Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

រតនៈគិរី គឺជាក្រុមកូនពៅវគ្គ ១/៤ នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ខណៈសៀមរាប​បានត្រឹមខកចិត្ត

2023/10/02 09:23:32 pm        543
ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២៤ បាន​រក​ឃើញបេក្ខភាពវគ្គ ៨ក្រុមចុងក្រោយ(១/៤) គ្រប់ហើយ ដោយក្រុមអធិរាជដំរីឦសាន ខេត្តរតនៈគិរី បានក្លាយជាក្រុមកូនពៅសម្រាប់វគ្គដ៏សំខាន់នេះ បន្ទាប់​ពី​ប្រកួត​ស្មើ​ក្រុម​កំពូល​តារាង​ខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍កន្លងទៅ ។ជំនួបបង្គ្រប់សប្ដាហ៍ទី១៧ និងជាគូប្រកួតចុងក្រោយ ក្នុងវគ្គជម្រុះពូលD ក្រុមអធិរាជដំរីឦសាន ខេត្តរតនៈគិរី បានវាយបកតាមស្មើក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ ១-១ នៅដើមវគ្គទី២ ដោយ​ការ​ទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ ចាន់ ម៉ាន់ នៅនាទី៥៤ បន្ទាប់ពីត្រូវកីឡាករ ឆាយ ប៊ុនណារិទ្ធ រកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ ១គ្រាប់មុន តាំងពីនាទី១១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ បន្ដឈរកំពូលតារាង ដោយ​រកបាន ២០ពិន្ទុ គ្រាដែលក្រុមអធិរាជដំរីឦសាន ខេត្តរតនៈគិរី បានឡើងមកឈរ​លេខ​រៀង​ទី២ ​ក្នុងពូលD ដោយមាន ១៤ពិន្ទុក្នុងដៃ ដែលគ្រប់គ្រាន់ឲ្យពួកគេ ឡើងវគ្គ ៨ក្រុមចុងក្រោយ ហើយ​បញ្ចប់ក្ដីសង្ឃឹមថា ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ដែលចាញ់ប្រៀប ១ពិន្ទុ​ត្រូវ​ធ្លាក់​មក​ឈរលេខរៀងទី៣ ក្នុងពូលប៉ុណ្ណោះ ។ដូច្នេះសម្រាប់បេក្ខភាពវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត ឆ្នាំ​នេះ គឺបានរកឃើញហើយ រួមមានពូលA គឺមានក្រុមភ្នំពេញហ្គាឡាក់ស៊ី និងខេត្តព្រះសីហនុ ។ ពូល​B មានខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។ ពូលC មានខេត្តបន្ទាយមានជ័យ និងក្រុមឈើតុំ-ខេត្ដ​ពោធិ៍សាត់ និងពូលD មានក្រុមសន្ដិភាព-ខេត្តកំពង់ធំ និងក្រុមអធិរាជដំរីឦសាន ខេត្ត​រតនៈគិរី ៕ អត្ថបទ លី ឈុនឡា

អត្តពលិកកម្ពុជា ៥ប្រភេទកីឡាចុងក្រោយ បានធ្វើដំណើរទៅប្រកួតកីឡាអាស៊ី នៅចិន

2023/10/02 09:06:29 pm        555
អត្តពលិកកម្ពុជា ៥ប្រភេទកីឡាចុងក្រោយ រួមមានកីឡាសូហ្វតិន្នីស, ទូកប្រពៃណីខ្នាអន្ដរជាតិ, ចំបាប់, ការ៉ាតេ និងកីឡាជឺជីតស៊ូ បានធ្វើដំណើរទៅទីក្រុង Hangzhou ប្រទេសចិន ជា​បន្ដ​បន្ទាប់ ​កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩ ។ក្នុងចំណោមអត្តពលិកកម្ពុជា ៥ប្រភេទកីឡាចុងក្រោយ សម្រាប់កីឡាចំបាប់ គឺមានប្រតិភូ គ្រូ​បង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៦នាក់, ទូកប្រពៃណី ឬទូកនាគ ១៧នាក់, សូហ្វតិន្នីស ១២​នាក់, កីឡាជឺជីតស៊ូ ២នាក់ និងកីឡាការ៉េតេ ដែលទើបចេញដំណើរពីកម្ពុជា កាលពី​យប់រំ​លង​អាធ្រាត្រ​ឈានចូលថ្ងៃទី០២ ខែតុលានេះចំនួន ១៤នាក់ ។គួរដឹងថា កម្ពុជាបានបញ្ជូនអត្តពលិកសរុប ១៧ប្រភេទកីឡាចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ នៅ​ទីក្រុង Hangzhou ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ហើយមកទល់ពេលនេះ គ្រប់​អត្តពលិកទាំងអស់ បានធ្វើដំណើរទៅទីតាំងប្រកួត ហើយក៏មានអត្តពលិកមួយចំនួន បាន​បញ្ចប់​ការ​ប្រកួត និងត្រឡប់មកមាតុភូមិជាបណ្ដើរៗផងដែរ ដូចជាកីឡាគុនដាវ, ហែលទឹក, យូដូ, តេក្វាន់ដូ WT, បាល់ទះ, បាល់បោះ និងកីឡាគ្រិកឃីតជាដើម ដែលពុំទាន់មានកីឡាករ ឬ​កីឡាការិនី​រូបណាដណ្ដើមបានមេដាយជូនជាតិនោះទេ៕ អត្ថបទ លី ឈុនឡា  

អាហ្វ្រិកខាងត្បូងកៀកឡើងវគ្គ ៨ក្រុម ​ខណៈអូស្រ្តាលីសល់ក្តីសង្ឃឹមតិចតួច​នៅការប្រកួតបាល់ឱបពិភពលោក

2023/10/02 08:37:09 pm        200
ក្រុមការពារតំណែងជើងឯក​បាល់ឱបពិភពលោក អាហ្វ្រិកខាងត្បូងកាន់តែកៀកក្នុងការឡើងវគ្គ ៨ ក្រុមចុងក្រោយហើយបន្ទាប់ពីយកឈ្នះតុងហ្កា។ អាហ្វ្រិកខាងត្បូងរកបាន ៣ Tries ក្នុងវគ្គទី ១ ដោយ Conus Reinach, Canan Moodie និង Deon Fourie មុនពេលដែលវគ្គទីពីរ ក៏រកបាន Tries បន្ថែមទៀតដោយ Jessie Kriel, Willie le Roux, Marco van Staden និង Kwagga Smith ខណៈលទ្ធផល​នៅ​ទីបញ្ចប់​គឺ​អាហ្វ្រិកខា​ង​ត្បូង​ឈ្នះ​តុងហ្កា ៤៩-១៨។ថ្វីបើឈ្នះការប្រកួតមែន អាហ្វ្រិកខាងត្បូងត្រូវរង់ចាំការប្រកួតស្កុតឡេន និង អៀកឡង់​សប្តាហ៍​នេះ ដើម្បី​ដឹងពីចំណាត់ថ្នាក់នៅក្នុងពូល B នេះ។ ងាកមកការប្រកួតនៅក្នុងពូល C វិញ អូស្រ្តាលីបានយកឈ្នះព័រទុយហ្កាល់ ៣៤-១៤ នៅ​សល់​ក្តី​សង្ឃឹម​តិច​តួចឡើងវគ្គបន្ត។ ព័រទុយហ្កាល់ជាអ្នកនាំមុខ តែក្រុមរបស់លោក Eddie Jones វាយបកដោយរកបាន ៥ Tries ដើម្បី​ទទួលបានពិន្ទុបន្ថែមយកឈ្នះការប្រកួតនេះ ៣៤-១៤។អូស្រ្តាលីត្រូវរង់ចាំការប្រកួតរបស់កោះហ្វីជី ដែលត្រូវការត្រឹម ១ ពិន្ទុ​ប៉ុណ្ណោះ​នៅ​ពេល​ជួប​ព័រទុយ​ហ្កាល់ ដើម្បី​ឡើងឈរពីលើអូស្រ្តាលីវិញ៕ អត្ថបទ៖នាង សុភាវុធ

Jorge Martin ឈ្នះការប្រកួតម៉ូតូ GP ភ្លៀងធ្លាក់ជោកជាំនៅជប៉ុន

2023/10/02 07:28:53 pm        124
កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Jorge Martin បានប្រជែងឈ្នះការប្រណាំងម៉ូតូ GP ដែល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ នៅជប៉ុន ដែលបណ្តាលឱ្យមានការផ្អាកជាច្រើនសារ។កីឡាកររបស់ក្រុមប្រណាំង Pramac Racing រូបនេះ​គឺ​ជាអ្ន​ក​ធ្វើ​បាន​លឿន​ជាង​គេ​ជា​កំណត់​ត្រា​នៅ​ទីលាន​ប្រណាំង Suzuka ប្រទេសជប៉ុននេះដើម្បីទទួលបាន Pole Position កាល​ពី​ថ្ងៃ​សៅរ៍​។ ការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញ ភ្លៀវធ្លាក់ខ្លាំងតាំងពីពេលមុនប្រកួត និងដល់ពេលប្រកួត ខណៈ ​Jorge Martin បាននាំមុខការប្រកួតតាំងពីពេលចេញដំណើរ មុន​ពេល​ការ​ប្រកួត​ត្រូវ​បាន​គណៈកម្មការ​រៀបចំលើកទង់ពណ៌សនៅជុំទី ២ មានន័យថា​ កីឡាករ​ទាំង​អស់​អាច​ផ្លាស់​ប្តូរ​ម៉ូតូ​របស់​ខ្លួន​ទៅតាមស្ថានភាពផ្លូវដែលមានសំណើមខ្លាំង។ការប្រកួតក៏បានដំណើរការបន្តខណៈ Jorge Martin ក៏មានកំហុសបន្តិចបន្តួច តែ​អាច​ប្រជែង​មក​នាំ​មុខ​គេ​វិញបាន ហើយក៏បានរក្សាការនាំមុខ មុនពេល​ដែល​ការ​ប្រកួត​ត្រូវ​បាន​ប្រកាស​បញ្ចប់​តែ​ម្តង​ ដោយ​សារភ្លៀងធ្លាក់ខ្លាំង មិនរាំងនៅ​ពេល​កីឡាករ​ទាំងអស់​ប្រណាំង​បាន​ជាង​ពាក់​កណ្តាល​ផ្លូវ​។​ការប្រកួតក៏សំរេចផ្តល់លទ្ធផលដល់កីឡាករទាំងអស់ទៅតាមចំណាត់ថ្នាក់របស់ខ្លួនតែម្តង ហើយ Jorge Martin ជាអ្នកទទួលបានជ័យជំនះ។ ជ័យជំនះនេះធ្វើឱ្យ Jorge Martin ដេញពីក្រោយ Francesco Bagnaia តែ ៣ ពិន្ទុប៉ុណ្ណោះ ខណៈ​កីឡាករអ៊ីតាលីរូបនេះទទួលបានលេខ ២ ហើយលេខ ៣ ក្នុងការ​ប្រកួត​បាន​ទៅ​កីឡាករ​អេស្ប៉ាញ Marc Marquez របស់ក្រុមហុងដា៕ អត្ថបទ៖នាង សុភាវុធ

ក្រុមវាយកូនគោលអឺរ៉ុបឈ្នះក្រុមអាមេរិកគ្រងជើងឯក Ryder Cup ក្នុងដីរបស់ខ្លួន

2023/10/02 07:17:25 pm        145
ក្រុមវាយកូនគោលអឺរ៉ុបបានយកឈ្នះក្រុមអាមេរិក ដើម្បីគ្រងជើងឯកពានរង្វាន់ Ryder Cup ក្នុង​ទឹកដី​របស់ខ្លួននៅទីក្រុង Rome ប្រទេសអ៊ីតាលី។ឈានដល់ការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញ ក្រុមអឺរ៉ុបត្រូវការត្រឹម ៤ ពិន្ទុ​ប៉ុណ្ណោះពី​ការ​ប្រកួត​សរុប​១២ ប្រកួតឯកតជននៅថ្ងៃអាទិត្យដើម្បីគ្រងជើងឯក។ ជាក់ស្តែងអឺរ៉ុបបានយកឈ្នះនៅថ្ងៃអាទិត្យដោយ Viktor Hovland, Rory McIlroy, Tyrrell Hatton, Tommy Fleetwood និងកីឡាករស្កុតឡេន Robert Macintyre។ ជ័យជំនះនេះក៏បានធ្វើឱ្យក្រុមវាយកូនគោលអឺរ៉ុប គ្រងជើងឯកនៅក្នុងទឹកដីរបស់ខ្លួនរយៈពេល ៣០ឆ្នាំចុងក្រោយ និងមានកីឡាករ ៥ នាក់របស់អឺរ៉ុបដែលមានវត្តមាននៅពេលនេះឈ្នះជើងឯក Ryder Cup នៅក្នុងទឹកដីរបស់ខ្លួន។គិតតាំងពីបង្កើតឡើងរយៈពេល ៩៦ ឆ្នាំ Ryder Cup បានរៀបចំឡើងបាន ៤៤ លើក ក្នុង​នោះ​អឺរ៉ុប​ឈ្នះ ២៧ លើក អាមេរិកឈ្នះ ១៥ លើក និងស្មើគ្នា ២ លើក៕ អត្ថបទ៖នាង សុភាវុធ

កូរ៉េ ជប៉ុន ហុងកុង និងអ៊ូសប៊ែគីស្ថានឡើងវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាល់ទាត់​កីឡាអាស៊ី

2023/10/02 06:52:56 pm        1087
ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាន់ចូវប្រទេសចិន រកបាន ៤ គ្រាប់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ក្រុមការពារមេដាយមាសកូរ៉េខាងត្បូង បានបន្តដំណើរឈ្មោះ​ទៅការពារ​មេដាយ​របស់​ខ្លួន​ដោយ​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះចិន ២-០។ ពីរគ្រាប់របស់កូរ៉េធ្វើបានដោយ Hong Hyun-seok និង Song Min-kyu គ្រប់គ្រាន់​ល្មម​ ដើម្បី​ឡើង​វគ្គ៤ ក្រុមចុងក្រោយ និងមានតែការខកចិត្តសំរាប់ម្ចាស់ផ្ទះចិន។ ងាកមកជប៉ុន ក៏បានបន្តដំណើរទៅមុខដែរក្រោយយកឈ្នះកូរ៉េខាងជើងយ៉ាងតានតឹង ២-១។ ជប៉ុននាំមុខមុនដោយ Kontaro Uchino នៅនាទីទី ៥០ តែកូរ៉េខាងជើងក៏តាមស្មើវិញនៅនាទីទី ៧៤ ដោយ Kim Kuk Bom មុនពេលដែលជប៉ុនបានបាល់ពិន័យ ១១ ម៉ែត្រ​មួយ​ស៊ុត​សម្រេច​ដោយ Yuta Matsumara នៅនាទីទី ៧៨។ ចប់ការប្រកួតជប៉ុនឈ្នះ ២-១ តែកីឡាករ​របស់​ក្រុម​កូរ៉េខាង​ជើង​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់អាជ្ញាកណ្តាលដែលផ្តល់បាល់ពិន័យ ១១ ម៉ែត្រដល់ជប៉ុន និងបាន​នាំ​គ្នា​ឡោម​ព័ទ្ធ​អាជ្ញា​កណ្តាលនៅពេលបញ្ចប់ការប្រកួត។ សូមបញ្ជាក់ថា កូរ៉េខាងជើងទើប​បង្ហាញ​ខ្លួន​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ដំបូង​តាំង​ពី​វិបត្តិ​កូវីដ-១៩​។ អ៊ូសប៊ែគីស្ថានក៏តានតឹងដែរទំរាំឈ្នះអារ៉ាប់បីសាអ៊ូឌីតដោយលទ្ធផល ២-១ ខណៈអ៊ូសប៊ែគីស្ថាននាំមុខមុន ២ គ្រាប់មុនពេលដែលអារ៉ាប៊ីសាអ៊ូឌីតតាមបានមួយគ្រាប់វិញ និង​បាត់បង់កីឡាករម្នាក់នៅចុងម៉ោង។ ចុងក្រោយនេះហុងកុង ធ្វើឱ្យមានការភ្ញាក់ផ្អើលក្រោយយកឈ្នះអ៊ីរ៉ង់ ១-០ ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​គ្រាប់បាល់របស់ Poon Pui Hin នៅនាទីទី ៤៧។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃពុធនេះ ដោយហុងកុងត្រូវជួបជប៉ុន ខណៈ​អ៊ូស​ប៊ែគីស្ថាន​ជួប​កូរ៉េ​៕ អត្ថបទ៖នាង សុភាវុធ

Canelo Alvarez ឈ្នះ Jermell Charlo ការពារខ្សែក្រវាត់ ៤ ស្ថាប័នរបស់ខ្លួនបាន

2023/10/02 06:14:49 pm        290
កំពូលកីឡាករប្រដាល់ម៉ិកស៊ិក Saul Canelo Alvarez ទីបំផុតអាចការពារខ្សែក្រវាត់ទាំង ៤ ស្ថាប័ន​របស់ខ្លួនបានក្រោយយកឈ្នះកីឡាករអាមេរិក Jermell Charlo។ កីឡាករវ័យ ៣៣ ឆ្នាំ Canelo Alvarez បានយក​ឈ្នះ​ដោយ​ការ​ផ្តល់​ពិន្ទុ​ឱ្យ​ឈ្នះជា​ឯកច្ឆន្ទ​ពី​ចៅក្រ​ម​ទាំងបី ១១៩-១០៨ ១១៨-១០៩ និង ១១៨-១០៩ នៅកីឡដ្ឋាន T-Mobile Arena ទី​ក្រុង Las Vegas សហរដ្ឋអាមេរិក។ Alvarez បានវាយឱ្យ Charlo រាប់ម្តងនៅទឹកទី ៧ ដើម្បីជ័យជំនះលើកទី ៦០ ក្នុងចំណោម ការ​ឡើង​សង្វៀន ៦៤ ប្រកួត។ ជ័យជំនះនេះដែរធ្វើឱ្យកីឡាករវ័យ ៣៣ ឆ្នាំរូបនេះអាចរក្សាខ្សែក្រវាតទាំង ៤ ស្ថាប័ន​របស់​ខ្លួន​បាន​រួម​មាន WBO WBC WBA និង IBF៕ អត្ថបទ៖នាង សុភាវុធ

Gennaro Gattuso៖ ដឹកនាំ Marseille ចូល Top4 ទើបមានឱកាសបន្តកុងត្រា

2023/09/29 09:39:11 pm        285
អតីតខ្សែបម្រើអ៊ីតាលីលោក Gennaro Gattuso បាន​បង្ហាញ​មុខ​ផ្លូវ​ការ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ក្នុង​ពិធីបង្ហាញដោយក្លិបបាល់ទាត់បារាំង Olympique de Marseille នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។បុរសវ័យ ៤៥ ឆ្នាំរូបនេះបានចុះហត្ថលេខាដឹកនាំ Marseille ត្រឹមដំណាច់រដូវកាលថ្មីនេះប៉ុណ្ណោះ អមជាមួយជម្រើសបន្តបន្ថែមមួយរដូវកាលទៀត។និយាយចំពោះមុខអ្នកសារព័ត៌មានក្នុងពិធីបង្ហាញម្សិលមិញ Gennaro Gattuso បាននិយាយថា ការមកកាន់តំណែងដឹកនាំ Marseille នេះគឺជាកិត្តិយសធំធេងមួយដែលមិនអាចបដិសេធបាន ហើយច្បាស់ណាស់ថា លោកដឹកនាំក្រុមឱ្យបាន Top4 ទើបអាចបន្តអាជីពទៅមុខទៀតបាន។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ បានមកជំនួសតំណែងលោកអ្នកចាត់ការអេស្ប៉ាញ Marcelino ដែលបានសំរេចចិត្តដើរចេញពីក្លិបក្រោយមានភាពរកាំរកូសជាមួយអ្នកគាំទ្រ Marseille ដែល​តែង​តែ​រិះគន់អត់ឈប់ឈរ។ Marseille កំពុងឈរលេខ ៨ នៅក្របខណ្ឌបារាំង Ligue1 ខណៈនឹងត្រូវជួប Brighton នៅថ្ងៃទី ៥ ខែតុលាខាងមុខក្របខណ្ឌ UEFA Europa League។លោក Gattuso បានដឹកនាំក្លិបអាជីពចុងក្រោយបំផុតនៅ Valencia តែត្រូវ​បាន​ដក​តំណែង​កាល​ពី​ខែមករាកន្លងទៅ ក្រោយកាន់តំណែងបានត្រឹម ៧ ខែ។ រំលឹកថា Gennaro Gattuso ធ្លាប់ជាកីឡាករអាជីពនៅ AC Milan បង្ហាញខ្លួនបាន ៤៦៨ ប្រកួត​ចន្លោះឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១២ និងធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ីតាលី ៧៣ លើក​ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

Liverpool យល់ព្រមលក់ភាគហ៊ុនតូចមួយឱ្យក្រុមហ៊ុនវិនិយោគ Dynasty Equity

2023/09/29 09:11:12 pm        251
ម្ចាស់ក្លិបហង្សក្រហម Liverpool, Fenway Sports Group (FSG) បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ក្នុង​ការលក់ភាគហ៊ុនតូចមួយដែលមានតម្លៃចន្លោះពី ៨២ លានផោន ទៅ ១៦៤ លាន​ផោន​ ទៅឱ្យក្រុមហ៊ុនវិនិយោគកីឡា Dynasty Equity។ កិច្ចព្រមព្រៀងនេះផងដែរ ក៏បានបញ្ចប់ការស្វែងរកអ្នកវិនិយោគទន់ថ្មីរបស់ FSG ផងដែរ ដែល FSG ​នៅតែចង់កាន់កាប់ភាគហ៊ុនធំរបស់ក្លិបនៅតំបន់ Merseyside នេះដដែល។កិច្ចព្រមព្រៀងដែលមានតម្លៃខាងលើ Liverpool នឹង​ប្រើប្រាស់​ទុន​នេះ​ ដើម្បី​ដោះ​បំណុល​មួយ​ចំនួន​របស់ក្លិប។Liverpool បានខាតបង់ប្រាក់ចំនូលប្រមាណ ១០០ លានផោនអំឡុងវិបត្តិនៃជំងឺរាតត្បាត Covid-19 និងបានចំណាយលុយប្រមាណ ៥០ លាន​ផោន​ផ្សេង​ទៀត​ ដើម្បី​ស្ថាបនា​ទីលាន​ហ្វឹក​ហាត់​ថ្មី​ដែល​បានដាក់សម្ពោធឱ្យប្រើប្រាស់កាលពីឆ្នាំ ២០២០ និង ១២ លានផោន​ផ្សេង​ទៀត​ស្ថាបនា​ទីលាន​ហ្វឹកហាត់សម្រាប់ក្រុមនារី។កីឡដ្ឋាន Anfield របស់ Liverpool ក៏​ស្ថិត​ក្រោម​ការ​សាង​សង់​កែ​លំអរ​ផង​ដែរ​ដែល​ត្រូវ​ចំណាយ​លុយ​ប្រមាណ ៨០ លានផោន។ សម្រាប់ការចំណាយលុយលើការនាំចូលកីឡាករថ្មី Liverpool បានចំណាយលុយប្រមាណ ១៤៥ លាន​ផោន នាំយកកីឡាករមួយចំនួនរួមមានខ្សែបម្រើ Dominik Szoboszlai, Alexis MacAllister, Wataru Endo និង Ryan Gravenbach។រំលឹកថា FSG បានទិញយកភាគហ៊ុនធំរបស់ Liverpool មកកាន់កាប់កាលពីឆ្នាំ ២០១០ ដែល​មាន​តម្លៃ ៣០០ លានផោន។ ក្រោមការវិនិយោគរបស់ FSG, Liverpool បានលើកពាន English Premier League និង UEFA Champions League ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

John Higgins និង Mark Allen ធ្លាក់ត្រឹមជុំទី ២ ស្នូកឃ័រជើងឯក British Open

2023/09/29 08:35:49 pm        232
ជើងខ្លាំងស្នូកឃ័រទាំងពីរនាក់ John Higgins និង Mark Allen បាន​ក្លាយ​ជា​កីឡាករ​ល្បី​ឈ្មោះ​ពីរ​នាក់​ទៀត ធ្លាក់ចេញពីការប្រកួតពានរង្វាន់ British Open ឆ្នាំនេះនៅទីក្រុង Cheltenham។ ជើងឯក ៤ សម័យ John Higgins បានរងបរាជ័យក្រោមស្នាដៃ Robbie Williams ៤-១ ហ្វ្រេម ខណៈ​កីឡាករលំដាប់លេខ ៣ Mark Allen ចាញ់ Kyren Wilson ៤-០ ហ្វ្រេម។ បរាជ័យនេះមាន័យថា កីឡាករទាំងពីរក្លាយជាកីឡាករល្បីឈ្មោះពីរនាក់ទៀតចាកចេញពី British Open ត្រឹមជុំទី ១ និងទី ២ បន្ទាប់ពី Judd Trump, Neil Robertson និង Luca Brecel។ក៏មានការធ្លាក់ដ៏ភ្ញាក់ផ្អើលផ្សេងទៀតដែរគឺ កីឡាករឥណ្ឌា Ishpreet Singh Chadha ដែល​ឈ​រ​លេខ ១០៤ ពិភពលោក បានយកឈ្នះកីឡាករអង់គ្លេសអតីតជើងឯកពិភពលោក ២ សម័យ Stuart​ Bingham ៤-២ ហ្វ្រេម។ក្រឡេកមកលទ្ធផលផ្សេងទៀត ជើងឯកពិភពលោក ៤ សម័យ Mark Selby យកឈ្នះ​កីឡាករ​ចិន​លំដាប់​លេខ ៥២ Tian Pengfei ៤-២ ហ្វ្រេម Mark Williams វាយបកពីក្រោយយកឈ្នះ Gary Wilson ៤-២ ហ្វ្រេម និងកីឡាករអ៊ីរ៉ង់ Hossein Vafaei យកឈ្នះកីឡាករចិន Yuan Sijun ៤-២ ហ្វ្រេម៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM