Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

សេះ Without A Fight ឈ្នះការប្រណាំងសេះធំបំផុតនៅអូស្រ្តាលី Melbourne Cup

2023/11/08 08:18:49 pm        367
សេះ Without A Fight បានប្រជែងឈ្នះការប្រណាំងសេះ Melbourne Cup ដ៏​ល្បីល្បាញ​របស់​អូស្ត្រាលី​ដោយ​ផ្តល់ឱ្យអ្នកជិះសេះ Mark Zahra ទទួលជ័យជម្នះ ២ លើកជាប់គ្នា។ទោះជាយ៉ាងនេះក្តី វាគឺជាជ័យជម្នះលើកទីមួយសម្រាប់កីឡាករហ្វឹកហាត់ដែលជាឪពុក-កូន​អូស្ត្រាលី ​Anthony និង Sam Freedman។អ្នកបានចំណាត់ថ្នាក់លេខ ២ នៃការប្រណាំងដែលមានចំងាយ ២ ម៉ាយល៍នេះបានទៅ Soulcombe និងលេខ ៣ Sheraz ដែលសុទ្ធតែត្រូវបានបណ្តុះបណ្តាលដោយ Chris Waller ជនជាតិអូស្ត្រាលី។Without A Fight គឺជាសេះដំបូងគេក្នុងរយៈពេលជាងពីរទស្សវត្សដែលបានឈ្នះពានរង្វាន់ Melbourne Cup និង Caulfield Cup ក្នុងឆ្នាំតែមួយ។Zahra បានជិះសេះ Gold Trip ដើម្បីទទួលជ័យជម្នះនៅឯ Flemington Racecourse កាលពីឆ្នាំមុន ប៉ុន្តែបានប្តូរសេះសម្រាប់ការប្រណាំងនៅឆ្នាំនេះ។Gold Trip បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​ទី ១៧ កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​សេះ​ល្បីៗ​ផ្សេង​ទៀត​ដូចជា Vauban និងអតីតជើងឯក Vow និង Declare បានត្រឹមចំណាត់ថ្នាក់លេខ ១៤ និងលេខ ៩៕ អត្ថបទ៖នាង សុភាវុធ

Miami Heat យកឈ្នះ LA Lakers ប្រផិតប្រផើយ ១០៨-១០៧ រដូវកាលថ្មីបាល់បោះ NBA

2023/11/08 06:54:00 pm        145
ក្រុមបាល់បោះ Miami Heat បានយកឈ្នះ Los Angeles Lakers ទាំងប្រផិតប្រផើយលទ្ធផល ១០៨-១០៧ នៃប្រកួតទី ៧ ក្របខណ្ឌបាល់បោះ NBA រដូវកាលថ្មី។កីឡាករ Bam Adebayo ធ្វើបានយ៉ាងល្អសម្រាប់ Miami Heat ដោយ Triple-Double រឺ​ពិន្ទុពីរ​ខ្ទង់សំខាន់ៗ​រួមមានបោះបញ្ចូលកន្ត្រកបាន ២២ ពិន្ទុ ២០ បាល់រីបោន និង ១០ បាល់បញ្ជូន ខណៈ​ដែល Jimmy Butler បោះបានច្រើនជាងគេ ២៨ ពិន្ទុ។ Miami Heat បាននាំមុខដាច់ ១០ពិន្ទុ តែក៏ត្រូវកាត់បន្ថយមកវិញត្រឹម ១ពិន្ទុនៅទីបញ្ចប់បន្ទាប់ពី LeBron James របស់ LA Lakers បោះបាន ៣០ ពិន្ទុម្នាក់ឯង ជាពិសេស ៧ ពិន្ទុនៅ ១ នាទី ១៩ វិនាទីចុងក្រោយ។ លទ្ធផលនេះធ្វើឱ្យ Miami Heat រំកិលឡើងមកលេខ ១១ នៅភាគខាងកើតក្រោយឈ្នះ ៣ ចាញ់ ៤ ខណៈដែល Los Angeles Lakers ឈរលេខ ១០ នៅភាគខាងលិចឈ្នះ ៣ ចាញ់ ៤ ដូចគ្នា។ ងាកមកប្រកួតផ្សេងទៀត Philadelphia បានយកឈ្នះ Washington Wizards ១៤៦-១២៨ ស្របពេលដែល Joel Embiid របស់ Philadelphia បោះបាន ៤៨ ពិន្ទុ ម្នាក់ឯង ១១ បាល់រីបោន ៦ បាល់បញ្ជូន។នេះជាជ័យជំនះ ៥ ប្រកួតជាប់គ្នាសម្រាប់ Philadelphia តាំងពីចាញ់​ថ្ងៃ​បើក​រដូវកាល​ក្រោម​ស្នាដៃ ​Milwaukee Bucks និងឡើងមកឈរលេខ ២ នៅភាគខាងកើតឈ្នះ ៥ ចាញ់ ១ ស្របពេលដែល Washington Wizards ឈរក្រោមគេនៅភាគខាងកើតដូចគ្នាឈ្នះ ១ ចាញ់ ៥។ លទ្ធផលផ្សេងទៀត New York Knicks យកឈ្នះ LA Clippers ដែលមានវត្ត​មាន​កីឡាករ​ចំនូល​ថ្មី ​James Harden ១១១-៩៧។ ចំណែកឯក្រុមការពារតំណែងជើងឯក Denver Nuggets វាយបកពីក្រោយ ២០ ពិន្ទុ​រហូត​យក​ឈ្នះ ​New Orleans Pelicans ១៣៤-១១៦តាមរយៈ Triple-Double របស់ Nikola Jokic រួម​មាន ៣៥ ពិន្ទុ ១៤ បាល់រីបោន និង ១២ បាល់បញ្ជូន៕ អត្ថបទ៖នាង សុភាវុធ

Salem Al Dawsari និង Sam Kerr ឈ្នះជ័យលាភីកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ​របស់ទ្វីបអាស៊ី

2023/11/02 10:17:58 pm        378
ខ្សែប្រយុទ្ធអារ៉ាប៊ីសាអ៊ូឌីត Salem Al Dawsari និងខ្សែប្រយុទ្ធអូស្រ្តាលី Sam Kerr បាន​ក្លាយ​ជា​កីឡាករ​-កីឡាការិនីឆ្នើមបំផុតប្រចាំឆ្នាំរបស់ទ្វីបអាស៊ី។ កម្មវិធីប្រគល់ពានជ័យលាភីកីឡាករ-កីឡាការិនីបាល់ទាត់ឆ្នើមប្រចាំទ្វីបអាស៊ី AFC Awards ត្រូវ​បាន​រៀបចំ​ឡើងនៅទីក្រុងដូហាប្រទេសកាតាកាលពីថ្ងៃអង្គារ។ មួយគ្រាប់ជ័យជំនះរបស់ Salem Al Dawsari ឱ្យអារ៉ាប៊ីសាអ៊ូឌីតឈ្នះអាហ្សង់ទីននៅ World Cup​ 2022 ឆ្នាំមុន គឺជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានសម្រាប់បាល់ទាត់អាស៊ី និងជា​ចំណែក​មួយ​ជួយ​ឱ្យ​រូបគេឈ្នះពានជ័យលាភីនេះ។ ក្រៅពីនេះ Al Dawsari គឺជាសមាជិកសំខាន់មិនអាចខ្វះបានរបស់ក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Hilal ដែលឈានឡើងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup នៅម៉ារ៉ុកឆ្នាំមុន ក៏​ដូច​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ ​AFC Champions League រដូវកាលមុន ថែមទាំងឈ្នះជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត និងKing’s Cup។Salem Al Dawsari បានក្លាយជាកីឡាករទី ៦ របស់អារ៉ាប៊ូសាអ៊ូឌីត ដែល​ឈ្នះ​ពាន​ជ័យ​លាភី​នេះ​ និងជាកីឡាករទី ៥ ដែលមកពីក្លិប Al-Hilal ផងដែរ។ ងាកមកជ័យលាភីផ្នែកនារីវិញ អ្នកដែលធ្លាប់ឈ្នះនៅឆ្នាំ ២០១៧ កីឡាការិនីអូស្រ្តាលី Sam Kerr គឺ​ជា​ម្ចាស់ជ័យលាភី ដែលជាលើកទី ២ ក្នុងអាជីព។ ពានជ័យលាភីគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំបានទៅគ្រូបង្វឹកជនជាតិជប៉ុន Hajime Moriyasu ខណៈ​លោក​ស្រី ​Xui Qingxia ឈ្នះជ័យលាភីគ្រូបង្វឹកក្រុមនារីឆ្នើម៕ អត្ថបទ៖នាង សុភាវុធ 

អតីតជើងឯក Tour de France, Geraint Thomas បន្តកិច្ចសន្យា ២ ជាមួយក្រុមកង់ Ineos Grenadiers

2023/11/02 09:48:46 pm        208
កីឡាករប្រណាំងកង់វែល Geraint Thomas បានសំរេចចុះហត្ថលេខារយៈពេល ២ ឆ្នាំជាមួយ​ក្រុម​កង់ Ineos Grenadiers។ អតីតជើងឯក Tour de France និងធ្លាប់ឈ្នះមេដាយមាសអូឡាំពិកពីរលើករូបនេះ ក៏ធ្លាប់​បន្ត​កិច្ច​សន្យា​ពីរម្តងដែរកាលពីឆ្នាំ ២០២១ ហើយនឹង​បន្ត​នៅ​ជាមួយ​ក្រុម​កង់​អង់គ្លេស​មួយ​នេះរ​ហូត​ដល់​ឆ្នាំ២០២៥ ថែមទៀត។ កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានបញ្ចប់ជាជើងឯករងក្នុងការប្រកួតប្រណាំងកង់លំដាប់ Grand Tour, Giro d’Italia ឆ្នាំនេះខណៈជើងឯកបានទៅកីឡាករស្លូវេនី Primoz Roglic។រំលឹកថា Geraint Thomas គឺជាសមាជិករបស់ក្រុមកង់ Ineos តាំងពីឆ្នាំ ២០១០ ម្ល៉េះ ដែល​ពី​មុន​ក្រុមកង់នេះត្រូវគេស្គាល់ថា Team Sky។បន្ទាប់ពីឈ្នះមេដាយមាសអូឡាំពិក ២ លើក កីឡាករវែលរូបនេះបានឈ្នះការប្រកួត Grand Tour, Tour de France កាលពីឆ្នាំ ២០១៨ និងជាជើងឯករងកម្មវិធីធំៗពីរលើករួមមាន Vuelta a Espana និង Giro d’Italia៕ អត្ថបទ៖នាង សុភាវុធ

កីឡាទ្រីយ៉ាត្លុង ចាប់ផ្ដើមទទួលពាក្យចូលរួមការប្រកួតជើងឯកថ្នាក់ជាតិ នៅខេត្តកែប

2023/11/02 09:21:14 pm        230
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រកាសនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូខាងមុខ នៅឆ្នេរលេងទឹក ខេត្តកែប ។យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ការប្រកួតដែលគាំទ្រដោយក្រសួងអប់រំ យុវជន និង​កីឡា ដែលសហការរៀបចំ រវាងសហព័ន្ធ និងរដ្ឋបាលខេត្តកែបនេះ គឺ​ចាប់​ផ្ដើម​ទទួល​ពាក្យ​ចូលរួម​ប្រកួត​ពី​ដើម​ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ទើបបញ្ចប់ ។ចំពោះវិញ្ញាសាប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ សហព័ន្ធបានកំណត់ចំនួន ៤វិញ្ញាសា រួម​មាន​វិញ្ញា​សាអាគ័តត្លុងបុរស-នារី (ហែលទឹក ១គីឡូម៉ែត្រ និងរត់ប្រណាំង ៥គីឡូម៉ែត្រ) និង​វិញ្ញាសា​អាគ័ត​ត្លុង​បុរស-នាទីអាយុក្រោម ១៨ឆ្នាំ (ហែលទឹក ៥០០ម៉ែត្រ និងរត់ ២,៥០០ម៉ែត្រ) ។គួរដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ ធ្វើឡើងស្របតាមផែនការរបស់ក្រសួងអប់រំ យុវជន និ​ង​កីឡា និងសហព័ន្ធ ដើម្បីពន្លឿនការអភិវឌ្ឍកីឡាជាតិ ឆ្ពោះទៅរកការផលិត និងសម្រួច​សមត្ថភាព បច្ចេកទេស របស់កីឡាករ-កីឡាការិនី សម្រាប់ស្វែងរកអ្នកមានគុណផលខ្ពស់ ចូល​រួម​ការ​ប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា៕ អត្ថបទ លី ឈុនឡា  

ព្រះខ័នរាជស្វាយរៀង ធ្វើការប្តឹងឧទ្ធរណ៍ទៅ FFC ក្រោយពិន័យ​កីឡាករ Gabriel ៦ខែ

2023/11/02 08:57:20 pm        1899
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាន​សម្រេច​ធ្វើការ​ប្ដឹង​ឧទ្ធរណ៍​ទៅ​កាន់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​(FFC) ដោយសម្ដែងការមិនពេញចិត្ត ចំពោះការ​សម្រេច​របស់​គណៈកម្មការ​វិន័យ​សហព័ន្ធ​ ដែលធ្វើការពិន័យកីឡាករប្រ៊ុយស៊ីល Gabriel Silva Costa រយៈពេល ៦ខែ ចំពោះ​ការ​អបអរ​សាទរគ្រាប់បាល់ដោយបង្ហាញពាក្យស្លោក«100% Jesus» ក្នុងជំនួបលីគកំពូលកម្ពុជា សប្ដាហ៍​ទី៩ កាលពីសប្ដាហ៍មុន ។សូមរំឮកថា  Gabriel Silva ត្រូវបានពិន័យមិនឲ្យចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធ និង​ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រយៈពេល ៦ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល បន្ទាប់​ពី​កីឡាករវ័យ ២៦ឆ្នាំរូបនេះ បង្ហាញពាក្យស្លោក «100% Jesus» លើអាវយឺតក្នុងរបស់ខ្លួន កំឡុង​ពេល​អបអរសាទរគ្រាប់បាល់ ដែលខ្លួនស៊ុតបញ្ចប់ទីក្លិបបឹងកេត កាលពីថ្ងៃទី២៨ ខែតុលា ក្រោម​ហេតុផលថា បានបំពេញមាត្រា៤១ និងមាត្រា៥១.១ នៃក្រមសីលធម៌ និងវិជ្ជាជីវៈ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់ទ្វីបអាស៊ី ។ជុំវិញការពិន័យលើកីឡាករដ៏សំខាន់របស់ខ្លួន ក្លិបព្រះខ័នរាជស្វាយរៀង បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ ហើយបានចេញសេចក្ដីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ដោយ​ក្លិប​បាន​ប្រកាស​ជា​ផ្លូវ​ការ ក្លិបមិនទទួលយកការសម្រេចនេះឡើយ ដោយហេតុផលថា ក្លិបជឿលើ Gabriel ថា គេ​មិន​មានបំណងបញ្ចេញនូវពាក្យសំដីរើសអើង ឬធ្វើឲ្យ​នរណា​ម្នាក់​អាក់​អន់​ចិត្ត​ជាមួយ​នឹង​ពាក្យ​ស្លោក​នៅ​លើអាវ​ខាងក្នុងរបស់គេឡើយ ដែលជាហេតុផល​ឈាន​ទៅ​ដល់​សហព័ន្ធ​ដាក់​ពិន័យ​ដូច្នេះ​ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ។តាមរយៈនេះ ក្លិបបានបញ្ជាក់ថា ឥលូវនេះក្លិបបានធ្វើការជាមួយមេធាវីកីឡាអន្តរជាតិ ដើម្បី​ប្តឹង​ឧទ្ធរណ៍​ទៅ​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយក្លិបបានត្រៀមបញ្ជូនរឿងក្តីនេះ បន្ត​ទៅ​តុលាការ​អាជ្ញា​កណ្តាលសម្រាប់កីឡា (CAS) ប្រសិនបើចាំបាច់ទៀតសិន ។ ដោយសា​រ​នេះ​ជា​ករណី​ផ្លូវ​ច្បាប់ ក្លឹបសូមរក្សាសិទ្ធិមិនធ្វើសេចក្ដីអត្ថាធិប្បាយបន្ថែមឡើយ។ នេះបើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់ក្រុមកំពុងឈរកំពូលតារាង នៃលីគកំពូលកម្ពុជា ជាមួយកំណត់ត្រាឈ្នះ ៩ប្រកួត​ជាប់គ្នា មិនទាន់ស្គាល់ចាញ់ ឬស្មើនេះ៕ អត្ថបទ លី ឈុនឡា  

អតីតជើងឯក Grand Tour , Nairo Quintana នឹងត្រលប់មកក្រុម Movistar វិញឆ្នាំ ២០២៤ ក្រោយចាកចេញ ៤ ឆ្នាំ

2023/10/31 10:21:03 pm        304
កីឡាករប្រណាំងកង់កូឡុំប៊ី Nairo Quintana នឹងត្រលប់​មកចូលរួម​ការ​ប្រកួ​ត​ប្រណាំង​កង់​វិញ​នៅ​ឆ្នាំ ២០២៤ ខាងមុខជាមួយក្រុមប្រណាំង Movistar បន្ទាប់ពីអវត្តមានពីក្រុមជិត ៤ ឆ្នាំ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមប្រណាំងដែលមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញមួយនេះ។និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Bogota ប្រទេសកូឡុំប៊ី Nairo Quintana បាន​បង្ហាញ​ក្តី​រីករាយចំពោះការវិលត្រលប់មកកាន់ក្រុម Movistar វិញ។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ធ្លាប់ឈ្នះការប្រកួតប្រណាំងកង់ជាច្រើន ជាពិសេសកម្មវិធីធំ Grand Tour ពីរលើករួមមាន Giro d’Italia នៅឆ្នាំ ២០១៤ និង Vuelta a Espana នៅឆ្នាំ ២០១៦។ កាលពីឆ្នាំ ២០២២ Nairo Quintana ក៏បានចូលរួមការប្រកួត Tour de France ផងដែរ ដោយ​ទទួល​បាន​ចំណាត់ថ្នាក់លេខ ៦ តែក៏ត្រូវលុប​ចោល​លទ្ធផល​វិញ​ក្រោយ​រក​ឃើញ​មាន​សារធាតុ​ហាម​ឃាត់ក្នុងខ្លួន៕ អត្ថបទ៖នាង សុភាវុធ

CPL អនុញ្ញាតឲ្យក្លិបសមាជិកក្លាយជាម្ចាស់ភាគហ៊ុន តែមិនបន្ដកុងត្រាលោក Satoshi Saito ឡើយ

2023/10/31 10:00:45 pm        2226
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានប្រកាសធ្វើកំណែទម្រង់ថ្មី ដោយ​អនុញ្ញាត​ឲ្យ​ក្លិប​សមាជិក​ទាំងអស់ ក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ស្របពេល ​CPL ​មិន​បន្ដ​កុង​ត្រា​ជាមួយ​នាយក​ប្រតិបត្តិលោក Satoshi Saito ឡើយ បន្ទាប់ពីអតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារក្លិប FC Barcelona និងជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) នេះ ដឹកនាំ​បាន​រយៈពេល ២ឆ្នាំ ។យោងតមាសេចក្ដីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រោយ​កិច្ច​ប្រជុំ​ពិភាក្សា ​និងសេចក្ដីសម្រេចពីសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួន ក្រុមហ៊ុនខេមបូឌានមៀរលីគ នឹង​ធ្វើការកំណែរទំរង់លើរចនាសម្ព័នម្ចាស់ភាគហ៊ុន ឲ្យមានក្លិប​ដែល​ជា​សមាជិក​ក្លាយ​ជាម្ចាស់​ភាគ​ហ៊ុន​ភាគច្រើនរបស់ក្រុមហ៊ុន។ កំណែរទំរង់នេះ ធ្វើឡើងដើម្បី​ឲ្យ​ក្លិប​ជា​សមាជិក​មាន​សំឡេង​ភាគ​ច្រើន​ក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនក្នុងការសម្រេចចិត្ត និងគ្រប់គ្រងសកម្មភាព ដំណើរ​ការអភិវឌ្ឍលីគ ។តាមរយៈកំណែរទំរង់នេះដែរ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹង​មិន​បន្ត​កុង​ត្រា​ជាមួយ​នាយក​ប្រតិបត្តិ លោក Satoshi Saito បន្ទាប់ពីកុងត្រាលោកត្រូវបញ្ចប់នៅចុងឆ្នាំ២០២៣ នេះ ដោយ​ក្រុម​ប្រឹក្សា​ភិបាលបច្ចុប្បន្ន ទុកភារកិច្ចក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ក៏ដូចជា​សមាស​ភាព​បុគ្គលិក ដូចជានាយកប្រតិបត្តិ នាយកទីផ្សារ និងនាយកបច្ចេកទេសជាដើម ឲ្យទៅ​ក្រុម​ព្រឹក្សា​ភិបាល​ថ្មី​ក្រោយធ្វើការកំណែរទំរង់។ កំឡុងនៃការផ្លាស់ប្តូរនេះ សមាជិកក្រុម​ប្រឹក្សា​ភិបាល នៃ​ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ នឹងផ្តល់ការគាំទ្រផ្នែកដឹកនាំប្រតិបត្តិដល់ការប្រកួតលីគ រហូត​ដល់​ការ​រៀបចំរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មីរួចរាល់៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ អាចរក្សាកំណត់ត្រាឈ្នះបានទេ ប៉ះបឹងកេត បញ្ចប់ជើងទី១ ស្អែកនេះ?

2023/10/27 10:36:21 pm        867
ការប្រកួតសន្សំពិន្ទុវិលជុំ ជើងទី១ សម្រាប់ដំណាក់កាលទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៣/៤ នឹង​ត្រូវបញ្ចប់នាចុងសប្ដាហ៍នេះ ខណៈគូជក់ចិត្ត ដែលអ្នកគាំទ្រកំពុងចាប់អារម្មណ៍ គឺជំនួប​រវាង​ក្រុម​ព្រះខ័នរាជស្វាយរៀង ជាមួយក្រុមបឹងកេត ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នា​ល្ងាចថ្ងៃទី២៨ ខែតុលាស្អែកនេះ ។ជាការពិតអ្នកគាំទ្រចាប់អារម្មណ៍គូនេះ ដ្បិតពួកគេចង់ដឹងថា តើព្រះខ័នរាជស្វាយរៀង អាច​បន្ដ​កំណត់​ត្រា​ឈ្នះ ៩ប្រកួតពេញ សម្រាប់ជើងទី១ នៃលីគកំពូលកម្ពុជា ឬក្រុមនាគខៀវបឹងកេត អាច​បញ្ចប់កំណត់ត្រានេះ? បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង កំពុងគ្រងកំពូលតារាង ដោយ​រក​បាន ២៤ពិន្ទុពេញ គ្រាដែលបឹងកេត ឈរលេខ៤ ទើបរកបាន ១៣ពិន្ទុប៉ុណ្ណោះ ។ដោយឡែកសម្រាប់ការប្រកួតបញ្ចប់ជើងទី១ ចំនួន ៤គូផ្សេងទៀត នឹងត្រូវប្រកួតនៅថ្ងៃទី២៩ ខែ​តុលា ដែលរួមមានក្រុមគិរីវង់ ត្រូវបើកទ្វារផ្ទះក្រុមខ្លាំងភ្នំពេញក្រោន គ្រាដែលអង្គរថាយហ្គឺរ ជួប​ក្រុម​ភ្ញៀវ​ណាហ្គាវើលដ៍ ។ ចំណែកក្រុមព្រៃវែង បើកទ្វារផ្ទះទទួលក្រុមវិសាខា និង​កំពុង​ឡើង​ជើង ISI ដង្កោសែនជ័យ ត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ នៅលើទឹកដីរបស់ខ្លួន៕ អត្ថបទ លី ឈុនឡា  

Premier League នឹងមានការប្រកួតមុនថ្ងៃគ្រីសស្មាសមួយថ្ងៃជាលើកដំបូង ក្នុងរយៈពេល ២៨ ឆ្នាំ

2023/10/27 09:00:47 pm        309
ក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស English Premier League នឹង​មាន​ការ​ប្រកួត​មួយ​គូ​លេង​មុន​ថ្ងៃ​បុណ្យគ្រីសស្មាសមួយថ្ងៃជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំនៅពេល Wolverhampton ទទួល​ស្វាគមន៍តោខៀវ Chelsea។ការប្រកួតដំបូងរវាងក្រុមទាំងពីរតាមពិតទៅត្រូវប្រកួតនៅថ្ងៃទី ២៣ ខែធ្នូ តែនៅ​ពេល​នេះ​ត្រូវ​ផ្លាស់​ប្តូរ​មកថ្ងៃទី ២៤ ខែធ្នូចំថ្ងៃអាទិត្យ។ តាំងពីលីគកំពូលអង់គ្លេសបានផ្លាស់មកជា Premier League នៅឆ្នាំ ១៩៩២ មាន​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ដែ​លធ្លាប់លេងមុនថ្ងៃគ្រីសស្មាសមួយថ្ងៃបែបនេះគឺជំនួបដែល Leeds United យកឈ្នះ​ Manchester United ៣-១ នៅឆ្នាំ ១៩៩៥។ Premier League នឹងមានការប្រកួតដ៏មមារញឹកនៅចុងខែធ្នូដូចរដូវកាលសព្វដង ពោល​គឺ​នឹង​មាន​ការ​ប្រកួតបីជុំ នៅថ្ងៃទី ២៣ ២៦ និង ៣០ ដែលនៅអង់គ្លេស គេចាត់ទុកជា​ការ​ប្រកួត​អបអរ​ថ្ងៃ​ឈប់​សម្រាក​បុណ្យគ្រីសស្មាស និងចូលឆ្នាំសកល និងជាកាលវិភាគ​ប្រកួត​ដែល​មាន​ប្រជាប្រិយភាព​មួយមិនថា នៅក្នុងប្រទេស រឺជុំវិញពិភពលោក៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM