ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

អតីតខ្សែប្រយុទ្ធ Chelsea, Diego Costa រសាត់អណ្តែតទៅចូលរួមជាមួយ​ក្លិបប្រេស៊ីល​ Botafogo

2023/08/14 06:00:43 pm        296
ក្លិបបាល់ទាត់ប្រេស៊ីល Botafogo ដែលកំពុងនាំមុខគេនៅលីគកំពូលប្រេស៊ីល បាន​ចុះ​ហត្ថ​លេខា​នាំ​យក​អតីតខ្សែប្រយុទ្ធ Chelsea, Diego Costa ដោយគ្មានតម្លៃផ្ទេរ។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះនៅទំនេរពីអាជីពរបស់ខ្លួនក្រោយចាកចេញពី Wolves កាលពី​ខែ​មិថុនា តែការមកដល់ Botafogo នេះ គឺចុះហត្ថលេខាត្រឹមរយៈពេល ៤ ខែប៉ុណ្ណោះ។Diego Costa នឹងបានរួមការងារជាមួយអតីតគ្រូបង្វឹក Wolves លោក Bruno Large ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ Botafogo។រំលឹកថា Diego Costa បានបង្ហាញខ្លួន ២៣ ប្រកួតឱ្យ Wolves រដូវកាលមុននៅ Premier League​។ មុនមកដល់ Wolves ដែរ Costa ធ្លាប់ឈ្នះជើងឯក English Premier League ២ លើក​ជា​មួយ​តោ​ខៀវ Chelsea ដោយស៊ុតបញ្ចូលទីសរុបបាន ៥៩ គ្រាប់ និងធ្លាប់លើកពាន La Liga ពីរលើក និង Europa League អំឡុងពេលនៅជាមួយ Atletico Madrid៕ អត្ថបទ៖នាង សុភាវុធ

Chelsea ព្រមព្រៀងតម្លៃ ១១៥លានផោន សម្រាប់ការផ្ទេរ Moises Caicedo ពី Brighton

2023/08/14 05:50:00 pm        189
ក្លិបបាល់ទាត់តោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងហើយ ក្នុង​ការផ្ទេរ​ខ្សែ​បម្រើ​អេក្វាដ័រ​ Moises Caicedo ពី Brighton ក្នុងតម្លៃបំបែកកំណត់ត្រាអង់គ្លេស ១១៥ លានផោន។ការហ៊ានឱ្យថ្លៃដល់ ១១៥ លានផោនរបស់ Chelsea នេះ គឺបានយកឈ្នះគូប្រជែង Liverpool ដែល​ដំបូង​បានយល់​ព្រម​ក្នុងតម្លៃ ១១១ លានផោនជាមួយ Brighton កាលពីថ្ងៃសុក្រ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះធ្លាប់បាននិយាយហើយថា គោលបំណងរបស់គេគឺចង់ផ្លាស់មកកាន់ Chelsea តែមួយគត់។ ប្រសិនបើ Moises Caicedo ផ្លាស់មកកាន់ Chelsea ក្នុងតម្លៃនេះមែននោះ មាន​ន័យ​ថា ក្លិប​បាល់​ទាត់​នៅ​ទីក្រុងឡុងដ៍មួយនេះ បំបែកកំណត់ត្រាផ្ទេរថ្លៃបំផុតនៅអង់គ្លេស ២ លើកក្នុងឆ្នាំ ២០២៣ នេះ បន្ទាប់ពី Enzo Fernandez ដែលផ្លាស់ពី Benfica តម្លៃ ១០៧ លាន​ផោន​កាល​ពី​ខែ​មករា។រំលឹកថា Moises Caicedo បានផ្លាស់ពីក្លិបអេក្វាដ័រ Independiente del Valle ក្នុងតម្លៃត្រឹម ៤.៥ លានផោនប៉ុណ្ណោះកាលពីខែកុម្ភៈឆ្នាំ ២០២១ តែ​ក៏​ត្រូវ​បាន​បញ្ចេញ​ឱ្យ​ក្លិប​នៅ​ប៊ែល​ហ្ស៊ិកខ្ចី​។ Caicedo ត្រូវបានកោះហៅត្រលប់មកវិញនៅខែមករាឆ្នាំ ២០២២ និងបានបង្ហាញខ្លួនឱ្យ Brighton តាំងពីពេលនោះមកបង្ហាញខ្លួនបាន ៥៣ លើករកបានពីរគ្រាប់៕ អត្ថបទ៖នាង សុភាវុធ  

Lucas Glover ឈ្នះជើងឯកវាយកូនគោលក្នុងក្របខណ្ឌ PGA Tour ២ កម្មវិធីជាប់គ្នា

2023/08/14 05:39:43 pm        126
កីឡាករវាយកូនគោលអាមេរិក Lucas Glover បានគ្រងជើងឯកនៅក្នុងក្របខណ្ឌ PGA Tour ២ កម្មវិធី ២សប្តាហ៍ជាប់គ្នា ក្រោយគ្រងជើងឯកការប្រកួត FedEx St. Jude Championship។កីឡាករវ័យ ៤៣ ឆ្នាំរូបនេះ បានបញ្ចប់ការប្រកួតជាមួយនឹង ១៥ អាន់ឌើផា តែមិន​ទាន់​គ្រង​ជើង​ឯក​នៅ​ឡើយ ខណៈដែលមិត្តរួមជាតិ Patrick Cantlay ក៏ធ្វើបាន ១៥ អាន់ឌើផា​ផងដែរ​ក្រោយ​បញ្ចប់​ការ​ប្រកួតសរុប ១៨ឡូ ធ្វើឱ្យការប្រកួតត្រូវអូសបន្លាយដល់ការប្រកួត បន្ថែមឡូ​កាត់​សេចក្តី​។យ៉ាងណាក្តី កីឡាករវ័យ ៤៣ ឆ្នាំ Lucas Glover នៅតែអាចគ្រប់គ្រងស្ថានការបាន និង​យក​ឈ្នះ​នៅ​ឡូ​បន្ថែម ដើម្បីក្លាយជាកីឡាករទី ៣ ដែលឈ្នះជើងឯកនៅក្នុងក្របខណ្ឌ PGA Tour ២ កម្ម​វិធី​ជាប់​គ្នាក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ រួមជាមួយ Kenny Perry និង Vijay Singh។ មុនមកឈ្នះការប្រកួត FedEx St. Jude នេះ Lucas Glover ទើបតែឈ្នះជើងឯក Wyndham Championship មុនមួយសប្តាហ៍ ហើយជ័យជំនះនៅពេលនេះ Lucas Glover នឹង​ឡើង​មក​ឈរ​តំណែង​លេខ ៣ ពិភពលោក៕ អត្ថបទ៖នាង សុភាវុធ

កីឡាករអូស្រ្តាលី Nick Kyrgios ដកខ្លួនពី Grand Slam, US Open ដោយសាររបួស

2023/08/11 05:57:23 pm        128
កីឡាករវាយកូនបាល់អូស្រ្តាលី Nick Kyrgios បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍ Grand Slam, US Open ហើយដោយសារបញ្ហារបួស។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ មានរបួសញាំញីខ្លាំងក្នុងឆ្នាំ ២០២៣ នេះ ដោយ​បាន​ចូលរួម​ការ​ប្រកួត​តែ​មួយ​កម្មវិធីគត់នៅក្នុងក្របខណ្ឌ ATP Tour។Kyrgios បានអវត្តមានពីការប្រកួត Grand Slam, Wimbledon ដោយសារបញ្ហាកដៃ ហើយ​កាល​ពី​ដើមឆ្នាំ របួសជង្គង់ និងប្រអប់ជើងធ្វើឱ្យគេអវត្តមានពី Australian Open និង French Open ផងដែរ។អវត្តមានពីការប្រកួតនានាក្នុងឆ្នាំនេះ ធ្វើឱ្យ Nick Kyrgios ធ្លាក់ចំណាត់ថ្នាក់ដល់លេខ ៩២ ពិភព​លោក។រំលឹកពីឆ្នាំ ២០២២ វិញ Nick Kyrgios មានរដូវកាលដ៏ល្អរបស់ខ្លួនដោយឈានដល់វគ្គផ្តាច់ព្រ័ត្រ Wimbledon លើកដំបូងក្នុងអាជីព និងហក់ដល់ចំណាត់ថ្នាក់លេខ ១១ ពិភពលោក។ព្រឹត្តិការណ៍ Grand Slam, US Open នឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែសីហានេះ បញ្ចប់នៅថ្ងៃទី ១០ ខែកញ្ញា៕ អត្ថបទ៖នាង សុភាវុធ 

Marcelo ត្រូវពិន័យ ៣ប្រកួត ក្រោយបង្កររបួសធ្ងន់ធ្ងរដល់គូប្រកួតសប្តាហ៍មុន

2023/08/11 05:47:59 pm        117
ខ្សែការពារក្លិបប្រេស៊ីល Fluminense, Marcelo ត្រូវបាន​សមាគ​ម​កីឡាបាល់ទាត់​អាមេរិក​ខាង​ត្បូង CONMEBOL សម្រេចដាក់ពិន័យមិនឱ្យចូលលេង ៣ ប្រកួត​ក្រោយ​បង្ករ​របួស​ធ្ងន់​ធ្ងរ​លើ​គូ​ប្រកួត​អំឡុង​ការប្រកួតនៅក្របខណ្ឌ Copa Libertadores សប្តាហ៍មុន។ កីឡាករវ័យ ៣៥ ឆ្នាំអតីតកីឡាកររបស់ Real Madrid រូបនេះក៏ត្រូវបានផាកពិន័យជាទឹកប្រាក់ ៦០០០ ដុល្លារផងដែរចំពោះកំហុសនេះ។អំឡុងការប្រកួតនៃក្របខណ្ឌ Libertadors សប្តាហ៍មុន Marcelo បានធ្វើឱ្យខ្សែការពាររបស់ក្លិប Argentinos Juniors, Luciano Sanchez រងរបួសបាក់ជើងឆ្វេងគួរឱ្យរន្ធត់។ Marcelo ក្រោយមកបានបង្ហាញនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា “ខ្ញុំមាន​ពេល​វេលា​ដ៏​លំបា​កមួយនៅលើទីលាន កំហុស​ដែល​បង្ករ​ឡើង​ថ្ងៃ​នេះ​លើ​មិត្ត​រួម​អាជីព​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​សោក​ស្តាយ​”។Marcelo ដែលបង្ករកំហុសដោយអចេតនានោះ ក៏ទទួលបានកាតក្រហមភ្លាមៗ តែ​មិន​បាន​បង្ហាញ​អារម្មណ៍ខឹង តវ៉ានឹងអាជ្ញាកណ្តាលឡើយ និងបានសម្រក់​ទឹកភ្នែកនៅ​លើ​ទីលាន​ក្រោយ​កំហុស​របស់ខ្លួ​នធ្វើឱ្យមិត្តរួមអាជីពរបួសធ្ងន់ធ្ងរបែបនេះ៕ អត្ថបទ៖នាង សុភាវុធ 

Bayern Munich និង Spurs ព្រមព្រៀងតម្លៃនឹងគ្នាហើយក្នុងការផ្ទេរ Harry Kane

2023/08/11 05:26:54 pm        255
ក្លិបបាល់ទាត់អាល្លឺម៉ង់ ​Bayern Munich ត្រូវបានគេដឹងថា​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្លិប​អង់គ្លេស Tottenham Hotspur ហើយក្នុងការផ្ទេរខ្សែប្រយុទ្ធអង់គ្លេស Harry Kane ក្នុង​តម្លៃ​ប្រមាណ​ជាង ១០០ លានអឺរ៉ូ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះនៅសល់កិច្ចសន្យា ១ ឆ្នាំទៀតជាមួយ Spurs ដែលមានន័យថា Spurs​ ត្រូវសម្រេចចិត្តឱ្យរហ័សបំផុតថាតើត្រូវលក់ Harry Kane រឺទុកនៅលេង ១ រដូវកាល​ទៀត​មុន​ពេល​ចាកចេញដោយមិនមានតម្លៃផ្ទេរ។ Harry Kane គឺជាកីឡាករស៊ុតបញ្ចូលទីច្រើនគេក្នុងប្រវត្តិសាស្រ្ត Spurs ដោយមានសរុប ២៨០ គ្រាប់​ក្នុងការបង្ហាញខ្លួន ៤៣៥ ប្រកួត។ មុនឈានដល់កិច្ចព្រមព្រៀងនេះ Spurs បានបដិសេធសំនើរបស់ Bayern Munich បី​លើក​រួច​មក​ហើយ​ដោយ សំណើលើកទី ៣ នោះមានតម្លៃ ១០០ លានអឺរ៉ូគត់។សារព័ត៌មានអង់គ្លេសមួយបានចុះផ្សាយថា ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ត្រូវបាន Tottenham Hotspur គ្រោងផ្តល់ប្រាល់ឈ្នួលដល់ ៤០ ម៉ឺនផោនក្នុងមួយសប្តាហ៍ ប្រសិន​ព្រមបន្ត​នៅ​ជាមួយក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍មួយនេះ។ មួយរយៈចុងក្រោយនេះ អនាគតរបស់កីឡាករវ័យ ២៩ ឆ្នាំរូប​នេះ​តែង​តែ​ស្ថិត​នៅ​ទំព័រ​មុខ​នៃ​សារព័ត៌មានបាល់ទាត់អឺរ៉ុប ស្របពេលដែលក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich ឈាន​មុខ​គេ​។កីឡាករវ័យ ២៩ ឆ្នាំរូបនេះ នឹងមិនមានឱកាសលេងនៅ UEFA Champions League ឡើយ​រដូវ​កាល​ក្រោយ ដែលជាមូលហេតុចំបងដែលគេគិតថានឹងចាកចេញពី Spurs៕ អត្ថបទ៖នាង សុភាវុធ 

Manchester United ព្រមទទួលសំណើ ១៥ លានអឺរ៉ូពី Fenerbahce ចង់បានខ្សែបម្រើប្រេស៊ីល Fred

2023/08/11 05:11:27 pm        207
ក្លិបបិសាចក្រហម Manchester United បានយល់ព្រមសំណើ ១៥ លានអឺរ៉ូរបស់ក្លិបទួកគី Fenerbahce ហើយដែលចង់បានខ្សែបម្រើប្រេស៊ីល Fred។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានគេប្រាប់ថាមិនស្ថិតក្នុងគំរោងគោលរបស់ Manchester United រដូវកាលថ្មី នេះឡើយ។ គូប្រជែងរបស់ Fenerbahce នៅទួកគី Galatasaray ក៏ដូចជា Fulham សុទ្ធតែ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់បាន Fred ដែលនឹងអស់សុពលភាពកិច្ចសន្យាឆ្នាំក្រោយជាមួយ Man United។Fred បានផ្លាស់មកកាន់ Manchester United ក្នុងតម្លៃ ៤៧ លានផោនកាលពីឆ្នាំ ២០១៨ ពីក្លិប​អ៊ុយក្រែន Shakhtar Donetsk ចូលលេងសរុបបាន ១៣៩ លើកស៊ុតបញ្ចូលទីបាន ៨ គ្រាប់ ៧ បាល់បញ្ជូន។រដូវកាលមុន Fred បង្ហាញខ្លួនសរុបបាន ៥៦ លើកស៊ុតបញ្ចូលទីបាន ៦ គ្រាប់ជួយឱ្យ Manchester United ទទួលបានចំណាត់ថ្នាក់លេខ ៣ នៅ Premier League មានកៅអីនៅ UEFA Champions League រដូវកាលថ្មី៕ អត្ថបទ៖នាង សុភាវុធ 

អ្នកចាំទី Real Madrid, Thibaut Courtois របួសដាច់សសៃជង្គង់​ត្រូវវះកាត់ប្រឈម​អវត្តមានច្រើនខែ

2023/08/11 04:55:05 pm        254
អ្នកចាំទី Real Madrid, Thibaut Courtois បានរងរបួសដាច់សសៃជង្គង់ខាងឆ្វេងត្រូវវះកាត់ និង​ប្រឈម​អវត្តមានស្ទើពេញមួយរដូវកាលថ្មីខាងមុខនេះ។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះ​នឹង​ត្រូវ​ទទួល​ការ​វះកាត់​នៅប៉ុន្មានថ្ងៃខាងមុខនេះ។ Thibaut Courtois ដែលត្រូវបានជ្រើសរើសជាអ្នកចាំទីឆ្នើមបំផុតឆ្នាំមុនរបស់ Ballon d’Or បាន​ឈ្នះ​ជើង​ឯក​អេស្ប៉ាញ La Liga ២ លើកហើយតាំងពីមកកាន់ Real Madrid នៅឆ្នាំ ២០១៨ ផ្ទេរពី Chelsea។រយៈពេល ៥ ឆ្នាំកន្លងមកនេះកីឡាករជម្រើសជាតិប៊ែលហ្ស៊ិករូបនេះបង្ហាញខ្លួនសរុបបាន ២៣០ ប្រកួត​ឱ្យ Real Madrid ដែលនឹងត្រូវបើករដូវកាលថ្មីជួបជាមួយ Athletic Bilbao នៅ​ថ្ងៃ​សៅរ៍​នេះ​។រំលឹកដែរថា Thibaut Courtois ធ្លាប់ឈ្នះជើងឯក English Premier League ពីរលើកជាមួយ Chelsea មុនពេលផ្លាស់មកកាន់ Real Madrid ក៏ដូចជាធ្លាប់ឈ្នះជើងឯក La Liga ម្តងជាមួយ Atletico Madrid នៅឆ្នាំ ២០១៤ និងឈ្នះជើងឯក UEFA Champions League នៅឆ្នាំ ២០២២ ក្រោយឈ្នះ Liverpool នៅវគ្គផ្តាច់ព្រ័ត្រ៕ អត្ថបទ៖នាង សុភាវុធ

ខ្សែបម្រើនាំលេងរបស់ Aston Villa, Emi Buendia ប្រឈមអវត្តមាន​ស្ទើពេញ​រដូវកាល​ដោយសាររបួសជង្គង់

2023/08/11 04:44:26 pm        185
ខ្សែបម្រើដែលគេចាត់ទុកជាកីឡាករនាំលេងរបស់ Aston Villa, Emiliano Buendia អាច​នឹង​ត្រូវ​អវត្តមា​នដល់ទៅ ៨ ខែដោយសារបញ្ហារបួសជង្កង់។កីឡាករវ័យ ២៦ ឆ្នាំជម្រើសជាតិអាហ្សង់ទីនរូបនេះ បាន​ទទួល​រង​បញ្ហា​ជង្គង់​អំឡុង​ការ​ហ្វឹកហាត់​​កាល​ពី​ថ្ងៃពុធ ខណៈដែលអ្នកចាត់ការ Aston Villa លោក Unai Emery បានបញ្ជាក់ថា Buendia ទំនងជាត្រូវការវះកាត់ និងត្រូវសម្រាកស្ទើពេញមួយរដូវកាល។ Emiliano Buendia បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា ឪពុក​ម្តាយ​បាន​បង្រៀន​កាលពីនៅក្មេងថាកុំចុះចាញ់នឹងរឿងឧបសគ្គអ្វីមួយ ហើយនៅ​ពេល​នេះ​ជា​ពេល​វេលា​ត្រូវ​អនុវត្ត​ដំបូន្មាននេះហើយ។ Emiliano Buendia បានមកដល់ Aston Villa ផ្ទេរពី Norwich City ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ក្លិប​ ៣៣លានផោន និងបានក្លាយជាសមាជិកមិនអាចខ្វះបានរបស់ Aston Villa រដូវកាល​មុន​ក្នុង​ការ​កែប្រែក្រុមពីនៅក្បែបាតតារាងរហូតឡើងមកដល់លេខ ៧ ក្រោយចប់រដូវកាល និងបាន​ចូល​លេង​រាល់ការប្រកួតទាំងអស់នៅ Premier League ស៊ុតបញ្ចូលទីបាន ៥ គ្រាប់ ហើយ​ក៏​បាន​ស៊ុត​បញ្ចូលទី ៣ គ្រាប់ផងដែរនៅពេលប្រកួតមិត្តភាព Pre-Season ថ្មីៗនេះ។Aston Villa នឹងត្រូវបើករដូវកាលថ្មី English Premier League ដោយនឹងត្រូវទៅផ្ទះ Newcastle ថ្ងៃសៅរ៍នេះ៕ អត្ថបទ៖នាង សុភាវុធ 

West Ham ទិញបានកីឡាករដំបូងរដូវក្តៅនេះ គឺEdson Alvarez ពី Ajax តម្លៃ ៣៥ លានផោន

2023/08/11 04:35:32 pm        193
ក្លិបបាល់ទាត់ញញួរធំ West Ham ទីបំផុតបាននាំចូលកីឡាករដំបូងក្នុងរដូវក្តៅនេះ ក្រោយ​ប្រកាស​ពី​ការ​មកដល់ របស់ខ្សែបម្រើម៉ិកស៊ិក Edson Alvarez ក្នុងតម្លៃផ្ទេរ ៣៥ លាន​ផោន​ពី​ក្លិប​ហូឡង់ Ajax Amsterdam។កីឡាករវ័យ ២៥ ឆ្នាំរូបនេះ​គឺ​ជា​សមាជិក​សំខាន់​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ិក​ដែល​ឈ្នះ​ជើង​ឯក​អាមេរិក​កណ្តាល CONCACAF Gold Cup នៅសហរដ្ឋអាមេរិកថ្មីៗនេះ។ចាប់តាំងពីការចាកចេញរបស់ប្រធានក្រុម Declan Rice ទៅកាន់ Arsenal ក្នុងតម្លៃ ១០៥ លាន​ផោន​នោះ West Ham ទើបតែកាន់លុយទិញបាន Alvarez ម្នាក់ប៉ុណ្ណោះ។ កាលពីវ័យ ១៦ ឆ្នាំ Edson Alvarez បានចូលរួមជាមួយក្រុមយុវជន Club America នៅ​ម៉ិកស៊ិក មុនពេលផ្លាស់មកកាន់ Ajax នៅឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរ ១៧ លានដុល្លារអាមេរិក និង​បាន​បង្ហាញ​ខ្លួនឱ្យ Ajax មកទល់ពេលនេះ ៩៨ ប្រកួតរកបាន ១០ គ្រាប់ឈ្នះ​ជើង​ឯក​លីគ​កំពូល​ហូឡង់ ២លើក។ជាមួយគ្នានោះដែរខ្សែបម្រើប្រេស៊ីល Lucas Paqueta ក៏កំពុងទទួលការចាប់អារម្មណ៍ពី Manchester City ផងដែរដោយក្លិបជើងឯក ៣ ពានមួយនេះហ៊ានឱ្យថ្លៃដល់ ៧០ លានផោន។ West Ham ក៏ទើបតែឈានដល់កិច្ចព្រមព្រៀងផងដែរជាមួយ Manchester United ក្នុង​ការ​ផ្ទេរ​ខ្សែ​ការពារ​អង់គ្លេស Harry Maguire ក្នុងតម្លៃ ៣០លានផោន៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM