Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

ជប៉ុនឈ្នះកោះសាម័របើកផ្លូវឱ្យអង់គ្លេសឡើងវគ្គ ៨ ក្រុមចុងក្រោយ​បាល់ឱប​ពិភពលោក

2023/09/29 07:47:13 pm        405
ក្រុមបាល់ឱបអង់គ្លេសបានកក់កៅអីនៅវគ្គ ៨ ក្រុមចុង​ក្រោយ​ហើយ​ នៃ​ព្រឹត្តិការណ៍​បាល់​ឱប​ពិភពលោក​នៅ​ប្រទេសបារាំង បន្ទាប់ពីជ័យជំនះរបស់ជប៉ុនលើកោះសាម័រ។ជប៉ុនរកបាន Try ដោយ Pieter Labuschagne, Michael Leitch និង Kazuki Himeno បូករួមទាំងការទាត់បាល់ពិន័យយ៉ាងល្អរបស់ Rikiya Matsuda។សាម័រដែលបាត់បង់កីឡាករម្នាក់នៅពេល Ben Lam ត្រូវបានបណ្តេញចេញនោះ ក៏​ព្យាយាម​វាយ​បក​ពី​ក្រោយដែរ តែមិនទាន់ពេលឡើយ ខណៈក្រុមជប៉ុនយកឈ្នះដោយលទ្ធផលសរុប ២៨-២២។ លទ្ធផលនេះធ្វើឱ្យជប៉ុនឡើងមកលេខ ២ ក្នុងពូលមាន ៩ ពិន្ទុ និង​មាន​ន័យ​ថា​អង់គ្លេស​ធានា​បាន​កៅ​អីលេខ ១ ក្នុងពូលមាន ១៤ ពិន្ទុ។ ចំណែកសាម័រដែលជាកោះដែលមកពីមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវការ​ឈ្នះ​អង់គ្លេស​ដាច់​ខាត​សម្រាប់​ការ​ប្រកួតជុំចុងក្រោយនៅក្នុងពូល D នេះ៕ អត្ថបទ៖នាង សុភាវុធ

Ryder Cup បង្ហាញគូប្រកួតជុំដំបូងថ្ងៃសុក្រនេះរវាងអឺរ៉ុប និង អាមេរិក

2023/09/29 07:27:07 pm        225
ព្រឹត្តិការណ៍ការវាយកូនគោលពានរង្វាន់ Ryder Cup ដែល​ជា​ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​វាយ​កូន​គោល​អឺរ៉ុប និងអាមេរិក នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះនៅលើទឹកដីទីក្រុង Rome ប្រទេសអ៊ីតាលី ជាទឹកដីរបស់អឺរ៉ុប។សម្រាប់កម្មវិធីប្រកួតជុំដំបូងនៅថ្ងៃសុក្រនេះ Ryder Cup បាន​បង្ហាញ​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ចាប់​​ដៃគូគ្នាសម្រាប់ជំនួបនៅថ្ងៃសុក្រនេះ។ កីឡាករស៊ុយអែត Ludvig Aberg ត្រូវបាន​ជ្រើសរើស និង​ទុក​ចិត្ត​ដោយ​ប្រធាន​ក្រុម​ដោយ​ឱ្យ​ចាប់​គូ​ជាមួយ Viktor Hovland។ កីឡាករវ័យ ២៣ ឆ្នាំស៊ុយអែតរូបនេះទើបតែចាប់ផ្តើមអាជីពរបស់ខ្លួនកាលពីខែមិថុនាប៉ុណ្ណោះ ដោយនឹងត្រូវសហការគ្នាជាមួយ Hovland ប្រឈមនឹងដៃគូអាមេរិក Brian Harman និង Max Homa។ ចំណែកឯ Rory McIlroy ដៃគូជាមួយ Tommy Fleetwood នឹងជួបជាមួយ Xander Schauffele និង Patrick Cantlay។ សូមបញ្ជាក់ថា ក្រុមវាយកូនគោលអាមេរិកជាក្រុមការពារតំណែងជើងឯក តែមិន​ដែល​ឈ្នះ​ជើង​ឯក​នៅ​លើទឹកដីអឺរ៉ុបឡើយក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត និងអ៊ូសប៊ែគីស្ថានឡើងវគ្គ ៨ ក្រុមចុងក្រោយបាល់ទាត់នៅកីឡាអាស៊ី

2023/09/29 07:01:09 pm        1782
ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាន់ចូវប្រទេសចិន រក​បាន​គ្រប់​ក្រុម​ឡើងវគ្គ ៨ក្រុមចុងក្រោយហើយ ខណៈបីក្រុមចុងក្រោយគឺ ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ូស​ប៊ែគីស្ថាន។ គូដំបូងនេះក្រុមសាមូរ៉ៃ U23 ជប៉ុន​បាន​យក​ឈ្នះ​ក្រុម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល​ធំ​ធេង ៧-០ ដោយគ្រាប់ម្នាក់ពីរគ្រាប់របស់ Kein Sato និង Shun Ayukawa ខណៈ​បី​គ្រាប់​ទៀត​ធ្វើ​បានដោយ Koshiro Sumi, Kotaro Uchino និង Shota Hino។ ងាកទៅមើលក្រុមនៅតំបន់អាស៊ីគ្នេយ៍មួយទៀត ក៏មានជោគវាសនាមិនល្អដែរ គឺឥណ្ឌូនេស៊ី​ដោយ​រ​ង​បរាជ័យ​ក្រោមថ្វីជើងអ៊ូសប៊ែគីស្ថាន ២-០ នៅម៉ោងបន្ថែម។ បន្ទាប់ពីប្រកួតពេញ ៩០ នាទីគ្មានគ្រាប់បាល់កើតឡើង ការប្រកួតបន្តបន្ថែម ១៥ នាទីពីរដង ខណៈ​ដែលអ៊ូសប៊ែគីស្ថានរកបានគ្រាប់ពីរគ្រាប់ដោយ Sherzod Esanov នៅនាទីទី ៩២ និង ១២០+១។ បរាជ័យនេះមានន័យថា មិនមានក្រុមនៅតំបន់អាស៊ីអាគ្នេយ៍ណាមួយឡើងវគ្គ ៨ ក្រុម​ចុង​ក្រោយ​ឡើយ​។ ក្រឡេកមកទស្សនាគូចុងក្រោយនេះវិញ អារ៉ាប៊ីសាអ៊ូឌីតបានយកឈ្នះឥណ្ឌា ២-០ ផង​ដែរ​ដោយ​គ្រាប់​បាល់​របស់ Mohammed Maran ពីរគ្រាប់ម្នាក់ឯង។ ដូច្នេះវគ្គ ៨ ក្រុមចុងក្រោយរកបានអស់ហើយដែលនឹងត្រូវប្រកួតនៅថ្ងៃទី ១ ខែតុលារួមមាន អ៊ូសប៊ែគីស្ថាន​ជួបអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ជួបហុងកុង ជប៉ុនជួបកូរ៉េខាងជើង និង ចិន​ជួប​កូរ៉េ​ខាង​ត្បូង​៕​ អត្ថបទ៖នាង សុភាវុធ

FIA បដិសេធសំណើចូលរួម F1 របស់ក្រុមប្រណាំង Rodin Cars ដែលមានអ្នកបើកបរជានារី

2023/09/29 06:37:55 pm        209
ក្រុមប្រណាំង F1, Rodin Cars ដែលមានមូលដ្ឋាននៅប្រទេសនូវែហ្ស៊ីឡង់បានឱ្យដឹងថា សំណើ​ចូល​រួម​ជាមួយ Formula One ត្រូវបដិសេធដោយសហព័ន្ធកីឡាប្រណាំងយានយន្តអន្តរជាតិ FIA។ ក្រុមផលិតរថយន្តមួយនេះមានមូលដ្ឋាននៅប្រទេសនូវែហ្ស៊ីឡង់ និងមាន​ គម្រោង​ប្រើ​ប្រាស់​អ្នក​បើកបរ​ជានារីមួយក្នុងចំណោម ២ នាក់។Rodin គឺជាម្ចាស់ភាគហ៊ុនធំមួយដែលចូលរួមចំនែកក្នុងដំណើរការនៃការប្រណាំងរថយន្ត F4 F3 និង F2។អ្នកបើកបរសញ្ជាតិអង់គ្លេស កីឡាការិនី Jamie Chadwick ដែលធ្លាប់ឈ្នះការប្រកួតផ្នែកនារី ៣ សម័យ គឺជាបេក្ខភាពនៅក្នុងក្រុមប្រណាំង Rodin Cars ក្នុងសំណើទៅកាន់ F1 នេះ។ Jamie Chadwick ដែលមានវ័យ ២៥ ឆ្នាំធ្លាប់ប្រណាំងនៅរថយន្ត IndyCar សហរដ្ឋ​អាមេរិក​ជា​មួយ​ក្រុម​ Andretti Autosport តែនាងមិនមានប័ណ្ឌបើកបរដែលអនុញ្ញាតដោយ F1 នៅឡើយ។មកទល់ពេលនេះ FIA បានបើកការទទួលពាក្យចូលរួមប្រណាំង F1 សម្រាប់រដូវកាល ២០២៥ ២០២៦ និង ២០២៧ ចាប់ពីខែកុម្ភៈកន្លងទៅ ខណៈក៏មានការសំណើពីក្រុម Andretti Global ដែល​ដឹកនាំដោយអតីតកីឡាករ F1, Michael Andretti ដែលជាកូនប្រុសរបស់ អតីត​ជើង​ឯក​ពិភព​លោក​ឆ្នាំ១៩៧៨ លោក Mario Andretti៕ អត្ថបទ៖នាង សុភាវុធ

ខាន់ ចេសា នឹងត្រូវជួបកីឡាការិនីអាមេរិកដណ្ដើមខ្សែក្រវាត់ពិភពលោក នាព្រឹកស្អែក

2023/09/29 05:55:33 pm        2783
កីឡាការិនីជឺជីតស៊ូឆ្នើមរបស់កម្ពុជា ខាន់ ចេសា នឹងត្រូវជួបកីឡាការិនីជើងខ្លាំងអាមេរិក Danielly Kelly នាព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែក ត្រូវនឹងម៉ោងប្រមាណ ៨យប់ថ្ងៃទី២៩ ខែកញ្ញា នៅ​សហរដ្ឋអាមេរិក ដើម្បីប្រជែងខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាលពិភពលោក ONE Atomweight លើសង្វៀន ONE Championship ក្នុងកម្មវិធី ONE Fight Night 14 នៅ​ប្រទេស​សិង្ហបុរី ។បន្ទាប់ពីធ្វើដំណើរដល់ទឹកដីសិង្ហបុរី ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និង​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ២០១៩ និង២០២៣ ខាន់ ចេសា រួមទាំងដៃគូប្រកួត បាន​ធ្វើ​ការ​ថ្លឹង​ទម្ងន់​រួចរាល់ កាលពីម្សិលមិញ មុនជួបគ្នា ក្នុងក្របខណ្ឌប្រកួតលក្ខណៈអាជីពលើកដំបូងលើ​សង្វៀន​អន្ដរជាតិនៅតំបន់អាស៊ានស្អែកនេះ ។ខាន់ ចេសា បានបង្ហាញការតាំងចិត្ត និងត្រៀមខ្លួនរួចរាល់ សម្រាប់​ជំនួប​ជា​មួយ​ជើង​ខ្លាំង​ជឺជីត​ស៊ូ​លំ​ដាប់​ពិភពលោកដូចគ្នា ។ ចេសា លើកឡើងថា ខ្លួនមិនបានខ្វល់ពីដៃគូប្រកួតខ្លួនោះទេ អ្វី​ដែល​សំខាន់​ គឺនាងនឹងប្រើប្រាស់បទពិសោធន៍ប្រកួតកន្លងមក គួបផ្សំនឹងការខំប្រឹងហ្វឹកហាត់បន្ថែម ក្នុង​​កា​រយកឈ្នះ Kelly ម្ដងទៀត ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Atomweight ។គួរដឹងថា កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ធ្លាប់យកឈ្នះកីឡាការិនី Kelly ក្នុង​កីឡា​ជឺជិត​ស៊ូ​ម្ដង​មកហើយ កាលពីដើមឆ្នាំ២០២១ នៅទឹកដីអាម៉េរិក មុនសម្រេចចិត្តជួបគ្នាជាថ្មី ដោយ​ត្រូវបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE នាព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ។ ជំនួប​ដ៏​ធំ​កំពុង​ស្ថិតក្នុងការតាមដានរបស់អ្នកនិយមកីឡាជឺជីតស៊ូពិភពលោកនេះដែរ ក៏នឹងមាន​ផ្សាយ​បន្ដ​ផ្ទាល់​លើ​បណ្ដាញសង្គមផ្លូវការ BTV-Cambodia នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍​បាយ័ន​ផង​ដែរ​៕អត្ថបទ៖ លី ឈុនឡា

Asian Games៖ ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន ប្រកួតថ្ងៃស្អែកលើវិញ្ញាសា ១,៥០០ម៉ែត្រ

2023/09/29 05:40:49 pm        690
ឡាករអត្តពលកម្មជម្រើសជាតិកម្ពុជា ឈុន ប៊ុនថន ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ នឹងបើកយុទ្ធនាការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅ​ទី​ក្រុង ​Hanzhou​ ប្រទេសចិន​ នា​ព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ លើវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ។បេសកកម្មនេះ ប៊ុនថន នឹងត្រូវធ្វើការប្រកួត ២វិញ្ញាសា រួមមានវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ដែល​ត្រូវប្រកួតនៅថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ និងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដែល​ជា​វិញ្ញាសា​រូប​គេ ទើបដណ្ដើមបានមេដាយមាសស៊ីហ្គេមចុងក្រោយ គ្រោង​នឹង​ធ្វើ​ការ​ប្រកួត​នា​ថ្ងៃ​ទី​០២ ​ខែ​តុលាខាងមុខ ។គួរដឹងថា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំនេះ កីឡាអត្តពលកម្មកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១០រូបចូលរួមប្រកួត ។ ប៉ុន្ដែ​មុន​ឈាន​ដល់​ការ​ប្រកួត​របស់​កីឡាករ​មេដាយ​មាស​ស៊ីហ្គេម​របស់​កម្ពុជា ឈុន ប៊ុនថន នៅរាត្រីថ្ងៃទី២៩ ខែកញ្ញានេះ ក៏មានកីឡាករ-កីឡាការិនី ៣រូប​ ត្រូវធ្វើការប្រកួតផងដែរ រួមមានកីឡាករ ប៉ែន សុគង់, ណឹប ច័ន្ទយ៉ូរ៉ុង និងកីឡាការិនី សាង លីដា ដែលត្រូវប្រកួតវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រដូចគ្នា ។ក្រៅពីកីឡាអត្តពលកកម្ម នៅថ្ងៃសុក្រនេះដែរ ក៏មានប្រភេទកីឡាជាក្រុម ២ប្រភេទកីឡា ត្រូវ​ធ្វើ​ការ​ប្រកួត​ផង​ដែរ រួមមានកីឡាបាល់បោះកម្ពុជា ដែលត្រូវ​ប្រកួត​បង្គ្រប់​កិច្ច​ពូល​D ​លើ​វិញ្ញាសា​បាល់​បោះ ​៣នាក់ ទល់ ៣នាក់ ជាមួយក្រុមខ្លាំងកាតា បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតកន្លងមកឈ្នះ ១ និង​ចាញ់២​ ។ រីឯមួយប្រភេទកីឡាទៀត គឺកីឡាគ្រិកឃីត ដែលត្រូវ​ប្រកួត​បញ្ចប់​ពូល​B​ ជា​មួយ​ក្រុម​ហុងកុង​។សូមបញ្ជាក់ថា កម្ពុជា បានបញ្ចូនប្រតិភូ និងអត្តពលិកសរុបជិត ១៩០នាក់ លើ ១៧​ប្រទេស​កីឡា​ ចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ​២០២៣​ ខណៈមកទល់ពេលនេះ មានអត្តពលិក ៥ប្រភេទកីឡាហើយ ដែល​បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន តែពុំទទួលបានមេដាយអ្វីឡើយ គឺមានកីឡាបាល់ទះបុរសក្នុងសាល យូដូ គុន​ដាវ តេក្វាន់ដូ WT និងកីឡាហែលទឹក៕ អត្ថបទ លី ឈុនឡា  

Feyenoord បន្ថែមមួយគ្រាប់ទៀតយកឈ្នះ Ajax ៤-០ ប្រកួតបង្គ្រប់ពីការប្រកួត​ដែលផ្អាក​ត្រឹមនាទី ៥៦

2023/09/28 10:52:24 pm        241
បីថ្ងៃបន្ទាប់ពីការប្រកួតរវាង Ajax និង Feyenoord ត្រូវបានផ្អាកត្រឹមនាទីទី ៥៦ ក្រុម​ទាំង​ពីរ​បាន​ប្រកួត​បង្គ្រប់​បន្ថែមនៅថ្ងៃពុធម្សិលមិញ ខណៈក្រុមភ្ញៀវ Feyenoord បន្ថែមគ្រាប់​បាល់​មួយ​គ្រាប់​ទៀត​។Feyenoord បាននាំមុខ ៣-០ ទៅហើយនៅកីឡដ្ឋាន Johan Cruyff Arena មុន​ពេល​ការ​ប្រកួត​ត្រូវ​បាន​ផ្អាកមិនអាចបន្តបានត្រឹមនាទីទី ៥៦ ក្រោយអ្នកគាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​ចោល​កាំជ្រួច​ផ្សែង​មក​លើ​ទីលាន។ក្រោយការប្រកួតត្រូវបានផ្អាក ក៏មិនស្ងប់ស្ងាត់ដែរ អ្នកគាំទ្របានព្យាយាមរត់ចូលទីលាន មុន​ពេល​អាជ្ញាធរ​មានសមត្ថកិច្ចប្រើ​ឧស្ម័នបង្ហូរ​ទឹកភ្នែក ដើម្បី​បំបែក​ក្រុម​អ្នក​គាំទ្រ​បង្ក​ភាព​ចលាចល​នៅ​ខាង​ក្រៅ​កីឡដ្ឋាន។ជំនួបបង្ហើយនាទីដែលនៅសល់នេះ គឺជាការប្រកួត​បិទ​ទ្វា​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ឡើយ​ ខណៈក្រុមភ្ញៀវ Feyenoord រកបានមួយគ្រាប់បន្ថែមដោយ Santiago Gimenez មាន​ន័យថាជាគ្រាប់បាល់ Hat-Trick បន្ទាប់ ពីកីឡាករ​ម៉ិកស៊ិក​រូប​នេះ​រក​បាន​ពី​រ​គ្រាប់​ពេល​ប្រកួត​មុន​ផ្អាក​។បរាជ័យ ៤-០ នេះធ្វើឱ្យគ្រូបង្វឹក Ajax លោក Maurice Stejin កាន់តែមាន​សំពាធ​ ខណៈ​ក្រុម​ធ្លាក់​ដល់​លេខ ១៤ ក្រោយចាប់ផ្តើមរដូវកាលថ្មីឈ្នះតែមួយប្រកួតគត់ ក្រៅពីនោះស្មើ ២ ចាញ់ ២ ក្រោយ​លេងបាន ៥ ប្រកួតរដូវកាលថ្មីលីគ កំពូលហូឡង់៕ អត្ថបទ៖នាង សុភាវុធ

Vincenzo Montella បង្ហាញមុខផ្លូវការជាគ្រូបង្គោលក្រុមជម្រើសជាតិទួកគី

2023/09/28 10:38:38 pm        197
សហព័ន្ធកីឡាបាល់ទាត់ទួកគីបានបង្ហាញមុខផ្លូវការ គ្រូបង្គោលក្រុមជម្រើសជាតិថ្មីលោក Vincenzo Montella នៅថ្ងៃពុធម្សិលមិញនេះ។ អតីតខ្សែប្រយុទ្ធអ៊ីតាលី Vincenzo Montella ត្រូវបាន​ប្រកាសតែង​តាំង​ឱ្យ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ទួកគី​នៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Stefan Kuntz។លោក Stefan Kuntz ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ទួកគី​បញ្ចប់​តំណែង​ក្រោយ​ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​បរាជ័យក្រោមថ្វីជើងជប៉ុន ៤-២ លក្ខណៈមិត្តភាព។ ទួកគីក្លាយជាក្រុមជម្រើសជាតិទី ២ ដែលដកតំណែងគ្រូបង្វឹកក្រោយចាញ់ជប៉ុន បន្ទាប់ពី​អាល្លឺម៉ង់​ក៏​បានដកតំណែងគ្រូបង្វឹក Hansi Flick ដែរក្រោយចាញ់ជប៉ុន ៤-១ ក្នុង​ជំនួប​មិត្ត​ភាព​កាល​ពី​សប្តាហ៍មុន។ ទួកគីបានខកខានបង្ហាញខ្លួននៅ World Cup តាំងពីឆ្នាំ ២០០២ តែ​កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ល្អ​ក្នុង​ការប្រកួតជម្រុះ Euro 2024។ចំណែកឯលោក Vincenzo Montella បច្ចុប្បន្នវ័យ ៤៩ ឆ្នាំ ធ្លាប់​ចំណាយ​ពេល​ដឹក​នាំ​ក្លិប​អាជីព​នៅ​ទឹក​ដីទួកគីផងដែរគឺដឹកនាំក្រុម Adana Demirspor រយៈពេល ២ ឆ្នាំ មុន​ពេល​ចែក​ផ្លូវ​គ្នា​កាល​ពី​ខែមិថុនាកន្លងទៅ។ លោក Montella ក៏ធ្លាប់ដឹកក្លិបធំៗនៅអ៊ីតាលីផងដែររួមមាន AC Milan និង Fiorentina ក៏​ដូច​ជា​ធ្លាប់​ដឹកនាំក្លិបអេស្ប៉ាញ Sevilla។មកដល់ទឹកដីទួកគីនេះ Montella បានចុះហត្ថលេខាងដឹកនាំក្រុមជម្រើសជាតិ ៣ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

Marseille តែងតាំងអតីតអ្នកចាត់ការ AC Milan លោក Gennaro Gattuso

2023/09/28 10:21:01 pm        273
ក្លិបបាល់ទាត់បារាំង Olympique de Marseille បានប្រកាសតែងតាំងអ្នកចាត់ការថ្មីលោក Gennaro Gattuso ដែលជាអតីតខ្សែបម្រើ និងអ្នកចាត់ការក្លិបអ៊ីតាលី AC Milan។បុរសវ័យ ៤៥ ឆ្នាំរូបនេះបានចុះហត្ថលេខាដឹកនាំ Marseille ត្រឹមដំណាច់រដូវកាលថ្មីនេះប៉ុណ្ណោះ អមជាមួយជម្រើសបន្តបន្ថែមមួយរដូវកាលទៀត។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ បានមកជំនួសតំណែងលោកអ្នកចាត់ការអេស្ប៉ាញ Marcelino ដែលបានសំរេចចិត្តដើរចេញពីក្លិបក្រោយមានភាពរកាំរកូសជាមួយអ្នកគាំទ្រ Marseille ដែល​តែង​តែ​រិះគន់អត់ឈប់ឈរ។ Marseille កំពុងឈរលេខ ៨ នៅក្របខណ្ឌបារាំង Ligue1 ខណៈនឹងត្រូវជួប Brighton នៅថ្ងៃទី ៥ ខែតុលាខាងមុខក្របខណ្ឌ UEFA Europa League។លោក Gattuso បានដឹកនាំក្លិបអាជីពចុងក្រោយបំផុតនៅ Valencia តែត្រូវ​បាន​ដក​តំណែង​កាល​ពី​ខែមករាកន្លងទៅ ក្រោយកាន់តំណែងបានត្រឹម ៧ ខែ។ រំលឹកថា Gennaro Gattuso ធ្លាប់ជាកីឡាករអាជីពនៅ AC Milan បង្ហាញខ្លួនបាន ៤៦៨ ប្រកួត​ចន្លោះឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១២ និងធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ីតាលី ៧៣ លើក​ផង​ដែរ​៕ អត្ថបទ៖នាង សុភាវុធ

Newcastle ទំលាក់ Manchester City ជុំទី ៣ Carabao Cup

2023/09/28 09:11:47 pm        254
ក្រុមជើងឯករងឆ្នាំមុន Newcastle United បានទំលាក់ក្រុមជើងឯកអង់គ្លេស Manchester City​ តាំងពីជុំទី ៣ នៃពានរង្វាន់ Carabao Cup ក្រោយជ័យជំនះ ១-០ នៅទឹកដី St. James Park​។Newcastle ដែលចាញ់ Manchester United នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំមុននោះ បាន​ផ្លាស់​ប្តូរ​ជម្រើស​ដំបូង​ ១០នាក់ ប្រៀបធៀបនឹងជម្រើសពេលឈ្នះនៅទឹកដី Sheffield United ៨-០ ចុង​សប្តាហ៍​កន្ល​ងទៅ តែនៅវគ្គទី ១ មិនសូវមានឱកាសលេងបាល់ឡើយ។ Manchester City ក៏បានផ្លាស់ប្តូរជម្រើសដំបូង ៨ នាក់ដែរ និងមានឱកាសច្រើននៅវគ្គទី ១ តែ​ធ្វើ​មិន​បាន​សំរេច មុនពេល Newcastle រកបានគ្រាប់ជ័យជំនះនៅវគ្គទី ២ ដោយ Alexander Isak ដើម្បីឡើងជុំទី ៤ ជួបជាមួយ Manchester United ម្តងទៀត។Newcastle នៅពេលនេះមិនចាញ់ ៤ ប្រកួតជាប់គ្នា បន្ទាប់ពីចាញ់ ៣ ប្រកួតជាប់គ្នា។ ងាកទៅក្រុមតោខៀវ Chelsea រកបានជ័យជំនះដំបូងក្នុង ៤ ប្រកួតចុងក្រោយ បន្ទាប់ពីយកឈ្នះ Brighton ១-០ ដោយគ្រាប់បាល់របស់ Nicolas Jackson ដើម្បីឡើងជុំទី ៤ ជាមួយ Blackburn Rovers។ចំណែកឯ Liverpool ក៏បន្តដំណើរទៅមុខដែរក្រោយវាយបកយកឈ្នះ Leicester City ៣-១។ Leicester City នាំមុខមុនដោយគ្រាប់បាល់របស់ Kasey McAteer តាំងពីនាទីទី ៣ តែ​ក្រុម​របស់​លោក Jurgen Klopp បានវាយបកយកឈ្នះវិញ ៣ គ្រាប់ដោយ Cody Gakpo, Dominik Szoboszlai និង Diogo Jota ដើម្បីបន្តជួប Bournemouth នៅជុំទី ៤។ ចុងក្រោយនេះក្រុមកាំភ្លើងធំ Arsenal ក៏បន្តទៅជុំទី ៤ ដែរក្រោយយកឈ្នះនៅទឹកដី Brentford ១-០ ដោយគ្រាប់បាល់ជ័យជំនះរបស់ Reiss Nelson។ Arsenal នឹងបន្តជួប West Ham នៅជុំទី ៤ ដែលនឹងត្រូវប្រកាសនៅថ្ងៃទី ១ ខែវិច្ឆិកា៕ អត្ថបទ៖នាង សភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM