ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

Aryna Sabalenka នឹងឡើងឈរតំណែងលេខ១ ពិភពលោកក្រោយ Iga Swiatek ចាញ់

2023/09/05 09:36:18 pm        262
កីឡាការិនីវាយកូនបាល់បេឡារុស Aryna Sabalenka ក្លាយជាកីឡាការិនីលំដាប់លេខ ១ ពិភពលោកបន្ទាប់ពីបរាជ័យរបស់ Iga Swiatek ត្រឹមជុំទី ៤។ កីឡាការិនីវ័យ ២៥ ឆ្នាំរូបនេះនឹងក្លាយជាកីឡាការិនីទី ២៩ ក្នុងប្រវត្តិសាស្រ្តដែលកាន់កាប់តំណែងលេខ ១ ពិភពលោក និងជាកីឡាការិនីទី ៨ ប៉ុណ្ណោះដែលឈរជើងតំណែងលេខ ១ ពិភពលោកទាំងឯកតជន និងវាយគូនៅក្នុងអាជីព។ កីឡាការិនីប៉ូឡូញ Iga Swiatek បានកាន់កាប់តំណែងលេខ ១ នេះតាំងពីខែមេសាឆ្នាំ​ ២០២២ បន្ទាប់​ពី​ការ​ចូលនិវត្តន៍របស់កីឡាការិនីអូស្រ្តាលី Ashleigh Barty ហើយក៏បានគ្រងជើងឯក Grand Slam ៣ លើក​បន្ថែមទៀត បន្ទាប់ពីឈ្នះលើកដំបូងនៅ French Open ឆ្នាំ ២០២០។ យ៉ាងណាក្តី ការប៉ុនប៉ងចង់ឈ្នះជើងឯក US Open របស់ Iga Swiatek ត្រូវបាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រោយបរាជ័យក្រោមស្នាដៃកីឡាការិនីសញ្ជាតិឡេតូនី Jelena Ostapenko ៣-៦ ៦-៣ និង ៦-១ ខណៈ Ostapenko ដែលធ្លាប់ឈ្នះជើងឯក Grand Slam, French Open កាលពីឆ្នាំ ២០១៧ នោះ​ នឹងបន្តជួបជាមួយកីឡាការិនីក្តីសង្ឃឹមរបស់ម្ចាស់ផ្ទះអាមេរិក Coco Gauff នៅវគ្គ ៨ នាក់​ចុង​ក្រោយ​៕ អត្ថបទ៖នាង សុភាវុធ

លីគអ៊ីតាលី Serie A គ្រោងបើកប្រព័ន្ធផ្សព្វផ្សាយខ្លួនឯង ​ក្រោយតម្លៃលក់សិទ្ធិទូរទស្សន៍​ក្នុងស្រុកទាបពេក

2023/09/05 09:22:33 pm        287
ប្រធានលីគបាល់ទាត់កំពូលរបស់អ៊ីតាលីបាននិយាយកាលពីថ្ងៃចន្ទថា Serie A ត្រៀមខ្លួនរួចជាស្រេច ដើម្បី​បើកដំណើរការប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដើម្បីផ្សាយផ្ទាល់ការប្រកួតនៅក្នុងប្រទេសអ៊ីតាលី ប្រសិន​បើការ​លក់​សិទ្ធិឱ្យទូរទស្សន៍ក្នុងស្រុកនៅតែបន្តមានតម្លៃស្ថិតក្រោមគម្រោង។អាជ្ញាប័ណ្ណផ្សាយក្នុងស្រុកគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ក្លឹប Serie A ដូចជា Napoli, Juventus, AC Milan និង Inter Milan។លីគបានពន្យារពេលរហូតដល់ថ្ងៃទី ១៥ ខែតុលា នៃការ​សម្រេច​ចិត្ត​លើ​ការ​លក់​សិទ្ធិ​ផ្សាយផ្ទាល់​ការ​ប្រកួត​នៅ​ក្នុង​ប្រទេសអ៊ីតាលី បន្ទាប់ពីការផ្តល់ជូននៅតែទាបជាងតម្លៃប្រចាំឆ្នាំ ១ ពាន់លានអឺរ៉ូ​ដែល​ក្លឹប​ស្វែង​រក​សម្រាប់​រយៈពេល ៥ ឆ្នាំចាប់ពីរដូវកាល ២០២៤-២០២៥ តទៅ។ លោក Luigi De Siervo ប្រធានប្រតិបត្តិនៃក្របខ័ណ្ឌ Serie A បានប្រាប់​អ្នកយក​ព័ត៌មាន​នៅ​ខាង​ក្រៅ​ព្រឹត្តិការណ៍​មួយ​នៅទីក្រុង Milan ថា "យើងមានរចនាសម្ព័ន្ធដើម្បីផ្តល់ (ការប្រកួត) ដោយផ្ទាល់​ដល់​អ្នក​ទស្សនា ដែលជម្រើសនេះកំពុងស្ថិតក្នុងការពិចារណា" ។កាលពីដើមឆ្នាំនេះ លីគអ៊ីតាលីបានរៀបចំកិច្ចពិភាក្សាជាច្រើនជុំជាមួយទូរទស្សន៍ DAZN, Sky Italia និង MediaForEurope ដើម្បីបង្កើនតម្លៃលក់សិទ្ធិផ្សាយបន្តផ្ទាល់ក្នុងការប្រកួត។ក្រោមកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំដែលនឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ Serie A កំពុង​ប្រមូល​បាន​ប្រហែល ៩៣០ លានអឺរ៉ូក្នុងមួយរដូវកាលពីការលក់សិទ្ធិរបស់ខ្លួននៅក្នុងប្រទេសអ៊ីតាលីដោយ DAZN៕ អត្ថបទ៖នាង សុភាវុធ 

ទីបំផុត Sergio Ramos រកទ្រនំបានហើយគឺផ្លាស់ទៅក្លិបចាស់ Sevilla

2023/09/05 08:52:06 pm        204
ទីបំផុតអតីតខ្សែការពារជម្រើសជាតិអេស្ប៉ាញ Sergio Ramos ស្វែងរកទ្រនំបានហើយ ដោយ​ផ្លាស់​ទៅ​កាន់​ក្លិបចាស់ Sevilla ក្រោយចាកចេញពីទីនោះ ១៨ ឆ្នាំ។កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានចាកចេញពី Paris Saint Germain ក្រោយចប់រដូវកាលមុន។“ជាថ្ងៃអស្ចារ្យបំផុតមួយនៅក្នុងជីវិត ការវិលត្រលប់មកផ្ទះយើងវិញតែងតែមានក្តីរីករាយបំផុត” នេះ​ជា​ការ​លើក​ឡើង​របស់ Sergio Ramos ក្រោយចុះហត្ថលេខារយៈពេល ១ ឆ្នាំជាមួយ Sevilla។Sergio Ramos ធ្លាប់ឈ្នះជើងឯក World Cup និង Euro ពីរលើកជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ដោយ​បង្ហាញខ្លួនសរុបបាន ១៨០ ប្រកួតក្នុងរយៈពេល ១៦ ឆ្នាំ។ Ramos ធំដឹងក្តីនៅទីក្រុង Seville និងបានចូលហាត់ជាមួយ Sevilla តាំងពីវ័យ ៧ ឆ្នាំ មុន​ឡើង​លេង​ក្រុមធំ​ដែល​បង្ហាញខ្លួនបានសរុប ៥០ លើក ហើយផ្ទេរទៅ Real Madrid នៅឆ្នាំ ២០០៥។  Ramos បានចំណាយពេល ១៦ រដូវកាលជាមួយ Real Madrid បង្ហាញខ្លួនសរុបបាន ៦៧១ ប្រកួត​ឈ្នះ​ពាន​សរុប ២២ ក្នុងនោះមាន La Liga ៥ លើក និង UEFA Champions League ៤ លើក។ ចុងក្រោយបំផុត Ramos ផ្លាស់មកកាន់ PSG ក្រោយចប់កិច្ចសន្យានៅ Real Madrid កាលពីឆ្នាំ ២០២១ និង​ចំណាយពេល ២ រដូវកាលនៅទីក្រុងប៉ារីសឈ្នះជើងឯក Ligue1 ពីរលើក៕ អត្ថបទ៖នាង សុភាវុធ

អ្នកការពារជើងឯក Carlos Alcaraz ឡើងវគ្គ ៨ នាក់ចុងក្រោយ US Open

2023/09/05 08:20:29 pm        170
កីឡាករវាយកូនបាល់អេស្ប៉ាញដែលជាអ្នកការពារតំណែងជើងឯក Carlos Alcaraz បាន​បន្ត​ដំណើរ​ឡើង​វគ្គ៨ នាក់ចុងក្រោយហើយនៃការប្រកួត Grand Slam, US Open ក្រោយ​ជ័យជំនះ​លើ​កីឡាករ​អ៊ីតាលី Matteo Arnaldi។ការប្រកួតនៅកីឡដ្ឋាន Louis Armstrong កីឡាករ​លំដាប់​កំពូល​ក្នុង​កម្មវិធី​រូប​នេះ​មិន​ចំណាយ​ពេល​ច្រើន​ឡើយ ដោយយកឈ្នះ ៣ សិតផ្ទួន ៦-៣ ៦-៣ និង ៦-៤ លើកីឡាករអ៊ីតាលីលំដាប់លេខ ៦១ ពិភពលោក ប្រើពេល ១ ម៉ោង ៥៩ នាទី។ សម្រាប់កីឡាករវ័យ ២២ ឆ្នាំ Matteo Arnaldi នេះគឺជាការឈានឡើងជុំទី ៤ Grand Slam លើក​ដំបូង​ក្នុង​អាជីព តែជំនួបទល់នឹង Carlos Alcaraz ពិតជាមិនមានសំណាង។ Carlos Alcaraz នឹងត្រូវជួបជាមួយអ្នកឈ្នះរវាងកីឡាករអ៊ីតាលី Jannik Sinner រឺ Alexander Zverev នៅវគ្គ ៨ នាក់ចុងក្រោយ។ ងាកមកប្រកួតទៀតកីឡាករអង់គ្លេសដែលនៅសល់នៅ US Open តែម្នាក់គត់ Jack Draper បាន​បញ្ចប់​បេសកកម្ម​ហើយ​នៅត្រឹមវគ្គ ១៦ នាក់ចុងក្រោយ បន្ទាប់ពីចាញ់កីឡាកររុស្ស៊ី Andrey Rublev។ កីឡាករវ័យ ២១ ឆ្នាំរុស្ស៊ី Rublev បានយកឈ្នះ ៦-៣ ៣-៦ ៦-៣ និង ៦-៤ ដើម្បីបន្តដំណើរឡើងវគ្គ ៨ នាក់​ចុង​ក្រោយ។ ម្សិលមិញនេះផងដែរ Novak Djokovic ក៏បានបន្តដំណើរទៅវគ្គ ៨ នាក់ចុង​ក្រោយ​យ៉ាង​រលូន​ដែរ​ក្រោយ​យក​ឈ្នះ​កីឡាករក្រូអាស៊ី Borna Gojo ៦-២ ៧-៥ និង ៦-៤។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះនេះនឹងបន្តជួបជាមួយកីឡាករអាមេរិក Taylor Fritz ក្នុងដំណើរស្វែងរកពាន Grand Slam លើកទី ២៤ របស់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ

Marouane Fellaini ប្រកាសចែកផ្លូវគ្នាជាមួយក្លិបចិន Shandong Taishan ក្រោយចប់រដូវកាល

2023/09/05 08:06:57 pm        248
ខ្សែបម្រើប៊ែលហ្ស៊ិក Marouane Fellaini និងក្លិបចិន Shandong Taishan បាន​ព្រម​ព្រៀង​ចែក​ផ្លូវ​គ្នា​ហើយ​ក្រោយ​ចំណាយពេល ៥ រដូវកាល។ក្លិបបាល់ទាត់ Shandong Taishan បានប្រកាសនៅថ្ងៃចន្ទលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ថា​កីឡាករ​វ័យ ៣៥ ឆ្នាំប៊ែលហ្ស៊ិករូបនេះ នឹងចាកចេញពីក្លិបក្រោយចប់រដូវកាលនេះ។Marouane Fellaini បានផ្លាស់ទៅកាន់ Shandong កាលពីឆ្នាំ ២០១៩ ដែលជា​ឆ្នាំ​នៃ​ការ​ចំណាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់របស់ចិនលើការនាំយកកីឡាករឆ្នើមៗទៅកាន់លីគកំពូលរបស់ខ្លួន។ តែ​ក្រោយមក វិបត្តិនៃមេរោគរាតត្បាតសកល Covid-19 និងវិបត្តិសេដ្ឋកិច្ចរបស់ចិនធ្ងន់ធ្ងរបច្ចុប្បន្ន បាន​បង្ខំ​ឱ្យ​កីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ចាកចេញពីក្លិប ហើយក្លិប​មួយ​ចំនួន​ក៏​ប្រកាស​​ក្ស័យធ​ន​ដោយ​សារ​វិបត្តិហិរញ្ញវត្ថុ។រយៈពេល ៥ រដូវកាលជាមួយ Shandong Taishan តាំងពីផ្លាស់ពី Manchester United, Fellaini បាន​ស៊ុត​បញ្ចូលទីសរុប ៣១ គ្រាប់នៅទឹកដីចិន៕ អត្ថបទ៖នាង សុភាវុធ

Alexander-Arnold និង Jack Grealish ដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេស ដោយសាររបួស

2023/09/05 06:29:02 pm        164
ខ្សែការពារ Liverpool, Trent Alexander-Arnold និងខ្សែប្រយុទ្ធ Manchester City, Jack Grealish បានសំរេចដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួស មុន​ការ​ប្រកួត​ទល់​នឹង​អ៊ុយក្រែន និងស្កុតឡេន។ Jack Grealish ក៏បានអវត្តមានដែរពេល Manchester City ឈ្នះ Fulham ៥-១ ចុង​សប្តាហ៍​កន្លង​ទៅ​នៅ​ក្របខណ្ឌ English Premier League។ចំណែកឯខ្សែការពារ Alexander-Arnold ត្រូវបានប្តូរចេញដោយសាររបួសពេល Liverpool យក​ឈ្នះ​ Aston Villa ៣-០ កាលពីថ្ងៃសៅរ៍។អង់គ្លេសនឹងត្រូវជួបជាមួយអ៊ុយក្រែននៅប្រទេសប៉ូឡូញសម្រាប់ការប្រកួតជម្រុះ Euro 2024 នៅ​ថ្ងៃ​សៅរ៍ មុនបន្តជួបជាមួយស្កុតឡេននៅទីក្រុង Glasgow ថ្ងៃទី ១២ ខែកញ្ញា។អ្នកចាត់ការអង់គ្លេសលោក Gareth Southgate បានសំរេចចិត្តថា មិន​កោះហៅ​កីឡាករ​មក​ជំនួស​ឡើយ៕ អត្ថបទ៖នាង សុភាវុធ

ឯកឧត្តម សៅ សុខា ចាត់ទុកក្រុមហ៊ុនមីនេបៀ ជាដៃគូជួយទាំងបាល់ទាត់ និងសេដ្ឋកិច្ចជាតិ

2023/09/05 06:19:41 pm        216
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ចាត់​ទុក​ក្រុម​ហ៊ុន​មីនេបៀ គឺជាដៃគូសហការមួយដ៏ល្អ ដែលផ្ដល់អត្ថប្រយោជន៍រួម ពិសេស​ជួយ​ទាំង​វិស័យ​បាល់​ទាត់​ជាតិផង និងជំរុញដល់សេដ្ឋកិច្ចជាតិផងដែរ ។ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃ​ការ​យោគយល់​គ្នា​ភាព​ជាដៃ​គូ​ឧបត្ថម្ភ រវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនមីនេបៀ(ខេមបូឌា) នៅថ្ងៃទី​០៤​ ខែ​កញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហ៊ុនមានប្រភពពីប្រទេសជប៉ុនមួយនេះ បាន​ចូលរួម​ឧបត្ថម្ភ​ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ជាមួយសហព័ន្ធ តាំងពីឆ្នាំ២០១៩ មក ។ឯកឧត្តមប្រធានសហព័ន្ធ មានប្រសាសន៍ថា ភាព​រីក​ចម្រើន​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​របស់​ដៃគូ​នេះ ​សបញ្ជាក់ឲ្យឃើញសុខសន្ដិភាពពេញលេញរបស់កម្ពុជា ក្រោមការដឹកនាំ និង​យកចិ​ត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាល ហើយបានបង្កើតឱកាសការងារ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាជន​កម្ពុជា​។ ដូច្នេះការបន្ដកិច្ចសហការមួយនេះ គឺបានរួមចំណែកដ៏ធំក្នុងការបង់ពន្ធជូនរដ្ឋ បង្កើន​ថវិកា​ជាតិ​ ក៏ដូចជាការអភិវឌ្ឍវិស័យអប់រំ សុខមាលភាព ជាពិសេសវិស័យបាល់ទាត់កម្ពុជា ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅមុខទៀត ។ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ថា ការឧបត្ថម្ភ ក៏ដូច​ជា​ការ​ចាប់​ដៃ​គូ​រវាង​វិនិយោគ​មី​នេបៀ ជាមួយវិស័យបាល់ទាត់កម្ពុជា ដែលមានសហព័ន្ធកីឡាបាល់ទាត់ជាតំណាង គឺ​ពិត​ជា​មានអត្ថន័យ និងមានផលប្រយោជន៍រួមសម្រាប់ក្រុមហ៊ុនវិនិយោគផង សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ផង ហើយពិសេសគឺផ្ដល់ប្រយោជន៍ពិតប្រាកដដល់ប្រទេស និង​កេរ្ដិ៍​ឈ្មោះ​ប្រជាជន​កម្ពុជា​ផងដែរ ។ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវដល់ក្រុមហ៊ុនវិនិយោគផ្សេងៗ បន្ដ​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហព័ន្ធ ដើម្បីជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ឲ្យ​កាន់​តែ​រីកចម្រើន​មួយ​កម្រិត​បន្ថែម​ទៀត៕ អត្ថបទ៖ លី ឈុនឡា

Antony មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីល ដោយសាររឿងអាស្រូវហឹង្សា​លើអតីតមិត្តស្រី

2023/09/05 06:01:01 pm        204
ខ្សែបម្រើស្លាបក្រុមបិសាចក្រហម Manchester United, Antony មិនមាន​ឈ្មោះ​ក្នុងក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ឡើយក្រោមការចោទប្រកាន់ថាមានប្រើប្រាស់អំពើហឹង្សាលើអតីតមិត្តស្រី។ សហព័ន្ធបាល់ទាត់ប្រេស៊ីលបានបញ្ជាក់ថា កីឡាករវ័យ ២៣ ឆ្នាំរូបនេះ​ត្រូវ​បាន​ដក​ឈ្មោះ​ស្រប​ពេល​រឿងអាស្រូវដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមនោះ ត្រូវទាមទារការស៊ើបអង្កេត។ សារព័ត៌មានប្រេស៊ីលមួយបានចុះផ្សាយពីរឿងអាស្រូវរបស់អតីតកីឡាករ Ajax រូបនេះ​ជាមួយ​អតីត​មិត្ត​ស្រីកាលពីថ្ងៃចន្ទ។ មន្ត្រីមានសមត្ថកិច្ចនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល និងក្រុង Manchester កំពុង​បើក​ការ​ស៊ើប​អង្កេតជុំវិញបញ្ហានេះ។ Antony បានបង្ហោះសារឆ្លើយតបវិញផងដែរនៅលើបណ្តាញសង្គមរបស់ខ្លួនថា រឿង​ទាំង​អស់​សុទ្ធ​​តែ​មិនពិត ហើយភស្តុតាងសុទ្ធតែត្រូវបានបង្កើតឡើង ហើយជឿជាក់​ថា​ប៉ូលីស​នឹងស៊ើប​អង្កេត​រឿង​នេះឱ្យបានច្បាស់។ បើតាមសារព័ត៌មានប្រេស៊ីល UOL បានចុះផ្សាយថា អតីតមិត្តស្រីរបស់ Antony, Gabriela Cavallin ថានាងត្រូវបាន Antony វាយនៅក្នុងបន្ទប់សណ្ឋាគារមួយនៅទីក្រុង Manchester កាល​ពីថ្ងៃទី១៥ ខែមករាបណ្តាលឱ្យបែកក្បាល និងមានការវាយតប់ផ្សេងទៀត ដែល​ធ្វើ​ឱ្យ​នាង​ត្រូវ​ព្យាបាល​នៅមន្ទីរពេទ្យ។ សូមបញ្ជាក់ថា នេះជារឿងអាស្រូវហឹង្សាមួយទៀតដែលកើតឡើងចំពោះកីឡាកររបស់ Manchester United តែនៅរង់ចាំការស៊ើបអង្កេតនៅឡើយ។ កន្លងមក Mason Greenwood ក៏មានរឿងអាស្រូវស្រដៀងគ្នានេះដែរ និង​ឈាន​ដល់​ចាប់​ពន្ធនាគារ មុនពេលលើកលែងទោសកាលពីខែកុម្ភៈកន្លងទៅ។ អវត្តមានរបស់ Antony នៅក្រុមប្រេស៊ីលនឹងត្រូវជំនួសដោយខ្សែប្រយុទ្ធ Arsenal, Gabriel Jesus សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកទល់នឹង បូលីវៀ និងពែរូ៕ អត្ថបទ៖នាង សុភាវុធ

ក្រុមបាតុករជនជាតិអេស្ប៉ាញនៅទីក្រុងបាសេឡូណា ប្រមូលផ្តុំគ្នាគាំទ្រកីឡាការនីដែលត្រូវគ្រូបង្វឹកបៀតបៀន

2023/09/05 05:35:09 pm        78
អេស្ប៉ាញ៖ ក្រុមបាតុករប្រហែល២០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងបាសេឡូណា ដើម្បីគាំទ្រកីឡាការនីបាល់ទាត់ម្នាក់ឈ្មោះ Jenni Hermoso ដែលត្រូវបានថើបនៅលើបបូរមាត់ ដោយគ្រូបង្វឹកបាល់ទាត់របស់ប្រទេសនេះ លោក Luis Rubiales បន្ទាប់ពីជ័យជម្នះរបស់អេស្ប៉ាញក្នុងការប្រកួតបាល់ទាត់ពិភពលោកនារី កាលពី១៥ថ្ងៃមុន។កាលពីព្រឹកថ្ងៃចន្ទ (៤ កញ្ញា) ក្រុមកីឡាករបុរសរបស់អេស្ប៉ាញបានរិះគន់ លោក Rubiales ចំពោះ «អាកប្បកិរិយាមិនអាចទទួលយកបាន» របស់លោក ហើយបានបង្ហាញពីសាមគ្គីភាពចំពោះ «កីឡាករដែលបានឃើញភាពជោគជ័យរបស់ពួកគេត្រូវបានធ្វើឱ្យប៉ះពាល់»។ សាលាក្តីរដ្ឋបាលកីឡារបស់ប្រទេសអេស្ប៉ាញ (TAD) កាលពីថ្ងៃសុក្រ បានបើកសំណុំរឿងប្រឆាំងនឹងលោក Rubiales សម្រាប់ «ការប្រព្រឹត្តខុសធ្ងន់ធ្ងរ»។អាកប្បកិរិយារបស់លោក Rubiales បានបង្កឱ្យមានកំហឹងយ៉ាងខ្លាំងនៅក្នុងប្រទេសអេស្ប៉ាញ និងនៅក្រៅប្រទេស។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានផ្អាកលោក Rubiales ពីរាល់សកម្មភាពដែលទាក់ទងនឹងកីឡាបាល់ទាត់អស់រយៈពេល៣ខែ ខណៈពេលដែលខ្លួនធ្វើការស៊ើបអង្កេតទៅលើបញ្ហានោះ៕

Coco Gauff បញ្ចប់ការត្រលប់មកវិញរបស់ Caroline Wozniacki ត្រឹមវគ្គ ១៦ នាក់ចុងក្រោយ US Open

2023/09/04 09:51:07 pm        605
កីឡាការិនីវាយកូនបាល់ម្ចាស់ផ្ទះអាមេរិក Coco Gauff នៅ​តែ​រក្សា​ខ្លួន​ជាបេក្ខភាព​ដណ្តើម​ជើង​ឯក Grand Slam, US Open ឆ្នាំនេះ ក្រោយបញ្ចប់ការវិលត្រលប់មកវិញរបស់ Caroline Wozniacki ត្រឹមវគ្គ ១៦ នាក់ចុងក្រោយ។ កីឡាការិនីវ័យ ១៩ ឆ្នាំបានយកឈ្នះសិតដំបូង ៦-៣ Caroline Wozniacki ដែល​អវត្ត​មាន​ពី​ការ​ប្រកួត​វាយ​កូន​បាល់រយៈពេលកន្លះឆ្នាំមកហើយនោះ ក៏បានយកឈ្នះនៅសិតទី ២ វិញ ៦-៣។ ឈានដល់សិតចុងក្រោយ Wozniacki ជាថ្មីទៀតរកបាន Break-Point ហ្គេមទី​ ១ តែ Coco Gauff ​ក៏បានវាយបកយកឈ្នះ ៦ ហ្គេមផ្ទួនៗដើម្បីយកឈ្នះសិតកាត់សេចក្តីនេះ ៦-១។ Coco Gauff បានមកដល់ US Open នេះពេញដោយទំនុកចិត្តក្រោយឈ្នះជើងឯក ២ កម្មវិធី​ផ្ទួន​ៗ​នៅ Washington និង Cincinnati។ ងាកមកលទ្ធផលផ្សេងទៀតនៅថ្ងៃអាទិត្យម្សិលមិញដែរ កីឡាការិនីឆេក Karoline Muchova បាន​កក់កៅអីនៅវគ្គ ៨ នាក់ចុងក្រោយជាលើកដំបូងនៅ US Open ក្រោយ​យក​ឈ្នះ​កីឡាការិនី​ចិន​ Xinyu Wang។ Muchova ចាប់ផ្តើមបានល្អដោយយកឈ្នះ ៦-៣ នៅសិតដំបូង មុនពេលដែលកីឡាការិនីវ័យ ២២ ឆ្នាំចិនលំដាប់លេខ ៥៣ ពិភពលោកតាមស្មើវិញនៅសិតទីពីរ ៥-៧ តែ Muchova បញ្ចប់​ក្តី​ស្រមៃ ​Xinyu Wang ក្រោយឈ្នះនៅសិតទីបី ៦-១ ប្រើពេលសរុប ២ ម៉ោង ៣៤ នាទី​ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ។ ចំណែកឯកីឡាការិនីរ៉ូម៉ានី Sorana Cirstea បានយកឈ្នះកីឡាការិនីស្វ៊ីស Belinda Bencic អតីត​ម្ចាស់មេដាយមាសអូឡាំពិក ៦-៣ និង ៦-៣ ដើម្បីឡើងវគ្គ ៨ នាក់ចុងក្រោយ Grand Slam ​ជាលើកដំបូងក្នុងរយៈពេល ១៤ ឆ្នាំ៕អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូតរុស្ស៊ី៖ លោក ហ្សេឡិនស្គី កំពុងប្រើវិបត្តិនៅអ៊ីរ៉ង់ ដើម្បីស្វែងរកថវិកាបន្ថែមពីសហភាពអឺរ៉ុប
07/29/2026 06:07 PM
អ្នកនាំពាក្យ MFA ៖ អ៊ុយក្រែននឹងត្រូវទទួលខុសត្រូវចំពោះការវាយប្រហារលើរថយន្តក្រុង នៅក្នុងប្រទេសរុស្ស៊ី
07/29/2026 05:07 PM
ការចាប់អារម្មណ៍ខ្លាំងដោយ​រដ្ឋមន្ត្រីការបរទេសអាមេរិក លើ​គុយបា គឺជាផ្នែកនៃ​ក្តីស្រមៃអាមេរិករបស់លោក​
07/29/2026 05:07 PM
FT៖ កម្លាំងមីស៊ីលរបស់អ៊ីរ៉ង់នៅតែមានប្រសិទ្ធភាព ទោះបីរងការវាយប្រហារពីអាមេរិករយៈពេល ៥ ខែក៏ដោយ
07/29/2026 05:07 PM
របាយការណ៍៖ កងទ័ពលីបង់រកឃើញឃ្លាំងអាវុធរបស់ក្រុមហេសបូឡា នៅតំបន់សាកល្បង
07/29/2026 05:07 PM
បារាំងជម្លៀសមនុស្ស ៤ពាន់​នាក់បន្ថែម ខណៈចំហេះ​ព្រៃនាំ​ឱ្យជាង​ ៣០ម៉ឺន​នាក់ភៀសខ្លួន​​ នៅ​ភាគនិរតីទ្វីបអឺរ៉ុប
07/29/2026 05:07 PM
សម្ពាធកើនឡើងលើអធិការបតី​អាល្លឺម៉ង់ លោក Merz ក្រោយ​មាន​ការរុះរើគណៈរដ្ឋមន្ត្រីដ៏ចម្រូងចម្រាស
07/29/2026 05:07 PM
ចិនថ្កោលទោសវិធានការ​របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើស្ថាប័នស្រាវជ្រាវចិន
07/29/2026 05:07 PM
ទោះប្រឈមភាពមិនប្រាកដប្រជាសកល និងការឈ្លានពានពីថៃ កម្ពុជានៅតែទាក់ទាញ FDI កើន ១៨%
07/29/2026 05:07 PM
រដ្ឋបាលលោក Trump ហាម​ឃាត់​មនុស្ស​យន្ត​រូប​រាងដូចមនុស្សថ្មីរបស់ចិន ដើម្បីការពារ​ AI របស់អាមេរិក
07/29/2026 05:07 PM