ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

Tyson Fury និង Francis Ngannou បង្ហាញមុខក្នុងសន្និសីទសារព័ត៌មាន​មុនជួបគ្នានៅខែតុលា

2023/09/08 05:18:50 pm        339
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC កីឡាករ Tyson Fury នឹង​ត្រូវ​ឡើង​សង្វៀន​ជួប​ជាមួយ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់ធ្ងន់ UFC Francis Ngannou នៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ២៨ ខែតុលា ក្នុង​ការប្រកួតប្រើច្បាប់ប្រដាល់សកល។ មុនព្រឹត្តិការណ៍ប្រកួតនេះមកដល់ អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ មិនមានការឌឺដងគ្នាឡើយ ផ្ទុយទៅវិញកីឡាករទាំងពីរបាននិយាយចំអកគ្នាតាមបែបលេងសើច ហើយ​ក៏​កោតសរសើរគ្នាទៅវិញទៅមក ជាពិសេសម្ចាស់ខ្សែក្រវាត់ទំងន់ធ្ងន់ WBC, Tyson Fury និយាយថា ការប្រកួតទល់នឹងកីឡាករកាមេរូន Ngannou នឹងជាការ​ប្រកួត​ដ៏​លំបាក​សម្រាប់​រូប​គេ​។​ តាមពិតទៅ Fury មានគំរោងជួបជាមួយកីឡាករអ៊ុយក្រែន Oleksandr Usyk ដែល​ជា​ម្ចាស់​ជើង​ឯក IBF, IBO, WBO និង WBA ប៉ុន្តែការចរចាបរាជ័យកាលពីខែមីនា។កីឡាករវ័យ ៣៤ ឆ្នាំ Tyson Fury ខកខាន​មិន​បាន​ឡើង​សង្វៀន​ប្រកួត​ចាប់​តាំង​ពី​ការ​ប្រកួត​ដែល​គេ​អាចការពារខ្សែក្រវាត់ WBC របស់ខ្លួនបាននៅពេលយកឈ្នះនៅទឹកទី ១០ លើមិត្ត​រួមជាតិ​អង់គ្លេស Derek Chisora កាលពីខែធ្នូឆ្នាំមុន ដើម្បីបន្តស្ថិតិមិនដែលចាញ់របស់ខ្លួន។ចំណែកឯកីឡាករបារាំងកាត់កាមេរូន Francis Ngannou ត្រូវបាន​ដក​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​របស់​ខ្លួន​​បន្ទាប់ពីមានជម្លោះកិច្ចសន្យាជាមួយ UFC កាលីខែមករាឆ្នាំ ២០២៣ នេះ។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះមានបទពិសោធប្រកួតលក្ខណៈ MMA ចំនួន ២០ លើក ឈ្នះ ១៧ ចាញ់ ៣ និងផ្តួលគូប្រកួតនៅលើសង្វៀន ១២ លើក៕ អត្ថបទ៖នាង សុភាវុធ

Daniil Medvedev ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open ក្រោយឈ្នះមិត្តរួមជាតិរុស្ស៊ី Ruben Rublev

2023/09/07 08:33:35 pm        252
កីឡាករវាយកូនបាល់រុស្ស៊ី Daniil Medvedev បានកក់កៅអីនៅវគ្គ ៤ នាក់ចុងក្រោយ Grand Slam, US Open ហើយក្រោយទំលាក់មិត្តរួមជាតិ Ruben Rublev។ ការប្រកួតរវាងកីឡាករទាំងពីរ ត្រូវ​ប្រឈម​តទល់​នឹង​សីតុណ្ហ​ភាព​ក្តៅ​ខ្លាំង​នៅ​ទីក្រុងញូយ៉ក សហរដ្ឋ​អាមេរិក​ដែលចំរដូវក្តៅនៅពេលនេះ។ យ៉ាងណាក្តី ការប្រកួតក៏មិនអូសបន្លាយច្រើនសិតដែរដោយ Medvedev បានយកឈ្នះ Rublev ៣ សិតផ្ទួនៗ ៦-៤ ៦-៣ និង ៦-៤ ដើម្បី​បន្ត​ដំណើរ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​នឹង​ត្រូវ​ជួប​ជា​មួយអ្នកឈ្នះរវាងកីឡាករអេស្ប៉ាញ Carlos Alcaraz រឺកីឡាករអាល្លឺម៉ង់ Alexander Zverev​។ មួយប្រកួតទៀតលេងមុននៅថ្ងៃពុធម្សិលមិញ កីឡាករអាមេរិក Ben Shelton ក៏​បាន​កក់​កៅ​អី​នៅ​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរក្រោយទំលាក់មិត្តរួមជាតិអាមេរិក Frances Tiafoe។ Ben Shelton នឹងត្រូវជួបជាមួយ Novak Djokovic ដើម្បីកៅអីវគ្គផ្តាច់ព្រ័ត្រ Grand Slam លើក​ដំបូង​ក្នុង​អាជីព៕ អត្ថបទ៖នាង សុភាវុធ

Jorge Vilda៖ បណ្តេញគ្រូបង្វឹកដែលទើបឈ្នះ World Cup ជារឿងអយុត្តិធម៌បំផុត

2023/09/07 08:28:54 pm        456
ការសំរេចបណ្តេញគ្រូបង្វឹកដែលទើបដឹកនាំក្រុមឈ្នះជើងឯកពិភពលោក គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​ នេះជាការលើកឡើងរបស់លោក Jorge Vilda ដែល​ទើប​ត្រូវ​បាន​បញ្ចប់​តំណែង​ក្រោយ​ដឹកនាំ​ក្រុម​ជម្រើសជាតិនារីអេស្ប៉ាញឈ្នះជើងឯកពិភពលោក។សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ RFEF បានសំរេចបញ្ចប់តំណែងលោក Jorge Vilda កាល​ពី​ថ្ងៃអង្គារ​កន្លងទៅ ដោយតែងតាំងលោកស្រី Montse Tome បន្តតំណែង។ការចែកផ្លូវគ្នានេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ជាមួយ​អតីត​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់ អេស្ប៉ាញ Luis Rubiales ដែលទើបត្រូវបានបញ្ចប់តំណែង និង​បញ្ឈរ​ជើង​ដោយ​ FIFA ក្រោយថើបមាត់កីឡាការិនីអេស្ប៉ាញ Jennifer Hermoso ក្រោយ​ឈ្នះ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ World Cup នារីកាលពីខែមុន។ បុរសវ័យ ៤២ ឆ្នាំ Jorge Vilda បាននិយាយប្រាប់សារព័ត៌មានអេស្ប៉ាញ Cadena SER ថា ក្នុង​ន័យ​កីឡា លោកសូមទទួលយកការរិះគន់គ្រប់ទម្រង់ទាំងអស់ តែក្នុងរឿងផ្ទាល់ខ្លួន លោក​គិត​ថា​ជា​រឿង​អយុត្តិធម៌បំផុត។ លោកបានបន្តថា វាជាឆ្នាំដ៏អស្ចារ្យមួយរបស់ក្រុមនារីអេស្ប៉ាញ តែ​ផ្ទុយ​ទៅ​វិញ​លោក​មិន​បាន​ទទួល​ការ​វែកញែក រឺជជែកគ្នាដោយផ្ទាល់ទល់មុខគ្នាឡើយ មិនតែលឺពីក្រោយខ្នង ហើយ​ក៏​ឈាន​ដល់​ការ​ចែក​ផ្លូវតែម្តង។ រំលឹកថា អេស្ប៉ាញបានយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ២០ ខែ​សីហា​កន្លង​ទៅ​ដើម្បី​គ្រង​ជើង​ឯក​បាល់​ទាត់នារីពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្រ្ត មុនពេល​ដែល​ការ​អបអរ​ដោយ​រំភើប​ចិត្តថើបមាត់ខ្សែប្រយុទ្ធអេស្ប៉ាញ Jennifer Hermoso ដោយ​ប្រធាន​សហព័ន្ធ​ដែល​ត្រូវ​បាន​ដក​តំណែង Luis Rubiales៕ អត្ថបទ៖នាង សុភាវុធ

អតីតអ្នកចាំទី Leicester City, Kasper Schmeichel ទទួលបានកិច្ចសន្យា ១ ឆ្នាំជាមួយ Anderlecht

2023/09/07 08:18:58 pm        287
អតីតអ្នកចាំទី Leicester City, Kasper Schmeichel រកបានទ្រនំថ្មីហើយ ដោយទទួល​បាន​កិច្ច​សន្យា ១ ឆ្នាំលេងឱ្យក្លិបប៊ែលហ្ស៊ិក Anderlecht។កីឡាករវ័យ ៣៦ ឆ្នាំរូបនេះនៅទំនេរពីអាជីពកីឡាករបាល់ទាត់របស់ខ្លួន ក្រោយចា​ក​ចេញ​ពី​ក្លិប​បារាំង Nice សប្តាហ៍មុន។ Kasper Schmeichel បង្ហាញខ្លួនបាន ៤៦ គ្រប់ក្របខណ្ឌឱ្យ Nice រដូវកាលមុន បន្ទាប់​ពី​ចាក​ចេញ​ពី Leicester City។កូនប្រុសរបស់អតីតអ្នកចាំទី Manchester United, Peter Schmeichel រូបនេះ ធ្លាប់​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិដាណឺម៉ាកសរុប ៩៣ លើក។ Schmeichel ក៏ធ្លាប់ជាសមាជិកសំខាន់របស់ Leicester City ផងដែរក្នុងអាជីពរយៈពេល ១១ ឆ្នាំ​នៅ​អង់គ្លេស ដោយបង្ហាញខ្លួនសរុបបាន ៤៧៩ ប្រកួតឈ្នះជើងឯក English Premier League, FA Cup និង Community Shield៕ អត្ថបទ៖នាង សុភាវុធ

Aryna Sabalenka បញ្ចប់ក្តីស្រម៉ៃកីឡាការិនីចិន Zhang Qinwen ត្រឹមវគ្គ ៨ នាក់ចុងក្រោយ US Open

2023/09/07 08:13:30 pm        193
កីឡាការិនីវាយកូនបាល់បេឡារុស Aryna Sabalenka បានបន្ត​ដំណើរ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Grand Slam, US Open បីឆ្នាំជាប់គ្នាហើយ ក្រោយ​បញ្ចប់​ក្តី​ស្រម៉ៃ​របស់​កីឡាការិនី​ចិន Zhang Qinwen នៅវគ្គ ៨ នាក់ចុងក្រោយ។Sabalenka ដែលនឹងឡើងឈរតំណែងលេខ ១ ពិភពលោកក្រោយចប់ព្រឹត្តិការណ៍នេះ បាន​យក​ឈ្នះ Qinwen ៦-១ និង ៦-៤។ ជុំបន្តកីឡាការិនីវ័យ ២៥ ឆ្នាំបេឡារុសរូបនេះនឹងត្រូវជួបជាមួយអតីតជើងឯករងឆ្នាំ ២០១៧ កីឡាការិនី​អាមេរិក Madison Keys ដែលបានយកឈ្នះជើងឯក Wimbledon, Marketa Vondrousova ៦-១ និង ៦-៤។ Sabalenka នឹងក្លាយជាកីឡាការិនីទី ២៩ ក្នុងប្រវត្តិសាស្រ្តដែលកាន់កាប់តំណែងលេខ ១ ពិភព​លោក ​និងជាកីឡាការិនីទី ៨ ប៉ុណ្ណោះដែលឈរជើងតំណែងលេខ ១ ពិភពលោកទាំងឯកតជន និង​វាយគូនៅក្នុងអាជីព។ កីឡាការិនីប៉ូឡូញ Iga Swiatek បានកាន់កាប់តំណែងលេខ ១ នេះតាំងពីខែមេសាឆ្នាំ​ ២០២២ បន្ទាប់​ពី​ការចូលនិវត្តន៍របស់កីឡាការិនីអូស្រ្តាលី Ashleigh Barty ហើយក៏បានគ្រងជើងឯក Grand Slam ៣ លើកបន្ថែមទៀត បន្ទាប់ពីឈ្នះលើកដំបូងនៅ French Open ឆ្នាំ ២០២០៕ អត្ថបទ៖នាង សុភាវុធ

បញ្ជីឈ្មោះ ៣០ នាក់ចុងក្រោយ Ballon d’Or មិនមានវត្តមាន Ronaldo លើកដំបូង​ក្នុងរយៈពេល ២០ ឆ្នាំ

2023/09/07 08:00:03 pm        946
ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo មិនស្ថិតក្នុងបញ្ជីកីឡាករ ៣០ នាក់ចុង​ក្រោយ​ដែល​អាច​ឈ្នះ​ពាន កីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or ជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។ ខ្សែប្រយុទ្ធរបស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr រូបនេះ ធ្លាប់​ឈ្នះ​ពាន​ជ័យលាភី នៃ​ទស្សនា​វដ្តី​បារាំង​មួយ​នេះ​ចំនួន ៥ លើករួចមកហើយ។ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលជួយអាហ្សង់ទីនលើកពាន World Cup នៅ​កាតា​ឆ្នាំ​មុន​ស្ថិត​ក្នុង​បញ្ជីនេះ ហើយក៏ជាបេក្ខភាពជួរមុខដែលគេគិតថាអាចឈ្នះពាននេះជាលើកទី ៨ ក្នុង​អាជីព​។ ចំណែកឯខ្សែប្រយុទ្ធ Manchester City, Erling Haaland ក៏មិនអាចរំលងបានដែរ ដោយ​កីឡាករ​ន័រវេស​រូបនេះទើបឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំទ្វីបអឺរ៉ុបក្រោយជួយ City ឈ្នះពាន ៣ ក្នុងមួយរដូវកាលរួមមាន English Premier League, FA Cup និង UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។ ជាមួយគ្នានោះដែរខ្សែប្រយុទ្ធបារាំង Kylian Mbappe ក៏ស្ថិតក្នុងបញ្ជី ៣០ នាក់​ចុង​ក្រោយ​ផង​ដែរ​។ចំណែកផ្នែកនារី ខ្សែប្រយុទ្ធ Barcelona, Alexia Putellas ដែលឈ្នះពាននេះ ២ ឆ្នាំ​ជាប់​គ្នា​មក​ហើយ​នោះ មិនស្ថិតក្នុងបញ្ជី ៣០ នាក់ចុងក្រោយឡើយ។ខ្សែប្រយុទ្ធ Chelsea, Sam Kerr និងខ្សែប្រយុទ្ធ PSG, Kadidiatou Diani ស្ថិតក្នុងបញ្ជី ៣០ នាក់​រួម​ជាមួយកីឡាការិនីរបស់ Barcelona, Aitana Bonmati ដែល​ទើប​ជួយ​អេស្ប៉ាញ​ឈ្នះ​ជើង​ឯក​បាល់ទាត់នារីពិភពលោកខែមុន។ពិធីប្រគល់ពានជ័យលាភី Ballon d’Or នឹងត្រូវប្រកាស និងធ្វើឡើងនៅថ្ងៃទី ៣០ ខែ​តុលា​ខាង​មុខ​៕ អត្ថបទ៖នាង សុភាវុធ

Felix ថា មានផលវិបាកខ្លះ ចំពោះការប្រកួតមិត្តភាពត្រៀមជម្រុះ World Cup ជាមួយប៉ាគីស្ថាន

2023/09/07 07:41:03 pm        1812
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការប្រកួតមិត្តភាពអន្ដរជាតិ ជា​មួយ​ហុងកុង និងម៉ាកាវ គឺជាការត្រៀមខ្លួនមួយដ៏សំខាន់ សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក ជុំទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាននាខែក្រោយ ។ទន្ទឹមជាមួយគ្នា លោកក៏បានបង្ហាញនូវផលវិបាកខ្លះ ចំពោះការត្រៀមនេះដែរ ដ្បិត​ដំណាល​គ្នា​នឹង​​ការ​ប្រកួត​មិត្តភាពទាំងពីរ កីឡាករស្នូលមួយចំនួនធំ ត្រូវបំពេញ​បេសកកម្ម​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC U23 Asian Cup Qatar 2024 ពូលJ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ។តាមរយៈនេះ លោក Felix បានព្យាយាមស្វែងរកតុល្យភាព រវាងក្រុមជម្រើសជាតិ(ក្រុមធំ) និង​ក្រុម​ជម្រើស​ជាតិ U23 កម្ពុជា ដើម្បីរៀបចំក្នុងពេលវេលាសមស្របមួយ មុនការ​ប្រកួត​ជាមួយ​ប៉ាគីស្ថាន​ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ដែលជាក្រុមខ្លាំងមួយ មិន​អាច​ធ្វើ​ប្រហែស​បាន។ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្ដរជាតិ រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និងហុងកុង ដែលនឹងប្រព្រឹត្តទៅ នាវេលាម៉ោង ៧យប់ថ្ងៃទី០៧ ខែកញ្ញានេះ នៅ​ពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) មុនកម្ពុជា បន្ដជួបម៉ាកាវ នាថ្ងៃទី១១ ខែកញ្ញា​ចុង​សប្ដាហ៍​នេះ នៅពហុកីឡដ្ឋានជាតិដដែល ៕ អត្ថបទ៖ លី ឈុនឡា

Jesus Herrada ឈ្នះដំណាក់កាលទី ១១ Vuelta a Espana តែ Sepp Kuss បន្តនាំមុខ

2023/09/07 07:13:15 pm        162
កីឡាករប្រណាំងកង់អេស្ប៉ាញ Jesus Herrada បានប្រជែងឈ្នះដំណាក់កាលទី ១១ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Vuelta a Espana ខណៈដែល​អ្នកនាំមុខ​គេ​នៅ​តែ​ជា​កីឡាករ​អាមេរិក Sepp Kuss ដដែល។កីឡាករវ័យ ៣៣ ឆ្នាំរបស់ក្រុម Cofidis, Jesus Herrada បាន​ប្រជែង​ខ្លាំង​នៅ​ចំនុច​ឡើង​ទួល​ចុង​ក្រោយ​ដើម្បីមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ ម៉ោង ២៩ នាទី ១៧ វិនាទី តាម​ពី​ក្រោយ​ដោយ​កីឡាករ​បារាំង Romain Gregoire របស់ក្រុម FDJ យឺតជាង ៣ វិនាទី និងលេខ ៣ កីឡាករ​ដាណឺម៉ាក Andreas Kron យឺតជាង ៨ វិនាទី។យ៉ាងណាក្តី មិនមានការកែប្រែច្រើនឡើយនៅតំបន់ Top10 នៃ​តារាង​វេលា​រួម​ដោយ​កីឡាករ​អាមេរិក​ Sepp Kuss ជិះឱ្យក្រុម Jumbo-Visma នៅតែបន្តនាំមុខគេ ២៦ វិនាទី​ដដែល​ពី​អ្នក​លេខ ២ កីឡាករអេស្ប៉ាញ Marc Soler និងលេខ ៣ កីឡាករប៊ែលហ្ស៊ិកជើងឯកពិភពលោក Remco Evenepoel យឺតជាង ១ នាទី ៩ វិនាទីដដែល។រីឯអតីតជើងឯក Tour de France កីឡាកររ៉ូម៉ានី Primoz Roglic នៅតែឈរលេខ​ ៤ ដដែល​យឺត​ជាង ១ នាទី ៣៦ វិនាទី។សម្រាប់ដំណាក់កាលទី ១២ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៥១ គីឡូម៉ែត្របញ្ចប់នៅទីក្រុង​ Zaragoza៕ អត្ថបទ៖នាង សុភាវុធ

AFC U23៖ កម្ពុជា ចែក ១ពិន្ទុ ជាមួយលីបង់ ក្រោយប្ដូរទម្រង់លេងគួរឲ្យចាប់អារម្មណ៍នៅវគ្គទី២

2023/09/07 06:58:29 pm        674
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានចែក ១ពិន្ទុម្នាក់ ជាមួយ​ក្រុម​ជម្រើស​ជាតិ ​U23​ លីបង់ បន្ទាប់ពីប្រកួតស្មើគ្នា ២-២ ក្នុងជំនួប​បើកឆាក​វគ្គ​ជម្រុះ​ជើង​ឯក​យុវជន​អាស៊ី ​AFC​ U23​ Asian Cup Qatar 2024 នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីយប់មិញ ។ជំនួបបើកឆាកពូល J នេះ ក្រុម U23 លីបង់ បានដាក់សម្ពាធខ្លាំងលើក្រុមគោព្រៃជំទង់កម្ពុជា នៅ​វគ្គទី​១ តែយ៉ាងណាលទ្ធផល ៤៥នាទីដំបូង ក្រុមទាំងពីរ បានត្រឹមស្មើគ្នា ១-១ បន្ទាប់​ពី​កីឡាករ​ Mohammad Nasser រកបានគ្រាប់នាំមុខឲ្យក្រុម U23 លីបង់ តាំងពីនាទីទី៧ មុនកម្ពុជា តាម​ស្មើវិ​ញ ១-១ នៅចុងម៉ោង ក្រោយខ្សែប្រយុទ្ធ សារ ទី ទប់បាល់ដែលបញ្ជូនពីមិត្តរួមក្រុម ហើយ​ក្រឡក​ទៅ​ប៉ះជើងខ្សែការពារលីបង់ភ្លាត់ចូលទីខ្លួនឯងតែម្ដង(Own Goal) ។ចូលវគ្គទី២ ក្រុមជម្រើសជាតិ U23 កម្ពុជា ក្រោម​ការ​ដឹកនាំ​រប​ស់​គ្រូប​ង្វឹក​ជន​ជាតិ​ជប៉ុន​លោក Gyotoku Koji បានផ្លាស់ប្ដូរទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ជាមួយ​ការ​បង្កើត​ឱកាស​ក្នុង​តំបន់​គ្រោះ​ថ្នាក់របស់គូប្រកួតច្រើន ផ្ទុយពីវគ្គទី១ ដែលត្រូវលីបង់ស៊ុតម្ដងហើយម្ដងទៀត តែ​ត្រូវ​បាន​រារាំង​ដោយអ្នកចាំទី រ៉េត លីហេង ។ អ្វីដែលពិសេសនោះ គឺកម្ពុជា បាន​រក​គ្រាប់​បាល់​នាំ​មុខ​លី​បង់​វិញ ដោយកីឡាករ ស រតនា នៅនាទី៦៥ មុនកីឡាករ Karim Mekkaoui ​រក​បាន​គ្រាប់​តាម​ស្មើ​ឲ្យលីបង់ នៅនាទី៧៤ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដងតាមរយៈការប្រកួតស្មើប្រទេស ដែលកំពុងឈរលេខរៀងទី១០០ នៃ​តារាង​ចំណាត់​ថ្នាក់​បាល់​ទាត់​ពិភព​លោក​ ផ្នែកបុរសនេះ ត្រូវបានអ្នកគាំទ្រជាច្រើន ស្ងើច​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារគ្រូ ក៏ដូចជាកីឡាករ ហើយសង្ឃឹមថា ការប្រកួតបន្ដបន្ទាប់ ក្រុម​ជម្រើស​ជាតិ​ U23​ កម្ពុជា នឹងធ្វើបានកាន់តែប្រសើរថែមទៀត ។គួរដឹងថា ក្នុងយុទ្ធនាការប្រកួតជម្រុះជើងឯកយុវជនអាស៊ីនេះ ក្រុម U23 កម្ពុជា ស្ថិត​ក្នុង​ពូល​ J​ ជាមួយ​លីបង់ ម៉ុងហ្គោលី និងក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត ។ ចំពោះកម្មវិធីប្រកួត ក្រោយ​ប្រកួត​ស្មើ​ក្រុម U23 លីបង់ កម្ពុជា នឹងបន្ដជួបក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា មុន​ធ្វើ​ការ​ប្រកួត​បញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះ U23 អារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០២៣ ​ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា

បាល់បោះជើងឯកពិភពលោករកឃើញ ៤ក្រុម ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

2023/09/07 06:33:06 pm        193
ព្រឹត្តិការណ៍បាល់បោះជើងឯកពិភពលោក FIBA Basketball World Cup ដែល​រៀប​ចំ​នៅ​ប្រទេស​ហ្វីលីពីន ជប៉ុន និងឥណ្ឌូនេស៊ី បានរកឃើញ ៤ ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយដែលសុទ្ធតែរៀបចំនៅលើទឹកដីហ្វីលីពីនទាំងអស់ ជំនួប​ចុង​ក្រោយ​បំផុត​កាណាដាបានយកឈ្នះស្លូវេនីដោយលទ្ធផល ១០០-៨៩ ដោយ​ក្នុង​នោះ​កីឡាករ​របស់​ក្រុម Oklahoma city Thunder, Gilgeous-Alexander បោះបាន ៣១ ពិន្ទុ​ម្នាក់​ឯង​បួក​រួម​នឹង១០ បាល់រីបោន និង ៤ បាល់បញ្ជូន។ ការប្រកួតក្នុងថ្ងៃជាមួយគ្នាដែរ អាល្លឺម៉ង់បានយកឈ្នះឡេតូនីប្រផិតប្រផើយ ៨១-៧៩។ ដោយឡែកសម្រាប់វគ្គ ៨ ក្រុមចុងក្រោយ ២ ក្រុមផ្សេង​ទៀត​បញ្ចប់​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​លី​ទុយ​អានី​ចាញ់​ស៊ែប ៦៨-៨៧ និង អាមេរិកយកឈ្នះអ៊ីតាលី ១០០-៦៣។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះរួមមានជំនួបរវាង ស៊ែប​ជួប​កាណា​ដា និងអាល្លឺម៉ង់ជួបអាមេរិក ខណៈវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី ១០ ចុង​សប្តាហ៍​នេះ​៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ពាធកើនឡើងលើអធិការបតី​អាល្លឺម៉ង់ លោក Merz ក្រោយ​មាន​ការរុះរើគណៈរដ្ឋមន្ត្រីដ៏ចម្រូងចម្រាស
07/29/2026 05:07 PM
ចិនថ្កោលទោសវិធានការ​របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើស្ថាប័នស្រាវជ្រាវចិន
07/29/2026 05:07 PM
ទោះប្រឈមភាពមិនប្រាកដប្រជាសកល និងការឈ្លានពានពីថៃ កម្ពុជានៅតែទាក់ទាញ FDI កើន ១៨%
07/29/2026 05:07 PM
រដ្ឋបាលលោក Trump ហាម​ឃាត់​មនុស្ស​យន្ត​រូប​រាងដូចមនុស្សថ្មីរបស់ចិន ដើម្បីការពារ​ AI របស់អាមេរិក
07/29/2026 05:07 PM
Bloomberg៖ EU គ្រោងនឹងអនុម័តកញ្ចប់ទណ្ឌកម្មទី២២ នៅខែតុលា និងដាក់ក្រុមហ៊ុន ១.៦០០ ក្នុងបញ្ជីខ្មៅ
07/29/2026 05:07 PM
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា ២០២៦-២០២៧
07/29/2026 04:07 PM
ការគាំទ្រជា​ច្រើនទសវត្សរ៍របស់​អាមេរិក ចំពោះ​អ៊ីស្រាអែល ប្រឈមបាត់បង់​ក្រុម​ប្រជាធិបតេយ្យ
07/29/2026 04:07 PM
ក្រុមនិយោជកកូរ៉េ សរសើរពលករកម្ពុជាឧស្សាហ៍ និងស្មោះត្រង់លើការងារ ហើយគ្រោងស្នើរដ្ឋាភិបាលខ្លួន បន្ថែមកូតាពលករកម្ពុជា
07/29/2026 04:07 PM
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ធ្លាក់លើវិហារអ៊ីស្លាមនៅតំបន់ហ្កាហ្សាបណ្តាលឲ្យផ្ទុះខ្លាំង
07/29/2026 04:07 PM
ពិព័រណ៍ និងសន្និសីទអន្តរជាតិនៅកម្ពុជាឆ្នាំ២០២៦ មានស្តង់ជាងពីររយមកពីប្រទេសចំនួន ១​​​​​​៥​​ បានចូលរួម
07/29/2026 04:07 PM