ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

Arsenal ខ្ចីអ្នកចាំទី Brentford, David Raya ពេញមួយរដូវកាលមុនទិញផ្តាច់

2023/08/16 06:22:41 pm        234
ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានចុះហត្ថលេខានាំយកអ្នកចាំទីអេស្ប៉ាញ David Raya ពី Brentford ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល អម​ជាមួយ​លក្ខខណ្ឌ​ទិញ​ផ្តាច់​ក្រោយ​ចប់​កិច្ច​សន្យា​ខ្ចី។បើតាមការចុះផ្សាយពីសារព័ត៌មានថា Arsenal ព្រមចំណាយ ៣ លានផោនក្នុងការខ្ចី កីឡាករ​វ័យ​ ២៧ ឆ្នាំរូបនេះ រួមជាមួយនឹង ២៧ លានផោនផ្សេងទៀតនៅពេលទិញផ្តាច់។David Raya បង្ហាញខ្លួនបាន ១៦០ ប្រកួតឱ្យ Brentford តាំងពីផ្លាស់មករួមក្លិបនៅឆ្នាំ ២០១៩ និង​ជា​សមាជិកសំខាន់របស់ក្រុមដែលឡើងមកកាន់ក្របខណ្ឌកំពូល English Premier League នៅឆ្នាំ ២០២១។David Raya ក៏ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ២ លើកផងដែរនៅឆ្នាំ ២០២២ និង​ជា​សមាជិករបស់ក្រុមរបស់អេស្ប៉ាញនៅ World Cup 2022 ឆ្នាំមុន។ ការមកដល់របស់ David Raya មកកាន់ Arsenal គឺដើម្បី​ដាក់​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​តំណែង​ជម្រើស​ដំបូង​ជាមួយអ្នកចាំទីអង់គ្លេស Aaron Ramsdale បន្ទាប់ពីអ្នកចាំទីដៃទី ២ Matt Turner ចាកចេញទៅ Nottingham Forest សប្តាហ៍មុន៕ អត្ថបទ៖នាង សុភាវុធ 

Neymar ផ្លាស់ពី PSG ទៅ Al-Hilal ផ្លូវការតម្លៃ ៩០ លានអឺរ៉ូ

2023/08/16 06:14:16 pm        278
ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានសម្រេចជាផ្លូវការក្នុងការផ្លាស់ពី Paris Saint Germain ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ក្នុងតម្លៃផ្ទេរ ៩០ លានអឺរ៉ូ។Neymar មិនស្ថិតក្នុងគំរោងរបស់អ្នកចាត់ការថ្មី PSG សញ្ជាតិអេស្ប៉ាញ Luis Enrique ឡើយ រដូវកាល​នេះ។ការមកដល់ទឹកដីអារ៉ាប៊ីសាអ៊ូឌីតនៅពេលនេះ Neymar ត្រូវបានគេដឹងថា ទទួលប្រាក់ឈ្នួល ១៥០លានអឺរ៉ូក្នុងមួយឆ្នាំជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ ពោលគឺ​ប្រាក់​ឈ្នួល​នេះ​ស្មើនឹង​ប្រាក់​ឈ្នួល​នៅ PSG គុណនឹង ៦។ ក្រោយការផ្លាស់ផ្លូវការនេះ Neymar បានឱ្យដឹងថា នេះជាការសរសេរទំព័រថ្មីនៃអាជីពរបស់ខ្លួន ហើយ​សូមអរគុណ PSG ជាពិសេសអ្នកគាំទ្រដែលធ្លាប់រួមរស់ជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ។ Neymar មកដល់ PSG កាលពីឆ្នាំ ២០១៧ ផ្ទេរពី Barcelona ក្នុង​តម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ពិភពលោក​នៅពេលនោះតម្លៃ ២២២ លានអឺរ៉ូ រឺ ២០០ លានផោន ហើយក៏មិន​ទាន់​មាន​កំណត់ត្រា​ថ្មី​លើស​នេះដែរ។តាំងពីពេលនោះមក Neymar បានឈ្នះជើងឯកលីគបារាំង ៥ លើក តែមិនទាន់ឈ្នះ UEFA Champions League តាមគោលដៅរបស់ក្លិបនៅឡើយ៕ អត្ថបទ៖នាង សុភាវុធ

Kevin de Bruyne របួសសសៃពួរត្រូវវះកាត់ប្រឈមសម្រាកដល់ ៤ ខែ

2023/08/16 06:02:20 pm        138
ខ្សែបម្រើប៊ែលហ្ស៊ិក Kevin de Bruyne ប្រឈមនឹងអវត្តមានយ៉ាងហោចណាស់ ៤ ខែ ស្រប​ពេល​ដែល Manchester City នឹងត្រូវសម្រេចចិត្តលើការវះកាត់បញ្ហាសសៃពួររឺក៏អត់ នេះ​បើ​តាម​ការ​លើក​ឡើងរបស់អ្នកចាត់ការ Pep Guardiola។កីឡាករវ័យ ៣២ ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅនាទីទី ៣២ ក្នុងជ័យជំនះបើករដូវកាលថ្មីរបស់ Manchester City នៅទឹកដី Burnley កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន។ Kevin de Bruyne ក៏ត្រូវបានប្តូរចេញដែរកាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League យកឈ្នះ Inter Milan កាលពីខែមិថុនា។ក្រោយមកទៀតអតីតខ្សែបម្រើ Wolfsburg រូបនេះបានអវត្តមានពីការប្រកួត Pre-Season ទាំង​អស់​របស់ Manchester City មុននឹងត្រលប់មកវិញជាកីឡាករបម្រុងដូរចូលលេងពេល City ចាញ់ Arsenal ពានរង្វាន់ Community Shield។Kevin de Bruyne ស៊ុតបញ្ចូលទីបាន ១០ គ្រាប់ ប៉ះបញ្ជូន ៣១ គ្រាប់ក្នុងរដូវកាលមុនដែល Manchester City ឈ្នះពាន ៣ Premier League, Champions League និង FA Cup។Manchester City នឹងត្រូវជួប Sevilla រាត្រីនេះក្នុងការប្រកួតពានរង្វាន់ UEFA Super Cup នៅ​ទី​ក្រុងអាតែន ប្រទេសក្រិក៕ អត្ថបទ៖នាង សុភាវុធ 

Chelsea ព្រមព្រៀងទិញខ្សែបម្រើ Southampton, Romeo Lavia តម្លៃ​ ៥៣ លានផោន

2023/08/16 05:42:32 pm        119
ក្លិបបាល់ទាត់តោខៀវ Chelsea បានឈាន​ដល់កិច្ច​ព្រមព្រៀង​ហើយ​ក្នុង​ការ​ផ្ទេរ​ខ្សែ​បម្រើ​ប៊ែលហ្ស៊ិក Romeo Lavia ពី Southampton ក្នុងតម្លៃ ៥៣ លានផោន។កីឡាករវ័យ ១៩ ឆ្នាំដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិកមួយលើករូបនេះ ក៏​ទទួល​បាន​ការ​ចាប់អារម្មណ៍ពី Liverpool ផងដែរ។ Liverpool ទើបតែបរាជ័យថ្មីៗក្នុងការប្រជែងយក Moises Caicedo ដែលបានសម្រេចទៅ Chelsea ហើយនៅពេលនេះ Chelsea ម្តងទៀតបានប្រជែងឈ្នះលើកិច្ចព្រមព្រៀង Romeo Lavia។Liverpool បានព្យាយាមចរចាយក Lavia មកកាន់ Anfield មួយរយៈចុងក្រោយនេះ តែ​សំណើ​ចុង​ក្រោយ​លើកទីបី ៤៦ លានផោនត្រូវបានបដិសេធដោយ Southampton។Romeo Lavia បង្ហាញខ្លួនបាន ៣៤ ប្រកួតឱ្យ Southampton រដូវកាលមុន តែមិន​អាច​ជួយ​ក្រុម​គេច​ផុតពីការកាត់ចេញទៅក្របខណ្ឌទី ២ League Championship បាន។Romeo Lavia ជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Anderlecht មុនពេលផ្លាស់ទៅ Manchester City នៅឆ្នាំ ២០២០ និងធ្លាប់បង្ហាញខ្លួនបាន ២ លើក មុនពេលផ្លាស់ទៅ Southampton នៅឆ្នាំ ២០២២ ក្នុងតម្លៃ ១០.៥ លានផោន។ប្រសិនការផ្ទេរនេះបានសំរេច Manchester City នឹងទទួលបាន ២០% នៃត​ម្លៃ​ផ្ទេរ​នេះ​ផង​ដែរ​ តាមរ​យៈ​លក្ខខណ្ឌកិច្ចសន្យានៅពេល Southampton ទិញពី Man City៕ អត្ថបទ៖នាង សុភាវុធ 

នូវែស៊ីឡង់ចាប់អារម្មណ៍ចង់ចាំដៃគ្នាជាមួយអូស្រ្តាលីម្តងទៀតរៀបចំ World Cup បុរស

2023/08/16 05:32:29 pm        165
ម្ចាស់ផ្ទះរៀបចំបាល់ទាត់នារីជើងឯកពិភពលោក នូវែស៊ីឡង់​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបុរសជាមួយអូស្រ្តាលីម្តងទៀត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយកប្រតិបត្តិ Andrew Pragneli។ព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកដែលមាន ៣២ ក្រុមជាលើកដំបូង និង​ជា​លើក​ដំបូង​មួយ​ទៀត​ដែល​មាន​ប្រទេសពីរចាប់ដៃគ្នាជាម្ចាស់ផ្ទះ កំពុងដំណើរការបានយ៉ាងល្អប្រសើរ ហើយ​ក៏​បាន​បំបែក​កំណត់ត្រាអ្នកគាំទ្រចូលទស្សនា ច្រើនជាងមុនដែរ។ប្រធានសហព័ន្ធបាល់ទាត់អូស្រ្តាលីលោក James Johnson ធ្លាប់បាននិយាយថា អូស្រ្តាលី​មាន​លទ្ធភាព​រៀបចំ​បាល់ទាត់ពិភពលោកបុរសបាន តែត្រូវ​ការ​សាងសង់​កីឡដ្ឋាន​ថ្មី​បន្ថែម​ឱ្យ​ត្រូវ​បាន​បទ​ដ្ឋាន​របស់ FIFA។FIFA តម្រូវឱ្យប្រទេសម្ចាស់ផ្ទះ World Cup ត្រូវបានកីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនាយ៉ាងតិច ៤ម៉ឺននាក់ នៅវគ្គចែកពូល ផ្ទុកបាន ៦ ម៉ឺននាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្ទុកបាន ៨ ម៉ឺន​នាក់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។បច្ចុប្បន្ននៅនូវែស៊ីឡង់ មានតែកីឡដ្ឋាននៅទីក្រុង Auckland មួយទេដែលអាចផ្ទុកបានដល់ ៥ ម៉ឺន​នាក់ ដែលត្រូវបទដ្ឋានរបស់ FIFA ត្រឹមវគ្គចែកពូលប៉ុណ្ណោះ៕ អត្ថបទ៖នាង សុភាវុធ

Hun Sen Cup៖ កំពតស្ទើរអស់ឱកាស ក្រោយចែក ១ពិន្ទុជាមួយខេត្តកែប ក្នុងជើងទី២

2023/08/16 05:13:47 pm        192
ក្រុមបាល់ទាត់កំពតអេហ្វស៊ី ស្ទើរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣-២០២៤ ទៅហើយ ក្រោយ​ប្រកួត​ស្មើ​ក្រុម​ភ្ញៀវខេត្តកែប ដោយលទ្ធផល ៣-៣ ក្នុងជំនួបវគ្គសន្សំពិន្ទុ សប្ដាហ៍ទី១៦ ជើងទី២ កាល​ពី​ល្ងាច​ថ្ងៃទី១៥ ខែសីហាម្សិលមិញ ។ជំនួបនៅកីឡដ្ឋានខេត្តកំពតនេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខខេត្តកែប ២-១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ អង់ យុធារិទ្ធ នៅនាទីទី៦ និងមិត្ដរួមក្រុម ហ៊ីម ហ្សះរី នៅនាទី៣១ ខណៈ ១គ្រាប់របស់ក្រុមភ្ញៀវ បញ្ចប់ទីដោយកីឡាករ ឃីម ភ័ក្ដ្រា នៅនាទី១២ ។ចូលវគ្គទី២ ខេត្តកែប បានបន្ថែម ២គ្រាប់ នាំមុខក្រុមម្ចាស់ផ្ទះវិញ ត្រឹមនាទី៧០ ដែល​រក​បាន​ដោយ​កីឡាករ ឃីម ភ័ក្ដ្រា និង ខន ជីវ៉ា ។ ប៉ុន្ដែនៅចុងម៉ោង ដោយសារ​ការ​បង្ក​កំហុស​ក្នុង​ប្រអប់​ទី​ខេត្ត​កែប បានផ្ដល់ឱកាសឲ្យកីឡាករ ថៃ ចំរុង ទាត់បាល់ពិន័យ ១១ម៉ែត្រ​បាន​សម្រេច​ជួយ​ឲ្យ​ខេត្ត​កំពត តាមស្មើ ៣-៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ។ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមកំពតអេហ្វស៊ី បន្ដឈរលេខ៣ និងមាន ៧ពិន្ទុ សល់ ១ប្រកួត​ក្នុងដៃ តាមពីក្រោយខេត្តព្រះសីហនុ មាន ៩ពិន្ទុ និងភ្នំពេញហ្គាឡាក់ស៊ី មាន ១៤ពិន្ទុ តែ​នៅសល់ ២ប្រកួតដូចគ្នា ។ ដូច្នេះកំពត ហាក់សល់ឱកាសតិចតួចបំផុត ក្នុងកា​រ​ប្រជែង​កៅ​អី​វគ្គ​បន្ដ ពោលគឺលុះត្រាតែពួកគេ ទទួលបានជ័យជម្នះក្នុងការប្រកួតចុងក្រោយ ហើយ​ខេត្ត​ព្រះសីហនុ បរាជ័យទាំង ២ប្រកួត ទើបពួកគេមានសង្ឃឹម ។ រីឯខេត្តកែប បានអស់​ឱកាស​ទៅ​ហើយ​ ក្រោយឆ្លងកាត់ ៧ប្រកួត រកបានត្រឹម ៥ពិន្ទុ ទោះបីពួកគេនៅសល់ ១ប្រកួតទៀតក៏ដោយ ។ដោយឡែកការប្រកួតសប្ដាហ៍ទី១៦ ក្នុងពូលA ១គូទៀត រវាងក្រុមម្ចាស់ផ្ទះខេត្តព្រះសីហនុ និង​ក្រុម​ភ្នំពេញ​ហ្គាឡាក់ស៊ី ដែលគ្រោងធ្វើការប្រកួតដំណាលគ្នា កាលពីម្សិលមិញ ត្រូវបាន​លើក​ពេល ដោយសារមានភ្លៀងខ្លាំង មិនអាចរៀបចំការប្រកួតបាន ៕អត្ថបទ លី ឈុនឡា  

វាយកូនគោលអឺរ៉ុប DP World Tour ឆ្នាំក្រោយមានកញ្ចប់ប្រាក់រង្វាន់ជាកំណត់ត្រា ១១៧ លានផោន

2023/08/16 04:43:22 pm        117
កីឡាករវាយកូនគោលដែលមានមូលដ្ឋាននៅតំបន់អឺរ៉ុប នឹងទទួលបានកញ្ចប់ទឹកប្រាក់ ១១៧ លានផោន សម្រាប់រដូវកាល ២០២៤ DP World Tour ដែលមានការកើនឡើងជាង ៣ លាន​ផោន​បើប្រៀបធៀបនឹងឆ្នាំមុន។ DP World Tour ក៏បានប្រកាសពីកាលវិភាគរដូវកាល ២០២៤ ផងដែរ​ ដែលរួម​មាន​ទាំង​កម្ម​វិធី​ថ្មី​នៅឌូបៃ បារ៉ែន និងការវិលត្រលប់មកវិញនៅទឹកដីចិន។សម្រាប់រដូវកាល ២០២៤ ខាងមុខ DP World Tour នឹងមានសរុប ៤៤ កម្មវិធី រៀបចំ​នៅ​ប្រទេស​ចំនួន ២៤ លើទ្វីបចំនួន ៥។ ការប្រកួតបិទរដូវកាល DP World Tour Championship នឹងធ្វើនៅទីក្រុងឌូបៃនៅខែវិច្ឆិកា៕ អត្ថបទ៖នាង សុភាវុធ

Novak Djokovic នៅតែស្រែកឃ្លានជើងឯក​ស្របពេលត្រៀមលក្ខណៈ​សម្រាប់ការវិលត្រឡប់មកទឹកដីអាមេរិក

2023/08/15 07:01:17 pm        124
កីឡាករវាយកូនបាល់ស៊ែប Novak Djokovic នៅតែស្រែកឃ្លានជ័យជំនះ មិនដែលនឿយណាយ ស្រប​ពេល​ដែល​ម្ចាស់ជើងឯក Grand Slam ២៣ លើករូបនេះ​ត្រៀម​លក្ខណៈ​ សម្រាប់​ការ​វិល​ត្រឡប់​មក​កាន់​ទឹក​ដី​អាមេរិក មុនការប្រកួត Cincinnati Open សប្តាហ៍នេះ។Djokovic បានយកឈ្នះជើងឯក Grand Slam ២ លើកក្នុងឆ្នាំនេះនៅ Australian Open និង French Open មុនពេលមកចាញ់ Carlos Alcaraz នៅវគ្គផ្តាច់ព្រ័ត្របាត់បង់ពាន Wimbledon កាលពីខែមុន។ យ៉ាងណាក្តី កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ បាននិយាយថា គេប្រើពេលត្រឹម ១ ថ្ងៃប៉ុណ្ណោះ​ដើម្បី​បំភ្លេច​ការ​ខក​ចិត្ត មិនឈ្នះជើងឯក Wimbledon នេះ។កីឡាករស៊ែបរូបនេះ នឹងងាកមកផ្តោតអារម្មណ៍លើការប្រកួតនៅទឹកដីអាមេរិក ដែល​ខក​ខាន​មក​កាន់​ទី​នេះ​រយៈពេល ២ ឆ្នាំមកហើយដោយសារបញ្ហាវ៉ាក់សាំង Covid-19។ Novak Djokovic នឹងចូលរួមការប្រកួត Cincinnati Open ជាលើកដំបូងតាំងពីឆ្នាំ ២០១៩ ដែលជា​ការ​ប្រកួត​កម្ម​វិធី​ត្រៀមលក្ខណៈមួយមុនព្រឹត្តិការណ៍ Grand Slam ចុងក្រោយប្រចាំឆ្នាំ US Open ឈានចូល​មក​ដល់​នៅចុងខែសីហានេះ៕ អត្ថបទ៖នាង សុភាវុធ 

PSG និង Al-Hilal ព្រមព្រៀងតម្លៃ ៩០ លានអឺរ៉ូក្នុងការផ្ទេរខ្សែប្រយុទ្ធប្រេស៊ីល Neymar

2023/08/15 06:56:40 pm        395
ក្លិបបាល់ទាត់បារាំង Paris Saint Germain បានឈានដល់កិច្ចព្រមព្រៀង​ក្នុង​ការ​ផ្ទេរ​ចេញ​ខ្សែប្រ​យុទ្ធ​ប្រេស៊ីល Neymar ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ហើយក្នុងតម្លៃ ៩០ លានអឺរ៉ូ។កីឡាករវ័យ ៣១ ឆ្នាំរូបនេះ នឹងក្លាយជាកីឡាកររបស់ Al-Hilal ក្នុងកិច្ចសន្យា ២ ឆ្នាំជាមួយ​នឹង​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំដែលត្រូវបានគេរាយការណ៍ថាប្រមាណ ១៥០ លានអឺរ៉ូក្នុងមួយឆ្នាំ ពោលគឺស្មើ​នឹង​ប្រាក់​ឈ្នួល​នៅ PSG គុណនឹង ៦។ Neymar នៅជាមួយ PSG ទទួលបានប្រាក់ឈ្នួលត្រឹម ២៥ លានអឺរ៉ូប៉ុណ្ណោះក្នុងមួយឆ្នាំ។Neymar មកដល់ PSG កាលពីឆ្នាំ ២០១៧ ផ្ទេរពី Barcelona ក្នុងតម្លៃផ្ទេរ​បំបែក​កំណត់​ត្រា​ពិភព​លោក​នៅ​ពេល​នោះ​តម្លៃ ២២២ លានអឺរ៉ូ រឺ ២០០ លានផោន។ តាំងពីពេលនោះមក Neymar បានឈ្នះជើងឯកលីគបារាំង ៥ លើក តែមិនទាន់ឈ្នះ UEFA Champions League តាមគោលដៅរបស់ក្លិបនៅឡើយ៕ អត្ថបទ៖ នាង សុភាវុធ

Real Madrid ខ្ចីអ្នកចាំទី Chelesa, Kepa ពេញមួយរដូវកាលជំនួស Courtois ដែលរបួស

2023/08/15 06:29:32 pm        148
ក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid បានចុះហត្ថលេខានាំយកអ្នកចាំទីអេស្ប៉ាញ Kepa Arrizabalaga ពីក្លិប តោខៀវ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។កីឡាករវ័យ ២៨ ឆ្នាំរូបនេះនឹងជំនួសតំណែងកីឡាករជម្រើសដំបូង Thibaut Courtois ដែលមានរបួស​ត្រូវ សម្រាកស្ទើពេញមួយរដូវកាលថ្មីនេះ។ Kepa បង្ហាញខ្លួនបាន ១៦៣ ប្រកួតឱ្យ Chelsea តាំងពីផ្លាស់ពី Athletic Bilbao នៅឆ្នាំ ២០១៨ ក្នុង​តម្លៃ ៧១ លានផោន ដែលជាតម្លៃផ្ទេរអ្នកចាំទីថ្លៃបំផុត។ មុនការចាកចេញទៅមាន់ Real Madrid នេះ Kepa ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ជាមួយ​កីឡាករ​ចំនូល​ថ្មីរ​បស់ Chelsea, Robert Sanchez ដែលផ្ទេរពី Brighton ក្នុងតម្លៃ ២៥ លានផោន។ Chelsea បើករដូវកាលថ្មី Premier League ស្មើគ្នា ១-១ ទល់នឹង Liverpool ខណៈ Robert Sanchez ជាជម្រើសដំបូង។ចំណែក Real Madrid បើករដូវកាលថ្មី La Liga យកឈ្នះ Athletic Bilbao ២-០ ចុង​សប្តាហ៍​កន្ល​ង​ទៅ​៕​ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM