦វិនាទី នាំមុខម្ចាស់ផ្ទះថៃ កីឡាការិនី Nusanee Chandaem ប្រើថេរវេលា ៥១,៥១ វិនាទី ទទួលបានមេដាយប្រាក់។ចំណែកកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីប្រើថេរវេលា ៥២,០៩វិនាទី។ យោងតាមរបាយការណ៍សហព័ន្ធខ្មែរកីឡាហែលទឹក ប្រធានប្រតិភូដឹកនាំដោយលោក ហែម គិរី អគ្គលេខាធិការ គ្រូបង្វឹក១នាក់ និងអត្តពលិក ៤នាក់ក្នុងនោះមានកីឡាករ ទួន ទិត្យសត្យា, លឹម សុខវឌ្ឍន៍នន្ទ,កីឡាការិនី កាំង ម៊ុយនីន និងឃឺន ប៊ុនពេជ្រមរកត។សូមបញ្ជាក់ថា ការប្រកួតកីឡាហែលទឹកពាក់ជើងទា 18th ASIAN FIN SWIMMING CHAMPIOSHIPS នៅខេត្តភូកេត ប្រទេសថៃ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី២៤ រហូតដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Jude Bellingham និង Levi Colwill ជាកីឡាករបន្ថែមទៀតដកខ្លួនពី​ក្រុមអង់គ្លេស​មុនប្រកួតជម្រុះ Euro 2024

2023/11/15 08:45:30 pm        401
កីឡាករ Jude Bellingham និង Levi Colwill គឺជាកីឡាករបន្ថែមទៀតដែលដកខ្លួនចេញពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស មុនការប្រកួតជម្រុះ Euro 2024 ទល់នឹងម៉ាល់តា និង ម៉ាសេដ្វាន់​ខាងជើង​។ខ្សែបម្រើ Real Madrid, Jude Bellingham និងខ្សែការពារ Chelsea, Levi Colwill សុទ្ធ​តែ​មាន​បញ្ហា​របួសស្មាដូចគ្នា។ មកដល់ពេលនេះមានកីឡាករ ៥ នាក់ហើយ​ដែល​បាន​ដកខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​មុន​ការ​ប្រកួតនៅថ្ងៃទី ១៧ និង ២០ ខែវិច្ឆិកាខាងមុខនេះ។ កាលពីថ្ងៃចន្ទ Cole Palmer, Ezri Konza និង Rico Lewis បានចូលជំនួសកីឡាករ ៣ នាក់​ដែល​របួសរួមមាន James Maddison, Callum Wilson និង Lewis Dunk។សម្រាប់អវត្តមានរបស់ Bellingham និង Levi Colwill អ្នកចាត់ការអង់គ្លេសលោក Gareth Southgate នឹងមិនបំពេញបន្ថែមឡើយសម្រាប់ការប្រកួតទល់នឹងម៉ាល់តានៅថ្ងៃទី ១៧ ខែ​វិច្ឆិកានេះនៅកីឡដ្ឋាន Wembley និងជួបម្ចាស់ផ្ទះម៉ាសេដ្វាន់ខាងជើង ៣ ថ្ងៃបន្ទាប់។ សូមបញ្ជាក់ថា អង់គ្លេសមានកៅអីនៅ Euro 2024 ឆ្នាំក្រោយហើយ គ្រាន់​តែ​ត្រូវ​ការ​ជ័យ​ជំនះ​មួយ​ប្រកួត​ទៀតប៉ុណ្ណោះដើម្បីធានាតំណែងលេខ ១ ក្នុងពូល៕ អត្ថបទ៖នាង សុភាវុធ

World Cup U17 ប្រេស៊ីលស៊ុត ៨១លើកចូល ៩ គ្រាប់ឈ្នះ U17 New Caledonia ៩-០

2023/11/15 07:41:45 pm        189
ការទទួលជ័យជម្នះក្នុងការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ១៧ ឆ្នាំដ៏អស្ចារ្យ និង​ការ​ត្រលប់​ទៅ​រកជ័យជំនះវិញ ប៉ុន្តែនៅតែ​ជា​អារម្មណ៍ នៃ​ការ​បរាជ័យ​ពី​ប្រេស៊ីល​បន្ទាប់​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​មិន​គួរឱ្យជឿ នៃការស៊ុតចំនួន ៨១លើករកបាន ៩គ្រាប់។ ក្រុមការពារតំណែងជើងឯកប្រេស៊ីលជាមធ្យមមានឱកាសរៀងរាល់ ៧៥វិនាទីម្តងក្នុងជ័យជំនះ ៩-០ របស់ពួកគេលើការប្រកួតលើ New Caledonia។យ៉ាងណាក្តីជ័យ ៩-០ នេះប្រេស៊ីលមិនអាចចូលទៅជិតកំណត់ត្រា​ជោគជ័យ​របស់​អេស្ប៉ាញ​បាន​ឡើយ​ដែល​ធ្លាប់ឈ្នះ ១៣-០ លើនូវែលសេឡង់ក្នុងការប្រកួតឆ្នាំ ១៩៩៧។គ្រាប់បាល់ស្រដៀងគ្នានេះដែរ ក្រុម U17 អង់គ្លេសក៏ធ្លាប់ឈ្នះ New Caledonia ដែរ​នៅ​ប្រកួត​ដំបូង​ក្នុង​ពូលC នេះតែអង់គ្លេសមានឱកាសស៊ុតត្រឹម ៣៩ លើកសម្រេចទីបាន ១០ គ្រាប់។ប្រេស៊ីលមុនឈ្នះ New Caledonia នេះ ពួកគេបាន​ចាប់​ផ្តើម​ប្រកួត​ដំបូង​ក្នុង​ពូលដោយ​ចាញ់​អ៊ីរ៉ង់​ ៣-២។ យ៉ាងណាក្តីឱកាសស៊ុត ៨១ លើកគឺស្ថិតិខ្ពស់បំផុតនៅ World Cup U17 នេះ ខណៈ​ពី​មុន​មាន​តែ​កូឌីវ័រ​ធ្លាប់ស៊ុតបាន ៤២ ជើងចូល ៣ គ្រាប់។នៅ Premier League កំណត់ត្រាស៊ុតច្រើនបំផុតគឺ ៤៤ លើកនៅពេល Manchester City ឈ្នះ QPR ៣-២ លើកពាន Premier League។ នៅលីគកំពូលទាំង ៥ របស់អឺរ៉ុបមាន Atalanta ធ្លាប់ស៊ុត ៤៧ លើកនៅពេលស្មើ Empoli ០-០ កាលពីឆ្នាំ ២០១៩៕ អត្ថបទ៖នាង សុភាវុធ

កូនខ្មែរលើកទង់ជាតិកម្ពុជាក្នុងកម្មវិធីរត់ចម្ងាយម៉ារ៉ាតុងទីក្រុងញ៉ូវយ៉ក (TCS New York City Marathon) នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក

2023/11/15 07:05:04 pm        485
កូនខ្មែរមួយរូបលោក ជុំ សុជាតិ (Chum Socheat) បានលើកទង់ជាតិខ្មែរ ក្នុងឱកាសរត់ម៉ារ៉ាតុនកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកបានបង្ហាញ ក្ដីរំភើបយ៉ាងខ្លាំងដែលបានលើកទង់ជាតិកម្ពុជា ក្នុងពិធីបើកព្រឹត្តិការណ៍រត់ម៉ារ៉ាតុននេះ ដែលពិធីនេះ មានកីឡាករចូលរួមជាង ៥១០០០ នាក់មកពីជុំវិញ ១៥០ ប្រទេស។ លោកបានបញ្ចប់ការប្រកួតលើចម្ងាយផ្លូវរត់ជាង៤២គីឡូម៉ែត្រ ដោយប្រើថេរវេលា ៣ម៉ោង ៤៧នាទី ៤០វិនាទី៕

ម្ចាស់មេដាយមាសស៊ីហ្គេម ថ្លែងអំណរគុណសម្ដេចតេជោ ដែលផ្ដល់​ការលើកទឹកចិត្ត​ដល់កីឡាករ-កីឡាការិនី

2023/11/15 06:29:31 pm        152
កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត និងកីឡាករចំបាប់ជម្រើសជាតិកម្ពុជា ហេង វុទ្ធី បាន​សម្ដែងការសប្បាយចិត្ត និងថ្លែងអំណរគុណជាពិសេស ចំពោះសម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងគិតគូរ យកចិត្តទុកដាក់ និងឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​-កីឡាការិនីគ្រប់ប្រភេទកីឡា ។ការលើកឡើងរបស់ម្ចាស់មេដាយមាសស៊ីហ្គេមទាំងពីរនាក់នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ប្រាក់រង្វាន់ផ្ទាល់របស់សម្ដេចទាំងទ្វេរ សរុបចំនួន ២៨,១៣៤,៩០០,០០០រៀល ឬប្រមាណជាង ៧លានដុល្លារដល់កីឡាករ-កីឡាការិនី​ជ័យ​លាភី​ស៊ីហ្គេម-​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលបានរៀបចំពិធីប្រគល់-ទទួល នៅទីស្ដីការ​ក្រសួង​ការពារ​ជាតិ ក្រោមអធិបតីភាពសម្ដេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាល​​ពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។កីឡាករ សាលី អ៊ូមើត និង ហេង វុទ្ធី បានបញ្ជាក់ថា ការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំនេះ គឺ​ជា​កម្លាំង​ចិត្តដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនី ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួត​ប្រជែង​មេដាយជូនជាតិ ហើយក៏ជាការជំរុញដល់យុវជនជំនាន់ក្រោយឲ្យបន្ដខំប្រឹងហ្វឹកហាត់ ដើម្បី​មាន​ឱកាសចូលរួមការប្រកួតដណ្ដើមកិត្តិយសជូនជាតិ និងទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ដល់​រាម​ច្បង​ផងដែរ ។គួរដឹងថា បន្ថែមលើប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ដែលបានផ្ដល់ជូនដល់ជ័យលាភីស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាលពីចុងខែមិថុនាកន្លងទៅ សម្ដេចតេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម ដល់កីឡាករ-កីឡាការិនី​ជ័យាលភីនេះ គឺ​មាន​ទំហំ​ទឹក​ប្រាក់ចំនួន ២៣,៣៤៣,៦០០,០០០រៀល សម្រាប់ក្រុមជ័យលាភីស៊ីហ្គេម ដែល​មាន​កីឡាករ​-កីឡាការិនីជ័យលាភីសរុប ៦១០នាក់ ក្នុងនោះដណ្ដើមបានមេដាយមាស ៨១, ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧ សរុបមេដាយចំនួន ២៨២គ្រឿង ។ចំណែកជ័យលាភីកីឡាអាស៊ានប៉ារ៉ាហ្គេម គឺមានទំហំទឹកប្រាក់សរុប ៤,៧៩១,៣០០,០០០រៀល ដែល​មានកីឡាករ-កីឡាការិនីសរុប ១៤៨នាក់ ក្នុងនោះដណ្ដើមបានមេដាយមាស ៩ ប្រាក់ ១៩ និង​សំរឹទ្ធ ៤៥ សរុបមេដាយចំនួន ៧៣គ្រឿង ។ ក្នុងចំណោមគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី​ជ័យលាភីនេះដែរ សម្រាប់មេដាយមាសទទួលបានប្រាក់រង្វាន់សម្ដេចទាំងទ្វេរចំនួន ៥ពាន់​ដុល្លារ, មេដាយប្រាក់ ទទួលបាន ៣ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ទទួលបាន ២ពាន់ដុល្លារ ៕ អត្ថបទ៖ លី ឈុនឡា 

កីឡាការិនី ស្រួង ភាវី បន្ដឈ្នះពានរង្វាន់ Asian Special Award 2023 លើទឹកដីកូរ៉េ

2023/11/08 08:50:07 pm        468
កីឡាការិនីប៊ីយ៉ា និងស្នូកឃ័រជម្រើសជាតិ ស្រួង ភាវី បានទទួលពានរង្វាន់ពិសេសអាស៊ី (Asia Special Award 2023) ដែលរៀបចំដោយស្ថាប័ន Asian Model Festival នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយបានចាត់ទុកសមិទ្ធផលនេះ គឺជាកិត្តិយសដ៏ថ្លៃថ្លាមួយទៀត សម្រាប់​ខ្លួន​ក្នុង​នាម​ពលរដ្ឋ​កម្ពុជា លើឆាកអន្ដរជាតិ ។លោកស្រីបានបញ្ជាក់ថា ខ្លួនត្រូវបានជ្រើសរើសឲ្យទទួលពានរង្វាន់ Asia Special Award 2023 កាល​ពី​ចុងសប្ដាហ៍កន្លងទៅ ហើយលោកស្រី ពិតជារំភើបប្រកបដោយសេចក្ដីសោមនស្សរីករាយ និង​មានមោទនភាពជាខ្លាំង នៅពេលគេហៅថា Cambodia Cambodia តំណាងដោយខ្លួន ឡើង​លើ​វេទិកា ដើម្បីទទួលពានរង្វាន់ដ៏មានអត្ថន័យ និងកិត្តិយសនេះ ។ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ បន្ដទៀតថា រាល់សមិទ្ធផលទាំងប៉ុន្មាន ខ្លួន​បាន​ឧទ្ទិស​រួច​ហើយ គឺដាក់ជារបស់រួមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងប្រទេសជាតិទាំងមូល ។ ភាវី សង្ឃឹម​ថា រាល់ភាពជោគជ័យដែលកូនខ្មែរទទួលបាន សូមគាំទ្រ ស្រលាញ់ ផ្ដល់តម្លៃ ផ្ដល់​កម្លាំង​ចិត្ត និងលើកស្ទួយដល់ពួកគេ ដែលបាន នឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទម្រាំ​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់លើឆាកអន្ដរជាតិ ។គួរដឹងថា កាលពីដើមខែតុលាកន្លងទៅ កីឡាការិនីជម្រើសជាតិមានដើមកំណើតពីខេត្តត្បូងឃ្មុំ និង​កំពុងរស់នៅជាមួយស្វាមីជនជាតិកូរ៉េរូបនេះ ក៏ទើប​ទទួល​បាន​កិត្តិយស​ពី​រដ្ឋាភិបាល​សាធារណ​រដ្ឋ​កូរ៉េ ដោយក្លាយជាស្ដ្រីខ្មែរតែម្នាក់គត់ ដែលទទួល​បាន​ពាន​រង្វាន់​វប្បធម៌​បង្រួប​បង្រួម​ជាតិ​ពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន សម្រាប់ការលើកទឹកចិត្តដល់លោកស្រី ស្រួង ភាវី ដែលខិតខំ និងលះបង់ ទាំងក្នុងវិស័យកីឡា និងសកម្មភាពសប្បុរសធម៌នានាផងដែរ៕ អត្ថបទ៖ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM