ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

Hakim Ziyech ឈានដល់កិច្ចព្រមព្រៀងផ្លាស់ទៅក្លិបទួកគី Galatasaray

2023/08/17 06:54:03 pm        221
ខ្សែបម្រើម៉ារ៉ុក Hakim Ziyech ឈានដល់កិច្ចព្រមព្រៀងហើយក្នុងការផ្ទេរពីតោខៀវ Chelsea ទៅ​កាន់ក្លិបទួកគី Galatasaray។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះនឹងត្រូវពិនិត្យសុខភាព និងសម្រេចការផ្ទេរផ្លូវការក្នុងសប្តាហ៍នេះ បន្ទាប់​ពី​កន្លងមកការចរចាផ្លាស់ទៅក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បរាជ័យ។ Hakim Ziyech បានមកដល់ Chelsea នៅឆ្នាំ ២០២០ ក្នុងតម្លៃផ្ទេរ ៤៤ លានអឺរ៉ូ និង​បាន​បង្ហាញ​ខ្លួន​មកទល់ពេលនេះ ១០៧ ប្រកួតរកបាន ១៤ គ្រាប់។ រដូវកាលមុនអតីតកីឡាកររបស់ Ajax រូបនេះចូលលេងបាន ១៨ ប្រកួតនៅ Premier League តែ​មិន​ស្ថិតក្នុងគំរោងរដូវកាលនេះក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Mauricio Pochettino ឡើយ ហើយក៏មិនមានឈ្មោះក្នុងបញ្ជីដែរ ពេល Liverpool ស្មើ Chelsea ថ្ងៃបើករដូវកាល English Premier League ចុងសប្តាហ៍កន្លងទៅ៕ អត្ថបទ៖នាង សុភាវុធ

គ្រូបង្វឹកក្រុមបាល់ទាត់នារីអាមេរិក ប្រកាសលាលែងពីតំណែងក្រោយបរាជ័យ​នៅបាល់ទាត់នារីពិភពលោក

2023/08/17 06:42:35 pm        179
គ្រូបង្វឹកក្រុមបាល់ទាត់នារីអាមេរិកលោក Vlatko Andonovski បានប្រកាស​លាលែង​ពី​តំណែង​ហើយ ក្រោយបរាជ័យនៅព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកលើទឹកដីអូស្រ្តាលី និង​នូវែ​ស៊ីឡង់​។ការសំរេចចិត្តបែបនេះ បន្ទាប់ពីក្រុមនារីអាមេរិកធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ពោល​គឺ​ជា​ស្ថិតិ​អាក្រក់​បំផុត ដែលអាមេរិកបានឈានដល់ត្រឹមវគ្គនេះ។ ជើងឯក ៤ សម័យអាមេរិកចាប់ផ្តើមការប្រកួត World Cup របស់ខ្លួនដោយឈ្នះវៀតណាម បន្ទាប់​មកស្មើពីរប្រកួតទល់នឹងហូឡង់ និងព័រទុយហ្កាល់ គ្រប់គ្រាន់ដើម្បីឡើងវគ្គបន្ត។ អាមេរិកក៏ធ្វើបានល្អដែរនៅវគ្គ ១៦ ក្រុមចុងក្រោយទល់នឹងស៊ុយអែតតែគ្មានសំណាង មុន​ចាញ់​នៅ​វគ្គ ១១ ម៉ែត្រកាត់សេចក្តី។ រំលឹកថាអាមេរិកមានស្ថិតិក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកយ៉ាងអន់ណាស់ បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ ៣។ បុរសវ័យ ៤៦ ឆ្នាំ Vlatko Andonovski ត្រូវបាន​តែង​តាំង​ឱ្យ​ដឹក​នាំក្រុ​ម​នារី​អាមេរិក​តាំង​ពី​ខែ​តុលា​ ឆ្នាំ២០១៩ បន្តតំណែងពីលោកស្រី Jill Ellis ដែលធ្លាប់ដឹកនាំ​អាមេរិ​ក​ឈ្នះ​ជើង​ឯកពិភព​លោក​​។ មិនត្រឹមតែបរាជ័យនៅ World Cup ទេ អាមេរិក​ថែម​ទាំង​មិន​អាច​ការពារ​មេដាយ​មាស​អូឡាំពិក​ថែម​ទៀត ពោលគឺបានត្រឹមមេដាយសំរិទ្ធប៉ុណ្ណោះនៅអូឡាំពិកទីក្រុងតូក្យូប្រទេសជប៉ុន៕ អត្ថបទ៖នាង សុភាវុធ

Manchester City ឈ្នះពាន UEFA Super Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

2023/08/17 06:27:19 pm        181
ក្រុមជើងឯកពាន ៣ រដូវកាលមុន Manchester City បានក្រសោប​យកពានមួយ​ទៀត​ដើម​រដូវ​កាល​នេះ​គឺ UEFA Super Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបក្រោយយកឈ្នះ Sevilla ដោយ​បាល់ ១១ ម៉ែត្រកាត់សេចក្តី។ ក្រុមរបស់លោក Pep Guardiola ត្រូវតាមពីក្រោយបន្ទាប់ពីក្រុមជើងឯក Europa League រដូវ​កាល​មុន Sevilla បើកការនាំមុខមុននៅនាទីទី ២៥ ដោយ Youssef En-Nesyri មុនពេលដែល Cole Palmer តែតបញ្ចូលទីតាមស្មើវិញ នៅវគ្គទី ២ នាទីទី ៦៣។ អ្នកចាំទីក្រុមទាំងពីររួមមានអ្នកចាំទី Sevilla, Bono និងអ្នកចាំទី Man City, Ederson សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ដូចគ្នា ក្នុងការប្រកួត ៩០ នាទី មុនក្រុមទាំងពីរត្រូវសម្រេចជើងឯកដោយបាល់ ១១ ម៉ែត្រ​កាត់សេចក្តី។ឈានដល់វគ្គ ១១ ម៉ែត្រកាត់សេចក្តី កីឡាករ ៩ នាក់បានស៊ុតបញ្ចូលទីលើកលែងកីឡាកររបស់ Sevilla, Nemanja Gudelj។ បន្ទាប់ពីធ្លាប់ដឹកនាំ Barcelona និង Bayern Munich ឈ្នះជើងឯក លោក Pep Guardiola ក៏បានក្លាយជាអ្នកចាត់ការដំបូងដែលដឹកនាំក្រុម ៣​ ផ្សេងគ្នាឈ្នះពាន UEFA Super Cup នេះ៕ អត្ថបទ៖នាង សុភាវុធ 

Harry Maguire សម្រេចចិត្តនៅបន្តជាមួយ Manchester United មិនផ្លាស់ទៅ West Ham

2023/08/17 06:05:46 pm        593
ខ្សែការពារអង់គ្លេស Harry Maguire បានសំរេចចិត្តស្នាក់នៅបន្តជាមួយ Manchester United ដើម្បី​ប្រជែងជម្រើសដំបូង និងមិនផ្លាស់ទៅ West Ham ឡើយ។ខ្សែការពារកណ្តាលវ័យ ៣០ ឆ្នាំរូបនេះ សប្តាហ៍មុនត្រូវបាន Manchester United យល់​ព្រម​សំណើ ៣០លានផោនពី West Ham ទៅហើយ។ Harry Maguire មានរដូវកាលមិនល្អឡើយរដូវកាលមុន និង​ត្រូវ​បាន​ដក​តំណែង​ប្រធាន​ក្រុម​មុន​រដូវកាល​ថ្មី​នេះ។ យ៉ាងណាក្តី Manchester United បានគោរពការសម្រេចចិត្តរបស់កីឡាករវិញដោយសាមីខ្លួន Harry Maguire មានបំណងនៅបន្តជាមួយក្លិប និងពុះពា ដើម្បីតំណែងជម្រើសដំបូងមកវិញ ខណៈ​ក្លិបក៏មិនបង្ខំឱ្យកីឡាករចេញដែរ។Harry Maguire ជាកីឡាករ​បម្រុង​ដែល​មិន​បាន​ត្រូវ​បាន​ប្រើប្រាស់​អំឡុង​ជ័យ​ជំនះ​កាល​ពី​ថ្ងៃ​ចន្ទ​លើ Wolverhampton។ រំលឹកថា Harry Maguire បានមកដល់ Old Trafford កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរ ៨០ លាន​ផោន​ពី Leicester City ដែលជាតម្លៃផ្ទេរខ្សែការពារខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត៕ អត្ថបទ៖នាង សុភាវុធ 

អ្នកចាំទីបារាំង Hugo Lloris ជិតចាកចេញពី Spurs ទៅចូលរួមជាមួយ Lazio

2023/08/17 05:53:27 pm        232
អ្នកចាំទីបារាំង Hugo Lloris ខិតជិតបញ្ចប់អាជីព ១១ ឆ្នាំរបស់ខ្លួននៅក្លិបអង់គ្លេស Tottenham Hotspur ហើយ បន្ទាប់ពីក្លិបកំពុងចរចាជុំវិញការផ្ទេរជាមួយក្លិបអ៊ីតាលី Lazio។អតីតអ្នកចាំទីជម្រើសជាតិបារាំងរូបនេះ ត្រូវបានដកឈ្មោះពីបញ្ជីនៅពេល Spurs ប្រកួតបើក​រដូវ កាលថ្មី English Premier League ស្មើនៅទឹកដី Brentford ២-២ ចុងសប្តាហ៍កន្លងទៅ។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះធ្លាប់បានបង្ហើបគំរោងចាកចេញរបស់ខ្លួន ក្នុងរដូវក្តៅ​នេះ​បន្ទាប់​ពី​មិន​ចូល​រួម​ជាមួយ Spurs ក្នុងការប្រកួត Pre-Season នាពេលកន្លងទៅ។ រយៈពេល ១១ ឆ្នាំតាំងពីផ្លាស់ពី Lyon នៅឆ្នាំ ២០១២ ក្នុងតម្លៃ ១០ លានអឺរូ Hugo Lloris បង្ហាញ​ខ្លួនសរុបបាន ៤៤៧ ប្រកួត រក្សាសំណាញ់មិនឱ្យមានគ្រាប់បាល់ ១១២ ប្រកួត៕ អត្ថបទ៖នាង សុភាវុធ 

ភ្នំពេញក្រោន ឡើងជួបក្រុមសិង្ហបុរី នៅវគ្គ Play-Off ក្រោយទម្លាក់ Young Elephants ៣-០

2023/08/17 05:44:49 pm        362
ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បានឡើងវគ្គបន្ដ នៃពានរង្វាន់ AFC Cup 2023-2024 ហើយ បន្ទាប់ពីទម្លាក់ក្រុម Young Elephants FC ដែលជាក្រុមជើងឯកលីគកំពូលឡាវ ដោយ​លទ្ធផល ៣-០ ក្នុងជំនួបវគ្គជម្រុះបឋម(Preliminary Stage) កាលពីព្រលប់ថ្ងៃទី១៦ ខែ​សីហា នៅកីឡដ្ឋាន Smart RSN ។ការប្រកួតជម្រុះក្នុងតំបន់អាស៊ីអាគ្នេយ៍ រវាងក្រុមទាំងពីរ វគ្គទី១ បានរក្សាលទ្ធផលស្មើគ្នា ០-០ បន្ទាប់​ពីទាត់បាល់ពិន័យ ១១ម៉ែត្រមិនបានសម្រេចរបស់កីឡាករភ្នំពេញក្រោន Yudai Ogawa ។ យ៉ាង​ណាក្ដី វគ្គទី២ ភ្នំពេញក្រោន បានព្យាយាមដាក់សម្ពាធខ្លាំង លើគូប្រកួត រហូតរកបាន ៣គ្រាប់ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Shimizu Shintaro នៅនាទី៥៨, ការទាត់​បាល់ហ្វ្រីឃីតរបស់កីឡាករ Yudai Ogawa នៅនាទី៧៨ មុនកីឡាករ Andres Nieto បន្ថែមគ្រាប់ចុងក្រោយ នៅនាទី៩០+៣ ដើម្បីធានា​កៅ​អី​វគ្គ​បន្ដ​របស់​ក្រុម​ជើងឯ​ក​លីគ​កំពូល​កម្ពុជា​តែម្ដង ។តាមរយៈជ័យជម្នះ ដោយគ្មានការតបតរពីសំណាក់ក្រុមភ្ញៀវនេះដែរ នាំឲ្យក្រុមភ្នំពេញក្រោន បន្ដទៅជួបក្រុម Tampines Rovers របស់សិង្ហបុរី នៅវគ្គជម្រុះ Play-Off​ ដែល​នឹង​ត្រូវ​ប្រកួត​នា​ថ្ងៃ​ទី​២៣ ខែសីហាសប្ដាហ៍ក្រោយ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គចែកពូល ឬវគ្គ​ Group Stage  នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ដែល​គ្រោង​នឹង​ធ្វើការ​ប្រកួត​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា រហូតដល់ចុងឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា

Aymeric Laporte ឈានដល់កិច្ចព្រមព្រៀងចាកចេញពី Manchester City ទៅ Al-Nassr

2023/08/17 05:25:30 pm        268
ខ្សែការពារក្រុមជម្រើសជាតិអេស្ប៉ាញ Aymeric Laporte បាន​ឈានដល់កិច្ច​ព្រមព្រៀង​ហើយ​ក្នុង​ការ​ផ្ទេរពី Manchester City ទៅចូលរួមជាមួយ Cristiano Ronaldo នៅក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr។កីឡាករវ័យ ២៩ ឆ្នាំរូបនេះក៏បានរួមដំណើរជាមួយ City ដែរក្នុងការយកឈ្នះ Sevilla លើកពាន UEFA Super Cup យប់មិញ។ រដូវកាលថ្មីនេះតាំងពីការមកដល់របស់ Josko Gvardiol ពី Leipzig ធ្វើឱ្យឱកាសលេងរបស់ Laporte មានកំរិត និងខិតជិតឈានដល់ទីបញ្ចប់នៃអាជីព ៥ ឆ្នាំនៅ Etihad។រំលឹកថា Aymeric Laporte បានមកដល់ Manchester City តាំងពីឆ្នាំ ២០១៨ ក្នុងតម្លៃផ្ទេរ ៥៧​លានផោន និងក្លាយជាសមាជិកសំខាន់របស់ក្រុមភ្លាមៗដែរ និងបានបង្ហាញខ្លួនសរុប ១២១ លើក រកបាន ៨​ គ្រាប់ ឈ្នះជើងឯក English Premier League ៥ លើក FA Cup ២ លើក EFL Cup ៣ លើក និង UEFA Champions League ១ លើក រដូវកាលមុន។ ការចាកចេញទៅកាន់ Al-Nassr, Aymeric Laporte នឹងរួមក្រុមជាមួយ Cristiano Ronaldo, Sadio Mane, Marcelo Brozovic និង Alex Telles៕ អត្ថបទ៖នាង សុភាវុធ

Hun Sen Cup៖ ត្បូងឃ្មុំបន្ដកំណត់ត្រាឈ្នះ ឯកំពង់ចាម រកបាន ១ពិន្ទុពីប្រកួតបញ្ចប់ពូលខ្លួន

2023/08/17 04:44:57 pm        206
បេក្ខភាពកក់កៅអីវគ្គបន្ដ សម្រាប់ពូលB នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើក​ទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ បានបន្ថែមពិន្ទុរៀងៗខ្លួន ក្នុងការប្រកួតសប្ដាហ៍ទី១៦ ជើងទី២ ក្នុង​នោះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានយកឈ្នះខេត្ដកណ្ដាល ៥-២ និងក្រុម​មន្ទីរ​អប់រំ យុវជន និងកីឡាខេត្តកំពង់ចាម រកបាន ១ពិន្ទុប៉ុណ្ណោះ ពីការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​របស់​ខ្លួន ក្រោយប្រកួតស្មើក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ២-២ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែសីហាម្សិលមិញ ។ជ័យជម្នះរបស់ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានធ្វើឲ្យពួកគេ បន្ដកំណត់ត្រាឈ្នះ ៧​ប្រកួត​ជាប់ៗគ្នា ដោយមិនទាន់ស្គាល់ស្មើ ឬចាញ់ម្ដងឡើយ ។ ចំពោះគ្រាប់បាល់ជ័យជម្នះ ក្នុង​ការ​ប្រកួត​ទី៧ នេះដែរ ធ្វើសម្រេចដោយកីឡាករ ស្លេះទ័រ រ៉ម៉ាន ២គ្រាប់ នៅនាទី១៩ និង​នាទី​៦៣ និងមិត្តរួមក្រុម កើ ហ្វីន រកបាន ៣គ្រាប់ នៅនាទី៥៨, ៨៧ និងនាទី៩០+១ ។ ចំណែក ២​គ្រាប់​របស់​ខេត្តកណ្ដាល បញ្ចប់ទីដោយកីឡាករ ឡាយ ស៊ីយុទ្ធ និងកីឡាករ ពុធ ក្រីយ៉ា នៅ​ក្នុង​ទី១ ដូចគ្នា ។ដោយឡែកការប្រកួតបញ្ចប់ពូលB របស់ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បន្ទាប់​ពី​បើក​ការ​នាំមុខក្រុមភ្ញៀវ ១គ្រាប់មុន តាំងពីនាទីទី៥ ដែលធ្វើសម្រេចដោយកីឡាករ ស្មាន រ៉ូសាវី ក៏​ត្រូវ​បាន​កីឡាករ ទួន នី រកបានគ្រាប់តាមស្មើឲ្យខេត្តកំពង់ឆ្នាំងវិញ នៅនាទី៣២ ។ លុះ​ចូលវគ្គ​ទី២ ក្រុមទាំងពីរ ក៏បានបន្ថែម ១គ្រាប់ម្នាក់ទៀត នៅចុងម៉ោង ដែលគ្រាប់ទី២ របស់ក្រុមម្ចាស់ផ្ទះ រក​បាន​ដោយកីឡាករ ប៉ុន ស៊ីបប្រី នៅនាទី៨៥ ខណៈគ្រាប់ទី២ របស់ខេត្តកំពង់ឆ្នាំង ធ្វើ​សម្រេច​ដោយ​កីឡាករ ទួន នី ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រដូចគ្នា ។យ៉ាងណាមិញ ការប្រកួតសេសសល់ក្នុងពូល B នេះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ បន្ទាប់​ពីរកឃើញបេក្ខភាពឡើងវគ្គបន្ដ គឺក្រុមកំពូលតារាង ខេត្តត្បូងឃ្មុំ ដែលរកបាន ២១​ពិន្ទុ​ពេញ និងខេត្តកំពង់ចាម ដែលរកបាន ១៦ពិន្ទុ ក្រោយឆ្លងកាត់ ៨ប្រកួតឈ្នះ ៥ ស្មើ១ និងចាញ់ ២​ប្រកួត មុនក្រុមទាំងពីរ ត្រូវដឹកដៃគ្នាឡើងទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃ​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ខេត្ត នាពេលខាងមុខ ៕ អត្ថបទ៖ លី ឈុនឡា

Venus Williams ឈ្នះលើកីឡាការិនីលំដាប់ Top20 លើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ

2023/08/16 06:42:24 pm        186
កីឡាការិនីវាយកូនបាល់វ័យចំណាស់អាមេរិក Venus Williams រក​បាន​ជ័យ​ជំនះ​លើក​ដំបូង​ក្នុង​រយៈពេល ៤ ឆ្នាំ ចុងក្រោយនេះ លើកីឡាការិនីដែលមានលំដាប់ថ្នាក់ពិភពលោក Top20។ កីឡាការិនីវ័យ ៤៣ ឆ្នាំរូបនេះបានវាយបកយកឈ្នះកីឡាការិនីរុស្ស៊ី Veronika Kudermetova ដែល​ឈ្នះលេខ ១៦ ពិភពលោកដោយលទ្ធផល ៦-៤ និង ៧-៥។ ម្ចាស់ជើងឯក Grand Slam ៧ លើក Venus Williams បាន​បង្ហាញ​ក្តី​រំភើប​ចំពោះ​ជ័យ​ជំនះ​ដំបូង​នៅ​ទឹកដីអាមេរិកក្នុងរយៈពេលជិត ៤ ឆ្នាំនេះ។Venus Williams បច្ចុប្បន្នកំពុងឈរលេខ ៥៣៣ ពិភពលោកនឹងត្រូវជួបជាមួយកីឡាការិនីចិន Qinwen Zheng រឺកីឡាការិនីបេឡារុស Aliaksandra Sasnovich នៅជុំទី ២ នៃកម្មវិធី Cincinnati Open៕ អត្ថបទ៖នាង សុភាវុធ 

អេស្ប៉ាញ ឈ្នះស៊ុយអែតចុងម៉ោងឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីពិភពលោក

2023/08/16 06:38:45 pm        421
ក្រុមបាល់ទាត់នារីអេស្ប៉ាញ បានបន្តបង្កើតប្រវតិ្តសាស្រ្តថ្មីរបស់ខ្លួន ក្រោយ​យក​ឈ្នះ​អតីត​ក្រុម​ជើង​ឯក​រងស៊ុយអែត នៅនាទីចុងក្រោយឡើងវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង។ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៤ ម៉ឺននាក់ គ្រាប់បាល់បញ្ចូលទីត្រូវរង់ចាំដល់នាទីទី ៨១ ទើប​អេស្ប៉ាញរកបានគ្រាប់នាំមុខដោយ Salma Paralluelo តែក៏ត្រូវស៊ុយអែតតាមស្មើវិញនៅនាទីទី ៨៨ ដោយ Rebecka Blomqvist។ តែការត្រេកអររបស់ស៊ុយអែតបានត្រឹម ២ នាទី បន្ទាប់ពីប្រធានក្រុមអេស្ប៉ាញ Olga Carmona ស៊ុត​គ្រាប់ជ័យជំនះនៅនាទីទី ៩០។ ជ័យជំនះនេះធ្វើឱ្យអេស្ប៉ាញឈានទៅវគ្គផ្តាច់ព្រ័ត្រ បាល់ទាត់​នារី​ពិភព​លោក​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ដោយរង់ចាំជួបជាមួយអូស្រ្តាលី រឺអង់គ្លេសនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ ចំណែកបរាជ័យរបស់ស៊ុយអែត គឺជាបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី ៤ រាប់ពីឆ្នាំ និង​ធ្លាប់​ឡើងវគ្គផ្តាច់ព្រ័ត្រមួយលើកនៅឆ្នាំ ២០០៣ តែចាញ់អាល្លឺម៉ង់៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM