Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

AC Milan ប្រកាសគម្រោងសាងសង់កីឡដ្ឋានថ្មីនៅភាគខាងត្បូងទីក្រុង Milan

2023/09/28 08:42:04 pm        299
ក្លិបបាល់ទាត់អ៊ីតាលី AC Milan បានប្រកាសគម្រោង​សាងសង់កីឡដ្ឋានថ្មី​នៅភាគខាងត្បូង​ទីក្រុង Milan និងចាកចេញពីកីឡដ្ឋានចាស់ San Siro របស់ខ្លួន។ក្លិបបានដាក់លិខិតស្នាមទៅកាន់សាលាក្រុងហើយ នូវ​គម្រោងសាង​សង់​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ដែល​អាច​ផ្ទុក​ទស្សនិកជនបាន ៧០០០០ នាក់ នៅតំបន់ក្រុងរណប San Donato។កីឡដ្ឋានប្រវត្តិសាស្រ្ត San Siro គឺជាទឹកដីរបស់ AC Milan តាំងពីឆ្នាំ ១៩២៦ តែ​ក្រោយ​មក​ក៏​ត្រូវ​បាន​សាងសង់ កែលម្អរ តាំងពី World Cup ១៩៩០។San Siro គឺជាផ្ទះរបស់ក្លិបអ៊ីតាលីធំពីរ AC Milan និង Inter Milan ហើយ​កន្លង​មក​ក្លិប​ទាំង​ពីរ​ក៏​ធ្លាប់​ចរចា​ជាមួយគ្នាក្នុងការបន្តកែលំអរបន្ថែមផងដែរ តែមិនត្រូវរ៉ូវគ្នា។ គម្រោងសាងសង់កីឡដ្ឋានថ្មីរបស់ AC Milan នេះ រួម​មាន​ការ​សាង​សង់​ជា​ទីស្នាក់​ការ​កណ្តាល​របស់​ក្លិប សណ្ឋាគារ ហាងលក់សម្លៀកបំពាក់ និងសារមន្ទីរជាដើម។ ជាមួយគ្នានោះដែរ សារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា Inter Milan ក៏មាន​គម្រោង​សាង​សង់​កីឡដ្ឋាន​ថ្មី​របស់ខ្លួនផងដែរនៅតំបន់ Assago ក៏ស្ថិតនៅភាគខាងត្បូងទីក្រុង Milan ផងដែរ៕ អត្ថបទ៖នាង សុភាវុធ

កីឡា ៥ប្រភេទបញ្ចប់ភារកិច្ចមុនគេក្នុងកីឡាអាស៊ី ខណៈបាល់បោះស្គាល់ឈ្នះ​លើកដំបូង

2023/09/28 08:19:32 pm        1229
អត្តពលិកកម្ពុជា ៥ប្រភេទកីឡា បានបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើក​ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដោយពុំទទួលបានមេដាយនោះទេ រួមមាន​កីឡា​ហែល​ទឹក, តេក្វាន់ដូ WT, យូដូ, គុនដាវ និងកីឡាបាល់ទះបុរសក្នុងសាល ។ រីឯក្រុម​បាល់​បោះ​កម្ពុជា​ បានស្គាល់ជ័យជម្នះលើកដំបូងក្នុងពូលD ក្រោយយកឈ្នះក្រុមគៀហ្ស៊ីគីស្ថាន ១៧-១៥​ពិន្ទុ កាលពីម្សិលមិញ ។សម្រាប់កីឡាហែលទឹក បានបញ្ចូនអត្តពលិក ៤រូបចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះ ហើយ​កីឡាការិនី ២នាក់ចុងក្រោយ ដែលបានប្រកួតពីម្សិលមិញ គឺកីឡាការិនី ឃឺន ច័ន្ទចរិយា ប្រកួត​វិញ្ញាសាហែ​លផ្ងារ ១០០ម៉ែត្រ ឈរលេខ៨ ក្នុងស៊េរី ប្រើថិរវេលា ១នាទី និង ១០.១០វិនាទី និង​កីឡាការិនី សុខ វរល័ក្ខណ វិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ឈរលេខ៧ ក្នុងស៊េរី ប្រើថិរវេលា ១នាទី និង ១៥.៧៤វិនាទី ពុំបានឡើងវគ្គបន្ដឡើយ ។ចំណែកកីឡាតេក្វាន់ដូវិញ អត្តពលិកចុងក្រោយរបស់ខ្លួន គឺកីឡាករ វ៉ា មិថុនា បាន​ប្រកួត​ចាញ់​កីឡាករ​នេប៉ាល់ Baral Abhishek ទាំងប្រផិតប្រផើយ បន្ទាប់ពីស្មើពិន្ទុគ្នា ៣-៣ពិន្ទុ ក្នុងទឹកទី១ តែ​សោក​ស្ដាយទឹកទី២ មិថុនា បានចាញ់ ៥-៨ពិន្ទុ នាំឲ្យអតីតម្ចាស់មេដាយមាសស៊ីហ្គេម លើក​ទី៣១ រូបនេះ អស់ឱកាសឡើងវគ្គបន្ដ ដូចមិត្តរួមជាតិ ៤រូបផ្សេងទៀតដែរ ។ រីឯ​ក្រុ​ម​អត្តពលិក​កីឡា​គុន​ដាវ យូដូ និងបាល់ទះបុរសក្នុងសាល សុទ្ធតែបានធ្លាក់ត្រឹមវគ្គជម្រុះដូចគ្នា ។ដោយឡែកក្រុមបាល់បោះជម្រើសជាតិកម្ពុជា លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់វិញ បន្ទាប់​ពី​រង​បរាជ័យ​ ២ប្រកួតផ្ទួនៗ ក្រោមថ្វីដៃក្រុមជម្រើសជាតិថៃ និងកាហ្សាក់ស្ថាន កម្ពុជា​បាន​ស្គាល់​ជ័យជម្នះ​លើកដំបូងលើក្រុមគៀហ្ស៊ីគីស្ថាន ក្នុងលទ្ធផល ១៧-១៥ពិន្ទុ មុនបន្ដ​ប្រកួត​បញ្ចប់​ពូល​D ​ជាមួយក្រុមខ្លាំងកាតា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែក។រីឯវិញ្ញាសាកីឡាក្រុម ១ប្រភេទទៀត គឺកីឡាគ្រិកឃីត ដែល​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​ កាលពីម្សិលមិញ បានចាញ់ក្រុមខ្លាំងជប៉ុន ទាំងប្រផិតប្រផើយ ដោយលទ្ធផល ១២៦-១២៥​ពិន្ទុ ។ បរាជ័យនេះ នាំឲ្យក្រុមគ្រិកឃីតកម្ពុជា ត្រូវរង់ចាំអ៊ុតការប្រកួតចុងក្រោយ ជា​មួយ​ក្រុម​ហុងកុង​ និងជំនួបរវាងជប៉ុន និងហុងកុង ដើម្បីដឹងថា ក្រុមណានឹងឈរកំពូលតារាង ហើយ​បន្ដ​ដំណើរ​ទៅវគ្គ ៨ក្រុមចុងក្រោយ ។គួរដឹងថា មកទល់ពេលនេះ កម្ពុជានៅសល់កីឡា ១២ប្រភេទទៀត នឹងត្រូវបន្ដការប្រកួត ខណៈ​នៅ​ថ្ងៃ​ទី២៨ ខែកញ្ញានេះ ពុំមានអត្តពលិកកម្ពុជាត្រូវធ្វើការប្រកួតនោះទេ៕ អត្ថបទ លី ឈុនឡា

អ៊ុយរូហ្កាយឈ្នះណាំមីប៊ី ៣៦-២៦ ជាជ័យជំនះដំបូង​នៅការប្រកួតបាល់ឱប​ពិភពលោកឆ្នាំនេះ

2023/09/28 07:47:14 pm        207
ក្រុមបាល់ឱបអ៊ុយរូហ្កាយបានយកឈ្នះក្រុមណាំមីប៊ីនៅទីក្រុង Lyon ប្រទេសបារាំង ដែល​ជា​ជ័យ​ជំនះ​ក្នុង​ពូលដំបូងក្នុងព្រឹត្តិការណ៍បាល់ឱបជើងឯកពិភពលោក។ គ្រាប់បាល់ Try ពីរលើកដើមវគ្គទី ១ រកបានដោយ Gerswin Mouton និង JC Greyling ក៏ដូច​ជា​បាល់​ពិន័យរបស់ Tiaan Swanepoel បានធ្វើឱ្យណាំមីប៊ីនាំមុខមុនក្នុងវគ្គទី ១។  ចូលវគ្គទី ២ អ៊ុយរូហ្កាយក៏តបតរវិញដោយគ្រាប់បាល់ Try បីរបស់ Baltazar Amaya, Santiago Arata និង Bautista Basso។ណាំមីប៊ីក្រោយមកក៏បាត់បង់កីឡាករម្នាក់នៅពេល Desiderius Sethie ត្រូវបានបណ្តេញចេញ ធ្វើឱ្យណាំមីប៊ីបាត់បង់ឱកាសស្វែងរកជ័យជំនះដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួននៅបាល់ឱបពិភពលោក។ ជ័យជំនហរបស់អ៊ុយរូហ្កាយធ្វើឱ្យពួកគេឈរលេខ ៤ នៅក្នុងពូលនៅឡើយមាន ៥ ពិន្ទុ​ក្រោយ​លេង​បាន៣ ប្រកួតខណៈនូវែហ្ស៊ីឡង់មាន ៥ ពិន្ទុដែរតែលេងបានតែ ២ ប្រកួត។ បារាំង និងអ៊ីតាលីកាន់កាប់កំពូលតារាងនៃពូល A នេះដោយម្ចាស់ផ្ទះបារាំងមាន ១៣ ពិន្ទុ ខណៈ​អ៊ីតាលី​មាន ១០ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

Hun Sen Cup៖ ឈើតុំ-ពោធ៍សាត់ វាយបកឈ្នះឧត្ដរមានជ័យ ៥-១ បញ្ចប់ក្ដីសង្ឃឹមបាត់ដំបង

2023/09/28 07:22:10 pm        208
ក្រុមបាល់ទាត់ឈើតុំ-ខេត្តពោធ៍សាត់ បានបញ្ចប់ក្ដីសង្ឃឹមរបស់ក្រុមយុវជនខេត្តបាត់ដំបងហើយ បន្ទាប់ពីវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យ ដោយលទ្ធផល ៥-១ ក្នុង​ជំនួប​បញ្ចប់​ពូល​C កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃ​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២៤ ។ជំនួបដ៏សំខាន់នេះ កីឡាករ ឈាវ ជិនឈាន បានរកគ្រាប់បាល់ជួយឲ្យខេត្តឧត្ដរមានជ័យ នាំ​មុខ​គូ​ប្រកួត ១គ្រាប់មុន នៅវគ្គទី១ ប៉ុន្ដែចូលវគ្គទី២ ក្រុមភ្ញៀវឈើតុំ-ខេត្តពោធ៍សាត់ ក៏វាយបក​រក​បាន​ ៥គ្រាប់ជាបន្ដបន្ទាប់វិញ ដោយកីឡាករ ប៉ាក់ វិសាល ២គ្រាប់ ព្រមទាំងមិត្តរួមក្រុមកីឡាករ ហ៊ន លីហេង, សេន យ៉ារី និង ម៉ាត់ អូម៉ីត ម្នាក់ ១គ្រាប់ ដើម្បីធានា ៣ពិន្ទុបន្ថែមតែម្ដង ។ជ័យជម្នះនេះ នាំឲ្យក្រុមឈើតុំ-ខេត្តពោធ៍សាត់ ឡើងទៅឈរលេខ២ ក្នុងពូលC ដោយមាន ១៥​ពិន្ទុ​ ស្មើក្រុមកំពូលតារាងខេត្ដបន្ទាយមានជ័យ ហើយក្រុមទាំងពីរ បានដឹកដៃគ្នាឡើងវគ្គ ៨​ក្រុម​ចុង​ក្រោយ ស្របពេលក្រុមយុវជនខេត្តបាត់ដំបង ដែលរកបាន ១៤ពិន្ទុ បានត្រឹមសោកស្ដាយ ដោយ​ធ្លាក់មកឈរលេខ៣ វិញ ពុំទទួលបានឡើងវគ្គបន្ដនោះឡើយ ។ដោយឡែកការប្រកួតបង្គ្រប់កិច្ច ២ប្រកួតទៀត រួមមានខេត្តស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​កណ្ដាល ៨-២ មុនអស់ភារកិច្ច ដោយឈរចំណាត់ថ្នាក់លេខ៣ ក្នុងពូលB ។ រីឯ​ក្រុម​កំពូល​តារាង​ពូលD គឺក្រុមបាល់ទាត់សន្ដិភាព-ខេត្តកំពង់ធំ បានយក​ឈ្នះ​ក្រុម​ភ្ញៀវ​សមាគម​កីឡា​ខេត្ត​មណ្ឌលគិរី ដោយលទ្ធផល ៤-០ មុនបន្ដដំណើរទៅវគ្គបន្ដ ។គួរដឹងថា មកទល់ពេលនេះ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បាន​រក​ឃើញ​បេក្ខភាព​ឡើងវគ្គ ៨ក្រុមចុងក្រោយហើយ រួមមានពូលA គឺមានក្រុមភ្នំពេញហ្គាឡាក់ស៊ី និង​ខេត្ត​ព្រះសីហនុ ។ ពូល​B មានខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។ ពូលC មានខេត្តបន្ទាយមានជ័យ និង​ក្រុម​ឈើតុំ-ខេត្ដពោធិ៍សាត់ និងពូលD មានក្រុមសន្ដិភាព-ខេត្តកំពង់ធំ ខណៈខេត្តសៀមរាប ត្រូវចាំការប្រកួតរបស់រតនៈគិរី និងខេត្តកំពង់ធំថ្ងៃទី២៩ ខែកញ្ញានេះ បើរតនៈគិរីឈ្នះរឺស្មើសៀមរាបធ្លាក់ ផ្ទុយទៅវិញបើរតនៈគិរីចាញ់ សៀមរាបឡើង៕ អត្ថបទ លី ឈុនឡា

Novak Djokovic ចោលរ៉ាកែតស្រវាដងវាយកូនគោលចូលរួមការប្រកួត Ryder Cup

2023/09/28 06:53:00 pm        204
កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic ដែលជាជើងឯកកម្មវិធី Rome Masters​ ៦ លើកនោះ បានទំលាក់រ៉ាកែតវាយកូនបាល់របស់ខ្លួនមួយឡែក ស្រវា​មក​ចាប់​ដង​វាយ​កូន​​គោល បង្ហាញនៅក្នុងព្រឹត្តិការណ៍វាយកូនគោល Ryder Cup លើកទី ៤៤ តែ​ជា​ការ​បង្ហាញ​ដោយ​តារា​ចម្រុះ។កីឡាករស៊ែបរូបនេះទើបឈ្នះជើងឯក Grand Slam លើកទី ២៤ ក្នុង​អាជីព​ស្មើ​នឹង​កំណត់​ត្រា​របស់​អតីត​កីឡាការិនី Margaret Court ក្រោយឈ្នះពាន US Open កាលពីដើមខែ។ Djokovic បានចូលរួមលេងកូនគោលជាមួយកីឡាករលេខ ១ ពិភពលោកផ្នែកពិការ Kipp Popert នៃក្រុម Ryder Cup អឺរ៉ុបដឹកនាំដោយ Colin Montgomerie រួមជាមួយនឹងវត្តមាន Gareth Bale ផងដែរ។Djokovic បានចាប់ដៃគូជាមួយ Kipp Popert ប្រកួតជាមួយកីឡាករ F1 អេស្ប៉ាញ Carlos Sainz ដែលទើបឈ្នះការប្រកួតនៅសិង្ហបុរី រួមជាមួយនឹងកីឡាករវាយកូនគោលអ៊ីតាលី Tommaso Perrino ដោយជ័យជំនះបានទៅក្រុម Djokovic ៣-១។ព្រឹត្តិការណ៍វាយកូនគោល Ryder Cup នឹងចាប់ផ្តើមនៅថ្ងៃសុក្រស្អែកនេះដែលជាព្រឹត្តិការណ៍ទី ៤៤ រវាងក្រុមអាមេរិក និងអឺរ៉ុប នៅលើទឹកដីទីក្រុងរ៉ូមប្រទេសអ៊ីតាលី៕ អត្ថបទ៖នាង សុភាវុធ

ប្រធានសហព័ន្ធសូហ្វតិន្នីស ជំរុញកីឡាករ-កីឡាការិនី ពិសេសយុវជនឲ្យខំប្រឹង​ត្រៀមការ​ប្រកួតអន្ដរជាតិនានា

2023/09/28 06:39:59 pm        393
ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃ​ក្រុម​ប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីស បានជំរុញឲ្យកីឡាករ-កីឡាការិនី ពិសេសយុវជនត្រូវបន្ដខំប្រឹងកាន់តែខ្លាំង ដើម្បីត្រៀមការប្រកួតនានា ក៏ដូច​ជា​ការ​ក្រប​ខណ្ឌ​អន្ដរជាតិជាដើម ។ការជំរុញនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២៣ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា នៅទីលានសហព័ន្ធ ក្នុង​ពហុកីឡដ្ឋាន​ជាតិ​(ស្ដាត​អូឡាំពិក​) បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៣ ខែ​កញ្ញា​កន្លង​មក។ប្រធានសហព័ន្ធដដែល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ច​ខិតខំ​ប្រឹង​រៀបចំ​របស់​មន្ដ្រី​បច្ចេកទេ​សហព័ន្ធ ពិសេសការចូលរួមរបស់កីឡាករ-កីឡាការិនី តាមក្រសួង និងរាជធានី-ខេត្ត​នានា ។ ឯកឧត្តមថា ការប្រកួតមានឈ្នះ និងចាញ់ តែក្នុងកម្មវិធីប្រកួតឆ្នាំនេះ គឺជា​ឱកាស​វាស់​ស្ទង់​សមត្ថភាពកីឡាករ-កីឡាការិនី បន្ទាប់ពីការខំប្រឹងហ្វឹកហាត់ ហើយបន្ទាប់ពីចប់ ទាំង​អ្នក​ទទួល​បាន​ជយលាភី និងពុំទទួលបានជយលាភី ត្រូវបន្ដខំប្រឹងបន្ថែមទៀត ដើម្បី​សម្រួច​សមត្ថភាព​​ឆ្ពោះ​ទៅការប្រកួតអន្ដរជាតិនានា ពិសេសដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ២០២៩ តែម្ដង ។យោងតាមរបាយការណ៍ការប្រកួត ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នេះ គឺមានប្រតិភូកីឡាចូលរួមសរុប ៩៥នាក់ មកពី ៧សមាគម ដែល​ធ្វើ​ការ​ប្រកួត​លើ ១២វិញ្ញា ។ ជាលទ្ធផលសមាគមដណ្ដើមបានមេដាយច្រើនជាងគេ គឺមាន​សមាគម​កីឡា​សូហ្វតិន្នីសក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ១, សមាគម​កីឡា​សូហ្វតិន្នីស​អគ្គស្នង​ការ​នគរបាលជាតិ ជាប់ចំណាត់ថ្នាក់លេខ២ និងសមាគមកីឡាសូហ្នតិន្នីស ខេត្តកំពង់ស្ពឺ ជាប់​ចំណាប់​ថ្នាក់លេខ៣៕ អត្ថបទ លី ឈុនឡា  

ចិន និងបងប្អូនកូរ៉េទាំងពីរឡើងវគ្គ ៨ ក្រុមចុងក្រោយវិញ្ញាសាបាល់ទាត់កីឡាអាស៊ី

2023/09/28 06:28:10 pm        754
ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាន់ចូវប្រទេសចិន រក​បាន​ក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយបណ្តើៗហើយ ខណៈម្ចាស់ផ្ទះចិន និងបងប្អូន​កូរ៉េ​ទាំង​ពីរ​សុទ្ធ​តែ​កក់​កៅអីវគ្គបន្ត។គូដំបូងនេះ ក្រុមម្ចាស់ផ្ទះចិនបានយកឈ្នះក្រុមកាតា ១-០ ដោយគ្រាប់បាល់របស់ Tao Qianglong ​តាំងពីនាទីទី ៣ និងមិនមានគ្រាប់បន្ថែមឡើយ តែវគ្គទី ២ ក្រុម​ទាំងពីរ​មាន​កា​រ​ប៉ះ​ទង្គិចគ្នាមុនចប់ការប្រកួត។ ម៉ោងដំណាល់គ្នាដែរ ហុងកុងក៏បានបន្តដំណើរទៅវគ្គ ៨ ក្រុមចុង​ក្រោយ​ដែរ​ក្រោយ​យក​ឈ្នះប៉ា​ឡេស្ទីន​ ១-០ ដូចគ្នា ដោយគ្រាប់បាល់របស់ Matthew Orr នៅនាទីទី ៤៨។ ងាកមកក្រុមការពារមេដាយមាសកូរ៉េ មិនមានឧបសគ្គធំដុំឡើយនៅពេលជួបជាមួយគីជីស្ថាន ក្រោយ​យកឈ្នះលទ្ធផលធំធេង ៥-១។ ពីរគ្រាប់នាំមុខរបស់កូរ៉េកើតឡើងតាំងពី ២ ដំបូងមុនពេលដែលគីជីស្ថានតបបានមួយគ្រាប់វិញ តែ​កូរ៉េក៏បន្ថែមការនាំមុខ ៣ គ្រាប់ទៀតនៅវគ្គទី ២។ គូបន្តទៀតនេះ អ៊ីរ៉ង់ទំលាកថៃជាមួយនឹងជ័យជំនះ ២-០ ខណៈដែលកូរ៉េខាងជើងបន្តជ័យជំនះទី ៤ របស់ខ្លួននៅកីឡាអាស៊ីឆ្នាំនេះក្រោយយកឈ្នះបារ៉ែន ២-០ ផងដែរ។ វគ្គ ១៦ ក្រុមចុងក្រោយនឹងត្រូវប្រកួតបន្តទៀតថ្ងៃនេះ តែវគ្គ ៨ ក្រុមចុង​ក្រោយ​បាន​គូ​ជួប​គ្នា​ខ្លះ​ដែរ​រួម​មានចិន ត្រូវជួបក្រុមការពារមេដាយកូរ៉េ អ៊ីរ៉ង់ជួបហុងកុង ខណៈកូរ៉េខាងជើង​រង់​ចាំ​ជួប​អ្នក​ឈ្នះ​រវាង​ជប៉ុន និងមីយ៉ាន់ម៉ា៕ អត្ថបទ៖នាង សុភាវុធ

Jessica Hawkins ក្លាយជាកីឡាការិនីដំបូងបើកបរសាកល្បងរថយន្ត F1 តាំងពីឆ្នាំ ២០១៨

2023/09/27 10:18:47 pm        198
កីឡាការិនីប្រណាំងរថយន្តអង់គ្លេស Jessica Hawkins បានក្លាយ​ជា​អ្នក​បើកបរ​ជា​នារី​ដំបូង​ក្នុង​រយៈ​ពេល ៥ឆ្នាំ ដែលបានបើកបរសាកល្បងរថយន្ត Formula One។ក្រុមប្រណាំង Aston Martin បានប្រកាសនៅថ្ងៃអង្គារថា Jessica Hawkins បានបំពេញ​រួចរាល់​ការ​បើកបរ​សាកល្បងលើករថយន្តឆ្នាំ ២០២១ របស់ Aston Martin ចំនួន ២៦ ជុំនៅទីលាន Hungaroring ទីក្រុង Budapest ប្រទេសហុងគ្រីសប្តាហ៍មុន។ អតីតកីឡាការិនីដែលធ្លាប់ប្រណាំងការប្រកួតរបស់នារី Women Series វ័យ ២៨ ឆ្នាំរូប​នេះ​បាន​បើក​បរ​សាកល្បង ជាមួយនឹងកីឡាករបម្រុងរបស់ Aston Martin ម្នាក់ទៀត Felipe Drugovich​។សូមរំលឹកថា កន្លងមកក៏ធ្លាប់មានអ្នកបើកបរជានារីបើកបរសាកល្បងរថយន្ត Formula One ដែរ​កីឡាការិនីកូឡុំប៊ី Tatiana Calderon ដែលបានបើកបររថយន្ត Sauber បច្ចុប្បន្ន Alfa Romeo នៅ​ទីលានប្រណាំង Hermanos Rodriguez ប្រទេសម៉ិកស៊ិកកាលពីខែតុលាឆ្នាំ ២០១៨៕ អត្ថបទ៖នាង សុភាវុធ

កីឡាករវាយកូនបាល់រុស្ស៊ី​ Karen Khachanov ឈ្នះពានដំបូងក្នុងរយៈពេល ៥ ឆ្នាំ

2023/09/27 09:57:50 pm        175
កីឡាករវាយកូនបាល់រុស្ស៊ី Karen Khachanov ដណ្តើមបានជើងឯកនៅក្នុងក្របខណ្ឌ Tour លើកដំបូងក្នុងរយៈពេល ៥ ឆ្នាំក្រោយយកឈ្នះកីឡាករជប៉ុន Yoshihito Nichioka នៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ ATP 250 ពានរង្វាន់ Zhuhai Championship នៅលើទឹកដីចិន។នេះជាការវិលត្រលប់មកការប្រកួតទីពីរប៉ុណ្ណោះសម្រាប់ Karen Khachanov តាំងពីចាញ់នៅវគ្គ ៨ នាក់ចុងក្រោយ French Open កាលពីខែឧសភាដោយសារបញ្ហារបួសខ្នង។មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះ កីឡាករវ័យ ២៧ ឆ្នាំរុស្ស៊ីរូបនេះចាញ់តែ ១ សិតប៉ុណ្ណោះ ខណៈវគ្គផ្តាច់ព្រ័ត្របានយកឈ្នះកីឡាករជប៉ុន Nishioka ពីរសិតផ្ទួនៗ ៧-៦(៧-២) និង ៦-១។ រំលឹកថា Karen Khachanov ធ្លាប់ឈ្នះជើងឯកនៅក្របខណ្ឌ Tour ៤ លើករួចមកហើយ ខណៈចុងក្រោយបំផុតគឺឈ្នះនៅទីក្រុងប៉ារីសប្រទេសបារាំងតាំងពីឆ្នាំ ២០១៨៕ អត្ថបទ៖នាង សុភាវុធ

UEFA អនុញ្ញាតឱ្យក្រុម U17 រុស្ស៊ីប្រកួតនៅក្របខណ្ឌអឺរ៉ុបបានវិញ

2023/09/27 09:40:41 pm        433
សមាគមបាល់ទាត់អឺរ៉ុប UEFA បានបញ្ជាក់ថា ក្រុមយុវជនអាយុក្រោម ១៧ ឆ្នាំរុស្ស៊ីនឹងត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួមការប្រកួតក្របខណ្ឌអឺរ៉ុបលើកដំបូងតាំងពីរុស្ស៊ីធ្វើសង្គ្រាមលើទឹកដីអ៊ុយក្រែន ១៩ ខែមុន។ UEFA បានបញ្ជាក់ក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ក្មេងប្រុស និងក្មេងស្រី​មិន​គួរ​ទទួល​ទណ្ឌ​កម្ម​តាម​រយៈ​សកម្មភាពរបស់មនុស្សពេញវ័យឡើយ។ រំលឹកថា UEFA បានសម្រេចដាក់បម្រាមឱ្យក្រុមកីឡារុស្ស៊ីចូលរួមការ​ប្រកួត​កីឡា​នានា​នៅ​ក្រប​ខណ្ឌ​អឺរ៉ុប​តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២។ តាំងពីពេលនោះមក វិធានការហាមប្រាមផ្សេងៗក៏ត្រូវបានដាក់ឡើងពី UEFA ដូចជា ការ​ដក​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ២០២២ ដែលគ្រោងធ្វើនៅទីក្រុង St. Petersburg និងវគ្គផ្តាច់ព្រ័ត្រ UEFA Super Cup ២០២៣ ដែលគ្រោងធ្វើទៅទីក្រុង Kazan ក៏ដូចជាផ្តាច់ទំនាក់ទំនងជាមួយដៃគូឧបត្ថម្ភជាមួយក្រុមឧស្ម័នរុស្ស៊ី Gazprom ផងដែរ។ សម្រាប់ការអនុញ្ញាតឱ្យក្រុមយុវជនរុស្ស៊ីចូលរួមការប្រកួតនោះរួមមានការប្រកួតបាល់ទាត់អឺរ៉ុបអាយុ​ក្រោម ១៧ ឆ្នាំដែលគ្រោងធ្វើនៅកោះស៊ីបឆ្នាំក្រោយ និងផ្នែក​យុវនារី​ធ្វើ​ឡើង​នៅ​ប្រទេស​ស៊ុយអែត​ឆ្នាំ​ក្រោយដូចគ្នា។ តែការចូលរួមរបស់ក្រុម U17 រុស្ស៊ីទាំង​ពីរ​ភេទ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ពាក់​ឯក​សណ្ឋាន​ជម្រើស​ជាតិ​រុស្ស៊ី ​មានទង់ជាតិរុស្ស៊ី និងគោរពភ្លេងជាតិរុស្ស៊ីឡើយ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM