ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

Saudi Pro League បិទបញ្ចប់ទីផ្សារទិញកីឡាករចូលតែមិនអាចយក Salah ពី Liverpool បាន

2023/09/08 07:31:14 pm        512
ខ្សែប្រយុទ្ធអេស៊ីប Mohamed Salah នៅតែជាកីឡាកររបស់ហង្សក្រហម Liverpool ដដែល ស្រប​ពេលដែលទីផ្សារទិញកីឡាករចូលនៅក្របខណ្ឌលីគអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League បាន​បិទបញ្ចប់។ Liverpool ធ្លាប់បានបដិសេធសំណើ ១៥០ លានផោនចប់បានកីឡាករវ័យ ៣១ ឆ្នាំរូបនេះពី Al-Itthad កាលពីសប្តាហ៍មុន ស្របពេលដែលមានដំណឹងមួយទៀតថា Al-Ittihad Al-Ittihad ហ៊ាន​ឱ្យ​ប្រាក់​ឈ្នួល Salah ច្រើនជាងគេនៅ Saudi Pro League រឺលើស Cristiano Ronaldo ទៅ​ទៀត​។ជុំវិញរឿងផ្ទេរនេះដែរអ្នកចាត់ការ Liverpool លោក Jurgen Klopp ធ្លាប់​បាន​និយាយ​ក្នុង​សន្និសីទ​​សារព័ត៌មានក្រោយឈ្នះ Aston Villa ៣-០ សប្តាហ៍មុនថា ទំរង់លេងរបស់ Mohamed Salah​ បាន​បញ្ជាក់ច្បាស់ថា គេប្តេជ្ញាចិត្តស្ម័គ្រស្មោះជាមួយ Liverpool។ កីឡាករវ័យ ៣១ ឆ្នាំ Mohamed Salah បានមកកាន់ Liverpool តាំងពីឆ្នាំ ២០១៧ ផ្ទេរពី Roma នៅសល់កិច្ចសន្យា ២ ឆ្នាំទៀតជាមួយ Liverpool បន្ទាប់​ពី​ទើប​ចុះ​កិច្ច​សន្យា​ថ្មី​រដូវកាល​មុន​។គិតមកដល់ពេលនេះ Salah បានស៊ុតបញ្ចូលទី ១៨៨​ គ្រាប់ហើយ បូកនឹង ៧៦ បាល់​បញ្ជូន​ក្នុង​ការ​បង្ហាញ​ខ្លួន ៣០៩ ប្រកួតឱ្យ Liverpool ឈ្នះពាន English Premier League, UEFA Champions League, FA Cup, League Cup, FIFA Club World Cup និង UEFA Super Cup។Liverpool រដូវកាលនេះបាត់បង់កីឡាករជាច្រើនដែលបានចាកចេញរួមមាន James Milner, Alex Oxlade-Chamberlain, Naby Keita, Fabinho និង Jordan Henderson។ ចំណែក Al-Ittihad របស់អារ៉ាប៊ីសាអ៊ូឌីតរដូវក្តៅនេះបាននាំយក Karim Benzema, Fabinho, N’Golo Kante និង Jota ពី Celtic៕ អត្ថបទ៖នាង សុភាវុធ

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជ្រាបយុទ្ធសាស្ដ្រកែទម្រង់ និងអភិវឌ្ឍន៍វិស័យកីឡា​ដល់មន្ដ្រីក្រោមឱវាទ

2023/09/08 07:14:06 pm        493
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែកញ្ញា បាន​កោះ​ប្រជុំ​​ជាមួយ​ថ្នាក់ដឹកនាំ និងមន្ដ្រីតាមអង្គភាពចំណុះអគ្គនាយដ្ឋានកីឡា ដើម្បីជំរុញ​ភាព​ស្និទ្ធ​ស្នាល និង​ស្គាល់គ្នាផង និងបញ្ជ្រាបកែទម្រង់ និងអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា នៅ​ក្នុង​រាជ​រដ្ឋាភិបាល​ នីតិកាលទី៧ នៃរដ្ឋសភាព ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ដ្រី នៃកម្ពុជា ។ឯកឧត្តម​មានប្រសាសន៍ថា កិច្ចប្រជុំជំហានដំបូងនេះ ស្របតាម​ការ​ណែនាំ​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បី​បញ្ជ្រាប​ និងរៀបចំនូវយុទ្ធសាស្ដ្រកែទម្រង់ និងអភិវឌ្ឍន៍ការងារអប់រំកាយ និងកីឡា ស្រប​តាម​គោល​នយោបាយ​កីឡារបស់រាជរដ្ឋាភិបាល អាណត្តិថ្មី ពិសេសលើការងារអភិបាលកិច្ចល្អ ការ​អភិវឌ្ឍ​ធនធានមនុស្ស និងការជំរុញការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ឆ្ពោះទៅ​រក​ឧត្តម​ភាព​លើ​ឆាក​ជាតិ និងអន្ដរជាតិ ។រដ្ឋលេខាធិការដដែលបន្ដថា ការអនុវត្ដការងារជាក់ស្ដែងរបស់នាយកដ្ឋាននានា នៃ​អគ្គនាយក​ដ្ឋាន​កីឡា​ ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើ​ឲ្យ​មាន​លទ្ធផល​ប្រែ​ប្រួល​ច្បាស់​លាស់ ព្រោះការអប់រំកាយ និងកីឡា គឺជាវិស័យ​ប្រកួត​ប្រជែង​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​។​ ដើម្បីទទួលបានកំណើនលទ្ធផលការងារក្នុងវិស័យអប់រំកាយ និងកីឡាច្បាស់លាស់ គឺ​ត្រូវ​ផ្ដើម​ចេញ​ពី​ប្រឹង​ប្រែងឲ្យអស់ពីសមត្ថភាព ប្រើធនធានមនុស្សឲ្យត្រូវកន្លែង ហើយបន្ដ​បណ្ដុះ​ធនធាន​កីឡា​ថ្មី​ៗ​ឲ្យច្រើន ទាំងថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ៕ អត្ថបទ លី ឈុនឡា

Demarai Gray ជាកីឡាករពី Premier League ម្នាក់ទៀតផ្លាស់ទៅ Saudi Pro League

2023/09/08 07:06:07 pm        571
ខ្សែប្រយុទ្ធ Everton, Demarai Gray បានក្លាយជាកីឡាករពី Premier League មួយរូបទៀត ផ្លាស់ទៅកាន់ក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ដោយចូលរួមជាមួយ Al-Ettifaq។មិនមានការបញ្ជាក់ផ្លូវការពីតម្លៃនៃការផ្ទេរនេះឡើយ តែ​សារព័ត៌មាន​អង់គ្លេស​មួយ​បាន​ចុះ​ផ្សាយ​ថា​ កីឡាករជម្រើសជាតិសាម៉ាអ៊ិរូបនេះផ្លាសទៅ Al-Ettifaq ក្នុងតម្លៃ ៨ លានផោន និងកិច្ចសន្យា ៤ ឆ្នាំ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះមានទំនាក់ទំនងមិនល្អឡើយជាមួយអ្នកចាត់ការ Everton បច្ចុប្បន្ន​លោក ​Sean Dyche បន្ទាប់រិះគន់ពីការដឹកនាំរបស់អតីតអ្នកចាត់ការ Burnley រូប​នេះ​នៅ​លើ​បណ្តាញ​សង្គម ពាក់ព័ន្ធនឹងការផ្ទេរមិនជោគជ័យទៅកាន់ Fulham។មកទល់ពេលនេះ​ Demarai Gray មិនបានចូលលេងឱ្យ Everton ឡើយរដូវកាលនេះ និង​ធ្លាប់​មាន​ទំនាក់​ទំនងផ្ទេរទៅកាន់ក្លិបទួកគី Besiktas ផងដែរ។ Gray ស៊ុតបញ្ចូលទីបាន ៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៧ ប្រកួតនៅ Premier League តាំង​ពី​មក​ដល់ Goodison Park នៅឆ្នាំ​ ២០២១។Al-Ettifaq បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់អតីតខ្សែបម្រើ Liverpool, Steven Gerrard និង​បាន​នាំយកកីឡាករពី Premier League មួយចំនួនរួមមាន Jordan Henderson ពី Liverpool និង Georginio Wijnaldum ក៏ដូចជាខ្សែការពារ Jack Hendry និង Moussa Dembele៕ អត្ថបទ៖នាង សុភាវុធ

វគ្គជម្រុះ Euro 2024 បារាំងបន្តឈ្នះ ៥ ប្រកួតផ្ទួនៗក្នុងពូលក្រោយឈ្នះអៀកឡង់

2023/09/08 06:56:33 pm        693
ក្រុមជើងឯកពិភពលោក ២ សម័យបារាំងបានបន្តជ័យជំនះរបស់ខ្លួននៅក្នុងពូល B នៃ​វគ្គ​ជម្រុះ​បាល់​ទាត់​អឺរ៉ុប ២០២៤ ក្រោយឈ្នះសាធារណរដ្ឋអៀកឡង់ ២-០។ ពីរគ្រាប់ជ័យជំនះរបស់បារាំងសំរេចបានដោយខ្សែបម្រើ Real Madrid, Aurelien Tchouameni នៅនាទីទី ១៩ មុនពេលដែលកីឡាករបម្រុង Marcus Thuram ធានាជ័យជំនះនៅវគ្គទី ២។ នេះជាជ័យជំនះ ៥ ប្រកួតផ្ទួនៗនៅក្នុងពូល B សម្រាប់បារាំង ពោលគឺ ៥ ប្រកួតឈ្នះទាំង ៥ មាន ១៥ ពិន្ទុពេញ ខណៈដែលអៀកឡង់ជាបរាជ័យទី ៣ របស់ពួកគេក្រោយលេងបាន ៤ ប្រកួត​ឈ្នះ ១ ប្រកួតមាន ៣ ពិន្ទុឈរលេខ ៤ ក្នុងពូល។នៅក្នុងពូល B នេះដែរ ក្រុមទឹកក្រូចហូឡង់ក៏រកបានបីពិន្ទុពីការប្រកួតក្នុងទឹកដីរបស់ខ្លួនដែរ ក្រោយ​យកឈ្នះក្រិក ៣-០។ បីគ្រាប់របស់ហូឡង់សម្រេចបាននៅវគ្គទី ១ ទាំងអស់ដោយខ្សែបម្រើ Atalanta, Marten de Roon ខ្សែប្រយុទ្ធ Liverpool, Cody Gakpo និងអតីតខ្សែប្រយុទ្ធ Man United, Wout Weghorst។ ហូឡង់ទើបលេងបាន ៣ ប្រកួតប៉ុណ្ណោះក្នុងពូល B នេះឈ្នះ ២ ចាញ់ ១ មាន ៦ ពិន្ទុឈរលេខ ២ ក្នុងពូលពីក្រោមបារាំង៕ អត្ថបទ៖នាង សុភាវុធ

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ចុះពិនិត្យ និងសួរសុខទុក្ខសិស្សមកប្រកួតកីឡាមធ្យមសិក្សា

2023/09/08 06:46:22 pm        260
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូ ចុះ​ពិនិត្យ​ការ​ស្នាក់​នៅ-ហូបចុក និងសួរសុខទុក្ខកីឡាករ-កីឡាការិនី ដែល​ចូលរួម​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ថ្នាក់​ជាតិ ឆ្នាំ២០២៣ នៅភោជនីយដ្ឋានឡាក់គីស្ដារ កាលពីថ្ងៃទី៧ ខែកញ្ញាម្សិលមិញ ។គួរដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី​ចូលរួមសរុប ៣,២៥៧នាក់ ។ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា បាន​រៀប​ចំកន្លែងស្នាក់នៅ និងហូបចុក ព្រមទាំងការដឹកជញ្ជូន គ្រប់ទីតាំងប្រកួត តាម​ប្រភេទ​កីឡា​នីមួយៗ ។ទន្ទឹមជាមួយការចុះពិនិត្យ និងសួរសុខទុក្ខពីសំណាក់មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំនេះ កីឡាករ-កីឡាការិនី បានសម្ដែងសេចក្ដីរីករាយ និងសប្បាយចិត្ត ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹកនាំ​ក្រសួង ដែលបានរៀបចំកន្លែងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ព្រម​ទាំង​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​ ធ្វើឲ្យពួកគេមានភាពកក់ក្ដៅ និងទំនុកចិត្តក្នុងការប្រកួតកីឡាមធ្យមសិក្សា និង​បន្ដ​លេង​កីឡា ដើម្បីមានឱកាសចូលរួមប្រកួតក្រោយៗទៀត ។សូមបញ្ជាក់ថា កីឡាមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ ប្រព្រឹត្តិទៅរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលប្រកួតលើ ១២ប្រភេទកីឡា ស្មើនឹង ១០៥​វិញ្ញាសា ។ គិតត្រឹមថ្ងៃទី០៨ ខែកញ្ញានេះ មានកីឡាមួយចំនួន បានបញ្ចប់ ខណៈ​កីឡា​មួយ​ចំនួ​នធំ ទើបចាប់ផ្ដើមការប្រកួត ៕ អត្ថបទ លី ឈុនឡា

ហ្កាណា កក់កៅអីជើងឯកទ្វីបអាហ្រ្វិកឆ្នាំក្រោយ បន្ទាប់ពីយកឈ្នះសាធារណរដ្ឋអាហ្វ្រិកកណ្តាល

2023/09/08 06:37:39 pm        480
ក្រុមបាល់ទាត់ជម្រើសជាតិហ្កាណា បានកក់កៅអីនៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations ឆ្នាំក្រោយដែលរៀបចំនៅលើទឹកដីកូឌីវ័រហើយ បន្ទាប់​ពី​វាយ​បក​យក​ឈ្នះ​ក្រុម​បាល់ទាត់​សាធារណ​រដ្ឋ​អាហ្វ្រិកកណ្តាល ២-១ ក្នុងវគ្គជម្រុះជុំចុងក្រោយក្នុងពូល។ ដឹកនាំក្រុមអតីតអ្នកចាត់ការ Newcastle Brighton និង Norwich លោក Chris Hughton ក្រុម​ដែល​មាន​រហ័សនាមផ្កាយខ្មៅត្រូវបានអាហ្វ្រិកកណ្តាលនាំមុខ ដែលអាច​នឹង​ឈាន​ដល់​បរាជ័យ​ដ៏​ភ្ញាក់​ផ្អើល​។ យ៉ាងណាក្តី កីឡាករចំនូលថ្មីរបស់ West Ham ដែលទើបទិញពី Ajax តម្លៃ ៣៨ លានផោន Mohamed Kudus ជាអ្នកតាមស្មើវិញមុនចប់វគ្គទី ១ មុនពេលដែលខ្សែប្រយុទ្ធ Lyon, Ernest Nuamah សម្រេចគ្រាប់បាល់ជ័យជំនះនៅនាទីទី ៨៨។ លទ្ធផលនេះធ្វើឱ្យមានការខកបំណងខ្លាំងពីក្រុមអាហ្វ្រិកកណ្តាលដែលសង្ឃឹមថា នឹង​អាច​មាន​មុខ​នៅ​ Africa Cup of Nations ជាលើកដំបូង។ លទ្ធផលផ្សេងទៀតមាន អង់ហ្គោឡាក៏ទទួលបានកៅអីដែរក្រោយម៉ាដាហ្កាស្កាដើម្បីបញ្ចប់លេខ ២ ក្នុងពូល E នេះ។ វគ្គជម្រុះមិនទាន់បញ្ចប់នៅឡើយទេ ពោលគឺ​ពូល​ផ្សេង​ទៀត​នឹង​ត្រូវ​សម្រេច​កៅ​អី​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី១២ ខែកញ្ញានេះមានដូចជា កាមេរូន សាធារណរដ្ឋកុងហ្គោ និង ហ្កាំបា​ជា​ដើម​កំពុង​សំឡឹង​ឃើញ​ជ័យជំនះ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations នឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមករាដើមឆ្នាំ ២០២៤ ដោយពិធីបើធ្វើឡើងនៅកីឡដ្ឋាន Alassane Ouattara រដ្ឋធានី Abidjan ប្រទេសកូឌីវ័រ ខណៈវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកុម្ភៈ៕ អត្ថបទ៖នាង សុភាវុធ

កីឡា ៨ប្រភេទចុងក្រោយ ចាប់ផ្ដើមការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣

2023/09/08 06:20:08 pm        394
កីឡាចំនួន ៨ប្រភេទទៀតហើយ ដែលចាប់ផ្ដើមការប្រកួតរបស់ខ្លួន នៅក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​មធ្យម​សិក្សា​ថ្នាក់ជាតិ ឆ្នាំ២០២៣ បន្ទាប់ពីកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង​កីឡាការ៉ាតេ ដែលធ្វើការប្រកួតមុន តាំងពីថ្ងៃទី០៣ ខែកញ្ញា ។សម្រាប់ ៨ប្រភេទកីឡាចុងក្រោយ ដែលទើបចាប់ផ្ដើមការប្រកួតថ្ងៃដំបូង កាលពីថ្ងៃទី០៧ ខែ​កញ្ញា​ម្សិ​លមិញ រួមមានអត្តពលកម្ម, វាយកូនឃ្លីលើតុ, វាយសី, តេក្វាន់ដូ WT,​ តេក្វាន់ដូ ITF​, ប៉េតង់​, ល្បុក្កតោ និងកីឡាហែលទឹក ។គួរដឹងថា កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​កំណត់​យក​កីឡា​ចំនួន ១២ប្រភេទ សម្រាប់រៀបចំការប្រកួតពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅ​តាមបណ្ដាទីលានមួយចំនួន ក្នុងរាជធានីភ្នំពេញ ។មកទល់ពេលនេះ ចំពោះប្រភេទកីឡាជាក្រុម មានបាល់ទាត់ បាល់ទះ និងបាល់បោះ ទោះ​បី​ធ្វើ​ការ​ប្រកួត​មុនគេ តែពុំទាន់បញ្ចប់ឡើយ ដោយវិញ្ញាសាខ្លះ ទើបរកឃើញ​ក្រុម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ និងវិញ្ញាសាខ្លះ រកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ។ រីឯកីឡា បញ្ចប់​ការ​ប្រកួត​មុន​គេ មានតែមួយប្រភេទប៉ុណ្ណោះ គឺកីឡាការ៉ាតេ ដែលបានបិទបញ្ចប់កាលពីថ្ងៃពុធកន្លងទៅ ៕ អត្ថបទ លី ឈុនឡា  

ជើងឯកប្រណាំងម៉ូតូ Superbike ពិភពលោក ៦ សម័យ Jonathan Rea ប្រកាសចាកចេញពី​ Kawasaki ទៅ Yamaha

2023/09/08 06:11:23 pm        297
កីឡាករប្រណាំងម៉ូតូសញ្ជាតិអៀកឡង់ខាងជើង Jonathan Rea នឹង​បញ្ចប់​អាជីព​ប្រណាំង​ម៉ូតូ​រយៈពេល ៩ ឆ្នាំជាមួយក្រុមប្រណាំង Kawasaki នៅដំណាច់រដូវកាលនេះ ដោយ​សម្រេច​ផ្លាស់​ទៅ​ចូល​រួម​ជាមួយ Yamaha វិញ។ជើងឯកប្រណាំងម៉ូតូ Superbike ពិភពលោក ៦ សម័យកាលរូបនេះ នៅ​មាន​កិច្ច​សន្យា​រយៈពេល​ ១ ឆ្នាំទៀតជាមួយ Kawasaki Racing តែភាគី​ទាំង​ពីរ​ព្រម​ព្រៀង​បញ្ចប់​កិច្ច​សន្យា​រៀង​ខ្លួន​។Jonathan Rea បានសំរេចចុះហតហត្ថលេខារយៈពេល ២ ឆ្នាំជាមួយក្រុមថ្មី Yamaha ចាប់ពីឆ្នាំ ២០២៤ ទៅចាប់ដៃគូជាមួយ Andrea Locatelli។កីឡាករវ័យ ៣៦ ឆ្នាំ Jonathan Rea បានគ្រងជើងឯក Superbike ពិភពលោកទាំង ៦ សម័យ​កាល​ជាមួយ Kawasaki រាប់ពីឆ្នាំ ២០១៥ ដល់ ២០២០។Jonathan Rea នឹងចូលទៅជំនួសតំណែងកីឡាករទួកគី Toprak Razgatlioglu ដែល​នឹង​ចាក​ចេញ​ទៅ​ចូល​រួមជាមួយ BMW នៅឆ្នាំក្រោយ៕ អត្ថបទ៖នាង សុភាវុធ

កីឡាករកូឡុំប៊ី Juan Sebastian Molano ឈ្នះដំណាក់កាលទី ១២ Vuelta a Espana តែអ្នកនាំមុខនៅដដែល

2023/09/08 05:55:08 pm        288
កីឡាករប្រណាំងកង់កូឡុំប៊ី Juan Sebastian Molano បានប្រជែងឈ្នះដំណាក់កាលទី ១២ នៃ​ព្រឹត្តិការណ៍​ប្រណាំងកង់លំដាប់ Grand Tour ប្រចាំឆ្នាំ Vuelta a Espana នៅលើទឹកដី​អេស្ប៉ាញ​ តែអ្នកនាំមុខរួមមិនទាន់ផ្លាស់ប្តូរមុខឡើយ ពោលគឺនៅតែជាកីឡាករអាមេរិក Sepp Kuss ដដែល។ដំណាក់កាលទី ១២ ដែលមានចំងាយផ្លូវ ១៥១ គីឡូម៉ែត្របញ្ចប់នៅទីក្រុង Zaragoza កីឡាករ​របស់​ក្រុម UAE Team Emirate, Juan Sebastian Molano បានចំណាយពេល ៣ ម៉ោង ២៣ នាទី ៥៥ វិនាទី ដើម្បីមកដល់ទីព្រ័ត្រមុនគេ នៅចំពោះមុខកីឡាករអូស្រ្តាលី Kaden Groves របស់​ក្រុម Alpecin-Deceuninck និងលេខ ៣ កីឡាករហូឡង់ Boy van Poppel របស់ក្រុម Intermarche-Circus-Wanty ស្ថិតក្នុងថេរវេលាដូចគ្នា។យ៉ាងណាក្តី មិនមានបម្រែប្រមួលថេរវេលាច្រើនឡើយនៅក្នុងតារាងរួម ពោលគឺកីឡាករអាមេរិក Sepp Kuss ជិះឱ្យក្រុម Jumbo-Visma បន្តនាំមុខអ្នកលេខ ២ Marc Soler របស់អេស្ប៉ាញ ២៦ វិនាទីដដែល ខណៈអ្នកការពារតំណែងជើងឯក កីឡាករប៊ែលហ្ស៊ិក Remco Evenepoel បន្ត​ឈរលេខ ៣ ហើយលេខ ៤ គឺជើងឯក ៣ សម័យ Primoz Roglic រំកិលបាន ៤ វិនាទី។សម្រាប់ដំណាក់កាលទី ១៣ ថ្ងៃសុក្រនេះ Vuelta a Espana នឹង​រំកិល​ចូល​ព្រំដែន​ទឹក​ដី​បារាំង​លើ​ចំងាយ​ផ្លូវ ១៣៥ គីឡូម៉ែត្រ រួមហើយដំណាក់កាលទី ១៤ ស្អែកមានចំងាយផ្លូវ ១៥៧ គីឡូម៉ែត្រ​ចេញពីទឹកដីបារាំងចូលមកប្រទេសអេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជា តាមស្មើហុងកុង ១-១ នៅចុងម៉ោង បន្ទាប់ពី ចាន់ វឌ្ឍនាកា ខកខានឱកាស​ទាត់ប៉េណាល់ទី

2023/09/08 05:42:54 pm        618
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានវាយបកតាមស្មើក្រុមភ្ញៀវហុងកុង ដោយលទ្ធផល ១-១ នៅចុងម៉ោង ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីរាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋានជាតិ ។ជំនួបដ៏ជក់ចិត្តនេះ ហុងកុង បានព្យាយាមដាក់សម្ពាធខ្លាំង លើក្រុមគោព្រៃកម្ពុជា នៅវគ្គទី១ និង​រក​បាន​គ្រាប់នាំមុខ ១គ្រាប់មុន នៅនាទី២១ ដែលធ្វើសម្រេចដោយកីឡាករ Everton Camargo​។ប៉ុន្ដែនៅវគ្គទី២ ក្រុមជម្រើសជាតិកម្ពុជា បានផ្លាស់ប្ដូរទម្រង់លេង ដោយ​បង្កើត​ឱកាស​ច្រើន​ដង​លើ​​គូ​ប្រកួត រហូតដល់នាទី៨៦ បន្ទាប់ពីអ្នកចាំទី Yapp Hung Fai បង្កកំហុសលើខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង អាជ្ញាកណ្ដាលក៏សម្រេចផ្ដល់បាល់ពិន័យឲ្យកម្ពុជា តែសោកស្ដាយកីឡាករ ចាន់ វឌ្ឍនាកា ស៊ុតពុំបានសម្រេច ធ្វើឲ្យរបូតឱកាសតាមស្មើ ។យ៉ាង​ណាក្ដីក្រុមគោព្រៃកម្ពុជា នៅតែព្យាយាមប្រយុទ្ធដល់នាទីចុងក្រោយ ពិសេស​ក្រោយ​ទាត់​ប៉េណាល់ទី​មិន​បានសម្រេច ចាន់ វឌ្ឍនាកា ក៏បង្កើតឱកាសរកគ្រាប់តាមស្មើជាថ្មី ដោយ​ការ​លើក​បាល់​ចេញ​ពីជ្រុង​បញ្ជូនឲ្យមិត្តរួមក្រុមកីឡាករ ស៊ិន សុផាណាត់ បញ្ចប់ទីគ្រាប់តាមស្មើ នៅនាទី​៩០ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយកម្ពុជា ស្មើហុងកុង ១-១ តែម្ដង។ជាមួយលទ្ធផលស្មើគ្នានេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា បាន​អាច​បង្កើត​កំណត់​ត្រា​មិនស្គាល់​ជ័យ​ជម្នះ​លើក្រុមហុងកុងបានឡើយ បន្ទាប់ពីជួបគ្នាចំនួន ៩លើក គិត​ចាប់​ពី​ឆ្នាំ​១៩៥៧​ រហូតដល់បច្ចុប្បន្ន គឺហុងកុងឈ្នះ ៧ប្រកួត និងស្មើ ២ប្រកួត ។គួរដឹងថា ក្រោយជួបហុងកុង ក្រុមគោព្រៃកម្ពុជា នឹងបន្ដជួបក្រុមម៉ាកាវ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​ ១ប្រកួតទៀត នាថ្ងៃទី១១ ខែកញ្ញាខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដដែល ដើម្បី​ត្រៀមលក្ខណៈប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន នាខែតុលាខាងមុខ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
07/29/2026 04:07 PM
ការជាប់ជាមន្ត្រីកិច្ចព្រមព្រៀងការងារ នៃវិទ្យាស្ថានជាតិស្ថិតិអាចទទួលប្រាក់បៀវត្សរហូតដល់ ៦លានរៀល
07/29/2026 04:07 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផលប៉ះពាល់ស្រូវដោយសារគ្រោះរាំងស្ងួត ក្នុងខេត្តពោធិ៍សាត់
07/29/2026 04:07 PM
ពលរដ្ឋខេត្តកណ្ដាល សប្បាយរីករាយ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់
07/29/2026 04:07 PM
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
07/29/2026 04:07 PM
ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្តេជ្ញាចិត្តខ្ពស់ជំរុញការតភ្ជាប់វិនិយោគិន និងធុរជននៃប្រទេសទាំងពីរ
07/29/2026 04:07 PM
ផលិតផលសក្តានុពលចំនួន៥ បានគាំទ្រដល់កំណើនខ្ពស់នៃនាំចេញរបស់កម្ពុជា ក្នុងឆមាសទី១ឆ្នាំនេះ
07/29/2026 04:07 PM
អ៊ីរ៉ង់ ស្នើផែនការគ្រប់គ្រងបណ្ដោះអាសន្នកាន់តែធំធេងនៅច្រកសមុទ្រ Hormuz លើការដឹកជញ្ជូនឆ្លងកាត់
07/29/2026 04:07 PM
អារ៉ាប៊ីសាអ៊ូឌីត ចោទក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ពីការវាយប្រហារគ្មានការទទួលខុសត្រូវ
07/29/2026 04:07 PM
ចរាចរណ៍នៅច្រកសមុទ្រ Bab al-Mandeb ឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៩ កក្កដាមក
07/29/2026 04:07 PM