Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

ប្រធានក្លិបនៅលីគទី ២ កូឡុំប៊ី Tigres FC ត្រូវបាញ់សម្លាប់ក្រោយចាញ់ការប្រកួត

2023/09/26 09:49:11 pm        2689
លោក Edgar Paez ដែលជាប្រធានក្លិបបាល់ទាត់ Tigres FC លេងនៅក្របខណ្ឌទី ២ កូឡុំប៊ី​ត្រូវ​បាន​បាញ់សម្លាប់ បន្ទាប់ពីបរាជ័យរបស់ក្រុមកាលពីថ្ងៃសៅរ៍ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្លិប​។បុរសវ័យ ៦៣ ឆ្នាំរូបនេះ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្ទាល់​ខ្លួន​ជា​មួយ​កូន​ស្រី​របស់​ខ្លួន​ត្រលប់​មក​ផ្ទះ​វិញ​ បន្ទាប់ពីបញ្ចប់ការប្រកួតដែល Tigres FC ចាញ់ក្រុមភ្ញៀវ Atletico FC ២-៣ តែ​ក៏​ត្រូវ​ជន​ដៃ​ដល់​ជិះ​ម៉ូតូ​តាម និងបាញ់សម្លាប់នៅក្បែរកីឡដ្ឋាន។ សំណាងល្អដែរ ដែលកូនស្រីរបស់លោក Edgar Paez មិនមានគ្រោះថ្នាក់ ខណៈ​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុងធ្វើការស៊ើបអង្កេត ដើម្បីតាមចាប់ជនដៃដល់។ ប្រធានសហព័ន្ធបាល់កីឡាបាល់ទាត់កូឡុំប៊ីលោក Fernando Jaramillo បាន​សំដែង​ការ​សោក​ស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបានប្រកាសពីការកាន់ទុក្ខ ដោយ​ស្ងៀម​ស្ងាត់​រំលឹក​វិញ្ញាណក្ខន្ធ​លោក Paez មុនគ្រប់ការប្រកួត​បាល់ទាត់​ទាំង​អស់​នៅ​កូឡុំប៊ី​មួយ​នាទី​ពីរ​សប្តាហ៍​ជាប់​គ្នា។ សូមបញ្ជាក់ថា Tigres FC កំពុងឈរលេខ ១៥ ក្នុងចំណោម ១៦ ក្រុមនៅលីគទី ២ កូឡុំប៊ី ខណៈ​ការសង្ស័យពាក់ព័ន្ធនឹងការសម្លាប់លោក Paez នេះគឺអាចពាក់ព័ន្ធគំនុំ រឺការភ្នាល់៕ អត្ថបទ៖នាង សុភាវុធ

ប្រធានស្ដីទីប្រដាល់គុនខ្មែរ ព្រមានមិនចេញវិញ្ញាបនបត្រ​ជូនសិក្ខាកាមរៀន​មិនទៀងទាត់

2023/09/26 09:28:32 pm        724
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា បានរៀប​ចំវគ្គបណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេ​ស​គ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ គ្រាដែលឯកឧត្តម វ៉ា ស៊ិនភីរម្យ ប្រធា​ន​ស្តីទី​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ បានព្រមានមិនឲ្យគណៈគ្រប់គ្រងវគ្គ ចេញវិញ្ញាបន​បត្រ​ជូន​សិក្ខា​កាម​ណា ដែលមករៀនមិនទៀងទាត់ ឬឈប់ដោយគ្មានមូលហេតុត្រឹមត្រូវនោះទេ ។ប្រធានសហព័ន្ធស្ដីទីសដែល បានចាត់ទុកវគ្គនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់​ធនធាន​មន្ដ្រី​បច្ចេក​ទេសបន្ដវេន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងគុណភាព សមត្ថភាព​មន្ត្រី​បច្ចេក​ទេសគ្រប់គ្រងការប្រកួត ឲ្យស្របតាមនិយាមបច្ចេកទេសត្រឹមត្រូវតាមបទដ្ឋានជាតិ និង​អន្តរជាតិ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ដើម្បី​ជំរុ​ញ​ការ​អភិវឌ្ឍ​កីឡា​ប្រដាល់​គុន​ខ្មែរ​កាន់តែរីកចម្រើន ។តាមរយៈនេះ ឯកឧត្តម វ៉ា ស៊ិនភីរម្យ បានសំណូមពរដល់សិក្ខាកាមទាំងអស់ ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​សិក្សារៀនសូត្រជាមួយគ្រូឧទ្ទេសជំនាញ ពិសេសហាមអវត្តមានជាដាច់ខាត កំឡុង​ការ​សិក្សា​រយៈពេល ៥ថ្ងៃ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបង្រៀន និងទទួលចំណេះដឹង ។ ចំពោះ​សិក្ខាកាមណា អវត្តមាន ឬមករៀនមិនទៀងទាត់ ឯកឧត្តម​លើក​ទឹក​ចិត្ត​ឲ្យ​គណៈ​គ្រប់​គ្រង​វគ្គ មិនរៀបចំវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនឡើយ ។លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡានេះ គឺមានរយៈពេល ៥​ថ្ងៃ​ ចាប់ពីថ្ងៃទី២៥-២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុប ៣៥នាក់ ក្នុង​នោះ​ក៏មានសិក្ខាកាមជាស្ដ្រីចូលរួមផងដែរ៕ អត្ថបទ លី ឈុនឡា

ជប៉ុនបិទបញ្ចប់ការប្រកួតក្នុងពូល D ឈ្នះប៉ាឡេស្ទីន ១-០ ឡើងវគ្គបន្ត

2023/09/26 09:17:56 pm        788
ការប្រកួតវិញ្ញាសាបាល់ទាត់នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី ១៩ នៅ​ទីក្រុង​ហាន់ចូវ ប្រទេសចិន បានបិទបញ្ចប់វគ្គវិលជុំក្នុងពូលហើយ និងរកបានក្រុមឡើងវគ្គ ១៦ ក្រុម​ចុងក្រោយ។ទស្សនាការប្រកួតនៅក្នុងពូល D ជប៉ុនបានបន្តជ័យជំនះរបស់ខ្លួនក្នុងពូលដែលមានតែ ៣ ក្រុម​ដោយ​យក​ឈ្នះ ប៉ាឡេស្ទីន ១-០ ដែលជាជ័យជំនះពីរប្រកួតផ្ទួនៗ។ មួយគ្រាប់ជ័យជំនះរបស់ជប៉ុនធ្វើបានដោយ Teppei Yachida នៅនាទីទី ២២ គ្រប់​គ្រាន់​សម្រាប់​ជប៉ុន ដើម្បីទទួលបាន ៣ ពិន្ទុបន្ថែមមានសរុប ៦ ពិន្ទុពេញឡើងវគ្គ ១៦ ក្រុម​ចុង​ក្រោយ​។ សូមបញ្ជាក់ថាពូល D នេះបានឡើងវគ្គបន្តទាំងអស់ ពោលគឺប៉ាឡេស្ទីនមាន ១ ពិន្ទុជាក្រុមលេខ ២ ខណៈលេខ ៣ កាតាមាន ១ ពិន្ទុដែរបានឡើងវគ្គបន្តដោយសារស្ថិតក្នុងចំណោមក្រុមលេខ ៣ ល្អ​បំផុត។ វគ្គ ១៦ ក្រុមចុងក្រោយជប៉ុនឡើងជួបមីយ៉ាន់ម៉ា កាតាជួបម្ចាស់ផ្ទះចិន និង​ប៉ាឡេស្ទីន​ជួប​ហុងកុង​ ខណៈគូដែលត្រូវជួបគ្នានៅវគ្គបន្តផ្សេងទៀតរួមមាន អ៊ីរ៉ង់ជួបថៃ កូរ៉េជួបគីជីស្ថាន កូរ៉េ​ខាង​ជើង​ជួបបារ៉ែន ឥណ្ឌាជួបអារ៉ាប៊ីសាអ៊ូឌីត និង អ៊ូសប៊ែគីស្ថានជួបឥណ្ឌូនេស៊ី៕ អត្ថបទ៖នាង សុភាវុធ

ពានរង្វាន់ Svay Rieng Cup U18 រកឃើញបេក្ខភាពវគ្គ ១៦ក្រុមចុងក្រោយ

2023/09/26 08:36:20 pm        754
ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ(Svay Rieng Cup U18) ឆ្នាំ​២០២៣​ បានបញ្ចប់វគ្គជម្រុះតាមពូល និងរកឃើញបេក្ខភាពវគ្គ ១៦ក្រុមចុងក្រោយហើយ បន្ទាប់​ពី​ឆ្លង​កាត់ការប្រកួតជាង ១ខែកន្លងមក ។ចំពោះលទ្ធផលការប្រកួតសន្សំពិន្ទុ សប្ដាហ៍ចុងក្រោយ កាលពីចុងសប្ដាហ៍កន្លងទៅ រួមមាន​ក្រុម​យុវជន​រមាសហែក បានយកឈ្នះក្រុមយុវជនចុងព្រែក ៦-១ ដើម្បីរក្សាកំណត់ត្រាឈ្នះ ៣ប្រកួត​ជាប់​គ្នា​ក្នុងពូល (ង) ។ រីឯក្រុម ស.ស.យ.ក ស្រុកស្វាយទាប បានយកឈ្នះក្រុមបាទី ៤-២ ដើម្បី​ទទួល​បានកៅអីវគ្គបន្ដ ។ចំណែកក្រុមដារ៉ូពិទូ Sport FC បានយកឈ្នះក្រុមយុវជនតាពៅ ៣-១ និងក្រុម Never Win ​បាន​​យក​ឈ្នះ​ក្រុម ស.ស.យ.ក ស្រុកចន្ទ្រា ២-០ ។ ជ័យជម្នះនេះ នាំឲ្យក្រុមទាំងពីរ ទទួល​បាន​កៅ​​អី​វគ្គ​បន្ដរៀងៗខ្លួន ។សម្រាប់បេក្ខភាពត្រូវបានរកឃើញឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ រួមមានពូល (ក) ក្រុម​យុវជន​សាមគ្គី ឈរលេខ១ និងក្រុមត្រកួនទែក ឈរលេខ២ ។ ពូល (ខ) ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង​ U18 ឈរលេខ១, ក្រុមពូប្រុស លីង គួយ ឈរលេខ២ និងក្រុម United SEZ ឈរលេខ៣ ។ ពូល (គ) ក្រុម Blue Dragon ឈរលេខ១, ក្រុម Red Bull ឈរលេខ២ និងក្រុម Never Win​ ឈរ​លេខ៣។ពូល (ឃ) ក្រុម M.S.T FC ឈរលេខ១ ក្រុមត្នោត FC ឈរលេខ២ និងក្រុមដារ៉ូពិទូ Sports FC ឈរលេខ៣ ។ ពូល (ង) ក្រុមយុវជនរមាសហែក ឈរលេខ១, ក្រុមយុវជនគគីសោម ឈរ​លេខ​២ និងក្រុមសាលាចំរើនសូនីតា ឈរលេខ៣ និងពូល (ច) ក្រុម ស.ស.យ.ក ស្រុក​កំពង់រោទិ៍ ​ឈរលេខ១ និងក្រុម ស.ស.យ.ក ស្រុកស្វាយទាប ឈរលេខ២ ។ វគ្គ ១៦ក្រុម​ចុង​ក្រោយ​ នៃ​ពានរង្វាន់ Svay Rieng Cup U18 គ្រោងនឹងធ្វើការប្រកួតនាពេលឆាប់ៗខាងមុខនេះ ៕ អត្ថបទ លី ឈុនឡា

ប្រកួតដែលផ្អាក Ajax និង Feyenoord នឹងប្រកួតបង្ហើយពីនាទី ៥៦ នៅថ្ងៃពុធស្អែក

2023/09/26 08:07:41 pm        649
ការប្រកួតដែលបានផ្អាករវាង Ajax និង Feyenoord នឹងត្រូវប្រកួតបង្ហើយពីនាទីទី ៥៦ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ហូឡង់ KNVB។KNVB បានបញ្ជាក់ទៀតថា​ ជំនួប​បង្ហើយ​នេះ​គឺ​ជាកា​រ​ប្រកួត​បិទ​ទ្វា​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ឡើយ។ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលហូឡង់ ជំនួបធំរបស់ក្លិបយក្សទាំងពីរ Ajax Amsterdam ​ទទួលស្វាគមន៍ក្រុមភ្ញៀវ Feyenoord ត្រូវបានផ្អាកត្រឹមនាទីទី ៥៦ ក្រោយ​អ្នក​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះចោលកាំជ្រួចផ្សែងមកលើទីលាន។ ក្រុមភ្ញៀវ Feyenoord បាននាំមុខដល់ទៅ ៣-០ ទៅហើយនៅកីឡដ្ឋាន Johan Cruyff Arena មុន​ពេលការប្រកួតត្រូវបានផ្អាកមិនអាចបន្តបាន ពោលគឺមុននេះក៏មានការផ្អាកពីរលើកដែរ។ក្រោយការប្រកួតត្រូវបានផ្អាក ក៏មិនស្ងប់ស្ងាត់ដែរ អ្នកគាំទ្របានព្យាយាមរត់ចូលទីលាន មុន​ពេល​អាជ្ញាធរ​មានសមត្ថកិច្ចប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី​បំបែក​ក្រុម​អ្នកគាំទ្រ​បង្ក​ភាព​ចលាចល​នៅ​ខាង​ក្រៅ​កីឡដ្ឋាន។ សូមបញ្ជាក់ថា ការមិនពេញចិត្តរបស់អ្នកគាំទ្រ Ajax គឺបន្ទាប់ពីក្រមជើងឯកលីគកំពូលហូឡង់ ៣៦ ​សម័យមួយនេះ ឈ្នះតែ ១ ប្រកួតគត់ក្រោយលេងបាន ៤ ប្រកួត​រដូវ​កាល​ថ្មី​នេះ​ ខណៈ​កំពុង​ឈរ​លេខ ១៣ ពីលើតំបន់គ្រោះថ្នាក់តែ ២ ពិន្ទុប៉ុណ្ណោះ។ Ajax បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ៣ ខកខានមិនបានលេងនៅក្របខណ្ឌអឺរ៉ុប UEFA ​Champions League លើកដំបូងក្នុងរយៈពេល ១៣ រដូវកាលចុងក្រោយស្របពេល Feyenoord គឺជាជើងឯក៕ អត្ថបទ៖នាង សុភាវុធ

ក្តីសង្ឃឹមឡើងឈរតំណែងលេខ១ ពិភពលោករបស់ Luca Brecel ត្រូវបង្អាក់ក្រោយចាញ់ Ding Junhui

2023/09/26 07:17:29 pm        536
ក្តីសង្ឃឹមឡើងឈរតំណែងលេខ ១ ពិភពលោករបស់កីឡាករស្នូកឃ័រប៊ែលហ្ស៊ិកត្រូវបានបង្អាក់ ក្រោយបរាជ័យក្រោមស្នាដៃកីឡាករចិន Ding Junhui នៅការប្រកួតពានរង្វាន់ British Open។ជើងឯកពិភពលោក Luca Brecel ត្រូវការយ៉ាងហោចណាស់ឡើងដល់ជុំទី ៣ ដើម្បី​ឡើង​ឈរ​លេខ១ ពិភពលោកពីលើកំពូលកីឡាករស្នូកឃ័រអង់គ្លេសជើងឯកពិភពលោក ៧ សម័យ Ronnie O’Sullivan។តែកីឡាករវ័យ ២៨ ឆ្នាំប៊ែលហ្ស៊ិករូបនេះ ឆ្លងមិនផុតជុំទី ១ ឡើយដោយសារបរាជ័យ ៤-៣ ហ្វ្រេម​ក្រោមស្នាដៃកីឡាករចិន Ding Junhui ដែលជាអតីតលេខ ១ ពិភពលោកម្នាក់ដែរ។ Luca Brecel ត្រូវបាន Ding Junhui នាំមុខមុន ៣-០ ហ្វ្រេម តែអាច​តាម​ស្មើ​វិញ​បាន​មុន​ពេល​ដែល​ Ding យកឈ្នះនៅហ្វ្រេមកាត់សេចក្តី។ សូមបញ្ជាក់ថា ស្នូកឃ័រពានរង្វាន់ British Open នេះមិនមានវត្តមានរបស់ Ronnie O’Sullivan ចូល​រួម​ឡើយ ដោយសារបញ្ហាសុខភាព។ ថ្វីបើជោគជ័យច្រើននៅលើវិថីកីឡាករស្នូកឃ័រ Ronnie O’Sullivan ពុំសូវ​ជោគជ័យ​ឡើយ​នៅ​ពាន​រង្វាន់ British Open នេះ ដោយធ្លាប់ឈ្នះជើងឯកតែម្តងគត់តាំងពីឆ្នាំ ១៩៩៤ និង​ក្រោយ​មក​ធ្លាប់​ឡើង​ដល់វគ្គផ្តាច់ព្រ័ត្រពីរលើកនៅឆ្នាំ ១៩៩៥ ចាញ់ John Higgins និងឆ្នាំ ២០០៣ ចាញ់ Stephen Hendry។ British Open ខកខានរៀបចំការប្រកួតតាំងពីឆ្នាំ ២០០៤ មុនពេលមានកំនែទម្រង់ និង​ចាប់​ផ្តើម​រៀបចំ​ឡើង​វិញនៅឆ្នាំ ២០២១៕ អត្ថបទ៖នាង សុភាវុធ

ឈើតុំ-ពោធិ៍សាត់ ត្រូវការឈ្នះឧត្តរមានមានជ័យដាច់ខាត ដើម្បីឡើងវគ្គបន្ដពានសម្ដេចតេជោ

2023/09/26 06:55:43 pm        384
ជោគវាសនាក្រុមបាល់ទាត់ឈើតុំ-ខេត្តពោធិ៍សាត់ នឹងដឹងនៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះហើយ បន្ទាប់ពីជំនួបកាត់សេចក្ដីក្នុងពូលC ជាមួយក្រុម ខេត្តបន្ទាយមានជ័យ ដោយពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីឡើងវគ្គបន្ដ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២៤ ។នេះគឺជាការប្រកួតបង្គ្រប់កិច្ចសប្ដាហ៍ទី១៧ ហើយក៏ជាជំនួបចុងក្រោយក្នុងពូលC ផងដែរ ។ បច្ចុប្បន្នខេត្តឧ្តរមានជ័យ ដែលរកបាន ៦ពិន្ទុ គឺអស់ឱកាសឡើងវគ្គ ១៦ក្រុមចុងក្រោយហើយ នៅឡើយក្រុមឈើតុំ-ខេត្តពោធិ៍សាត់ ដែលមាន ១២ពិន្ទុ ចាញ់ប្រៀបក្រុមឈរលេខ២ យុវជនខេត្តបាត់ដំបង មាន ១៤ពិន្ទុ តែក្រុមឈើតុំ នៅសល់ ១ប្រកួតក្នុងដៃ ។ដូច្នេះប្រកួត នារសៀលថ្ងៃពុធនេះ ពិតជាសំខាន់ ដើម្បីកំណត់ជោគវាសនាក្រុមឡើងវគ្គបន្ដជាមួយខេត្តបន្ទាយមានជ័យ ពោលគឺក្រុមឈើតុំ ត្រូវការឈ្នះខេត្តឧត្តរមានជ័យដាច់ខាត ទើបពួកគេអាចឡើងវគ្គបន្ដ ខណៈបើស្មើ ឬចាញ់ ឱកាសមាសនេះ នឹងធ្លាក់ទៅក្រុមយុវជនខេត្ដបាត់ដំបងតែម្ដង ។ ទន្ទឹមជាមួយគ្នាដែរ នៅរសៀលថ្ងៃទី២៧ ខែកញ្ញានេះ ក៏មានជំនួនបង្គ្រប់សប្ដាហ៍ទី១៨ ចំនួន ២គូទៀតផងដែរ រវាងខេត្តកណ្ដាល ជាមួយខេត្តស្វាយរៀង ដែលជាជំនួបបង្គ្រប់កិច្ចពូលB បន្ទាប់ពីក្រុមទាំងពីរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ និងជំនួបរវាងក្រុមកំពូលតារាងពូលD ក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ និងក្រុមឈរលេខរៀងទី៣ រតនគីរីដែលត្រូវការឈ្នះឡើងវគ្គបន្ត៕

អង់គ្លេស រៀបចំការប្រកួតប្រណាំងកង់បុរាណដែលមានអាយុកាលជិត ១៥០ ឆ្នាំ

2023/09/26 06:30:36 pm        368
អ្នកចូលចិត្តជិះកង់មកពីទូទាំងចក្រភពអង់គ្លេស បាន​ប្រមូល​ផ្តុំគ្នា​ ដើម្បី​រំលឹក​ដល់​យុគ​សម័​យអតីត​កាល​ នៃកង់ បុរាណ Penny Farthing ក្នុងការប្រកួតកីឡាប្រណាំងកង់បុរាណ British Penny Farthing Championships នៅទីលានប្រណាំងកង់ Hillingdon ចក្រភពអង់គ្លេស។The Penny Farthing គឺជាកង់ដ៏ល្បីល្បាញមួយ ដែលត្រូវបានផលិតឡើងដំបូងកាលពីជិត ១៥០ ឆ្នាំមុន និងជាប្រភេទកង់ដែលពេញនិយមកាលពីអតីតកាល តាម​រយៈ​ការ​លក់​ចេញ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ឈ្មោះកង់នេះ ត្រូវបានគេដាក់ដើម្បីគោរពដល់កាក់ប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស Penny និង​ Farthing ដែលតំណាងឱ្យភាពផ្ទុយគ្នាស្រឡះរវាងកង់ខាងមុខដ៏ធំសម្បើម និង​កង់​ខាង​ក្រោយ​តូច​។ចាប់តាំងពីឆ្នាំ ១៩៨៦ ព្រឹត្តិការណ៍ Evendale នៅប្រទេស​អូស្ត្រាលី​បា​ន​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក ដោយចាប់ផ្តើម​ក្នុង​យុគ​សម័យថ្មី​សម្រាប់​អ្នក​ដែល​ចូល​ចិត្តកង់​ប្រភេទ​នេះ​ទូទាំង​ពិភព​លោក​។ទ្វីបអឺរ៉ុបបានធ្វើតាមការប្រណាំងជើងឯករបស់ខ្លួន ហើយ​ឥឡូវ​នេះ​ចក្រភ​ព​អង់គ្លេស​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួតជើងឯកអង់គ្លេសជាលើកទីពីរ ដោយបានបង្កើន​ចំនួន​អ្នក​ចូល​ប្រកួត​ពីរ​ដង​ធៀប​នឹង​ឆ្នាំមុន។សូមបញ្ជាក់ថា មានអ្នកជិះ ២០ នាក់ដែលបានចូលការប្រណាំងកាលពីថ្ងៃអាទិត្យ ខណៈឈ្នះ​ការ​ប្រណាំង​ផ្នែក​បុរសគឺ Charlie Burrell ខណៈដែលអ្នកជិះកង់ប៊ែលហ្ស៊ិក ម្ចាស់ជើងឯកពិភ​ពលោក​ Evi Dumon ជាអ្នកឈ្នះផ្នែកនារី៕ អត្ថបទ៖នាង​ សុភាវុធ

Asian Games៖ បាល់បោះកម្ពុជា បន្ដជួបកាហ្សាក់ស្ថាន ក្រោយបើកឆាកចាញ់ថៃ ២១-១០

2023/09/26 05:33:56 pm        562
ក្រុមបាល់បោះជម្រើសជាតិកម្ពុជា នឹងបន្ដជួបក្រុមជម្រើសជាតិកាហ្សាក់ស្ថាន លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ ក្នុងវគ្គជម្រុះពូលD នៃព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិន ។នេះគឺជាការប្រកួតទី២ ក្នុងពូល បន្ទាប់ពីប្រកួតបើកឆាកក្រុមបាល់បោះកម្ពុជា ទទួល​លទ្ធផល​មិន​គាប់​ប្រសើរ ដោយចាញ់ក្រុមជម្រើសជាតិថៃ ២១-១០ ពិន្ទុ ។ យ៉ាងណាមិញកម្ពុជា នៅសល់ ៣​ប្រកួត​ទៀត ដែលត្រូវការជ័យជម្នះ ដើម្បីប្រជែងកៅអីវគ្គបន្ដ ដោយត្រូវ​ជួប​ក្រុម​កាហ្សាក់​ស្ថាន​ល្ងាច​នេះ មុនបន្ដជួបក្រុមគៀហ្ស៊ីគីស្ថាន និងកាតា ដែលស្ថិតក្នុងពូលជាមួយគ្នា ។ក្រៅពីកីឡាបាល់បោះ ថ្ងៃនេះដែរ កម្ពុជាក៏មានអត្តពលិក ២ប្រភេទកីឡាតៀត ត្រូវ​បន្ដ​ការ​ប្រកួត​របស់​ខ្លួន​ផងដែរ រួមមានកីឡាតេក្វាន់ដូ WT គឺមានកីឡាការិនី ម៉ម ជូលី និងកីឡាការិនី ឈឿង អាលីហ្សា ត្រូវប្រកួតវិញ្ញាសាទម្រង់ក្រោម ៥៣គីឡូក្រាម និងទម្រង់ក្រោម ៥៣គីឡូក្រាម និង​កីឡាករ​ទូកក្ដោង ៣រូប ត្រូវបន្ដការប្រកួតជម្រុះ រួមមានកីឡាករ កែវ ភានុន, កែវ ភារុណ និង​កីឡាករ ញ៉ូវ ចាន់ ៕ អត្ថបទ លី ឈុនឡា 

កីឡាការិនីហ្វីលីពីន Mazel Alegado ក្លាយជាអត្តពលិកវ័យក្មេង​បំផុតចូលរួម​ការប្រកួតកីឡាអាស៊ី

2023/09/26 05:21:50 pm        357
កីឡាការិនីវ័យទើបតែ ៩ ឆ្នាំហ្វីលីពីន Mazel Paris Alegado បានក្លាយ​ជា​អត្តពលិក​វ័យក្មេង​បំផុត​ដែល​ចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី។​Mazel Alegado ថ្វីបើមិនបានស្ថិតក្នុងតារាងមេដាយ តែជាការបង្ហាញនូវសេចក្តីក្លាហាន ប្រកួត​ជា​មួយ​គូប្រកួតដែលមានវ័យច្រើនជាង និងយ៉ាងហោចណាស់ទទួលបានចំណាត់ថ្នាក់លេខ ៧ ក្នុង​ការប្រកួតវិញ្ញាសាកីឡា ជិះក្តារបន្ទះ (Skateboard)។ ប្រភេទកីឡាមួយនេះ មេដាយមាសបានទៅកីឡាការិនីជប៉ុន Hinano Kusaki ដោយ​រក​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ ៨៨.៨៧ ខណៈមេដាយប្រាក់ និងសំរិទ្ធសុទ្ធតែបានទៅម្ចាស់ចិន។ ចំណែកផ្នែកបុរសវិញ កីឡាករចិន Chen Ye ជាអ្នកឈ្នះ​មេដាយ​មាស​ដោយ​រក​បាន​ពិន្ទុ​ខ្ពស់​បំផុត​ ៨៤.៤១ ខណៈមេដាយប្រាក់និងសំរិទ្ធបានទៅកីឡាករជប៉ុនទាំងពីររូប៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាអាមេរិកនិយាយថា មីស៊ីលច្រើនគ្រាប់ដែលបាញ់ដោយអ៊ីរ៉ង់ត្រូវបានស្ទាក់ចាប់
07/29/2026 09:07 AM
លោក Netanyahu និងលោក Trump កោតសរសើរជំនួបទល់មុខគ្នាលើកដំបូងនៅអាមេរិកចាប់តាំងពីការចាប់ផ្តើមសង្គ្រាមអ៊ីរ៉ង់
07/29/2026 08:07 AM
លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM