ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

កីឡាករអូស្រ្តាលី​ Kaden Groves បន្តឈ្នះដំណាក់កាលទី ៥ Vuelta a Espana

2023/08/31 05:50:51 pm        499
កីឡាករប្រណាំងកង់អូស្រ្តាលី Kaden Groves បានបន្តឈ្នះពីរដំណាក់កាលជាប់គ្នា បន្ទាប់​ពី​ឈ្នះ​ដំណាក់​កាលទី ៥ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Vuelta a Espana តែមិន​អាច​ក្លាយ​ជាអ្នកនាំមុខក្នុងតារាងរួមបានឡើយ។ ដំណាក់កាលទី ៥ ដែលមានចំងាយផ្លូវ ១៨៦.៥ គីឡូម៉ែត្រ បាន​បញ្ចប់​ដោយ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​នៅចំនុចចុងក្រោយ តែកីឡាកររបស់ក្រុម Alpecin-Deceuninck រូបនេះ​អាច​រក្សា​ការ​នាំ​មុខ​របស់ខ្លួនបានដោយមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ២៣ នាទី ៤៣ វិនាទី តាម​ពី​ក្រោយ​ដោយកីឡាករអ៊ីតាលី Filippo Ganna របស់ក្រុម Ineos Grenadiers និងលេខ ៣ កីឡាករ​ប៊ែលហ្ស៊ិក Dries Van Gestel។ យ៉ាងណាក្តីក្រោយ ៥ ដំណាក់កាលនេះ អ្នកការពារតំណែងជើងឯកសញ្ជាតិប៊ែលហ្ស៊ិក Remco Evenepoel ជិះឱ្យក្រុម Soudal-Quick-Step នៅតែ​បន្ត​នាំ​មុខ​គេ​ដដែល​ក្នុង​តារាង​ពេល​វេលា​រួម​តាម​ពី​ក្រោយដោយកីឡាករអេស្ប៉ាញ Enric Mas ដដែលយឺតជាង ១១ វិនាទី និងលេខ ៣ កីឡាករ​បារាំង Lenny Martinez ដដែលយឺតជាង ១៧ វិនាទី។ សម្រាប់ដំណាក់កាលទី ៦ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៨១.៣ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ

Ons Jabeur ស្ទើតែបោះបង់ការប្រកួតដោយសារពិបាកដកដង្ហើមមុនយកឈ្នះជុំដំបូង

2023/08/30 08:03:38 pm        360
កីឡាការិនីវាយកូនបាល់ទុយនេស៊ី Ons Jabeur ឱ្យដឹងថា នាង​បាន​ពិចារណា​បោះបង់​ការ​ប្រកួត​ដោយសារ​ពិបាក​ដកដង្ហើម មុនផ្លាស់ប្តូរចិត្ត និងយកឈ្នះការប្រកួតជុំដំបូង US Open ថ្ងៃអង្គារ​ម្សិលមិញ​។កីឡាការិនីលំដាប់លេខ ៥ រូបនេះ​បា​ន​សុំ​អនុញ្ញាត​សម្រាក​នៅ​សិត​ដំបូង​ដោយ​សារ​ឡើង​សំពាធ​ឈាម​ មុន​ពេលយកឈ្នះកីឡាការិនីកូឡុំប៊ី Camila Osorio ទាំងលំបាក ៧-៥ ៧-៦(៧-៤)។ កីឡាការិនីវ័យ ២៩ ឆ្នាំរូបនេះ បានឱ្យដឹងក្រោយការប្រកួតថា នាង​មាន​ជំងឺ​ផ្តាសាយ​បន្តិច​បន្តួច​មុន​ការ​ប្រកួត​ចាប់ផ្តើម។ ងាកមកលទ្ធផលគូផ្សេងទៀត កីឡាការិនីបារាំង Caroline Garcia បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ត្រឹម​ជុំទី១ ក្រោយរងបរាជ័យក្រោមស្នាដៃកីឡាការិនីចិន ​ Wang Yafan ៦-៤ និង ៦-១។ Caroline Garcia ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open នេះឆ្នាំមុន តែ​បែ​ជា​ពិបាក​ខ្លាំង​នៅពេ​លជួបកីឡាការិនីចិនលំដាប់លេខ ១១៤ រូបនេះ។ ចំណែកឯកីឡាការិនីលំដាប់លេខ ៣ Jessica Pegula មិនមានបញ្ហាឡើយ សុទ្ធ​តែ​ឆ្លង​ផុត​ជុំ​ដំបូង​រួម​ជាមួយកីឡាការិនី Marketa Vondrousova កីឡាការិនីអ៊ុយក្រែន Elina Svitolina និង​ម្ចាស់ផ្ទះអាមេរិក Madison Keys៕ អត្ថបទ៖នាង សុភាវុធ

Novak Djokovic ត្រលប់មកឈរលេខ១ ពិភពលោកវិញ ក្រោយឈ្នះជុំដំបូង US Open

2023/08/30 07:59:11 pm        343
កីឡាករវាយកូនបាល់ស៊ែប Novak Djokovic នឹងឡើងមកឈរតំណែងលេខ ១ ពិភពលោក​ទំលាក់ Carlos Alcaraz ទៅលេខ ២ វិញក្រោយជ័យជំនះជុំដំបូងនៅ Grand Slam, US Open ម្សិល​មិញលើកីឡាករបារាំង Alexandre Muller។Djokovic ដែលចាញ់ Alcaraz នៅវគ្គផ្តាច់ព្រ័ត្រ Wimbledon នោះ បាន​យក​ឈ្នះ​ដោយ​លទ្ធផល ​៦-០ ៦-២ និង ៦-៣។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះខកខានមិនបានចូលរួមប្រកួត US Open នេះកាល​ពី​ឆ្នាំ​មុន​ដោយ​សារ​បញ្ហា​វ៉ាក់សាំង Covid-19 ខណៈការវិលត្រលប់មកវិញលើកនេះ ក្នុងក្តីសង្ឃឹម​តាម​ស្មើ​កំណត់​ត្រា​ឈ្នះជើ​ងឯក Grand Slam សរុប ២៤ លើករបស់កីឡាការិនីអូស្រ្តាលី Margaret Court។ ងាកមកលទ្ធផលគូបុរសផ្សេងទៀត កីឡាកររុស្ស៊ី Daniil Medvedev ត្រូវការពេលត្រឹម ៧៤ នាទី​ ដើម្បី​បន្ត​ដំណើរទៅជុំទី ២ បន្តទៀតក្រោយយកឈ្នះកីឡាករហុងគ្រី Attilas Balazs ៦-១ ៦-១ និង ៦-០។ ជុំបន្ត Daniil Medvedev នឹងត្រូវជួប Christopher O’Connell ដើម្បីរកកៅអីវគ្គ ៣២ នាក់​ចុង​ក្រោយ​។ ចំណែកឯអតីតកីឡាករលំដាប់លេខ ១ ពិភពលោក Andy Murray ក៏បាន​ឆ្លង​ផុត​ជុំ​ដំបូង​របស់​ខ្លួន​ផង​ដែរ​ក្រោយយកឈ្នះកីឡាករបារាំង Corentin Moutet ៦-២ ៧-៥ និង ៦-៣៕ អត្ថបទ៖នាង សុភាវុធ

ក្លិបបាល់ទាត់សៀមរាបយូណាយធីតតែងតាំងលោក Oriol Mohedano Segura ជាគ្រូបង្គោល និងនាយកបច្ចេកទេសកីឡាជាផ្លូវការ

2023/08/30 07:05:04 pm        407
សៀមរាប៖ នៅថ្ងៃអង្គារទី២៩ ខែសីហានេះ ​បានរៀបចំធ្វើពិធីចុះហត្ថលេខាជាផ្លូវការ តែងតាំង លោក Oriol Mohedano Segura ជាគ្រូបង្គោល និងនាយកបច្ចេកទេសកីឡាជាផ្លូវការ របស់ក្លិបបាល់ទាត់សៀមរាបយូណាយធីត។លោក Oriol Mohedano Segura មានកុងត្រារយៈពេល ៥ឆ្នាំ ក្នុងការរួមការងារជាមួយសៀមរាបយូណាយធីត។ លោក Oriol នឹងក្លាយជាចំណែកមួយ ក្នុងការបណ្តុះបណ្តាលក្រុមយុវជនអាយុក្រោម ១៤ឆ្នាំរបស់សៀមរាបយូណាយធីត ឱ្យទទួលបានការហ្វឹកហាត់ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងជួយជ្រោមជ្រែងផងដែរ ដល់ផ្នែកបច្ចេកទេសនានា ក្នុងសាលាបាល់ទាត់របស់សៀមរាបយូណាយធីត ឬ Siem Reap United Soccer School ដែលបច្ចុប្បន្នមានការទទួលបណ្តុះបណ្តាលពីកម្រិតអាយុក្រោម ៩ឆ្នាំ រហូតដល់ក្រោម ១៦ឆ្នាំ។ ក្នុងពិធីចុះហត្ថលេខានោះ ប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីត ឯកឧត្តម ម៉េត មករា បានលើកឡើងថា លោក Oriol មានគុណសម្បត្តិគ្រប់គ្រាន់ដែលជាក្តីរំពឹងសម្រាប់សៀមរាបយូណាយធីតក្នុងការសម្រេចគោលដៅ ក្លាយជាក្រុមបាល់ទាត់ដ៏មានស្តង់ដារមួយ ដើម្បីប្រកួតប្រជែងទាំងក្នុងឆាកជាតិ និងអន្តរជាតិ។ ឯកឧត្តម ម៉េត មករា ធានាមិនធ្វើឱ្យអ្នកគាំទ្រ ខកបំណងជាមួយចក្ខុវិស័យរបស់សៀមរាបយូណាយធីតនោះទេ។ចំណែក លោក Oriol ជាគ្រូបង្គោល និងជានាយកបច្ចេកទេសកីឡារបស់សៀមរាបយូណាយធីត បានឱ្យបានដឹងថា ការសម្រេចចិត្តត្រលប់មកកាន់ប្រទេសកម្ពុជានេះ ដោយសារតែលោកស្រលាញ់ទឹកដីកម្ពុជា និងចង់ប្រកួតប្រជែងខ្លួនឯងដើម្បីអភិវឌ្ឍន៍យុវជនរបស់សៀមរាបយូណាយធីត ឱ្យក្លាយជាកីឡាករដ៏ឆ្នើមដើម្បីបាល់ទាត់របស់កម្ពុជា។សូមបញ្ជាក់ថា លោក Oriol Mohadano Segura គឺជាគ្រូបង្វឹកម្នាក់ ដែលទទួលបានការសិក្សាកម្រិត License A ដែលទទួលស្គាល់ដោយសហព័ន្ធបាល់ទាត់អឺរុប UEFA។ លោកគ្រូបង្វឹកសញ្ជាតិអេស្បាញ វ័យ ៣៧ឆ្នាំនេះ មានបទពិសោធន៍ដឹកនាំតាំងពីឆ្នាំ ២០១១ នៅតាមក្លិបបាល់ទាត់ ក្នុងប្រទេសអេស្បាញ ស្វីស ណ័រវេស ហ្វាំងឡង់ និងជាពិសេស គឺក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ ២០២២ កន្លងទៅនេះ លោកក៏ធ្លាប់បានដឹកនាំក្រុមបាល់ទាត់មួយរបស់ប្រទេសកម្ពុជា ឱ្យទទួលបានលេខ ៣ ក្នុងលីគកំពូលរបស់កម្ពុជា Cambodian Premier League ផងដែរ៕

Ronaldo, Mane, Mahrez សុទ្ធតែរកគ្រាប់បាននៅលីគអារ៉ាប៊ីសាអ៊ូឌីតយប់មិញ

2023/08/30 06:26:46 pm        522
អតីតតារាបាល់ទាត់នៅ English Premier League ដូចជា Cristiano Ronaldo, Sadio Mane និង Riyad Mahrez សុទ្ធតែរកគ្រាប់​បាន​ក្នុង​ការ​ប្រកួតក្រប​ខណ្ឌ​លីគ​កំពូល​អារ៉ាប៊ីសា​អ៊ូឌីត​សប្តាហ៍ទី៤ យប់មិញ។ អតីតខ្សែប្រយុទ្ធបិសាចក្រហម Manchester United, Cristiano Ronaldo រកបានពីរ​គ្រាប់​ម្នាក់​ឯង​ដែល​ជា​បាល់ពិន័យ ១១ ម៉ែត្រទាំងពីរគ្រាប់ក្នុងជ័យជំនះ ៤-០ របស់ Al-Nassr លើ Al-Shabab។ Ronaldo ក៏បានប្រគល់បាល់ ១១ ម៉ែត្រទី ៣ ឱ្យមិត្តរួមក្រុម Abdulrahman Ghareeb ជា​អ្នក​ស៊ុត​តែ​មិនបានសំរេច តែក្រោយមក Ronaldo គឺជាអ្នកបញ្ជូនឱ្យអតីតខ្សែប្រយុទ្ធ Liverpool, Sadio Mane ស៊ុតបញ្ចូលទីគ្រាប់ទី ៣ មុនពេលដែល Sultan Al-Ghannam បន្ថែម​គ្រាប់​ចុង​ក្រោយ​។ នេះជាជ័យជំនះទី ២ សម្រាប់ Al-Nassr ខណៈពួកគេរំកិលឡើងមកឈរលេខ ៦ មាន ៦ ពិន្ទុ។ងាកមកមួយប្រកួតទៀត ក្រុមចាយលុយច្រើនមួយទៀត Al-Ahli ក៏រក​បាន​ជ័យ​ជំនះ​របស់​ខ្លួន​ផង​ដែរ​ ២-០ លើ Al-Tai។ អតីតខ្សែប្រយុទ្ធ Newcastle, Allan Saint-Maximine ជាអ្នកបញ្ជូនឱ្យអតីតខ្សែបម្រើ Manchester City, Riyad Mahrez ស៊ុតបញ្ចូលទីបើកការនាំមុខ មុនពេលដែល Mahrez ក្រោយ​មកបញ្ជូនឱ្យ Franck Kessie បន្ថែមមួយគ្រាប់ទៀត។ ជ័យជំនះនេះធ្វើឱ្យ Al-Ahli ឈរលេខ ២ ក្នុងតារាងមាន ១២ ពិន្ទុស្មើជាមួយក្រុមលេខ ១ Al-Ittihad ដែលឈ្នះ ៤ ប្រកួតពេញដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ

U23 កម្ពុជា ចាប់ផ្ដើមហ្វឹកហាត់ ត្រៀមប្រកួតជម្រុះ AFC U23 Asian Cup Qatar 2024

2023/08/30 06:03:01 pm        709
ក្រុមបាល់ទាត់​ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានចាប់ផ្ដើមធ្វើការ​ប្រមូល​ផ្ដុំ​ហ្វឹក​ហាត់​ហើយ​ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បី​ត្រៀម​ការ​ប្រកួត​វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qatar 2024 ពូលJ​ នៅ​ប្រទេស​អារ៉ាប៊ីសាអូឌី​ នាខែកញ្ញាខាងមុខ ។ការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមគោព្រៃជំទង់កម្ពុជានេះ ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​លោក​ Koji​ Gyotoku បន្ទាប់ពីគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ​ជាប់​ភារកិច្ច​ដឹក​នាំ​​ក្រុមធំ​ នៃក្រុមគោព្រៃ ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវហុងកុង និង​ក្រុម​ភ្ញៀវ​ម៉ាកាវ នាថ្ងៃទី៧ និងថ្ងៃទី១១ ខែកញ្ញាផងដែរ ។ចំពោះសមាជិកក្រុមជម្រើសជាតិ U23 កម្ពុជា ដែល​បាន​ចូល​រួម​ហ្វឹក​ហាត់​ត្រៀម​ការ​ប្រកួត​ជម្រុះ​ជើង​ឯក​យុវជនអាស៊ីនេះ គឺមានកីឡាព្រះខ័នរាជស្វាយរៀង ៣នាក់, ណាហ្គាវើលដ៏ ៤នាក់, ​អង្គរថាយហ្គឺរ ៣នាក់, វិសាខា ៥នាក់, បឹងកេត ២នាក់, ព្រៃវែង ២នាក់, ​ភ្នំពេញក្រោន​ម្នាក់​, គិរីវង់សុខ​សែនជ័យ​ម្នាក់, ISI ដង្កោសែនជ័យម្នាក់ និងសាលាបាល់ទាត់ជាតិបាទីម្នាក់ ។សូមបញ្ជាក់ថា ការប្រកួតជម្រុះ AFC U-23 Asian Cup 2024 គ្រោងធ្វើឡើងពីថ្ងៃទី០៦ ដល់​ថ្ងៃ​ទី​១២ ខែកញ្ញាខាងមុខ ដោយក្រុម U23 កម្ពុជា ស្ថិតក្នុង​ពូលJ ​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​អារ៉ាប់ប៊ីសា​អូឌីត,​ លីបង់ និងម៉ុងហ្គោលី ។ ចំពោះកម្មវិធីប្រកួត បើកឆាក កម្ពុជា ត្រូវជួបលីបង់មុនគេ នា​ថ្ងៃ​ទី​០៦​ ខែកញ្ញា មុនបន្ដជួបក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា និងចុងក្រោយ ជួប​ក្រុម​ម្ចាស់​ផ្ទះ​អារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ ៕ អត្ថបទ លីឈុនឡា

អ្នកចាំទី Man United, Andre Onana ត្រូវកោះហៅចូលក្រុមជម្រើសជាតិកាមេរូនឡើងវិញ

2023/08/30 05:53:45 pm        530
អ្នកចាំទីក្រុមបិសាចក្រហម Manchester United, Andre Onana ត្រូវ​បានកោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​កាមេរូនឡើងវិញ សម្រាប់ការប្រកួតវគ្គជម្រុះជើងឯកទ្វីបអាហ្វ្រិក។ ការប្រកាសកោះហៅ Onana ធ្វើឡើង ៩ ខែបន្ទាប់​ពី​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កាមេរូន​ដាក់​ពិន័យ​អំឡុង​ពេល World Cup 2022 នៅកាតាឆ្នាំមុន។កីឡាករវ័យ ២៧ ឆ្នាំរូបនេះទើបផ្លាស់មកកាន់ Manchester United ពី Inter Milan កាល​ពី​ខែ​កក្កដា ដើម្បីមកជំនួសតំណែងជម្រើសដំបូងអ្នកចាំទីអេស្ប៉ាញ David de Gea ដែល​ទើប​ចាក​ចេញ​ក្រោយ​ចំណាយពេល ១២ ឆ្នាំនៅ Old Trafford។អំឡុង World Cup 2022, Andre Onana មានទំនាក់ទំនងមិនល្អជាមួយគ្រូបង្វឹកកាមេរូន Rigobert Song និងបានដកខ្លួនពីក្រុមជម្រើសជាតិហោះហើរមកកាន់កាមេរូនមុន។ Onana ក្រោយមក​ក៏​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ក្រោយ​សហព័ន្ធ​បាល់​ទាត់​ប្រកាស​ដាក់ពិន័យ។កាមេរូនស្ថិតក្នុងពូល C នៃវគ្គជម្រុះកំពុងឈរលេខ ២ ក្នុងពូលក្រោយលេងបាន ៣ ប្រកួតរកបាន ៤ ពិន្ទុនៅពីក្រោមណាមីប៊ី ១ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

ខ្សែការពារប៊ែលហ្ស៊ិក Timothy Castagne ចាកចេញពី Leicester មកកាន់ Fulham

2023/08/30 05:45:50 pm        454
ក្លិបបាល់ទាត់ Fulham បានសំរេចក្នុងការចុះហត្ថលេខានាំយកខ្សែការពារប៊ែលហ្ស៊ិក Timothy Castagne ពីក្លិបដែលធ្លាក់ទៅហើយ Leicester City។កីឡាករវ័យ ២៧ ឆ្នាំបានចុះហត្ថលេខារយៈពេល ៤ ឆ្នាំក្រោយចំណាយពេល ៣ ឆ្នាំនៅ Leicester City។Timothy Castagne បង្ហាញខ្លួនសរុបឱ្យ Leicester City ១១២ ប្រកួតរកបាន ៥ គ្រាប់ និង​ជាប់​ជម្រើស​ដំបូងជានិច្ច ៣៧ ប្រកួតនៅ​ Premier League រដូវកាលមុនតែ Leicester មិនអាច​រក្សា​ខ្លួន​នៅ​ក្របខណ្ឌកំពូលបាន។ រដូវកាលថ្មីនេះ Castagne មិនទាន់បានចូលលេងឡើយនៅ Leicester City ក្រោម​ការ​ដឹកនាំ​របស់ Enzo Maresca មុនពេលទទួលបានការផ្លាស់មកកាន់ Fulham នេះ។Timothy Castagne បានក្លាយជាកីឡាករ ៤ ដែលផ្លាស់មកកាន់ Fulham រដូវកាល​ថ្មី​នេះ​បន្ទាប់​ពី Adama Traore, Raul Jimenez និង Calvin Bassey។Fulham កំពុងឈរលេខ ១២ នៅ Premier League រដូវកាលថ្មីនេះក្រោយ ៣ ប្រកួតឈ្នះ ១ ស្មើ ១ ចាញ់ ១ ខណៈសប្តាហ៍ទី ៤ នេះត្រូវធ្វើដំណើរទៅទឹកដី Manchester City៕ អត្ថបទ៖នាង សុភាវុធ

បេសកកម្មដំបូងរបស់កីឡាបាញ់កាំភ្លើង ក្រោមការដឹកនាំរបស់ប្រធានថ្មី

2023/08/30 05:34:26 pm        571
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបញ្ជូនកីឡាករ ១២នាក់ ចូលរួមការប្រកួតអន្ដរជាតិ Bali IPSC Open 2023 (Level3) នៅប្រទេសឥណ្ឌូនេស៊ី ដែលទើបបញ្ចប់នាដើមសប្ដាហ៍នេះ ។ នេះគឺជាបេសកកម្មដំបូងរបស់ក្រុមកីឡាបាញ់កាំភ្លើងកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាប្រធានសហព័ន្ធថ្មី ។តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ ព្រឹត្តិការណ៍អន្ដរជាតិនេះ មានកីឡាករ-កីឡាការិនី ៣៩០នាក់ មកពី ១២ប្រទេសចូលរួម ដូចជាអូស្ដ្រាលី កាណាដា ហុងកុង ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានា អាហ្វ្រីកខាងត្បូង អាមេរិក កម្ពុជា និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលធ្វើការប្រកួតលើ ១៨វិញ្ញាសា ក្នុង​នោះ​ក៏​មានវត្តមានកីឡាករកម្ពុជាចំនួន ១២នាក់ផងដែរ ដើម្បីពង្រឹង និងដុស​ខាត់​សមត្ថភាព​ឲ្យ​កាន់​តែ​រីកចម្រើន ។សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានថ្មី ឯកឧត្តម សុខ ពុទ្ធិវុធ បានដាក់នូវគោលដៅចម្បង គឺ​ត្រូវបន្ដពង្រឹងសាមគ្គីផ្ទៃក្នុងសហព័ន្ធ ជាពិសេសយកចិត្តទុកដាក់ ក្នុងការជំរុញ និង​ផលិត​ធនធាន​កីឡាករ​គ្របវ័យប្រកបដោយសក្ដានុពល ធានាបាននូវការអភិវឌ្ឍន៍លឿន និង​រីក​ចម្រើន​ដោយ​ជំនាញ ដូចបណ្ដាប្រទេសជិតខាង ដើម្បីត្រៀមចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និង​អន្ដរជាតិ​នានា៕ អត្ថបទ៖ លី ឈុនឡា

Everton ទិញបានខ្សែប្រយុទ្ធព័រទុយហ្កាល់ Beto ពី Udinese តម្លៃ ៣០ លានផោន

2023/08/30 05:24:52 pm        294
ក្លិបបាល់ទាត់អង់គ្លេស Everton បានសំរេចក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធព័រទុយហ្កាល់ Beto ពីក្លិបអ៊ីតាលី Udinese តម្លៃប្រមាណ ៣០ លានផោន។កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៤ ឆ្នាំនៅកីឡដ្ឋាន Goodison Park ក្លាយជាកីឡាករទី ៥ ដែលផ្លាស់មកកាន់ Everton រដូវក្តៅនេះ។Everton សង្ឃឹមថា Beto ដែលស៊ុតបញ្ចូលទីបាន ១០ គ្រាប់ឱ្យ Udinese រដូវកាល​មុន​នឹង​អាច​ជួយ​នៅ​តំបន់ប្រយុទ្ធដែលកំពុងរកគ្រាប់បាល់មិនបានសោះគិតត្រឹម ៣ សប្តាហ៍នៅ English Premier League រដូវកាលនេះ។ Beto បានឱ្យដឹងថា ការផ្លាស់មកកាន់ Everton មិនមែនជាការពិបាកសំរេចចិត្តឡើយ តែគឺ​ជា​ការ​ដើរ​តាម​និមិត្តរូបរបស់ខ្លួនម្នាក់ដែលធ្លាប់ជាខ្សែប្រយុទ្ធនៅទីនេះដែរគឺខ្សែប្រយុទ្ធកាមេរូន Samuel Eto’o។Everton ដែលស្ថិតក្រោមការដឹកនាំរបស់លោក Sean Dyche កំពុងឈរបាតតារាងនៅ Premier League ក្រោយចាញ់ទាំង ៣ ប្រកួត។ Everton រដូវកាលនេះបាននាំយកកីឡាករបួននាក់មុន Beto មកដល់រួមមានខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំ​ព័រទុយហ្កាល់ Youssef Chermiti ពី Sporting Lisbon តម្លៃ ១៥ លានផោន ជើងចាស់ Ashley Young ខ្សែប្រយុទ្ធ Arnaut Danjuma និង Jack Harrison ក្នុងលក្ខខណ្ឌខ្ចី៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM
មនុស្សជម្លៀសខ្លួនក្នុងហេតុការណ៍អគ្គិភ័យស្ថានីយរថភ្លើងក្រោមដីក្រុង Santiago ប្រទេសឈីលី
07/29/2026 08:07 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យឥណ្ឌូនេស៊ី កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅខេត្តកាលីម៉ាន់តាន់ភាគកណ្តាល
07/29/2026 08:07 PM
ប្រតិបត្តិការជួយសង្រ្គោះ បញ្ចប់នៅថ្ងៃទី ២ ក្រោយការរញ្ជួយដីអង្រួនតំបន់ភាគនិរតីប្រទេសជប៉ុន
07/29/2026 08:07 PM
ប្រធានវិបត្តិ EU ជំរុញឲ្យមានវិធានការអាកាសធាតុតឹងរ៉ឹងជាងមុន ស្របពេលកើតមានភ្លើងឆេះព្រៃនៅបារាំង និងអេស្ប៉ាញ
07/29/2026 08:07 PM
វិបត្តិអត់ឃ្លានកំពុងកើតឡើងពេញបន្ទុកនៅប្រទេសអ៊ូហ្គង់ដា ខណៈជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ
07/29/2026 08:07 PM
ក្រោយជម្លៀសខ្លួនចេញពីសង្រ្គាមស៊ូដង់ ជនភៀសខ្លួន ជួបកង្វះខាតទឹកធ្ងន់ធ្ងរនៅជំរំប្រទេសឆាដ
07/29/2026 08:07 PM
របាយការណ៍៖ ទាហានស្រី​អ៊ីស្រាអែល ២នាក់ធ្វើអត្តឃាត ដោយ​អ្នកស្លាប់កើន​ដល់ ១៦នាក់ នៅឆ្នាំនេះ
07/29/2026 08:07 PM
សភាជាន់ទាបឥណ្ឌាអនុម័តសេចក្តីព្រាងច្បាប់ បង្កើនការ​ដាក់​ទោស ចំពោះការលេចធ្លាយវិញ្ញាសាប្រឡង
07/29/2026 08:07 PM